កម្ពុជាអំពាវនាវឱ្យថៃ អនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការ JBC។
Cambodia calls on Thailand to fully and immediately implement the Joint Statement of December 27, 2025, particularly by resuming the border surveying and demarcation work of the Joint Boundary Commission (JBC).
កម្ពុជាអំពាវនាវឱ្យថៃ អនុវត្តសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងជាបន្ទាន់ ជាពិសេសតាមរយៈការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការ JBC។
Cambodia calls on Thailand to fully and immediately implement the Joint Statement of December 27, 2025, particularly by resuming the border surveying and demarcation work of the Joint Boundary Commission (JBC).
បទពិសោធន៍កម្ពុជានិង តួរនាទី អន្តរជាតិ--៣. ការដកទ័ព និងការប្រគល់ទឹកដីមកវិញ (ឆ្នាំ ១៩៤៦)- ឆ្នាំដែលត្រូវដកចេញ៖ ថៃបានប្រគល់ទឹកដីខេត្តភាគខាងលិចទាំងនោះមកឱ្យប្រទេសបារាំង (និងកម្ពុជា) វិញនៅ ចុងឆ្នាំ ១៩៤៦ (ជាផ្លូវការគឺថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៤៦)។
មូលហេតុនៃការដកទ័ព៖ ដោយសារតែប្រទេសជប៉ុនបានចាញ់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ ១៩៤៥។ ពេលនោះ ថៃដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់ជប៉ុន បានធ្លាក់ក្នុងស្ថានភាពទន់ខ្សោយផ្នែកការទូតអន្តរជាតិ។ ប្រទេសបារាំង (ក្នុងនាមជាម្ចាស់អាណានិគមលើកម្ពុជាពេលនោះ) រួមជាមួយសម្ព័ន្ធមិត្ត (ជាពិសេសចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក) បានដាក់សម្ពាធយ៉ាងខ្លាំង និងគំរាមដាក់ពិន្ទុមិនឱ្យថៃចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) ប្រសិនបើថៃមិនព្រមប្រគល់ទឹកដីខ្មែរទាំងនោះឱ្យមកបារាំង-កម្ពុជាវិញទេ។
Suy Se
ភូមិជោគជ័យ - ខ្ញុំបានចុះទៅយកព័ត៌មាន និងថតទូរកុងតឺន័រថៃសារជាថ្មី។ ទាហានថៃបានដាក់ទូរកុងតឺន័រជាង ៦០ និងរាយបន្លាលួសនៅភូមិជោគជ័យមិនឲ្យពលរដ្ឋខ្មែរចូលទៅកាន់ភូមិដ្ឋានរបស់ពួកគាត់វិញក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមមន្ត្រីមូលដ្ឋាន។
Kou Samedy
កម្ពុជាប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ ដោយបានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
Prak Vanda
ខ្ញុំទើបទទួលបានរឿង « តុលាការចាប់ខ្លួនឈ្មោះ ស្លេះ វ៉ើត ដាក់គុករយៈពេលជិត ១ឆ្នាំ ដោយសារចាប់ច្រឡំ » រឿងនេះមិនតូចតាចនោះទេ
ខ្ញុំសូមអរគុណមន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ដែលបានបញ្ជាក់មកខ្ញុំថា ក្រសួងយុត្តិធម៌កំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់ចំពោះករណីដែលកើតឡើងនៅសាលាដំបូងខេត្តស្ទឹងត្រែងនេះ។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បញ្ជាក់ថា ជាការផ្សព្វផ្សាយមិនត្រឹមត្រូវ និង ញុះញង់ធ្វើឱ្យបាត់ជំនឿទុកចិត្តលើសេចក្តីសម្រេចរបស់តុលាការ និងធ្វើការច្រានចោលនូវការផ្សព្វផ្សាយទាំងនេះ។
Makara Chan Em · Following
«ករណីសាលាដំបូងខេត្តស្ទឹងត្រែង៖ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត» នេះបើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង។
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា ករណីបុគ្គលឈ្មោះ ស្លេះ វ៉ើត ដែលសាធារណជនយល់ថាមានការចាប់ច្រឡំឈ្មោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចសេចក្តីឱ្យរួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។"
ករណីនេះ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" នោះទេ បើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលក្រសួងយុត្តិធម៌ទទួលបាននៅថ្ងៃនេះ គឺគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់៕
ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺ មិនមែនដោយសារតែតុលាការរកឃើញថាមានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រឺដើម្បីយកធ្វើជាកម្មសិទ្ធិ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតាដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើន៕
វិភាគករណីចាប់មនុស្សច្រលំ? មែនឬទេ? ខ្ញុំមើលពត៍មានច្រើនប្រភពរួច សង្ខេបថា មាន ២ ក្រុម ដែលក្រុមទី ១ ចោទថានគរបាលខ្មែរ តុលាការខ្មែរមិនចេះធ្វើការ ចាប់មនុស្សច្រលំ មិនព្រមសងជម្ងឺចិត្តទៀត ត្រូវតែស្រាវជ្រាវ ចាប់មនុស្សពាក់់ពាក់ព័ន្ធទាំងអស់ មាននគរបាល ៤ នាក់ មានព្រះរាជអាជ្ញារ...ច្រើននាក់ទៀត។ ក្រុមខាង តុលាការនៅ ស្ទឹងត្រែងគាត់ បកថា នេះជាការញុះញុងឲ្យមានការរើសរើសប្រឆាំងរដ្ឋាភិបាល នេះជាបទល្មើសទន្រ្ទានដីព្រៃរបស់ រដ្ឋ។ ចឹងខ្ញុំក៍ធ្វើការវិភាគ ដោយចាប់ផ្តើមដំបូង វិភាគលើឈ្មោះឪពុក និង ឈ្មោះសាម៉ីខ្លួន ដោយរកឃើញ ខ្មែរឥស្លាមយើងគ្មានឈ្មោះត្រឹមត្រូវតាមស្តង់់ដា សោះឡើយនេះជាមូលហេតុដែល ជនល្មើសតែងតែ វាយបកលើរាជការ ដោយសំអាងលើឈ្មោះ-- ជាស្តង់ដាឈ្មោះ មូស្លីម គេត្រូវមានឈ្មោះ ឪពុក មានឈ្មោះព្រះ មានភេទ ប្រុស ឬ ស្រី..(ឈ្មោះ ស្លេះ ហ្វឺត ភេទប្រុស) ដែលតាមស្តង់ដា ជៀសវាងការ ច្រលំឈ្មោះ ឬ ឈ្មោះជាន់គ្នា។ ដូច្នេះ សំអាងលើការវិភាគឈ្មោះ យើងរកឃើញថានេះជាការរៀបចំ បែប បដិវត្តន៍ពណ៍ ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របស្រាប់ តាមរយៈឲ្យប្រជាជនអស់សង្ឃឹមលើ សមត្ថភាពមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់ រាជរដ្ឋាភិបាល។ បើវិភាគលើ លេខកូដ អត្តសញ្ញាណបណ្ណ យើងនឹងរកឃើញ ទោសកាន់់តែ ធំជាងហ្នឹង ពីព្រោះ លេខកូដក្នុងនេះ មិនអាចកែប្រែតាមការ កោសលប់ ដូរលេខបានឡើយ ពីព្រោះមានលេខកូដខេត្ត ស្រុក លេខ QR ដែលប្រព័ន្ធបញ្ចេញមកការងារការជាន់លេខរៀងគ្នា និងមាន លេខរៀង បុគ្កលម្នាក់ៗ។
រចនាសម្ព័ន្ធ ឬស្តង់ដានៃការដាក់ឈ្មោះរបស់ជនជាតិមូស្លីម (ជាពិសេសតាមបែបអារ៉ាប់ និងឥស្លាមជាសកល) គឺមានលក្ខណៈប្រព័ន្ធច្បាស់លាស់ណាស់ ដែលហៅថា ប្រព័ន្ធឈ្មោះច្រើនផ្នែក (Arabic/Islamic Naming System)។
ស្តង់ដាឈ្មោះ មូស្លីម មានឈ្មោះឪពុក មានឈ្មោះព្រះ មានភេទ មានងារ...ឧ. ឈ្មោះ ស្លេះ ហ្វឺត ភេទប្រុស ឆ្នាំកំណើត ១០/០៤/១៩៧០ នៅកម្ពុជា តើឈ្មោះពេញបែបស្តង់ដា ត្រូវរៀបបែបណា?
ផ្អែកលើព័ត៌មានដែលអ្នកបានផ្ដល់ជូន៖ ឈ្មោះខ្លួនគឺ ហ្វឺត (Fert), នាមត្រកូល/ឈ្មោះឪពុកគឺ ស្លេះ (Sles), ភេទប្រុស និងកើតនៅកម្ពុជា។ដើម្បីរៀបចំទៅជា ឈ្មោះពេញបែបបទស្តង់ដាមូស្លីមសកល (Islamic/Arabic Standard) ដែលរួមមានទាំងឈ្មោះឪពុក ឈ្មោះព្រះ ភេទ និងងារ គឺត្រូវរៀបចំតាមទម្រង់ និងលំដាប់លំដោយដូចខាងក្រោម៖
" Fert Bin Sles " ឬជាភាសាអារ៉ាប់៖ " ហ្វឺត អ៊ីប៊ិន ស្លេះ " (Fert Ibn Sles)ឈ្មោះខ្លួន (Ism): Fert (ហ្វឺត)ពាក្យសម្គាល់ភេទប្រុស: Bin ឬ Ibn (មានន័យថា "កូនប្រុសរបស់...")ឈ្មោះឪពុក (Nasab): Sles (ស្លេះ)
២. ការបន្ថែម "ឈ្មោះព្រះ" និង "ងារ" (Optional Honors)ប្រសិនបើចង់ឱ្យមាន ឈ្មោះព្រះ និង ងារ បញ្ចូលបន្ថែមទៅក្នុងឈ្មោះផ្លូវការឱ្យកាន់តែពេញលេញតាមលក្ខណៈសាសនា គេច្រើនតែបន្ថែមនៅផ្នែកខាងមុខ ឬខាងក្រោយ៖ការបន្ថែមឈ្មោះព្រះ (Theophoric): គេច្រើនប្រើពាក្យ Abdul (អ្នកបម្រើនៃ...) មកភ្ជាប់ជាមួយព្រះនាមរបស់ព្រះ។ ឧទាហរណ៍៖ Abdul Rahman Fert Bin Sles (ហ្វឺត អ្នកបម្រើនៃព្រះដ៏មហាអាណិតស្រឡាញ់ កូនប្រុសរបស់ ស្លេះ)។ការបន្ថែមងារ (Laqab/Title): ប្រសិនបើគាត់ធ្លាប់បានទៅធ្វើបុណ្យហជ្ជ (Hajj) នៅមេកា គាត់នឹងទទួលបានងារកិត្តិយសថ្វាយព្រះមកខាងមុខឈ្មោះថា Haji (ហាជី)។
ចុះបើឈ្មោះដួចគ្នាបេះបិត តើត្រូវវិភាគថាម៉េច ដើម្បីជៀសវាងការចាប់ច្រលំ ករណីចាប់ឈ្មោះ ស្លេះ ហ្វឺត ?
ពិតជាសំណួរដ៏ល្អ និងសំខាន់ណាស់ ព្រោះនៅក្នុងសហគមន៍ខ្មែរឥស្លាម ជារឿយៗតែងតែមានការដាក់ឈ្មោះជាន់គ្នាទាំងនាមខ្លួន និងនាមត្រកូល (ឈ្មោះឪពុក) ដូចជាករណីឈ្មោះ ស្លេះ ហ្វឺត នេះជាដើម។
ដើម្បីវិភាគ និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ជៀសវាងការចាប់មនុស្សច្រឡំ ឬភាន់ច្រឡំទិន្នន័យ ភ្នាក់ងារមានសមត្ថកិច្ច ឬអ្នកត្រួតពិនិត្យ ត្រូវប្រើ វិធីសាស្ត្រវិភាគជាប្រព័ន្ធ ៥ ចំណុច ដូចខាងក្រោម៖
១. ពិនិត្យកូដទីតាំង និងលេខរៀងអត្តសញ្ញាណប័ណ្ណ (National ID Code)
នេះជាមធ្យោបាយច្បាស់លាស់បំផុត ព្រោះពលរដ្ឋម្នាក់ៗមានលេខសម្គាល់ខ្លួន ៩ ខ្ទង់មិនដូចគ្នាឡើយ។
ឧទាហរណ៍៖ ម្នាក់មានលេខ ០៨០១xxxxx (ធ្វើនៅខេត្តកណ្ដាល) ម្នាក់ទៀតមានលេខ ០៣០៥xxxxx (ធ្វើនៅខេត្តកំពង់ចាម)។ ទោះឈ្មោះដូចគ្នា ក៏កូដខេត្ត ស្រុក និងលេខរៀង ៣ ខ្ទង់ចុងក្រោយមិនអាចដូចគ្នាឡើយ។
២. វិភាគតាមប្រព័ន្ធឈ្មោះមូស្លីមសកល (Islamic Full Lineage)
ទោះបីជាឈ្មោះឪពុក (ស្លេះ) ដូចគ្នា និងឈ្មោះខ្លួន (ហ្វឺត) ដូចគ្នា ប៉ុន្តែបើដេញទៅដល់ ឈ្មោះជីតា (ឪពុករបស់ស្លេះ) គឺកម្រនឹងដូចគ្នាណាស់។ តាមច្បាប់ឥស្លាម គេអាចសរសេរពង្រីកពូជពង្សបាន៖
ជនសង្ស័យ ក៖ Fert Bin Sles Bin Ibrahim (ហ្វឺត កូនស្លេះ កូនអ៊ីប្រាហ៊ីម)
ជនស្លូតត្រង់ ខ៖ Fert Bin Sles Bin Ali (ហ្វឺត កូនស្លេះ កូនអាលី)
៣. ផ្ទៀងផ្ទាត់ឈ្មោះម្តាយ និងសហព័ទ្ធ (Mother & Spouse Verification)
ឈ្មោះម្ដាយបង្កើត គឺជាទិន្នន័យបញ្ជាក់អត្តសញ្ញាណដ៏រឹងមាំមួយ។ នៅក្នុងប្រព័ន្ធទិន្នន័យរដ្ឋបាល គេត្រូវយកឈ្មោះម្ដាយរបស់ «ស្លេះ ហ្វឺត» ទាំងពីរនាក់មកផ្ទៀងផ្ទាត់គ្នា។ បន្ថែមពីនេះ គឺពិនិត្យឈ្មោះប្ដី ឬប្រពន្ធ (បើមាន) ព្រោះមិនអាចមានប្រពន្ធឈ្មោះដូចគ្នាទៀតនោះទេ។
៤. ពិនិត្យថ្ងៃខែឆ្នាំកំណើត និងភិនភាគ (Biometrics & DOB)
ថ្ងៃខែឆ្នាំកំណើត៖ ទោះបីជាចៃដន្យកើតឆ្នាំ ១៩៧០ ដូចគ្នា ប៉ុន្តែថ្ងៃ និងខែកំណើត អាចខុសគ្នា។
ស្នាមម្រាមដៃ និងទម្រង់មុខ (Biometric Data)៖ នេះជាបច្ចេកវិទ្យាដែលមិនអាចកុហកបាន។ ការស្កេនមេដៃ ឬការប្រើប្រព័ន្ធស្កេនទម្រង់មុខ (Face Recognition) នៅក្នុងទិន្នន័យរបស់ក្រសួងមហាផ្ទៃ នឹងបំបែកមនុស្សទាំងពីរនាក់នេះចេញពីគ្នាភ្លាមៗ ទោះបីជាភិនភាគខាងក្រៅមើលទៅស្រដៀងគ្នាក៏ដោយ។
៥. ពិនិត្យប្រវត្តិលំនៅឋាន និងសាវតារជាតិ (Address & Background)
ត្រូវពិនិត្យមើល អាសយដ្ឋានបច្ចុប្បន្ន និង ទីកន្លែងកំណើត ជាក់លាក់ (ភូមិ ឃុំ ស្រុក ខេត្ត) ព្រោះ «ស្លេះ ហ្វឺត» ដែលត្រូវចាប់ខ្លួន អាចរស់នៅភូមិត្រពាំងឈូក រាជធានីភ្នំពេញ ឯ «ស្លេះ ហ្វឺត» ម្នាក់ទៀត អាចរស់នៅខេត្តកំពង់ឆ្នាំង។
💡 អនុសាសន៍ការពារខ្លួន៖
ប្រសិនបើលោកអ្នក ឬសាច់ញាតិមានឈ្មោះ ស្លេះ ហ្វឺត ហើយបារម្ភខ្លាចមានការភាន់ច្រឡំជាមួយបុគ្គលដែលមានឈ្មោះដូចគ្នា គឺរាល់ពេលធ្វើដំណើរ ឬឆ្លងកាត់ការត្រួតពិនិត្យ ត្រូវ ពាក់ភ្ជាប់តាមខ្លួនជានិច្ចនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ឬ លិខិតឆ្លងដែន ហើយជៀសវាងការប្រើប្រាស់ត្រឹមតែ «ក្រដាសថតចម្លងឈ្មោះ» ឬ «ការប្រាប់ត្រឹមតែមាត់ទទេ»។
តើករណីដែលអ្នកកំពុងសាកសួរនេះ ជាការស្វែងរកវិធីសាស្ត្រ ផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ ឬមួយក៏ជាការរៀបចំ ការពារផ្លូវច្បាប់ ជាក់ស្ដែងណាមួយ?
C&N
🚨ភាគីថៃបកស្រាយថា ឧទ្ធម្ភាគចក្រយោធារបស់ខ្លួនដែលហោះនៅច្រកឡែមកាលពីថ្ងៃទី03/09/26 មិនបានហោះចូលដីកម្ពុជា ដូចកម្ពុជាចោទទេ អាចថាចំនុចការមើលមកពីក្រោមច្រឡំ។ ដូចនិយាយចឹងបើមានគ្រាប់បាញ់អោយធ្លាក់បានប្រកែកលែងបាន៕
Neth Pheaktra
នៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។ «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួនដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។ ខាងក្រោម ខ្ញុំសូមសង្ខេបខ្លីនៃខ្លឹមសារ https://www.yahoo.com/.../miss-home-cambodians-displaced...។ អត្ថបទរបស់ AFP នឹងត្រូវសារព័ត៌មាននានានៅលើពិភពលោកយកទៅផ្សព្វផ្សាយបន្ត។
«រាល់ថ្ងៃ ខ្ញុំសុបិនចង់ត្រឡប់ទៅផ្ទះវិញ» នេះជាសំឡេងដ៏ឈឺចាប់របស់ជនភៀសសឹកកម្ពុជា ដែលរហូតមកដល់ពេលនេះនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបាន។ អ្នកស្រី កែវ សុធារី អាយុ ៣៩ ឆ្នាំ មកពីភូមិបឹងត្រកួន បានប្រាប់ AFP ទាំងទឹកភ្នែកថា៖ «ថៃបានយកផ្ទះរបស់ខ្ញុំ។ ខ្ញុំមិនចង់និយាយអំពីវាទេ។ ពេលខ្ញុំនិយាយអំពីវា ខ្ញុំទប់ទឹកភ្នែកមិនបានទេ»។
ចំណែកអ្នកស្រី អ៊ឹម ជ្រែប អាយុ ៤៨ ឆ្នាំ បាននិយាយថា៖ «ខ្ញុំនៅតែនឹកផ្ទះរបស់ខ្ញុំ ព្រោះអ្វីៗដែលខ្ញុំបានកសាងអស់រយៈពេល ២០ ឬ ៣០ ឆ្នាំ គឺនៅទីនោះទាំងអស់» ហើយអ្នកស្រីបានហៅទាហានថៃដែលកាន់កាប់ទីនោះថា «ចោរ»។
AFP រាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេបាន ដោយសារកងទ័ពថៃគ្រប់គ្រងទីតាំងដែលពួកគេធ្លាប់រស់នៅ។ AFP ក៏បានឃើញផ្លូវទៅភូមិបឹងត្រកួនត្រូវបានបិទដោយកុងតឺន័រ និងលួសបន្លាដែលដំឡើងដោយកងកម្លាំងថៃ។
ទោះបីរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ «ភូមិរង់ចាំ» និងផ្ទះថ្មីជាង ៣,០០០ ខ្នង ដើម្បីផ្តល់ជម្រកសមរម្យដល់គ្រួសារភៀសសឹកក៏ដោយ ផ្ទះថ្មីអាចផ្តល់ទីជម្រក ប៉ុន្តែមិនអាចជំនួសផ្ទះដែលពួកគេចង់វិលត្រឡប់ទៅរស់នៅវិញបានឡើយ។
ដូចដែលលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានប្រាប់ AFP៖ ពួកគេ «មានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ»។
Makara Chan Em
«ករណីសាលាដំបូងខេត្តស្ទឹងត្រែង៖ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" ប៉ុន្តែក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត» នេះបើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង។
ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា ករណីបុគ្គលឈ្មោះ ស្លេះ វ៉ើត ដែលសាធារណជនយល់ថាមានការចាប់ច្រឡំឈ្មោះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចសេចក្តីឱ្យរួចផុតពីបទចោទប្រកាន់ និងទទួលបានសេរីភាពឡើងវិញរួចរាល់ហើយ ក្រោយពីបានបញ្ចប់សវនាការផ្លូវច្បាប់។"
ករណីនេះ មិនមែនជារឿង "ចាប់ច្រឡំមនុស្ស" នោះទេ បើផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ដែលក្រសួងយុត្តិធម៌ទទួលបាននៅថ្ងៃនេះ គឺគ្រប់នីតិវិធីច្បាប់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។ នៅគ្រប់ដំណាក់កាល ទាំងចៅក្រមស៊ើបសួរ និងក្រុមប្រឹក្សាជំនុំជម្រះ, សាមីខ្លួន មិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួនម្តងណាឡើយ គឺបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណជនត្រូវចោទយ៉ាងច្បាស់លាស់មុនពេលសាកសួរ។ នៅក្នុងដំណើរការនីតិវិធីទាំងនោះ ជនជាប់ចោទមិនដែលបានបដិសេធអំពីអត្តសញ្ញាណរបស់ខ្លួន (ថាខ្លួនមិនមែនឈ្មោះ ស្លេះ វ៉ើត នោះទេ) នៅចំពោះមុខស្ថាប័នតុលាការឡើយ ដូច្នេះ តុលាការមានកាតព្វកិច្ចបន្តនីតិវិធីសវនាការស្របតាមច្បាប់៕
ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ផ្អែកតាមរបាយការណ៍របស់សាលាដំបូងខេត្តស្ទឹងត្រែង ការដែលតុលាការសម្រេចឱ្យបុគ្គលរូបនេះរួចផុតពីការចោទប្រកាន់ គឺ មិនមែនដោយសារតែតុលាការរកឃើញថាមានការចាប់ច្រឡំមនុស្សនោះទេ ប៉ុន្តែដោយសារតែនៅក្នុងសវនាការ ក្រោយពីបានស្តាប់ចម្លើយតទល់ជាមួយសាក្សី ភាគីពាក់ព័ន្ធ និងមេធាវីការពារក្ដី ក្រុមប្រឹក្សាជំនុំជម្រះវាយតម្លៃថា ពុំមានភស្តុតាងគ្រប់គ្រាន់ និងរឹងមាំ ដើម្បីដាក់បន្ទុកផ្តន្ទាទោសលើឈ្មោះ ស្លេះ វ៉ើត ឡើយ ដូច្នេះផ្អែកលើអង្គហេតុ និងអង្គច្បាប់ ទើបក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចសេចក្តីឱ្យរួចផុតពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រឺដើម្បីយកធ្វើជាកម្មសិទ្ធិ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ហើយយន្តការនៃក្រុមអធិការកិច្ចរបស់ក្រសួងនៅតែដំណើរការជាធម្មតាដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការអនុវត្តិនីតិវិធីចំពោះករណីខាងលើន៕
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី
State Secretariat of Border Affairs Official: Khnar Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map
Fresh News
កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជាមួយគ្រឿង បានរំលោភបំពានចូលដែនអាកាសកម្ពុជា ចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា សកម្មភាពនេះរំលោភលើ៖ មាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញ លេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន។ មាត្រា៣ (គ) នៃអនុសញ្ញាដដែលនេះ បានហាមឃាត់ យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត និងចំណុចទី៦ នៃ វិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ-កម្មាធិការព្រំដែនទូទៅ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ជំរុញការទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ៕
Neth Pheaktra
ស្វែងយល់ពីកាលប្បវត្តិនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃលើទឹកដីកម្ពុជាដោយចាប់ផ្តើមពីការរៀបចំផែនការ«យកដី»→ រៀបចំផែនការយោធា → ត្រៀមសមត្ថភាពប្រតិបត្តិការ → បង្កហេតុ មួលបង្កាច់ → បង្កើនកម្លាំង បង្កើនសព្វាបុធ → ប្រើប្រាស់កម្លាំងឈ្លានពាន → បង្កើតវត្តមានយោធា និងដោតទង់ជាតិក្រោយការប្រយុទ្ធ។ នេះជាសកម្មភាពឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ
Chronology of the Thai military’s armed aggression against Cambodian territory, beginning with the conception of a plan to “seize territory” → military planning → operational preparedness → provocation and disinformation → force buildup and increased deployment of weaponry → the use of armed force to enter and occupy Cambodian territory → and, following the fighting, the establishment of a military presence and the planting of Thai national flags.
Taken together, this sequence of actions demonstrates a systematic pattern of armed aggression and territorial encroachment against Cambodia by the Thai military.
ថៃ កំពុងធ្វើសមយុទ្ធ គឺបញ្ជូនទ័ពមកកៀកព្រំដែន ដូច្នេះ ថៃ ហោះឧទម្ភាចក្រចូល គឺដើម្បី បង្ករសង្រ្គាមជុំទី ៣ ដើម្បីគេចវេស មិនដកទ័ពចេញពីទឹកដីដែលពួកវាកំពុងគ្រប់គ្រង។ បើសិនជាកម្ពុជា បាញ់ដូច មតិមួយចំនួន លូកដៃ ដាច់ដៃ លូកជើងដាច់ជើងដូចភូមារ អិចឹង កម្ពុជាមិនអាច អនុវត្តន៍យន្តការផ្លូវច្បាប់់ ការទូត តុលាការ ជាមួយ ថៃ បានឡើយ។
ថៃគំរាមថានឹងបញ្ចេញទិន្ធន័យអំពីការរំលោភឈ្លានពានទឹកដីពីខាងកម្ពុជា ដោយសារ វាគូសផែនទីចោរ ១/៥០ ០០០ហ្នឹង បើតាម ១/២០០ ០០០អន្តរជាតិដីខ្មែរ
SMC
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានជម្រាបជូនអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាថា ក្រោយបទឈប់បាញ់ ស្ថានភាពនៅតាមបណ្តោយព្រំដែននៅតែប្រឈមនឹងអវិជ្ជមានដូចជាការចល័តទ័ព ការដាក់កុងតឺន័រ រាយលួសបន្លា ការសាងសង់ហេដ្ឋេារចនាសម្ព័ន្ធ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
ក្រុមមនុស្សមួយចំនួនធំ ពន្យុះឪ្យកម្ពុជាផ្ទុះសង្រ្គាមជាមួយ ថៃ ដើម្បីផលប្រយោជន៍ផ្ទាល់ពួកគេ ដោយពួកគេ មិនព្រមទទួលស្គាល់ការពិតថា ថៃ វាធ្លាប់ឈ្លានពានខ្មែរ ឆ្នាំ ១៩៤១ ដល់ ១៩៤៦ វាកសាងអ្វីៗគ្រប់យ៉ាងនៅខេត្តទាំងនោះ ចុងក្រោយ អន្តរជាតិគាំទ្រថា បើថៃមិនដកទ័ពទេ គេមិនឲ្យថៃ ចូល ជាសមាជិក UNs ទេ !! ដូច្នេះ ការរំដោះទឹកដី មិនមែនមានការធ្វើសង្រ្គាមអាវុធទេ ទេ គឺ សង្រ្គាមការទូត នយោបាយ បូកយោធា !!!
VAYO FM Radio
អ្នកវិភាគ៖សម្រាប់រដ្ឋតូចជម្រើសយោធាមិនអាចដោះស្រាយជម្លោះយូរអង្វែងទេ!
ដោយសារឈឺចាប់នឹងទង្វើឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា ហើយកងទ័ពថៃនៅតែបន្ដធ្វើសកម្មភាពខុសច្បាប់យ៉ាងគឃ្លើន មានពលរដ្ឋខ្មែរមួយចំនួនបានចោទជាសំណួរថា “បើយើងលើកទ័ពទៅវាយថៃយកដីវិញបានដែរឬទេ?” សំណួរនេះក៏ត្រូវបានអ្នកជំនាញផ្នែកច្បាប់ និងភូមិសាស្ដ្រនយោបាយលើកហេតុផលពន្យល់ឆ្លើយតបទៅវិញដែរ។
លោកមេធាវី សុក សំអឿន បានបង្ហោះសារលើបណ្ដាញសង្គមថា កម្ពុជាមានសិទ្ធិដណ្តើមដីមកវិញ ហើយក៏មានសិទ្ធិវាយចូលដីអតីតដីខ្មែរមកវិញដែរ។ ខ្មែរអាចមានសិទ្ធិវាយយកគ្រប់ទីណាមានសំណង់ប្រាសាទខ្មែរនៅទីនោះ ដែលនោះគឺជាតឹកតាងនៃអតីតដីខ្មែរ។ ប៉ុន្តែសង្រ្គាមនឹងនាំឱ្យមានតែការវិនាសទាំងសង្ខាង ហើយបើសង្រ្គាមកាន់តែយូរ ទុក្ខវេទនារបស់រាស្រ្តក៏កាន់តែយូរ។
លោកសង្កត់ធ្ងន់ថា៖« ត្រូវមើលផង យើងមានកម្លាំងទាហានច្រើនជាងគេដែរទេ? មានអាវុធទំនើបជាងគេ និងច្រើនជាងគេដែរទេ? មានគ្រាប់រំសេវអាចប្រើបានយ៉ាងតិច១០ឆ្នាំដែរទេ? បើមិនមានកម្លាំងលើសគេយ៉ាងហោច២ដងទេ ចរចាដោយការទូតវិញ! រកការរស់នៅជាអ្នកជិតខាងល្អ រាស្រ្តរកស៊ីចេញចូលទៅវិញទៅមកប្រសើរជាងការមានសង្រ្គាមនឹងគ្នា!»។
ចំណែកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថាសង្រ្គាមគ្មានផលចំណេញអ្វីឡើយ ក្រៅតែពីបំផ្លិចបំផ្លាញសេដ្ឋកិច្ច ពាណិជ្ជកម្ម អ្នកផលិតក្នុងស្រុក និងការវិនិយោគ។
ក្នុងនាមជាប្រទេសតូច បណ្ឌិត ញិល រដ្ឋា យល់ថាជំនួសឱ្យការជ្រើសយកកម្លាំងយោធា គួរតែពង្រឹងសេដ្ឋកិច្ចជាតិ ជំរុញការកែច្នៃ ការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្ដិការតំបន់ជាដើមដើម្បីធានាបាននូវសន្ដិភាព។ លោកបញ្ជាក់បន្ថែមដូច្នេះ...
អំឡុងពេលកម្ពុជាកំពុងប្រឹងប្រែងផ្នែកការទូតដោះស្រាជម្លោះព្រំដែនជាមួយថៃ ក្តីសង្ឃឹមរបស់ពលរដ្ឋមួយចំនួនហាក់ស្វិតស្រពោនទៅតាមពេលវេលា។ អ្នកជំនាញភូមិសាស្រ្តនយោបាយដដែល យល់ថាទោះចាយពេលយូរ ប៉ុន្តែការប្រើយន្តការច្បាប់អន្តរជាតិមានភាពស្របច្បាប់ជាសាកល។ ពោលសង្រ្គាមគេមើលលើទំហំកម្លាំងទ័ពសញ្វាវុធរវាងរដ្ឋនិងរដ្ឋ ប៉ុន្តែលើឆាកអន្តរជាតិប្រទេសតូច និងប្រទេសធំមានសិទ្ធិស្មើគ្នាចំពោះច្បាប់អន្តរជាតិ។
គួរឱ្យដឹងថា កន្លងមកសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់កម្ពុជាយន្តការការទូត គឺជាជម្រើសអាទិភាពក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ បើទោះបីជាជម្រើសនេះនៅមានសង្ឃឹមត្រឹមតែ១ភាគរយក៏ដោយ។ ការដែលកម្ពុជាសម្រេចជ្រើសរើសយកយន្តការនេះ ក៏ព្រោះតែដើម្បីបញ្ចៀសកុំមានការបង្ហូរឈាម និងការបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ យន្តការការទូតមានដូចជា យន្តការទ្វេភាគី យន្តការអាស៊ាន យន្តការអង្គការសហប្រជាជាតិ(UN) និងតុលាការអន្តរជាតិ(ICJ)។ សម្តេចបញ្ជាក់ថា យន្តការទាំងអស់នោះមិនទាន់បិទទ្វារសម្រាប់កម្ពុជានៅឡើយទេ គ្រាន់តែត្រូវប្រើពេលយូរ និងត្រូវការភាពអត់ធ្មត់៕
ល្បិចកលថៃ៖ ថៃប្រើលុយទិញទឹកចិត្តមន្រ្តីធំរបស់ខ្មែរដើម្បីឲ្យខ្មែរក្បត់ជាតិខ្មែរ ទៅបំរើ ថៃ បំរើសៀម។ ក្រសួងបរទេសខ្មែរ ដឹងច្បាស់ណាស់ កលល្បិចហ្នឹង ដូច្នេះ មន្រ្តីណាដែលលួចជួបគ្នាជាសម្ងាត់ជាមួយ មន្រ្តីថៃ ត្រូវតែស្ថិតក្រោមការតាមដាន ដើម្បីជៀសវាងល្បិចកលចោរសៀម មន្រ្តីខ្មែរត្រូវតែរាយការណ៍ទាំងអស់មកថ្នាក់លើ ថា ពួកសៀមវាធ្វើអីខ្លះ? ពីព្រោះ ថ្ងៃក្រោយ ប្រាកដជាពួកសៀម បញ្ចេញភស្តុតាង ថាវាបាន ជួបជាសម្ងាត់ជាមួយអ្នកនេះ អ្នកនោះ ដើម្បីឪ្យខ្មែរ សម្លាប់ខ្មែរ ឯពួកវាចំណេញ ៕
ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន 8h · ទាហានថៃច្រើនណាស់ថ្ងៃនេះដើចូលព្រំដែនខ្មែរថៃ ថ្ងៃទី4 ខែកញ្ញា ឆ្នាំ2026។
ស៊ីស៊ីថាមស៍ 48m · នាវិកអាម៉េរិកពីររូបមកពីនាវាដឹកយន្តហោះ USS Abraham Lincoln ត្រូវបានបញ្ជូនត្រឡប់ទៅលើនាវាវិញ ក្រោយពេលពួកគេផឹកស្រាស្រវឹង និងបង្កការឈ្លោះប្រកែកគ្នានៅជិតផ្លូវ Walking Street ក្នុងក្រុងប៉ាតាយ៉ា។ កាសែតថៃខាវស៊ត បានរាយការណ៍ថានាវិកទាំងពីរនាក់ស្ថិតក្នុងស្ថានភាពស្រវឹង ប៉ុន្តែសមត្ថកិច្ចថៃបានចាត់ទុកថាជាករណីហិង្សាតូចតាចប៉ុណ្ណោះ។
PR Cambodian Government
កម្ពុជាតែងតែខិតខំជំរុញឱ្យមានកិច្ចប្រជុំ JBC និងស្នើឱ្យភាគីថៃបញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តការងារលើដីជាក់ស្តែង ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីស្វែងរក ដំណោះស្រាយអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។
Cambodia has consistently worked to promote the convening of JBC meetings and has called on the Thai side to deploy Joint Survey Teams (JSTs) to resume field operations on the ground, in accordance with existing agreements, with the aim of finding a lasting solution to the Cambodia–Thailand border issue.
សេចក្តីប្រកាសព័ត៌មាន ស្តីពី ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេស
ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៦













































No comments:
Post a Comment