Neth Pheaktra
៧២ ទូកុងតឺន័រ ៥,៣៨៦នាក់មិនអាចត្រឡប់ទៅផ្ទះ៖ ភស្តុតាងនៅលើដីនៃការឈ្លានពាន និង fait accompli នៅព្រំដែនរបស់យោធាថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា
ការឈ្លានពានមិនចាំបាច់ទាល់តែមានការផ្ទុះអាវុធ ឮស្នូរកាំភ្លើងរាល់ថ្ងៃនោះទេ សូម្បីតែនៅពេលកម្លាំងយោធាប្រើទូកុងតឺន័រ របាំង លួសបន្លា ការដាក់ទង់ជាតិ ឬសំណង់ផ្សេងៗ ដើម្បីរក្សាការគ្រប់គ្រងជាក់ស្តែងលើដី និងរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅលំនៅឋានរបស់ខ្លួន គឺជាសកម្មភាពឈ្លាពាន និងបានក្លាយជាការប៉ុនប៉ងបង្កើត fait accompli ពោលគឺបង្កើតស្ថានភាពថ្មីនៅលើដី ហើយអូសបន្លាយពេលវេលាឱ្យស្ថានភាពនោះមើលទៅដូចជារឿងធម្មតា។
ប៉ុន្តែ ការកាន់កាប់ជាក់ស្តែងនេះមិនមានតម្លៃផ្លូវច្បាប់ ស្មើនឹងអធិបតេយ្យភាពស្របច្បាប់ឡើយ។ ទូកុងតឺន័រមិនអាចគូសខ្សែព្រំដែនថ្មីបាន។ លួសបន្លាមិនអាចកែប្រែផែនទីបាន។ ហើយវត្តមានកម្លាំងយោធាមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានឡើយ។ កម្ពុជាបានបញ្ជាក់គោលជំហរយ៉ាងច្បាស់លាស់បំផុតគឺមិនទទួលស្គាល់នូវខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើកម្លាំងឡើយ។
ស្ថានភាពនៅខេត្តបន្ទាយមានជ័យបានធ្វើឱ្យបញ្ហានេះកាន់តែជាក់ស្តែង ខណៈ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) បានចុះទៅសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ព្រមទាំងពិនិត្យទីតាំងដែលមានការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃ។
នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យ ៥ទីតាំង ដែលមានទូកុងតឺន័រសរុប ៦២ទូ។ ប្រជាពលរដ្ឋកម្ពុជាចំនួន ៣,៩៥១នាក់ ស្មើនឹង១,០៤៥គ្រួសារ ក្នុងនោះមានកុមារ១,១៥៥នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេបាន។
នៅតំបន់ភូមិព្រៃចាន់ AOT បានចុះពិនិត្យ ៥ទីតាំង ផ្សេងទៀត ដែលមានទូកុងតឺន័រ ១០ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ១,៤៣៥នាក់ ស្មើនឹង៤០៤គ្រួសារ ក្នុងនោះមានកុមារ៤១៤នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះបាន។
សរុប គ្រាន់តែនៅតំបន់ទាំងពីរភូមិនេះ មានទូកុងតឺន័រចំនួន ៧២ទូ នៅ ១០ ទីតាំង និងប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់ ស្មើនឹង១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ១,៥៦៩នាក់ ដែលនៅតែមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេ។
ជនភៀសសឹកសរុបនៅអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃនៅខែធ្នូ ឆ្នាំ២០២៥ មានប្រមាណ ៦៥០ ០០០ នាក់ ហើយរហូតមកដល់ពេលនេះ មានជនភៀសសឹកចំនួន ២០០០០ នាក់មោនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ដោយរស់នៅក្នុងជម្រកបណ្តោះអាសន្ន និងតំបន់ជនភៀសសឹកនៅក្នុងខេត្តចំនួន ៤ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។
តួលេខទាំងនេះនាំទៅរកសំណួរមួយដែលមិនអាចគេចវេះបាន៖ នៅពេលកាំភ្លើងស្ងប់ហើយ ប៉ុន្តែម្ចាស់ផ្ទះរាប់ពាន់នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ តើយើងអាចហៅស្ថានភាពនោះថាជាសន្តិភាពពិតប្រាកដបានដែរឬទេ?
ពី AOT ដល់អង្គការសហប្រជាជាតិ៖ សាក្សីអន្តរជាតិលើស្ថានភាពនៅលើដី
សារៈសំខាន់នៃ AOT គឺធ្វើឱ្យស្ថានភាពមិនស្ថិតត្រឹមការអះអាងរបស់ភាគីណាមួយ។ ទីតាំងអាចត្រូវបានកំណត់ ទូកុងតឺន័រអាចត្រូវបានរាប់ របាំងអាចត្រូវបានកត់ត្រា ហើយផលប៉ះពាល់លើប្រជាពលរដ្ឋអាចត្រូវបានសង្កេត។
ជាមួយគ្នានេះ លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចុះទៅតំបន់ព្រំដែន និងជួបប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីដោយសារជម្លោះ។
លោកបានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០នាក់ ដែលត្រូវបានផ្លាស់ទីនៅចុងឆ្នាំ២០២៥ មានជាង ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះ។ លោកក៏បានរាយការណ៍ពីប្រជាពលរដ្ឋដែលប្រាប់លោកថា ពួកគេមិនអាចត្រឡប់ទៅផ្ទះបាន ដោយសារភូមិ និងទីប្រជុំជនរបស់ពួកគេត្រូវបានកាន់កាប់ដោយទាហានថៃ។
សំខាន់ជាងនេះ លោក Andrews បានសង្កត់ធ្ងន់ថា អ្នកដែលត្រូវបានផ្លាស់ទីដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។ សាររបស់លោកមានភាពសាមញ្ញ ប៉ុន្តែមានទម្ងន់៖ «ពួកគេត្រូវការ និងសមនឹងបានត្រឡប់ទៅផ្ទះ»។
ដូច្នេះ អ្វីដែលកំពុងកើតមាន មិនអាចត្រូវបានកាត់បន្ថយទៅជាសង្គ្រាមពាក្យសម្តីរវាងកម្ពុជា និងថៃបានឡើយ។ នៅពេលមានទាំង AOT ចុះទៅទីតាំង និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចុះជួបជនរងផលប៉ះពាល់ ស្ថានភាពនេះក្លាយជាបញ្ហាដែលមានទាំងទំហំវិបត្តិមនុស្សធម៌ បញ្ហាព្រំដែន ការរំលោភសិទ្ធិមនុស្សពីយោធាថៃមកលើពលរដ្ឋកម្ពុជា និងការគោរពច្បាប់អន្តរជាតិនានា។
បទឈប់បាញ់ត្រូវបញ្ឈប់ fait accompli ផងដែរ
បទឈប់បាញ់មិនមែនគ្រាន់តែមានន័យថាបញ្ឈប់ការបាញ់គ្នានោះទេ។ វាត្រូវទប់ស្កាត់សកម្មភាពដែលធ្វើឱ្យស្ថានភាពនៅលើដីកាន់តែធ្ងន់ធ្ងរ និងបើកផ្លូវឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ។
ហេតុនេះ ស្នូរកាំភ្លើងឈប់ សកម្មភាពបង្កើត fait accompli ក៏ត្រូវឈប់ដែរ។ មិនគួរមានការប្រើភាពស្ងប់ស្ងាត់ក្រោយការប្រយុទ្ធ ដើម្បីដាក់ទូកុងតឺន័រ លួសបន្លា សាងសង់ផ្លូវ ឬបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបានបង្កើតនោះមកធ្វើជាមូលដ្ឋាននៃការទាមទារឡើយ។
ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗឡើយ។ វត្តមានកម្លាំងយោធាថៃមិនអាចស្ថិតនៅលើច្បាប់ ឬនៅពីលើកាតព្វកិច្ចអន្តរជាតិបានឡើយ។ កម្លាំងយោធាថៃមិនមានសិទ្ធិធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ។ ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនអាចបញ្ជាក់ថាខ្លួនមានសិទ្ធិជាម្ចាស់អធិបតេយ្យភាពលើទឹកដីនោះឡើយ ហើយ fait accompli មិនអាចជំនួសច្បាប់បានឡើយ។
នៅទីបញ្ចប់ សាក្សីដ៏មានទម្ងន់បំផុតមិនមែនមានតែទូកុងតឺន័រ៧២ទូនោះទេ។ សាក្សីគឺ ផ្ទះដែលម្ចាស់មិនអាចត្រឡប់ទៅរស់នៅ កុមារ១,៥៦៩នាក់ដែលជីវិតប្រចាំថ្ងៃត្រូវបានរំខាន និងប្រជាពលរដ្ឋ៥,៣៨៦នាក់ដែលនៅតែរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ នៅមានពលរដ្ឋភៀសសឹកនភតំបន់ផ្សេងទៀតដែលមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបាន ហើយផ្ទះសម្បែងរបស់ពួកគេ ក៏ត្រូវបានយោធាថៃកម្ទេចចោល និងលួចយកទ្រព្យសម្បត្តិអស់។
ស្នូរកាំភ្លើងបានស្ងប់ហើយ ប៉ុន្តែបើម្ចាស់ផ្ទះនៅតែមិនអាចត្រឡប់ទៅផ្ទះ វិបត្តិនៅមិនទាន់បញ្ចប់ទេ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា។ ការកាន់កាប់ដោយកម្លាំងមិនបង្កើតអធិបតេយ្យភាព ហើយ fait accompli មិនអាចជំនួសច្បាប់បានឡើយ។
ថ្ងៃនេះ សំណួរមិនមែនថា «តើមានអ្វីកើតឡើង?» ទៀតទេ។ AOT បានចុះដល់ទីតាំង។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានជួបជនភៀសសឹក។ ស្ថានភាពនៅលើដីអាចត្រូវបានសង្កេត និងកត់ត្រា។ សំណួរដែលត្រូវការចម្លើយគឺ៖ តើពេលណា fait accompli ដែលបង្កើតដោយកម្លាំងត្រូវបញ្ចប់? ហើយតើពេលណាប្រជាពលរដ្ឋកម្ពុជាអាចត្រឡប់ទៅផ្ទះ ដីធ្លី និងសហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ?
72 Containers, 5,386 People Unable to Return Home: Evidence on the Ground of Thai Military Aggression and a Fait Accompli Against Cambodia’s Sovereignty and Territorial Integrity
Aggression does not have to mean the daily detonation of weapons or the constant sound of gunfire. Even when military forces use shipping containers, barriers, barbed wire, national flags, or other structures to maintain de facto control over land and prevent civilians from returning to their homes, such actions can amount to an attempt to create a fait accompli—that is, to establish a new reality on the ground and allow the passage of time to make that reality appear normal.
But de facto control does not carry the same legal value as lawful sovereignty. Shipping containers cannot redraw an international boundary. Barbed wire cannot alter a map. And the presence of military forces cannot transform control acquired through force into lawful title over territory. Cambodia has made its position unequivocally clear: it does not recognize any boundary line altered through the use of force.
The situation in Banteay Meanchey Province has made this issue increasingly tangible. The ASEAN Observer Team (AOT) has visited the area to observe, verify, and report on conditions along the Cambodia–Thailand border, including sites where the Thai military has deployed shipping containers.
In the Chouk Chey village area, O’Bei Choan Commune, O’Chrov District, the observers inspected five locations where a total of 62 containers had been deployed. As a result, 3,951 Cambodian civilians, representing 1,045 families, including 1,155 children, have still been unable to return to their homes.
In the Prey Chan village area, the AOT inspected another five locations, where 10 containers had been deployed. There, 1,435 Cambodian civilians, representing 404 families, including 414 children, have likewise been unable to return home.
Taken together, in just these two villages, there are 72 containers across 10 locations, while 5,386 Cambodian civilians, representing 1,449 families, including 1,569 children, remain unable to return to their homes.
During the Thai military aggression in December 2025, approximately 650,000 people were displaced. To this day, around 20,000 displaced persons have still not been able to return home and continue to live in temporary shelters and displacement sites in four provinces: Banteay Meanchey, Oddar Meanchey, Preah Vihear, and Pursat.
These figures raise an unavoidable question: when the guns have fallen silent, but thousands of homeowners are still unable to return to their homes, can that truly be called peace?
From the AOT to the United Nations: International Witnesses to the Situation on the Ground
The significance of the AOT lies in the fact that the situation is no longer confined to competing claims by either side. Locations can be identified. Containers can be counted. Barriers can be documented. And the impact on civilians can be observed.
At the same time, Tom Andrews, the United Nations Special Rapporteur on the situation of human rights in Cambodia, also travelled to the border area and met people displaced by the conflict.
He noted that of approximately 650,000 Cambodians displaced at the end of 2025, more than 20,000 had still been unable to return home. He also reported accounts from civilians who told him that they could not return because their villages and towns were now occupied by Thai soldiers.
More importantly, Andrews emphasized that people displaced by armed conflict have the right to return to their homes. His message was simple but powerful: they need and deserve to go home.
What is happening, therefore, cannot simply be dismissed as a war of words between Cambodia and Thailand. When both the AOT has visited the locations concerned and a United Nations Special Rapporteur has met those directly affected, the situation must be understood in its broader dimensions: a humanitarian crisis, a border issue, alleged human rights violations affecting Cambodian civilians, and a question of compliance with international law.
A Ceasefire Must Also Stop the Creation of a Fait Accompli
A ceasefire does not merely mean that the shooting stops. It must also prevent actions that worsen or alter conditions on the ground and must create the conditions necessary for civilians to return to normal life.
Therefore, when the gunfire stops, the creation of a fait accompli must stop as well. The quiet after fighting must not be used to deploy containers, erect barbed wire, build roads, or create new facts on the ground that are later invoked as the basis for territorial claims.
Shipping containers are not boundary markers. Barbed wire is not a treaty, convention, or international agreement. The presence of Thai military forces cannot place them above the law or beyond international obligations. Military power does not confer a right to act without legal constraint. The unlawful occupation of Cambodian territory cannot create sovereign title over that territory, and a fait accompli cannot replace law.
In the end, the most powerful evidence is not simply the existence of 72 containers. It is the homes to which their owners cannot return, the 1,569 children whose daily lives remain disrupted, and the 5,386 civilians in Prey Chan and Chouk Chey who are still waiting for the day they can return home.
There are also displaced civilians in other affected areas who remain unable to return to their homes, while reports indicate that some houses have been destroyed and property taken during the continued military presence and related operations. Such allegations should be documented and independently verified, but they further underline the human cost of a border crisis that has not ended merely because the shooting has stopped.
The gunfire has fallen silent, but if homeowners still cannot return home, the crisis is not over. Shipping containers are not boundary markers. Barbed wire is not a treaty. Occupation by force does not create sovereignty, and a fait accompli cannot replace the law.
Today, the question is no longer, “What happened?” The AOT has reached the locations. The UN Special Rapporteur has met displaced civilians. The situation on the ground can be observed and documented.
The questions that now demand answers are these: When will the fait accompli created through force come to an end? And when will Cambodian civilians be able to return safely and with dignity to their homes, their land, and their communities?
បឿន ចាន់ប៊ន យុទ្ធសាស្រ្តសង្រ្គាមត្រីកោណ៖ ជាយុទ្ធសាស្រ្តដែលនៅអាស៊ីនេះ គេហៅយុទ្ធសាស្រ្តសង្រ្គាមចិន គឺសង្រ្គាមនគរ ៣ ដែលមានភាគី ៣ ចូលរួមក្នុងជំលោះ ដូច្នេះ ២ ភាគី ព្យាយាមចងសម្ព័ន្ធជាមួយគ្នា ដើម្បី ឲ្យរាំងមាំ ដើម្បី កែប្រែស្ថានការណ៍ឲ្យ មុំ ១ ទៀតដួលរលំ។ ខណៈពេលនេះ ភាគី ថៃ និង ភាគីសៀម ពួកគេចងសម្ព័ន្ធជាមួយគ្នា ធ្វើដូចជា ថៃនិងសៀម គឺតែ១ ដើម្បីឲ្យខាងកម្ពុជា ផ្អៀងដួល។ ក្នុងស្ថានភាពសង្រ្គាមបែបនេះ កម្ពុជាដាច់ខាតត្រូវតែចងសម្ព័ន្ធភាពជាមួយ ប្រទេសនានាជុំសកលលោក អាច កម្ពុជាចិន កម្ពុជាអាមេរិក កម្ពុជាអាស៊ាន កម្ពុជា UNs កម្ពុជា យូណេស្កូ កម្ពុជារុស្សី.....។ កាសែត Khaosod កាសែតជនជាតិសៀមបង្កើតឡើង ផ្សព្វផ្សាយពត៍មាន Fait Accompli បោកប្រាស់សកលលោក។ កិច្ចការកងទ័ពជាកិច្ចការសម្ងាត់ តែ Fait Accompli គេជារូបថត វីដេអូ ដែលថៃ ថតបង្ហោះមកឲ្យកម្ពុជាឃើញស្រស់ ដើម្បីឲ្យ កម្ពុជាបែកបាក់ផ្ទៃក្នុង ដោះដូររដ្ឋាភិបាលថ្មីមួយ ដែលគាំទ្រដោយរដ្ឋាភិបាលថៃ របៀបដូចថៃគាំទ្ររបប នល់ណល់ របបខ្មែរក្រហម ឬ រដ្ឋាភិបាលចម្រុះភ្នំព្រឹក ឆ្នាំ ១៩៨២....
Chan Born
ចុះដើម្បីគោលបំណងអ្វីដែល ទ័ពថៃធ្វើលេណដ្ឋាន លើដី មានគ្របដីខ្ពស់ៗ ថតបង្ហាញបែបចំហរទៅវិញ?
ការដែលកងទ័ពថៃសាងសង់លេណដ្ឋាន ឬទំនប់ដីលើដីខ្ពស់ៗ រួចថតបង្ហាញជាសាធារណៈ ឬចំហរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ (ជំនួសឱ្យការលាក់បន្លំភ្នែកតាមលក្ខណៈយុទ្ធសាស្ត្រយោធា) គឺធ្វើឡើងក្នុង គោលបំណងនយោបាយ យុទ្ធសាស្ត្រព្រំដែន និងសង្រ្គាមចិត្តសាស្ត្រ (Psychological & Information Warfare) ដូចខាងក្រោម៖
១. ការបង្កើតស្ថានភាពការណ៍សម្រេចស្រាប់ (Fait Accompli)
គោលបំណង៖ នេះជាយុទ្ធសាស្ត្របង្កើត "តថភាពជាក់ស្តែងនៅលើដី" (New facts on the ground). នៅពេលពួកគេសាងសង់សំណង់រឹងមាំ ឬលើកទំនប់ដីខ្ពស់ៗនៅតំបន់ដែលមិនទាន់ឯកភាពគ្នា ឬតំបន់ជម្លោះព្រំដែន រួចបង្ហាញជាចំហ វាជាការប្រកាសជាអន្តរជាតិ និងទៅកាន់ភាគីម្ខាងទៀតថា ទីតាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងជាក់ស្តែងរបស់ខ្លួនហើយ. យូរៗទៅ ពួកគេរំពឹងថាការកាន់កាប់នេះនឹងក្លាយជាការទទួលស្គាល់ដោយស្វ័យប្រវត្តិ.
Neth Pheaktra
ស្នូរកាំភ្លើងស្ងប់ស្ងាត់ ប៊ុលដូហ្ស័រក៏ត្រូវឈប់៖ បទឈប់បាញ់ត្រូវបង្កកស្ថានភាព មិនមែនបង្កើតស្ថានភាពថ្មីឡើយ, យោធាថៃបាននិងកំពុងរំលោភលើបទឈប់បាញ់
នៅពេលស្នូរកាំភ្លើងបានស្ងប់ស្ងាត់ អ្វីដែលត្រូវស្ងប់ជាមួយគ្នានោះ គឺសកម្មភាពដែលអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី fair accompli។ បទឈប់បាញ់មិនមែនជាការផ្តល់សិទ្ធិឱ្យភាគីណាមួយប្រើពេលវេលាដែលគ្មានការប្រយុទ្ធគ្នានេះ ដើម្បីកម្ទេចផ្ទះប្រជាពលរដ្ឋ សាងសង់ផ្លូវ ដាក់របាំង ដាក់ទូកុងតឺន័រ និងរាយលួសបន្លាលួសឡើយ ឬហេដ្ឋារចនាសម្ព័ន្ធថ្មី លើកទង់ជាតិ ឬបង្កើតអង្គហេតុថ្មី ដើម្បីបម្លែងស្ថានភាពដែនដីជាក់ស្តែងនោះឡើយ។
នេះជាចំណុចស្នូលដែលត្រូវយល់ឱ្យច្បាស់នៅពេលពិនិត្យសកម្មភាពរបស់យោធាថៃនៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ ក្រោយប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បទឈប់បាញ់មានន័យថា «បង្កកស្ថានភាព» មិនមែន «បង្កើតស្ថានភាពថ្មី»
សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ បានកំណត់ឱ្យមានបទឈប់បាញ់ភ្លាមៗ និងឱ្យភាគីទាំងពីរ រក្សាទីតាំងកងទ័ពដែលមានស្រាប់ ដោយគ្មានចលនាបន្ថែម។ វាក៏កំណត់យ៉ាងច្បាស់ថា ការរៀបចំក្រោមសេចក្តីប្រកាសនេះ មិនប៉ះពាល់ដល់ការកំណត់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។
គោលការណ៍នេះមានសារៈសំខាន់ខ្លាំង។ ការរក្សាទីតាំងកងទ័ពនៅពេលបទឈប់បាញ់ មិនអាចត្រូវបានបកស្រាយថាជាការទទួលស្គាល់អធិបតេយ្យភាព ឬសិទ្ធិលើទឹកដីនោះទេ។ ក៏មិនអាចប្រើជាមូលដ្ឋានដើម្បីពង្រីកការគ្រប់គ្រងជាក់ស្តែង បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មី ឬបង្កើតភស្តុតាងរូបវន្តសម្រាប់ការទាមទារទឹកដីនៅពេលក្រោយបានដែរ។
ដូច្នេះ បទឈប់បាញ់ត្រូវមានន័យថា៖ បញ្ឈប់ការបាញ់ បញ្ឈប់ការរុលទៅមុខ និងបញ្ឈប់ការបង្កើតអង្គហេតុថ្មីដែលអាចធ្វើឱ្យស្ថានភាពនៅលើដីប្រែប្រួល។
ពី «ការរក្សាទីតាំង» ទៅ «ការបង្កើត Fait Accompli»
ប្រសិនបើក្នុងអំឡុងពេលបទឈប់បាញ់ កងកម្លាំងមួយចាប់ផ្តើមកម្ទេចផ្ទះប្រជាពលរដ្ឋ បិទផ្លូវចូលលំនៅឋាន សាងសង់ផ្លូវថ្មី ដាក់របាំង ឬសំណង់រឹងមាំ បង្កើតហេដ្ឋារចនាសម្ព័ន្ធយោធា ឬដោតទង់ជាតិ ដើម្បីបង្ហាញការគ្រប់គ្រងលើទីតាំងដែលស្ថានភាពព្រំដែនត្រូវដោះស្រាយតាមយន្តការដែលបានព្រមព្រៀង នោះគឺជាការបង្កើត fait accompli - ការបង្កើត «អង្គហេតុសម្រេចរួច» នៅលើដី ហើយបន្ទាប់មកព្យាយាមប្រើអង្គហេតុនោះជាមូលដ្ឋានសម្រាប់ការទាមទារនយោបាយ យោធា ឬដែនដីនៅពេលក្រោយ។
ភាពខុសគ្នាគឺច្បាស់៖ ការរក្សាទីតាំងកងទ័ព គឺការមិនផ្លាស់ប្តូរស្ថានភាព។ ការសាងសង់ ការកម្ទេចផ្ទះសម្បែង វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព ការរារាំងពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគាត់វិញ ការពង្រឹងទីតាំង និងការដាក់និមិត្តសញ្ញាអធិបតេយ្យភាព គឺជាការបង្កើតស្ថានភាពថ្មី។
ផ្ទះប្រជាពលរដ្ឋមិនមែនជាគោលដៅសម្រាប់ការបង្កើតស្ថានភាពថ្មី
កាន់តែសំខាន់ជាងនេះ សេចក្តីប្រកាសរួមបានព្រមព្រៀងឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះ និងប្រកបជីវភាពធម្មតារបស់ពួកគេឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។
ដូច្នេះ ប្រសិនបើផ្ទះរបស់ពលរដ្ឋត្រូវបានកម្ទេច ផ្លូវត្រូវបានបិទ ឬលំនៅឋានត្រូវបានធ្វើឱ្យពួកគេមិនអាចចូលទៅដល់បាន តើពួកគេអាចអនុវត្ត «សិទ្ធិវិលត្រឡប់» ដែលសេចក្តីប្រកាសរួមបានធានាដោយរបៀបណា?
ការអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ មិនអាចមានន័យត្រឹមតែការមិនបាញ់ពួកគេនោះទេ។ វាត្រូវមានន័យថា ពួកគេអាច ត្រឡប់ទៅផ្ទះ ដីធ្លី ទ្រព្យសម្បត្តិ និងជីវភាពដែលពួកគេធ្លាប់មាន ដោយគ្មានឧបសគ្គដែលត្រូវបានបង្កើតឡើងក្រោយបទឈប់បាញ់។
ការដោតទង់ជាតិមិនអាចបង្កើតអធិបតេយ្យភាព
ដូចគ្នានេះដែរ ការដោតទង់ជាតិ ឬការដាក់និមិត្តសញ្ញារដ្ឋនៅលើទីតាំងណាមួយ មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីនោះដោយខ្លួនឯងឡើយ។
ទង់ជាតិអាចបង្ហាញពីការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែ ការគ្រប់គ្រងជាក់ស្តែងមិនស្មើនឹងប័ណ្ណកម្មសិទ្ធិលើទឹកដី។ អធិបតេយ្យភាពត្រូវកំណត់ដោយច្បាប់ សន្ធិសញ្ញា ផែនទី និងយន្តការកំណត់ព្រំដែនដែលមានសុពលភាព មិនមែនដោយអ្នកណាអាចសាងសង់ផ្លូវមុន ដាក់ទង់មុន ឬដាក់កម្លាំងនៅលើដីបានយូរជាងនោះទេ។
ហេតុនេះហើយបានជាសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ បានរក្សាបញ្ហាកំណត់ព្រំដែនឱ្យស្ថិតក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ ភាគីណាមួយមិនអាចប្រើកម្លាំងយោធា ឬសកម្មភាពឯកតោភាគីនៅលើដី ដើម្បីធ្វើជំនួសការងាររបស់ JBC បានឡើយ។
សន្តិភាពមិនអាចមាននៅពេលស្នូរកាំភ្លើងស្ងប់ស្ងាត់ ប៉ុន្តែប៊ុលដូហ្ស័រនិងលួសបន្លានៅតែដំណើរការ
នេះជាសំណួរដែលសហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់៖ តើអាចហៅថា «បទឈប់បាញ់» ពេញលេញបានដែរឬទេ នៅពេលកាំភ្លើងស្ងប់ ប៉ុន្តែសកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដីនៅតែបន្ត?
បទឈប់បាញ់ពិតប្រាកដមិនមែនគ្រាន់តែអវត្តមាននៃសំឡេងកាំភ្លើងទេ។ វាជាកាតព្វកិច្ចមិនធ្វើសកម្មភាពដែលធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ មិនបង្កើតអង្គហេតុថ្មីលើដី និងទុកឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយយន្តការសន្តិវិធីដែលភាគីទាំងពីរបានព្រមព្រៀង។
ក្នុងន័យនេះ ការកម្ទេចផ្ទះប្រជាពលរដ្ឋ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ ការរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋ ឬការដាក់និមិត្តសញ្ញាដើម្បីបង្ហាញអធិបតេយ្យភាពនៅលើទឹកដីកម្ពុជា ប្រសិនបើត្រូវបានបញ្ជាក់ដោយភស្តុតាងដែលអាចផ្ទៀងផ្ទាត់បាន គឺមិនអាចលាក់ខ្លួនក្រោមពាក្យថា «រក្សាទីតាំងកងទ័ព» បានឡើយ។ វាគឺជាការបង្កើត fait accompli ដែលផ្ទុយនឹងគោលបំណងនៃការបន្ធូរបន្ថយភាពតានតឹង និងអាចប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែនដោយសន្តិវិធី។
«គ្រប់គ្រងជាក់ស្តែង» មិនស្មើ «អធិបតេយ្យភាពស្របច្បាប់»
មានគោលការណ៍មួយដែលត្រូវបញ្ជាក់ឱ្យច្បាស់ «ការកាន់កាប់ដោយកម្លាំង មិនអាចបង្កើតសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ»។
ការដាក់របាំង កុងតឺន័រ លេណដ្ឋាន ផ្លូវ ឬទង់ជាតិ អាចបង្កើតរូបភាពនៃការគ្រប់គ្រងនៅលើដី ប៉ុន្តែវាមិនអាចបម្លែងខ្សែព្រំដែនអន្តរជាតិបានទេ។
ដូច្នេះ អ្វីដែលកម្ពុជាទាមទារ មិនមែនជាការបង្កើតច្បាប់ថ្មីឡើយ។ វាគឺការទាមទារឱ្យគោរពអ្វីដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយ៖ បញ្ឈប់ការបង្កើតស្ថានភាពថ្មីលើដី អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ដោយគ្មានការរារាំង និងទុកឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយតាមយន្តការដែលបានព្រមព្រៀង និងច្បាប់អន្តរជាតិ។
បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់ការពង្រីកការគ្រប់គ្រងទឹកដីដោយវិធីប្រើកម្លាំងឡើយ។
កាំភ្លើងស្ងប់សំឡេង ត្រូវមានន័យថា fait accompli ក៏ត្រូវបញ្ឈប់ដែរ។ សន្តិភាពមិនអាចកសាងឡើងលើផ្ទះដែលត្រូវបានកម្ទេច ផ្លូវដែលត្រូវបានសាងសង់ដើម្បីបង្កើតអង្គហេតុថ្មី និងទង់ជាតិដែលត្រូវបានដោតដើម្បីបម្លែងស្ថានភាពដែនដីបានឡើយ៕
ព្រំដែនកម្ពុជា ថៃ ស្ងប់ស្ងាត់ នេះជាគោលបំណងរបស់ ថៃ និង សៀម ដើម្បី បោកប្រាស់ ពិភពលោកថា រដ្ឋាភិបាលថៃ រឹងមាំ ស្រលាញ់់សន្តិភាព មិនចង់បង្ករសង្រ្គាម តែទ័ពថៃ ទ័ពសៀម នៅតែបន្តគ្រប់គ្រងទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់ នេះជា ការរំលោភច្បាប់អន្តរជាតិ។ ហេតុអ្វីបានជា ពួកគេ ទាំង ថៃ ទាំង សៀម បង្ករសង្រ្គាមឈ្លានពាន លើកម្ពុជា ជាបន្តបន្ទាប់តាំងពីឆ្នាំ ១២៣២ មក? ចម្លើយ ដោយសារ ពួកគេ គឺជា ជនជាតិ មន និង សៀម កាត់គ្នា បង្កើតជា រដ្ឋអាយុធ្យា ឆ្នាំ ១២៣២ រួច ចងសម្ព័ន្ធភាព ជាមួយ រដ្ឋ ថៃ ឈ្មោះ សុខោន ថៃ Sukhorthais. ដោយ សារ ជំលោះពូជសាសន៍ ថៃ និង សៀម នេះ ពួកគេ ងាកបង្វែរចំណាប់អារម្មណ៍ប្រជាជន មកចោទថា កម្ពុជា ឈ្លានពានទឹកដីថៃទៅវិញ ៕
ស៊ីស៊ីថាមស៍
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានដោយប្រទេសថៃមកលើទឹកដីកម្ពុជា ដោយយោធាថៃបានបន្តធ្វើការឈូសឆាយព្រៃជាបន្តបន្ទាប់ ដើម្បីសាងសង់ផ្លូវថ្មី និងសង់លេណដ្ឋានយោធាថ្មី នៅតាមបណ្តោយព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ព័ត៌មានពិត
ពេលប៉ះសាច់ខ្លួនឯងទើបឈឺ
លោក ខៀវកញ្ញារិទ្ធ រិះគន់របបដឹកនាំសព្វថ្ងៃ ថាជារបបដឹកនាំបក្សពួកនិយម ប្រតិកម្មនេះបន្ទាប់ពី ACU ចាប់ក្មួយរបស់គាត់ ករណីលួចលក់ទិដ្ឋាការ ១០០០០ ច្បាប់ឱ្យ Scammers online
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៩៥១នាក់ ស្មើនឹង ១០៤៥គ្រួសារ (ក្នុងនោះមានកុមារចំនួន ១១៥៥នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះបានគូសបញ្ជាក់ និងសង្កត់ធ្ងន់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Saturday, August 22, 2026, at 08:32a.m, the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines to observe, verify, and report on the situation along the Cambodia-Thailand border, as well as inspected the illegal deployment of shipping containers by the Thai military across 5 locations, totaling 62 containers, in Chok Chey Village, O'Bei Choan Commune, O'Chrov District, Banteay Meanchey Province, which has prevented 3,951 Cambodian civilians—equivalent to 1,045 families (including 1,155 children)—from returning to their homes.
The ASEAN Observer Team's (AOT) observation, verification, and visit to displaced civilian who remain unable to return home underscore the absolute necessity for the Cambodia-Thailand Joint Boundary Commission (JBC) to launch border demarcation work as soon as possible. This alignment adheres to existing agreements, specifically point four of the Joint Statement from the 3rd Special Meeting of the Cambodia-Thailand General Border Committee (GBC) on December 27, 2025, which aims to ensure that our citizens can safely, peacefully, and with dignity return to their homes without any obstruction.
Cambodia maintains a firm stance on protecting the Cambodia–Thailand international border as established by the Indochina–Siam Boundary Commission, by respecting the principles of international law, including the principle of the intangibility of inherited borders (Uti Possidetis Juris), and by respecting the Franco–Siamese conventions and treaties, maps, and the procès-verbaux of the Commission of the Abornement of the Boundary between Indo-China and Siam, as well as relevant agreements and documents that both parties have previously agreed upon. Cambodia absolutely does not recognize any border alterations resulting from the use of force.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Saturday, August 22, 2026
Bron Sambor
កងបញ្ជាការថែរក្សាសន្តិសុខផ្ទៃក្នុងភាគ៤ របស់ថៃ បានរាយការណ៍ថា គិតត្រឹមអធ្រាត្រយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ មានហេតុការណ៍បំផ្ទុះគ្រាប់បែក និងដុតបំផ្លាញអគាររដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងហាង 7-Eleven សរុបចំនួន ៥១ កន្លែង នៅក្នុងខេត្តភាគខាងត្បូងចំនួន៣ (ណារ៉ាធិវ៉ាត់ ២២ ករណី, ប៉ាតានី ១១ ករណី, និងយ៉ាឡា ៨ ករណី) ដោយបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស។
អាជ្ញាធរថៃ បានចេញសារថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សា និងការតម្រង់ទិសវាយប្រហារលើប្រជាពលរដ្ឋស៊ីវិលនេះ។
PR Cambodian Government 1h · កម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់នៅលើទឹកដីកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹង បង្កើនទំនុកចិត្ត និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងអ្នកជិតខាងល្អ។ Cambodia calls on Thailand to immediately cease all unlawful activities on Cambodian territory in order to de-escalate tensions, strengthen mutual trust, and resolve the issue peacefully, with a view to restoring peace, stability, and good-neighborly relations. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Ministry of Foreign Affairs and International Cooperation សេចក្ដីប្រកាសព័ត៌មាន | ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
Saturday, August 22, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)































No comments:
Post a Comment