Border Report 37m · ដូចជាយកទៅត្រៀមចាំទៅហើយ។ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ មន្ត្រីយោធាសៀមរួមជាមួយលោកសង្ឃ បានចូលរួមកែលម្អផ្លូវចូលទៅកាន់មូលដ្ឋានប្រតិបត្តិការភូមែន ខេត្តឧប៊ុនរ៉ាឆាធានី ជិតព្រំដែន តំបន់នេះស្ថិតនៅបរិវេនខាងព្រះវិហារ។
Khaosod English Thai FM says Cambodia’s UNCLOS move has “closed the door” to land border talks, after Cambodia pursued compulsory conciliation over maritime disputes.
Kosal Chum
លោកញិល រដ្ឋា ប្រសិនបើលោកប្រើវិចារណញ្ញាណតែបន្តិចប្រហែលជាលោកមិននិយាយពាក្យទាំងនេះចេញមកបានទេ ព្រោះវាជាពាក្យមើលងាយជាតិខ្លួនឯងស្របពេលដែលថៃកំពុងឈ្លានពានទាំងកំរោល ហើយកម្ពុជាក៏កំពុងប្រើវិធានការដោះស្រាយដោយឈរលើយុទ្ធសាស្ត្របញ្ចៀសសង្គ្រាម តែសកម្មការទូត ច្បាប់ និងព័ត៌មាន ។ ខ្ញុំមិននិយាយវែងទេ តែសុំឲ្យលោកញិល រដ្ឋាពិចារណាឡើងវិញចំពោះពាក្យសំដីទាំងនេះ ព្រោះវាខុសពីការពិតជាក់ស្តែងទាំងស្រុង និងប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាធ្ងន់ធ្ងរណស់ ។ ជាពិេសសកាខិតខំរបស់ថ្នាក់ដឹកនាំប្រទេស ដែលបាន និងកំពុងដោះស្រាយបញ្ហាដោយយកចិត្តទុក និងប្រយ័ត្នប្រយ៉ែងបំផុត ។ បើលោកជាខ្មែរមានសមត្ថភាពចំណេះដឹងជ្រៅជ្រះហើយចង់ចូលរួមជួយជាតិ លោកគួរជ្រើសរើសវិធីជួយខុសពីវិធីបែបនេះ នោះទើបជាខ្មែរយល់ច្បាស់ និងចេះឈឺចាប់ដោយអំពើឈ្លានពានរបស់ថៃ
Chan Born
ព្រំដែនកម្ពុជា ថៃ៖ រដ្ឋមន្រ្តីការបរទេសសៀម បង្ហោះពត៍មានចោទថា កម្ពុជាបិទការចរចារព្រំដែនគោក ពីព្រោះកម្ពុជា ប្តឹងទៅតុលាការសមុទ្ររឿងព្រំដែនទឹក UNCLOS. នេះជាពត៍មាន បំភ្លៃការពិត ពីព្រោះ ថៃ និង សៀម ដែលកំពុងមានជំលោះពូជសាសន៍បាន និង កំពុងធ្វើការ រារាំង ពន្យារកិច្ចការបោះបង្គោលព្រំដែនគោក ព្រំដែនទឹក ដោយពួកគេ ទាមទារការ ចរចារ ២ ភាគី គ្រប់ចំណុចព្រំដែនទាំងអស់ ជៀសវាងការប្តឹងទៅ តុលាការសមុទ្រ UNCLOS និង តុលាការដីគោក ICJ.
The News
ព្រោះតែជាប់គាំងទេីបកម្ពុជា នាំទៅអន្តរជាតិ ឥឡូវមកបន្ទោសខ្មែរ!
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ពួងកេតកែវ (Sihasak Phuangketkeow) បានថ្លែងថា ប្រទេសថៃនៅតែបន្តប្តេជ្ញាចិត្តចំពោះការចរចាទ្វេភាគីជាមួយកម្ពុជា ប៉ុន្តែការសន្ទនាត្រូវ បានជាប់គាំង បន្ទាប់ពីរាជធានីភ្នំពេញបានជ្រើសរើសស្វែងរកការដោះស្រាយវិវាទក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
លោកថា ចំណាត់ការនេះបានធ្វើឱ្យការចរចាអំពីព្រំដែនគោកមិនអាចបោះជំហានទៅមុខបានឡើយ ខណៈពេលដែលលោកបានសង្កត់ធ្ងន់ថា ថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានានាតាមរយៈការចរចាទ្វេភាគី។
ថ្លែងនៅក្នុងទីក្រុងប៉េកាំង ក្នុងអំឡុងពេលអមដំណើរសនាយករដ្ឋមន្ត្រី លោក អនុទិន ឆានវីរ៉ាក់គុល ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
២០ កក្កដា ២០២៦
Chan Born 1m · Shared with Public តើរដ្ឋាភិបាលថៃខុសពីរដ្ឋាភិបាលសៀមត្រង់ណា? ថៃចែករដ្ឋបាលដែនដីជា ខេត្តស្រុក ចំណែកសៀមចែករដ្ឋបាលដែនទីតាមជនជាតិ ខេត្តខ្មែរខេត្តលាវ
PR Cambodian Government 1h · ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ការពន្យារពេល ដើម្បីពិចារណាលើការតែងតាំងប្រធានគណៈកម្មការ ផ្សះផ្សាមានភាពសមស្រប មិនប៉ះពាល់ដល់ថេរវេលា ឬនីតិវិធីដែលកំណត់ដោយ UNCLOS នោះទេ ហើយឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីដោយភាពហ្មត់ចត់របស់អ្នកផ្សះផ្សាផងដែរ។
Chan Born
នៅមានការវែកញែកខ្លះអំពី បណ្ឌិតមកពី រុស្សី? អ្នកគាំទ្រគាត់លើកឡើងថា គាត់ហ្នឹងនិយាយត្រូវណាស់ ពីព្រោះបណ្ឌិតភាគច្រើនៅស្រុកខ្មែរ និយាយលើកជើងរដ្ឋាភិបាល ! បើគាត់ហ្នឹងនិយាយគឺត្រឹមត្រូវ ! នៅក្នុងសង្គមខ្មែរយើង គ្រាន់តែលោកនិយាយញាក់ស្មារ ញាក់មាត់ ស្រែកគំហ៊ក ញាក់ភ្នែក គេហៅថា ឈ្លើយរួចបាត់ទៅហើយ។ លោក ចេះតែត្រឹម គិត តែ មិននេះ គូទេ និយាយត្រូវមាន ព្រុយយ៉់ង ១ សន្លឹក ថាយើងកំពុងនិយាយកន្លែងណា? សេដ្ឋកិច្ច? យោធា? សន្តិសុខជាតិ? ដើម្បីឪ្យគេ មើលឃើញ ការគិតគូ របស់លោកបណ្ឌិត។ តបជាមួយ អ្នកគាំទ្រគាត់ថា លោកបណ្ឌិតនិយាយត្រូវណាស់ !! ខ្ញុំលោកយករឿង មួយបែបទស្សនៈវិជ្ជា ដែល ក្មេងស្រីទំទង់ អាយុ ០៧ ឆ្នាំ សួរទៅម្តាយថា ម៉ៃៗ ខ្ញុំកើតមានតាមណា? ម្តាយដឹងសំណូរកូនស្រី ក័ប្រាប់ថា កូនកើតមក តាមឆ្អឹងជំនឺ កូនស្រីតបថា ម៉ាកកុហកខ្ញុំ ម៉ាក់អត់ស្រលាញ់កូន ...ម្តាយប្រាប់ថា កូននៅតូច កុំទាន់ចឹងដឹងអី ចាំធំឡើងចាំដឹង ដល់កូនស្រីធំពេញក្រមុំ គាត់មិនហ៊ានសួរម្តាយទេ។ ដូចគ្នានេះដែរ មានបណ្ឌិត មានអ្នកវិភាគច្រើន វែកញែកអំពី យោធាខ្មែរ នេះជាការឆោតល្ងង់ណាស់ ពីព្រោះថៃគេមិនវែកញែកយោធាថៃគទេ គេវែកញែកតែយោធាខ្មែរយើង យល់??
Leakhena លក្ខិណា 53m · 20.07.2026‼️យោធាសៀមកំពុងប្រើសង្ឃសៀមឲប្រមូលលុយពីពលរដ្ឋសៀមជាច្រើនធ្វើផ្លូវយុទ្ធសាស្ត្រ លេណដ្ឋាន …ជាបន្តបន្ទាប់ដោយម៉ោងនេះបន្តនៅតំបន់ច្រកព្រំចុងសាម៉េត (តំបន់អ ស )សុរិន្ទ
Kampuchea Thmey Daily 3h · ប្រមុខការទូតអរគុណហ្វីលីពីន ចំពោះការរៀបចំកិច្ចប្រជុំត្រីភាគី ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos, Jr. ដែលបានរៀបចំកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ការថ្លែងអំណរគុណចំពោះប្រធានអាស៊ានបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយសមភាគី លោកស្រី Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នារសៀលថ្ងៃទី២០ ខែកក្កដា នេះ នៅក្រៅប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ។
Chan Born
ថៃ និយាយផ្សេង សៀម និយាយផ្សឹង ។ ខ្មែរយើងមិនត្រូវយល់ខុសថាពួកគេជាជនជាតិតែ ១ទេ។ ២៥០ ជនជាតិនៅប្រទេសថៃ ពីមុនសៀមជាម្ចាស់ប្រទេស
វ៉ាន់ សារាយ Vann Saray 2h · កម្ពុជាទះមួយកំផ្លៀងត្រឡប់ ចំពោះសម្តីក្រឡេចក្រឡុចរបស់រដ្ឋមន្ត្រីការបរទេសថៃ ឆ្លើយលាងខ្លួនលើការដោះស្រាយបញ្ហាព្រំដែន។
Chan Born ព្រំដែនកម្ពុជា ថៃ៖ ខាងកម្ពុជាយើងបានធ្វើការវាយបកសង្រ្គាមពត៍មានខាង ថៃដែលផ្សាយថា ការជាប់គាំងកិច្ចការព្រំដែនគោកមកពីកម្ពុជាប្តឹងទៅតុលាការសមុទ្រ។ អង្គការសហប្រជាជនជាតិ មានតុលាការជាច្រើនដើម្បីដោះស្រាយ វិវាទរវាងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដូចជា ច្បាប់សមុទ្រដោះស្រាយរឿង ដែនសមុទ្រដែនទឹក តុលាការ ICJ ដោះស្រាយរឿង ព្រំដែនគោក តុលាការអាកាស ដោះស្រាយរឿង អាកាស Space តុលាការពាណិជ្ជកម្ម WTO ដោះស្រាយរឿងពាណិជ្ជកម្ម តុលាការបច្ចេកវិជ្ជា.... មេដឹកនាំថៃ ក៍ដូចជាមេដឹកនាំ សៀម ទាំង ២ រដ្ឋាភិបាលនេះ មិនព្រមផ្សះផ្សារជាតិទេ បែរជាមកធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជាយើងទៅវិញ..រូបទី ១ អំពី យន្តការតុលាការសមុទ្រ រូបទី២ រឿងពួកខ្មាំងឈ្លានពាន រាយបន្លាលួស ទូរកុងតើន័រ របងព្រំដែន បង្កើតតំបន់ហាមឃាត់...គឺធ្វើភស្តុតាង Fait Accompli រូបទី ៣ និយាយអំពី ជនជាតិ ចិនទាំង ០៨ អំបូរ ដែលពីម្សិលម្ងៃនេះអានុទីន ឡើងច្រៀងចំរឿង ភាសាចិន យ៉ាងគគ្លើនប្រឆាំង ចិនដីគោក។
អំពីជនជាតិ តៃ Tais ៖ ជនជាតិនេះ មានជាង ១ លាននាក់ ខុសពី អំបូរ ជនជាតិ ថៃ Thais. ពួកនេះ ចុះពី ខេត្ត យូណាន ប្រទេសចិន ចូលមក ចាប់ទឹកដី ធ្វើសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ទឹកដី សៀមជាពិសេស ដូច្នេះ បានជា មានវិបត្តិជនជាតិនៅថៃ គឺជនជាតិសៀមផង តៃផង ថៃផង ចិនផង.។ ជំលោះរវាង ថៃ តៃ និងសៀម វាបង្វែរមកជា ការឈ្លានពានទឹកដីកម្ពុជា ដើម្បីឲ្យជនជាតិពួកគេរួបរួមគ្នា Nationalism.
វ៉ាន់ សារាយ Vann Saray
លោក អានុទីន ច្រៀងបទចម្រៀងរបស់តារាចម្រៀងតៃវ៉ាន់ នៅមុខនាយករដ្ឋមន្ត្រីចិន។
Tian Mi Mi ជាបទចម្រៀងរបស់អ្នកចម្រៀងតៃវ៉ាន់ ដែលចិន ហាមចូលប្រទេសចិន។
ម្ចាស់បទនេះ គឺអ្នកនាង Teng Teresa ជាតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់។ អ្នកនាងត្រូវបានប្រទេសចិនដាក់មម្រាមមិនឱ្យជាន់ទឹកដីចិនអស់មួយជីវិត។ គ្រប់បទចម្រៀងអ្នកនាង ត្រូវបានហាមឃាត់នៅលើទឹកដីចិន។
Mr. Anutin sang a song by a Taiwanese singer in front of the Chinese Prime Minister. "Tian Mi Mi," a song by the renowned Taiwanese singer Teresa Teng, is banned in China. Ms. Teng herself was prohibited from entering China for life, and all her songs are forbidden on Chinese soil.
Leakhena លក្ខិណា Sedorpstongc1 m ugii03802t809tggth025a8 3 iam76umht8i11ufm29t0t3 · សៀ»ម ចេញមកព្រុ-ស : នាយក JIC ថៃបដិសេធការអះអាងរបស់កម្ពុជា ដោយបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់របស់ថៃចំពោះសេចក្តីថ្លែងការណ៍រួម និងបដិសេធការកាន់កាប់ទឹកដីកម្ពុជាណាមួយ។ ( អា ត្រូ»វគ្រា-ប់)
RFI ខេមរភាសា / RFI Khmer neorsodStph8h m h8u200iug0023l134mgmia70gfg0uci08f16892u1 6 ami8 · លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានស្នើសុំជំនួយពីសហការីអាស៊ាន ធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលបង្ខំចិត្តភៀសសឹកដោយសារការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ពីសំណាក់យោធាថៃ អាចត្រលប់ទៅលំនៅឋានវិញ។ ការអំពាវនាវរបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសធ្វើឡើងក្នុងជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) នៅប្រទេសហ្វីលីពីន នៅថ្ងៃទី២០ កក្កដានេះ។ ក្នុងឱកាសនេះ ប្រមុខទូតកម្ពុជាបានថ្លែងថា ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀន ខណៈជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ៕ ប្រភពរូបភាព៖ ក្រសួងការបរទេសកម្ពុជា
Seang Ratanak
#ថៃបង្ហាញសញ្ញាបិទទ្វារចរចាព្រំដែនគោក!
បន្ទោសកម្ពុជាយកជម្លោះសមុទ្រទៅ UNCLOS ជាលេសលេបដីខ្មែ កម្ពុជាអំពាវនាវឲ្យថៃ ឈប់បង្កើតលេសពន្យារ ពេលចរចាព្រំដែនគោក ហើយទាញបញ្ហានេះ ជាមួយជម្លោះព្រំដែនសមុទ្រ
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្មីៗនេះរបស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តក្នុងការដំណើរការយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។
ស៊ីស៊ីថាមស៍
ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រឱ្យជនស៊ីវិលកម្ពុជា បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំងពីក្រុមយោធាថៃចូលឈ្លានពាន។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែ ធ្វើឡើងនៅប្រទេសហ្វីលីពីន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
Thmey Thmey រដ្ឋ ប្រមូលពន្ធគយបានជាង ១៥០០លានដុល្លារ កើន៤,៥ភាគរយ ក្នុងឆមាសទី១
ស៊ីស៊ីថាមស៍
អាម៉េរិកបង្ហាញអត្តសញ្ញាណទាហានពីររូបដែលត្រូវបានអ៊ីរ៉ង់ទម្លាក់គ្រាប់បែកសម្លាប់នៅមូលដ្ឋានទ័ពអាម៉េរិកហ្ស៊កដានី
អាម៉េរិក៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានបង្ហាញអត្តសញ្ញាណទាហានពីររូបដែលបានពលីពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ក្នុងមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី ដោយទាហានពលីនោះមានអនុសេនីយ៍ឯកទី 1 Tyler James Feehan វ័យ ២៥ ឆ្នាំ និងអនុសេនីយ៍ឯកកញ្ញា Isabella Gonzales វ័យ ១៩ ឆ្នាំ ត្រូវបានសម្លាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសុក្រលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី។
ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ
Outcomes of the ASEAN Foreign Ministers' Interface with the ASEAN Intergovernmental Commission on Human Rights Representatives and Meeting of the Southeast Asia Nuclear-Weapon-Free Zone Commission
Kampuchea Thmey Daily roSdpostenu1h m 9t53954601f7313cglt44hi55g6160l1g6t9 2 ail2 1 h3aa · ថៃមិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះឡើយ ដោយសម្រេចចូលរួមតាមប្រព័ន្ធអនឡាញ។នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារ នារសៀលថ្ងៃទី២១ ខែកក្កដា នេះ។
ពូញាញ់ Nhanh
🚨ថៃបង្ហាញសញ្ញាបិទទ្វារចរចាព្រំដែនគោកជាឯកតោភាគី!
មកបន្ទោសកម្ពុជាយកជម្លោះសមុទ្រទៅ UNCLOS ជាលេសលេបដីខ្មែ កម្ពុជាអំពាវនាវឲ្យថៃ ឈប់បង្កើតលេសពន្យារ ពេលចរចាព្រំដែនគោក ហើយទាញបញ្ហានេះ ជាមួយជម្លោះព្រំដែនសមុទ្រ
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងកាលពីថ្មីៗនេះរបស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តក្នុងការដំណើរការយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
ឯកឧត្តម ប៉ែន បូណា៖ ការពន្យារពេលដំណើរការងារខ័ណ្ឌសីមាព្រំដែនដោយគ្មានកំណត់ដើម្បីកាត់យក និងកាន់កាប់ជាអចិន្ត្រៃយ៍នូវទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលទង្វើបែបនេះមិនអាចត្រូវបានអនុញ្ញាតឱ្យបន្តធ្វើតទៅទៀតបានឡើយ។
Chhak Lang epSdrotsnog1 4 t44 m 6hll34guaa4466l7l379c9acm22417f690l5a6ci 0 9u · 🔥ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន មេទ័ពការទូតកម្ពុជាឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រឱ្យជនស៊ីវិលកម្ពុជា បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរារាំងពីក្រុមយោធាថៃចូលឈ្លា-នពា-ន។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នយ៍គ្មានអាវុធនុយក្លេអ៊ែ ធ្វើឡើងនៅប្រទេសហ្វីលីពីន នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦៕
ksk ml shared a Page.
21.07.2026 ឡាវ🇱🇦បំបែកសំបុកScammer យ៉ាងធំកណ្តាលក្រុងវៀងចន្ទន៍ ប្រទេសឡាវ ជនជាតិថៃ💥🇹🇭 ៣៧៣នាក់((ស្ត្រី ១៩៨នាក់) ក្នុងចំណោម ជនសង្ស័យសរុបចំនួន ៥៨៩នាក់ត្រូវបានចាប់ខ្លួន រួមទាំងស្ត្រី ៣០៩នាក់មកពីបួនសញ្ជាតិ ជនជាតិឡាវ ១៩៩នាក់ (ស្ត្រី ១០៥នាក់) ជនជាតិវៀតណាម🇻🇳 ១៥នាក់ (ស្ត្រី ៤នាក់)
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍ថា ក្រុមការងារមួយក្រោមក្រសួងសន្តិសុខសាធារណៈរបស់ឡាវ រួមជាមួយអង្គភាពការពារចល័ត បានឆ្មក់ចូល និងរុះរើបណ្តាញដែលដំណើរការគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិត និងក្រុមចោរបោកប្រាស់ទូរគមនាគមន៍នៅក្នុងអគារជួលមួយនៅ Ban Dong Phosi ស្រុក Hat Sai Fong។ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ – ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
Tuesday, July 21, 2026
ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)















































No comments:
Post a Comment