ថៃ៖ ថៃចាប់បានគ្រឿងញៀន រាប់សិបតោន/ថ្ងៃៗ ដែលនាំចូលពី បណ្តារដ្ឋបេះបោរនានានៅក្នុងប្រទេសភូមារ។ ក្រុមរដ្ឋាភិបាលបេះបោរទាំងនេះ ត្រូវការលុយទិញអាវុធ ដើម្បីតស៊ូ ប្រឆាំងភូមារ ដែលគ្រឿងញៀនពួកគេ លក់តម្លៃ ៥ដុល្លា/ជី ពេលនោះមកដល់ ថៃ ឡើងដល់ ១០០ ដុល្លា/ជី ។ គ្រឿងញៀននាំចេញពីប្រទេសថៃ ទៅលក់បន្តនៅប្រទេសទី ៣ មានតម្លៃកាន់តែខ្ពស់ ឡើងពី ១ គីឡូជាង ៤០ ម៉ឺនដុល្លា ឬ ជាង ១ លានដុល្លា នៅប្រទេសខ្លះទៀត។
ហ៊ុល ម៉ារ៉ា is with Hul Mara. 4m · ពលរដ្ឋថៃចាប់ផ្តើមដាក់សំណួរថាៈ តើថៃ ឬកម្ពុជាដែលមិនគោរពកិច្ចព្រមព្រៀងឈប់បាញ់ពិតប្រាកដ? ខ្មោ/ចគ្រប់៧ថ្ងៃចាប់ផ្តេីមដឹងខ្លួន !
Deth Phatna
18 December 2025
ថៃដឹក លេណដ្ឋានបេតុង ឧបត្ថម្ភដោយព្រះនាងជូឡាផន(គេហៅថាម៉េចយាយមួយជិះរទេះមាត់ស្ប៉េសនោះ?)
លេណដ្ឋានបេតុងនេះមានចំនួន១១០ គេតម្លើងនៅតាមព្រំដែនសំរាប់
-កម្លាំងសុរាណារី ៖ តម្លើងរួចចំនួន១០ល្វែង។
- កម្លាំងប៊ូរ៉ាផា៖ លេណដ្ឋានចំនួន ៨០ កំពុងសាងសង់ (ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦)។
- កម្លាំងការពារព្រំដែនចាន់ថាបុរី-ត្រាត៖ លេនដ្ឋានចំនួន២៩ស្ថិតក្នុងការគ្រោងទុក (ថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 7 ខែមករា ឆ្នាំ 2026)។
ផ្ញើរដំណឹងនេះផងថា ចំណីBMទេតើសនៀក! មិនដឹងសង់ធ្វើអីបើមិននៅក្នុងហ្នឹងផង នាំគ្នារុលមករកតែងាប់សោះ។
Hout Songhak 18m · ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដី ជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួន… Indiscriminate Attacks: When the Thai Military's Claim That It "Targets Only Military Objectives” Does Not Match the Consequences on the Ground of Its Armed Aggression…
Post Khmer 29m · BREAKING: អ្នកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ត្រូវបានជ្រើសរើសជាប្រធានសម្រុះសម្រួល UNCLOS កម្ពុជា-ថៃ
Sopheak Sorn
តុលាការសម្រេចឃុំខ្លួន ស្រ្តីម្ចាស់ហាងទូរស័ព្ទ ដែលជេរទាហានជួរមុខ ក្រោយចោទប្រកាន់ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ»
(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ស្ដ្រីដែលជេរប្រមាថទាហានជួរមុខ ក្រោយតំណាងអយ្យការចោទប្រកាន់បទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា «សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧២៤ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ទាក់ទិននឹងឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ ៣១ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Mr.8 Gaming ត្រូវបានចោទប្រកាន់ពីបទ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ ប្រព្រឹត្តនៅចំណុចបុរីML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ យោងតាមបញ្ញត្តិមាត្រា ៤៧២ និងមាត្រា ៥០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
តុលាការនឹងបន្តចាត់ការដោយម៉ឺងម៉ាត់ ចំពោះអំពើជេរប្រមាថជាសាធារណៈដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។
សូមជម្រាបថា នៅវេលាម៉ោងប្រមាណជិត ៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។
ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរស័ព្ទមួយគ្រឿង។
ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន៕
Suy Se and Suy Se Journo · Follow 28m · BREAKING: កម្ពុជា ស្វាគមន៍ការ
ប្រាក់ សុខុន - Prak Sokhonn ដំណាក់កាលសំខាន់មួយត្រូវបានសម្រេចហើយ ជាមួយនឹងការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ការតែងតាំងនេះបានបំពេញកិច្ចរួចរាល់សម្រាប់ការបង្កើតគណៈកម្មការផ្សះផ្សា និងបានកំណត់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យគណៈកម្មាការនេះចាប់ផ្តើមដំណើរការងាររបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធី ហើយនឹងបន្តផ្តល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។An important milestone has now been reached with the appointment of Ms. Katrina Cooper as Chairperson of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS). The appointment completes the Commission and sets a strong foundation for it to begin its work. Cambodia remains fully committed to the peaceful resolution of maritime issues and will continue to place trust in the compulsory conciliation process under UNCLOS.
Horn Sothearith
កម្ពុជាបានចេញលិខិតតវ៉ានឹងសកម្មភាពថៃ
ដែលសង់លេណដ្ឋានថ្មីក្នុងទឹកដីកម្ពុជានៅថ្មដា និងផែនការតភ្លើងអគ្គិសនីទៅតំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។
ប៉ុន្មានថ្ងៃ កន្លងទៅនេះ ដ្បិតតែខ្ញុំពុំបានសរសេរ ប៉ុន្តែ “មានរឿងក្នុងរឿង” ជាច្រើន ដែលបងប្អូនបានដឹង ទាំងក្នុងផ្ទះ ជិតផ្ទះ និងក្រៅផ្ទះ។ ក្នុងនោះ! មួយរឿងគួរឱ្យចាប់អារម្មណ៍ នោះគឺ “ការច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា អំពីជនភៀសសឹកកម្ពុជា ការបំផ្លាញ និងផលប៉ះពាល់ ពីសំណាក់ភាគីថៃ”។ អ្នកវិភាគមួយចំនួនដាក់បន្ទុកថា “ការប្រកែកតវ៉ាមិនទទួលស្គាល់នេះ គឺជាចរិតដើមរបស់ថៃ ដែលចេះតែឈ្លានពាន ពុតត្បុត ហើយពុំដែលទទួលស្គាល់ការពិត” ខណៈដែលអ្នកវិភាគថៃខ្លួនឯង បានប្រៀបធៀបថា ចរិតនេះ ជារបៀប “ស្វាដោះសំណាញ់” របស់រដ្ឋការអនុទីន។ អ្នករាយការណ៍ពិសេស UN ក៏បានតបបក ទៅភាគីថៃវិញថា “របាយការណ៍ដែលបានចេញផ្សាយកន្លងទៅនេះ គឺជារបាយការណ៍អព្យាក្រឹត ហើយអ្នករាយការណ៍ពិសេស UN លោក Thomas Andrews ក៏បានទាក់ទងទៅរដ្ឋាភិបាលអនុទីនរឿងរបាយការណ៍នេះដែរ តែភាគីថៃមិនអើពើទាល់តែសោះ។ តើហេតុអ្វីបានជាថៃមិនខ្វល់ ហើយមិនព្រមទទួលស្គាល់?
ទី១- របត់បញ្ហាដែលជាប់គាំងទាំងអម្បាលម៉ាន ថៃជាអ្នកទុកឱ្យជាប់គាំង “ក្រោមលេសប្រជាប្រិយភាពនយោបាយ របស់អនុទីន និងមនោគមនវិជ្ជាជ្រុលនិយមនៃខ្សែរាជវង្សថៃ”។ តាមមើល! អនុទីន ត្រូវការភាពស្ងប់ស្ងាត់ពីកម្ពុជា ដើម្បីសម្រុកកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ សម្រុកសាងសង់ និងច្រានចោលគ្រប់យ៉ាង? ធ្វើដូចនេះ គឺជាអូសពេល ដើម្បីបំបែកទំនុកចិត្តរាស្រ្តខ្មែរផង ចំណេញនយោបាយខ្លួនផង ជាមួយគ្នានឹងការបំបែកចំណាប់អារម្មណ៍អន្តរជាតិ និងទិញពេលវេលាឈ្លានពាន? ស្របគ្នានេះ! ការទូតថៃនៅតែបាញ់ព្រួញមកកម្ពុជា ចោទថាជា កម្ពុជាប្រទេសឆបោកអនឡាញ(Scam) ហើយខ្លួនបែរជាងាកមុខចេញពីយន្តការដែលមានស្រាប់ជាមួយកម្ពុជា? យ៉ាងណាក៏ដោយ បន្តតាមដាន!
ទី២- របត់ ដែលថៃរុញអន្តរជាតិចេញ កម្ពុជាត្រូវតែទាញចូល! ដីដែលថៃកាន់កាប់ កម្ពុជានៅតែបន្តទាមទារ ហើយទីតាំងដែលថៃបំផ្លាញ កម្ពុជាត្រូវតែដឹកដៃអន្តរជាតិ និងភាគីពាក់ព័ន្ធទៅពិនិត្យជាក់ស្ដែង។ នេះជាអ្វី ដែលត្រូវតែបន្តដោះស្រាយ តាមដាន និងពន្លឿន។ ជនភៀសសឹក! សំណល់គ្រាប់បែក ប្រាសាទ វត្តអារាម សាលារៀន មន្ទីរពេទ្យ សេលសល់ពីការឈ្លានពាន គឺជាអ្វីដែលកម្ពុជាត្រូវតែប្រមូលជាភស្តុតាងទៅគ្រប់វេទិកាអន្តរជាតិ!
ទី៣- ក្នុងរបត់នេះ មានកិច្ចការក្នុងផ្ទះខ្លះ ដែលយើងត្រូវយកចិត្តទុកដាក់។ ទី១ ទំនុកចិត្ត។ មុំនៃការដោះស្រាយ ទំនុកចិត្ត រវាងរាស្រ្តនិងរដ្ឋ គឺជារឿងសំខាន់។ ទំនុកចិត្តនេះ គឺគ្រឹះមួយដែលអ្នកប្រាជ្ញ វៃ យ៉ាង ធ្លាប់លើកឡើងដើម្បី “កែប្រែប្រទេសមួយ ដែលឈឺចាប់ ទៅជាប្រទេសមួយរុងរឿង មានច្បាប់រឹងមាំ”។ ទី២ រួមគ្នាគាំទ្រផលិតផលក្នុងស្រុក។ ទី៣ ពង្រឹងសំឡេង ទៅឆាកអន្តរជាតិ។
អ្វីដែលខ្ញុំបានសរសេរខាងលើ អាចជាជ្រុងពិចារណាលើព្រឹត្តិការណ៍បន្ថែម ដ្បិតខាងមុខនេះ របត់ថ្មីនៃការដោះស្រាយបែបណា យើងត្រូវបន្តតាមដាន។ កិច្ចការដែលមានចំពោះមុខ គឺការចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គម ដ្បិតគ្រឹះសង្គមខ្លាំង គឺត្រូវការភាពខ្លាំង ចេញពីយើងគ្រប់គ្នា។ ដូចដែលខ្ញុំធ្លាប់សរសេរកន្លងទៅ! ជួនកាលគំនិតយើងអាចមានផ្សេងគ្នា ការឈឺចាប់នៃការឈ្លានពាននេះ យើងនឹងដូរទៅរូបភាពតបតផ្សេងៗគ្នា តែការតបតដ៏ត្រឹមត្រូវបំផុតមួយគឺ “ការរក្សាស្មារតីតែមួយ” ប្រុងប្រយ័ត្នគ្រប់ជំហាន។ ក្នុងសង្រ្គាម! មានប្រៀបបន្តិចបន្តួច ពុំគួរអំនួត ឬទោះមានប្រៀបបែបណា ក៏ត្រូវប្រយ័ត្ន ប្រសិនជាចង់បានជម្នះពិតប្រាកដ។ សាមគ្ដីជាកូនសោ! គាំទ្រផលិតផលក្នុងស្រុក!
បងប្អូនដែលអានសំណេរនេះចប់ សូមខម្មិនខាងក្រោម។
Friday, August 14, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


















































No comments:
Post a Comment