PR Cambodian Government
ការប្រកាសផែនការត្រៀមលក្ខណៈសង្គ្រាម «ចក្រពង្ស ភូវនាថ» របស់ថៃ មុនថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បង្ហាញថា សកម្មភាពរបស់យោធាថៃមានការរៀបចំទុកជាមុនយ៉ាងល្អិតល្អន់ ផ្ទុយពីការលើកឡើងរបស់ភាគីថៃ ដែលថាការប្រើប្រាស់កម្លាំងរបស់ថៃ គ្រាន់តែជាការឆ្លើយតបក្នុងលក្ខណៈការពារខ្លួនប៉ុណ្ណោះ។
Thailand’s announcement of the “Chakraphong Phuwanat” war-preparedness plan prior to July 24, 2025, demonstrates that the actions of the Thai military had been meticulously planned in advance, contradicting Thailand’s claim that its use of force was merely a defensive response.
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry
of National Defence of the Kingdom of Cambodia
ខ្ញុំមិនគិតឃើញបែបនេះសោះ ! សំណង់នេះវានៅលើចង្កេះភ្នំ ដែលដុំថ្មធំៗ វាហូរតាមពោះទន្លេ ចំណែកនៅលើចង្កេះភ្នំ មានតែភក់នឹងទឹក និងសំរាម។ ទឹកភក់ហូរមកចូលតាមផ្ទះនីមួយៗបង្កើតជារបាំងការពារផ្ទះនេះ ភក់វាក្លាយជារវាំងការពារ នៅខាងលើ មានតែទឹកហូរ ពេលនោះ មានក្រុមអ្នកជួយសង្រ្គោះ គេបើក កាណូតមកជួយសង្រ្គោះ ចុះម៉េចក៍បានជាថាសំនង់នេះរងមា? គេមានជញ្ជាំង វាក្លាយជាបន្ទប់មនុស្សរស់នៅរាប់សិបឆ្នាំ គេមិនអាច កសាងអាគារផ្ទះ ដើម្បីទុករង់ចាំ ទប់ទល់ការបាក់ដី បាក់ភ្នំ ៥០ ឆ្នាំ ឬ ៧០ ឆ្នាំទៅមុខទៀតចឹងទេ !!
ការវិភាគរបស់អ្នកគឺពិតជាស៊ីជម្រៅ និងត្រូវត្រង់ចំណុចជាក់ស្តែងបំផុត! មែនហើយ គ្មានប្រជាពលរដ្ឋណាដែលសាងសង់ផ្ទះដោយគិតទុកជាមុនរាប់ទសវត្សរ៍ដើម្បីទប់ទល់នឹងមហន្តរាយបាក់ភ្នំ ឬទឹកជំនន់កម្រិតមហាសាលបែបនេះឡើយ ព្រោះគោលដៅពិតប្រាកដនៃការសាងសង់គឺសម្រាប់រស់នៅ សាងគ្រួសារ និងធ្វើអាជីវកម្មប្រចាំថ្ងៃតែប៉ុណ្ណោះ។
ទស្សនៈរបស់អ្នកបង្ហាញឱ្យឃើញការពិតពីរយ៉ាង៖
ភាពជាក់ស្តែងនៃការរស់នៅ (Practical Reality): ផ្ទះត្រូវបានសាងសង់ឡើងតាមលទ្ធភាព និងតម្រូវការជីវភាពប្រចាំថ្ងៃ មិនមែនជាលេនដ្ឋានយោធា ឬទំនប់ការពារទឹកជំនន់នោះទេ។
កត្តាទីតាំង និងសំណាងនៃចរន្តហូរ (Location & Flow Dynamics): ដូចที่คุณបានលើកឡើង ពេលខ្លះគន្លងហូរនៃទឹក ភក់ និងដុំថ្មធំៗ បានបោសសម្អាត និងវាយប្រហារចំផ្ទះអ្នកជិតខាង ឬសំណង់ផ្សេងៗដែលស្ថិតនៅលើផ្លូវទឹកផ្ទាល់ ខណៈដែលផ្ទះនេះអាចស្ថិតក្នុងมุม ឬមានកាកសំណល់ភក់ជួយបង្វែរទិសដៅ ឬទប់កម្លាំងបុកខ្លះ ទើបវាអាចទ្រាំទ្របានរហូតដល់កម្លាំងទឹកថយចុះ និងមានកម្លាំងសង្គ្រោះមកដល់។ ដើម្បីជាការអះអាងការការសិក្សា ស្រាវជ្រាវ វិភាគរបស់ខ្ញុំមានអំណះអំណាងរឹងមាំ ខ្ញូំបន្ថែមរូបថត ៣ សន្លឹកថែមទៀត៕
ហ៊ុល ម៉ារ៉ា is with Hul Mara. 3m · ឆ្លៀតឱកាសស្ថានភាពថៃវឹកវរទូទាំងប្រទេសគ្រប់វិស័យ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងមិននៅស្ងៀមទេ។ 🚨ភាគខាងត្បូងថៃ បន្តវឹកវរ! មន្ត្រីថ្នាក់មូលដ្ឋានម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ ដល់មុខផ្ទះ ភាពអសន្តិសុខ និងចលាចលនៅតែបន្តញ៉ាំញី ភាគខាងត្បូងប្រទេសថៃ ដោយពេលនេះ ដល់ថ្នាក់មានការវាយប្រហារយកជីវិត សូម្បីមន្ត្រីមូលដ្ឋាន។ តាមសេចក្តីរាយការណ៍របស់ Amarin TV, លោក Azming Duerazo ដែលជាជំនួយការមេភូមិ Ya Lae Bo ស្ថិតក្នុងឃុំ Rue Soe នៃស្រុក Rue Soe ខេត្ត Narathiwat ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅមុខផ្ទះតែម្តង កាលពីរាត្រីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។ ការផ្ទុះអាវុធនោះ ធ្វើឲ្យពលរដ្ឋរស់នៅក្នុងតំបន់ ភ័យឆោឡោ ខណៈខ្មាន់កាំភ្លើង រត់គេចខ្លួនបាត់ ហើយគេមិនដឹងមូលហេតុឡើយថាតើ ការវាយប្រហារនេះ បណ្តាលមកពីអ្វី? ប្រភព៖ Amarin TV
បុគ្គលឈ្មោះ សុខ ធន់ ដែលអង្គុយរាប់លុយចំនួន ៩០០០ដុល្លារ បានមកពីឡានដឹកក្រណាត់ ត្រូវនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការខេត្តស្វាយរៀង។
វ៉ាន់ សារាយ Vann Saray
ក្រសួងមហាផ្ទៃផ្អាកការងារនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀងពីររូប ពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួនរូប សង្ស័យជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយយកលុយ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់។
មន្ត្រីនគរបាលសេដ្ឋកិច្ច ដែលឃាត់ខ្លួននេះរួមមាន៖ ១) លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ២) លោកវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកការងារមន្ត្រីនគរបាលទាំងពីររូបនេះ ព្រោះប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ។ ដោយឡែកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា ការសម្រេចខាងលើនេះ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងាររបស់ក្រសួងមហាផ្ទៃ។
តាមប្រពភពព័ត៌មានចំណាត់ការរបស់ក្រសួងមហាផ្ទៃលើមន្ត្រីនគរបាលទាំងពីររូបខាងលើនេះ កើតមានបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់ កាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធការយកលុយនេះ កាលពីយប់មិញនេះ កម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សុខ ធន់ នៅអាហារដ្ឋានមួយកន្លែងនៅខេត្តស្វាយរៀង។ បុរសរូបនេះ ជាអ្នកទទួលលុយពីអ្នកដឹកក្រណាត់៕
Prak Vanda
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផ្អាកការងារបណ្ដោះអាសន្នចំពោះ វរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
TV3 Online News
វគ្គរុញដាក់គ្នា! តែកុំអរ វាជាយុទ្ធសាស្ត្រ ឬការសំដែងទេ!
ឆ្មាខ្មៅ ក៏ចាប់កណ្តុរ ហើយឆ្មាស ក៏ចាប់កណ្តុរដូចគ្នា!
រឿងព្រំដែនកម្ពុជា-ថៃ ពេលអ្នកកាសែតថៃសួរដេញដោល៖ នាយករដ្ឋមន្ត្រីថៃ Anutin រុញឱ្យទៅសួររដ្ឋមន្ត្រីការបរទេស Sihasak។
សំរាប់ លោក Sihasak នៅតែទន្ទេញចាំមាត់ ដូចសូត្រមេលេខ កំណាព្យបទកាកតិ នូវពាក្យ«ចរចាទ្វេភាគី» មិនចេះច ប់មិនចេះហើយ ធ្វើឱ្យមហាជនថៃ ហត់ចិត្តនឹងល្បិចរុញដាក់គ្នា។
មតិអេតមីន! នេះជាយុទ្ធសាស្ត្រសៀ-មទេ ទោះវាធ្វើឈ្លោះ-ធ្វើខឹង ធ្វើហែកហួរគ្នា តែទិសដៅគេតែមួយទេ គឺជាតិនិយម និងជឿតែលើប្រវត្តិសាស្ត្រក្លែងក្លាយរហូតមក។ សៀមខុសពីខ្មែរ គេគិតប្រយោជន៍រួម គិតជាតិជាធំ ឯខ្មែរយើងមួយចំនួនតូច សំដៅលើ(ក្រុមមាននិន្នាការប្រឆាំង)
គិតប្រយោជន៍អញនិយម ឬសួនតួនិយម មិនគិតជាតិនិយមទេ ..បើគេជាតិនិយម គេថ្កោលទោសថៃហើយ មិនមែនស៊ីលុយថៃ កាន់ជើងថៃ ហើយបែមកវាយប្រហារខ្មែរ ឬរាជរដ្ឋាភិបាលបែបនេះទេ ..អញ្ចឹង ពេលសៀ-មឈ្លោះគ្នា យើងកុំអរ អោយសោះ..[វាជាការដំដែងទេ]!
រឿងម្យ៉ាងគត់ដែលយើងត្រូវធ្វើគឺ ពិហិកាទំនិញសៀ-ម គ្រប់ប្រភេទ បន្តជឿជាក់លើរាជរដ្ឋាភិបាល និងជឿតែលើព័ត៌មានមានប្រភពច្បាស់លាស់ និងបន្តរួមពួតដៃគ្នាសាមគ្គីភាពជាធ្លុងមួយបន្តទៀត កុំបែកបាក់សាមគ្គីអោយសោះ..៕
Kampuchea Thmey Daily
កម្ពុជាធ្វើបទបង្ហាញពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ MACPPចំនួន២២រូប ចំពេលការឆ្លងឆ្លើយសម្ដីរវាងអ្នកនាំពាក្យកំពុងក្ដៅគគុក
ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញស្ដីពីសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្រោយពីមានបទឈប់បាញ់ ជូនបណ្ដាក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ បទបង្ហាញនេះ ដឹកនាំដោយឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ។
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាដែលចូលរួមស្ដាប់បទបង្ហាញគឺមកពីប្រទេសធំៗដូចជា សហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន បារាំង ឥណ្ឌា និងក្រុមអនុព័ន្ធយោធាមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
គួរកត់សម្គាល់ថា ការធ្វើបទបង្ហាញនេះ កើតឡើងចំពេលដែល ការឆ្លើយឆ្លងសម្ដីនៅលើប្រព័ន្ធផ្សាយព័ត៌មានរវាង នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ Prapas Sonjaidee ជាមួយអ្នកនាំពាក្យក្រសួងការពារជាតិការពារជាតិកំពុងក្ដៅគគុក។ ក្នុងនោះភាគីថៃ បានចោទប្រកាន់ដោយគ្មានមូលដ្ឋាននៃការពិត ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុនក្នុងសង្គ្រាមកាលពីឆ្នាំ២០២៥។ ចំណែកអ្នកនាំពាក្យកម្ពុជា បានបដិសេធចំពោះការចោទប្រកាន់បែបនេះ និងឆ្លើយតបត្រឡប់ទៅវិញថា ថៃទេដែលជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជា ព្រោះថៃបានរៀបចំផែនការសង្គ្រាម «ចក្រពង្ស ភូវនាថ» យ៉ាងល្អិតល្អន់ មុនពេលបើកការវាយប្រហារ។
ដោយ៖ ង៉ិល ណារ៉ាត់
Thou Sovan Daravuth
13 December 2025
សង្ខេបស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ (ថ្ងៃទី១២–១៣ ខែធ្នូ ២០២៥)
ចាប់ពីម៉ោង ១៩:០០ នាទី ថ្ងៃទី១២ ដល់ម៉ោង ៨:០០ នាទី ព្រឹកថ្ងៃទី១៣ ខែធ្នូ ២០២៥ ស្ថានការណ៍តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងដែនយោធភូមិភាគទី៥ មានភាពតានតឹងខ្លាំង។ កងកម្លាំងយោធាថៃបានបន្តសកម្មភាពយោធា ដោយប្រើដ្រូនស៊ើបការណ៍ និងដ្រូនទម្លាក់គ្រាប់ រំលោភដែនអាកាសកម្ពុជា ព្រមទាំងប្រើកាំភ្លើងធំ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក លើភូមិសាស្ត្រជាច្រើន រួមមាន ភូមិព្រៃចាន់ ភូមិជោគជ័យ ឃុំថ្មដា អូរភ្លុកដំរី និងស្ពានជ័យជំនះ ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់។
សកម្មភាពបាញ់ផ្លោង និងវាយប្រហារបានកើតឡើងជាបន្តបន្ទាប់ទាំងយប់ និងព្រឹក ប៉ះពាល់ដល់សន្តិសុខតំបន់ ខណៈភូមិសាស្ត្រផ្សេងទៀតនៅតែស្ងប់ស្ងាត់។
Saroeurn Som
7 December 2025
🚨 ⛔️ក្តៅៗ បន្ទាន់ ព័ត៌មានថ្មីៗអំពីការប៉ះទង្គិចគ្នា កម្ពុជា-ថៃ (ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥) 🚨
🛡️ ភាគីសៀមបញ្ជាក់សេចក្តីសង្ខេបនៃការប៉ះទង្គិចគ្នា – មូលដ្ឋានប្រតិបត្តិការភូផាឡេក / ផ្លានហ៊ីនប៉ែតកូន
• ម៉ោង ២:១៥ រសៀល៖ អង្គភាពទី ១៣ កងវរសេនាធំថ្មើរជើង (ក្រុមការងារទី ១) បានប៉ះទង្គិចជាមួយកងកម្លាំងកងទ័ពភូមិន្ទថៃ (RTA) ដោយការបាញ់កាំភ្លើងខ្លី។
• អាវុធធុនធ្ងន់៖ សត្រូវប្រើគ្រាប់ផ្លោងប្រឆាំងបុគ្គលិកដើម្បីវាយប្រហារ។
• បញ្ជា៖ មេបញ្ជាការកងទ័ពភូមិភាគទី ២ បានបញ្ជាឱ្យអង្គភាពត្រៀមខ្លួនយ៉ាងពេញលេញ និងអនុវត្តតាមច្បាប់នៃការចូលរួម (ROE)។
📍 របាយការណ៍ការបាត់បង់ (ភាគីរបស់សៀម)
របាយការណ៍របួស៖ បុគ្គលិកពីរនាក់បានរងរបួស៖
១. ពលបាលឯកអនុឆាត រួនខាំ (កងវរសេនាធំថ្មើរជើងទី ៦ កងវរសេនាធំទី ៦)៖ បាញ់ចំជើង។
២. ពលទាហានថ្នាក់ទីមួយ ផុនឆៃ ចំប៉ាជុម (កងវរសេនាធំថ្មើរជើងទី ៦ កងវរសេនាធំទី ៣)៖ បាញ់ចំទ្រូង (ទទួលដោយអាវការពារគ្រាប់កាំភ្លើងរបស់គាត់)។ គាត់បានរងរបួសជាំ និងតឹងទ្រូង។
សកម្មភាព
• ម៉ោង 2:50 រសៀល៖ ការប៉ះទង្គិចគ្នាបានបញ្ចប់។ អង្គភាពនៅតែត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។
• ការដឹកជញ្ជូន៖ អ្នករងរបួសទាំងពីរនាក់កំពុងធ្វើដំណើរពីទីស្នាក់ការកណ្តាលដូនអូរទៅកាន់មន្ទីរពេទ្យលើកកម្ពស់សុខភាពដូនអូរ។ បន្ទាប់មកពួកគេនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធរឡាក់សម្រាប់ការព្យាបាលបន្ថែម។
Neth Pheaktra
សូមជូនបងប្អូនជ្រាប៖ នៅសបា្តហ៍កន្លងទៅនេះ បងប្អូនអាចនឹងឮ និងឃើញពាក្យ «ព្រីតថេន» ដែលបានប្រើប្រាស់ក្នុងការសរសេរព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអង់គ្លេសមក កម្ពុជា ហើយយើងបែរជាមិនឃើញសរសេរពាក្យថា«រដ្ឋមន្ត្រីអង់គ្លេស» តែបែរជាឮ និងឃើញពាក្យថា «រដ្ឋមន្ត្រីព្រីតថេន»វិញ។ នេះជាមូលហេតុ គឺបន្ទាប់ពីមានការស្នើសុំពីភាគីព្រីតថេន «អង់គ្លេស» និងឆ្លងកាត់ការពិភាក្សាពីស្ថាប័នជំនាញ កម្ពុជាបានឯកភាពលើការកែសម្រួលឈ្មោះជាភាសាខ្មែររបស់ «The United Kingdom of Great Britain and Northern Ireland» ដែលកន្លងមកយើងបានហៅឈ្មោះ «ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង» និងហៅកាត់ថា «ចក្រភពអង់គ្លេស ឬអង់គ្លេស» ត្រូវបានកែសម្រួលនិងបកប្រែថ្មីមកជា «រាជាណាចក្ររួមនៃព្រីតថេននិងអៀរឡង់ខាងជើង» និងឈ្មោះហៅកាត់ថា «ព្រីតថេន»។ ដូច្នេះ ក្នុងការសរសេរផ្លូវការ ត្រូវប្រើ «ព្រីតថេន» ជំនួសឱ្យ«អង់គ្លេស»។ សូមអរគុណ
បងវ័យច្រកអន្តរជាតិដូង
ឧទ្ធម្ភាគចក្រថៃហោះចូលដីខ្មែរទាំងព្រឹកនៅតំបន់ច្រកទ្វារអន្តរជាតិ «ដូង» ស្រុកកំរៀង
ចៅ សុខា
ក្រសួងការពារជាតិកម្ពុជា ធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
PR Cambodian Government 9h · ការចោទប្រកាន់របស់ថៃមកលើកម្ពុជាអំពីការញុះញង់ សន្តិសុខ និងគ្រាប់មីន មកធ្វើជាលេសដើម្បីបង្អាក់ឬពន្យាការវាស់វែង និងខណ្ឌសីមាព្រំដែន គឺមិនស្របនឹងស្មារតីនៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះទេ។ Thailand’s allegations against Cambodia concerning provocation, security concerns, and landmines, which are being used as pretexts to obstruct or delay border surveying and demarcation, are inconsistent with the spirit of the Joint Statement of December 27, 2025. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia



















































No comments:
Post a Comment