នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, August 24, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៦

 Neth Pheaktra
ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។ 
សំខាន់ជាងនេះទៅទៀត អង្គហេតុនៃការរំលោភឈ្លានពានទាំងនេះ លែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយ។ អាស៊ាន តំណាងការទូតបរទេស អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាន និងក្រោយបទឈប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ 
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន បន្តពីប្រទេសម៉ាឡេស៊ី បានចុះដល់ទីតាំង សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក AOT-KH បានពិនិត្យ ១៤ទីតាំង ដែលមានទូកុងតឺន័រ ៤៤ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។
នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យ ១០ទីតាំង ដែលមានទូកុងតឺន័រសរុប ៧២ទូ។ នៅពីក្រោយទូកុងតឺន័រទាំងនេះ គឺប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់ ស្មើនឹង ១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ ១,៥៦៩នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបាន។
បើបូកតួលេខទាំងនេះ ស្ថានភាពនៅទីតាំងទាំង ៣ នៅក្នុងខេត្តបន្ទាយមានជ័យតែមួយ ដែលបានរៀបរាប់ខាងលើពាក់ព័ន្ធនឹង ២៤ទីតាំង ទូកុងតឺន័រ ១១៦ទូ និងប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩នាក់ ស្មើនឹង ៣,៣១៨គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។ នេះមិនទាន់រាប់ជនភៀសសឹក និងកុងតឺន័រ បន្លាលួសដែលយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជានៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ផងទេ។ 
នេះមិនមែនគ្រាន់តែជាតួលេខទេ។ ប៉ុន្តែនៅពីក្រោយទូកុងតឺន័រនីមួយៗ មានគ្រួសារដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះរបស់ពួកគេវិញយ៉ាងអន្ទះសាបំផុត។ មានកុមារដែលត្រូវឃ្លាតពីលំនៅឋាន សាលារៀន និងសហគមន៍របស់ខ្លួន។ ដូច្នេះ ទូកុងតឺន័រទាំងនេះមិនមែនគ្រាន់តែជាវត្ថុដែលដាក់នៅលើដីប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃស្ថានភាពជាក់ស្តែងដែលកំពុងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ផ្ទុយពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៤ បានបញ្ជាក់ថាភាគីទាំងពីរអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។ 
កាន់តែសំខាន់ ភស្តុតាងទាំងនេះមិនត្រឹមតែត្រូវបានឃើញដោយ AOT-KH ប៉ុណ្ណោះទេ។ តំណាងការទូតបរទេសដែលបានចុះទៅតំបន់ព្រំដែនក៏បានឃើញដោយផ្ទាល់នូវស្ថានភាពនៅលើដី។ ដូចគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews ក្នុងដំណើរបំពេញបេសកកម្មរបស់លោក ក៏បានសង្កេតឃើញរបាំង ទូកុងតឺន័រ លួស និងការរារាំងការចូលទៅកាន់តំបន់មួយចំនួន ហើយបានលើកឡើងពីស្ថានភាពប្រជាពលរដ្ឋដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន។
នេះជាចំណុចដែលមិនអាចមើលរំលងបាន៖ មានភ្នែកទីបីកំពុងមើល។ មានអ្នកសង្កេតការណ៍កំពុងផ្ទៀងផ្ទាត់។ មានតំណាងការទូតបានឃើញទីតាំងជាក់ស្តែង។ មានអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានឃើញផលប៉ះពាល់លើប្រជាពលរដ្ឋ។
ដូច្នេះ ការបដិសេធមិនអាចលុបអង្គហេតុបានឡើយ ហើយការបង្កើត fait accompli ក៏មិនអាចបង្កើតភាពស្របច្បាប់បានដែរ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា។ លេណដ្ឋានមិនមែនជាផែនទីខណ្ឌសីមា។ ការដាក់ទង់ជាតិមិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដី។ ហើយការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។
កម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដោយផ្អែកលើសន្ធិសញ្ញា និងអនុសញ្ញាបារាំង–សៀម ពិធីសារកំណត់ព្រំដែន ផែនទី និងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយ។
ផ្លូវដោះស្រាយគឺ JBC និងច្បាប់ មិនមែន fait accompli និងកម្លាំងយោធាឡើយ។ ការងារវាស់វែង និងខណ្ឌសីមាត្រូវអនុវត្តតាមយន្តការដែលភាគីទាំងពីរបានឯកភាព។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋស៊ីវិលត្រូវអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមការឯកភាពក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់បង្កើតស្ថានភាពថ្មីនៅលើដីទេ។ សន្តិភាពមិនមែនគ្រាន់តែជាការស្ងប់ស្នូរកាំភ្លើងទេ; សន្តិភាពត្រូវមានន័យថា ប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។
ថ្ងៃនេះ ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃលែងអាចកើតឡើងក្នុងភាពងងឹតបានទៀតហើយ។ អាស៊ានកំពុងមើល។ តំណាងការទូតបានឃើញ។ អង្គការសហប្រជាជាតិកំពុងតាមដាន។ សហគមន៍អន្តរជាតិកំពុងសម្លឹងមើល។
ការប្រើកម្លាំងអាចបង្កើតការគ្រប់គ្រងជាក់ស្តែងមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បាន។ ទូកុងតឺន័រអាចរារាំងផ្លូវទៅផ្ទះ ប៉ុន្តែមិនអាចរារាំងការពិតបាន។ លួសបន្លាអាចបិទផ្លូវប្រជាពលរដ្ឋ ប៉ុន្តែមិនអាចបិទក្រសែភ្នែករបស់ពិភពលោកបានឡើយ។
ថៃមិនអាចលាក់ភស្តុតាងដែលកំពុងស្ថិតក្រោមក្រសែភ្នែកអាស៊ាន អង្គការសហប្រជាជាតិ តំណាងការទូត និងសហគមន៍អន្តរជាតិបានឡើយ។ អង្គហេតុកំពុងត្រូវបានកត់ត្រា ភស្តុតាងកំពុងត្រូវបានផ្ទៀងផ្ទាត់ ហើយផលប៉ះពាល់លើប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវបានមើលឃើញដោយផ្ទាល់។ កម្លាំងអាចបង្កើត fait accompli មួយរយៈ ប៉ុន្តែមិនអាចបម្លែងការកាន់កាប់ទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ។ នៅទីបញ្ចប់ អង្គហេតុ ច្បាប់ និងភស្តុតាងនៅលើដីនឹងនិយាយដោយខ្លួនឯង៕ 

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ជំរុញពង្រឹងការងារសម្ព័ន្ធមេត្រីភាព ដើម្បីរួមគ្នាពង្រឹងខឿនការពារជាតិ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន និងអង្គភាពស៊ីវិល ឆ្នាំ២០២៥ សម្រាប់ទិសយោធភូមិភាគទី៤ និងទី៥ ក្រោមប្រធានបទ «សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍  វង្ស ពិសេន បានកោតសរសើរចំពោះកងទ័ព ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងារ ដើម្បីជំរុញកំណែទម្រង់ និងធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកងទ័ព ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជន ដែលបានចូលរួមគាំទ្រការងារសម្ព័ន្ធមេត្រីភាព និងបានអំពាវនាវឱ្យបន្តសហការយ៉ាងសកម្ម ដោយផ្តោតលើការគាំទ្រដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបម្រើដល់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់អង្គភាពកងទ័ព។
ឯកឧត្តម បានណែនាំឱ្យបន្តអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពង្រឹងទំនាក់ទំនងរវាងសមរភូមិមុខនិងសមរភូមិក្រោយ សិក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ដើម្បីរួមគ្នាដោះស្រាយឱ្យចំគោលដៅ ព្រមទាំងជំរុញការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលជំនាញ និងការលើកកម្ពស់ជីវភាពកងទ័ព។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការប្រើប្រាស់ជំនួយសម្ព័ន្ធមេត្រីភាពឱ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីរួមចំណែកដល់ការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពបទបញ្ជា បន្តបំពេញភារកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
សិក្ខាសាលាដកបទពិសោធន៍នេះ បានកំណត់នូវបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីធ្វើឱ្យការងារសម្ព័ន្ធមេត្រីភាពកាន់តែមានប្រសិទ្ធភាព រួមចំណែកពង្រឹង «ខឿនការពារជាតិរបស់ប្រជាជន» ឱ្យកាន់តែរឹងមាំ៕

ដាំ ដារីនី - Dam Dariny 3h  · នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ———————————————————— លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិល បានអញ្ជើញ ដឹកនាំកិច្ចពិភាក្សា ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ឆមាសទី១ ឆ្នាំ២០២៦ ទិសយោធភូមិភាគទី៤ និងទី៥ និងទិសដៅអនុវត្តន៍បន្ត “សមរភូមិក្រោយគាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” ដោយមាន វាគ្មិនតំណាងយោធភូមិភាគទី៤ និង៥ នៃកងយោធពលខេមរភូមិន្ទ និងតំណាងក្រសួង ស្ថាប័នរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ក្រសួងមុខងារសាធារណៈ និង​រដ្ឋ​បាល​ខេត្តសៀមរាប អញ្ជើញ​ធ្វើបទអន្តរាគមន៍ដេីម្បី ពិនិត្យវឌ្ឍនភាព និងវាយតម្លៃដកពិសោធន៍អំពីជំនួយឧបត្ថម្ភរបស់ដៃគូសម្ព័ន្ធមេត្រីភាពក្នុងការពង្រឹងខឿនការពារជាតិ យូរអង្វែង​ ដូចជាសំណង់ បំរេីឱ្យការពារជាតិ សម្ភារៈ មធ្យោបាយ ថវិកា និងគ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាងដែលបានចូលរួមឧបត្ថម្ភនិងផ្តល់ជូនកងយោធពលខេមរភូមិន្ទមិនមែនតែក្នុងពេលសង្រ្គាមតែជាប្រពៃណីនៃការចែករំលែកខឿនការពារជាតិប្រជាជន។ សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដួចផ្ដើមគំនិតដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ហើយជានិច្ចកាលសម្ដេច ទាំងទ្វេរតែងបានយកចិត្តទុកដាក់ដឹកនាំណែនាំ ចង្អុរបង្ហាញ ចែករំលែក និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងទាំងអស់ដោយផ្ទាល់ទាំងស្មារតី មធ្យោបាយ សម្ភារៈ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជួយដល់ខភម កិច្ចការនេះគឺជាផ្នែកមួយនៃខឿនការពារជាតិចាក់គ្រឹះដ៏រឹងមាំ ក្នុងកងយោធពលខេមរភូមិន្ទ ជាខឿនការពារជាតិប្រជាជនដែលមិនអាចខ្វះបានដែលកងយោធពលខេមរភូមិន្ទបានប្រសិទ្ធនាមថា “សិល្បៈនៃការចែករំលែក” ខឿនការពារជាតិប្រជាជន ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ទី៧ បានដាក់ចេះនូវបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ការទី១ បន្តការអភិវឌ្ឍន៍នៅគ្រប់វិស័យ ការងារសម្ព័ន្ធមេត្រីភាពជាផ្នែកមួយក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ។  ទីស្តីការក្រសួងការពារជាតិ 

ព្រំដែនកម្ពុជា ថៃ៖ ទ័ព ថៃ ទ័ពសៀម កំពុងប្រកួតប្រជែងគ្នាដណ្តើមស្នាដៃគ្នាក្នុងការឈ្លានពានទឹកដីកម្ពុជា ដោយការធ្វើ Fait Accompli ឲ្យទៅជា Fact On the Ground ដែលជាខេមរភាសាហៅថា "យុទ្ធសាស្រ្តអង្ករក្លាយជាបាយ"។ យុទ្ធនេះនេះ មានបំណងធ្វើការមិនពិតឲ្យទៅជាការពិតដែលមិនអាចកែប្រែបាន ដែលបង្ខំកម្ពុជាឲ្យព្រមទទួលយកការពិត ឧ. អង្ករពេលនេះ វាឆ្អិតក្លាយបាយ មិនអាចធ្វើឲ្យទៅអង្គរបានវិញឡើយ។ យុទ្ធសាស្រ្ត ទុំ មុនស្រគាល ក៍ចាត់ទុកថាជា Fait Accompli ដែរ ពេលដែលខាងឪពុកម្តាយកូនស្រី មិនព្រមឲ្យ កូនស្រីរៀបការជាមួយជាមួយ កូនប្រុសនោះ កូនប្រុសនោះ បានបង្ខំនាងឲ្យមានកូន មានផ្ទៃពោះ ដូច្នេះ ឪពកម្តាយខាងស្រី ត្រូវតែយល់ព្រមឲ្យកូនស្រីគាត់រៀបការ។ ដើម្បីការពារ យុទ្ធសាស្រ្តល្បិចកលស្មោគគ្រោកនេះ សព្វថ្ងៃ នគរបាលឬ បេអិប នឹងចុះទៅខាងប្រុសពីបទរំលោភ ដូចគ្នាដែរ ពេលថៃ ធ្វើ Fait Accompli កម្ពុជាត្រូវតវ៉ាជាផ្លូវការភ្លាមៗ បន្ទាប់ប្តឹងទៅ អាស៊ាន បឹងទៅ UNs.

ព្រំដែនកម្ពុជា ថៃ៖ តាមប្រភពចចាមអារាម Rumor គេថា​ការរត់ពន្ធមនុស្សឆ្លងដែនពីកម្ពុជាទៅថៃនៅតែបន្តជានិច្ច ដែលធ្វើឲ្យ ទ័ពសៀមមានការខឹងសម្បារជាខ្លាំង ចេញបញ្ជាឲ្យយកទៅកាត់ទោស។ រដ្ឋាភិបាលសៀម មានទ័ពសៀម ដោយឡែក មិនមែនទ័ពថៃទេ។ រដ្ឋាភិបាលសៀម គេមានបំណងផ្តួលរំលំ រដ្ឋាភិបាលថៃ ដោយបិទសេដ្ឋកិច្ច ឲ្យប្រជាជនងើបបេះបោរប្រឆាំង អានុទីន ទំលាក់អានុទីន ចំណែកពួក អានុទីន ជាពិសេសកម្លាំងនគរបាលព្រំដែន កម្លាំងនគរបាលស្រុក ខេត្ត តែងតែលូចនាំកម្មករខ្មែរចេញទៅ ថៃ ដើម្បីបំរើការតាមចំការ ព្រៃភ្នំ ពីព្រោះអត់មាន កម្មករធ្វើការ។ កុំសួរថា ពត៍មានពិតឬ មិនពិត ពីព្រោះនោះជា Rumor. 

Chan Born
Just now
នយោបាយ ថៃ ភូមារ៖ កាលខែមុន នាយករដ្ឋមន្រ្តីថៃ ឈ្មោះអានុទីន បានទៅចរចារជាមួយ ភូមារ ដោយស្នើរសុំភូមារ បង្រ្កាបគ្រឿងញៀន។ ភូមារ បានយល់ព្រម ជាថ្នូរ ប្រទេស ទទួលស្គាល់ រដ្ឋាភិបាលភូមារ។ ថៃ បានចោទភូមារថាធ្វើរដ្ឋប្រហារយោធាទំលាក់ អ៊ុង សានស៊ូជី ដែលប្រទេសថៃ គាំទ្រ អ៊ុង សាងស៊ូជី។ ថៃ ជាប្រទេសនាំគ្រឿងញៀនចេញធំបំផុតទៅកាន់ទីផ្សារសកលលោក ពីព្រោះ តម្លៃ អាចដល់ ១ ទៅ ២ លានដុល្លា/គក

No comments:

Post a Comment