ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, July 10, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៦

 ព្រំដែនកម្ពុជា ថៃ៖ ខាងកម្ពុជាបាននឹងបន្តការទាមទារតាមផ្លូវច្បាប់ ការទូតឲ្យ ថៃ សៀម ដកទ័ពចេញពី ទឹកដីកម្ពុជា តាមខ្សែផែនទី អន្តរជាតិ ១៩០៤ និង​ ១៩០៧ ចំណែក ថៃ នឹង សៀម ពួកគេនៅតែ បន្តការឈ្លានពាន និង បង្ហាញកម្លាំងសព្វាវុធ យោធា បរិក្ខាសឹក កំញើញមក ខាងកម្ពុជាវិញ។ ស្តេចសៀម រាមាទី ០៩ ត្រូវបានគេរិះគន់ថា ធ្វើឲ្យបាត់បង់ទឹកដីដ៍ច្រើន ជំនាន់ សម្តេចតា នរោត្តមសីហនុ ដែលទាមទារ យកបណ្តាខេត្តភាគខាងលិចមកវិញ ហេតុបានជា ស្តេច រាមាទី ៩ ព្យាយាមធ្វើសង្រ្គាមដណ្តើមយកទឹកខ្លះតាមព្រំដែនត្រឡប់ទៅវិញ ។ ប្រជាជន ថៃ សៀម ពួកគេចាត់ទឹកថា ប្រទេសថៃ ប្រទេសសៀម បាត់បង់ទឹកដី លើកទី ១៥ គឺតំបន់ព្រំដែនគោក និង បាត់បង់លើកទី ១៦ ទៀត នៅតំបន់ដែនសមុទ្រជាមួយកម្ពុជា ដោយសារកម្ពុជាប្តឹងទៅ UNCLOS .សព្វថ្ងៃ នេះ ស្តេចសៀម គឺរាមាទី ១០ នៅតែបន្ត ឈ្លានពានកម្ពុជាដដែល ដោយផ្សព្វផ្សាយអំពី ការបាត់បង់ទឹកដី ដូចក្នុងផែនទី នេះស្រាប់ ហេតុនេះ ពួកគេ គេចវេសពីការទូត ផ្លូវច្បាប់ ផ្លូវតុលាការ ពួកគេ ទាមទារដោះស្រាយតាម ផ្លូវយោធា៕

ហេតុអ្វីបានជា ទាហានថៃតែងតែ បាចដែកគោល បាចម្សៅ និងបាញ់ផ្សែង នៅតំបន់ថ្មដា រាល់ពេលប្រជាជនជិះកាត់?
សកម្មភាពរបស់ ទាហានថៃដែលបាចដែកគោល បាចម្សៅ និងបាញ់ផ្សែង ចេញពីទូកុងតឺន័រដែលពួកគេឈរជើងខុសច្បាប់នៅ តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាផ្នែកមួយនៃ វិធានការបង្ការ សន្តិសុខ និងការប៉ុនប៉ងរារាំងការធ្វើដំណើរ ឬគ្រប់គ្រងការចល័តរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងភូមិសាស្ត្រជម្លោះព្រំដែន។យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក និងការត្អូញត្អែរពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ គោលបំណងនៃសកម្មភាពទាំងនេះមានដូចជា៖

១. ការបាចដែកគោលគោលបំណង៖ ប្រើប្រាស់ដើម្បី បង្អាក់ និងបំផ្លាញមធ្យោបាយធ្វើដំណើរ ដូចជាកង់ឡាន ឬកង់ម៉ូតូរបស់ប្រជាពលរដ្ឋ។ផលប៉ះពាល់៖ វាបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរូបរាងកាយ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងរារាំងមិនឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់តំបន់នោះបានដោយងាយស្រួល។

២. ការបាចម្សៅ និងបាញ់ផ្សែងគោលបំណង៖ ប្រើប្រាស់ជា ផ្សែងបិទបាំង (Smoke Obscurants) ឬវិធានការបង្ក្រាប-រំខាន ដើម្បីកាត់បន្ថយចក្ខុវិស័យ (មើលមិនច្បាស់) របស់ប្រជាពលរដ្ឋ ឬកងកម្លាំងការពារព្រំដែនកម្ពុជា។ការសង្ស័យនិងការបកស្រាយ៖ ភាគីប្រជាពលរដ្ឋ និងអាជ្ញាធរកម្ពុជាធ្លាប់មានការព្រួយបារម្ភ និងសង្ស័យថាវាអាចជាប្រភេទផ្សែងពុល ឬសារធាតុគីមីរំខាន។ ទោះជាយ៉ាងណា ភាគីថៃតែងតែចេញមុខបដិសេធ ដោយអះអាងថាវាគ្រាន់តែជាផ្សែងយោធាធម្មតាសម្រាប់បង្កើតរបាំងផ្សែង ឬជាឧបករណ៍បាញ់ថ្នាំមូសដើម្បីសុខាភិបាលប៉ុណ្ណោះ។

៣. បរិបទរួមនៃជម្លោះព្រំដែននៅថ្មដាសកម្មភាពទាំងអស់នេះកើតឡើងនៅក្នុងបរិបទនៃការរំលោភបំពាន និងការចូលមកឈរជើងខុសច្បាប់របស់ទាហានថៃនៅលើដីកម្ពុជា នាភូមិសាស្ត្រឃុំថ្មដា។ យោងតាមការបញ្ជាក់ពី អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា កងទ័ពថៃបានចូលមកឡោមព័ទ្ធ និងបោះលួសបន្លារារាំងមិនឱ្យប្រជាពលរដ្ឋខ្មែរចូលទៅកាន់ផ្ទះសម្បែង ឬដីធ្លីអាស្រ័យផលរបស់ខ្លួនឡើយ។ ដូច្នេះ ការបាចដែកគោល ម្សៅ និងផ្សែងនេះ គឺជារបាំងបន្ថែមដែលទាហានថៃប្រើប្រាស់ដើម្បី បំភិតបំភ័យ បង្កើតការលំបាក និងដេញប្រជាពលរដ្ឋខ្មែរកុំឱ្យមកជិតទីតាំងដែលពួកគេកំពុងទន្ទ្រានកាន់កាប់។

Hout Songhak
ក្រៅពីទូកុងតឺន័រ និងបន្លាលួស យោធាថៃ បានបាចដែកគោល បាចម្សៅ និងបាញ់ផ្សែងនៅតំបន់ថ្មដា បង្កការព្រួយបារម្ភដល់ពលរដ្ឋ
10-07-2026 08:06
(ពោធិ៍សាត់)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សកម្មភាពរបស់យោធាថៃ នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ព្រំដែន។
បើតាមលោកស្រី យុង រ៉េម ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសង្គមថនមី ឃុំថ្មដា ស្រុកវាលវែង ជាទីដែលយោធាថៃ បានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅលើទឹកដីកម្ពុជា ដោយខុសច្បាប់បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ទាហានថៃបានបាចម្សៅ បាញ់ផ្សែង និងបញ្ចេញផ្សែងចេញពីកុងតឺន័រដែលខ្លួនកំពុងឈរជើងលើទឹកដីកម្ពុជា នៅច្រមុះជ្រូកក្នុងតំបន់ថ្មដា។
លោកស្រីបានបញ្ជាក់ថា សកម្មភាពទាំងនេះរួមមានការបាចម្សៅ បាចដែកគោល និងបាញ់ផ្សែង ដែលបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ។
ឧប្បត្តិហេតុទាំងនេះបានកើតឡើងជាបន្តបន្ទាប់ ដែលបង្ហាញពីការរំលោភបំពាន និងការមិនគោរពដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែន។ ការបាចម្សៅ និងដែកគោល អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រីឯការបាញ់ផ្សែងក៏ជាទង្វើមួយដែលបង្កឱ្យមានភាពរំខាន និងភាពតានតឹងនៅតាមព្រំដែនផងដែរ។ សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាទង្វើដែលខុសពីគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដែលតម្រូវឱ្យមានការគោរពអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជិតខាង។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពទាំងនេះ ហើយបានអំពាវនាវដល់ភាគីថៃឱ្យបញ្ឈប់រាល់ទង្វើដែលបង្កឱ្យមានភាពតានតឹង និងប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ការរក្សាសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពរួមរបស់ប្រជាជាតិទាំងពីរ។
សកម្មភាពគំរាមកំហែងទាំងនេះ មិនត្រឹមតែប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កឱ្យមានភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះ ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន៕

ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១៣ស្ថាប័ន ចុះទៅយកព័ត៌មាននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការចុះទៅយកព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថិតក្រោមការសម្របសម្រួលពីក្រសួងព័ត៌មាន។
នេះជារូបភាពនៅតំបន់បឹងត្រកួន ដែលត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥ កន្លងទៅ។

DAP News
អាជ្ញាធរកម្ពុជា បណ្ដេញជនជាតិថៃចំនួន៧៩នាក់ ចេញពីទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ 
រូបភាពដោយ៖  ប៊ុន សំណាង

Kampuchea Thmey Daily 
យោធាថៃឈ្លានពាន យកដំបូលផ្ទះពលរដ្ឋខ្មែរធ្វើលេណដ្ឋាន និងដាក់កងទ័ពលបបាញ់ 
យោធាថៃឈ្លានពាន បានយកដំបូលផ្ទះប្រជាពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើលេណដ្ឋាន និងដាក់កងទ័ពលបបាញ់ (Sniper)។ បើតាមអាជ្ញាធរមូលដ្ឋាន សកម្មភាពនេះ កើតឡើងក្រោយបទឈប់បានចូលជាធរមាន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលនេះបង្ហាញយ៉ាងច្បាស់ថា យោធាថៃបានរំលោភបំពានបទឈប់បាញ់ ផ្ទុយនឹង វិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើ ឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Saing Bora
🚨 យោធាថៃឈ្លានពាន យកដំបូលផ្ទះពលរដ្ឋខ្មែរធ្វើលេណដ្ឋាន និងដាក់កងទ័ពលបបាញ់ 
👉យោធាថៃឈ្លានពាន បានយកដំបូលផ្ទះប្រជាពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ធ្វើលេណដ្ឋាន និងដាក់កងទ័ពលបបាញ់ (Sniper)។ បើតាមអាជ្ញាធរមូលដ្ឋាន សកម្មភាពនេះ កើតឡើងក្រោយបទឈប់បានចូលជាធរមាន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលនេះបង្ហាញយ៉ាងច្បាស់ថា យោធាថៃបានរំលោភបំពានបទឈប់បាញ់ ផ្ទុយនឹង វិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើ ឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

Fresh News 
បច្ចុប្បន្នភាពពីព្រំដែននៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ទីដែលយោថៃដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះពលរដ្ឋខ្មែរខុសច្បាប់ ក្រោយបទឈប់បាញ់ 
(បន្ទាយមានជ័យ)៖ តំបន់បឹងត្រកួន ស្រុកថ្មពួក, ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ គឺជាទីតាំងក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលរងការឈ្លានពានចូលកាន់កាប់ ដោយខុសច្បាប់ពីសំណាកយោធាថៃ ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើទីតាំងស៉ីវិលកម្ពុជាបានបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរត់ភៀសខ្លួនចេញពីលំនៅឋាន ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់មួយត្រូវបានប្រកាស ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋភៀសសឹកនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ ដោយសារតែភូមិឋានពលរដ្ឋខ្មែរ ស្លូតត្រង់មួយចំនួនត្រូវយោធាថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយរំលោភច្បាប់អន្តរជាតិ។
គួរឱ្យដឹងថា ក្រោយបទឈប់បាញ់ចូលជាធរមាន យោធាថៃបានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលទូកុងតឺន័រជិត១០០ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  
រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងឡើយ។ ជាមួយគ្នានេះ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ និងស្នើឱ្យថៃគោរពឱ្យបានពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ គោរពច្បាប់អន្តរជាតិ បូរណភាពទឹកដី និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

រមណីយដ្ឋាន សង្រ្គាម The War Resort 4m  · ឧក្រិដ្ឋជនឆបោកអនឡាញ ជាជនជាតិថៃ ៩៧ នាក់បន្ថែមទៀត ដែលត្រូវបានប៉ូលិសកម្ពុជា ចាប់ខ្លួន និងបណ្តេញចេញទៅកាន់ប្រទេសថៃវិញ ។

CEN News 4m  · អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ស្ថានការណ៍វិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែជាកិច្ចការងារការទូតសកម្មរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

No comments:

Post a Comment