ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, September 2, 2024

កងវិស្វកម្ម H ពិនិត្យលក្ខណៈបច្ចេកទេស មុន ប្រគល់ ទទួល

 កងវិស្វកម្ម H  អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

ព្រឹកថ្ងៃចន្ទ័ទី២ខែកញ្ញាឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ទិត្យ សុវណ្ណតារា និងសហការី រួមជាមួយមន្រ្តីបច្ចេកទេស នាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យលក្ខណៈបច្ចេកទេស មុន ប្រគល់ ទទួល  គម្រោងស្ថាបនាផ្លូវកៅស៊ូប្រវែង ២ ៦៥០ម ទទឹង ១០ម, ស្ថាបនាលូបណ្តោយផ្លូវប្រវែងសងខាងប្រវែង ៥ ៧៦៨ម អណ្តូងលូចំនួន ២៥០កន្លែង មុខឈ្នាង ១កន្លែង រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង ៥ ០៥០ម និងដាក់អំពូលភ្លើងបំភ្លឺសងខាងផ្លូវចំនួន ២៦០កន្លែង ស្ថិតនៅលើផ្លូវ70B ក្នុង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អនុវត្តដោយ កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ អគ្គនាយករង ទទួលបន្ទុក ៕

ផែនទីរដ្ឋបាលខេត្ត កណ្តាល

ផែនទីរដ្ឋបាលខេត្ត កណ្តាល
កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

No comments:

Post a Comment