ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, September 7, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២៦

 Pheng Vannak
អតីត​ស្នងការ​រងរាជធានីភ្នំពេញ​ គី​លោកស្រី​ ជា​ រដ្ឋា​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​រួមជាមួយ​បក្សពួក​៤នាក់​ផ្សេងទៀត​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ពីបទ​នាំ​ទំនិញ​សៀមឆ្លងដែនខុសច្បាប់​នៅ​ចំណុច​ភូមិ​ ចំការ​គ​ ឃុំ​ ស្វាយចេក​ ស្រុក​ ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ ។  
បច្ចុប្បន្ន​លោកស្រី​ ជា​ រដ្ឋា​ រួមទាំបក្សពួក​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃទី​ ២៦​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ ។

NS News 22m  · ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ (បង្គោលឯកភាព) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។  ៦ កញ្ញា ២០២៦

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 22m  · ថៃក្រពុលមុខខ្លាំង ដោយសារកម្ពុជាបានវាយបកនៅលើគ្រប់វេទិកាអន្តរជាតិស្ទើរតែទាំងអស់ថា «ថៃបានឈ្លានពានកម្ពុជា» ស្របពេលដែលកាសែតធំៗរបស់បារាំងចុះផ្សាយព្រោងព្រាត។ (KdNk, USA)

CNC TV
ប្រជាពលរដ្ឋផ្ទុះកំហឹង នាំគ្នាឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ដោយចោទមន្ត្រីឧទ្យានុរក្សថា ដេញចាប់ និងផ្ទុះអាវុធ បណ្ដាលឱ្យពួកគេដួលម៉ូតូស្លា. ប់ម្នាក់
រតនគិរី៖ ពលរដ្ឋបានលើកគ្នាទៅវាយកម្ទេច និងដុតទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយចោទក្រុមមន្ត្រីឧទ្យានុរក្សថា បានដេញចាប់ និងផ្ទុះអាវុធ ទើបបណ្ដាលឱ្យពួកគេដួលម៉ូតូស្លាប់ម្នាក់។ 
សូមបញ្ជាក់ថា ក្នុងករណីនេះ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ៣នាក់ និងអ្នកល្បាតស្ម័គ្រចិត្តម្នាក់ បានចុះល្បាត នៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី(ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ក៏ឃើញពលរដ្ឋប្រមាណ ៨០នាក់ សម្រុកចូលជីករ៉ែមាស ហើយក្រុមមន្ត្រីក៏បានអប់រំណែនាំឱ្យពួកគាត់ឱ្យត្រឡប់ទៅផ្ទះវិញ។ លុះនៅរសៀលថ្ងៃដដែល មានប្រជាពលរដ្ឋម្នាក់រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបានដួលម៉ូតូស្លាប់ម្នាក់ ដោយក្រុមពលរដ្ឋចោទថាដោយសារមន្ត្រីឧទ្យានុរក្សដេញចាប់ និងមានផ្ទុះអាវុធ ទេីបបង្កឱ្យដួលម៉ូតូស្លាប់ដូចនេះ។ 
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ មន្ត្រីឧទ្យានុរក្ស បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ និងថាពួកគាត់មិនបានដេញចាប់ និងផ្ទុះអាវុធនោះឡេីយ ដោយគ្រាន់តែធ្វើការអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ។

VAYO FM Radio
កម្ពុជាស្នើឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនានានៅលើទឹកដីកម្ពុជា ដែលខ្លួនកាន់កាប់ដោយខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង(fait accompli) និងឈប់បង្កើតលេសដើម្បីពន្យារពេលអនុវត្តកិច្ចព្រមព្រៀង ជាពិសេសពន្យារពេលការវាស់វែងខណ្ឌសីមារវាងប្រទេសទាំងពីរតទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកនាំពាក្យបន្ថែមថា មានតែក្រុមការងារបច្ចេកទេសចម្រុះនៃយន្តការ JBC ទេទើបមានសមត្ថកិច្ចពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ ដូច្នេះកម្ពុជានៅតែបន្តជំរុញភាគីថៃឱ្យបង្ហាញសុឆន្ទៈតាមរយៈការរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងតាមសំណើរបស់កម្ពុជាដោយគ្មានការពន្យារពេលទៀតឡើយ។ 
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកឡើងវិញនូវខ្លឹមសារចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ បន្ថែមលើនេះ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។
ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីថៃនៅមិនទាន់អនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមនេះនៅឡើយទេ ដោយព្យាយាមរកលេសជាបន្តបន្ទាប់ដើម្បីពន្យារពេល ខណៈដែលមន្ត្រីថៃតែងអះអាងថា ខ្លួនគោរពកិច្ចព្រមព្រៀងនេះ និងចង់បានដំណោះស្រាយដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ ជាពិសេសយន្តការ JBC។ ទន្ទឹមនឹងនោះ ភាគីថៃនៅតែបន្តធ្វើសកម្មភាពនានាក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយខុសច្បាប់ក្នុងគោលបំណងបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែង (fait accompli)៕

ពូ ការ៉េបួន
បើផ្លូវឆ្លងអូរព្រំដែន ខ្មែរ-ថៃ ឡើងរលោងដូចនេះ តែគេសរសេររបាយការណ៍ថាមិនមានការឆ្លងដែនទេតើថ្នាក់លើជឿទេ?
ប្រភពច្បាស់ការខ្សឹបប្រាប់ថាចាប់ពីបង្គោល ៤៣ ដល់ បង្គោល៥៩ កំពុងតែសកម្មក្នុងការនាំមនុស្សឆ្លងដែន និងសាច់ក្លាសេព្រមទាំងទំនិញគ្រប់ប្រភេទចូលមកទឹកដីកម្ពុជាយ៉ាងសប្បាយរីករាយ។
សូមគោរពជូនពរមេៗដែលរកស៊ីរបរនេះ រកទទួលទានមានបាន ទិញឡានបន្ថែមថ្មី ទិញដីនៅក្រៅប្រទេសបន្ថែមទៀត និងមានសុខភាពល្អអាយុវែង បន្តរកស៊ីរបរនេះកាន់តែរីកចម្រើនទៅរីកចម្រើនទៅ

No comments:

Post a Comment