ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, November 9, 2025

កាំជ្រួចហ្វូង BM 21

កាំជ្រួចហ្វូង  BM 21 The BM-21 "Grad" (Russian: БМ-21 "Град", lit. 'hailstorm') is a self-propelled 122 mm multiple rocket launcher designed in the Soviet Union  បេ អិម ២១ ជាកម្រង ជាចង្កោមដូចផ្លែទំពាំងបាយជូរ  ដែលជាភាសាទាហាន គេហៅថា  កាំជ្រួចហ្វូង ចំណែកពាក្យថា ២១ សំដៅថា ២១ កាណុង ដែលកាលនោះ មាន ១៤ កាណុង  ១៦ កាណុង ២១ កាណុង និងមានដល់ ៤០ កាណុង អំឡុងឆ្នាំ ១៩៩០។ ដូច្នេះជាសង្ខេប BM ស្មើរភាសាអគ្លេសថា Multiple Luancher  Rocket System (MLRS)  ប្រព័ន្ធពហុជើងទម្របាញ់រុក្កែត ។ បេ អិម ២១ គឺជា ប្រព័ន្ធកាំជ្រូចហ្វូងបាញ់ស្វ័យប្រវត្តិ និង ស្វ័យប្រវត្តិបាញ់ មានន័យថា កាំជ្រួចនេះ ផ្ទុកនៅលើ រថយន្តជាស្រេច គ្មានតម្រូវការរថយន្តសណ្តោងឡើយ ( ស្វ័យប្រវត្តិបាញ់ ) ចំណែកបាញ់ស្វ័យប្រវត្តិ គឺរាល់កាំភ្លើងយន្តសុទ្ធតែជាកាំភ្លើងបាញ់ស្វ័យប្រវត្តិ Automatic Gun .
តម្លៃប្រមាណ ៤,៧០០ ដុល្លា/គ្រាប់ X ៤០ គ្រាប់ =  ( ១៩ ម៉ឺនដុល្លា)  $4,700/  rocket
កាំជ្រួចហ្វូង  BM 21  ផលិតឆ្នាំ ១៩៦០ និង ប្រើប្រាស់ក្នុងសង្រ្គាម ព្រំដែន សូវៀត ចិន ឆ្នាំ ១៩៦៩ ។ ហេតុអ្វី បានជា សូវៀតប្រើប្រាស់ អាវុធនេះ? ដោយសារ សមីការសង្រ្គាមពេលនោះ ចិនកែនកងទ័ព ០២ នាក់/ភូមិ យកទៅដាក់នៅ ជួរមុខ frontline ទល់ជាមួយ កងទ័ពសូវៀត ដែលមានអាវុធទំនើបៗ ពីព្រោះមានតែ សមីការនេះទេ ទើបអាច ប្រឈមមុខជាមួយ កងទ័ពសូវៀតដ៍ទំនើបបាន។ តើកងទ័ពសូវៀត ធ្វើបែបណា? កងទ័ពសូវៀតសម្រេចចិត្តដកទ័ពថយ ចរចារសន្តិភាពជាមួយ ចិន ពីព្រោះ កងទ័ពរាប់លាន់នាក់នោះ មិនមែនជាកងទ័ពអាជីពរបស់ចិនទេ តែជា សេនាជនរបស់ចិន បើសិនជាមានការប្រយុទ្ធ នោះពួកគេនឹងស្លាប់ កំហឹងជនជាតិចិនជាង ១០០០ លាននាក់នឹងផ្ទុះឡើងប្រឆាំងសូវៀត។ ចំណែក សមីការសូវៀតគឺ កងទ័ពចិន ច្រើនមហិមារណាស់ មានតែ កាំជ្រួចហ្វូង ទើបអាច ទប់ទល់ជាមួយ ដង់ស៊ីតេទ័ពដ៍ខ្ពស់បែបនេះ ( ដង់ស៊ីតេ ១០ មែត្រ/ទាហានម្នាក់) ដែលជាធម្មតា កាលសង្រ្គាមលោកទី ២ គេប្រើដង់ស៊ីតេ Density troop ៥០០ មែត្រ/ម្នាក់។

Benz ពត៍មានឆៅ មិនទាន់មានការកែសម្រួល
ការពិពណ៌នាអំពីសមត្ថភាពរបស់អាវុធ BM-21 "Grad"
អាវុធដែលឃើញក្នុងរូបភាពនេះគឺជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនបំពង់ (Multiple Launch Rocket System - MLRS) របស់សូវៀត ដែលមានឈ្មោះល្បីល្បាញថា BM-21 "Grad" (អានថា "ក្រាដ" មានន័យថា "ព្យុះព្រឹល")។ យានយន្តដែលផ្ទុកប្រព័ន្ធនេះភាគច្រើនជាឡានដឹកទំនិញ Ural-375D ឬ Ural-4320 6x6 ប៉ុន្តែរថយន្តក្នុងរូបភាពមើលទៅស្រដៀងនឹងម៉ូដែលដំបូងដែលមានមូលដ្ឋានលើរថយន្ត ZIL-131 ដែលគេហៅថា 9P138 "Grad-1" ដែលមានបំពង់តិចជាងបន្តិច (៣៦ បំពង់) សម្រាប់រ៉ុក្កែតចម្ងាយខ្លី។
BM-21 Grad ត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅនៅក្នុងតំបន់ធំមួយ ជាមួយនឹងការបាញ់រ៉ុក្កែតជាច្រើនគ្រាប់ក្នុងពេលតែមួយ។
សមត្ថភាពសំខាន់ៗ
* កម្លាំងបាញ់ (Firepower):
* កម្លិប (Caliber): រ៉ុក្កែតទំហំ ១២២ មិល្លីម៉ែត្រ។
* ចំនួនបំពង់បាញ់: ម៉ូដែល BM-21 ស្តង់ដារមាន ៤០ បំពង់ (រីឯ 9P138 មាន ៣៦ បំពង់)។
* ការបាញ់ពេញលេញ (Full Salvo): អាចបាញ់រ៉ុក្កែតទាំង ៤០ គ្រាប់ក្នុងរយៈពេលប្រហែល ២០ វិនាទី។
* ប្រសិទ្ធភាព: ការបាញ់មួយកម្លោតអាចគ្របដណ្តប់តំបន់ប្រហែល ១៤.៥ ហិកតា (អាស្រ័យលើប្រភេទគ្រាប់)។
* ជួរវាយប្រហារ (Range):
* រ៉ុក្កែតស្តង់ដារ: មានចម្ងាយបាញ់អតិបរមាប្រហែល ២០ គីឡូម៉ែត្រ។
* រ៉ុក្កែតជំនាន់ថ្មី: ចម្ងាយបាញ់អាចកើនឡើងដល់ ៣០ ទៅ ៤០ គីឡូម៉ែត្រ (ឬលើសពីនេះ)។
* ប្រភេទគ្រាប់រ៉ុក្កែត (Rocket Types):
* HE-Fragmentation: គ្រាប់ផ្ទុះនិងបែកកម្ទេចកម្ទី ដែលជារឿងធម្មតាបំផុត។
* Incendiary: គ្រាប់បង្កៃ។
* Chemical/Smoke: គ្រាប់គីមី (កម្រ) ឬគ្រាប់ផ្សែងសម្រាប់បិទបាំង។
* Cargo/Cluster: គ្រាប់ដែលផ្ទុកគ្រាប់តូចៗជាច្រើន (submunitions) ដែលបែកខ្ចាត់ខ្ចាយពីលើអាកាស។
* យុទ្ធសាស្ត្រប្រតិបត្តិការ (Tactics):
* BM-21 ត្រូវបានប្រើប្រាស់សម្រាប់ ការគាំទ្រការបាញ់ទូទៅ (General Fire Support) ដល់កងពលឬកងពលតូច។
* វាមានប្រសិទ្ធភាពខ្ពស់ក្នុងការបំផ្លាញកម្លាំងទ័ពថ្មើរជើង យានយន្តពាសដែកស្រាល ទីតាំងពង្រឹង (field fortifications) និងកន្លែងប្រមូលផ្តុំរបស់សត្រូវនៅលើផ្ទៃដីធំ។
* "បាញ់ហើយរើ" (Shoot-and-Scoot): យានយន្តមានល្បឿនលឿន (ប្រហែល 75 គីឡូម៉ែត្រ/ម៉ោង) និងសមត្ថភាពឆ្លងកាត់ទីលានល្អ ដែលអនុញ្ញាតឱ្យវាបាញ់កាំជ្រួចយ៉ាងលឿន រួចផ្លាស់ទីចេញពីតំបន់បាញ់ក្នុងរយៈពេលប្រហែល ២ នាទី ដើម្បីជៀសវាងការបាញ់តបតពីសត្រូវ។
* លក្ខណៈបច្ចេកទេស (Vehicle Features):
* យានយន្ត (Chassis): ឡានដឹកទំនិញ 6x6 ដែលផ្តល់នូវសមត្ថភាពបើកបរក្រៅផ្លូវបានល្អ។
* ការផ្ទុកគ្រាប់: ការផ្ទុកគ្រាប់ឡើងវិញត្រូវធ្វើឡើងដោយដៃ ហើយជាទូទៅត្រូវចំណាយពេលប្រហែល ៥ ទៅ ១០ នាទី ដោយប្រើនាវិក ២ ទៅ ៣ នាក់។
លក្ខណៈបច្ចេកទេសគ្រាប់ទំហំ ១២២ មីលីមែត្រ--គោលដៅមិនដើម្បីបាញ់ចំគោលដៅ Hit desire target តែសម្រាប់ អំបែង បាចសាចទំហំផ្ទៃដីធំ ៣៥ មែត្រការ៉េ គុណ ៤០ គ្រាប់ = ប្រមាណ ១៤ ហិចតា
លក្ខណៈបច្ចេកទេសគ្រាប់ទំហំ ១២២ មីលីមែត្រ
Source
  • There are nine different 122mm cluster munition rockets manufactured by five different countries.
  • - The State Research and Production Association, Splav, in Russia manufactures the 9M218 122mm cluster munition rocket which contains 45 dual-purpose submunitions.
  • - China North Industries Corporation (NORINCO), a Chinese state factory, manufactures the Type-81 122mm cluster munition rocket which contains 39 Type-90 dual-purpose submunitions. NORINCO also manufactures the Type-90A 122mm cluster munition rocket which contains 39 submunitions.
  • - Konstrukta Defense in the Slovak Republic manufactures two types of 122mm cluster munition rockets, the JRKK-G and the Trnovnik. The JRKK-G contains 56 dual-purpose submunitions with self-destruct fuzes, while the Trnovnik contains 63 dual-purpose submunitions.
  • - SAKR Industries in Egypt manufactures the SAKR-18 and the SAKR-36 122mm cluster munition rockets which contain, respectively, 72 and 98 dual-purpose submunitions.
  • - BPD Difesa e Spazio SpA in Italy manufactures the FIROS-25 and FIROS-30 122mm cluster munition rockets which contain 77 M-42 submunitions.
លក្ខណៈបច្ចេកទេសគ្រាប់ទំហំ ១២២ មីលីមែត្រ
លក្ខណៈបច្ចេកទេសគ្រាប់ទំហំ ១២២ មីលីមែត្រ
កាំជ្រួចហ្វូង ១២២ មម​នៃ​ កងទ័ពប្រទេសថៃ 

No comments:

Post a Comment