ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Friday, January 19, 2018

Cambodian Military Sport Competition 2018

ប្រភព ការប្រកួតកីឡាកងយោធខេមរភូមិន្ទ(កីឡាយោធា) និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ ដែលនឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅកោះពេជ្រ នាថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ខាងមុខនេះ គឺនឹងមានការបង្ហាញលើសពីការប្រកួតប្រជែងគ្នា នៅលើទីលាន ហើយព្រឹត្តិ្កការណ៍នៅឆ្នាំនេះ នឹងមានលក្ខណៈប្លែក និងធំជាង កាលពីឆ្នាំ២០១៧ បើទោះបីជា ធ្វើនៅកោះពេជ្រ ដូចគ្នាក៏ដោយ។

លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន អនុប្រធានប្រតិបត្តិការ នៃការប្រកួតកីឡាកងយោធខេមរភូមិន្ទ និងពិព័រណ៍កងទ័ព ឆ្នាំ២០១៨ បានប្រាប់ឲ្យដឹង ក្នុងកិច្ចប្រជុំ នៅទីស្នាក់ការ NOCC កាលពីម្សិលមិញថា កីឡាយោធា មានទាំងការបង្ហាញសព្វាវុធ ការប្រគំតន្រ្តីខ្នាតធំ ហើយការប្រកួតប្រជែងនៅឆ្នាំនេះ ក៏មានទ្រង់ទ្រាយធំ ជាងពីឆ្នាំមុនដែរ។

លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍ឆ្នាំនេះ វាមានលក្ខណៈប្លែក និងធំជាងពីឆ្នាំមុន ដោយក្នុងនោះយើងមានបង្កើនសកម្មភាពប្រកួត បន្ថែមចម្ងាយ និងឧបសគ្គ ដែលត្រូវឆ្លងកាត់ ច្រើនជាងមុន ហើយការប្រគុំតន្រ្តី គឺមានតារាចម្រើងល្បីៗកាន់តែច្រើនជាងឆ្នាំមុន»។

លោក ជាតិ ប៉ូលីន បានបន្ថែមថា៖ «ចំណែកការពិព័រណ៍យោធា គឺយើងបង្កើនធំជាងមុន ដោយយើងមានបង្កើតជាព្រៃសិប្បនិម្មិត ហើយយើងយកសម្ភារយោធា មានរថគ្រោះ រថពាសដែក និងសព្វាវុធមួយចំនួនទៀត មកដាក់តាំងក្នុងពិព័រណ៍នោះ។ បន្ថែមលើនេះ យើង មានស្តង់របស់អង្គភាពចូលរួមរហូតជាង៣០អង្គភាព គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១០អង្គភាព។ ជារួមគឺការរៀបចំរបស់យើង មានទំហំធំជាងឆ្នាំមុន»។
បើតាមលោក ជាតិ ប៉ូលីន គឺសព្វាវុធ និងសម្ភារៈ ដែលត្រូវប្រកួត នឹងត្រូវដឹកទៅកាន់កោះពេជ្រ នៅថ្ងៃទី៩ ខែមករា ដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម បានហ្វឹកហាត់ ឬប្រកួតសម មុនការប្រកួតជាផ្លូវការ នៅថ្ងៃទី១៣ ហើយក្រៅពីអង្គភាពយោធា នគរបាលជាតិ និងអាវុធហត្ថ ក៏មានក្រុមស៊ីវិល និងមហាជនចូលរួមប្រកួតច្រើនផងដែរ គឺមានជាង២០ក្រុម(១ក្រុម១២នាក់) គឺច្រើនជាងឆ្នាំមុន ដែលមានត្រឹមជាង១៦ក្រុម។

No comments:

Post a Comment