ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, September 1, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២៦

 ហ៊ុល ម៉ារ៉ា ក្រុមជ្រុលនិយមសៀមបង្កាត់ភ្លេីងថ្មីបន្ទាប់ពីកម្ពុជាក្រុមប៉ាតុករបានស្រែ
កទាមទារអោយប្រ/ជអុីស្រាអែលចេញពីថៃនៅមុខទូតអុីស្រាអែល !

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាព។ 
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 
ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
Unofficial Translation
Press Release 
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: 
On Tuesday, September 1, 2026, at 09:35 a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Cham Yeam International Border Check Point located in Cham Yeam Village, Pak Khlang Commune, Mondol Seima District, Koh Kong Province following the entry into force of the ceasefire, to ensure its implementation between Cambodia and Thailand, promote transparency and mutual trust, and move toward rapid normalization.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. 
Cambodia consistently provides full support and strengthens the role of the ASEAN Observer Team (AOT) in ensuring the implementation of the ceasefire between Cambodia and Thailand, in order to promote transparency and build mutual trust.
The public, as well as national and international journalists, are hereby informed of the facts regarding this matter. 
Tuesday, September 1, 2026

Aplus
កងទ័ពជើងគោកថៃបញ្ជាក់ថា ព័ត៌មានអំពី «អាជីវករកម្ពុជារៀបចំតូបលក់ទំនិញនៅផ្សារចុងច្រាង» គឺមិនពិតទេ 
🧐សៀមវាផ្សាយព័ត៌មានបោកតែគ្នាវា ..រូបភាពបន្លំភ្នែក វាចង់បង្ហាញថាដីដែលវាវាយប្លន់ដីខ្មែរនោះ(អូស្មាច់) គឺជាដីរបស់វា ដោយយករូបភាពផ្សារក្នុងដីសៀមមកជំនួស រូបភាពពិតដែលវាប្រើកំលាំងចូលមកប្លន់ទឹកដីកម្ពុជា ដូចនេះវាបង្កើតរឿងចចាមអារាមថា មានខ្មែរចូលតាំងតូបលក់ដូរ នៅចុងចោម ..
ថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2026។ កងទ័ពជើងគោកថៃបានបំភ្លឺព័ត៌មានទាក់ទងនឹង "អ្នកលក់ដូរកម្ពុជាកំពុងរៀបចំតូបនៅក្នុងផ្សារចុងចោម" ដោយបញ្ជាក់ថាការស៊ើបអង្កេតបានបង្ហាញថាហាងទាំងនោះជាកម្មសិទ្ធិរបស់ពលរដ្ឋថៃនៅក្នុងតំបន់នោះ។ បន្ទាប់ពីការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គមដែលបញ្ជាក់ថាអ្នកលក់ដូរកម្ពុជាបានរៀបចំតូបនៅក្នុងផ្សារចុងចោម កម្លាំងពិសេសសុរាណរីបានត្រួតពិនិត្យតូប៖ តូបទាំងអស់នៅក្នុងតំបន់នេះជារបស់ពលរដ្ឋថៃនៅក្នុងតំបន់ ហើយមិនបានរកឃើញអ្នកលក់ដូរកម្ពុជាកំពុងលក់ទំនិញដូចដែលបានរាយការណ៍នៅក្នុងព័ត៌មាននោះទេ។ ប្រភពព័ត៌មាន៖ នៅថ្ងៃនោះ អ្នកមានឥទ្ធិពលម្នាក់មកពីខាងក្រៅតំបន់បានថត និងសម្ភាសន៍អ្នកទិញទំនិញ។ ព័ត៌មាន ឬរូបភាពអាចត្រូវបានផ្សព្វផ្សាយបន្ថែមទៀត ដែលនាំឱ្យមានការយល់ច្រឡំ។ កងទ័ពជើងគោកថៃ

Sar Sokha
[English Below] ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់ស៊ីវិល ដោយសារអំពើឈ្លានពានរបស់យោធាថៃ ព្រមទាំងបញ្ជាក់ពីគោលជំហរគាំទ្រ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕
The Ministry of Interior of the Royal Government of Cambodia issued a press release regarding the situation of displaced persons and the impact on civilians caused by the Thai military's aggression, as well as affirming its stance in support of the statement of the Spokesperson of the Senate of the Kingdom of Cambodia

PR Cambodian Government
កម្ពុជាមិនមានបំណងធ្វើឱ្យវិវាទកម្ពុជា-ថៃក្លាយជាបញ្ហាអន្តរជាតិឡើយ ហើយប្រសិនបើថៃពិតជាចង់កាត់បន្ថយការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ថៃគួរដោះស្រាយមូលហេតុនៃបញ្ហាដោយដកកងកម្លាំងចេញពីទឹកដីកម្ពុជា បញ្ឈប់សកម្មភាពដែលផ្លាស់ប្តូរស្ថានភាពនៅលើដី និងអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាដែលបានភៀសខ្លួន វិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ។
Cambodia does not intend to internationalize the Cambodia–Thailand dispute. If Thailand genuinely wishes to reduce international attention, it should address the root causes of the problem by withdrawing its forces from Cambodian territory, ceasing activities that alter the situation on the ground, and allowing displaced Cambodian civilians to return safely and with dignity to their homes.
សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹង
សេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

GD TV
គេមកទៀតហើយ👉 " នាយក JIC សកម្មភាពកងទ័ពថៃ គឺដើម្បីការពារខ្លួន ស្របតាមច្បាប់អន្តរជាតិ កម្ពុជាជាអ្នកបាញ់ BM 21 មុន "

«នាយក JIC បញ្ជាក់ពីជំហរព្រំដែនថៃ-កម្ពុជា បញ្ជាក់ពីសកម្មភាពការពារខ្លួនរបស់ប្រទេសថៃស្របតាមគោលការណ៍អន្តរជាតិ ចង្អុលបង្ហាញថាកម្ពុជាជាអ្នកផ្តួចផ្តើមការបាញ់ប្រហារ»។

នៅថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2026 ឧត្តមសេនីយ៍ឯក ប្រាផាស សុនចៃឌី ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា (នាយក JIC) បានបង្ហាញពីវិធីសាស្រ្ត និងជំហររបស់ប្រទេសថៃលើស្ថានភាពតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិវាយតម្លៃស្ថានភាពពីទស្សនៈទូលំទូលាយ និងយុត្តិធម៌ ដោយពិចារណាលើព្រឹត្តិការណ៍ទាំងអស់តាមលំដាប់លំដោយ ហើយមិនត្រូវវិនិច្ឆ័យតែលើពេលដែលប្រទេសថៃសងសឹកដោយកម្លាំងនោះទេ ព្រោះការប៉ះទង្គិចគ្នាមិនបានចាប់ផ្តើមនៅថ្ងៃនោះទេ។

ឧត្តមសេនីយ៍ឯក ប្រាផាស បានថ្លែងថា កម្ពុជាបានផ្តួចផ្តើមការបាញ់ប្រហារ និងសកម្មភាពញុះញង់ ដោយប្រើអាវុធធុនធ្ងន់ដូចជារ៉ុក្កែត BM-21 ដែលបណ្តាលឱ្យខូចខាតដល់ជនស៊ីវិល និងទ្រព្យសម្បត្តិថៃ។ ដូច្នេះ ការឆ្លើយតបយោធារបស់ប្រទេសថៃត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ការគំរាមកំហែង ការពារអធិបតេយ្យភាព និងការពារប្រជាជនរបស់ខ្លួន ក្រោមសិទ្ធិការពារខ្លួនស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សកម្មភាពទាំងនោះមានកំណត់ក្នុងការកំណត់គោលដៅ ហើយកម្លាំងដែលប្រើប្រាស់គឺសមាមាត្រដើម្បីកាត់បន្ថយផលប៉ះពាល់លើជនស៊ីវិល។

នាយក JIC បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនស្វែងរកជម្លោះទេ ប៉ុន្តែប្រតិបត្តិការនៃយន្តការទ្វេភាគីគឺចាំបាច់។ ជាពិសេស គណៈកម្មការព្រំដែនរួម (JBC) អាចធ្វើការស៊ើបអង្កេតស្វែងរកការពិតនៅនឹងកន្លែងបានលុះត្រាតែព្រំដែនមានសុវត្ថិភាព គ្មានការញុះញង់ និងការគំរាមកំហែងដោយមីន។ ប្រទេសថៃជំរុញឱ្យគ្រប់ភាគីទាំងអស់ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង និងយន្តការចរចាដែលមានស្រាប់ ជាជាងងាកទៅរកការចោទប្រកាន់ឯកតោភាគីនៅក្នុងវិស័យសាធារណៈ។ ប្រទេសថៃមិនបានស្នើសុំឱ្យសហគមន៍អន្តរជាតិចូលខាងណាមួយឡើយ ប៉ុន្តែផ្ទុយទៅវិញត្រូវផ្ទៀងផ្ទាត់ការពិតដោយប្រើស្តង់ដារដូចគ្នា។ គោលដៅចុងក្រោយរបស់ប្រទេសថៃមិនមែនដើម្បីឈ្នះសង្គ្រាមព័ត៌មាននោះទេ ប៉ុន្តែដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ និងសម្រេចបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ព្រំដែន។

“ผอ.JIC” แจงจุดยืนชายแดนไทย–กัมพูชา ยันไทยปฏิบัติการป้องกันตนเองตามหลักสากล ชี้กัมพูชาเปิดฉากยิง
.
วันที่ 1 กันยายน 2569 พล.อ.อ.ประภาส สอนใจดี ผู้ช่วยผู้บัญชาการทหารอากาศ ในฐานะผู้อำนวยการศูนย์ข่าวสารสถานการณ์ไทย–กัมพูชา (ผอ. JIC) เปิดเผยถึงแนวทางและจุดยืนของประเทศไทยต่อสถานการณ์บริเวณชายแดนไทย–กัมพูชา โดยเรียกร้องให้ประชาคมระหว่างประเทศประเมินสถานการณ์จากลำดับเหตุการณ์ทั้งหมดอย่างรอบด้านและเป็นธรรม ไม่ควรตัดสินเฉพาะช่วงเวลาที่ฝ่ายไทยใช้กำลังตอบโต้ เนื่องจากเหตุปะทะไม่ได้เริ่มต้นในวันดังกล่าว
.
พล.อ.อ.ประภาส กล่าวว่า ฝ่ายกัมพูชาเป็นผู้เปิดฉากยิงและรุกล้ำยั่วยุก่อน โดยมีการใช้อาวุธหนักอย่างจรวด BM-21 ส่งผลให้พลเรือนและทรัพย์สินของไทยได้รับความเสียหาย การที่ไทยต้องตอบรับด้วยกำลังทางทหารจึงเป็นการดำเนินการเพื่อหยุดยั้งภัยคุกคาม ปกป้องอธิปไตย และคุ้มครองประชาชน ซึ่งอยู่ภายใต้สิทธิการป้องกันตนเองตามหลักกฎหมายมนุษยธรรมระหว่างประเทศ มีการจำกัดเป้าหมายและใช้กำลังอย่างได้สัดส่วนเพื่อลดผลกระทบต่อพลเรือนอย่างเคร่งครัด
.
ผอ. JIC ระบุว่า ไทยไม่ได้ต้องการความขัดแย้ง แต่การดำเนินงานของกลไกทวิภาคี โดยเฉพาะคณะกรรมาธิการเขตแดนร่วม (JBC) จะสามารถลงพื้นที่สำรวจข้อเท็จจริงได้ก็ต่อเมื่อชายแดนมีความปลอดภัย ปราศจากการยั่วยุและภัยคุกคามจากทุ่นระเบิด พร้อมขอให้ทุกฝ่ายยึดมั่นในข้อตกลงและกลไกการเจรจาที่มีอยู่ แทนการใช้พื้นที่สาธารณะกล่าวหาฝ่ายเดียว ทั้งนี้ ประเทศไทยไม่ได้เรียกร้องให้สังคมโลกเลือกข้าง แต่ขอให้ตรวจสอบข้อเท็จจริงด้วยมาตรฐานเดียวกัน โดยเป้าหมายสูงสุดของไทยไม่ใช่การเอาชนะในสงครามข่าวสาร แต่คือการสร้างความปลอดภัยให้ประชาชน ปกป้องอธิปไตย และนำไปสู่สันติภาพที่ยั่งยืนในพื้นที่ชายแดน

ព្រំដែន កម្ពុជា ថៃ៖ កម្ពុជារក្សាជំហរ យកខ្សែព្រំដែនអន្តរជាតិ ១៩០៤-១៩០៧ គឺ រដ្ឋាភិបាលកម្ពុជា រដ្ឋសភាកម្ពុជា និង ព្រឹទ្ធសភាកម្ពុជា រួមគ្នា អំពាវនាយឲ្យអន្តរជាតិជួយអន្តរាគមន៍បង្ខំឲ្យ រដ្ឋាភិបាលថៃ រដ្ឋសភាពថៃ និង ព្រឹទ្ធសភា ដកទ័ពទៅវិញ។ ជាការឆ្លើយបត ជាមួយនឹងគំនាបសង្កត់បែបនេះ ប្រទេសថៃដែលមាន ស្ថាបនទាំង ៣ រួមគ្នា ហាមឃាត់ គណកម្មាការបច្ចេកទេសវាស់វែង បោះបង្គោលព្រំដែនមិនឲ្យមានដំណើរការ ដោយសារ តាមបច្ចេកទេស ១០០ % គឺ ទាំងទ័ពថៃ ទាំងទ័ពសៀម សុទ្ធតែបាន នឹងកំពុងឈ្លានពានកម្ពុជា។ កម្ពុជា បង្ខំឲ្យ សៀម ចេញមក មកតតាំងជាមួយ កម្ពុជា​ តែសៀម នៅតែពួនពីខាងក្រោយខ្នង ថៃដដែល។ សហគមន៍អន្តរជាតិ ថ្លែងទៅថៃថា ពួកគេមិនលូកដៃចូលកិច្ចការផ្ទៃក្នុងថៃនិងសៀមទេតែត្រូវដកទ័ពចេញពីទឹកដីកម្ពុជា។ នេះជា គំរូផែនទី សន្ធិសញ្ញាបារាំងសៀម តំបន់ អន្លង់់វែង Anlong Veng ទៅ ច្រកជាំ សព្វថ្ងៃចម្ងាយ ១៣ គម។

Post Khmer
កម្ពុជាបានបដិសេធការបកស្រាយរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) លើសេចក្ដីប្រកាសរួមឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ទីតាំងកងទ័ពដែលត្រូវបានរក្សាទុកជាបណ្ដោះអាសន្នដើម្បីបញ្ឈប់ការបាញ់ប្រហារ មិនអាចកំណត់អធិបតេយ្យភាព ផ្ទេរកម្មសិទ្ធិដែនដី ឬគូសព្រំដែនថ្មីបានឡើយ។

Saroeurn SOMkh
‼️ថៃរាយការថាកម្ពុជាមានBM-21 របស់សូវៀតជិត 100.គ ឧទ្ធម្ភាគចក្រ Type-81 ចិន 55.គនឹងRM-70 របស់ឆែក 18.គ និង PHL-03 ចិនចំនួន 6+.គ !កងទ័ពថៃកំពុងពន្លឿនការផ្គត់ផ្គង់🚨ត្រៀមប្រយុទ្ធ!តៃល្បិច

No comments:

Post a Comment