Hout Songhak
គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃដែលបាញ់ស្រោចមកលើទឹកដីកម្ពុជា អាចបន្តសម្លាប់ និងគំរាមកំហែងប្រជាពលរដ្ឋជាច្រើនឆ្នាំទៅមុខ
(AKP) បើយោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជម្រាបលោក Alain Aeschlimann ទីប្រឹក្សាផ្នែកសុវត្ថិភាព និងការគ្រប់គ្រងវិបត្តិនៃទីស្នាក់ការកណ្តាល ICRC ថា លទ្ធផលស្រាវជ្រាវដែលទើបបញ្ចប់នៅភូមិចំនួន ៣៣៥ បានបង្ហាញពីទំហំដ៏ធ្ងន់ធ្ងរនៃការបំពុលដោយសំណល់យុទ្ធភណ្ឌរបស់យោធាថៃ"។
តំបន់រងផលប៉ះពាល់ចំនួន ៥,៣៤៨ ពហុកោណ ត្រូវបានកំណត់លើផ្ទៃដីសរុប ៣,៨៧២ គីឡូម៉ែត្រការ៉េ ក្នុងនោះតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមមានរហូតដល់ ៣,៨៥៨ ពហុកោណ គ្របដណ្តប់ផ្ទៃដីជិត ២,៧០០ គីឡូម៉ែត្រការ៉េ។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិទេ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីទំហំគ្រោះថ្នាក់ដែលប្រជាពលរដ្ឋកម្ពុជាត្រូវរស់នៅជាមួយជារៀងរាល់ថ្ងៃ។
ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ថា គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ដែលមិនទាន់ផ្ទុះ ដែលយោធាថៃបានបាញ់ អាចមានចំនួនប្រមាណពី ៦លានទៅ៧លានគ្រាប់ រាយប៉ាយនៅតាមភូមិឋាន ស្រែចម្ការ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ នេះមានន័យថា គ្រោះថ្នាក់មិនបានបញ្ចប់ជាមួយការបញ្ចប់ការបាញ់ប្រហារនោះទេ។ គ្រាប់មិនទាន់ផ្ទុះអាចបន្តសម្លាប់ បង្ករបួស និងរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ ការបង្កបង្កើនផល និងការរស់នៅប្រកបដោយសុវត្ថិភាព។ ទំហំនេះត្រូវបានប្រៀបធៀបថា អាចធំជាងករណីសង្គ្រាមលីបង់-អ៊ីស្រាអែល ឆ្នាំ២០០៦ ដែលមានការប៉ាន់ប្រមាណគ្រាប់បែកចង្កោមមិនទាន់ផ្ទុះប្រមាណ១លានគ្រាប់។
នៅពីក្រោយគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ គឺជាហានិភ័យចំពោះជីវិតមនុស្សម្នាក់។ នៅពីក្រោយដីដែលត្រូវបានបំពុលមួយហិកតារ គឺអាចជាគ្រួសារមួយដែលមិនអាចធ្វើស្រែចម្ការ កុមារដែលមិនអាចទៅសាលារៀន ឬជនភៀសសឹកដែលមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនដោយសុវត្ថិភាព។ ដូច្នេះ បញ្ហាគ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាបញ្ហាយោធា ឬបច្ចេកទេសកម្ចាត់យុទ្ធភណ្ឌនោះទេ ប៉ុន្តែជាបញ្ហាមនុស្សធម៌ សិទ្ធិមនុស្ស និងការស្តារជីវភាពរបស់សហគមន៍ទាំងមូល។
ឯកឧត្តមបានគូសបញ្ជាក់ថា ការបាញ់ពង្រាយគ្រាប់បែកចង្កោមរបស់យោធាថៃទៅកាន់តំបន់ដែលមានសាលារៀន វត្តអារាម ភូមិឋាន ស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានបន្សល់ទុកវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិត សន្តិសុខស្បៀង ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ គ្រាប់បែកចង្កោមមិនស្គាល់បទឈប់បាញ់ទេ៖ គ្រាប់ដែលមិនទាន់ផ្ទុះអាចប្រែក្លាយផ្ទះសម្បែង សាលារៀន ស្រែចម្ការ និងទីធ្លារបស់កុមារ ទៅជាតំបន់គ្រោះថ្នាក់សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។
សន្តិភាពមិនអាចវាស់ត្រឹមតែភាពស្ងប់ស្ងាត់នៃសំឡេងកាំភ្លើងនោះទេ។ សន្តិភាពពិតប្រាកដត្រូវវាស់ដោយថាតើប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព កុមារអាចវិលទៅសាលារៀន កសិករអាចចូលស្រែចម្ការ និងសហគមន៍អាចរស់នៅដោយគ្មានការភ័យខ្លាចថា ជំហានបន្ទាប់របស់ពួកគេអាចប៉ះគ្រាប់មិនទាន់ផ្ទុះ។ ដរាបណាគ្រាប់បែកចង្កោមនៅតែរាយប៉ាយក្នុងតំបន់ស៊ីវិល ផលវិបាកនៃសង្គ្រាមនៅតែបន្ត ទោះបីការបាញ់ប្រហារបានបញ្ចប់ក៏ដោយ។
អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺតួលេខខាងលើមិនទាន់ឆ្លុះបញ្ចាំងពីទំហំពេញលេញនៃការបំពុលដោយសំណល់យុទ្ធភណ្ឌនៅឡើយ។ នៅមានភូមិចំនួន ១៤ ទៀតនៅតំបន់ជួរមុខជាប់ព្រំដែន ដែលក្រុមជំនាញមិនទាន់អាចចុះស្រាវជ្រាវ និងវាយតម្លៃផលប៉ះពាល់បាន។ ដូច្នេះ ទំហំពិតប្រាកដនៃតំបន់រងផលប៉ះពាល់ និងចំនួនគ្រាប់មិនទាន់ផ្ទុះអាចមានកម្រិតខ្ពស់ជាងតួលេខដែលបានរកឃើញនាពេលបច្ចុប្បន្ន។
បញ្ហានេះក៏បង្កើតសំណួរមួយអំពីទំនួលខុសត្រូវផងដែរ៖ តើនរណាត្រូវទទួលខុសត្រូវចំពោះការសម្អាតសំណល់យុទ្ធភណ្ឌ ការធ្វើឱ្យដីមានសុវត្ថិភាពឡើងវិញ ការជួយជនរងគ្រោះ និងការធានាថាប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះ និងដីកសិកម្មរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ? ផលវិបាកមនុស្សធម៌នៃសង្គ្រាមមិនគួរត្រូវបានទុកឱ្យជនស៊ីវិលជាអ្នកទទួលបន្ទុកតែម្នាក់ឯងឡើយ។
ការប្រយុទ្ធអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្តែមរតកនៃគ្រាប់បែកចង្កោមអាចបន្តសម្លាប់មនុស្សរាប់ឆ្នាំ ឬរាប់ទសវត្សរ៍ក្រោយសង្គ្រាម។ ដូច្នេះ ការបញ្ចប់សង្គ្រាមមិនមែនគ្រាន់តែជាការបញ្ឈប់ការបាញ់ទេ ប៉ុន្តែត្រូវបញ្ចប់គ្រោះថ្នាក់ដែលសង្គ្រាមបានបន្សល់ទុកលើជីវិតប្រជាពលរដ្ឋផងដែរ។
Suy Se is with Suy Se Journo.
Anutin លុបចោលផែនការ បើក F-16 មើលព្រំដែន ព្រោះមិនទាន់ត្រៀមខ្លួនរួច
Chanborn:
Anutin ជាចុងក្រោយសម្រេចចិត្ត លុបចោលផែនការ បើក F-16 មើលព្រំដែនកម្ពុជា ថៃ ពីព្រោះវា ខុសច្បាប់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការបង្ហាញអាវុធធុនធ្ងន់ៗ ធំៗ ទំនើបៗ គឺដើម្បីគំរាមធ្វើសង្រ្គាម ។ រាល់សកម្មភាពយោធារបស់ ថៃ គឺមានក្នុង ខ្ទង់សកម្មភាព យោធា។
Chan Born ប្រជាជនធម្មតា និង អ្នកប្រើបណ្តាញសង្គម នាំគ្នារិះគន់រឿង បង្គោលភ្លើងសូឡា ១ ដើមតម្លៃ ៨ លានរៀល ឬ ជាង ២០០០ ដុល្លា ពួកគេនាំគ្នាវិភាគបែកផ្សែង ដោយសារពួកគាត់ គ្មានចំណេះដឹងផ្នែក ដេញថ្លៃ Procurement Or Bidding ឬ លទ្ធកម្មអីទេ។ ជាធម្មតា គម្រោងឃុំ សង្កាត់ ឬគម្រោងនានាគេ លក់ជា កញ្ចប់ ដែលទាមទារអ្នកដេញថ្លៃត្រូវ លួចស៊ើបគ្នាទៅវិញទៅមក គេដាក់ប់ុន្មាន? យើងដាក់ប៉ុន្មានដើម្បីឈ្នះ បានគម្រោងហ្នឹង.....ជារួម មិនមែន តម្លៃ ៨ លានហ្នឹងតែ បង្គោលភ្លើង និងផ្ទាំងសួឡាទេ គឺមាន លូ មានផ្លូវ..៕
Hok Nave
តើទឹកដីខ្មែរដែលសៀមគ្រប់គ្រងខុសច្បាប់ពីដំបូង 14 ទីតាំង ក្រោយជុំទី 2 តើបញ្ជាក់ថា ខ្មែរចាញ់សៀមមែនដែរឬទេ?
បើគេនិយាយថា បែបហ្នឹងចាញ់ ខ្ញុំយល់ថា ពួកគេមិនយល់ពីការបាញ់គ្នានៅក្នុងសមរភូមិទេ។ តើគេស្គាល់ពីគ្រាប់បេប្រវែងពីរ-បីម៉ែត្រ ទម្លាក់ដូចគ្រាប់ភ្លៀងទេ បើមិនដកថយរួចវាយបកវិញ តើត្រូវនៅឈរស្លាប់មែនដែរឬទេ? ក្នុងសង្គ្រាម គឺមានការវាយបក ដកថយ ទៅវិញ ទៅមក។ រួចអ្វីដែលសំខាន់បំផុត គឺគេឈ្លានពានយើង បើយើងមិនព្យាយាមទប់ទល់និងដកថយ ដើម្បីការពារខ្លួន តើយើងគួរធ្វើអ្វី?
បើនិយាយអំពីសង្គ្រាម 21 ថ្ងៃ ថៃឫសៀមបានបង្កើតសង្គ្រាមគ្រាប់បែកចង្កោមទម្លាក់រាប់លានតោនមកលើទឹកដីខ្មែរ លើសសង្គ្រាមអាមេរិកវ៉ៃជាមួយលីបង់។ បើសិនចង់ដឹងថាគ្រាប់បែកចង្កោមខ្លាំងកម្រិតណា? គួរតែសិក្សាអំពី ឥទ្ធិពលនៃគ្រាប់បែកនោះ មិនមែនផ្ទុះតែពេលទម្លាក់ទេ គេធ្វើបែបហ្នឹង គឺដើម្បីកុំឲ្យយើងចូលបាន។ រួចបើជាបងប្អូន តើបងប្អូនហ៊ានដើរចូល ដែរឬទេ? មិនតែប៉ុណ្ណោះ គេព្យាយាមទម្លាក់គ្រាប់ ប៉ុន្តែគេមិនដាក់ទ័ពចូល នៅ 6 ម៉ោងចុងក្រោយ ពេលអនុវត្តបទឈប់បាញ់។ រួចបើជាបងប្អូន តើបាញ់អ្វី បើគេមិនចូលមកឲ្យយើងបាញ់ផងហ្នឹង។ អញ្ចឹងហើយបងប្អូនគិតឡើងវិញកុំចេះប្រឹងតែនិយាយ ទាំងមិនដឹងពីទិន្នន័យនៃសមរភូមិពិតប្រាកដ ។
រួចសមរភូមិប្រយុទ្ធវិញ មិនមែនមានតែ 14 ទីតាំងនឹងនោះទេ គេវាយយើងរាប់សិបទីតាំង។ គេបានប្រើប្រាស់កម្លាំងរបស់គេទាំងអស់ ថែមទាំងប្រើទាហានស៊ីឈ្នួលភូមាមកវ៉ៃថែមទៀត។ រួចបច្ចេកទេសបើកយន្តហោះ នឹងប្រើប្រាស់ដ្រូន ក៏មិនប្រាកដថា ជាកងទ័ពសៀមទាំងអស់ដែរ។ ប៉ុន្តែខ្មែរយើង ខំតស៊ូច្បាំងធ្វើបានប៉ុណ្ណឹង។ តើបងប្អូនដឹងថា គាត់តស៊ូលះបង់ប៉ុណ្ណាទេ? គេនិយាយថា ទាល់តែនៅស្ថានភាពពិត ទើបយល់ពីចិត្តគំនិតរបស់អ្នកប្រយុទ្ធ។
ជាក់ស្ដែងនៅក្នុងសមរភូមិបឹងត្រកួន តើបងប្អូនដឹងថា មុននឹងអាចដោះទង់ជាតិសៀមដោតទង់ជាតិខ្មែរត្រូវប្រឈមអ្វីខ្លះទេ? គ្រាប់បេប៉ុន្មានតោន? ដ្រូនប៉ុន្មានគ្រឿង? រថក្រោះនិងរថពាស ដែក ប៉ុន្មានរយគ្រឿង? រួចវាយទល់មុខទាហានថៃ ប៉ុន្មានពាន់នាក់? តើធ្វើដូចម្ដេច ទើបអាចវាយឲ្យវាបាក់ទ័ពបាន? មិនមែនរឿងតូចតាចទេបងប្អូន បើគិតដូចជាបងប្អូនខ្ញុំគិតថាមិនមែនវាគ្រប់គ្រងខុសច្បាប់បានតែប៉ុន្មានហិតានឹងនោះទេ។
រួចរឿងរុលចូល ក្រោយបទឈប់បាញ់ ជារឿងមួយផ្សេងទៀត អ្វីដែលខ្ញុំចង់ពន្យល់ប្រាប់បងប្អូន គឺនៅក្នុងសមរភូមិ 21 ថ្ងៃ។ កុំនិយាយថា ថៃឈ្នះ ខ្មែរចាញ់ វាមិនត្រឹមត្រូវទាល់តែសោះ។ រួចបងប្អូនទាំងអស់គ្នាគិតដោយស្មោះត្រង់ តើខ្ញុំនិយាយដើម្បី ការពារឬនិយាយដើម្បីឲ្យបងប្អូនយល់?
សូមអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ ចុងបញ្ចប់សូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.
រូបភាពឯកសារ÷ ការវាយឱ្យកងទ័ពថៃបាក់ទ័ព នៅបឹងត្រកួន រួចដកទង់ជាតិថៃចេញ ជំនួសដោយទង់ជាតិខ្មែរយើងវិញ។
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីតាំងមណ្ឌលសុខភាពតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើមិនមែនជាទីតាំងយោធានោះទេ ទីកន្លែងនេះគឺជាមណ្ឌលសុខភាពតេជោមរកត ដែលជាទីកន្លែងផ្តល់សេវាសាធារណៈផ្នែកសុខាភិបាលជូនដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ ហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងប្រភេទ ១៥៥mm គ្រាប់បែកចង្កោម និងដ្រូនជាច្រើនគ្រាប់ បណ្តាលឱ្យមណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធជុំវិញត្រូវរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
Press Release
Unofficial Translation
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the general public as well as members of national and international media outlets as follows:
On Tuesday, August 11, 2026, at 09:30a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Techo Morakoth Health Centre located in Techo Morakot Village, Morakot Commune, Choam Ksan District, Preah Vihear Province.
It should also be highlighted that the above location is not a military site, but rather the Techo Morakot Health Center—a public healthcare facility serving the local population. In December 2025, it was attacked by Thai military forces using aerial bombing from F-16 fighter jets, 155mm artillery shells, cluster munitions, and multiple drone strikes, resulting in severe destruction and heavy damage to the health center and surrounding infrastructure.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Tuesday, August 11, 2026
កងទ័ពកម្ពុជាសម្របសម្រួលឪ្យក្រុមអ្នកសង្កេតយោធាប្រទេសអាស៊ាន ចុះទៅមើល សាលារៀន និង មណ្ឌលសុខភាព តេជោមរកត (Techno Morakoth Health Center) ដោយសារ នោះជាបទឧក្រិដ្ឋកម្មសង្រ្គាម ដែលខុសគោលការណ៍មនុស្សធម៍របស់់ UNs និងខុសគោលការណ៍កិច្ចសន្យាទិញ លក់សព្វាវុធ។ ក្រុមហ៊ុន លក់់អាវុធ ក៍ដូចជា ក្រសួងការបរទេសអាមេរិក វិភាគល្អិតល្អន់ណាស់មុនពេលអនុញ្ញាតិឲ្យប្រទេស១ ទិញអាវុធពីក្រសួងការពារជាតិយកទៅដើម្បីការពារទឹកដី ហាមដាច់ខាតការយកអាវុធទៅឈ្លានពាប្រទេសជិតខាង។
Sar Sokha
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកចំនួន២៧៩នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន១៩.០៩៥នាក់ទៀត ក្នុងនោះស្រី្ត៩.៧៨៤នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។
The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 11 August 2026, an additional 279 displaced persons returned homes. Of the more than 640,000 displaced persons in total, 19,095 people, including 9,784 women and 6,066 children, remain unable to return homes
Bunnath Sam
ហេតុអ្វីរាល់ពេលមានការរំលោភអធិបតេយ្យភាព កម្ពុជានៅតែឆ្លើយតបដោយ «លិខិតតវ៉ា»?
នៅពេលដែលកម្ពុជាចេញសេចក្តីថ្លែងការណ៍ថា «កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា» សំណួរមួយដែលសាធារណជនមានសិទ្ធិសួរយ៉ាងពេញលេញ គឺ៖
បើការរំលោភបំពាននៅតែបន្ត ហេតុអ្វីការឆ្លើយតបរបស់កម្ពុជានៅតែហាក់ដូចជាបញ្ចប់ត្រឹម «លិខិតតវ៉ា»?
លិខិតតវ៉ាមានតម្លៃណាស់ វាជាឯកសារផ្លូវការ បង្ហាញថាកម្ពុជាមិនទទួលស្គាល់ និងមិនយល់ព្រមចំពោះសកម្មភាពដែលខ្លួនចាត់ទុកថាជាការរំលោភ។ វាក៏ជាផ្នែកមួយនៃកំណត់ត្រាការទូត និងអាចមានសារៈសំខាន់ក្នុងការការពារជំហររបស់កម្ពុជាតាមច្បាប់អន្តរជាតិផងដែរ។
ប៉ុន្តែលិខិតតវ៉ាមិនមែនជាចម្លើយចុងក្រោយចំពោះការរំលោភអធិបតេយ្យភាពទេ។
បើភាគីម្ខាងទៀតអានលិខិតតវ៉ា ហើយបន្តធ្វើសកម្មភាពដដែលៗ នោះសំណួរមិនមែនសួរទៀតថា «កម្ពុជាបានតវ៉ាឬនៅ?» ទេ។ សំណួរគឺ៖
«តើការតវ៉ារបស់កម្ពុជាមានទម្ងន់ប៉ុណ្ណា បើគ្មានវិធានការបន្ទាប់ដែលអាចបង្កើតសម្ពាធឱ្យការរំលោភនោះឈប់បាន?»
ប្រទេសមួយមិនអាចការពារអធិបតេយ្យភាពរបស់ខ្លួនដោយការផ្ញើលិខិតតវ៉ាដដែលៗ ហើយរំពឹងថាភាគីដែលមិនគោរពការតវ៉ានោះ នឹងឈប់ដោយខ្លួនឯងបានទេ។
ការទូតដែលគ្មានសម្ពាធ អាចក្លាយជាការទូតដែលគ្មានប្រសិទ្ធភាព។
តវ៉ា គឺជាជំហានដំបូង មិនមែនជាជំហានចុងក្រោយទេ
បញ្ហាមិនមែនថា «លិខិតតវ៉ា» មិនមានប្រយោជន៍នោះទេ។ បញ្ហាគឺថា តើបន្ទាប់ពីលិខិតតវ៉ា តើនៅមានអ្វីទៀត?
ប្រសិនបើមានការរំលោភម្តង កម្ពុជាតវ៉ា
រំលោភម្ដងទៀត កម្ពុជាតវ៉ា
រំលោភម្ដងទៀត កម្ពុជាតវ៉ា
ហើយប្រសិនបើវដ្តនៃការំលោភនេះ បន្តដោយគ្មានការកើនឡើងនៃវិធានការឆ្លើយតប នោះវាអាចបង្កើតការយល់ឃើញដ៏គួរឱ្យព្រួយបារម្ភថា ការរំលោភអាចនៅតែប្រព្រឹត្តទៅបាន
នេះជាចំណុចដែលរដ្ឋាភិបាលត្រូវឆ្លើយជូនប្រជាពលរដ្ឋយ៉ាងច្បាស់៖
តើកម្ពុជាមាន «បន្ទាត់ក្រហម» នៅត្រង់ណា?
តើបើមានការរំលោភបន្ត តើវិធានការបន្ទាប់ជាអ្វី?
តើកម្ពុជានឹងប្រើយន្តការអន្តរជាតិណាខ្លះ?
តើនឹងបង្កើនសម្ពាធការទូតយ៉ាងដូចម្តេច?
ហើយតើនឹងធានាអធិបតេយ្យភាព និងសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែនដោយវិធីណា?
ប្រជាពលរដ្ឋមិនគួរត្រូវបានទុកឱ្យស្តាប់តែពាក្យថា «យើងបានតវ៉ា» ជារៀងរាល់លើកនោះទេ។ ពួកគេមានសិទ្ធិដឹងថា តើរដ្ឋមានយុទ្ធសាស្ត្រអ្វីដើម្បីធ្វើឱ្យការរំលោភឈប់? (ប៉ុន្តែចំពោះកិច្ចការសម្ងាត់ខ្លះ រដ្ឋាភិបាលត្រូវលាក់បាំងដើម្បីជាប្រយោជន៍ដល់ដំណើរការនៃយុទ្ធសាស្រ្តដែរ)
ការអត់ធ្មត់ មិនមែនជាភាពទន់ខ្សោយទេ
កម្ពុជាអាចជ្រើសរើសការទូតជាចម្បង នេះមិនមែនជារឿងខុសទេ។ ផ្ទុយទៅវិញ ការដោះស្រាយវិវាទដោយសន្តិវិធី គឺជាជម្រើសដែលមានទំនួលខុសត្រូវ។
ប៉ុន្តែការស្វែងរកសន្តិភាព មិនមានន័យថាត្រូវអត់ធ្មត់ដោយគ្មានដែនកំណត់ឡើយ។
សន្តិភាពដែលមានន័យ គឺសន្តិភាពដែលមានការគោរពគ្នាទៅវិញទៅមក។
ការអត់ធ្មត់ដែលមិនមានយុទ្ធសាស្ត្រ អាចក្លាយជាការអនុញ្ញាតឱ្យសកម្មភាពមួយកើតឡើងម្តងហើយម្តងទៀត។
ហើយនៅក្នុងវិស័យការទូត ការដែលយើងមិនបង្ហាញថា ការរំលោភមានផលវិបាក អាចធ្វើឱ្យភាគីម្ខាងទៀតយល់ថា ការរំលោភនោះមានហានិភ័យទាប និងមិនប្រឈមបញ្ហាផ្លូវច្បាប់ធ្ងន់ធ្ងរ។
ប្រទេសដែលគោរពសន្តិភាព ត្រូវតែមានសមត្ថភាពការពារសន្តិភាព។
ប្រទេសដែលគោរពច្បាប់ ត្រូវតែចេះប្រើច្បាប់ជាឧបករណ៍ការពារខ្លួន។
ហើយប្រទេសដែលការពារអធិបតេយ្យភាព ត្រូវតែធ្វើឱ្យអ្នកណាដែលរំលោភដឹងថា ការរំលោភនោះមានផលវិបាក។
HENG Ratana
អស់ឆ្ងល់ហ្នង! ថៃខិតខំកែប្រែប្រកែកទម្លាក់កំហុស និងបង្វែរសាច់រឿងពិតប្រឌិតរឿងថ្មី ដេីម្បីលាក់បាំងនូវមហាពុតត្បុតរបស់ខ្លួន! ក្នុងគោលបំណងមួលបង្កាច់កម្ពុជានូវតួលេខជនភៀសសឹកចំនួនជាង ៦៥០.០០០នាក់នៃរបាយការណ៍អង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិលេីកឡេីង!
សូមបញ្ជាក់ថា តំបន់សុីវិលជាក្រុងនិងភូមិចំនួន៣៤៩ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមដោយសារការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកនិងគ្រាប់យុទ្ធភណ្ឌទូទៅ គឺមានចំនួន៩១.៤១១គ្រួសារ គិតជាមនុស្សរាយមានចំនួន៣៦៤.៩៨៤នាក់! បច្ចុប្បន្ននេះអង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានរួចរាល់ហេីយបានចំនួន៣៣៥ភូមិ ដែលមានផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួនជាង៣.៨០០គីឡូម៉ែត្រក្រឡា!! តួរលេខនេះមិនគិតចំនួនក្រុង ភូមិឋាន និងចំនួនប្រជាជន ដែលបានរត់បោះបង់ចោលដោយសារការភ័យខ្លាចនៃសង្គ្រាមហេីយរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមនោះទេ!
ភស្តុតាងក្រៅពីជនរងគ្រោះ នៅមានប្រាង្គប្រាសាទបុរាណខ្មែរ ផ្ទះសំបែងប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ....រាប់មុឺនខ្នងដែលរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលឃោរឃៅដោយការបាញ់ផ្លោងគ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែក និងអាវុធ/សារធាតុគីមី កំពុងតែឈរទន្ទឹងរង់ចាំយ៉ាងសង្វេក"រកយុត្តិធម៌"! ។
No more doubts! Thailand is striving to alter, deny, shift blame, and divert the true story by fabricating a new narrative to hide its massive hypocrisy! Their goal is to slander Cambodia regarding the figure of over 650,000 displaced war refugees mentioned in the United Nations Human Rights report! Please note that the civilian areas, consisting of 349 towns and villages directly affected by the war due to cluster bomb shelling, aerial bombings, and general munitions, account for 91,411 families—equivalent to 364,984 individuals! Currently, the CMAC has completed its baseline survey on remnants of war from the Thai aggression across 335 villages, revealing a total affected land area of over 3,800 square kilometers from explosive remnants of war! This figure does not include the number of towns, villages, and residents who fled and abandoned their homes out of fear of the war!Aside from the victims, evidence remains in the ancient Khmer temples, citizens' homes, schools, hospitals, pagodas, and small & large buildings with tens of thousands of them... which were brutally and savagely destroyed by cluster bomb shelling, aerial bombings, and weapons/chemical agents, all standing and waiting sorrowfully for "justice"!
PR Cambodian Government 4h · កម្ពុជាបញ្ជាក់ថា តំបន់ច្រកទ្វារអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ ប្រាសាទតាក្របី និងភ្នំ៣៣៣ គឺស្ថិតក្នុង អធិបតេយ្យភាពកម្ពុជា ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ផែនទីមាត្រដ្ឋាន ១:២០០,០០០ និងអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ Cambodia affirms that the Thmor Da International Border Checkpoint in Pursat Province, Ta Krabei Temple, and Phnom 333 are located within Cambodian territory, based on the 1904 and 1907 Franco-Siamese Conventions and Treaties, the 1:200,000-scale map, and other relevant border agreements and legal documents. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Ministry of Foreign Affairs and International Cooperation
ឧហ្សាហកម្មយោធាថៃ បាននឹងកំពុងផលិតគ្រាប់បែកធុន MK-82 នៅក្នុងប្រទេសថៃ។ កងទ័ពថៃ ក្នុងសង្រ្គាម ២០២៥ បានប្រើប្រាស់គ្រាប់បែកធុន MK 84 ដែល អ៊ីស្រាអែលនិងអាមេរិកផលិតរួមគ្នា វាបង្ករជាបញ្ហានៃសង្រ្គាមឈ្លានពាន ដោយប្រើប្រាស់អាវុធបរទេស ដូច្នេះថៃ បានងាកចេញពីការប្រើគ្រាប់បែគបរទេស មកផលិតគ្រាប់បែកក្នុងស្រុកវិញ។ តម្លៃផលិត ចំណេញ ៣៥% ទៅ៥០% ក្នុង១ គ្រាប់ធៀបទិញចូលពីបរទេស។
សភាពការណ៍នយោបាយផ្ទៃក្នុងថៃ៖ មាន បាតុករ ជនជាតិសៀម មួយក្រុមធ្វើ បាតុកម្មប្រឆាំង អានុទីន ដើម្បីអានុទីន លុបចោលពង្រាងច្បាប់វិនិយោគភាគខាងត្បូងតម្លៃជាង ៣ ម៉ឺនលានដុល្លាអាមេរិកចោលទៅវិញ ពីព្រោះ សៀម ព្រួយបារម្ភអំពីការបាត់បង់អត្តសញ្ញាណសហគមន៍សៀម។ តាក់ ស៊ីន មានគម្រោងមួយធំដែរ គឺគម្រោង ព្រែកជីកថៃ ឬ ព្រែកជីក្រា ឬ ស្អានឆ្លងទ្វីប Thiland Land Bridge តម្លៃជាង ៣ម៉ឺនលានដុល្លាដូចគ្នា។ ទាំង អនុទីន ទាំង តាក់ស៊ីន សុទ្ធតែជាជនជាតិ ជនដូចគ្នា។ ស្តេចសៀម បាននឹងកំពុងធ្វើល្បិចដើម្បីទំលាក់អានុទីនចេញពីអំណាចវិញ។ នយោបាយស្តេចសៀម គឺបង្ខំ នាយករដ្ឋមន្រ្តីជនជាតិចិន ឬ ជនជាតិថៃឲ្យធ្វើសង្រ្គាមប្រឆាំងកម្ពុជា ពេលបាន ផល ពួកសៀម រកវិធីទំលាក់នាយករដ្ឋមន្រ្តីទាំងនោះវិញ។
Saroeurn SOMkh
‼️សៀម!សកម្មភាពឥតឈប់ឈរ…⚠️⚠️ចំណុចនេះស្ថិតនៅខាងខេត្តត្រាត។
🚨ពង្រឹងលេណដ្ឋានចំនួន ១២- ឥឡូវនេះជាដំណើរការនៃការពង្រឹង និងធានាសុវត្ថិភាពតំបន់នេះ ដើម្បីបង្កើតវាជាផ្នែកមួយនៃប្រទេសថៃ។
💥👉🏻រូបភាពថ្ងៃនេះ 11/08/26 គឺជាប្លុកលេខ ៨, ៩ និង ១០ ប្លុកលេខ ១១ និង ១២ កំពុងត្រូវបានធ្វើការជាបន្ទាន់✍🏻មូលដ្ឋានកំពុងត្រូវបានបំពេញដោយបាវខ្សាច់ ដើម្បីពង្រឹងវា។
Serey Visal -សេរី វិសាល · Follow 1d · 👉កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។ រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣ នាក់ និងកុមារ ៦ ០៦៦ នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។

















































































No comments:
Post a Comment