ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, July 5, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០២៦

 Ann Vanny
ថៃចាប់ផ្ដើមទន់ដៃហើយ! មេទ័ពកំពូលថៃរត់ស្លន់ស្លោចុះមកខ្សែបន្ទាត់ព្រំដែនខេត្តត្រាត ប្រើសម្ដីផ្អែមល្ហែមសុំចរចាជាមួយកម្ពុជា ក្រោយរងសម្ពាធការទូតយ៉ាងចាស់ដៃ!]
បន្ទាប់ពីរងការទះកំផ្លៀងផ្លូវទូតយ៉ាងដំណំពីក្រសួងការបរទេសខ្មែរ ជុំវិញករណីលួចធ្វើរបងរំលោភអធិបតេយ្យភាព ស្រាប់តែនៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2026 នេះ រដ្ឋមន្ត្រីការពារជាតិថៃ លោក ឧត្តមសេនីយ៍ឯក អាប់ឌុល ប៊ុនថាំចារើន ឬ «ប៊ិកដុល្យ» បានដឹកនាំមេទ័ពសម្រុកចុះមកព្រំដែនខេត្តត្រាត ជាប់ខេត្តកោះកុងយើងទាំងតក់ក្រហល់!
 🇹🇭ដុតដៃដុតជើងហើយ!


លើកនេះមេទ័ពថៃលែងហ៊ានអឿហើយ បែរជាមកប្រើពាក្យផ្អែមល្ហែមលួងលោមថា៖ ប្រជាជនថៃ និងកម្ពុជា មិនបានឈ្លោះគ្នាទេ ពួកយើងជាអ្នកជិតខាងល្អនឹងគ្នា ពេលនេះត្រូវរួមគ្នាកាត់បន្ថយភាពសង្ស័យ ដើម្បីជម្រុញសេដ្ឋកិច្ចព្រំដែនឱ្យល្អឡើងវិញ សឹមមកជជែកគ្នា»។ មិនត្រឹមតែប៉ុណ្ណោះ ថៃថែមទាំងបានត្អូញត្អែររឿងកម្ពុជារុះរើទំនប់ដីនៅបង្គោលសីមា លេខ 73 ខេត្តកោះកុង ធ្វើឱ្យទឹកបុកបាក់ឆ្នេរខាងថៃ និងកំពុងអង្វរសុំចរចាជាមួយខ្មែរយើងទៀតផង!

ព្រំដែន កម្ពុជា ថៃ៖ ថ្ងៃនេះកងទ័ពសៀម បានបង្ហាញរូបថតដែលពួកគេកំពុងកាន់កាប់ទឹកដីដែលពួកគេចូលគ្រប់គ្រងក្រោយបទឈប់បាញ់ នៅ ភូមិភាគឥសាន្ត Isan Monthon. ឥសាន្ត គឺជាតំបន់ ប្រទាញប្រទង់ រវាង រដ្ឋ ០៣ គឺ រដ្ឋសៀម រដ្ឋខ្មែរ និងរដ្ឋលាវ។ សន្ធិសញ្ញាព្រំដែនបារាំង សៀម ១៩០៤ និង ១៩០៧​ បានចែកតំបន់នេះ ទៅឲ្យប្រទេសទាំង ០៣ តែ ពេលនេះ ២០២៥ ពួកទ័ពសៀម វាវាយឈ្លានពាន គ្រប់គ្រងពី កម្ពុជា ដោយខុសច្បាប់សង្រ្គាម រំលោភច្បាប់សង្រ្គាម រំលោភបទឈប់បាញ់ ដើម្បី ដណ្តើម យកតំបន់ ឥសាន្តពី អតីកាល។ កងទ័ព ថៃ ទ័ពសៀម មានបំណង វាយយក ១០ គម /ថ្ងៃ កាលសង្រ្គាម ២០២៥ ពីខ្សែព្រំដែន តែពួកគេ ដូរទីជា ការវាយយក តំបន់មួយចំនួន ដើម្បីបង្កើតតំបន់ ទ្រនាប់ Buffer Zone ឡើងវិញ ដូចមុន សន្ធិសញ្ញាបារាំង សៀម ១៩០៤។
រឿង សុភ័ណ - Soeung Sophorn 3h  · ថ្ងៃទី៥ កក្តដា ២០២៦ មេយោធាជាន់ខ្ពស់ ថៃ និហមេបញ្ជាការភូមិភាគទី២ និងទី៣ ចុះពិនិត្យនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា នៅតំបន់ភ្នំ៣៥០ និងប្រាសាទតាក្របី​ ដែលឈ្លានពានបានពីកម្ពុជា៕

cartoon movie 8m  ·  RIP😭😭🇰🇭វីរៈ​កងទ័ព​ម្នាក់បាន​ ពលី​ ក្រោយហេតុទាហានថៃ​បោ.កគ្រា.ប់បែ.ក សូមចូលរួមរំលេកទុក្ខ🙏🙏
បោយ រើយ 49m  · មានអ្នកដឹងជួយបញ្ជាក់ផង ៖ ឮថា វីរកង់ទ័ពយើងម្នាក់ ដែលរបួសធ្ងន់ បាត់បង់ជីវិតហើយ

Nara Sattaya 4h  · ដំណឹងទាន់ហន់ថ្ងៃនេះ ទី​ 05/07/2026 ម៉ោង១១:៤៥ នាទី ខាងពួកអាតិរិច្ឆានចោរសៀម បានបោកគ្រាប់បែកមកលើខាងយើងទាំងមិនដឹងខ្លួន បានធ្វើឲ្យវីរកងទ័ពយើង រងរបួសធ្ងន់២នាក់និងស្រាល១នាក់  ចំណុចចូកគ្រោះ ថ្មដូន នៅទិសឧត្តរមានជ័យ ❗️រងចាំព័ត៌មានផ្លូវការ ពីក្រសួងការពារជាតិ និងរាជរដ្ឋាភិបាល  ចំពោះអាពូជសាសន៍ថោកទាប បង្កហេតុ បង្កជំលោះ ស្រេកឃ្លានទឹកដីខ្មែរមិនចេះចប់ មិនចេះហើយ សោះ  បើចាប់ពួកហែងបាន កុំបន្ទោសថាខ្មែរចិត្តដាច់ឲ្យសោះ  ធ្វើដូចពុលពតអីចឹង

Nith Narong 5m  ·  មិនគួរផ្សព្វផ្សាយសភាពការណ៍ព្រំដែនបច្ចុប្បន្នក្នុងបណ្ដាញសង្គមតាមតែខ្លួនដឹងលឺ ដោយពុំទាន់មានការបញ្ជាក់ពីព័ត៌មានផ្លូវការឡើយ។ សូមអរគុណ!

Ouk Sothirak 12m  · ការ​អត់ធ្មត់​សង្កត់​ចិត្ត​មិន​ច្បាំង​គឺ​ជា​វិធី​តែ​មួយ​គត់​សម្រាប់​ប្រទេស​តូច​ជាង​ ទន់ខ្សោយ​ជាង​។ តាម​ប្រវត្តិ​សាស្ត្រ​ចិន​បុរាណ​ ចក្រភព​ឈីង​ដែល​ជា​ប្រទេស​តូច​មាន​ភាព​ទន​ខ្សោយ​គ្រប់​វិស័យ​ បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​សង្គ្រាម​ហើយ​ងាក​មក​កសាង​គ្រឹះ​ ពង្រឹង​សមត្ថភាព​ប្រទេស​ កែប្រែ​ច្បាប់​ខំ​ប្រឹង​ប្រែង​ប្រមូល​សន្សំ​ធនធាន​ ចង់​សម្ពន្ធ​ជា​មួយ​នគរ​ផ្សេង​ៗ។ ម្ភៃ​ឆ្នាំ​ក្រោយ​មក​នគរ​គេ​ក៏​រឹង​មាំ​ហើយ​បាន​ច្បាំង​យក​ទឺក​ដី​ដែល​បាន​បាត់​បង់​កាល​ពី​ធ្វើ​សង្គ្រាម​ពី​មុន​មក​វិញ​ហើយ​ទទួល​បាន​ការ​ខ្លបខ្លាច​ពី​បច្ចាមិត្ត​ ហើយ​ក្រោយ​មក​ក៏បានបង្រួបបង្រួម​​ទឹកដី​ចិន​ទាំង​មូល​។ មិន​អាច​ធ្វើ​អី តាម​កំហឹង​បាន​ទេ​ មាន​បទពិសោធន៍​ម្តង​ហើយ​ កុំ​អោយ​ជាន់​ដាន​ទៀត​។

Vincent
លើកនេះបើច្បាំង មិនមែនត្រឹមតែជាបញ្ហាទឹកដីទេ តែក៏ជាការលុបលាងការប្រមាថរបស់ជាតិសាសន៍មួយដែរ។ យើងប្រើអស់វិធីទាំងក្តៅទាំងត្រជាក់ តែសួរថាលទ្ធផលយ៉ាងម៉េច? ថៃមើលមកថាយើងខ្លាចគេ មិនហ៊ានជាមួយគេ ហើយបំពានម្តងហើយម្តងទៀត។ ថៃមិនត្រឹមតែធ្វើសង្គ្រាមអាវុធទេ ថៃក៏ប្រើការទូតខ្លួនចោទប្រកាន់ខ្មែរ ប្រើលុយទិញសារព័ត៌មានចុះមួលបង្កាច់ខ្មែរ ហើយក៏ធ្វើគ្រប់យ៉ាងអោយគេមើលមកថាខ្មែរខុស ទាំងម្ខាងថៃនិយាយពីច្បាប់និងសន្តិវិធី ម្ខាងទៀតថៃគប់គ្រាប់បែកចូលមកទឹកដីខ្មែរ សម្លាប់ទាហានខ្មែរ។
ចុះប៉ុណ្ណឹងហើយ ម៉េចត្រូវអត់ធ្មត់ទៀត? អត់ធ្មត់ ព្រោះវិធីសាស្រ្តទាំងអស់មានពេលប្រើរបស់វា។ ថៃតែងតែធ្វើសង្គ្រាមខែវស្សា ហេតុអី? ថៃជ្រើសរើសពេលនេះ បង្ករឿងអោយធំ ហេតុអី? បងប្អូន បើត្រឹមចង់វាយ ហើយវាចោទដដែល មិនរៀបចំហើយវាយមុនពេលវាមិនត្រៀមទៅ គេរៀបអស់ហើយ ហៅយើងអោយចូលអន្ទាក់គេ ចេះតែដើរចូលអញ្ចឹងទៅឬ? គ្មានអ្នកណារីករាយនឹងឃើញរូបភាពនេះទេ តែក៏មិនអាចយកប្រទេសមួយទៅប្រថុយតាមកំហឹងដែរ។ នេះជាបញ្ហាជាតិមួយ សូមបងប្អូនអោយវិចារណញ្ញាណគ្រប់គ្រងលើអារម្មណ៍ បើអោយគេចាក់លោតៗ យើងនឹងខាតបង់ធ្ងន់ជាងនេះទៀត។ បើចង់លុបលាងការប្រមាថ ត្រូវវាយអោយឈ្នះ មិនថាសមរភូមិណាទេ បែបនេះទើបត្រូវការទាំងត្រៀមទាំងសមត្ថភាពនិងឱកាស៕

ហ៊ុល ម៉ារ៉ា  is with Hul Mara. 18m  ·  ឈាមត្រូវសងដោយឈាម សូមបងប្អូនស្ងប់ស្ងាត់ និងតាមដានប្រភពផ្លូវការពីក្រសួងពាក់ពន្ធ័ !

CHHUN military
មិនគួរផ្សព្វផ្សាយរូបភាពទាហាននិងសភាពការណ៍ព្រំដែនបច្ចុប្បន្នក្នុងបណ្ដាញសង្គមតាមតែខ្លួនដឹងលឺ ដោយពុំទាន់មានការបញ្ជាក់ពីព័ត៌មានផ្លូវការឡើយ។
សូមអរគុណ!

តាំង គីមឡេង
រំភេីបណាស់ឃេីញរូបភាពពួកគាត់មានស្មារតីរឹងមាំនិងពុំមានអ្វី ខាងក្រសួងក៏បានចុះទៅដល់និងក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់បន្ថែមសម្រាប់ពួកគាត់និងម្នាក់ទៀតអាចបញ្ចូនមកភ្នំពេញដែរព្រោះវគ្គកាត់រួច🙏

No comments:

Post a Comment