នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Saturday, July 18, 2026

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៦

ព្រំដែនកម្ពុជា ថៃ@ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២៦ មិនទាន់មានអត្តបទ
VAYO FM Radio
ការផ្សព្វផ្សាយព័ត៌មានដែលគ្រប់ជ្រុងជ្រាយ គឺពិតជាមានសារៈសំខាន់ណាស់ដល់ពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន តែនៅលើបណ្តាញសង្គមគេក៏សង្កេតឃើញផងដែរ នូវក្រុមMMOមួយចំនួនបានកាត់យកសម្រង់សម្តីតែមួយជ្រុងរបស់ថ្នាក់ដឹកនាំ ឬមន្រ្តីរដ្ឋាភិបាល ឬក៏បុគ្គលល្បីៗផ្សេងៗទៀតយកមកបង្ហោះដែលនាំឱ្យបាត់នូវខ្លឹមសារដើមនិងមិនមានន័យគ្រប់គ្រាន់ ខណៈចំណុចខ្លះត្រូវបានរងការរិះគន់ និងជេរប្រមាថថែមទៀតផង។
ទាក់ទងទៅនឹងបញ្ហាខាងលើនេះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់តាមរយៈវិទ្យុវាយោនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ថា ទោះបីជាក្រុមMMOមួយចំនួនមិនមែនជាអ្នកសារព័ត៌មាន តែលោកសូមអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះការដកស្រង់សម្តីរបស់ប្រភពណាមួយក៏ដោយ គឺត្រូវភ្ជាប់ជាមួយនូវហេតុផល ការពន្យល់ ដែលមានឃ្លាឃ្លោងដើមរឿង និងចុងបញ្ចប់នៃរឿងថាមានន័យដូចម្តេច មិនដូច្នេះទេអាចមានការវាយតម្លៃជារួមដល់អ្នកសារព័ត៌មានដទៃទៀត ហើយធ្វើយ៉ាងណាការពារនូវរបៀបផ្តល់សម្ភាសន៍ ឬការផ្តល់ព័ត៌មានរបស់ប្រភពនីមួយៗឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីចៀសវាងការភាន់ច្រឡំនាំឱ្យប៉ះពាល់ដល់ប្រភព។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បានគូសបញ្ជាក់បន្ថែមទៀតថា ការដកស្រង់សម្តីដើមរបស់ប្រភពព័ត៌មានគឺជារឿងសំខាន់ណាស់នៅក្នុងវិស័យសារព័ត៌មាន ដូច្នេះតួនាទីអ្នកសារព័ត៌មានគឺមិនត្រូវធ្វើព័ត៌មានណា ដែលធ្វើឱ្យមានការផ្អើល ឬយកតែជ្រុងណាមួយដើម្បីឱ្យមានការប្រតិកម្ម ឬមានការចូលរួមមតិឬឱ្យគេរិះគន់ ដែលនេះគឺជាការដកស្រង់សម្តីមួយដែលខុសឆ្គងសម្រាប់អ្នកសារព័ត៌មាន។
សូមជម្រាបថា កាលពីពេលថ្មីនេះៗ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានធ្លាប់បានលើកឡើងថា បណ្តាញសង្គមហ្វេសប៊ុក(Facebook) និងតិកតុក(TikTok) មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ វៀរលែងតែជាគណនីឬក៏ផេកផ្លូវការរបស់ក្រសួងស្ថាប័ន ឬបុគ្គល និងក្រុមមានវិជ្ជាជីវៈត្រឹមត្រូវប៉ុណ្ណោះ ព្រោះការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាទាំង Facebook និង TikTokនេះ អ្នកណាក៏បង្កើតបានដែរ ហើយផ្សាយទាំងព័ត៌មានល្អ និងមិនល្អលាយឡំគ្នា ដោយពុំមានការពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ មាតិកា ឬរូបភាពហ្នឹងមុនបញ្ចេញទេ។
ផ្ទុយទៅវិញ លោកថា ស្ថាប័នសារព័ត៌មានផ្លូវការនីមួយៗសុទ្ធតែមានយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ខ្លឹមសារ និងការទទួលខុសត្រូវខ្ពស់ មុននឹងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ ក្នុងន័យនេះលោកបានពន្យល់ថា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការមុននឹងព័ត៌មានមួយត្រូវបានផ្សព្វផ្សាយ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីនិពន្ធនាយក ដើម្បីធានាថាព័ត៌មាននោះមានប្រភពច្បាស់លាស់ ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការញុះញង់។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនេះ គេផ្តោតសំខាន់លើគុណភាពនិងភាពត្រឹមត្រូវជាងល្បឿន។
អ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះដើម្បីបង្ការកុំឱ្យមានករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា៕

ព័ត៌មានទាន់ហេតុការណ៍ 24 ម៉ោង ✅
តោះមើលរឿង ជាប់តែ៣ឆ្នាំប៉ុណ្ណោះ តុលាការ កា/ត់.ទោ/សឲ្យ ​​អ្នកស្រី ធី សុវណ្ណ​ថា និង​ស្វាមី ដាក់​ពន្ធនាគារ ​​​ម្នាក់ៗ​ ៣ឆ្នាំ ​ពី​បទ​ធ្វើ​ឲ្យ​ខូ/ច.​ទឹ/ក.ចិត្ត​កងទ័ព។សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​ ២០២៦ នេះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នក ស្រី ធី សុវណ្ណ​ថា អតីត​អភិបាលរង​ក្រុង​អរិយ៍​ក្ស័​ត្យ នឹង​ឈ្មោះ ផែ សុ​វ​ណ្ណា​រិ​ទ្ធ ជា​ស្វាមី ដា/ក់​.ព/ន្ធនាគារ​ម្នាក់​ៗ​កំណត់​ ៣ ឆ្នាំ និង​ពិន័/យ.​ជា​ប្រាក់ ​៦ លាន​រៀល ពាក់​ពន្ធ​ពី​បទ​ធ្វើ​ឲ្យ​ខូ/ច.​ទឹ/ក.ចិ/ត្ត​.កងទ័ព តាម​បញ្ញត្តិ​មាត្រា ៤៧២ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ពី​អំឡុង​ឆ្នាំ​២០២៥ ​។

TV3 Online News
ចៃដន្យពេកហើយ!
គណនី ខ្ទើ-យ វាសនាសាណាមនួម [ទីប្រឹក្សាយោធាជាន់ខ្ពស់ថៃ] បង្ហោះថា អនុធី ឆន្ទ័វីរាគុល នាយករដ្ឋមន្ត្រីថៃ និងទៅកាន់ប្រទេសចិន នាថ្ងៃ១៦កក្កដា ខាងមុខនេះ តាមការអញ្ចើញរបស់រដ្ឋមន្ត្រីការបរទេសចិន។
ចៃដន្យ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏និងដឹកនាំប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសចិនដែរ ដើម្បីបំពេញទស្សនកិច្ចការងារ ពីថ្ងៃ[១៥-១៧ កក្កដា]។ បើតាមក្រសួងការបរទេសកម្ពុជា សម្តេចធិបតី និងចាកចេញពីកម្ពុជា នៅថ្ងៃទី១៥កក្កដា៕

BTV បណ្ដាញពត៌មានសង្គមថ្មីៗ ✅ តោះមើលរឿង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ត//ន្ទា//ទោ//សអតីតអភិបាលរងក្រុងអរិយក្សត្រ អ្នកស្រី ធី សុវណ្ណថា និងស្វាមីឈ្មោះ ផែ សុវណ្ណារិទ្ធ ដា//ក់ព//ន្ធនាគារក្នុងម្នាក់ៗកំណត់ ៣ឆ្នាំ និងពិន័យជាប្រា//ក់ ៦លានរៀល។ អ្នកទាំងពីរត្រូវបានចោ//ទប្រកាន់ពីបទ«ធ្វើឱ្យខូចទឹកចិត្តកង-ទ័ព» យោងតាមមាត្រា ៤៧២ នៃក្រមព្រ//ហ្មទណ្ឌ។

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១០:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន ២៩៥គ្រួសារ។
សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ជនភៀសសឹកទាំងអស់នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

TV3 Online News
អុញនុះ!! អ្នកវិភាគថៃ ក្រពុលមុខ និងណែនាំអោយយោធាថៃ ឆាប់ប្រគល់ដីឲ្យខ្មែរវិញ ឈប់ចង់បាន បើមិនចង់អាម៉ាសមុខលើឆាកអន្តរជាតិបន្ថែម ! ជាមួយនេះ ពួកគេ ក៏បានចេញមករិះគន់ បន្ទោសចំៗ ឲ្យអនុធិន ផងដែ ថាប្រតិភូថៃធ្វើអ្វី ម្តេចបានបណ្តោយឲ្យខ្មែរ ឈ្នះថៃលើវេទិការអន្តរជាតិសភាប្រើភាសាបារាំង ៩៩ប្រទេស នៅកាមេរ៉ូន ចោទថៃ និងទាមទាឲ្យថៃដកកងទ័ពពីទឹកដីខ្មែរ ដែលភាគីថៃកាន់កាប់ខុសច្បាប់..

Hun Manet
ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។
ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ដែលចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។

No comments:

Post a Comment