ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, July 30, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៦

 Sovannrath Var

ព្រំដែនតាមសន្ធិសញ្ញាបារាំងសៀម លើជួរភ្នំដងរែក គឺយកតាម Watershed ឬភាសាបារាំងថា Ligne d'eau គឺគេយកតាមខ្សែចែកទឹកហូរលើភ្នំ ហើយបើមានច្រើនខ្សែ គឺគេយកខ្សែណាដែលវែង និងជាប់គ្នា មិនដាច់ដោយឡែកពីគេ ។ ពួកសៀមវាចចេះយកចំណោទភ្នំ ល្បាក់ភ្នំធ្វើជាព្រំប្រទល់ តាមផែនទីអាមេរិកបោះក្នុងសម័យប្រឆាំងនឹងការរីកដាលរបស់កុម្មុយនីស្ត ដែលមិនមែនជាផែនទីទទួលស្គាល់ជាអន្តរជាតិនោះទេ ដោយឡែកប្រាសាទតាមាន់នេះ ពួកក្រុមសិល្បៈករវា ចាប់បានអ្នកស្រុកវាលួចចម្លាក់ថ្មប្រាសាទយកទៅលក់ ហើយសួរនាំទៅ ទើបមករកប្រាសាទនេះឃើញ ហើយវាចូលមកជួសជុលតាំងពីទសវត្សឆ្នាំ ១៩៨០ ហើយតំបន់នោះក៏នៅជាតំបន់ប្រទាញប្រទង់រវាងកងទ័ពកម្ពុជាប្រជាមានិត និងកងទ័ពខ្មែរក្រហម និងទ័ពតស៊ូផ្សេងៗ ក្រោយមកពេលមាន GBC ជាមួយខ្មែរ ទើបមានកិច្ចព្រមព្រៀងមិនឱ្យមានការផ្លាស់ប្តូរលក្ខណៈភូមិសាស្ត្រនៅតាមតំបន់ព្រំដែន ដើម្បីរៀបចំការវាស់វែងព្រំដែន ដែលក្រោយមកមាន MOU2000 ដែលបង្កើតឱ្យមាន JBC ប្រជុំ ស្វែងរកបង្គោលព្រំដែន និងរៀបចំកំណត់ និងបោះបង្គោលព្រំដែនបន្ថែម និងរៀបបោះពុម្ពផែនទីថ្មី មានខ្នាតធំជាងមុន តែការងារ MOU2000 JBC ដែលរដ្ឋាភិបាលកម្ពុជាស្នើប្រជុំបន្ថែមនោះ អាសីហសៈវាមិនតបត និងពន្យាពេល ព្រោះវាដណ្តើមកាន់កាប់ តំបន់ប្រាសាទ និងទឹកដីខ្មែរ ក្នុងចេតនា យកដែនដីទាំងនោះ សម្រាប់ជំរឹតជាមួយនឹង OCA ដែនសមុទ្រ កម្ពុជាសៀម ក៏ដូចជាបង្វែរភ្នែកប្រជាជនវា ចេញពីបញ្ហា Deep State នៅក្នុងស្រុកវា ពួក Deep State របស់សៀម គឺមានពពួកអាមាត្រ នៅកៀកនឹងស្តេចវា ក៏ដូចជាពួកទាហានធំៗ ដែលមានសិទ្ធិគ្រប់គ្រងសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ស្រុកវា តាំងពីបដិវដ្តន៌ពីសៀម ទៅថៃឡង់ដ៌ ជិត 100 ឆ្នាំហើយ តាំងពីឆ្នាំ 1932 ។ ហើយក៏រាប់តាប់តាំងពីពេលនោះដែរ ដែលវាបំភ្លៃប្រវត្តិសាស្ត្ររបស់ប្រទេសវា និងប្រទេសជិតខាង ដៈម្បីបម្រើមហិច្ឆតាពង្វាតទីនិយម ដែលវាបានធ្វើកាលពីសង្គ្រាមលោកលើកទី ២ និងមិនដែលគិតថានឹងបោះបង់គំនិតនេះ រហូតដល់បច្ចុប្បន្ននោះទេ ទាំងអ្នកចេះដឹងស្រុកវាមួយចំនួនចេញមកបង្ហាញហេតុផលកំណត់ព្រំប្រទល់ បែបបច្ចេកទេយ៉ាងណាក៏ដោយ ។ មានតែពង្រឹងសមត្ថភាពយោធា និងការទូត បំបែរកាណុងទៅវា ហើយប្រើការទូតអូសអន្តរជាតិ មកបង្ហាញចេតនាយាយីប្រទេសជិតខាងមិនឈប់ឈររបស់វា ដើម្បីបំភ្លឺភ្នែកវាខ្លះ ។

ក្រសួងព័ត៌មាន - Ministry of Information

មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map

No comments:

Post a Comment