២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Saturday, December 7, 2013

យោធាថៃធ្វើទំនើបកម្មរថយន្ត DRS

ជារថយន្តប្រើបច្ចេកវិជ្ជា រថយន្តប្រណាំង/កាំជ្រួចលើវាលរាប/បច្ចេកវិជ្ជាយន្តហោះ។ ជារថយន្ត ចម្បាំងអាច ស្ទុះលឿនបំផុតដូចកាំជ្រួចក្នុងរយះពេលខ្លីបំផុត ងាយក្នុងការគេចចេញពេលបាញ់រួច។ ​រថយន្តនេះមាន បំពាក់ C4ISR ជាប្រព័ន្ធទំនាក់ទំនងរវាង (1) Command ប្រព័ន្ធបញ្ជា (2) Control ប្រព័ន្ធគ្រប់គ្រង (3) Communication ប្រព័ន្ធទំនាក់ទំនង (4) Intelligence ប្រព័ន្ធចារកម្ម (5) Surveillance ប្រព័ន្ធសង្កេតការណ៌ និង ( 6) Reconnaissance ប្រព័ន្ធស៊ើបការណ៌ពីលំហរអាកាស។



យោធពលភូមិន្ទថៃ ចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន បរទេស ធ្វើទំនើបកម្ម រថយន្តនេះ ដោយធ្វើ សមាហរណកម្មរវាង C4ISR ជាមួយប្រព័ន្ធអាវុធ (ប្រព័ន្ធគ្រប់គ្រងបាញ់ ប្រព័ន្ធរ៉ាដា ប្រព័ន្ធកាំរស្មីក្រហម.........)



No comments:

Post a Comment