នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, July 22, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៦

 ហ៊ុល ម៉ារ៉ា  is with Hul Mara. 2h  · នៅក្នុងរជ្ជកាលអាទីន និងការភូតដឹកនាំប្រទេសជឿថាJBCដំណេីរការមិនបានលេីយបេីមានការវាស់វែងនឹងផ្ទុះប្រទេសថៃ ព្រោះកាន់កាប់ដីខ្មែរ. រកលេសពន្យា

ព្រំដែនកម្ពុជា ថៃ៖ ភាគីសៀមសច្ចារដាច់ខាតត្រូវតែបន្តបិទព្រំដែនកម្ពុជា ថៃ ចំណែកភាគី ថៃ សច្ចារថានិង សម្របសម្រួលជាមួយ កម្ពុជា ដើម្បីបើកព្រំដែនឡើងវិញ ។ ការបើកព្រំដែន ការប្រគល់ដីឪ្យកម្ពុជាវិញ នឹងនាំឲ្យ រដ្ឋាភិបាលថៃ បន្តឈ្នះឆ្នោតនៅ អាណត្តិក្រោយតែ ភាគី សៀម ភាគី មន ឬ តាមន នេះ ត្រូវតែចាញ់ ត្រូវតែ បាត់បង់ពូជសាសន៍ មន ពូជសាសន៍សៀម។ ពីដើមឡើយ រវាងឆ្នាំ ១៧៦៧ មាន ព្រះរាណាណាចក្រតាមន ឬ តៈមន ឬ ភាសាសៀម គេហៅថា ធនបុរី Thonburi Kingdom ដែលធ្វើសង្រ្គាមឈ្លានពាន ខ្មែរ និង ភូមារ រួច កែប្រាសាទខ្មែរទៅ ប្រាសាទតាមន តាក្របីថាជា របស់ពួកវា។ សព្វថ្ងៃនេះ មន និង សៀម បន្តបំផុសឲ្យ ចិន ថៃ តៃ ចូលមកឈ្លានពានទឹកដីកម្ពុជាទៀត តែក៍ចង់ខ្ចីដៃ កម្ពុជា កំទេចពួក តៃ ចិន នេះចោលវិញដែរ។ ពួកថៃ និង សៀម​ ខ្លាំងខាងយោធា សព្វាវុធ តែខ្សោយខាង ចិត្តសាស្រ្ត ជនជាតិ ដោយសារ ប្រជាជន ៨០ លាននាក់ ភាគច្រើន គេស្អប់ សៀម គេមិនឲ្យ កូនចៅគេ ចូលទៅច្បាំងជាមួយ កម្ពុជា បើសិនជា ៨០ លាននាក់ស្រុះគ្នានោះ គ្មានអ្នកណាអាចទប់ពួកវាបានឡើយ !!!

មេរៀនភូមិសាស្រ្តនយោបាយតំបន់អារ៉ាប់--សង្រ្គាមរវាងអាមេរិក អឺរ៉ង់៖ សង្រ្គាមថ្មីនេះប្រើពេលជា ១០ ថ្ងៃ ដែលកំលាំងយោធា សព្វាវុធអាមេរិក អ៊ីស្រាអែល កាន់តែខ្សោយទាំង លុយ ទាំង បច្ចេកវិជ្ជា ដូចជា កងទ័ពអឺរ៉ង់ វាយប្រហារចូលបន្ទាយទ័ពអាកាសសហរដ្ឋអាមេរិក ធ្វើឲ្យទ័ពអាមេរិក ស្លាប់ របួសជាច្រើន ដោយហេតុបច្ចេកទេសថា កាំជ្រួចការពារអាកាសអាមេរិក Patriot តម្លៃប្រមាណ ៦ លានដុល្លា/គ្រាប់ ចំណែក កាំជ្រួចអឺរ៉់ងតម្លៃជាង ១៥​ លានដុល្លា/គ្រាប់។ និយាយអំពីល្បឿនគ្រាប់ Speed of missile របស់ អឺរ៉ង់ មានដល់ទី ៥,១០០មែត្រ/វិនាទី ខណៈកាំជ្រួចអាមេរិក មានល្បឿន ១,៧០០ មែត្រ/វិនាទី។ កាំជ្រួចអាមេរិក បាញ់ចេញ ១ គ្រាប់/ម្តងចំណែកកាំជ្រួច អឺរ៉ង់ បាញ់១ គ្រាប់ បំបែកជា ៦ គ្រាប់ និង បែកជា គ្រាប់បែក ៨០ គ្រាប់ ដូច្នេះ បើសិនជា អាមេរិក យក ៦ លានដុល្លា គុណ ៨០ គ្រាប់បែក អស់លុយអាមេរិកច្រើនសន្ធឹក !!

Samdech Hun Sen of Cambodia
ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk)  អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។
ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឱ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។
ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។
ន័យគឺ សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។
មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។
ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។
អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។
ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត។
ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។
ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។
ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ។

Matichon Weekly - มติชนสุดสัปดาห์
The problem is that the war has also made the Cambodian regime stronger.
In addition, the truth that Thailand may have to accept is that the war has also made the Ukrainian regime stronger.
Similarly, the war has also made the Iranian clerical regime stronger.
To some extent, we may have to accept that the war has also made the Cambodian regime stronger.
In other words, the border war has become a factor that does not provide a strategic return for Thailand, or the result may be the erasure of the beliefs of the "Thai hawk" who believe that the opening of military operations, especially air strikes, may lead to the downfall of the old regime in Phnom Penh.
No matter how we evaluate it, this belief is not true.
However, if Thailand does not rely on military factors, diplomatic factors must be stronger. But on the other hand, if Thailand does not learn to follow Cambodia's game, it will also be weak and play in Cambodia's game, making it seem like comparing the game played on the international stage between Thailand and Cambodia. We often follow behind them, and we also fall into the "victim" role in the information war stage.
The point I wrote above does not mean that the Cambodian side is stronger than Thailand.
But it wants to show society another side of the problem and not "cheer" for the use of military force to the extreme.
Because such actions will only lead to getting caught in the trap of unrealistic military strategies.
It also does not provide the strategic response we want.
Finally, it may be time to consider finding a way out of the Cambodian problem.
And we must also accept the other side that Cambodia today has the potential to play the game on the international stage more than we think.
The Prime Minister's approach to finding a way out of the war with Thailand has been continuously challenging, to the point where it is considered a major challenge.
Because Thailand cannot remain in this situation forever!

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែកនូវអត្ថបទលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃលើកឡើងអំពី «បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា»

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ជាមួយខ្លឹមសារនិងអត្ថបទបកប្រែក្រៅផ្លូវការទាំងស្រុង៖

ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពិរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។

ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖

បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk
ផ្សាយលើគណនី Facebook: Matichon Weekly - มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026

លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។

រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។

ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។

ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។

ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 - គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893)
និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។

ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។

ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។

គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។

តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។

ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។

ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។

ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។

ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។

ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។

ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះបានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង 3 ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។

សំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។

ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។

ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។

នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។

សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។

ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។

ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។

ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។

ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។

សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕

ប្រាក់ សុខុន - Prak Sokhonn    · Following 48m  · នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

វ៉ាន់ សារាយ Vann Saray
សារបណ្ឌិត ញ៉ិល រដ្ឋា ក្រោយជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
«កិត្តិយស និងក្តីរំភើបយ៉ាងជ្រាលជ្រៅបំផុត»
​ខ្ញុំបាទ សូមសម្តែងនូវសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃខ្ពស់បំផុត ផ្តល់កិត្តិយសអញ្ជើញ ខ្ញុំបាទ ចូលជួបសម្តែងការគួរសម ពិភាក្សាការសិក្សានិងស្រាវជ្រាវយ៉ាងស៊ីជម្រៅប្រហែលជាង ២ ម៉ោង និងបានអញ្ជើញពិសាអាហារថ្ងៃត្រង់ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ។
តាមរយៈជំនួបផ្ទាល់ដ៏មានអត្ថន័យនេះ ខ្ញុំបាទ សូមរំលេចនូវចំណាប់អារម្មណ៍ និងការវាយតម្លៃប្រកបដោយវិជ្ជាជីវៈដូចតទៅ៖
​១. ចំណាប់អារម្មណ៍លើព្រឹត្តិការណ៍ និងការបំភ្លឺកន្លងមក
▪︎ ​ភាពចាស់ទុំខាងទស្សនៈ និងសមាសភាពសង្គម៖ រឿងរ៉ាវដែលបានកើតឡើងកន្លងមក គឺជាមេរៀន និងជាកញ្ចក់ឆ្លុះដ៏ល្អសម្រាប់សង្គមជាតិទាំងមូល។ វាមិនមែនជាជម្លោះរវាងអ្នកចេះដឹង និងអ្នកអនុវត្តជាក់ស្តែងនោះទេ ប៉ុន្តែជាការឱកាសដ៏ល្អក្នុងការលើកកម្ពស់អំពី «ភាពប្រាកដនិយម សាមគ្គីភាព និងសេចក្តីអត់ឱន» រវាងខ្មែរ ជាពិសេស
រវាងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែង។
▪︎ការបញ្ចប់ប្រកបដោយឥស្សរភាព៖ ការដែលសម្ដេចធិបតី លោកបានចេញមកបំភ្លឺ និងអំពាវនាវឱ្យបញ្ចប់រឿងនេះ គឺជាស្មារតីដឹកនាំប្រកបដោយភាពចាស់ទុំ និងការទទួលខុសត្រូវខ្ពស់ ដែលជាកាយវិការទប់ស្កាត់នូវការបកស្រាយខុស ឬការទាញភ្ជាប់បំបែកបំបាក់ជាតិសាសន៍ខ្មែរ (ដែលតែងតែកើតឡើងជាង៥០០ ឆ្នាំចុងក្រោយ) នៅក្នុងសង្គមឌីជីថល និងបរិបទបញ្ញាសុប្បនិម្មិត ( AI)។
​២. ការវាយតម្លៃលើជំនួបផ្ទាល់ជាមួយ សម្ដេចធិបតី
▪︎ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តខ្ពស់៖ តាមរយៈជំនួបពិភាក្សាការងារដោយផ្ទាល់ សម្ដេចធិបតី លោកបានបង្ហាញនូវ ភាពជាអ្នកដឹកនាំជំនាន់ថ្មីដែលមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ (Soft Skills, High Leadership) ព្រមទាំងផ្តល់តម្លៃយ៉ាងខ្ពស់លើការកសាង និងអភិវឌ្ឍធនធានមនុស្សពិតប្រាកដសម្រាប់ជាតិ។​
▪︎ ការបើកទូលាយ និងការស្តាប់៖ លោកគឺជាថ្នាក់ដឹកនាំដែលបើកចិត្តទូលាយ ស្ដាប់រាល់ធាតុផ្សំ ទស្សនៈ និងការវិភាគបែបវិទ្យាសាស្ត្រ ដោយផ្អែកលើតថភាពសង្គម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាក់ស្តែង ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ជំនួបនេះមិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មហិមាដែលរុញច្រានឱ្យខ្ញុំបាទបន្តខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកបម្រើដល់ការអភិវឌ្ឍជាតិមាតុភូមិ ក្រោមការដឹកនាំរបស់សម្តេចធិបតី។
សូមសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​
ដោយសេចក្តីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត!!!

Chan Born
ទាំងថៃ ទាំងសៀម គ្មានចំណែកអ្វីក្នុងការកសាងប្រាសាទបុរាណខ្មែរនានា ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមន ប្រាសាទតាក្របី ប្រាសាទខ្នារឡើយ។ ការឃោសនា ថា ជនជាតិ ខ្មែរនិងជនជាតិ​ ខម ឬ ខ្មុរ ឬ ខ្នូរ Khmu គឺ តែមួយ គឺជារឿង ឃោសនាភូតកហុក បោកប្រាស់ដើម្បំបន្លំគេថា ថៃសៀម មានចំណែកកសាងប្រាសាទខ្មែរនានា។ បណ្ឌិតដែលទៅរៀននៅ ថៃ ពេលត្រឡប់មកវិញ តែងតែពាំនាំនូវ ការលើកតម្លើង ថៃ និង សៀម ឬថា ខ្មែរសៀម ជាបងប្អូន!!!

Seang Ratanak  ខ្មែរ-ថៃ ប៉ះគ្នាទៀតហើយ!🔥 ដល់ពេលត្រូវបកស្បែកមុខថៃប្រាប់អន្តរជាតិហើយ🇹🇭  គ្រប់ទង្វើដែលចោរថៃ រំលោភបំពានបំភ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់កម្ពុជា ប្រាប់រដ្ឋមន្ត្រីការបរទេសជាង 30 ប្រទេសដែលចូលរួមឲ្យបានដឹង ក្នុងនោះក៏មានតំណាងអាមេរិក🇭🇲 និងចិន🇨🇳ផងដែរចូលរួមជាសក្ខីកម្ម។  នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ - សម័យប្រជុំចង្អៀត នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

1000 Day AI content  · 10h  · #អុញនុះ!! អ្នកវិភាគថៃ ក្រពុលមុខ និងណែនាំអោយយោធាថៃ ឆាប់ប្រគល់ដីឲ្យខ្មែរវិញ ឈប់ចង់បាន បើមិនចង់អាម៉ាសមុខលើឆាកអន្តរជាតិបន្ថែម ! ជាមួយនេះ ពួកគេ ក៏បានចេញមករិះគន់ បន្ទោសចំៗ ឲ្យអនុធិន ផងដែ ថាប្រតិភូថៃធ្វើអ្វី ម្តេចបានបណ្តោយឲ្យខ្មែរ ឈ្នះថៃលើវេទិការអន្តរជាតិសភាប្រើភាសាបារាំង ៩៩ប្រទេស នៅកាមេរ៉ូន ចោទថៃ និងទាមទាឲ្យថៃដកកងទ័ពពីទឹកដីខ្មែរ ដែលភាគីថៃកាន់កាប់ខុសច្បាប់..

ចង្កៀង  · Following 20h  · អតីតមេភូមិភាគសៀ-មថា នយោបាយអានុធិន កំពុងលេងសព្វថ្ងៃនេះ គឺជាយុទ្ធសាស្ត្រថៃ សម្លា-ប់ថៃគ្នាឯង ដោយប្រើដៃខ្មែរ។ ដូច្នេះ លោកសូមឱ្យអានុធិន នាយករដ្ឋមន្ត្រីថៃ បើកច្រកព្រំដែនទាំងអស់ឡើយវិញ តាមដែលអាចធ្វើទៅបាន ព្រោះការបិទព្រំដែនគោកនេះ គឺថៃសម្លាប់ថៃខ្លួនឯង ដោយខ្ចីដៃខ្មែរ គឺមិនមែនថៃ សម្លា-ប់សេដ្ឋកិច្ចខ្មែរនោះឡើយ៕ បងប្អូនចេះភាសារថៃ ចូលស្តាប់ ហើតប្រាប់អេតមីនផង..

Post Khmer   7m  · កម្ពុជាបានអំពាវនាវដល់អង្គការយូណេស្កូ (UNESCO) និងសហគមន៍អន្តរជាតិ ឱ្យបន្តតាមដានយ៉ាងដិតដល់លើស្ថានភាពប្រាសាទព្រះវិហារ ដោយព្រមានថា វិធានការអន្តរាគមន៍បន្ទាន់ក្នុងការអភិរក្ស មិនអាចសម្រេចគោលបំណងបានពេញលេញនោះទេ ដរាបណាការគំរាមកំហែងដល់សម្បត្តិបេតិកភណ្ឌពិភពលោកនៅតែបន្តកើតមានតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

No comments:

Post a Comment