នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Sunday, September 17, 2017

Air Defense Systems

ប្រព័ន្ធការពារអាកាស
Air Defense Systems

With the aspects of aircraft survivability pertinent to this problem identified, this​ section will now describe the subject of defending an area from an airborne attack. Air defenses are “all defensive measures designed to destroy attacking enemy aircraft or missiles in the earth’s envelope of atmosphere, or to nullify or reduce the effectiveness of such attack”. The general term air defense can be used to describe an entire air defense order of battle in a theater, or to describe a single sensor-weapon combination operating autonomously to both detect and engage threats. Air defense weapons may include large surface based guns known as antiaircraft artillery (AAA), surface-to-air missiles (SAM), and even the air-to-air missiles (AAM) and guns carried by interceptor fighter aircraft. The air defense forces may be assigned to defend a specific area from attacking aircraft, which may include manned figheters/bombers, UAVs/UCAVs, cruise/ballistic missiles, etc...

ជាមួយនឹងការសិក្សាអំពីភាពងាយរងគ្រោះដោយសារកងយន្តហោះចម្បាំង ក្នុងផ្នែកនេះ យើងនឹងលើកយកប្រធានបទការពារទីតាំងពីការវាយប្រហារតាមផ្លូវអាកាសមកធ្វើអត្ថាធិប្បាយ។ ការពារអាកាស គឺបណ្តាជាវិធានការកំទេច យន្តហោះ/ឧទ្ធាម្ភាចក្រខ្មាំង ឬកាំជ្រួចខ្មាំងក្នុងកម្រិតបរិយាកាស អាត់ម៉ូស្វែរ ឬវិធានការគេចចេញ ឬកាត់បន្ថយប្រសិទ្ធិភាពវាយប្រហាររបស់ខ្មាំងពីផ្ទៃ អាកាស។ ពាក្យទូទៅដែលគេនិយាយអំពីការការពារអាកាស គឺសំដៅដល់ការពារតំបន់ប្រតិបត្តិការសឹកទាំងមូល ឬមួយសំដៅដល់ការការពារប្រព័ន្ធការពារអាកាសក្នុងទិសប្រតិបត្តិការតែមួយ ឬ ក្នុងតំបន់ប្រតិបត្តិការទាំងមូល។ កាំភ្លើងការពារអាកាស អាចសំដៅដល់បណ្តុំកាំភ្លើងធំជើងគោក ដែលគេស្គាល់ថា កងកាំភ្លើងធំប្រឆាំងយន្តហោះ/កាំភ្លើងធំការពារអាកាស (AAA= antiaircraft artillery (AAA) សំដៅកាំជ្រួច ដី-អាកាស និងសូម្បីកាំជ្រួច អាកាស-អាកាស បូករួមទាំងកាំភ្លើងដែលបំពាក់លើយន្តហោះចម្បាំងផង។ កងកំលាំងការពារអាកាស ត្រូវបានបង្កើតឡើងដើម្បីបេសកកម្មការពារតំបន់ណាមួយជាក់លាក់ពីការវាយប្រហារដោយ យន្តហោះ/ឧទ្ធាម្ភាចក្រខ្មាំង ក្នុងនោះបូករួមទាំង យន្តហោះប្រយុទ្ធ (F) និង យន្តហោះទំលាក់គ្រាប់បែក (B) យន្តហោះគ្មានអ្នកបើកបរ ដ្រោន កាំជ្រួចគ្រួស កាំជ្រួចបាលីស្ទីក ។ល។


The resources being protected from air attack may include any land or maritime asset contributing to the capability of an armed force engaged in a conflict. The threat may include manned or unmanned aircraft, air-to-surface missiles, and surfaceto-surface missiles. Of course who the “enemy” is depends on the perspective of which side is attacking or being attacked. To successfully defeat an airborne threat, it is necessary to conduct a threat characterization in which probable mission profiles, observability, maneuverability, and vulnerability properties of that threat are identified.

ធនធានជាប្រព័ន្ធការពារសម្រាប់ទប់ទល់ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាស អាចរួមមាន សណ្ឋានដីគោក ឬ ផ្ទៃដីគោកជាប់ទឹក ដែលធនធានទាំងនេះជួយការពារកំលាំងទ័ពក្នុងសមរភូមិ។ គ្រោះថ្នាក់សម្រាប់កងទ័ពអាចមានពីយន្តហោះមាន ឬ គ្មានអ្នកបើកបរ កាំជ្រួចអាកាស-ដី និងកាំជ្រួច ដី-ដី។ ជាការពិតណាស់ថា តើអ្នកណាជា ខ្មាំង គឺអាស្រ័យលើ ការវិភាគក្នុងបទបញ្ជាផែនការប្រយុទ្ធ តែខាងណាជាអ្នកវាយប្រហារ និង ខាងណាជាភាគីរងការវាយប្រហារ។ ដើម្បីមានសុវត្ថិភាពពី ការគំរាមកំហែងផ្ទៃអាកាស ជាការចាំបាច់គេត្រូវរៀបចំ ចរិកខ្មាំង ដែលសម្រាប់ឈានទៅ ចងក្រងជា បេសកកម្ម ជាការអង្កេត ជាការចល័តកំលាំង និង កំណត់ពីភាពងាយរងគ្រោះពីការវាយប្រហារផ្លូវអាកាស៕

No comments:

Post a Comment