ទាហានថៃ វាយកំទេចផ្ទះពលរដ្ឋខ្មែរ២ខ្នង នៅបឹងត្រកួន នៅថ្ងៃ៣១ ខែសីហា
ស៊ន សុភក្រ្ត-Sorn Sopheak 11m · អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសប្រមូលទ្រព្យសម្បត្តិទាំងអស់រាប់ទាំងដីផ្នូរម្ដាយ ឬកង់ម៉ូតូឡានប្រគល់ជូនក្រសួងដែនដីចាត់ចែង និងសុំព្រះមហាក្សត្រ បញ្ចប់ គោរមងារបងប្អូនមួយពូជរបស់លោក!
Leng Navatra ឡេង ណាវ៉ាត្រា
ខ្ញុំបាទ ឡេង ណាវ៉ាត្រា
សូមជម្រាប
ជូនពុកម៉ែបងប្អូនអោយបានជ្រាប។
ដោយសារគម្រោង 6A នៅមិនអាច
បញ្ចប់បាន
សំនូមពរទៅរាជរដ្ឋាភិបាលនិងបងប្អូនជនរួមជាតិ
ទាំងអស់ដោយឈរលើភាពទទួល
ខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់
កម្ពុជា។
បងប្អូនមួយពូជរបស់ខ្ញុំ ទ្រព្យគ្រប់សព្វ
ទាំងអស់ដោយរាប់បញ្ចូល មិនថាដីផ្នូរ
ម្ដាយ ឬ កង់ ម៉ូតូ ឡាន
ប្រគល់ជូនក្រសួងដែនដីចាត់ចែង
និង
សូមទៅព្រះមហាក្សត្រ បញ្ចប់
គោរមងារ🙏🙏
បងប្អូនមួយពូជរបស់ខ្ញុំមានឈ្មោះ
ដូចខាងក្រោម:
អ្នកឧកញ៉ា ឧកញ៉ា ឡេង ប្រុស
អ្នកឧកញ៉ា ឧកញ៉ា ឡេង ណាវ៉ាតត្រា
ឧកញ៉ា ឡេង និមល
ឧកញ៉ា ឡេង បញ្ចាពណ៌
ឧកញ៉ា សុន តារ៉ាវុធ
ដែលមានក្នុងឈ្មោះក្រសួង
បញ្ហាគម្រោង 6Aនេះជាគម្រោងដែល
ផុងជ្រៅខ្ញុំបាទបានលក់ ចំណូលទឹក
លុយសរុប (185 លានដុល្លារ)
តែខ្ញុំបាទបានចំណាយទៅលើគម្រោង
នេះសរុបទាំងអស់ មកដល់ពេលនេះ
(221 លានដុល្លារ)ដោយមិនរាប់បញ្ចូល
ក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន
បច្ចុប្បន្នទិន្នន័យនៅក្រសួងតែ
តាមបានដំណឹងព្រោះមិនច្បាស់
100%ប្រហែល (20 ទៅ 30 លានដុល្លារ)
ទៀតទើបបានបញ្ចប់បាន។
ដល់ដំណាក់កាលនេះជាដំ
ណាក់កាលត្រូវវះកាត់
ដើម្បីបង្ហាញការទទួលខុសត្រូវជា
មួយជាតិកម្ពុជា ខ្ញុំបាទសូមទទួល
ទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាល
កម្ពុជានិងពុកម៉ែបងប្អូនទូទាំងប្រទេស។
កុំឱ្យប្រពន្ធមានទោស នឹង ឱ្យកូន
បានរៀនចប់ចុងចប់ដើម ទៅថ្ងៃ
ក្រោយគាត់រស់តាមសមាជីវោចុះ។
ហើយដើម្បីជាថ្នូនិងការស្នើសុំនេះ
ពុកម៉ែ
បងប្អូនទូទាំងប្រទេសអាចបន្ថែម
ទោះខ្ញុំ ប្រហារជីវិតតែម្ដង ។
បើនិយាយអំពីកំហុស
ខ្ញុំមានកំហុសពី ដើម្បីឲ្យកូន
បានដឹងនៅពេលគាត់ធំនឹងក្ដី។
1.គម្រោងយឺតយ៉ាវ
2.ជំពាក់បំណុល
ដើម្បីកុំអាសោចដល់ជំនាន់កូន
ប្រាប់កូនអីបានដឹងច្បាស់ពីកំហុស
របស់ឪពុក។
បើនិយាយពីសមធម៌ និង គុណធម៌
ខ្ញុំលក់ផ្ទះមិនបានចំណេញ ថែមទាំង
ខាត។
ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាត
ដើម (ឡុងចុង)
សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជា និង
ពុកម៉ែបងប្អូនកម្ពុជា ជ្រាបនឹងបាន
ស្ងប់ចិត្ត។
ចំពោះដីធ្លីនិងទ្រព្យសម្បត្តិ មានដីទាំង
ខេត្តនៅក្នុងក្រុង ទាំងជំពាក់វាក់វិន
ច្រើនពាន់ហិចតាដែ ។
តែដីនិងគម្រោងទាំងនោះ បច្ចុប្បន្នវា
មិនមានតម្លៃ គ្រប់គ្រាន់ក្នុងការទូទាត់បំណុល
និង បញ្ចប់គម្រោង។
ខ្ញុំបាទស្របតាមការសម្រេចចិត្តរបស់
ក្រសួង ចាត់ចែងទាំងស្រុង មិនថាដីផ្នូរម្ដាយ ឬ
កង់ម៉ូតូឡាន។
ដើម្បីបង្ហាញពីចំហរទទួលខុសត្រូវក្នុង
នាម
ជនជាតិកម្ពុជាម្នាក់សូមក្រសួងធ្វើការ
ចាត់ចែងនិងវះកាត់ ដើម្បីបញ្ចប់ តាម
សុភ័ក្រវិនិច្ឆ័យរបស់ក្រសួងចុះ។
សូមគោរពអរគុណពុកម៉ែបងប្អូនកម្ពុជា
ទាំងអស់🙏🙏🙏
សរុបរួមខ្ញុំបាទសហការជាមួយក្រសួង
100%បង្កើតស៊ើបអង្កេត
ដូចស្មោះត្រង់ ប្រគល់ជូនដោយស្មោះត្រង់។
Kampuchea Thmey Daily
ថៃកាន់ព្រះពុទ្ធសាសនា ប៉ុន្តែយោធាថៃយកបរិវេណវត្តអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ធ្វើលេណដ្ឋានយោធា។ ក្រសួងការបរទេសកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លាចំពោះករណីនេះ
ហ៊ុល ម៉ារ៉ា 11h · ព្រហេីនហ៊ានព្រមានកម្ពុជាថា« បើមិនឈប់លេីកលេីងថាថៃឈ្លានពានកម្ពុជានឹងមានជុំទី៣ »អូយកម្ពុជាខ្លាចណាស់😴 ទៅហាត់ប្រាណឃេីញជុំៗឆ្កាដៃឆ្កាជេីងស្មានតែចែៗគាត់នាំគ្នានិយាយដេីមគេខំលួចស្តាប់ តាមពិតគាត់ខឹងនឹងអាចោ/រសៀមគំរាមមានជុំទី៣ ហេីយដៀលថាខ្មែរក្រ គាត់លេីកលេីងតាមក្បាច់ស្រី ខ្លី និងងាយយល់ថា « ហែងមេីលងាយខ្មែរខុសហេីយអាពូ/ជចោ/រ បេីចាំបាច់ខ្មែរលក់តែព្រលានយន្តហោះពោធិចិនតុង១ដី១ការ៉េរាប់រយយកលុយទីញកាំភ្លេីងបាញ់ក្បាលហែងអោយងា../ប់ចុ…/យម្រា…/យនៅមិនទាន់អស់លុយផងSic ពួកគាត់ចេះរកនឹកឃេីញ« សេីច »
Boeun Chan Born ថៃព្រមានកម្ពុជាអំពីលទ្ធភាពសង្រ្គាមជុំទី៣ បើសិនជាកម្ពុជាមិនបញ្ឃប់ការប្រើពាក្យថា "ថៃឈ្លានពានកម្ពុជា"។ តើកម្ពុជាគួរ វាយបកវិញបែបណា?
ជម្លោះពាក្យសម្តី ឬការគំរាមកំហែងផ្នែកនយោបាយ និងការទូតរវាងប្រទេសជិតខាង គឺជាបញ្ហាលំបាកមួយដែលទាមទារឱ្យមានការឆ្លើយតបដោយប្រុងប្រយ័ត្ន ស្ងប់ស្ងាត់ និងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ ជាទូទៅ ក្នុងការទប់ទល់នឹងការគំរាមកំហែងបែបនេះ កម្ពុជាអាចពិចារណាលើវិធីសាស្ត្រការទូត និងយុទ្ធសាស្ត្រអន្តរជាតិសំខាន់ៗដូចខាងក្រោម៖
(១) ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ៖ រក្សាជំហរផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ និងសេចក្តីសម្រេចរបស់ស្ថាប័នអន្តរជាតិ (ដូចជាតុលាការយុត្តិធម៌អន្តរជាតិ ICJ) ជាជាងការប្រើប្រាស់អារម្មណ៍ ឬពាក្យសម្តីតទល់គ្នាក្នុងកម្រិតស្រដៀងគ្នា ដែលអាចធ្វើឱ្យស្ថានភាពកាន់តែតានតឹង។
(២) ពង្រឹងការទូតអន្តរជាតិ៖ លើកយកបញ្ហានេះមកបង្ហាញដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ (UN) និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបញ្ជាក់ពីសុឆន្ទៈរបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
(៣) ឆ្លើយតបតាមផ្លូវការទូតផ្លូវការ (Diplomatic Channels)៖ ប្រើប្រាស់ក្រសួងការបរទេសដើម្បីចេញញត្តិ ឬកំណត់តវ៉ាផ្លូវការ (Diplomatic Note) ប្រកបដោយភាពម៉ឺងម៉ាត់ ប៉ុន្តែប្រកបដោយវិជ្ជាជីវៈការទូតខ្ពស់ ដើម្បីច្រានចោលការគំរាមកំហែងដែលខុសពីគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិ។
(៤) រក្សាភាពស្ងប់ស្ងាត់ និងកងកម្លាំងត្រៀមបម្រុង៖ មិនត្រូវធ្លាក់ក្នុងអន្ទាក់នៃការបង្កហេតុផ្លូវចិត្តឡើយ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេចរបស់កងកម្លាំងការពារជាតិ ដើម្បីធានាអធិបតេយ្យភាពទឹកដីដោយសន្តិវិធី។
Neth Pheaktra
កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ៖ តើពេលណាទើបកុមារជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះនិងសាលារៀនរបស់ពួកគេបាន?
ជំនួយមនុស្សធម៌អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។ រូបភាពកុមារជនភៀសសឹកកម្ពុជាទទួលអាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ គួរនាំឱ្យយើងសួរសំណួរលើសពីរឿងអាហារមួយពេល៖ «ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? ហេតុអ្វីពួកគេមិនទាន់អាចត្រឡប់ទៅផ្ទះ ភូមិ និងសាលារៀនរបស់ពួកគេវិញ?
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ឃ្យុងណាន់ ផាក នាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ទៅកាន់តំបន់ជនភៀសសឹកក្នុងខេត្តព្រះវិហារ បានបង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌នៃជម្លោះព្រំដែនមិនទាន់បញ្ចប់នៅឡើយទេ។ WFP កំពុងជួយផ្តល់អាហារពេលព្រឹក ដើម្បីឱ្យកុមារមានអាហារូបត្ថម្ភ អាចបន្តការសិក្សា និងរក្សាភាពធម្មតាមួយផ្នែកក្នុងជីវិតដែលត្រូវបានរំខាន។
ក្នុងនាមពលរដ្ឋកម្ពុជា សូមកោតសរសើរ WFP និងថ្លែងអំណរគុណចំពោះប្រជាជនជប៉ុន និងដៃគូទាំងអស់ដែលកំពុងជួយកុមារ និងគ្រួសារដែលរងផលប៉ះពាល់។ ប៉ុន្តែ ជំនួយមនុស្សធម៌គឺជាការសម្រាលផលវិបាក មិនមែនជាដំណោះស្រាយចំពោះមូលហេតុដែលធ្វើឱ្យពួកគេនៅតែមិនអាចវិលត្រឡប់ទៅផ្ទះបាននោះទេ។
កុមារ ៦,០៦៦ នាក់ គឺមិនមែនគ្រាន់តែជាតួលេខទេ
ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ មាន កុមារចំនួន ៦,០៦៦ នាក់។ នៅពីក្រោយតួលេខនេះ គឺជាកុមារដែលបាត់បង់ជីវិតប្រចាំថ្ងៃធម្មតា៖ ផ្ទះរបស់ពួកគេ សាលារៀនរបស់ពួកគេ មិត្តភក្តិ សហគមន៍ និងអារម្មណ៍សុវត្ថិភាពដែលកុមារគ្រប់រូបគួរតែទទួលបាន។ កុមារាទាំងនេះកំពុងជាអ្នកបង់ថ្លៃចំពោះផលវិបាកនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។
សាលាបណ្តោះអាសន្នអាចជួយកុំឱ្យការសិក្សារបស់ពួកគេដាច់។ អាហារពេលព្រឹកអាចជួយឱ្យពួកគេមានកម្លាំងចូលរៀន។ ប៉ុន្តែ «បណ្តោះអាសន្ន» មិនគួរក្លាយជា «អចិន្ត្រៃយ៍» សម្រាប់កុមារទាំងនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងទាមទារឱ្យថៃត្រូវគោរពឱ្យបានជាដាច់ខាតនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៤ អនុញ្ញាតឱ្យជនភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។
បន្លាលួសមិនត្រឹមតែបិទយកដីកម្ពុជាទេ វាបិទផ្លូវកុមារទៅផ្ទះ និងសាលារៀនរបស់ពួកគេ
កម្ពុជាបានលើកឡើងជាបន្តបន្ទាប់អំពីការដាក់របាំង និងបន្លាលួស ការរារាំងការចូលទៅកាន់តំបន់លំនៅឋាន ការខូចខាត និងការកម្ទេចផ្ទះសម្បែង ព្រមទាំងវត្តមានរបស់កងកម្លាំងយោធាថៃខុសច្បាប់នៅលើទឹកដីកម្ពុជា។ បញ្ហានេះមិនមែនគ្រាន់តែជាសំណួរអំពីទឹកដីតែមួយទេ។ ប៉ុន្តែនៅពីក្រោយបន្លាលួស មានផ្ទះដែលប្រជាពលរដ្ឋចង់វិលត្រឡប់ទៅរស់នៅ។ មានសាលារៀនដែលកុមារចង់វិលត្រឡប់ទៅរៀន។ មានស្រែចម្ការដែលគ្រួសារត្រូវការសម្រាប់ជីវភាព និងមានសហគមន៍ដែលត្រូវបានបំបែកចេញពីជីវិតធម្មតារបស់ខ្លួន។
នៅពេលសកម្មភាពរបស់ភាគីណាមួយរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅលំនៅឋាន និងធ្វើឱ្យកុមារបន្តរស់នៅក្នុងស្ថានភាពភៀសសឹក ផលវិបាកនោះមាន វិមាត្រសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលមិនអាចមើលរំលងបាន។
ការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពបាន ហើយបន្លាលួស របាំង ឬហេដ្ឋារចនាសម្ព័ន្ធថ្មី ក៏មិនអាចក្លាយជាខ្សែព្រំដែនថ្មីបានដែរ។ ព្រំដែនត្រូវកំណត់ដោយច្បាប់ និងយន្តការដែលបានឯកភាព មិនមែនដោយកម្លាំង ឬការបង្កើតស្ថានភាពថ្មីលើដី។
បទឈប់បាញ់មិនមែនមានន័យត្រឹមតែកាំភ្លើងស្ងប់
ប្រសិនបើមានការអះអាងថា បទឈប់បាញ់កំពុងត្រូវបានគោរព នោះយើងត្រូវសួរបន្ថែមថា «តើប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះបានហើយឬនៅ? តើកុមារអាចវិលត្រឡប់ទៅសាលារៀនរបស់ពួកគេបានហើយឬនៅ?»
បទឈប់បាញ់មិនគួរត្រូវបានវាស់ត្រឹមការមិនបាញ់កាំភ្លើង។ វាត្រូវមានន័យថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនធ្វើសកម្មភាពដែលរារាំងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ បទឈប់បាញ់ដែលកាំភ្លើងស្ងប់ ប៉ុន្តែកុមារនៅតែមិនអាចត្រឡប់ទៅផ្ទះ មិនទាន់ជាសន្តិភាពពេញលេញទេ។
ដូច្នេះ រូបភាពដែល WFP និងដៃគូកំពុងជួយកុមារជនភៀសសឹក មិនគួរត្រូវបានមើលឃើញត្រឹមជារឿងជំនួយមនុស្សធម៌ទេ។ វាគួរជំរុញឱ្យសហគមន៍អន្តរជាតិសួរសំណួរដ៏សំខាន់ជាងនេះ៖
ហេតុអ្វីបានជាកុមារទាំងនេះនៅតែជាជនភៀសសឹក? តើអ្វីកំពុងរារាំងពួកគេមិនឱ្យវិលត្រឡប់ទៅផ្ទះ? ហើយតើពេលណាទើបពួកគេអាចចាកចេញពីសាលាបណ្តោះអាសន្ន និងវិលត្រឡប់ទៅអង្គុយក្នុងថ្នាក់រៀនរបស់ពួកគេវិញ?
WFP អាចជួយឱ្យពួកគេមានអាហារ។ សាលាបណ្តោះអាសន្នអាចជួយឱ្យពួកគេបន្តរៀន។ ដៃគូអន្តរជាតិអាចជួយរក្សាក្តីសង្ឃឹម។
ប៉ុន្តែអ្វីដែលកុមារទាំងនេះត្រូវការបំផុត មិនមែនជាជីវិតជនភៀសសឹកដែលប្រសើរជាងមុនទេ។ ពួកគេត្រូវការផ្ទះរបស់ពួកគេវិញ សាលារៀនរបស់ពួកគេវិញ និងសិទ្ធិរស់នៅដោយសុវត្ថិភាពក្នុងសហគមន៍របស់ពួកគេវិញ។
កុមារ ៦,០៦៦ នាក់កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះ។ ពិភពលោកមិនគួរត្រឹមសួរថា តើយើងអាចជួយពួកគេបានយ៉ាងដូចម្តេចទេត្រូវសួរផងដែរថា ហេតុអ្វីពួកគេមិនទាន់អាចទៅផ្ទះបាន។
សន្តិភាពពិតប្រាកដមិនមែនត្រឹមតែកាំភ្លើងស្ងប់ទេ។ សន្តិភាពគឺនៅពេលឧបសគ្គលើដីលែងរារាំងផ្លូវទៅផ្ទះ នៅពេលគ្រួសារអាចវិលត្រឡប់ដោយសុវត្ថិភាព និងនៅពេលកុមារ ៦,០៦៦ នាក់លែងត្រូវរស់នៅជាជនភៀសសឹក ហើយអាចវិលទៅផ្ទះ និងសាលារៀនរបស់ពួកគេវិញ»។ ប៉ុន្តែកុមារជាង ៦០០០ និងស្រ្តីជាង ៩០០០ នាក់នៅតែមិនអាចត្រឡប់ផ្ទះរបស់ពួកគេបានដោយសារតែការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ ដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ និងរកលេសសព្វបែបយ៉ាងដើម្បីគេចចេញពីកាតព្វកិច្ច និងកិច្ចព្រមព្រៀងដែលខ្លួនបានឯកភាព៕
Children Should Not Have to Learn How to Live as Displaced Persons: When Can Cambodia’s Displaced Children Return Home and to Their Schools?
Humanitarian assistance can ease suffering, but it cannot replace a child’s home, school, or right to return to a normal life. Images of displaced Cambodian children receiving breakfast and continuing their education in temporary learning arrangements in Preah Vihear province should prompt us to ask questions that go beyond a single meal: Why are these children still displaced? Why are they still unable to return to their homes, villages and schools?
H.E. Hang Chuon Naron, Deputy Prime Minister and Minister of Education, Youth and Sport, together with Ms. Kyung-nan Park, Country Director of the World Food Programme (WFP), to a displacement site in Preah Vihear province provided a stark reminder that the humanitarian consequences of the border conflict are far from over. WFP is providing breakfast to help ensure that displaced children receive adequate nutrition, continue their education and retain some sense of normalcy in lives profoundly disrupted by the conflict.
As Cambodian citizens, we commend WFP and express our sincere appreciation to the people of Japan and all partners supporting affected children and families. But humanitarian assistance addresses the consequences; it does not resolve the conditions that continue to prevent displaced families from returning home.
6,066 Children Are More Than a Statistic
Among the Cambodian civilians who have yet to return home are 6,066 children. Behind that number are thousands of young lives deprived of the routines they once knew—their homes, their schools, their friends, their communities and the sense of security that every child deserves.
These children are bearing the consequences of what Cambodia regards as the Thai military’s armed aggression against Cambodian territory.
Temporary schools can prevent their education from being interrupted altogether. Breakfast can give them the nutrition and energy they need to learn. But “temporary” must not become permanent for these children, while the Royal Government of Cambodia continues to call on Thailand to strictly comply with Paragraph 4 of the Joint Statement of 27 December 2025, allowing displaced civilians to return to their homes in safety and dignity.
Barbed Wire Does Not Only Block Cambodian Land—It Blocks Children’s Paths Home and Back to School
Cambodia has repeatedly raised concerns over barriers and barbed wire, restrictions on access to residential areas, damage to and demolition of homes, as well as what Cambodia describes as the unlawful presence of Thai military forces on Cambodian territory.
This is not merely a question of territory.
Behind the barbed wire are homes to which families want to return. There are schools to which children want to go back. There is farmland on which families depend for their livelihoods. And there are communities whose normal lives have been disrupted.
When actions on the ground prevent civilians from returning to their homes and prolong the displacement of children, the consequences acquire a human rights and children’s rights dimension that cannot be ignored.
Territory cannot lawfully be acquired by force. Nor can barbed wire, barriers or newly constructed infrastructure create a new international boundary. Boundaries must be determined by law and through agreed mechanisms—not by force or by creating new facts on the ground.
A Ceasefire Means More Than Silent Guns
If it is claimed that the ceasefire is being respected, another question must be asked:
Can the civilians go home? Can the children return to their schools?
A ceasefire should not be measured solely by whether guns are being fired. It must also mean no advance, no creation of new facts on the ground, and no actions that obstruct the safe return of displaced civilians.
A ceasefire in which the guns are silent but children still cannot return home is not yet a complete peace.
The images of WFP and its partners supporting displaced Cambodian children should therefore be seen as more than a story of humanitarian assistance. They should prompt the international community to ask more fundamental questions:
Why are these children still displaced? What is preventing them from returning home? And when will they be able to leave their temporary classrooms and return to their own schools?
WFP can help provide them with food. Temporary schools can help them continue learning. International partners can help preserve their hope.
But what these children need most is not a better life in displacement. They need their homes back. They need their schools back. They need the right to live safely again in their own communities.
6,066 children are waiting to go home. The world should not only ask what more can be done to assist them. It should also ask why they still cannot return.
True peace is not merely the silence of guns. Peace is when obstacles on the ground no longer block the road home; when families can return safely; and when 6,066 children no longer have to live as displaced persons, but can return to their homes and their schools.
Yet more than 6,000 children and over 9,000 women remain unable to return to their homes. Cambodia attributes this continuing displacement to Thai military actions and what it considers the unlawful occupation of Cambodian territory following the ceasefire, while alleging that Thailand continues to invoke various justifications rather than fulfil the obligations and agreements to which it has committed.
Men Kimseng 8h · មេAOT នៅថៃលោក វរសេនីយ៍ឯក Roderick T Garcia ថ្លែងក្រោយពីទៅមើលកាស៊ីណូនៅអូរស្មាច់កាលពីថ្ងៃចន្ទ ៧ កញ្ញា ថា៖ ទី១-ក្រុមលោកមិនទាន់ជឿភស្តុតាងដែលថៃបង្ហាញនៅឡើយទេ ពីព្រោះវាខុសពីអ្វីដែលថៃប្រាប់លោកមុនពេលទៅមើល និងអ្វីដែលបានដឹងពីមុន ដូច្នេះត្រូវផ្ទៀងផ្ទាត់នឹងខាងAOT កម្ពុជាសិន។ ទី២៖ ថៃប្រាប់លោកថាទាហានថៃត្រៀមដកចេញពីតំបន់ដែលថៃកាន់កាប់បច្ចុប្បន្នពេលពិភាក្សាក្រុមJBC រួចហើយ ព្រោះថៃថាពួកគេគ្រាន់តែឈរបណ្តោះអាសន្នទេ។ (ប្រភព៖ The Nation Thailand) (មតិខ្ញុំ៖ ស្តាប់ទៅការរៀបចំឆាកល្ខោនរបស់ថៃជើងនេះដូចខាតដើម)
Post Khmer 24m · អ្នកវិភាគជឿជាក់ថា ប្រទេសថៃមានរបៀបវារៈលាក់កំបាំង ក្នុងការជ្រើសរើសយកតំបន់អូរស្មាច់សម្រាប់បង្ហាញដល់អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិដែលមានមូលដ្ឋាននៅថៃ មន្ត្រីទូត ហើយថ្មីៗនេះគឺក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ។
អ្នកវិភាគជឿជាក់ថា ប្រទេសថៃមានរបៀបវារៈលាក់កំបាំង ក្នុងការជ្រើសរើសយកតំបន់អូរស្មាច់សម្រាប់បង្ហាញដល់អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិដែលមានមូលដ្ឋាននៅថៃ មន្ត្រីទូត ហើយថ្មីៗនេះគឺក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ។
កាលពីថ្ងៃទី ៧ ខែកញ្ញា លោក Prapas Sornchaidee អគ្គមេបញ្ជាការរងកងទ័ពអាកាសភូមិន្ទថៃ បានដឹកនាំក្រុមអ្នកសារព័ត៌មានថៃ និងអន្តរជាតិ ព្រមទាំងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) ទៅកាន់តំបន់អូរស្មាច់ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នត្រូវបានកងទ័ពថៃកាន់កាប់ចាប់តាំងពីការឈប់បាញ់នាខែធ្នូកន្លងទៅ។ ពួកគេបានចុះពិនិត្យទីតាំងដែលត្រូវបានរាយការណ៍ថាជាទីតាំងឆបោក។
ប៉ុន្តែ នេះមិនមែនជាលើកទីមួយទេដែលទីតាំងនេះត្រូវបានថៃជ្រើសរើសដោយប្រុងប្រយ័ត្នសម្រាប់ការចុះទស្សនាដោយអ្នកកាសែតនិងអ្នកការទូត។ កាលពីថ្ងៃទី ២ ខែកុម្ភៈ ការិយាល័យព័ត៌មានសន្តិសុខនៃកងទ័ពជើងគោកភូមិន្ទថៃ បាននាំអ្នកយកព័ត៌មានក្នុងស្រុក និងអន្តរជាតិ អនុព័ន្ធយោធាបរទេសមកពីប្រមាណ ២០ ប្រទេស រួមទាំងមន្ត្រី FBI និងនគរបាលថៃចុហទៅតំបន់នេះ ដែលជាការចុះទៅអូរស្មាច់លើកដំបូង។
បន្ទាប់មក មានដំណើរបេសកកម្មមួយទៀតដែលត្រូវបានរៀបចំឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកសារព័ត៌មានមកពីភ្នាក់ងារ AFP ទៅកាន់ទីតាំងបោះបង់ចោល និងមានភស្តុតាងនៃការឆបោក។ ក្រុមអ្នកសារព័ត៌មានមួយក្រុមផ្សេងទៀត ក៏ត្រូវបានដឹកនាំទៅកាន់តំបន់នោះម្តងទៀតនៅដើមខែមេសា។
កម្ពុជាតែងតែបានជំទាស់ទៅនឹងការដឹកនាំជនបរទេសចូលមកក្នុងដែនដីកម្ពុជាក្រោមការកាន់កាប់របស់ខ្លួន។ ប៉ុន្តែ អ្នកវិភាគមើលឃើញពីរបៀបវារៈផ្សេងពីនេះរបស់ថៃ។
លោក ឆាំង យុគ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានលើកឡើងថា៖ «ដូចអ្វីដែលគេបានរំពឹងទុក ប្រទេសថៃចង់បង្ហាញដល់ AOT នូវទីតាំងដែលពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ព្រោះពួកគេអាចប្រើប្រាស់ទីតាំងទាំងនោះ ដើម្បីធ្វើឱ្យការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនលើតំបន់ទាំងនោះមានភាពស្របច្បាប់ ដោយបន្ថែមការអះអាង ឬការចោទប្រកាន់ថាមានកងកម្លាំងយោធានៅក្នុងតំបន់នោះ»។
លោកបានកត់សម្គាល់ថា រដ្ឋាភិបាលថៃ ស្ទាក់ស្ទើរ ក្នុងការបង្ហាញតំបន់ស៊ីវិលដែលត្រូវបានបំផ្លាញ ព្រោះវានឹងធ្វើឱ្យសកម្មភាពយោធារបស់ពួកគេបាត់បង់ភាពស្របច្បាប់។ លោកបានបន្តជំរុញឱ្យទាំងកម្ពុជា និងថៃ និយាយដោយស្មោះត្រង់ និងត្រង់ទៅត្រង់មក ជាពិសេសនៅចំពោះមុខក្រុម AOT។
លោក ឆាំង យុគ បានបន្ថែមថា៖ «ជាចុងក្រោយ ប្រទេសថៃ និងកម្ពុជា ត្រូវតែអនុញ្ញាតឱ្យ AOT និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចូលមើលយ៉ាងពេញលេញទៅកាន់គ្រប់តំបន់ទាំងអស់ដែលរងផលប៉ះពាល់ដោយជម្លោះ ហើយវាជាកាតព្វកិច្ចរបស់ AOT និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្នុងការចុះទៅមើលតំបន់ទាំងនោះទាំងអស់ ដើម្បីផ្តល់តម្លាភាពលើអ្វីដែលបានកើតឡើងផង និងថែមទាំងតម្លាភាពលើអ្វីដែលកំពុងបន្តកើតឡើងផងដែរ»។
លោក ឆាំង យុគ បានបន្ថែមទៀតថា៖ «ប្រទេសថៃកំពុងប្រឈមមុខនឹងការលំបាកក្នុងការកសាងហេតុផលសមស្រប ដើម្បីបន្តការកាន់កាប់ដោយយោធាលើដែនដីកម្ពុជា ជាពិសេសសហគមន៍ប្រជាពលរដ្ឋស្លូតត្រង់ ហើយដើម្បីសម្រេចគោលដៅនេះ ពួកគេកំពុងព្យាយាមលាក់បាំងរូបភាពពេញលេញនៃជម្លោះ ពីភ្នែក AOT ពោលគឺឲ្យពួកគេចូលមើលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងសន្តិសុខថៃដែលប្រចាំការនៅតំបន់នោះ»។
ទស្សនៈស្រដៀងគ្នានេះត្រូវបានលើកឡើងដោយលោក គិន ភា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបានថ្លែងថា ប្រទេសថៃបាននិងកំពុងប្រើប្រាស់បញ្ហាឆបោកជានិទានកថារៀបរាប់សាច់រឿងលើកម្ពុជា ដើម្បីធ្វើឱ្យសកម្មភាពយោធារបស់ពួកគេមានភាពស្របច្បាប់។ ទោះបីជាប្រតិបត្តិការឆបោកធ្លាប់មាននៅក្នុងតំបន់នោះក៏ដោយ ក៏ទីតាំងនោះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយកម្ពុជាគួរតែជាអ្នកទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំង។
លោក គិន ភា បានថ្លែងថា «ដូច្នេះ ថៃកំពុងព្យាយាមសម្រេចគោលដៅពីរក្នុងពេលតែមួយ។ ទីមួយ ពួកគេកំពុងព្យាយាមកាន់កាប់ដែនដីកម្ពុជាដោយប្រើរឿងឆបោកធ្វើជាលេស ហើយទីពីរ ពួកគេបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងពេលដំណាលគ្នានឹងសាច់រឿងឆបោកនេះ»។
ដោយឈរលើគោលការណ៍សន្តិវិធី លោក គិន ភា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តដាក់លិខិតតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ទាំងអស់របស់ថៃនៅតាមតំបន់ដែលកំពុងរងការកាន់កាប់៕
Neth Pheaktra 16m · ជូនបងប្អូនខេត្តក្រចេះ! យោងតាមស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ កម្ពស់ទឹករាងស្រកបន្តិចមកវិញ មកត្រឹម ២១,១៣ ម៉ែត្រ នៅព្រឹកនេះ ខណៈពីល្ងាចម្សិលមិញកម្ពស់ ២១,២៧ ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់លើសុវត្ថិភាព និងជាពិសេសកូនៗតូច។
Post Khmer
កម្ពុជាបានដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងជាថ្មីប្រឆាំងនឹងថៃ ជុំវិញសកម្មភាពជាបន្តបន្ទាប់នៅតំបន់ព្រំដែន រួមមានការសាងសង់លេណដ្ឋាន ខួងអណ្ដូង រុះរើផ្ទះ និងសំណង់របស់ពលរដ្ឋខ្មែរ ព្រមទាំងការនាំក្រុមអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានចូលតំបន់អូរស្មាច់ដោយគ្មានការអនុញ្ញាត។
យុវជន៧មករា
វាយកម្ទេចផ្ទះពលរដ្ឋខ្មែរ ឈូសឆាយដីលើកទំនប់ត្រៀមសង់សំណង់យោធារឹងមាំអចិន្ដ្រៃយ៍ សង់លេណដ្ឋាន រួមនឹងការនាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ(AOT-TH) និងអ្នកសារព័ត៌មានចុះពិនិត្យទីតាំងក្នុងទឹកដីខ្មែរ ទាំងនេះសុទ្ធជាសកម្មភាពរំលោភបំពានទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ប្រទេសថៃ។ តាមរយៈក្រសួងការបរទេស កម្ពុជាបានចេញតវ៉ាប្រឆាំងដាច់ខាតនឹងសកម្មភាពនេះ ហើយទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់។
តាមសេចក្ដីប្រកាសព័ត៌មានចេញនាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេសបញ្ជាក់លម្អិតពីទង្វើខុសច្បាប់របស់ថៃដូចជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានវាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋខ្មែរចំនួន២ខ្នងនៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ។ បន្ទាប់ពីវាយកម្ទេចរួច កងកម្លាំងប្រដាប់អាវុធថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដីលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធារឹងមាំអចិន្ដ្រៃយ៍។
ក្រោយមកទៀត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ ដើម្បីសាងសង់លេណដ្ឋានយោធានៅបរិវេណវត្ដអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងម៉ាស៊ីនជីកអណ្ដូងទឹកមួយកន្លែងនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ហើយនៅថ្ងៃទី៧ ខែកញ្ញានេះដែរ កងកម្លាំងប្រដាប់អាវុធថៃក៏បានវាយបំផ្លាញសំណង់ស៊ីវិលកម្ពុជាក្នុងភូមិព្រៃចាន់។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ដដែល នាយឧត្ដមសេនីយ៍ទ័ពជើងអាកាសថៃ បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ(AOT-TH) រួមនឹងអ្នកសារព័ត៌មានថៃនិងបរទេសមកពិនិត្យអគារមួយចំនួនស្ថិតនៅទិសអាគ្នេយ៍នៃសណ្ឋាគារ រ៉ូយ៉ាល់ អូរស្មាច់ និងរីស៊ត ស្ថិតក្នុងសង្កាត់អូរស្មាច់ ខេត្ដឧត្ដរមានជ័យ ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃរំលោភចូលកាន់កាប់ដោយខុសច្បាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
ក្រសួងបញ្ជាក់ថា ការចូលមកទីតាំងទាំនោះដោយគ្មានការអនុញ្ញាត គឺស្មើនឹងសកម្មភាពខុសច្បាប់នៃការអនុវត្ដអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា។ កម្ពុជាបដិសេធដាច់ខាតចំពោះការយកលេសបង្ក្រាបបទល្មើស ដើម្បីរំលោភបំពានដែនដីរបស់កម្ពុជា ហើយសកម្មភាពដែលរំលោភលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាទាំងនេះ គឺជាការបំពានអនុស្សរណៈ និងសេចក្ដីប្រកាសរួមដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
កម្ពុជាបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃ ហើយសកម្មភាពល្មើសច្បាប់របស់ថៃខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្ដរជាតិរបស់ខ្លួនឡើយ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងអស់ ព្រមទាំងគោរពនូវការប្ដេជ្ញាចិត្ដរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្ដគ្នាទៅវិញទៅមក និងសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្ដិវិធី៕
Post Khmer 1h · ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងហ្សឺណែវ លោក កែ សុវណ្ណ បានជម្រាបទៅកាន់សម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពីស្ថានភាពរបស់ពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០,០០០នាក់ រួមទាំងកុមារ ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ដោយសារការកាន់កាប់របស់យោធាថៃ។
Fresh News
ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
(បាងកក)៖ ក្រោយចុះពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីយោធាហ្វីលីពីន លោកវរសេនីយ៍ឯក Roderick T Garcia ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ និយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅនឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបានពីមុនមក ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។
លោក Garcia បានប្រាប់ថា ព័ត៌មាននៃការចុះសង្កេតផ្ទាល់ អំឡុងទស្សនកិច្ចនេះ នឹងត្រូវចងក្រងជារបាយការណ៍ សម្រាប់បញ្ជូនទៅថ្នាក់លើរបស់លោក។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុម AOT មិនទាន់អាចទាញសេចក្តីសន្និដ្ឋាននៅដំណាក់កាលនេះ ដោយផ្អែកលើភស្តុតាង ឬសេចក្តីរាយការណ៍ខុសគ្នា ដែលភាគីទាំងសងខាងថៃនិងកម្ពុជា បានបង្ហាញនៅឡើយទេ។ លោកបន្ថែមថា ព័ត៌មានដែលប្រមូលបាន នឹងតម្រូវឱ្យមានការវាយតម្លៃ ក៏ដូចជាវិភាគបន្ថែមទៀត។ លោក Garcia បានកត់សម្គាល់ថា ការយល់ដឹងភាគច្រើនរបស់លោក មុនពេលទស្សនកិច្ច គឺបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយព័ត៌មានផ្សេងៗទៀត របស់ប្រទេសថៃ។ ដោយឡែក ការចុះទៅឃើញតំបន់អូរស្មាច់ផ្ទាល់បែបនេះ បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីខុសពីមុន។
ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីទាំងសងខាង នៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា។ លោកបានលើកឡើងជាពិសេស អំពីការអះអាងជាសាធារណៈរបស់ភាគីថៃ ដែលថាខ្លួនគ្មានបំណងកាន់កាប់តំបន់នេះជាអចិន្រ្តៃយ៍នោះទេ ប៉ុន្តែចាត់ទុកការគ្រប់គ្រងវានាពេលនេះ គឺជាការចាំបាច់ដើម្បីរក្សាសន្តិសុខ។
តាមលោក Garcia ខាងថៃបានឱ្យសញ្ញាថា ពួកគេនឹងត្រៀមដកកងទ័ពចេញវិញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ ហើយលោកបានកត់សម្គាល់ថា បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងតម្រូវឱ្យមានការពិភាក្សាជាបន្តបន្ទាប់បន្ថែមទៀត។ លោក Garcia យល់ឃើញថា ក្រោមស្ថានភាពបច្ចុប្បន្ន ទាំងថៃនិងកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរៀងៗខ្លួនក្រោមបទឈប់បាញ់៕
ត្រូវដឹង-Trov deng 4h · ⛔️ក្រុម AOT ហ្វីលីពីន បាននិយាយថារូបលោកមិនសូវយល់ពីការ រាប ចំរបស់ ប្រធាន JiC ថៃ ដោយក្នុង ក្រដាស់ដាក់ថា ថៃនឹងនាំក្រុម AOT ចុះទៅកន្លែងរងគ្រោះពីឈ្លានពានពីកម្ពុជា! តែផ្ទុយទៅវិញខាងថៃនាំលោកមកខាងអូស្មាច់ទៅវិញ!
Bunnath Sam is in Phnom Penh.
អាឌុល៖ ប្រសិនបើឈានដល់ជុំទី៣ កម្ពុជាអាចមានសមត្ថភាពយោធាខ្លាំងជាងមុន
លោក អាឌុល រំឭកថា លោកធ្លាប់ចូលរួមប្រយុទ្ធជាមួយកម្ពុជាកាលពីឆ្នាំ ២០១១ ហើយបើប្រៀបធៀបនឹងការប៉ះទង្គិចពីរលើកក្នុងឆ្នាំ ២០២៥ លោកយល់ថា កម្ពុជាបច្ចុប្បន្នមានទម្រង់ និងសមត្ថភាពយោធារឹងមាំជាងអ្វីដែលភាគីថៃបានរំពឹងទុក។
លោកបានបញ្ជាក់ថា ប្រសិនបើស្ថានការណ៍ឈានដល់ «ជុំទី៣» ភាគីថៃនឹងពិបាកស្មានថា កម្ពុជានឹងមានសមត្ថភាព និងទម្រង់យោធាបែបណា។ មូលហេតុគឺ ក្នុងការប៉ះទង្គិចពីមួយជុំទៅមួយជុំ កម្ពុជាហាក់ដូចជាកាន់តែរឹងមាំ កាន់តែមានបទពិសោធន៍ និងកាន់តែត្រៀមខ្លួនបានល្អជាងមុន។
ថ្លែងក្នុងពិធីប្រកាសលទ្ធផលការសិក្សារបស់និស្សិតមហាវិទ្យាល័យការពារជាតិថៃ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃចាំបាច់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអាចទប់ទល់នឹងវិបត្តិ និងបញ្ហាប្រឈមនានា ព្រមទាំងត្រូវជំរុញការអភិវឌ្ឍប្រទេសឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត។
លោកក៏បានគាំទ្រគំនិតដែលថា ការពង្រឹងប្រទេសត្រូវចាប់ផ្តើមពី «ខាងក្នុង» ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹង ការយល់ដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ឱ្យមានភាពរឹងមាំ និងអាចទប់ទល់នឹងវិបត្តិគ្រប់ប្រភេទបាន។
ថៃកំពុងសំដែង តួរ ០២ មួយសម្តែងតួរកាចជាមួយកម្ពុជា មួយទៀតសម្តែងជាតួរស្លូតជាមួយកម្ពុជា។ រដ្ឋាភិបាលថៃសន្យាតាំងពីមានបទឈប់បាញ់ ០៩ខែ មុនអំពីការដកទ័ព ការវាស់វែង បោះបង្គោលព្រំដែន គឺជា តួរស្លូត ចំណែក ពួកសៀម សំដែងជាតួរកាចសាហាវ ឃោរឃៅរ ចូលឈ្លានពានកំទេចទីនេះ កំទេចទីនោះ។ គោលនយោបាយពួកគេច្បាស់លាស់ណាស់ បើកម្ពុជា មិនចង់បាត់បង់ទឹកដីច្រើនជាងនេះ ត្រូវតែចរចារជាមួយថៃ ដើម្បីកំណត់ខ្សែព្រំដែន ដែលពួកគេគូសវាសរួចជាស្រេចដូចក្នុងផែនទី ១៤០ គម២។ ពួកថៃ បានជ័យជំនៈជាបន្តបន្ទាប់ ដែលលើកទឹកចិត្តឲ្យមានការឈ្លានពានកម្ពុជាទៀត ពីព្រោះសូម្បី ពួកមូស្លូីម ក៍ដូរឈ្មោះ ដូរសាសនាទៅជា ថៃ ទៅជាព្រះពុទ្ធអស់។
PR Cambodian Government 4h · បទឈប់បាញ់មិនមែនជាប័ណ្ណកម្មសិទ្ធិលើដែនដីទេ។ កងទ័ពឈរនៅទីណានៅម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនអាចកំណត់ថា ព្រំដែនអន្តរជាតិស្ថិតនៅទីនោះបានឡើយ។ A ceasefire is not a title deed to territory. The location where troops happened to be positioned at 12:00 noon on December 27, 2025, cannot by itself determine where the international border lies.
ទ័ពសៀម ធ្វើកិច្ចការព្រំដែន ជំនួសទ័ព ថៃ រដ្ឋាភិបាល ថៃ។ នេះជាវិបត្តិផ្ទៃក្នុងដ៍រសើប Sensitive issue of Thais internal crisis . នៅលើលោកនេះ មានតែ នៅប្រទេសថៃទេ ដែល ក្រសួងការពារជាតិ ធ្វើកិច្ចការសន្ធិសញ្ញាព្រំដែន នៅប្រទេសផ្សេង ក្រសួងការពារជាតិ ការពារព្រំដែន ដែលក្រសួងការបទេសផ្តល់ផែនទីឲ្យ។ នៅថៃ នេះ រដ្ឋមន្រ្តីការពារជាតិ សំឡុង រដ្ឋមន្រ្តីមហាផ្ទៃនិងជានាយករដ្ឋមន្រ្តីឡើងបាត់មាត់បាត់ ក !!
លុបឈ្មោះនាយទាហានស័ក្ដិ៥ មួយរូប ដែលជាជំនួយការឯកឧត្តមអគ្គនាយក អគ្គានាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ចេញពីក្របខ័ណ្ឌ វរសេនីយ៍ឯក ម៉េត ជីវីរៈ នាយទាហានថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០៤០០២២ ជំនួយការឯកឧត្តម អគ្គនាយក អគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយយោធិនសេរីបោះបង់ចោលកងឯកភាពរយៈពេលយូរគ្មានមូលហេតុ មិនគោរពច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ៥១០អនក្រ.តត ចុះថ្ងៃទិ១២ ខែមិថុនា ឆ្នាំ២០២៦ ៕
Post Khmer
ឯកអគ្គរាជទូតកម្ពុជា និងតំណាងភាគីថៃប្រចាំអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ បានឆ្លើយតបដាក់គ្នាយ៉ាងខ្លាំង ជុំវិញជម្លោះព្រំដែន ដោយចោទប្រកាន់គ្នាទៅវិញទៅមកថា មិនគោរពលក្ខខណ្ឌនៃបទឈប់បាញ់ រួមទាំងការរារាំងប្រជាពលរដ្ឋឱ្យវិលត្រឡប់ទៅលំនៅឋាន និងការធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ប្រយុទ្ធ
អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ៧៩នាក់មកកម្ពុជាវិញ
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៤០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធប៉ុស្តិ៍បានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ៧៩នាក់ ក្នុងនោះស្រី ២៦នាក់ និងកុមារ ១០នាក់ ។
ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធ តាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕
Kou Samedy
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការបញ្ជាការ-សេនាធិការវិស្វកម្មជំនាន់ទី៥ និងបើកវគ្គហ្វឹកហ្វឺនជំនាញវិស្វកម្មចំនួន៥វគ្គ ឆ្នាំ២០២៦-២០២៧ នៅវិទ្យាស្ថានវិស្វកម្មមរតកតេជោ-ធិបតី។
ក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះកិច្ចខិតខំ និងការសហការរបស់ថ្នាក់ដឹកនាំកងវិស្វកម្ម និងស្ថាប័នពាក់ព័ន្ធ ដែលបានធ្វើឱ្យការហ្វឹកហ្វឺនប្រព្រឹត្តទៅតាមផែនការ និងរួមចំណែកដល់បុព្វហេតុការពារជាតិ។ ឯកឧត្តម ក៏បានលើកសរសើរពីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សមត្ថភាព និងការគោរពប្រតិបត្តិតាមបទបញ្ជារបស់កងវិស្វកម្ម ក្នុងការចូលរួមបោះបង្គោលព្រំដែន និងកសាងបណ្តាញផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីរួមចំណែកកសាងព្រំដែនឱ្យក្លាយជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ឯកឧត្តម បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធតាមខ្សែក្រវ៉ាត់ព្រំដែនមានសារៈសំខាន់ជាយុទ្ធសាស្ត្រផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងយោធា ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនកាន់តែច្រើន និងរួមចំណែកពង្រឹងខឿនការពារជាតិរបស់ប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការបន្តកំណែទម្រង់វិស័យការពារជាតិ ជាពិសេសការងារហ្វឹកហ្វឺន ដែលជាស្នូលនៃការកសាងកងទ័ពរឹងមាំ។ កិច្ចការអាទិភាព៣ រួមមាន៖ ទី១ ទំនើបកម្មរចនាសម្ព័ន្ធ, ទី២ ទំនើបកម្មគ្រឿងបំពាក់ និងទី៣ ទំនើបកម្មការងារហ្វឹកហ្វឺន ដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃយុទ្ធវិធី និងបច្ចេកវិទ្យាសង្គ្រាមសម័យទំនើប។
ឯកឧត្តម បានណែនាំឱ្យបន្តលើកកម្ពស់គុណភាពហ្វឹកហ្វឺន អភិវឌ្ឍសាលា និងទីលានហ្វឹកហាត់ ពង្រឹងសមត្ថភាពយោធាចារ្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធី ឯកសារហ្វឹកហ្វឺន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គ ឱ្យយកចំណេះដឹង និងបទពិសោធន៍ទៅអនុវត្តក្នុងអង្គភាព បន្តសិក្សាស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ ចំពោះសិក្ខាកាមដែលចូលរៀនវគ្គថ្មី ត្រូវខិតខំតស៊ូ ពុះពារការលំបាក ក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីយោធាចារ្យ ដើម្បីសម្រេចបានជោគជ័យក្នុងការហ្វឹកហ្វឺន៕
ស៊ន សុភក្រ្ត-Sorn Sopheak
វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
Fresh News
ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
(បាងកក)៖ ក្រោយចុះពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីយោធាហ្វីលីពីន លោកវរសេនីយ៍ឯក Roderick T Garcia ដែលជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ និយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅនឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបានពីមុនមក ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។
លោក Garcia បានប្រាប់ថា ព័ត៌មាននៃការចុះសង្កេតផ្ទាល់ អំឡុងទស្សនកិច្ចនេះ នឹងត្រូវចងក្រងជារបាយការណ៍ សម្រាប់បញ្ជូនទៅថ្នាក់លើរបស់លោក។ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុម AOT មិនទាន់អាចទាញសេចក្តីសន្និដ្ឋាននៅដំណាក់កាលនេះ ដោយផ្អែកលើភស្តុតាង ឬសេចក្តីរាយការណ៍ខុសគ្នា ដែលភាគីទាំងសងខាងថៃនិងកម្ពុជា បានបង្ហាញនៅឡើយទេ។ លោកបន្ថែមថា ព័ត៌មានដែលប្រមូលបាន នឹងតម្រូវឱ្យមានការវាយតម្លៃ ក៏ដូចជាវិភាគបន្ថែមទៀត។ លោក Garcia បានកត់សម្គាល់ថា ការយល់ដឹងភាគច្រើនរបស់លោក មុនពេលទស្សនកិច្ច គឺបានមកពីបណ្តាញសង្គម សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយព័ត៌មានផ្សេងៗទៀត របស់ប្រទេសថៃ។ ដោយឡែក ការចុះទៅឃើញតំបន់អូរស្មាច់ផ្ទាល់បែបនេះ បានផ្តល់ឱ្យលោកនូវការយល់ឃើញថ្មីខុសពីមុន។
ដោយឡែក ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ លោក Garcia បានសង្កេតឃើញថា ភាគីទាំងសងខាង នៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀង ដែលពួកគេបានចុះហត្ថលេខា។ លោកបានលើកឡើងជាពិសេស អំពីការអះអាងជាសាធារណៈរបស់ភាគីថៃ ដែលថាខ្លួនគ្មានបំណងកាន់កាប់តំបន់នេះជាអចិន្រ្តៃយ៍នោះទេ ប៉ុន្តែចាត់ទុកការគ្រប់គ្រងវានាពេលនេះ គឺជាការចាំបាច់ដើម្បីរក្សាសន្តិសុខ។
តាមលោក Garcia ខាងថៃបានឱ្យសញ្ញាថា ពួកគេនឹងត្រៀមដកកងទ័ពចេញវិញ នៅពេលមានការកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ជាផ្លូវការ ហើយលោកបានកត់សម្គាល់ថា បញ្ហានេះនឹងត្រូវដោះស្រាយតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងតម្រូវឱ្យមានការពិភាក្សាជាបន្តបន្ទាប់បន្ថែមទៀត។ លោក Garcia យល់ឃើញថា ក្រោមស្ថានភាពបច្ចុប្បន្ន ទាំងថៃនិងកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរៀងៗខ្លួនក្រោមបទឈប់បាញ់៕
Neth Pheaktra
កម្ពុជាប្រាប់ UN៖ បទឈប់បាញ់មិនអាចក្លាយជាអាជ្ញាបណ្ណឱ្យថៃបង្កើតស្ថានភាពថ្មីលើទឹកដីកម្ពុជាទេ
នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី៦៣ នៅទីក្រុងហ្សឺណែវ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានដាក់បញ្ហាមួយយ៉ាងច្បាស់នៅចំពោះមុខសហគមន៍អន្តរជាតិ៖ ទោះបទឈប់បាញ់នៅតែមានសុពលភាព ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
កម្ពុជាក៏បានបញ្ជាក់យ៉ាងធ្ងន់ថា កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់ក្នុងទឹកដីកម្ពុជា ដោយដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ហើយថែមទាំងចេញប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋថៃ មុនពេលការកំណត់ព្រំដែនរួមត្រូវបានបញ្ចប់។ តំណាងកម្ពុជាបានហៅសកម្មភាពទាំងនេះថាជាការបង្កើត faits accomplis ឬការបង្កើតស្ថានភាពថ្មីនៅលើដីដោយឯកតោភាគី។
នេះជាចំណុចដែលថៃត្រូវឆ្លើយ។ បើថៃពិតជាគោរពបទឈប់បាញ់ ហេតុអ្វីប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ? បើថៃពិតជាចង់ដោះស្រាយព្រំដែនដោយសន្តិវិធី ហេតុអ្វីត្រូវដាក់លួសបន្លា កុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតស្ថានភាពថ្មី មុនការកំណត់ព្រំដែនរួម?
ការគ្មានស្នូរកាំភ្លើង មិនមែនជាអាជ្ញាបណ្ណសម្រាប់បន្តបង្កើតស្ថានភាពថ្មីនៅលើដីទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែន។ កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ វត្តមានយោធាមិនមែនជាប័ណ្ណកម្មសិទ្ធិលើអធិបតេយ្យភាព។ ហើយការបង្កើត fait accompli ដោយឯកតោភាគី មិនអាចជំនួសការកំណត់ព្រំដែនតាមច្បាប់បានឡើយ។
អ្វីដែលធ្វើឱ្យសាររបស់កម្ពុជានៅទីក្រុងហ្សឺណែវកាន់តែមានទម្ងន់ គឺបញ្ហានេះត្រូវបានដាក់ក្នុង វិមាត្រសិទ្ធិមនុស្ស (Human Rights Dimension)៖ នៅពីក្រោយលួសបន្លា និងកុងតឺន័រ គឺមានគ្រួសារកម្ពុជាដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះ មានកុមារដែលត្រូវត្រឡប់ទៅសាលារៀន និងមានប្រជាពលរដ្ឋដែលមានសិទ្ធិវិលត្រឡប់ទៅរកជីវិតធម្មតារបស់ខ្លួន។ សូម្បីតែបេសកជនពិសេស UN Thomas Andrews ក៏បានរាយការណ៍ពីការមើលឃើញរបាំង និងលួសបន្លានៅតំបន់ព្រំដែន និងបានសង្កត់ធ្ងន់លើសិទ្ធិរបស់ជនផ្លាស់ទីក្នុងការវិលត្រឡប់ទៅផ្ទះ។
ដូច្នេះ សារពីកម្ពុជាទៅកាន់ថៃ និងសហគមន៍អន្តរជាតិគួរតែច្បាស់៖
«បទឈប់បាញ់ត្រូវបញ្ឈប់ទាំងគ្រាប់កាំភ្លើង និងការបង្កើតស្ថានភាពថ្មីនៅលើដី។ សន្តិភាពពិតប្រាកដមិនមែនគ្រាន់តែគ្មានការបាញ់ប្រហារ ប៉ុន្តែត្រូវឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះ និងត្រូវគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។ កម្លាំងអាចបង្កើតស្ថានភាពបណ្តោះអាសន្នលើដី ប៉ុន្តែមិនអាចបម្លែងស្ថានភាពនោះទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ»។
Wednesday, September 9, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


























































































No comments:
Post a Comment