នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, September 19, 2017

បុព្វហេតុនៃការស្រាវជ្រាវ

ព្រះរាជាណាចក្រកម្ពុជាស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រទេសឲ្យមានសុខសន្តិភាព និងបញ្ចប់សង្រ្គាមរុំារៃទាំងស្រុងនៅឆ្នាំ ១៩៩៨ ។ ចាប់តាំងពីឆ្នាំ១៩៩៨ មកនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបានរៀបចំ និងដាក់ចេញនូវគោលនយោបាយកំណែទម្រង់បួនយ៉ាងរួមមាន៖ ប្រព័ន្ធរដ្ឋ  បាល  ប្រព័ន្ធសេដ្ឋកិច្ច  ប្រព័ន្ធយុត្តិធម៌ និង កម្លាំងប្រដាប់អាវុធ។ ម្យ៉ាងទៀតសម្តេចបានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ឲ្យមានការរីកចម្រើនជាលំដាប់ ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យការពារជាតិ។

 ហេតុដូច្នេះហើយទើបសម្តេចបានដាក់បទបញ្ជាឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការ ជ្រើសរើសនិស្សិត បញ្ញាវ័ន្ត ដែលមានសញ្ញាបត្រកម្រិតមធ្យមសិក្សាទុតិយភូមិឡើងទៅ ឲ្យធ្វើការប្រឡងចូលសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាយោធាដោយបែងចែកជា ៣វគ្គសិក្សា៖ វគ្គសិក្សានាយទាហានទ័ពជើងគោក (រយៈពេល៤ឆ្នាំ) វគ្គសិក្សានាយទាហានសកម្ម (រយៈពេល៤ឆ្នាំ) និងវគ្គសិក្សានាយទាហានបន្តវេន (រយៈពេល ៦ខែ) ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ស្របទៅតាមគោលនយោបាយកំណែទម្រង់ របស់សម្តេចក្នុងការលើកស្ទួយវិស័យការពារជាតិឲ្យកាន់តែមានការរីកចម្រើនស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ និងវិទ្យាសាស្រ្តបច្ចុប្បន្ន ។

 អាស្រ័យហេតុនេះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បានដាក់បទបញ្ជាឲ្យទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការធ្វើការផ្សព្វផ្សាយ និងប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើក្នុងវិស័យយោធា ដូច្នេះវិទ្យាស្ថានទ័ពជើងគោកមានភារកិច្ច បណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៤ ឲ្យសិក្សារយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី០១ខែ កុម្ភៈ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០១៦ លើចំណេះដឹងផ្នែកយោធា។ មុន បញ្ចប់វគ្គតម្រូវឲ្យនិស្សិតកម្រិតថ្នាក់បរិញ្ញាបត្រសរសេរសារណាជាក្រុម ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងក្នុងការបំពេញភារកិច្ចនៅបណ្តាអង្គភាពផ្សេងៗ ទទួលបានលទ្ធផលល្អ និងក្លាយជាកងទ័ពទំនើប។ ដើម្បីបំពេញល័ក្ខខ័ណ្ឌនៃការហ្វឹកហ្វឺន ក្រុមនិស្សិតយើងខ្ញុំត្រូវចុះសិក្សាស្រាវជ្រាវ រកប្រភពទិន្នន័យសម្រាប់ការចងក្រងឯកសារធ្វើជាសារណាមុនពេលបញ្ចប់ការសិក្សា។ ដោយជ្រើសរើសយកភូមិសាស្រ្តទទួលខុសត្រូវរបស់កងអនុសេនាធំលេខ២ វរសេនាតូចការពារព្រំដែនលេខ៣០៣ តំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដើម្បីចុះទៅសិក្សាស្រាវជ្រាវ។

No comments:

Post a Comment