ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, August 20, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៦

 Neth Pheaktra
សិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងរបស់ជនភៀសសឹកខ្មែរ៖  មុខមាត់មនុស្សធម៌របស់ថៃ
បញ្ហាព្រំដែនកម្ពុជាថៃ មិនមែនជារឿងតែបង្គោលព្រំដែន ខ្សែបន្ទាត់លើផែនទី ឬអធិបតេយ្យភាពទឹកដីតែប៉ុណ្ណោះទេ។ នៅពីក្រោយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ ដែលកម្ពុជាចាត់ទុកថាត្រូវបានធ្វើឱ្យកាន់តែស្មុគស្មាញដោយការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី និងការអះអាងទឹកដីដែលមិនស្របនឹងមូលដ្ឋានច្បាប់ និងឯកសារព្រំដែនដែលបន្សល់ទុពីសម័យអាណានិគម និងដែលកម្ពុជាទទួលស្គាល់, មានជីវិតមនុស្ស ផ្ទះសម្បែង ដីស្រែ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងសហគមន៍ទាំងមូលដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃក្នុងឆ្នាំ២០២៥។
សម្រាប់ប្រជាពលរដ្ឋដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សំណួរដ៏សាមញ្ញ ប៉ុន្តែមានទម្ងន់បំផុត គឺ៖ តើពួកគេអាចត្រឡប់ទៅផ្ទះរបស់ខ្លួនវិញនៅពេលណា?
សំណួរនេះក៏នាំយើងទៅរកសំណួរមួយទៀតដែលមិនគួរត្រូវបានមើលរំលង៖ តើអ្នកណាត្រូវទទួលខុសត្រូវចំពោះស្ថានភាពដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាត្រូវចាកចេញពីផ្ទះរបស់ពួកគេ?
សកម្មភាពឈ្លានពានរបស់យោធាថៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ក្នុងឆ្នាំ២០២៥ មិនបានបន្សល់ទុកតែការខូចខាតផ្នែកយោធានោះទេ។ ជនស៊ីវិលកម្ពុជាបានស្លាប់ និងរងរបួស ផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានខូចខាត ហើយនៅកម្រិតកំពូលនៃវិបត្តិ ប្រជាពលរដ្ឋប្រមាណ ៦៥០ ០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដើម្បីគេចចេញពីការប្រយុទ្ធ ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។
កងកម្លាំងថៃថាបានប្រើកម្លាំងយោធាចូលមកលើទឹកដីកម្ពុជា និងធ្វើប្រតិបត្តិការដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល។ អង្គហេតុទាំងនេះមិនគួរត្រូវបានបំភ្លេចដោយសារតែមានបទឈប់បាញ់ឡើយ។ ផ្ទុយទៅវិញ វាត្រូវការការកត់ត្រា ការផ្ទៀងផ្ទាត់ និងការវាយតម្លៃយ៉ាងម៉ត់ចត់ក្រោមច្បាប់អន្តរជាតិ ដើម្បីកំណត់ការទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានបញ្ជាក់ដោយភស្តុតាង។
ការវាយប្រហារដោយមិនរើសមុខត្រូវបានហាមឃាត់ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ ដូច្នេះ រាល់ករណីដែលការវាយប្រហារប៉ះពាល់ដល់ផ្ទះសម្បែង សាលារៀន វត្តអារាម មណ្ឌលសុខភាព ឬជនស៊ីវិល ត្រូវតែត្រូវបានពិនិត្យដោយផ្អែកលើអង្គហេតុ និងភស្តុតាង។ ការអះអាងរបស់យោធាថៃថា ប្រតិបត្តិការរបស់ខ្លួនផ្តោតតែលើគោលដៅយោធា មិនអាចជំនួសការពិនិត្យលើភស្តុតាង សាក្សី និងផលវិបាកជាក់ស្តែងនៅលើដីបានឡើយ។ របាយការណ៍ពីតំបន់រងផលប៉ះពាល់ សក្ខីកម្មរបស់ប្រជាពលរដ្ឋ និងការរាយការណ៍របស់សារព័ត៌មានអន្តរជាតិ គួរត្រូវបានចាត់ទុកជាផ្នែកនៃភស្តុតាងដែលត្រូវកត់ត្រា និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់។
ប៉ុន្តែវិបត្តិនេះមិនបានបញ្ចប់ជាមួយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទេ។
ចំណុចទី៤ នៃសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ បានកំណត់ឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព ដោយគ្មានការរារាំង និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ ទោះជាយ៉ាងណា ជាច្រើនខែក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះ និងជីវភាពធម្មតារបស់ខ្លួនបាន។
នៅទីនេះ បញ្ហាអធិបតេយ្យភាពបានប្រសព្វជាមួយបញ្ហាសិទ្ធិមនុស្សយ៉ាងច្បាស់។
ការដាក់កុងតឺន័រ បន្លាលួស លេណដ្ឋាន និងរបាំងផ្សេងៗនៅតំបន់ដែលកម្ពុជាអះអាងថាស្ថិតក្នុងទឹកដីរបស់ខ្លួន មិនមែនត្រឹមតែបង្កើតសំណួរអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីនោះទេ។ ប្រសិនបើសកម្មភាពទាំងនេះរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅកាន់ផ្ទះ ដីស្រែ និងមធ្យោបាយចិញ្ចឹមជីវិតរបស់ខ្លួន វាក៏បង្កើតសំណួរធ្ងន់ធ្ងរអំពីសិទ្ធិរបស់ជនស៊ីវិល និងការអនុវត្តកាតព្វកិច្ចក្រោយបទឈប់បាញ់ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បានចុះពិនិត្យស្ថានភាពនៅតំបន់ព្រំដែន និងបានគូសបញ្ជាក់ពីភាពចាំបាច់ដែលប្រជាពលរដ្ឋផ្លាស់ទីលំនៅត្រូវអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។ សារនេះមានសារៈសំខាន់ ព្រោះវាបញ្ជាក់ថា ការត្រឡប់ទៅផ្ទះមិនមែនជាបញ្ហានយោបាយរវាងរដ្ឋពីរតែប៉ុណ្ណោះទេ។ វាជាបញ្ហានៃ សិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ការត្រឡប់ទៅផ្ទះក៏មិនអាចមានន័យត្រឹមតែការអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់របាំងមួយនោះទេ។ ការវិលត្រឡប់ត្រូវមានសុវត្ថិភាព និងនិរន្តរភាព។ ប្រជាពលរដ្ឋត្រូវអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ប្រើប្រាស់ដីធ្លី ប្រកបរបរចិញ្ចឹមជីវិត បញ្ជូនកូនទៅសាលារៀន និងរស់នៅដោយគ្មានការភ័យខ្លាចថា ពួកគេនឹងត្រូវបង្ខំឱ្យចាកចេញម្តងទៀត។
សន្តិភាពពិតប្រាកដ ដូច្នេះ មិនអាចត្រូវបានវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃស្នូរកាំភ្លើងឡើយ។ វាត្រូវវាស់ដោយថា តើម្តាយអាចនាំកូនត្រឡប់ទៅផ្ទះបានឬទេ តើកុមារអាចត្រឡប់ទៅសាលារៀនបានឬទេ តើកសិករអាចត្រឡប់ទៅដីស្រែរបស់ខ្លួនបានឬទេ និងតើគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅអាចស្តារជីវិតរបស់ខ្លួនឡើងវិញដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចបានឬទេ។
ទន្ទឹមនឹងនេះ ការទទួលខុសត្រូវចំពោះសកម្មភាពរបស់កងកម្លាំងថៃ និងការរំលោភច្បាប់អន្តរជាតិណាមួយដែលត្រូវបានបញ្ជាក់ដោយភស្តុតាង មិនគួរត្រូវបានលុបចេញពីរបៀបវារៈដោយសារតែមានបទឈប់បាញ់ឡើយ។ បទឈប់បាញ់អាចបញ្ឈប់គ្រាប់កាំភ្លើង ប៉ុន្តែមិនអាចបញ្ឈប់ការទទួលខុសត្រូវបានទេ។ ការស្ងប់ស្ងាត់នៅព្រំដែនមិនអាចលុបបំបាត់អ្វីដែលបានកើតឡើងចំពោះជនស៊ីវិល ហើយក៏មិនអាចធ្វើឱ្យការរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅផ្ទះរបស់ខ្លួនក្លាយជារឿងស្របច្បាប់បានដែរ។
ដូចគ្នានេះដែរ ការគ្រប់គ្រងទឹកដីជាក់ស្តែងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។ បន្លាលួសមិនអាចគូរព្រំដែនថ្មី កុងតឺន័រមិនអាចបង្កើតអធិបតេយ្យភាព ហើយការគ្រប់គ្រងដោយកម្លាំងមិនអាចបម្លែងទៅជាសិទ្ធិស្របច្បាប់បានទេ។ បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់ ឯកសារព្រំដែន និងយន្តការសន្តិវិធីដែលមានស្រាប់ មិនមែនតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងថ្មីដោយកម្លាំងនៅលើដីនោះឡើយ។
ដូច្នេះ ដំណោះស្រាយចំពោះវិបត្តិព្រំដែនកម្ពុជា-ថៃ មិនអាចមានត្រឹមតែការរក្សាភាពស្ងប់ស្ងាត់នៃស្នូរកាំភ្លើងនោះទេ។ វាត្រូវឈរលើការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី ការគោរពច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស ការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានដែលត្រូវបានបញ្ជាក់ដោយភស្តុតាង ព្រមទាំងការអនុវត្តពេញលេញនូវការប្តេជ្ញាចិត្តក្រោមបទឈប់បាញ់។
សម្រាប់ប្រជាពលរដ្ឋដែលបានរត់ចេញពីផ្ទះដោយសារសង្គ្រាម សន្តិភាពមិនមែនជាពាក្យនៅក្នុងសេចក្តីថ្លែងការណ៍ទេ។ សន្តិភាពគឺការអាចត្រឡប់ទៅផ្ទះ ដីស្រែ សាលារៀន និងសហគមន៍របស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ដរាបណាប្រជាពលរដ្ឋកម្ពុជានៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ខ្លួន ដរាបណារបាំងដែលរារាំងការវិលត្រឡប់នៅតែមាន និងដរាបណាសំណួរអំពីការទទួលខុសត្រូវចំពោះការខូចខាតលើជនស៊ីវិលនៅមិនទាន់ត្រូវបានដោះស្រាយ វិបត្តិនេះមិនទាន់បញ្ចប់ទេ។ កាំភ្លើងអាចស្ងប់ ប៉ុន្តែយុត្តិធម៌មិនត្រូវស្ងប់តាមកាំភ្លើងឡើយ។

PR Cambodian Government
ខ្ញុំព្រមទទួលស្តាប់ទាំងអស់នូវរាល់ការវិភាគ និងការឱ្យយោបល់ពីសំណាក់អ្នកវិភាគ និងបញ្ញាវន្តទាំងនៅក្រៅប្រទេស និងក្នុងប្រទេស ដែលចង់ជួយជាគំនិត ដោយពួកគាត់មិនចាំបាច់ទាល់តែស្របជាមួយរាជរដ្ឋាភិបាលនោះទេ  ​​ តែទោះជាយ៉ាងណារាល់ការវិភាគ និងឱ្យយោបល់ ត្រូវមានទឡ្ហីករណ៍ច្បាស់លាស់។
ប្រសាសន៍សម្តេចធិបតី ក្នុងកម្មវិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ See less

Technology Cambodia 18h  · បដិវត្តន៍អប់រំដើរលឿនណាស់‼ ជំនាញសាកលវិទ្យាល័យ ១២,០០០ មុខត្រូវបានលុបចេញ 🇨🇳 សាកលវិទ្យាល័យនានាក្នុងប្រទេសចិន កំពុងរៀបចំ និងផ្លាស់ប្តូរកម្មវិធីសិក្សាផ្នែកអប់រំកម្រិតឧត្តមសិក្សាយ៉ាងស៊ីជម្រៅ ដើម្បីតម្រង់ទិសការអប់រំឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ជាតិ។ ការធ្វើបដិវត្តន៍នេះ រួមមានការលុបចោលកម្មវិធីសិក្សា និងសញ្ញាបត្រដែលហួសសម័យ និងជំនាញទ្រឹស្តី ដែលគ្មានការអនុវត្តជាក់ស្តែងជំនួសមកវិញនូវមុខជំនាញថ្មីៗដែលផ្តោតលើបច្ចេកវិទ្យា។ យុទ្ធនាការដ៏ធំនេះ ធ្វើឡើងក្នុងបរិបទដែលប្រទេសចិនកំពុងខិតខំប្រកួតប្រជែង ដើម្បីក្លាយជាអ្នកដឹកនាំពិភពលោកលើ «ឧស្សាហកម្មនាអនាគត» ផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ ព្រមទាំងដើម្បីដោះស្រាយវិបត្តិអត់ការងារធ្វើរបស់និស្សិតក្រោយបញ្ចប់ការសិក្សា ដែលកំពុងធ្វើឱ្យយុវជនរាប់លាននាក់ជួបការលំបាកក្នុងការស្វែងរកការងារធ្វើផងដែរ។

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន 
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ 
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ 
សូមគូសបញ្ជាក់ផងដែរថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូតមកដល់ពេលនេះពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេ ដោយសារទីតាំងនេះត្រូវបានកងកម្លាំងយោធាថៃវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ៨.២គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ក្រសួងព័ត៌មាន - Ministry of Information
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ 
នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា ទីតាំងដែលរងផលប៉ះពាល់នេះ គឺជាទីតាំងប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ដែលកំពុងប្រើប្រាស់ប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយបានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ដោយរហូតមកដល់ពេលនេះពុំទាន់អាចស្តារប្រកបអាជីវកម្មចិញ្ចឹមជីវិតបានវិញនៅឡើយទេ ដោយសារទីតាំងនេះត្រូវបានកងកម្លាំងយោធាថៃវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 កាលពីខែធ្នូ ឆ្នាំ២០២៥។ 

គួរបញ្ជាក់ផងដែរថាទីតាំងនេះស្ថិតក្នុង ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ៨.២គីឡូម៉ែត្រពីច្រកអន្តរជាតិប៉ោយប៉ែត។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដូចដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

Post Khmer
ការអះអាងរបស់ថៃដែលប្រើពាក្យ «ខ្សែទីតាំងឈរជើងកងទ័ព» (Troop Deployment Line) ដើម្បីពន្យល់អំពីការបន្តមានវត្តមានយោធានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កំពុងស្ថិតក្រោមការចោទសួរជាថ្មី បន្ទាប់ពីម្ចាស់សណ្ឋាគារ ហេង ហ្វាង (Heng Fang Hotel) ជាជនជាតិចិន បានចោទកងទ័ពថៃថា ចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ ហើយព្រំដែនអន្តរជាតិមិនអាចផ្លាស់ប្តូរដោយកម្លាំងបានឡើយ។

តំបន់ប្រាសាទតាមន៖ ថ្ងៃនេះ​មេទ័ពអាកាសថៃ ចុះទៅមើលប្រាសាទតាមន ក្នុងគម្រោងបំពាក់ភ្លើងអគ្គីសនី-- នេះជាដំណើរការធ្វើភស្តុតាងក្លែងថា Fait Accompli ថា កងទ័ពថៃកាន់កាប់ទីនោះ យូរមកហើយ មានភ្លើងអគ្គីសនី មានអ្នកទេសចរទៅកំសាន្ត...។ ពួកថៃ ក៍មានបង្ហាញ QR Code ទីតាំងផងដែរ។ សូមជម្រាបថា ខ្សែ Google Map មិនមែនជាខ្សែព្រំដែនរដ្ឋនិងរដ្ឋឡើយ តែវាធ្វើប្រជាជនថៃ យល់ខុស។

ក្រោយ អ្នករកស៊ី ចិន នាំមន្ត្រីទូត ចិន ទៅមើល តំបន់ថ្មដារ ដែល យោធា ថៃ រឹបអូស បំផ្លា.ញទ្រព្យ! ថៃ ឆោឡោឡាំប៉ា ធ្វើជាសន្យាសងលុ.យ ចិន ទាំងអស់ តែដាក់លក្ខខណ្ឌដាច់ខាត ហាមនិយាយថា ថៃ ចូលប្ល..ន់ដីខ្មែរ! 

ខ្មែរខំ KK
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ 
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត៕

LUN DARA- លុន ដារ៉ា
🚨ដំណឹងល្អ🇰🇭 *ផ្លូវក្រវាត់ព្រំដែនជាមួយឡាវ 🇱🇦 និងវៀតណាម 🇻🇳 កម្ពុជា 🇰🇭 សម្រេចបានរចនាសម្ព័ន្ធតាមព្រំដែន៩៨,៨៧% នៃផែនការរួម យ៉ាប់តែជាមួយពួកអាសៀ.ម 🇹🇭 ប៉ុណ្ណោះ ដែលយើងពិបាកធ្វើការនឹងពួកវា មានតែប្រើច្បាប់អន្តរជាតិបន្ត

លទ្ធផលរួមនៃដំណើរការកសាង ផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន - FBID
វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយសសូមគោរពជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាប អំពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោត លើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ ដូចមាន លទ្ធផលសង្ខេបខាងក្រោម៖
១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។
២. ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេចជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រា ប់។
៣. ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ២០ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង ២៦១,៩០ គីឡូម៉ែត, និង ចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៥១,៩០ គីឡូម៉ែត្រ។ លទ្ធផលរួមនៃដំណើរការកសាង ផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។ ជាមួយគ្នានេះ, កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥, ក្រុមការងារចំពោះកិច្ច ក.គ.ម (កងឯកភាពលេខ៧១៥ នៃកងកម្លាំងវិស្វកម្ម) បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងបាននិងកំពុងបន្តកសាង និងពង្រឹងផ្លូវនេះ ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ។
៤. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ៥៤ កន្លែង ស្មើនឹង ៤៦៤,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៤៨៤ កន្លែង, និងស្ថាប នាសម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១៤ កន្លែង ស្មើនឹង ៣០៥,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ២៤៥ ម៉ែត្រ និងទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និងស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ។
៥. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោត ដែលជាអត្តសញ្ញាណជាតិ សរុបចំនួន ៥.១៦៦ ដើម។
៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កាការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សា, បន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់សិល្បការ្យ គ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំងដឹកជញ្ជូន ប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរី ដើម្បីបញ្ចប់គម្រោងកសាង ផ្លូវក្រវាត់ព្រំដែននេះ តាមផែនការដែលបានគ្រោងទុក។
៧. ក្រុមការងារចំពោះកិច្ច ក.គ.ម នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជូនសាធារណជនជ្រាបជាបន្តបន្ទាប់។

No comments:

Post a Comment