ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, September 12, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៦

 សេនាធិការក្តាមដែក- General of Tanks កម្ពុជាត្រូវចំណាយពេល​១០​ ឆ្នាំ ​និងថវិកាប្រមាណ​ ១០០០​លានដុល្លារ​ ដេីម្បីដោះគ្រាប់បែកចង្កោមថៃទម្លាក់និងបាញ់ផ្លោង​ក្នុងសង្រ្គាមឈ្លានពានកាន់កាប់ទឹកដីប្រទេសកម្ពុជា។

បែកមិត្តរួមអាវុធច្រើនឆ្នាំ មិនដឹង អ្នកណាឡើងពាក់ផ្កាយ? វគ្គសង្កេតការណ៍យោធាអង្គការសហប្រជាជាតិ The UN Military Obsevation នៅ សាលាឧត្តុង្គ ៕

Neth Pheaktra
ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់, ភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។
របាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។
របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។

ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។ ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។
នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82 គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm ព្រមទាំងការខូចខាតលើផ្លូវបុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោជាង និងផ្នែកនានានៃគោបុរៈទាំងប្រាំ។ ហើយការខូចខាតមិនបានឈប់ត្រឹមថ្មប្រាសាទនោះទេ។

នៅ គោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា–ឥណ្ឌា រូបភាពមុនការវាយប្រហារបង្ហាញដងស្ទួច និងរន្ទាសម្រាប់ការងារអភិរក្សឈរជាប់នឹងសំណង់ប្រាសាទ។ រូបភាព និងវីដេអូក្រោយការវាយប្រហារ បង្ហាញការខូចខាតនៅទីតាំងនេះ រួមទាំងការដួលរលំនៃដងស្ទួចដែលប្រើនៅក្នុងតំបន់ការងារអភិរក្ស។

ដូច្នេះ សំណុំភស្តុតាងនៅព្រះវិហារ គឺច្បាស់ណាស់៖ ១៤២ ទីតាំងខូចខាតក្នុងខែកក្កដា។ ៤២០ ទីតាំងខូចខាតក្នុងខែធ្នូ។ សរុប ៥៦២ ទីតាំងខូចខាតលើប្រាសាទ។ ៥០១ រណ្តៅគ្រាប់។ គ្រាប់បែកទម្លាក់ពីអាកាស និងគ្រាប់បែកចង្កោម។ គ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm។

និងការខូចខាតដល់ទីតាំងគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា។​ ទាំងនេះជាភស្តុតាងរូបវន្តដែលអាចមើលឃើញ កត់ត្រា វាស់វែង និងផ្ទៀងផ្ទាត់បាន។ 
ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ ពាក្យសម្ដីអាចត្រូវបានបកស្រាយ។ និទានកថារបស់ភាគីថៃ អាចត្រូវបានបង្កើតដើម្បីការពារខ្លួនពីសកម្មភាពបំផ្លាញបេតិភណ្ឌពិភពលោក ដោយប្រឌិតលេសយោធា មួលបង្កាច់ដើម្បីបានលេសវាយកម្ទេចប្រាសាទព្រះវិហារ។ ប៉ុន្តែ ៥៦២ ទីតាំងនៃប្រាសាទដែលបានខូចខាត និង ៥០១ រណ្តៅគ្រាប់នៅព្រះវិហារ មិនអាចសរសេរឡើងវិញបានទេ។ ភស្តុតាងនៅលើដី កំពុងនិយាយដោយខ្លួនឯង៕

Preah Vihear: 562 Sites Damaged and 501 Impact Craters — Evidence on the Ground Cannot Be Erased
The Temple of Preah Vihear, a UNESCO World Heritage Site, suffered extensive damage from attacks by the Thai military during the 2025 hostilities amid Thailand’s incursion into Cambodian territory.
The report of the Joint UNESCO World Heritage Centre–ICOMOS Advisory Mission, citing documentation by the National Authority for Preah Vihear, recorded 142 damage locations at the Temple during the July 2025 attacks and an additional 420 damage locations during the December attacks. This brings the total documented damage from the two rounds of hostilities to 562 locations across the Temple of Preah Vihear.
The UNESCO–ICOMOS report also assessed that the scale of the recent damage was incomparable to that caused by previous conflicts and that it affected the integrity, authenticity and Outstanding Universal Value of the Temple of Preah Vihear.
This evidence is further reinforced by technical surveys conducted by the Cambodian Mine Action Centre (CMAC). CMAC identified a total of 501 impact craters caused by aerial bombs, artillery fire and drones. Of these, 78 craters were documented from the July hostilities and another 423 craters from the December 2025 hostilities.
At the site, CMAC also documented evidence of MK-82 aerial bombs, cluster munitions, and 105mm, 125mm and 155mm artillery shells, together with damage to the ancient causeway, foundations, walls, pillars, lintels, pediments and various parts of the five Gopuras.
And the destruction did not stop with the ancient stone structures.
At Gopura V, the site of the Cambodia–India conservation project, photographs taken before the attacks show a crane and scaffolding being used for conservation work immediately adjacent to the Temple structure. Photographs and video footage following the attacks show extensive damage at the site, including the collapse of the crane used in the conservation area.
The body of evidence at Preah Vihear is therefore clear: 142 documented damage locations in July; 420 in December; a total of 562 damage locations across the Temple; 501 impact craters; aerial bombs and cluster munitions; 105mm, 125mm and 155mm artillery shells; and damage to the site of the Cambodia–India conservation project.
These are physical facts that can be seen, documented, measured and independently verified.
The Temple of Preah Vihear is a World Heritage property belonging to humanity. Words can be interpreted. Narratives can be constructed. The Thai side may seek to defend itself against responsibility for the destruction of a World Heritage property by invoking military justifications or advancing allegations intended to portray the Temple as a military target.
But 562 documented damage locations and 501 impact craters at Preah Vihear cannot be rewritten. The evidence on the ground speaks for itself. 

Karpit
យូនីសេហ្វ ចុះបេសកកម្មនៅខេត្តជាប់ព្រំដែន ៣ ដើម្បីស្តារការសិក្សា និងជីវភាពកុមាររងគ្រោះដោយសារជម្លោះ
ព្រំដែន៖ ផលប៉ះពាល់ពីជម្លោះព្រំដែននាពេលថ្មីៗនេះ នៅតែបន្សល់ទុកនូវទិដ្ឋភាពសង្វេគនៅឡើយ ដោយក្នុងនោះមានអគារសិក្សាមួយចំនួនក្នុងខេត្តឧត្តរមានជ័យ បានរងការខូចខាតដោយសារគ្រាប់ផ្ទុះ ដែលជាភស្តុតាងបង្ហាញថា ជម្លោះកន្លងមកនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារ។
ក្នុងសប្តាហ៍នេះ លោកស្រី ដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់នៅក្នុងខេត្តចំនួនបី រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនានារបស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះ។
នៅក្នុងបេសកកម្មនេះ យូនីសេហ្វបានផ្តល់ការគាំទ្រដល់ការបង្កើត «ថ្នាក់រៀនឌីជីថល» ដើម្បីជួយឱ្យកុមារបានរៀនបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។ បន្ថែមពីនេះ យូនីសេហ្វក៏បានជួយសម្រួលដល់គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំសុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គមផងដែរ។
អង្គការយូនីសេហ្វនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាកុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ បន្តក្រសោបយកចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹមសម្រាប់អនាគត។
គួរបញ្ជាក់ផងដែរថា ការគាំទ្រទាំងអស់នេះអាចសម្រេចទៅបាន គឺដោយសារមានកិច្ចសហការយ៉ាងជិតស្និទ្ធពីដៃគូគាំទ្រនានា រួមមាន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី (តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី) និងក្រុមហ៊ុន Smart Axiata ព្រមទាំងមានកិច្ចសហការពីអាជ្ញាធររដ្ឋបាលខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ផងដែរ។

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា កម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា នឹងត្រូវចំណាយពេលរហូតដល់ទៅ ១០ឆ្នាំ និងថវិកាប្រមាណ ១០០០លានដុល្លារអាមេរិក ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ដែលទម្លាក់ និងបាញ់ផ្លោងដោយប្រទេសថៃ ក្នុងអំឡុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទៅាំងពីរលើក កំឡុងឆ្នាំ២០១៥។

ការឱ្យដឹងបែបនេះរបស់លោក ហេង រតនា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោក ហេង រតនា បានបន្តថា គ្រាប់យុទ្ធភណ្ឌយោធាដែលប្រើប្រាស់ដោយប្រទេសថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ស្រុកចំនួន ២២ តាមបណ្តាខេត្តព្រំដែន ដែលគ្របដណ្តប់លើ ៦០ឃុំ និង ៣៤៩ ភូមិ។ ផលប៉ះពាល់ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះចំនួន ៩២,០០០គ្រួសារ ដែលរស់នៅក្នុងតំបន់ទាំងនោះ ត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ពីសំណល់ជាតិផ្ទុះ។

លោកបានបន្តថា ការបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ គឺជាកិច្ចការដ៏លំបាក និងមានហានិភ័យខ្ពស់ ដែលទាមទារធនធានមនុស្ស ថវិកា និងបច្ចេកវិទ្យាទំនើប ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្តារតំបន់រងគ្រោះឱ្យមានការអភិវឌ្ឍឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះ គឺដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។

អគ្គនាយកស៉ីម៉ាក់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្ពុជា ត្រូវការចំណាយថវិកាចន្លោះ ១០០០ដុល្លារ ដើម្បីប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម អញ្ចឹងបើយើងយកមកគុណប្រហែល ១០០០លានដុល្លារ សម្រាប់បោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាននេះ ហើយត្រូវការពេលវេលាជាង១០ឆ្នាំ»។

លោក ហេង រតនា បានគូសបញ្ជាក់ថា ចំពោះបញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកម្ពុជា បានប្រឈមដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ កាលពីឆ្នាំ២០២៥ និងពីអតីតកាលវាកាន់តែបង្កការលំបាកបន្ថែមទៀត ដល់ដំណើរបោសសម្អាតសំណង់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់ពីកម្ពុជា ទៅតាមផែនការកំណត់។

ត្រង់ចំណុចនេះ មេស៉ីម៉ាក់កម្ពុជា ក៏បានបង្ហាញជំនឿថាប្រសិនបើមានលទ្ធភាពគ្រប់គ្រាន់កម្ពុជាអាចបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌនេះបានប្រហែលជាង១០ឆ្នាំ ទាំងសំណល់ថ្មី និងពីអតីតកាល ពោលគឺអាស្រ័យទៅលើលទ្ធភាពជាក់ស្តែង។

អគ្គនាយកស៉ីម៉ាក់ បានសង្កត់ធ្ងន់ថា បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅរាយប៉ាយលើទឹកដីកម្ពុជា គឺជាការទទួលខុសត្រូវរបស់អ្នកដែលរំលោភបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា។

យោងតាមការរកឃើញរបស់ CMAC ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ សង្គ្រាមឈ្លានពាននេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋានជាង ៣៤០ភូមិ ប៉ះពាល់ផ្ទៃដីប្រមាណ ៤៤១,០០០ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩១,០០០គ្រួសារ។ បច្ចុប្បន្ន កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន ៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ ភូមិ ក្នុងចំណោម ៣៤៩ ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម៕

VAYO FM Radio
គ្រាប់បែកចង្កោមជាគ្រាប់កាំភ្លើងធំប្រភេទ១៥៥មម ចំនួនប្រមាណ១២០,០០០ទៅ១៣០,០០០គ្រាប់ដែលមានផ្ទុកកូនគ្រាប់បែកចង្កោមចំនួនប្រមាណ៦-៧លានគ្រាប់ ត្រូវបានយោធាថៃប្រើដើម្បីវាយប្រហារលើកម្ពុជាក្នុងអំឡុងពេលសង្គ្រាមឈ្លានពានទឹកដីកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC)។ ប្រភេទគ្រាប់បែកចង្កោមដែលថៃប្រើនោះមានដូចជា M42, M46 និងM85 ផលិតនៅប្រទេសអ៊ីស្រាអែល ហើយគ្រាប់បែកចង្កោមនេះស្ថិតក្រោមការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។
ការវាយប្រហារឈ្លានពានដោយប្រើគ្រាប់បែកចង្កោមរបស់យោធាថៃ បានបង្កផលប៉ះពាល់លើភូមិចំនួន៣៣៥ភូមិនៃ៦០ឃុំ ស្ថិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩០,០០០ហិកតា។ ពេលនេះភូមិចំនួន១៤និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន មិនទាន់មានការសិក្សាស្រាវជ្រាវនៅឡើយទេដោយមូលហេតុបញ្ហាសន្តិសុខ។ ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ បើតាមលោក ហេង រតនា បានបញ្ជាក់ថា ពិតជាមានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។ 
សូមជម្រាបថា នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០២៦ អង្គភាពស៊ីម៉ាក់(CMAC)រួមជាមួយអង្គការដៃគូនិងអង្គភាពព័ត៌មាន បានចុះទៅពិនិត្យជាក់ស្តែងតំបន់គ្រាប់បែកចង្កោមនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រវិហារ ព្រមទាំងប្រជុំផ្សព្វផ្សាយខ្លឹមសារគ្រាប់បែកចង្កោមនៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាបផងដែរ។ ការនាំអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចុះបេសកកម្មទៅទីតាំងផ្ទាល់នេះ ដើម្បីប្រមូលព័ត៌មាននិងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ដែលកើតឡើងលើប្រជាពលរដ្ឋ និងតំបន់ប្រាសាទព្រះវិហារដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក៕

ស៊ន សុភក្រ្ត-Sorn Sopheak 13m  · គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលជាផ្នែកមួយដ៏សំខាន់ និងត្រូវបានបង្កប់លើក្រដាសប្រាក់២០០០រៀល បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់កម្ទេចពីសំណាក់យោធាថៃ កាលពីអំឡុងសង្គ្រាមឈ្លានពានលើកទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។  លោក ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ការខូចខាតនេះមានប្រមាណ ៩០% ដោយសារការប៉ះទង្គិច និងកម្លាំងគ្រាប់បាញ់បំបុក ដែលបណ្តាលឱ្យបាត់បង់ទ្រង់ទ្រាយដើម ថ្មមួយចំនួនធ្លាក់ចុះមកក្រោម និងបាក់បែកជាច្រើនកន្លែង។ យោងតាមរបាយការណ៍ស្រាវជ្រាវ និងការបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌ បានបង្ហាញថា គ្រាន់តែលើតួប្រាសាទ និងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះ និងមិនទាន់ផ្ទុះចំនួន ៥០១កន្លែង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតចំនួនជិត ៦០០ទីតាំង លើតួប្រាង្គប្រាសាទព្រះវិហារទាំងមូល។

ព្រះវិហារ៖ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់ជាភស្តុតាងនៅលើដីមិនអាចលុបបំបាត់បាន
ចេញផ្សាយ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៦
ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយ ប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។នេះបើតាមការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថារបាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS បានកត់ត្រាទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារថា ការវាយប្រហារក្នុងខែកក្កដា ឆ្នាំ២០២៥ បានបង្កការខូចខាត ១៤២ ទីតាំង លើប្រាសាទ ហើយការវាយប្រហារក្នុងខែធ្នូ បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។ នោះមានន័យថា ក្នុងសង្គ្រាមឈ្លានពានរបស់យោធាថៃទាំងពីរលើក ប្រាសាទព្រះវិហារត្រូវបានកត់ត្រាការខូចខាតសរុប ៥៦២ ទីតាំង។

របាយការណ៍ UNESCO–ICOMOS ក៏បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មិនអាចប្រៀបធៀបបានជាមួយការខូចខាតពីជម្លោះមុនៗ ហើយបានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។

ភស្តុតាងនេះត្រូវបានពង្រឹងបន្ថែមដោយការស្ទង់បច្ចេកទេសរបស់ CMAC។ CMAC បានរកឃើញ រណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបង្កឡើងដោយគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។ ក្នុងនោះ ៧៨ រណ្តៅ ត្រូវបានកត់ត្រាពីការប៉ះទង្គិចខែកក្កដា និង ៤២៣ រណ្តៅ ពីការប៉ះទង្គិចខែធ្នូ ឆ្នាំ២០២៥។

នៅទីតាំងនោះ CMAC ក៏បានកត់ត្រាភស្តុតាងនៃ គ្រាប់បែក MK-82 គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm ព្រមទាំងការខូចខាតលើផ្លូវបុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោជាង និងផ្នែកនានានៃគោបុរៈទាំងប្រាំ។ ហើយការខូចខាតមិនបានឈប់ត្រឹមថ្មប្រាសាទនោះទេ។

នៅ គោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា–ឥណ្ឌា រូបភាពមុនការវាយប្រហារបង្ហាញដងស្ទួច និងរន្ទាសម្រាប់ការងារអភិរក្សឈរជាប់នឹងសំណង់ប្រាសាទ។ រូបភាព និងវីដេអូក្រោយការវាយប្រហារ បង្ហាញការខូចខាតនៅទីតាំងនេះ រួមទាំងការដួលរលំនៃដងស្ទួចដែលប្រើនៅក្នុងតំបន់ការងារអភិរក្ស។

ដូច្នេះ សំណុំភស្តុតាងនៅព្រះវិហារ គឺច្បាស់ណាស់៖ ១៤២ ទីតាំងខូចខាតក្នុងខែកក្កដា។ ៤២០ ទីតាំងខូចខាតក្នុងខែធ្នូ។ សរុប ៥៦២ ទីតាំងខូចខាតលើប្រាសាទ។ ៥០១ រណ្តៅគ្រាប់។

គ្រាប់បែកទម្លាក់ពីអាកាស និងគ្រាប់បែកចង្កោម។ គ្រាប់កាំភ្លើងធំ 105mm, 125mm និង 155mm។ និងការខូចខាតដល់ទីតាំងគម្រោងអភិរក្សកម្ពុជា-ឥណ្ឌា។​ ទាំងនេះជាភស្តុតាងរូបវន្តដែលអាចមើលឃើញ កត់ត្រា វាស់វែង និងផ្ទៀងផ្ទាត់បាន។

ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភ ណ្ឌពិភពលោករបស់មនុស្សជាតិ។ ពាក្យសម្ដីអាចត្រូវបានបកស្រាយ។ និទានកថារបស់ភាគីថៃ អាចត្រូវបានបង្កើតដើម្បីការពារខ្លួនពីសកម្មភាពបំផ្លាញបេតិភណ្ឌពិភពលោក ដោយប្រឌិតលេសយោធា មួលបង្កាច់ដើម្បីបានលេសវាយកម្ទេចប្រាសាទ ព្រះវិហារ។ ប៉ុន្តែ ៥៦២ ទីតាំងនៃប្រាសាទដែលបានខូចខាត និង ៥០១ រណ្តៅគ្រាប់នៅព្រះវិហារ មិនអាចសរសេរឡើងវិញបានទេ។ ភស្តុតាងនៅលើដីកំពុងនិយាយដោយខ្លួនឯង៕ ផ្សាយ៖ កន ចំណាន

សុខ ធារិទ្ធ - Sok Thearith 1h  · កម្ពុជាត្រូវចំណាយពេល១០ ឆ្នាំ និងថវិកាប្រមាណ ១០០០លានដុល្លារ ដេីម្បីដោះគ្រាប់បែកចង្កោមថៃទម្លាក់និងបាញ់ផ្លោងក្នុងសង្រ្គាមឈ្លានពានកាន់កាប់ទឹកដីប្រទេសកម្ពុជា។ នេះបេីតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក្នុងសន្និសីទសារព័ត៌មាន រសៀលនេះ។

CHAN BORN ព្រំដែនកម្ពុជា ថៃ៖ កម្ពុជា ត្រូវការថវិការពី អង្គការ សហប្រជាជាតិ បោសសំអាតមីន គ្រាប់មិនទាន់ផ្ទុះ ប្រមាណពី ១០០០ លានដុល្លា ដល់ ២០០០ លានដុល្លា ដើម្បីបោសសំអាតគ្រាប់បែកចង្កោម និង គ្រាប់ដែលមិនផ្ទុះ បាញ់ស្រោចដោយ កងទ័ពប្រទេសថៃ។ អង្គការបោសសំអាតមីន UNs គឺជា អង្គការកំពូលលើលោក ក្នុងការរកថវិការមកបោសសំអាតមីន គ្រាប់បែកចង្កោម នេះក៍ជាមួលហេតុដែលថៃ តែងតែចោទថា កម្ពុជា ដាក់មីនៗ គឺដើម្បីឲ្យ អង្គការនេះផ្តាច់លុយដោះមីនពីកម្ពុជា តែ ថៃ បានបាញ់គ្រាប់បែកចង្កោម ឬ ពង្រាយមីនពីលើអាកាស ប្រមាណ ដើម្បីឲ្យ កម្ពុជាក្លាយជាចំការមីន និងចំណាយខ្ពស់លើការដោះមីន។ តាមច្បាប់សង្រ្គាម ក្រុមហ៊ុនផលិតគ្រាប់ត្រូវតែ ធ្វើឲ្យបាន កម្រិតគ្រាប់មិនផ្ទុះ ១% ទៅ ៤% ដើម្បី កាត់បន្ថយចំណាយរបស់ អង្គការដោះមីន UNIMAS តែជាក់ស្តែង គ្រាប់ថៃដែលមិនផ្ទុះ មានចន្លោះពី ៣០% ទៅ ៤០% ដែលជាសញ្ញាបញ្ជាក់ថា ថៃមានបំណងធ្វើមិនឲ្យផ្ទុះ។ ការសាកល្បងបាញ់គ្រាប់ ពិត គ្រាន់តែជា លេស មួយ ដើម្បីបោកប្រាស់សកលោកថា គ្រាប់ដែលពួកវា បាញ់មានគុណភាព គ្រាប់ស្អុយមានតែ ១% !!!!

𝑨𝒏𝒏𝒂 𝒃𝒍𝒐𝒈𝒈𝒆𝒓  · Follow 2h  · រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានជំរុញឱ្យភាគីថៃបកស្រាយអំពីវត្តមានទាហាន អាវុធ របាំងការពារ និងយានយោធារបស់ខ្លួននៅប្រាសាទតាមាន់ធំ ដោយលើកឡើងថា ថៃមិនអាចយករូបភាពវត្តមានអាវុធនៅតំបន់ប្រាសាទមកចោទកម្ពុជាថា ប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា ខណៈមិនអនុវត្តស្តង់ដារភស្តុតាងដូចគ្នាចំពោះកងទ័ពរបស់ខ្លួនបានឡើយ។

Chan Born
ខាងកម្ពុជា ផ្សព្វផ្សាយវីដេអូ ដែល កងទ័ពថៃផ្នែក ស៊ើបការណ៍ និង កែក្បាលគ្រាប់ កំពុង ថតវីដេអូ បញ្ជូនពត៍មាន ទៅកាន់ កងកាំភ្លើងធំដែលកំពុងបាញ់់ប្រហារមកលើ ប្រាសាទព្រះវិហារ។

Nokorwat News   35m  · លោក មីន អោងឡាំង មកដល់ទឹកដីសៀមរាបហើយ ខេត្តសៀមរាប៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aug Hlaing) បានមកដល់ខេត្តសៀមរាបហើយ។ ថ្នាក់ដឹកនាំខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តលោក ប្រាក់ សោភ័ណ បានទៅទទួលស្វាគមន៍លោកប្រធានាធិបតី នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ អមដោយការបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាល។ តាមកម្មវិធី លោក មីន អោងឡាំង នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន៕

Cambodia PR Team
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញការដោះស្រាយបញ្ហាព្រំដែន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី ១៖ តើការបន្តសាងសង់សំណង់យោធា លេណដ្ឋាន ឬបំផ្លាញសំណង់ស៊ីវិលនៅតំបន់ព្រំដែនពី សំណាក់ភាគីថៃ អាចចាត់ទុកថាជាការគោរពតាមបទឈប់បាញ់ដែរឬទេ?
ចម្លើយ៖ សកម្មភាពទាំងនេះមិនអាចចាត់ទុកថាជាការគោរពតាមបទឈប់បាញ់បានឡើយ។ ក្រោយបទឈប់បាញ់ ជាពិសេសថ្មីៗនេះ ភាគីថៃនៅតែបន្តប្រើគ្រឿងចក្រធុនធ្ងន់ សាងសង់លេណដ្ឋាន ត្រៀមសាងសង់សំណង់យោធារឹងមាំ និងបំផ្លាញផ្ទះប្រជាពលរដ្ឋកម្ពុជា និងសំណង់ស៊ីវិលនៅតំបន់ព្រំដែន។ សកម្មភាពទាំងនេះអាចធ្វើឱ្យស្ថានការណ៍កាន់តែ តានតឹង និងបង្កើតស្ថានភាពថ្មីនៅលើដី ដែលផ្ទុយពីគោលបំណងនៃការបន្ធូរបន្ថយភាពតានតឹង និងការរក្សាសន្តិភាព ក្រោយបទឈប់បាញ់។

សំណួរទី ២៖ ហេតុអ្វីបានជាកិច្ចប្រជុំ JBC មិនអាចដំណើរការទៅបាន បើទោះបីជាកម្ពុជាបានព្យាយាមជំរុញ ម្តងហើយម្តងទៀតក៏ដោយ?
ចម្លើយ៖ កន្លងមក ថៃតែងតែរកលេសពន្យារពេលក្នុងការរៀបចំកិច្ចប្រជុំ JBC ម្តងហើយម្តងទៀត។ ប៉ុន្តែថ្មីៗនេះ ភាគី ថៃបានអះអាងថា តំបន់ព្រំដែនត្រូវមានសុវត្ថិភាពជាមុនសិន ទើបកិច្ចប្រជុំ JBC អាចដំណើរការបាន។ ទោះជាយ៉ាងណា ក៏ដោយ សុវត្ថិភាពដែលអំណោយផលដល់ការងារ JBC មិនអាចកើតឡើងបានទេ ប្រសិនបើថៃនៅតែបន្តសកម្មភាពដែល បង្កភាពតានតឹងនៅតាមព្រំដែន។ ដូច្នេះ ប្រសិនបើថៃពិតជាចង់ឱ្យ JBC ដំណើរការ គួរចូលរួមបង្កើតលក្ខខណ្ឌសុវត្ថិភាព ជាក់ស្តែង និងបរិយាកាសអំណោយផល ដើម្បីឱ្យមន្ត្រីបច្ចេកទេសនៃភាគីទាំងពីរអាចធ្វើការរួមគ្នាបាន ជាជាងយកបញ្ហា សុវត្ថិភាពមកធ្វើជាលេសថ្មី ដើម្បីពន្យារពេលការងាររបស់ JBC បន្តទៀត។

សំណួរទី ៣៖ តើការរក្សាសន្តិសុខ និងការកសាងទំនុកចិត្ត អាចសម្រេចបានដែរឬទេ ប្រសិនបើថៃនៅតែ បន្តឈ្លានពានលើទឹកដីកម្ពុជាឥតឈប់ឈរ?
ចម្លើយ៖ ការរក្សាសន្តិសុខ និងការកសាងទំនុកចិត្ត មិនអាចសម្រេចបានតាមរយៈការអំពាវនាវតែមួយមុខនោះឡើយ ប៉ុន្តែក៏ត្រូវការការប្តេជ្ញាចិត្ត និងការអនុវត្តជាក់ស្តែងពីភាគីថៃផងដែរ។ ប្រសិនបើថៃពិតជាចង់ឱ្យមានស្ថិរភាព និងការ យោគយល់គ្នា នោះសកម្មភាពរបស់ខ្លួនក៏ត្រូវស្របទៅនឹងគោលដៅនេះដែរ។ ម្យ៉ាងទៀត បើថៃនៅតែបន្តសកម្មភាព ដែលបង្កភាពតានតឹង និងធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភ នោះវានឹងកាន់តែធ្វើឱ្យពិបាកក្នុងការស្តារទំនុកចិត្ត និងបង្កើត បរិយាកាសអំណោយផលសម្រាប់ការដោះស្រាយបញ្ហាដោយសន្តិវិធី៕

Nokorwat News
ហេតុអ្វីបានជាកិច្ចប្រជុំ JBC មិនអាចដំណើរការទៅបាន បើទោះបីជាកម្ពុជាបានព្យាយាមជំរុញម្តងហើយម្តងទៀតក៏ដោយ?
ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា កន្លងមក ថៃតែងតែរកលេសពន្យារពេលក្នុងការរៀបចំកិច្ចប្រជុំ JBC ម្តងហើយម្តងទៀត។ ប៉ុន្តែថ្មីៗនេះ ភាគី ថៃបានអះអាងថា តំបន់ព្រំដែនត្រូវមានសុវត្ថិភាពជាមុនសិន ទើបកិច្ចប្រជុំ JBC អាចដំណើរការបាន។ 
ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាពដែលអំណោយផលដល់ការងារ JBC មិនអាចកើតឡើងបានទេ ប្រសិនបើថៃនៅតែបន្តសកម្មភាពដែលបង្កភាពតានតឹងនៅតាមព្រំដែន។ 
ដូច្នេះ ប្រសិនបើថៃពិតជាចង់ឱ្យ JBC ដំណើរការ គួរចូលរួមបង្កើតលក្ខខណ្ឌសុវត្ថិភាព ជាក់ស្តែង និងបរិយាកាសអំណោយផល ដើម្បីឱ្យមន្ត្រីបច្ចេកទេសនៃភាគីទាំងពីរអាចធ្វើការរួមគ្នាបានជាជាងយកបញ្ហាសុវត្ថិភាពមកធ្វើជាលេសថ្មី ដើម្បីពន្យារពេលការងាររបស់ JBC បន្តទៀត៕
ប្រភព ៖ (PRU)

នៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលនៃប្រទេសថៃ មិនមានក្រសួងដាច់ដោយឡែក ឈ្មោះថា "ក្រសួងធម្មការ និងកិច្ចការសាសនា" ដូចនៅប្រទេសកម្ពុជាយើងនោះទេ។ កិច្ចការសាសនា និងសក្ការបូជាទាំងអស់នៅក្នុងប្រទេសថៃ ត្រូវបានគ្រប់គ្រងដោយ នាយកដ្ឋានកិច្ចការសាសនា (Department of Religious Affairs) ដែលជាស្ថាប័នចំណុះឱ្យ ក្រសួងវប្បធម៌ (Ministry of Culture)។
ដូចនេះ ក្រសួងដែលទទួលបន្ទុកមើលការខុសត្រូវលើកិច្ចការសាសនា គឺស្ថិតនៅក្រោមការដឹកនាំរបស់៖ក្រសួងវប្បធម៌ (Ministry of Culture)៖ គ្រប់គ្រងដោយលោកស្រី Sabeeda Thaised (សាប៊ីដា ថៃសេត)មកពីគណបក្ស៖ គណបក្សភូមិចៃថៃ (Bhumjaithai Party) ដែលជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះថៃក្នុងឆ្នាំ ២០២៦ ក្រៅពីនាយកដ្ឋានកិច្ចការសាសនានៃក្រសួងវប្បធម៌នេះទៅ ប្រទេសថៃក៏មានស្ថាប័នឯករាជ្យមួយទៀតឈ្មោះថា ការិយាល័យជាតិព្រះពុទ្ធសាសនា (National Office of Buddhism) ដែលទទួលបន្ទុកកិច្ចការព្រះសង្ឃ និងវត្តអារាមពុទ្ធសាសនាដោយផ្ទាល់ ដែលស្ថាប័ននេះស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់ពីទីស្តីការនាយករដ្ឋមន្ត្រី (ដែលដឹកនាំដោយបក្សភូមិចៃថៃដូចគ្នា)។

នៅក្នុងឆ្នាំ ២០២៦ នេះ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ (គណៈរដ្ឋមន្ត្រីអាណត្តិទី ២ របស់លោក អាណុទីន ឆានវីរៈគុល ឬ "Second Anutin Cabinet") ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានស្បថចូលកាន់តំណែងនៅខែមេសា ឆ្នាំ ២០២៦ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែកុម្ភៈ។ រដ្ឋាភិបាលចម្រុះនេះ ត្រូវបានដឹកនាំដោយគណបក្សភូមិចៃថៃ (Bhumjaithai Party) ដោយមានការចូលរួមចំណែកកៅអីរដ្ឋមន្ត្រីភាគច្រើនរវាងបក្សភូមិចៃថៃ និងគណបក្សភឿថៃ (Pheu Thai Party)។ គណបក្សភូមិចៃថៃ (Bhumjaithai Party) — បក្សដឹកនាំរដ្ឋាភិបាលគណបក្សភូមិចៃថៃដែលជាអ្នកឈ្នះអាសនៈច្រើនជាងគេ បានក្តោបក្តាប់ក្រសួងគន្លឹះៗ និងសេដ្ឋកិច្ចភាគច្រើន រួមមាន៖
នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ លោក Anutin Charnvirakul (អាណុទីន ឆានវីរៈគុល)
ក្រសួងហិរញ្ញវត្ថុ៖ លោក Ekniti Nitithanprapas
ក្រសួងការបរទេស៖ លោក Sihasak Phuangketkeow
ក្រសួងដឹកជញ្ជូន៖ លោក Phipat Ratchakitprakarn
ក្រសួងពាណិជ្ជកម្ម៖ លោកស្រី Suphajee Suthumpun
ក្រសួងថាមពល៖ លោក Akanat Promphan
ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គម៖ លោក Chaichanok Chidchob
ក្រសួងយុត្តិធម៌៖ លោក Rutthaphon Naowarat
ក្រសួងសុខាភិបាល៖ លោក Pattana Promphat
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន៖ លោក Suchart Chomklin
ក្រសួងទេសចរណ៍ និងកីឡា៖ លោក Surasak Phancharoenworakul
ក្រសួងឧស្សាហកម្ម៖ លោក Varawut Silpa-archa
ក្រសួងវប្បធម៌៖ លោកស្រី Sabida Thaiseth

សូមអភ័យទោស និងសូមកែតម្រូវព័ត៌មាន៖ នៅក្នុងគណៈរដ្ឋមន្ត្រីអាណត្តិថ្មីរបស់លោក អាណុទីន ឆានវីរៈគុល (Second Anutin Cabinet) ឆ្នាំ ២០២៦ នេះ គណបក្សភឿថៃ (Pheu Thai Party) ទទួលបានកៅអីរដ្ឋមន្ត្រីសរុបចំនួន ៩ រូប (កាន់កាប់ក្រសួងចំនួន ៥ និងតំណែងជាអនុរដ្ឋមន្ត្រីចំនួន ៤) នៅក្នុងរដ្ឋាភិបាលចម្រុះ។
ក្រសួងអប់រំ៖ លោក Prasert Jantararuangtong
ក្រសួងការងារ៖ លោក Julapun Amornvivat
ក្រសួងកសិកម្ម និងសហករណ៍៖ លោក Suriya Juangroongruangkit
ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍៖ លោក Yodchanan Wongsawat
ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស៖ លោក Nikorn Soemklang

ក្រសួងដែលកាន់កាប់ដោយបុគ្គលឯករាជ្យ (Independent)ក្រសួងការពារជាតិ៖ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Adul Boonthamcharoen ដែលជាអ្នកនយោបាយឯករាជ្យ (មិនមែនមកពីបក្សនយោបាយណាមួយឡើយ) ដើម្បីរក្សាតុល្យភាពអំណាចយោធា និងនយោបាយ។
១. ក្រសួងចំនួន ៥ ដែលដឹកនាំដោយរដ្ឋមន្ត្រីពេញសិទ្ធិ (Ministers)
ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍៖ លោក Yodchanan Wongsawat (យតឆៈណាន់ វង្សសាវ៉ាត់) — គាត់ក៏កាន់តំណែងជា ឧបនាយករដ្ឋមន្ត្រី ផងដែរ។
ក្រសួងកសិកម្ម និងសហករណ៍៖ លោក Suriya Juangroongruangkit (សុរិយៈ ជឿងរុងរឿងឃិត)។
ក្រសួងការងារ៖ លោក Julapun Amornvivat (ចុល្លៈផាន់ អមរវិវ៉ាត)។
ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស៖ លោកស្រី Sudawan Wangsuphakijkosol (សុដាវ៉ាន់ វាំងសុភកិច្ចកោសល)។
ក្រសួងអប់រំ៖ លោក Prasert Jantararuangtong (ប្រាសឺត ចាន់ថារ៉ារឿងថង)។

២. តំណែងអនុរដ្ឋមន្ត្រី (Deputy Ministers) ចំនួន ៤ រូបក្រៅពីការដឹកនាំក្រសួងខាងលើ សមាជិកជាន់ខ្ពស់បក្សភឿថៃចំនួន ៤ រូបទៀត ក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីដើម្បីជួយត្រួតពិនិត្យការងារតាមក្រសួងសំខាន់ៗ រួមមាន៖អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍៖ (រូបទី១) លោក Chainia Raiអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍៖ (រូបទី២) លោកស្រី Piraya Tipatapអនុរដ្ឋមន្ត្រីក្រសួងអប់រំ៖ លោក Akaranat Hiranphanតំណែងរដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី (Minister attached to the Prime Minister's Office)៖ លោក Phumtham Wechayachai (ភូមិធាំ វេឆៈយ៉ាឆៃ)។ ការបែងចែកនេះបង្ហាញថា បើទោះបីជាបក្សភឿថៃ (Pheu Thai) ស្ថិតក្នុងឋានៈជាបក្សចម្រុះលំដាប់ទី២ បន្ទាប់ពីបក្សភូមិចៃថៃ (Bhumjaithai) ក៏ដោយ ក៏បក្សនេះនៅតែទទួលបានសិទ្ធិគ្រប់គ្រងលើវិស័យសំខាន់ៗដែលប៉ះពាល់ដល់ជីវភាពប្រជាជនផ្ទាល់ ដូចជា វិស័យកសិកម្ម ការងារ អប់រំ និងអភិវឌ្ឍន៍សង្គម។

ណៈរដ្ឋមន្ត្រីថៃអាណត្តិទី ២ ឆ្នាំ ២០២៦ របស់លោកនាយករដ្ឋមន្ត្រី អាណុទីន ឆានវីរៈគុល (Anutin Charnvirakul) ត្រូវបានបង្កើតឡើងដោយសម្ព័ន្ធភាពគណបក្សនយោបាយចំនួន ១៦ ដែលមានអាសនៈសរុបរួមគ្នា ២៩២ កៅអី នៅក្នុងរដ្ឋសភា។
យោងតាមទិន្នន័យផ្លូវការនៃការបោះឆ្នោតសកល និងការចរចាបង្កើតរដ្ឋាភិបាល ព័ត៌មានលម្អិតនៃគណបក្សទាំងនោះត្រូវបានបែងចែកតាមលំដាប់លំដោយអាសនៈសភានៅក្នុងសម្ព័ន្ធភាពរដ្ឋាភិបាលដូចខាងក្រោម៖
គណបក្សស្នូលធំៗ (មានកៅអីរដ្ឋមន្ត្រីផ្លូវការ)
១. គណបក្សភូមិចៃថៃ (Bhumjaithai Party): ក្តោបក្តាប់អាសនៈឈានមុខគេចំនួន ១៩២ កៅអី (ជាបក្សដឹកនាំរដ្ឋាភិបាលស្នូល)។
២. គណបក្សភឿថៃ (Pheu Thai Party): មានចំនួន ៧៤ កៅអី (ជាបក្សចម្រុះលំដាប់ទី២)។ 
គណបក្សរួមសម្ព័ន្ធភាពផ្សេងទៀត (រួមទាំងបក្សតូចៗ)
តាមប្រភពកំណត់ត្រានយោបាយថៃ និងសារព័ត៌មានផ្លូវការ ក្រៅពីបក្សធំទាំងពីរខាងលើ លោក អាណុទីន បានប្រមូលផ្តុំកម្លាំងពីគណបក្សរួមសម្ព័ន្ធភាពផ្សេងទៀត និងបក្សតូចៗចំនួន ១៤ ទៀត (មានអាសនៈសរុបរួមគ្នា ២៦ កៅអី ដើម្បីបង្កើនសំឡេងគាំទ្ររដ្ឋាភិបាលឱ្យគ្រប់ ២៩២ អាសនៈ)។ ក្នុងនោះរួមមានគណបក្សលេចធ្លោដូចជា៖
៣. គណបក្សប្រជាជាតិ (Prachachat Party)
៤. គណបក្សកម្លាំងប្រជាជនរដ្ឋ (Palang Pracharath Party)
៥ ដល់ ១៦. បណ្តាគណបក្សតូចៗ និងគណបក្សខ្នាតមីក្រូ (Micro-parties) ចំនួន ១២ ផ្សេងទៀត៖ គណបក្សទាំង ១២ នេះ ក្តោបក្តាប់អាសនៈតិចតួចបំផុត (បក្សខ្លះមានត្រឹមតែ ១ កៅអី ឬ ២ កៅអីប៉ុណ្ណោះក្នុងមួយបក្ស)។ ដោយសារពួកវាជាបក្សតូចៗពេក ឈ្មោះផ្លូវការរបស់បក្សខ្នាតមីក្រូទាំងនេះមិនត្រូវបានបង្ហាញជាលំដាប់លេខរៀងលម្អិតដាច់ដោយឡែកនៅក្នុងបញ្ជីរដ្ឋាភិបាលចម្រុះឡើយ គឺត្រូវបានចងក្រងជារួមក្នុងនាមជា "ក្រុមបក្សតូចៗរួមសម្ព័ន្ធភាព" ដើម្បីបោះឆ្នោតគាំទ្ររដ្ឋាភិបាលនៅក្នុងសភា។

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
សាធារណរដ្ឋអាហ្រ្វិកកណ្តាល៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ 
លោក វរសេនីយ៍ឯក សុខ សុភ័ក្រ្ត មេបញ្ជាការ កងវិស្វកម្មសំណង់លេខ ៨៦៤ បានចុះត្រួតពិនិត្យស្ថានភាពគ្រឿងចក្រ និងសម្ភារៈរបស់អង្គភាព ព្រមទាំងបានដឹកនាំនាយទាហាន និងនាយទាហានរង ប្រជុំផ្សព្វផ្សាយ ណែនាំ អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានផ្តល់អនុសាសន៍ និងណែនាំដល់នាយទាហាន និងនាយទាហានរងទាំងអស់ ឱ្យយកចិត្តទុកដាក់បំពេញភារកិច្ច និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ដើម្បីធានាឱ្យការងាររបស់អង្គភាពនៅថ្ងៃខាងមុខ ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងសម្រេចបានលទ្ធផលល្អប្រសើរ។

រចនាសម្ព័ន្ធរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មានលក្ខណៈខុសប្លែកពីប្រទេសកម្ពុជាបន្តិចបន្តួច។ គិតត្រឹមឆ្នាំ ២០២៦ ប្រទេសថៃមានក្រសួងសរុបចំនួន ១៩ និងស្ថាប័នសមមូលក្រសួងចំនួន ១ (គឺទីស្តីការនាយករដ្ឋមន្ត្រី) សរុបស្មើនឹង ២០ ស្ថាប័ន ដែលជាអង្គការនីតិប្រតិបត្តិជាន់ខ្ពស់បង្កើតឡើងជាគណៈរដ្ឋមន្ត្រី។ [1 (https://en.wikipedia.org/wiki/List_of_government_ministries_of_Thailand), 2 (https://en.wikipedia.org/wiki/Cabinet_of_Thailand)]
ចំណែកឯរដ្ឋលេខាធិការដ្ឋាន (Secretariat) នៅក្នុងប្រព័ន្ធនយោបាយ និងរដ្ឋបាលថៃ មិនមែនជាស្ថាប័នថ្នាក់ដឹកនាំនយោបាយដូចនៅកម្ពុជាទេ ប៉ុន្តែវាត្រូវបានបែងចែកជាពីរទម្រង់ចម្បង៖
១. ចំនួនក្រសួងទាំង ២០ របស់ថៃ
ស្ថាប័នថ្នាក់ក្រសួង និងសមមូលក្រសួងដែលកំពុងដំណើរការ រួមមាន៖ 
ទីស្តីការនាយករដ្ឋមន្ត្រី (Office of the Prime Minister - OPM) [សមមូលក្រសួង]
ក្រសួងការពារជាតិ (Ministry of Defence)
ក្រសួងហិរញ្ញវត្ថុ (Ministry of Finance)
ក្រសួងការបរទេស (Ministry of Foreign Affairs)
ក្រសួងទេសចរណ៍ និងកីឡា (Ministry of Tourism and Sports)
ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស (Ministry of Social Development and Human Security)
ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (Ministry of Higher Education, Science, Research and Innovation)
ក្រសួងកសិកម្ម និងសហករណ៍ (Ministry of Agriculture and Cooperatives)
ក្រសួងដឹកជញ្ជូន (Ministry of Transport)
ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គម (Ministry of Digital Economy and Society)
ក្រសួងធនធានធម្មជាតិ និងបរិស្ថាន (Ministry of Natural Resources and Environment)
ក្រសួងថាមពល (Ministry of Energy)
ក្រសួងពាណិជ្ជកម្ម (Ministry of Commerce)
ក្រសួងមហាផ្ទៃ (Ministry of Interior)
ក្រសួងយុត្តិធម៌ (Ministry of Justice)
ក្រសួងការងារ (Ministry of Labour)
ក្រសួងវប្បធម៌ (Ministry of Culture)
ក្រសួងអប់រំ (Ministry of Education)
ក្រសួងសុខាភិបាល (Ministry of Public Health)
ក្រសួងឧស្សាហកម្ម (Ministry of Industry) 

២. ចំពោះ «រដ្ឋលេខាធិការដ្ឋាន» នៅក្នុងប្រទេសថៃ
នៅក្នុងច្បាប់រដ្ឋបាលថៃ ពាក្យថា "រដ្ឋលេខាធិការដ្ឋាន" ត្រូវបានប្រើប្រាស់ក្នុងន័យ ២ ផ្សេងគ្នា៖
រដ្ឋលេខាធិការដ្ឋានថ្នាក់ជាតិ (National Secretariats)៖ ជាស្ថាប័នរដ្ឋបាលគន្លឹះគាំទ្រការងារនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ ដែលមានស្ថាប័នសំខាន់ៗចំនួន ៣ គឺ៖
រដ្ឋលេខាធិការដ្ឋាននាយករដ្ឋមន្ត្រី (The Secretariat of the Prime Minister) - ទទួលបន្ទុកកិច្ចការនយោបាយរបស់នាយករដ្ឋមន្ត្រី។
រដ្ឋលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី (The Secretariat of the Cabinet) - ទទួលបន្ទុកការងារសម្របសម្រួលច្បាប់ និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
រដ្ឋលេខាធិការដ្ឋានព្រះមហាក្សត្រ (The Office of His Majesty's Principal Private Secretary) - ទទួលបន្ទុកកិច្ចការរដ្ឋបាលថ្នាក់ព្រះមហាក្សត្រ។
ការិយាល័យអចិន្ត្រៃយ៍ប្រចាំក្រសួង (Office of the Permanent Secretary)៖ នៅក្នុងប្រទេសថៃ មិនមានមុខតំណែងនយោបាយឈ្មោះថា "រដ្ឋលេខាធិការ" ឬ "អនុរដ្ឋលេខាធិការ" រាប់សិបនាក់ក្នុងមួយក្រសួងដូចនៅកម្ពុជាឡើយ។ រាល់គ្រប់ក្រសួងនីមួយៗរបស់ថៃ គឺមានរដ្ឋលេខាធិការដ្ឋានប្រចាំក្រសួងតែមួយគត់ (ហៅថា Office of the Permanent Secretary) ដែលដឹកនាំដោយមន្ត្រីរាជការស៊ីវិលអាជីពម្នាក់គត់ ឋានៈជា អគ្គលេខាធិការអចិន្ត្រៃយ៍ (Permanent Secretary / ថៃហៅថា៖ ប្លាត់ក្រៈស៊ួង - ปลัดกระทรวง) ដើម្បីដឹកនាំមន្ត្រីរាជការទាំងអស់នៅក្នុងក្រសួងនោះ។

Chan Born
នយោបាយផ្ទៃក្នុងប្រទេសថៃ៖ គណរដ្ឋមន្រ្តីថៃ សព្វថ្ងៃមាន ១៦ បក្សនយោបាយចូលរូម ចែកជា ០២ បក្សសម្ព័ន្ធ គឺ សម្ព័ន្ធអានុទីន និង សម្ព័ន្ធ តាក់ស៊ីន។ ក្រសួងវប្បធម៍ គ្របដណ្តប់់កិច្ចការ សាសនាផងដែរ ដែល ក្រុមអានុទីន ជាអ្នកកាន់កាប់។ រលកនៃការវាយប្រហារក្រសួង វប្បធម៍នេះ មានសន្ទុះខ្លាំង ដែលអាចជា ស្នាដៃ របស់ក្រុមកូនស្រី តាក់ស៊ីន ពីព្រោះ អាណត្តិទី១ ក្រសួងវប្បធម៍នេះ ស្ថិតក្រោមអំណាច ផៃថុងឋាន ។ សង្ឃថៃ ក៍ស្ថិតក្នុងក្រុម ឈ្លានពានទឹកដីខ្មែរ ។

នេះជាផែនទី ដែលពួកខ្មាំងសៀម វាផ្សព្វផ្សាយទៅដល់ ជនបរទេស ដែលពួកបរទេស គេជឿថៃច្រើនជាងជឿកម្ពុជា ដោយសារអី? ពីព្រោះបរទេស ពួកគេធ្វើមិនដឹងមិនឮ អំពីការឈ្លានពានរបស់ថៃ មកលើកម្ពុជាទេ ដោយសារ កម្ពុជា គោរពបទឈប់បាញ់ អីចឹងផ្សាយតែពីការខូចខាតលើ ប្រាសាទ ជនរងគ្រោះ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឈានទៅរកបទឈប់បាញ់។​ ចំណែកពួកថៃ ពួកសៀមវាផ្សាយរឿង ផែនទី ដើម្បីបញ្ជាក់ថា កម្ពុជាឈ្លានពានប្រទេសថៃ កម្ពុជាយើងប្រាសាទធ្វើជាមូលដ្ឋានទ័ព...។ ដូច្នេះ កម្ពុជាត្រូវពង្រឹងឡើងវិញ ការផ្សាយអំពីផែនទី ១/២០០ ០០០ ហ្នឹង។

Leakhena លក្ខិណា 1h  ·  គ្រាប់ប្លោងរបស់ថៃ ១៥៩៩ គ្រាប់💥ក្នុងនោះមាន ៩៧៧គ្រាប់មិនទាន់ផ្ទុះ និង ត្រូនពិឃាត ៤គ្រឿងត្រូវបានរកឃើញនៅលើខ្នងភ្នំប្រាសាទព្រះវិហារស្នាមថ្មបែកបាក់ជាង ៧មុឺនកន្លែង ❤️‍🩹🇰🇭

No comments:

Post a Comment