Eฐาน เขมร ที่ภูผี 14°24'41.02"N 104°45'53.76"E ฐานยิงสนับสนุน ร่องรอยถูกทหารไทยถล่ม
ภูผี
Chan Born
កម្ពុជាតវ៉ាផ្នែកការទូត ជាមួយ ប្រទេសថៃ អំពី ប្រាសាទខ្នារ។ ដោយសារកន្លងទៅ កម្ពុជាខ្សោយខាងផែនទី ធ្វើឲ្យថៃ មានប្រៀបក្នុងភូតកហុក បោកប្រជាជនសកលលោកឲ្យ ឃើញថា ប្រាសាទខ្នារ ស្ថិតនៅជ្រៅក្នុងទឹកដីថៃ។ នេះជា ទីតាំង កម្រង ប្រាសាទខ្នារ។ កម្រង Cluster ជាបណ្តុំនៃប្រាសាទ រួមទាំង បារាយណ៍ទឹកផង។ នេះជាទីតាំង Prasat Khnar (ប្រាសាទខ្នារ) 14.367743429123893, 103.46459612520195
ប្រាសាទខ្នារ ជាប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី ១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៤។ ប្រាសាទនេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួមទាំងរូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ជណ្តើរឡើងធ្វើអំពីឈើចំនួន 1181 កាំ បត់បែនតាមចន្លោះផ្ទាំងថ្មតូចធំ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Sunday, August 23, 2026, at 08:25a.m, the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines to observe, verify, and report on the situation along the Cambodia-Thailand border, as well as inspected the illegal deployment of shipping containers by the Thai military across 14 locations, totaling 44 containers, in in the area of the Boeung Trakoun Border Checkpoint area, Kouk Romiet Commune, Tmor Pouk District, Banteay Meanchey Province, which has prevented 7,873 Cambodian civilians—equivalent to 1,869 families (including 1,847 children)—from returning to their homes.
The ASEAN Observer Team's (AOT) observation, verification, and report at the abovementioned locations underscore the absolute necessity for the Cambodia-Thailand Joint Boundary Commission (JBC) to launch border demarcation work as soon as possible. This alignment adheres to existing agreements, specifically point four of the Joint Statement from the 3rd Special Meeting of the Cambodia-Thailand General Border Committee (GBC) on December 27, 2025, which aims to ensure that our citizens can safely, peacefully, and with dignity return to their homes without any obstruction.
Cambodia maintains a firm stance on protecting the Cambodia–Thailand international border as established by the Indochina–Siam Boundary Commission, by respecting the principles of international law, including the principle of the intangibility of inherited borders (Uti Possidetis Juris), and by respecting the Franco–Siamese conventions and treaties, maps, and the procès-verbaux of the Commission of the Abornement of the Boundary between Indo-China and Siam, the MOU 2000, the TOR 2003, as well as relevant agreements and documents that both parties have previously agreed upon. In this sense, Cambodia absolutely does not recognize any border alterations resulting from the use of force and illegal territorial occupation through the creation of a fait accompli on the ground, and will continue to formally protest to the Thai side against any unilateral or abusive actions by the Thai side against Cambodia's legitimate territorial integrity.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Sunday, August 23, 2026
Karpit
6 August at 00:10
ក្រសួងការពារជាតិ ប្រាប់ក្រុម AOT អំពីជនភៀសសឹកនៅបឹងត្រកួនជាង ៨ពាន់នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយសារការកាន់កាប់ខុសច្បាប់ពីយោធាថៃ
បន្ទាយមានជ័យ៖ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីប្រទេសហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋស៊ីវិលនៅតំបន់បឹងត្រកួនចំនួន ១៨៧០គ្រួសារ ស្មើនឹង ៨៧៩០នាក់ ក្នុងនោះមានកុមារចំនួន ១៩៨០នាក់ ដែលកំពុងភៀសសឹក ហើយនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅទីតាំងខាងលើតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រ រួមទាំងផ្ទះសម្បែងរបស់ពួកគាត់ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា៕
LICADHO / លីកាដូ
5 August at 16:05
តំបន់បឹងត្រកួន ៖ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំនួន ២៩៩ ត្រូវបានឈូសបំផ្លាញ
តំបន់បឹងត្រកួន គឺជាតំបន់មួយដែលមានមនុស្សរស់នៅយ៉ាងច្រើន ក្នុងខេត្តបន្ទាយមានជ័យ ។ ផ្ទះសម្បែងរាប់រយខ្នង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា មន្ទីរពេទ្យ ជាដើម ត្រូវបានភាគីថៃគ្រប់គ្រង ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥ ។
Hout Songhak
11 July
ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន ត្រូវយោធាថៃយកធ្វើជាលេណដ្ឋាន និងដាក់កាំភ្លើងចាំលបបាញ់ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់
១១-កក្កដា-២០២៦
បន្ទាយមានជ័យ៖ ផ្ទះវីឡាដ៏ធំមួយប្រក់ដំបូលពណ៌ខៀវ ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា ដែលត្រូវយោធាថៃព័ទ្ធយកនៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ ត្រូវបានយោធាថៃ គាស់យករបស់មានតម្លៃ និងសម្ភារក្នុងផ្ទះគ្មានសល់។ ទន្ទឹមនេះពួកយោធាថៃក៏បានបំផ្លាញដំបូលផ្ទះដេីម្បីយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេី ព្រមទាំងដាក់កាំភ្លើង (Sniper) មានអ្នកលបបាញ់ប្រចាំការនៅលើដំបូលផ្ទះ ទៀតផង។ នេះបេីយោងតាមការឱ្យដឹងពី លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៦។
លោក ឃ្លោក នួយ បានបញ្ជាក់ថា ផ្ទះវីឡាស្ថិតក្នុងចំណោមផ្ទះប្រជាពលរដ្ឋខ្មែរជាង ១,៣០០ខ្នង នៅតំបន់បឹងត្រកួន ដែលត្រូវកម្លាំងយោធាថៃបំផ្លាញ និងហ៊ុំព័ទ្ធដោយរាយលួសបន្លា ព្រមទាំងដាក់ទូកុងតឺន័រ ក្រោយការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានក្រោយម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
នៅតំបន់បឹងត្រកួនមានភូមិចំនួន៤ រួមមាន ភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង និងភូមិសាមគ្គី ដែលមានផ្ទះប្រជាពលរដ្ឋសរុប ១,៣៦៥ខ្នង និងមានប្រជាពលរដ្ឋធ្លាប់រស់នៅចំនួន ១,៤៧៩គ្រួសារ ស្មើនឹង ៦,០៣២នាក់។ នេះបេីយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ របាយការណ៍ដដែលបញ្ជាក់ថា ភូមិសាមគ្គីមានផ្ទះប្រជាពលរដ្ឋ ៦០ខ្នង ភូមិត្រពាំងសំរោង ៥៣ខ្នង ភូមិផ្លូវបំបែក ៤៥ខ្នង និងភូមិបន្ទាយមានឫទ្ធិ ៤៧ខ្នង។
អ្នកស្រី ភា ចាន់រី បានអះអាងថា ផ្ទះវីឡាដែលយោធាថៃយកធ្វើជាលេណដ្ឋាននៅផ្នែកខាងលេីនោះជាផ្ទះរបស់អ្នកស្រី និងក្រុមគ្រួសារសាច់ញាតិរបស់អ្នកស្រី។ នៅក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ ផ្ទះនេះត្រូវបានយោធាថៃគាស់យកទ្រព្យសម្បត្តិ លុយ គ្រឿងអលង្ការអស់ជាច្រេីន និងរបស់របរមានតម្លៃ រួមនឹងសម្ភារក្នុងផ្ទះគ្មានសល់ ដោយកាលពីយោធាថៃបេីកការឈ្លានពានអធិបតេយ្យភាពកម្ពុជា អ្នកស្រី និងគ្រួសារបានរត់ចេញពីផ្ទះយកតែរួចខ្លួនប៉ុណ្ណោះយករបស់របរមិនទាន់។
ទោះបីមានបទឈប់បាញ់ដែលកម្ពុជា និងថៃ បានឯកភាពគ្នា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៤ ដែលចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅតំបន់ព្រំដែនរងផលប៉ះពាល់ អាចវិលត្រលប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅជាធម្មតាវិញ ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ក៏ដោយ ក៏កងកម្លាំងយោធាថៃនៅតែបន្តបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបាន តាមរយៈការរាយលួសបន្លា ដាក់ទូកុងតឺន័រ បំផ្លាញផ្ទះប្រជាពលរដ្ឋ និងឈូសឆាយផ្លូវសម្រាប់ធ្វើលេណដ្ឋាន។
ក្រៅពីតំបន់បឹងត្រកួន ទីតាំងជាច្រើនផ្សេងទៀតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក៏ត្រូវបានរាយការណ៍ថា រងការរំលោភបំពានពីកងកម្លាំងយោធាថៃផងដែរ រួមមាន តំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ ច្រកអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ប្រាសាទក្នុងខេត្តព្រះវិហារ។
ទាក់ទងនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វេីការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងសកម្មភាពដែលខ្លួនចាត់ទុកថា ជាការឈ្លានពានពីកម្លាំងយោធាថៃ ដោយបញ្ជាក់ថា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ និងប្រឆាំងចំពោះការកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli)។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងជាថ្មីថា តែងតែគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ ដើម្បីឆ្ពោះទៅរកការវិលត្រលប់មករកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ កម្ពុជា ក៏បានអំពាវនាវឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
សង្គម ខ្មែរ is in ព្រំដែន ខ្មែរ - ថៃ.
7 May
គ្រាន់តែបឹងត្រកួនមួយ ថៃបានចូលមកយ៉ាងជ្រៅ! បងប្អូនសាកស្រមៃមេីលទៅថា ចុះទម្រាំតែ៦០ ទទីតាំងជាង កន្លែងខ្លះចូលជ្រៅជាងនេះ ឆ្ងាយណាស់ បេីសរុបជាដីមិនដឹងធំប៉ុន្មាននាះទី។
Hout Songhak
AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅភូមិព្រៃចាន់
(AKP) អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ១០ ស្ថិតនៅចំណុចតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ១៤៣៥នាក់ ស្មើនឹង ៤០៤គ្រួសារ (ក្នុងនោះមានកុមារចំនួន ៤១៤នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះបានគូសបញ្ជាក់ និងសង្កត់ធ្ងន់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋយើងអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
Norea Talk · Following 2h · ឧទ្ធម្ភាគចក្រយោធាថៃ បានបា.ញ់ប្រហារយុវជន ៥នាក់ នៅ ភូមិគូមុង ស្រុកចៈណៈ ខេត្តនរាធិវ៉ាត់
Cambodia Nation Media 58m · 🚨*ព័ត៌មានក្តៅៗ : Anutin ភ័យស្លេកមុខ ‼️ នៅវេលាព្រឹក ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានស្លៀកឯកសណ្ឋានយោធាថៃ 🇹🇭 ដើម្បីបើកកិច្ចប្រជុំជាបន្ទាន់ ទាំងត្រហេបត្រហប និងស្លេកស្លាំង ក្នុងប្រតិបត្តិការបញ្ជូនកងទ័ពថៃ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ចុះទៅបង្ក្រាបសកម្មភាពបះបោរទាមទារសិទ្ធិសេរីភាព នៅទឹកដីថៃភាគខាងត្បូង រួមមាន៖ ខេត្ត Yala, Narathiwat និង Pattani *គួររម្លឹកផងដែរថា៖ កាលពីយប់ថ្ងៃទី២២ សីហា ២០២៦កន្លងទៅនេះ រដ្ឋាភិបាលថៃ បានប្រកាសដាក់ចេញ «បម្រាមគោចរ» ជាបន្ទាន់ ដោយសារតែក្រុមបះបោរភាគខាងត្បូង បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក ជាង៣២ករណី, ដុតបំផ្លាញម៉ាត 7Eleven, ដុតបំផ្លាញរថយន្ត, បំផ្លាញអគារ និងបា.ញ់បោះអនាធិបតេយ្យ ធ្វើឱ្យកងកម្លាំងថៃ និងជនស៊ីវិល រងរបួសជាច្រើននាក់
Post Khmer
កុងតឺន័រថៃ ៤៤ រារាំងពលរដ្ឋខ្មែរជិត ៨០០០នាក់ នៅតំបន់បឹងត្រកួន
នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យោធាថៃបានទូកុងតឺន័ដោយខុសច្បាប់នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់។
នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែសីហានេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់នេះ។ នេះបើតាមក្រសួងការពារជាតិ។
ក្រសួងការពារជាតិ បញ្ជាក់ជាថ្មីថា៖ «កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា»៕
ថៃ៖ កំពុងមានការបះបោរទ្រង់ទ្រាយធំដើម្បីប្រកាសជារដ្ឋឯករាជ្យពីប្រទេសថៃ។ ប្រជាជនភាគច្រើនលើសលុបនៅភាគខាងត្បូង បោះឆ្នោតគាំទ្រ គណបក្សអានុទីនធ្វើជានាយករដ្ឋមន្រ្តី មូលហេតុដោយសារ តាក់ស៊ីន កាលនៅធ្វើជានាយករដ្ឋមន្រ្តី បានសម្លាប់យ៉ាងរង្គាលជនមូស្លឹមទាំងនោះ។ តាក់ស៊ីន ត្រូវគេចាត់ទុកជាជនក្បត់ជាតិ ដែលព្យាយាមបំបែករដ្ឋ ឡាន ណា The Lanna Kingdom ជារដ្ឋឯករាជ្យ ឬ ហៅថា ថៃខាងជើង។ ដោយសារិបត្តិថៃខាងជើង + ថៃ ខាងត្បូងផង ធ្វើឲ្យរាជវាំងសៀម បញ្ឆេះឲ្យមានសង្រ្គាម នៅថៃភាគខាងកើត គឺជាមួយ កម្ពុជា។ បើទោះបីជា លទ្ធផលពេលនេះ ទ័ពថៃ ទ័ពសៀម គ្រប់ទឹកដីខ្មែរដោយខុសច្បាប់បានខ្លះក្តី ក៍ ពួកគេមិនឪ្យឯករាជ្យ ទៅ ថៃភាគខាងត្បូង តាមការសន្យាដែរ។ នេះជា មួលហេតុដែល ថៃភាគខាងត្បូងកំពុងបេះបោរ។
Aplus 18m · ម៉ាឡេស៊ីប្រកាសអោយប្រជាជនខ្លួន ប្រុងប្រយ័ត្ន ក្រោយរលកវាយប្រហារនៅភាគខាងត្បូងថៃ🫠🇹🇭💥កក្រើកខ្លាំង ច្រើនជាង ៥១កន្លែង ពេញ១យប់
ข่าวสด ด่วน ดัง ทันเหตุการณ์
Matoi Oi
·
1h
·
Is it time to clean up yet? 30 brazen southern thieves ransacked 51 locations in one night, cheers to Thai law
On August 22, 2026, at 20:00, multiple incidents occurred in various locations in the southern border provinces. The Internal Security Operations Command Region 4 (ISOC4) closely monitored the situation and ordered all units to urgently inspect, control the area, and ensure the safety of people's lives and property.
Regional Police Command Region 4 summarizes the situation at 24:00. There were a total of 51 incidents, divided into Narathiwat Province with 22 incidents, Pattani Province with 11 incidents, and Yala Province with 18 incidents. Initially, 2 people were injured in Narathiwat Province. There are no reports of injuries in Pattani and Yala Province.
22 incidents occurred in Narathiwat, 2 injured.
Narathiwat Province has a total of 22 incidents spread across several areas, including 4 incidents in Jorai District, 1 incident in Si Sa Ket District, 1 incident in Waeng District, 3 incidents in Bajao District, 1 incident in Mueang Narathiwat District, 1 incident in Chao I Rong District, 1 incident in Rangsit District, 5 incidents in Su-ngai Kolok District, 1 incident in Tak Bai District, 1 incident in Yai Ngong District, 1 incident in Rueso District, and 1 incident in Su-ngai Padet District.
Initially, 2 people were injured. Officials are currently investigating the details and assessing the situation at each location.
11 incidents in Pattani - no injuries reported
Pattani Province has 11 incidents, including 3 incidents in Yaring District, 2 incidents in Yaring District, 3 incidents in Nong Chik District, 1 incident in Sai Buri District, 1 incident in Thung Yang Daeng District, and 1 incident in Kok Pho District.
There are no reports of injured people yet.
Yala 18 incidents spread across 3 districts
In Yala Province, a total of 18 incidents were reported, with 8 incidents occurring in Tharatok, 6 incidents in Ban Nang Sata, and 2 incidents in Raman. Two other incidents are under investigation, and there are no reports of injuries so far.
Currently, all units are rushing to inspect and assess the situation at each location, control the relevant areas, and take care of the public and those affected. They are also quickly collecting information and evidence to proceed according to legal procedures.
The Commander of the 4th Army Region is still closely monitoring the situation, instructing all units to quickly resolve the situation and restore the area to normal as soon as possible, while urging officials to perform their duties with caution and prioritize the safety of the people.
ស៊ន សុភក្រ្ត-Sorn Sopheak
នៅតំបន់បឹងត្រកួន ទាហានថៃពង្រាយទូកុងតឺន័រកាន់កាប់ដីយើងខុសច្បាប់១៤កន្លែង មាន៤៤ទូ ប៉ះពាល់ប្រជាជនយើង៧៨៧៣នាក់ ត្រូវអស់ផ្ទះ និងដី! តើយុត្តិធម៌សម្រាប់ជាតិកម្ពុជានៅឯណា?
LUN DARA- លុន ដារ៉ា 1h · ឈឺចាប់🇰🇭🥹 👉ទាហានថៃ🇹🇭 កំពុងបន្តសាងសង់ផ្លូវ និងជីកលេណដ្ឋានបន្ថែមនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ និងជីកលេណដ្ឋានខាងជើងវត្តកែវសិក្ខាគិរីស្វារ: ខេត្តព្រះវិហារ កម្ពុជាប្រឆាំងដាច់ខាតចំពោះសកម្មភាពបំពានម្តងហើយម្តងទៀតបែបនេះ











































































































No comments:
Post a Comment