ហ៊ុល ម៉ារ៉ា is with Hul Mara. 57m · ព័ត៌មានបែកធ្លាយក្រុមសម រង្សុីដែលទៅជួបទូតសៀមនៅអាមេរិកគឺ«ទទួល ផែនការរៀបចំតំបន់រំដោះ»ជាផែនការសៀមរៀបជាតំបន់ទ្រនាប់.ដូចការ៉ែន !
PR Cambodian Government 17m · ប្រជាជនខ្មែរមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់របស់ថៃ ព្រោះខណៈកម្ពុជាកំពុងចិញ្ចឹមសន្តិភាព ដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រជាជន ថៃកំពុងចិញ្ចឹមចិត្តធ្វើសង្គ្រាម បំបែកបំបាក់ខ្មែរ ដើម្បីប្រយោជន៍នយោបាយ និងមហិច្ឆតាចង់បានទឹកដីកម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
ថៃ សៀម វាមិនបង្ករសង្រ្គាមជុំទី៣ ជាមួយកម្ពុជាទេ ខ្ញុំវិភាគតាំងពី ៦ ខែមុន មកដល់ពេលនេះ គឺគ្មានទេ ជុំទី ៣។ សង្រ្គាមវាធ្វើឲ្យ កងទ័ពកម្ពុជាខ្លាំងលើសដើម ដូច្នេះ មានតែការធ្វើសន្តិភាពទេ ដែល ថៃ សៀម អាច ឈ្លានពាន ផ្តាច់ទឹកដីកម្ពុជាបាន ដូច្នេះ បង្ខំកម្ពុជាដោះលែងអ្នកទោសនយោបាយ ពីព្រោះអ្នកទោសនោះជាសម្ព័ន្ធមិត្តរបស់ពួកថៃ ការចរចារបើកព្រំដែន ការស្នើរចរចារ២ភាគី...សុទ្ធតែធ្វើសន្តិភាព Peace Making ដែលវាសាហាវ យកដីដោយមិន ស្រក់ឈាម...ដូច្នេះ កម្ពុជា ត្រូវតែ បន្តការងារណាដែលត្រូវធ្វើ ៣ ភាគី ឬ ៩៩ប្រទេសជាមួយ Francophonies ឬ ៣៣ ប្រទេសជាមួយ អាស៊ានបូកអាមេរិក....ដាច់ខាតមិនចូលអន្ទាក់ ២ ភាគី។
កងពលតូចដឹកជញ្ជូនលេខ ៩៩
រៀនសូត្រពីបទពិសោធន៍សមរភូមិពិត៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចែករំលែក «យុទ្ធសាស្ត្រដាំបាយកប់ដី» ក្នុងសមរភូមិអមលាំង ជូនដល់យោធិនកងពលតូចដឹកជញ្ជូនលេខ៩៩
បទពិសោធន៍ហែលឆ្លងឧបសគ្គរាប់មិនអស់ក្នុងសមរភូមិ នាអតីតកាល គឺជាមេរៀន និងយុទ្ធវិធីដ៏មានតម្លៃសម្រាប់កងទ័ពជំនាន់ក្រោយ។ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យកម្លាំង ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពល បានចែករំលែកនូវបទពិសោធន៍ និងយុទ្ធវិធីប្រយុទ្ធជាក់ស្តែងដ៏សំខាន់មួយ កាលពីកំឡុងសម័យសង្គ្រាមនៅតំបន់អមលាំង ខេត្តកំពង់ស្ពឺ។
លោក មេបញ្ជាការ បានរៀបរាប់ថា កាលណោះ ក្នុងស្ថានភាពសមរភូមិដ៏ស្រួចស្រាវ ខ្មាំងសត្រូវ បានបាញ់ផ្លោង និងវាយប្រហារចំទីតាំងចានឆ្នាំង និងគ្រឿងភស្តុភាររបស់កងទ័ពយើង បណ្តាលឱ្យខូចខាតអស់ ធ្វើឱ្យយុទ្ធជនយើងគ្មានឆ្នាំងសម្រាប់ដាំបាយហូបឡើយ។ ស្ថិតក្នុងស្ថានភាពអាសន្ន និងប្រឈមមុខនឹងការអត់អាហារ លោក មេបញ្ជាការ បានប្រើយុទ្ធសាស្ត្រ យកអង្ករមកលាងឱ្យស្អាត រួចច្រក និងខ្ចប់យ៉ាងហ្មត់ចត់ក្នុងក្រមា ជីកដីធ្វើចង្ក្រានកប់ក្នុងដី ដើម្បីកប់ដាំបាយ ក្លែងភេទពីការចាប់អារម្មណ៍ ដាច់ខាតមិនឱ្យខ្មាំងសត្រូវដឹងពីទីតាំងឈរជើងឡើយ។ បន្ទាប់ពីកប់ដាំរួច កងទ័ពបានធ្វើដំណើរចល័តទៅមុខមួយសន្ទុះដើម្បីបង្វែរដាន និងបំពេញភារកិច្ច រួចទើបបកត្រឡប់មកកាន់ទីតាំងដើមវិញ គាស់យកបាយដែលឆ្អិនក្នុងដីនោះមកបរិភោគ ដើម្បីទ្រទ្រង់កម្លាំងបន្តការប្រយុទ្ធ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានសង្កត់ធ្ងន់ថា នេះជាមេរៀនជីវិត និងជាបច្ចេកទេសបត់បែនក្នុងសមរភូមិ ដែលកងទ័ពគ្រប់រូប ពិសេសកងដឹកជញ្ជូន ត្រូវតែរៀនសូត្រ យល់ដឹង និងចងចាំទុកជាទុនស្មារតី ព្រោះក្នុងនាមជាកងទ័ព ភាពច្នៃប្រឌិត និងការបត់បែនតាមកាលៈទេសៈ គឺជាសោររស់រាន និងជាគ្រឹះនៃជោគជ័យលើគ្រប់សមរភូមិ។
Suy Se is with Suy Se Journo. 1h · លោក Tom Andrews អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក។ 27/7/2026
Men Kimseng · Following 6h · មន្ត្រីយោធាជាន់ខ្ពស់ថៃម្នាក់បាននិយាយនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ថាប្រទេសថៃកំពុងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងរួមដែលសម្រេចបាននៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ខណៈពេលដែលព្រមានថា ការដែលកម្ពុជាប្រើប្រាស់តារាល្បីៗលើពិភពលោកដើម្បីពង្រីកព័ត៌មានជាឯកតោភាគីអាចបង្ខូចការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីស្ថានភាពនេះ។ លោកឧត្តមសេនីយ៍ឯក ប្រាប៉ាស សុនជៃឌី ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) ស្តីពីស្ថានភាពកម្ពុជា-ថៃ បាននិយាយថា ប្រទេសថៃគោរពគោលការណ៍មនុស្សធម៌ និងយល់ពីការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះ។
Kampuchea Thmey Daily 1h · អ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សនៅកម្ពុជាប្រើដៃម្ខាងកាន់ឈើច្រត់ ឯម្ខាងទៀតថតទុកភស្តុតាងថៃព័ទ្ធយកដីខ្មែរ រារាំងពលរដ្ឋមិនឱ្យរស់នៅក្នុងផ្ទះវិញ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews បានចុះទៅដល់តំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យទីដែលថៃដាក់ទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកដីកម្ពុជា រារាំងពលរដ្ឋខ្មែរជាង១ពាន់គ្រួសារមិនឱ្យចូលទៅរស់នៅផ្ទះសម្បែងវិញបាន។ ចុះទៅដល់ទីនោះ ក្នុងស្ថានភាពដៃម្ខាងកាន់ឈើច្រត់ លោក Thomas Andrews បានប្រើដៃម្ខាងទៀតយកទូរសព្ទថតផ្តិតយកភស្តុតាងថៃដាក់ទូកុងតឺន័រ និងរបងបន្លាលួសចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដែលត្រូវបានគេមើលឃើញថាជាការរំលោភបំពានមកលើទឹកដីកម្ពុជា ហួសពីអ្វីដែលភាគីថៃធ្លាប់ទាមទារជាឯកតោភាគីតាមរយៈផែនទីខ្នាត១លើ៥០ពាន់។ សកម្មភាពរបស់យោធាថៃព័ទ្ធយកដីខ្មែរ រារាំងជនស៊ីវិលមិនឱ្យចូលទៅរស់នៅផ្ទះសម្បែងវិញបាន ត្រូវបានគេមើលគេឃើញថា ថៃបំពានសិទ្ធិមានលំនៅដ្ឋានសមរម្យរបស់ប្រពលរដ្ឋខ្មែរស្លូតត្រង់។ គួរគូសបញ្ជាក់ថា តំបន់បឹងត្រកួន ស្ថិតនៅក្នុងដែនអធិបតេយ្យ និងបូរភាពទឹកដីកម្ពុជាទាំងស្រុង និងបានកំណត់នៅក្នុងផែនទីខ្នាត១លើ២០០ពាន់ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕
ត្រូវដឹង-Trov deng 3h · ⛔️រដ្ឋមន្ត្រីការបរទេសថៃបានព្រមាន តៃវ៉ាន់ កុំឱ្យប្រើប្រាស់ពាក្យសម្តីជ្រុលហួសហេតុ និងតឹងរ៉ឹងពេក មកលើថៃ នៅពេលថៃប្រកាស គាំទ្រគោលនយោបាយ ចិនតែមួយ!!
Monday, July 27, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)

















































No comments:
Post a Comment