នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, July 28, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៦

 ហ៊ុល ម៉ារ៉ា  is with Hul Mara. 57m  ·  ព័ត៌មានបែកធ្លាយក្រុមសម រង្សុីដែលទៅជួបទូតសៀមនៅអាមេរិកគឺ«ទទួល ផែនការរៀបចំតំបន់រំដោះ»ជាផែនការសៀមរៀបជាតំបន់ទ្រនាប់.ដូចការ៉ែន !

PR Cambodian Government   17m  · ប្រជាជនខ្មែរមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់របស់ថៃ ព្រោះខណៈកម្ពុជាកំពុងចិញ្ចឹមសន្តិភាព ដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រជាជន ថៃកំពុងចិញ្ចឹមចិត្តធ្វើសង្គ្រាម បំបែកបំបាក់ខ្មែរ ដើម្បីប្រយោជន៍នយោបាយ និងមហិច្ឆតាចង់បានទឹកដីកម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦

ថៃ សៀម វាមិនបង្ករសង្រ្គាមជុំទី៣ ជាមួយកម្ពុជាទេ ខ្ញុំវិភាគតាំងពី ៦ ខែមុន មកដល់ពេលនេះ គឺគ្មានទេ ជុំទី ៣។ សង្រ្គាមវាធ្វើឲ្យ កងទ័ពកម្ពុជាខ្លាំងលើសដើម ដូច្នេះ មានតែការធ្វើសន្តិភាពទេ ដែល ថៃ សៀម អាច ឈ្លានពាន ផ្តាច់ទឹកដីកម្ពុជាបាន ដូច្នេះ បង្ខំកម្ពុជាដោះលែងអ្នកទោសនយោបាយ ពីព្រោះអ្នកទោសនោះជាសម្ព័ន្ធមិត្តរបស់ពួកថៃ ការចរចារបើកព្រំដែន ការស្នើរចរចារ២ភាគី...សុទ្ធតែធ្វើសន្តិភាព Peace Making ដែលវាសាហាវ យកដីដោយមិន ស្រក់ឈាម...ដូច្នេះ កម្ពុជា ត្រូវតែ បន្តការងារណាដែលត្រូវធ្វើ ៣ ភាគី ឬ ៩៩ប្រទេសជាមួយ Francophonies ឬ ៣៣ ប្រទេសជាមួយ អាស៊ានបូកអាមេរិក....ដាច់ខាតមិនចូលអន្ទាក់ ២ ភាគី។

កងពលតូចដឹកជញ្ជូនលេខ ៩៩
រៀនសូត្រពីបទពិសោធន៍សមរភូមិពិត៖  ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចែករំលែក «យុទ្ធសាស្ត្រដាំបាយកប់ដី» ក្នុងសមរភូមិអមលាំង ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩
​បទពិសោធន៍ហែលឆ្លងឧបសគ្គរាប់មិនអស់ក្នុងសមរភូមិ នាអតីតកាល គឺជាមេរៀន និងយុទ្ធវិធីដ៏មានតម្លៃសម្រាប់កងទ័ពជំនាន់ក្រោយ។ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យកម្លាំង ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពល បានចែករំលែកនូវបទពិសោធន៍ និងយុទ្ធវិធីប្រយុទ្ធជាក់ស្តែងដ៏សំខាន់មួយ កាលពីកំឡុងសម័យសង្គ្រាមនៅតំបន់អមលាំង ខេត្តកំពង់ស្ពឺ។
​លោក មេបញ្ជាការ បានរៀបរាប់ថា កាលណោះ ក្នុងស្ថានភាពសមរភូមិដ៏ស្រួចស្រាវ ខ្មាំងសត្រូវ បានបាញ់ផ្លោង និងវាយប្រហារចំទីតាំងចានឆ្នាំង និងគ្រឿងភស្តុភាររបស់កងទ័ពយើង បណ្តាលឱ្យខូចខាតអស់ ធ្វើឱ្យយុទ្ធជនយើងគ្មានឆ្នាំងសម្រាប់ដាំបាយហូបឡើយ។ ស្ថិតក្នុងស្ថានភាពអាសន្ន និងប្រឈមមុខនឹងការអត់អាហារ លោក មេបញ្ជាការ បានប្រើយុទ្ធសាស្ត្រ យកអង្ករមកលាងឱ្យស្អាត រួចច្រក និងខ្ចប់យ៉ាងហ្មត់ចត់ក្នុងក្រមា ជីកដីធ្វើចង្ក្រានកប់ក្នុងដី ដើម្បីកប់ដាំបាយ ក្លែងភេទពីការចាប់អារម្មណ៍ ដាច់ខាតមិនឱ្យខ្មាំងសត្រូវដឹងពីទីតាំងឈរជើងឡើយ។ បន្ទាប់ពីកប់ដាំរួច កងទ័ពបានធ្វើដំណើរចល័តទៅមុខមួយសន្ទុះដើម្បីបង្វែរដាន និងបំពេញភារកិច្ច រួចទើបបកត្រឡប់មកកាន់ទីតាំងដើមវិញ គាស់យកបាយដែលឆ្អិនក្នុងដីនោះមកបរិភោគ ដើម្បីទ្រទ្រង់កម្លាំងបន្តការប្រយុទ្ធ។
​ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសង្កត់ធ្ងន់ថា នេះជាមេរៀនជីវិត និងជាបច្ចេកទេសបត់បែនក្នុងសមរភូមិ ដែលកងទ័ពគ្រប់រូប ពិសេសកងដឹកជញ្ជូន ត្រូវតែរៀនសូត្រ យល់ដឹង និងចងចាំទុកជាទុនស្មារតី ព្រោះក្នុងនាមជាកងទ័ព ភាពច្នៃប្រឌិត និងការបត់បែនតាមកាលៈទេសៈ គឺជាសោររស់រាន និងជាគ្រឹះនៃជោគជ័យលើគ្រប់សមរភូមិ។

Suy Se is with Suy Se Journo. 1h  · លោក Tom Andrews អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក។ 27/7/2026

Men Kimseng  · Following 6h  · មន្ត្រីយោធាជាន់ខ្ពស់ថៃម្នាក់បាននិយាយនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ថាប្រទេសថៃកំពុងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងរួមដែលសម្រេចបាននៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ខណៈពេលដែលព្រមានថា ការដែលកម្ពុជាប្រើប្រាស់តារាល្បីៗលើពិភពលោកដើម្បីពង្រីកព័ត៌មានជាឯកតោភាគីអាចបង្ខូចការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីស្ថានភាពនេះ។  លោកឧត្តមសេនីយ៍ឯក ប្រាប៉ាស សុនជៃឌី ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) ស្តីពីស្ថានភាពកម្ពុជា-ថៃ​ បាននិយាយថា ប្រទេសថៃគោរពគោលការណ៍មនុស្សធម៌ និងយល់ពីការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ។

Kampuchea Thmey Daily  1h  · អ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សនៅកម្ពុជាប្រើដៃម្ខាងកាន់ឈើច្រត់ ឯម្ខាងទៀតថតទុកភស្តុតាងថៃព័ទ្ធយកដីខ្មែរ រារាំងពលរដ្ឋមិនឱ្យរស់នៅក្នុងផ្ទះវិញ  អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews បានចុះទៅដល់តំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យទីដែលថៃដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកដីកម្ពុជា រារាំងពលរដ្ឋខ្មែរជាង១ពាន់គ្រួសារមិនឱ្យចូលទៅរស់នៅផ្ទះសម្បែងវិញបាន។  ចុះទៅដល់ទីនោះ ក្នុងស្ថានភាពដៃម្ខាងកាន់ឈើច្រត់  លោក Thomas Andrews បានប្រើដៃម្ខាងទៀតយកទូរសព្ទថតផ្តិតយកភស្តុតាងថៃដាក់ទូកុងតឺន័រ និងរបងបន្លាលួសចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលត្រូវបានគេមើលឃើញថាជាការរំលោភបំពានមកលើទឹកដីកម្ពុជា ហួសពីអ្វីដែលភាគីថៃធ្លាប់ទាមទារជាឯកតោភាគីតាមរយៈផែនទីខ្នាត១លើ៥០ពាន់។ សកម្មភាពរបស់យោធាថៃព័ទ្ធយកដីខ្មែរ រារាំងជនស៊ីវិលមិនឱ្យចូលទៅរស់នៅផ្ទះសម្បែងវិញបាន ត្រូវបានគេមើលគេឃើញថា ថៃបំពានសិទ្ធិមានលំនៅដ្ឋានសមរម្យរបស់ប្រពលរដ្ឋខ្មែរស្លូតត្រង់។  គួរគូសបញ្ជាក់ថា តំបន់បឹងត្រកួន ស្ថិតនៅក្នុងដែនអធិបតេយ្យ និងបូរភាពទឹកដីកម្ពុជាទាំងស្រុង និងបានកំណត់នៅក្នុងផែនទីខ្នាត១លើ២០០ពាន់ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕

Fresh News
ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ លោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត 
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០នាក់ មាន ១៨នាក់ ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។
តាមរយៈសំណេរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ហេតុការណ៍នេះបានបង្កឱ្យមានសំណួរមួយចោទឡើងថា៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរ ឬទេ?
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត៕

Post Khmer
រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីឱ្យមានការបំភ្លឺប្រកបដោយតម្លាភាព និងការស៊ើបអង្កេតដោយឯករាជ្យលើករណីទាហានកម្ពុជា ១៨ នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយអះអាងថា ការចាប់ខ្លួននេះមិនបានកើតឡើងក្នុងស្ថានភាពប្រយុទ្ធទេ ប៉ុន្តែធ្វើឡើងក្រោយការស្នើ «ចាប់ដៃ» ដែលបង្កើតបរិយាកាសដូចជាការផ្សះផ្សា និងបញ្ចប់អរិភាព។

ស៊ន សុភក្រ្ត-Sorn Sopheak
ចាប់ដៃដ៏គ្រោះថ្នាក់! ២៨ កក្កដា ហេតុការណ៍ ទាហានថៃ ចូលមកចាប់ដៃទាហានកម្ពុជា ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាតែភាគីថៃ ឡោមព័ទ្ធចាប់ខ្លួនយោធិនកម្ពុជា ទាំងបំពានបទឈប់បាញ់ និងផលប៉ះពាល់ដល់ទំនុកចិត្ត
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០នាក់ មាន ១៨នាក់ ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។
តាមរយៈសំណេរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ហេតុការណ៍នេះបានបង្កឱ្យមានសំណួរមួយចោទឡើងថា៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរ ឬទេ?
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត៕ 

យង់ ពៅ is with Yang Peou.
«តំបន់អានសេះជាទឹកដីខ្មែរ»
«An Ses area is Cambodian Territory» [English Below]
មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា តំបន់អានសេះ គឺស្ថិតក្នុងទឹកដីកម្ពុជាទាំងស្រុង បើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩។ បើសូម្បីតែផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី ក៏តំបន់អានសេះនេះ ស្ថិតនៅក្នុងទឹកដីខ្មែរផងដែរ។
«An Ses area is Cambodian Territory»
An official from the State Secretariat of Border Affairs stated that the An Ses area is entirely located within Cambodian territory, according to the 1:200,000 scale map and the demarcation protocols (PV) of the Indochina-Siam Delimitation Commission of 1908 and 1919. Even under the L7017 series 1:50,000 scale map, which was unilaterally drawn by Thailand, the An Ses area still clearly falls inside Cambodian territory.

TV3 Online News  · យោធាថៃកំពុងព្យាយាមរំលោភបំពានសន្ធិសញ្ញា ដោយរៀបចំគូរផែនទីឯកតោភាគីថ្មី ដើម្បីលេបយក «តំបន់អានសេះ» ស្ថិតក្នុងខេត្តព្រះវិហារ បញ្ចូលទៅក្នុងទឹកដីរបស់ខ្លួន។ ទោះជាយ៉ាងណា ភស្តុតាងច្បាស់ការពីផ្កាយរណប និងផែនទីផ្លូវការ បានបង្ហាញយ៉ាងច្បាស់ថា ទីតាំងដែលថៃកំពុងកាន់កាប់ខុសច្បាប់នាពេលនេះ គឺស្ថិតជ្រៅនៅក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា។ ក្នុងវីដេអូបំភ្លឺផ្លូវការនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រើ បូរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសព្រំដែន បានបង្ហាញរូបភាពផ្កាយរណបដោយដាក់ប្រៀបធៀបខ្សែព្រំដែនផ្លូវការ មាត្រដ្ឋាន ១/២០០.០០០ (ខ្សែពណ៌ក្រហម) និងខ្សែព្រំដែនឯកតោភាគី L7017 របស់ថៃ (ខ្សែពណ៌ខៀវ)។ ខ្សែព្រំដែនទាំងពីរបានផ្ទៀងផ្ទាត់យ៉ាងច្បាស់ថា តំបន់អានសេះ គឺជាទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។ ជាភស្តុតាងជាក់ស្តែង លោក ស្រើ បូរ៉ា បានលើកឡើងពីទីតាំងរូបសំណាក «ព្រះវិស្ណុ» ដែលត្រូវបានយោធាថៃវាយបំផ្លាញកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ថា សូម្បីតែវាស់តាមខ្សែព្រំដែន L7017 របស់ថៃខ្លួនឯង ក៏ទីតាំងរូបសំណាកនោះស្ថិតជ្រៅក្នុងដីកម្ពុជាប្រមាណ ៥០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនដែរ។ លោកបានបញ្ជាក់បន្ថែមថា ការរៀបចំផែនទីឯកតោភាគីរំលោភយកដីកម្ពុជាពីសំណាក់ថៃ គឺជាសកម្មភាពគ្មានអានុភាពផ្លូវច្បាប់ ហើយកម្ពុជាដាច់ខាតមិនទទួលស្គាល់ជាដាច់ខាត។

PR Cambodian Government សូម្បីតែនៅលើផែនទីខ្នាត ១:៥0,000 របស់ថៃ ក៏បង្ហាញដូចផែនទីខ្នាត ១:២00,000 របស់អន្តរជាតិដែរថា តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា។ Even Thailand's own 1:50,000 scale map confirms, consistent with the internationally recognized 1:200,000 scale map, that the An Ses area is situated within Cambodian territory. ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា H.E. Sreu Bora, technical director of border affairs at the State Secretariat of Border Affairs

Saroeurn SOMkh
‼️ទោះក្នុងវិធីណា!ដោយផ្អែកលើផែនទីខ្នាត 1:200,000 នឹង1:50,000ដែលគូរដោយឯកតាភាគីពីថៃដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមក្នុងឆ្នាំ 1908 & 1919 តំបន់អានសេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង

The Khmer Today
ការសែតអន្តរជាតិ ​Nikkei Asia រាយការណ៍អំពីការសាងសង់របងបន្លាលួសតាមបណ្តោយព្រំដែនរបស់ថៃ
ភ្នំពេញ៖ រដ្ឋាភិបាលថៃកំពុងបន្តសាងសង់របងការពារ បំពាក់ដោយលួសបន្លា តាមបណ្តោយផ្នែកខ្លះនៃព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន។ ទោះបីស្ថានភាពយោធាបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែក៏ដោយ ប៉ុន្តែវិវាទព្រំដែននៅតែមិនទាន់មានដំណោះស្រាយជាអចិន្ត្រៃយ៍។
ក្នុងអំឡុងពេលចុះពិនិត្យការសាងសង់របងនេះ មេបញ្ជាការកងទ័ពជាន់ខ្ពស់ថៃ លោក ឧត្តមសេនីយ៍ Ukrit Boontanon (អ៊ុកគ្រីត ប៊ុនតាណុន) បានអះអាងថា "វិធានការនេះមានគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យភាពរបស់ប្រទេសថៃ" នេះបើយោងតាមការផ្សាយរបស់ ការសែត ​Nikkei Asia បានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកនេះ។
យ៉ាងណាក៏ដោយ ការសាងសង់របងតាមបណ្តោយព្រំដែននេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីភាគីកម្ពុជា។ មន្ត្រីកម្ពុជាបារម្ភថា សកម្មភាពរបស់ថៃអាចជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅតាមបន្ទាត់ព្រំដែន និងអាចប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា ប្រសិនបើការសាងសង់ធ្វើឡើងនៅតំបន់ដែលមិនទាន់មានការឯកភាពលើការកំណត់ព្រំដែន។
រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានណាមួយបង្ហាញថា ការចរចាររវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី នឹងត្រូវចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះទេ។
ទន្ទឹមនឹងនេះ ការបន្តបិទច្រកព្រំដែន និងភាពតានតឹងដែលនៅអូសបន្លាយ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ទទួលរងផលប៉ះពាល់ផ្នែកជីវភាពយ៉ាងធ្ងន់ធ្ងរ ខណៈសកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងអាជីវកម្មឆ្លងដែនជាច្រើននៅតែជាប់គាំង។

Chan Born Just now  · Shared with Public ស្ថានការណ៍សឹកអឺរ៉ង់៖ កងទ័ពសហរដ្ឋអាមេរិក ត្រូវបានគេវាយតម្លៃច្បាស់ការថា អស់គ្រាប់កាំជ្រួច Patriot ដើម្បីការពារអាកាស ប្រឆាំងទ័ពអឺរ៉ង់ ហេតុនេះ អាមេរិកប្រកាសផ្អាកសង្រ្គាម ដោយផ្ទេរការធ្វើសង្រ្គាមទៅឲ្យ អ៊ុយក្រែនវិញ ពីព្រោះ អ៊ុយក្រែន ទទួលបានសិទ្ធិផលិតគ្រាប់កាំជ្រួចនេះ។ គ្រាប់កាំជ្រួចនេះ តម្លៃ ៤ មានដុល្លាទិញចូលពីរោងចក្រ និងលក់ទៅឲ្យប្រទេសសម្ព័ន្ធមិត្តតម្លៃ ៨ លានដុល្លា។ អឺរ៉ង បានវាយប្រហារដោយគ្រាប់មីសីលថោក ដ្រូនថោកៗ ដើម្បីបំផ្លាញគ្រាប់កាំជ្រួចអាមេរិកធុន ប៉ាទ្រីយ៉ុតនេះ។

Kampuchea Thmey Daily
កម្ពុជា ប្រាប់ AOT ថា ការបោះបង្គោលបណ្ដោះអាសន្ននៅព្រៃចាន់ ជោគជ័យ និងចន្លោះបង្គោលព្រំដែន 52-59 ជាប់គាំងទាំងស្រុងព្រោះថៃឈ្លានពាន និងបន្តកាន់កាប់ដីខ្មែរ ទោះបីកម្ពុជាតវ៉ាជាច្រើនក៏ដោយ។

No comments:

Post a Comment