Troryorng - ត្រយង
កម្ពុជា ស្នើឱ្យមានដំណោះស្រាយមួយចំនួនគឺ៖
១.ចុះសន្ធិសញ្ញារួមគ្នា ១ ជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រ ១ ដែលគ្រប់ជ្រុងជ្រោយ
២.ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាចំនួន ១
៣.ប្រសិនបើកិច្ចទាំងពីរខាងលើមិនត្រូវបានដំណើរការទេនោះ កម្ពុជាស្នើឱ្យគណៈកម្មការផ្សះផ្សាផ្ដល់អនុសាសន៍ ១
Neth Pheaktra 1h · សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
វ៉ាន់ សារាយ Vann Saray 2h · គេអួតថាគេជាអ្នកការទូតថ្លៃថ្នូរ តែនិយាយមកវាយប្រហារគេ គេខុសទាំងអស់ ឯងត្រូវទាំងអស់។ វិជ្ជាជីវៈការទូតបែបនេះ ប្រហែលគ្មានអ្នកការទូតណាធ្វើដូចទេ។ និយាយថា គោរពច្បាប់អន្តរជាតិ តែឆ្លៀតប្រមាថយន្តការអន្តរជាតិ «ការផ្សះផ្សាដោយបង្ខំធ្វើឱ្យល្អក់កកទំនាក់ទំនងកម្ពុជា-ថៃ»។ រាល់ថ្ងៃ ទំនាក់ទំនងវាលើសពីល្អក់ទៅហើយ។
ប្រាក់ សុខុន - Prak Sokhonn
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។
កម្ពុជាសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការវិមជ្ឈការអចិន្ត្រៃយ៍ សមាជិកនៃគណៈកម្មការផ្សះផ្សា និងភាគីទាំងអស់ចំពោះវត្តមានក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តច្បាប់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ដោយធ្លាប់ឆ្លងកាត់ និងយល់យ៉ាងស៊ីជម្រៅអំពីការខាតបង់ដ៏ធំធេងដែលបណ្តាលមកពីជម្លោះ កម្ពុជាបានជ្រើសរើសផ្លូវការទូតនេះដែលស្ថិតក្រោមច្បាប់អន្តរជាតិ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ។
ចំពោះមុខគណៈកម្មការ និងគណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើរការនេះ ដោយផ្អែកលើសុច្ឆន្ទៈ ទំនុកចិត្ត និងការប្តេជ្ញាចិត្ត កម្ពុជាស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិដែលជាដំណោះស្រាយធានានូវសន្តិភាពយូរអង្វែង ស្ថិរភាព និងភាពសុខដុមរមនាជាមួយគ្នាសម្រាប់ប្រជាជាតិទាំងពីរ។
រូបថតដោយ៖ AKP
On the morning of 15 September 2026, His Excellency PRAK Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, as an Agent on behalf of the Royal Government of Cambodia, accompanied by His Excellency Lam Chea, Minister in Charge of the State Secretariat of Border Affairs, who serves as Deputy Agent for Cambodia, Cambodia’s delegation and counsel team attended the first meeting of the UNCLOS Conciliation Commission with Cambodia and Thailand in Singapore.
Cambodia extended its sincere gratitude to the Permanent Court of Arbitration, the members of the Conciliation Commission, and all parties for their presence at these important proceedings today, which reflects a shared commitment to the rule of law and the peaceful settlement of disputes.
Having experienced and deeply understood the devastating costs of conflict, Cambodia has chosen this diplomatic pathway under international law not to escalate tension, but to rebuild trust and resolve the overlapping maritime claims.
Address to the Commission and the delegation, His Excellency Deputy Prime Minister reaffirmed Cambodia’s unwavering commitment to this process. Driven by goodwill and trust, Cambodia seeks a just and rules-based in international law—one that secures long-term peace, stability and mutual harmony for both our nations.
VAYO FM Radio
ទោះបីជាមានការអំពាវនាវជាបន្ដបន្ទាប់ពីប្រទេសកម្ពុជាសុំឱ្យថៃគោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ប៉ុន្ដែថៃនៅតែប្រកាសលុបចោលអនុស្សរណៈនេះដោយឯកតោភាគី។ ដូច្នេះស្ថិតក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានពិចារណាដោយហ្មត់ចត់លើគ្រប់ជម្រើសនៃដំណោះស្រាយដោយសន្ដិវិធីដែលខ្លួនមានស្របតាមច្បាប់អន្ដរជាតិ។ ទីបំផុត កម្ពុជាបានសម្រេចយកជម្រើសផ្ដួចផ្ដើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ(UNCLOS)។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះថា គោលបំណងចម្បងបំផុតរបស់កម្ពុជាក្នុងការជ្រើសយកយន្ដការផ្សះផ្សាដោយបង្ខំ គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ហើយរួមចំណែកដល់សន្ដិភាព កិច្ចសហប្រតិបត្ដិការនិងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្ដរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្ដីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រនិងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្ដល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុឡោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
សួមជម្រាបថា កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជានិងថៃប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ នៅព្រឹកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ តំណាងរបស់កម្ពុជានិងថៃបានថ្លែងសុន្ទរកថាបើករៀងៗខ្លួន។ កិច្ចប្រជុំលើកដំបូងនេះដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានការចូលរួមពីសំណាក់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ ភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាភ្នាក់ងារកម្ពុជា ហើយភាគីថៃដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស ជាភ្នាក់ងារថៃ៕
ព្រំដែនទឹក កម្ពុជា ថៃ៖ ស្ថានភាពកំពុងជាប់គាំង ដូចដែលខ្ញុំ បានវិភាគកាលពីម្សិលមិញអីចឹង ថា ថៃ បង្កើត MOU 2001 គៅលបំណងគឺបង្ខំកម្ពុជាឲ្យចរចារព្រមកាត់ដីគោក ព្រមតាមផែនដី ១/៥០ ០០០ របស់ថៃ ចំណែកការ លុប MOU 2026 របស់ថៃ គឺបំណងកំទេចៗៗ ធ្វើសង្រ្គាមវាយចូលជ្រៅដល់ សៀមរាប ភ្នំពេញ តែ ៣ ថ្ងៃ បើកម្ពុជាមិនព្រម ដោះស្រាយរឿង ព្រំដែនគោក បង្គោលលេខ ៧៣ ពាក់ព័ន្ធ រឿងកោះគុត ជាមុនទេ គឺថៃមិនព្រម ចរចារព្រំដែនទឹក រឿង ធនធានរ៉ែ ជាដាច់ខាត់។ ភាគី ថៃនៅតែជំទាស់ ប្រឆាំងដាច់ខាត ជាមួយ តុលាការ UNCLOS ដោយប្រកែកថា ពួកគេលុប MOU ឆ្នាំ ២០០១ នោះចោល ដោយសារ វាគ្មានការរីកចម្រើនសោះ រយៈពេល ២០ ឆ្នាំមកហើយ តាមពិត ខ្ញុំឆែកឃើញ ផែនទីថៃ វាគូសយក កោះគុត វាផ្សព្វផ្សាយច្បាប់សមុទ្រ ជាភាសាថៃ ជាភាសាអគ្លេសដល់ប្រជាជនវាយ៉ាងទូលំទូលាយ។ តាមលោកគ្រូនយោបាយរបស់ខ្ញុំ គាត់ពន្យល់ថា កុំប្រញាប់ dont' be hurry ឲ្យតែ់យ់ើងមិនប្រញាប់ យើងត្រូវតែឈ្នះលើពួកឈ្លានពានទាំងនេះ ៕
BAYON Radio News
ប្រមុខការទូតកម្ពុជា៖ គោលបំណងកម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយមួយផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងថៃ និងរួមចំណែកដល់សន្តិភាព និងវិបុលភាពរួមនៅក្នុងតំបន់
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បានថ្លែងបញ្ជាក់ថា គោលបំណងចម្បងបំផុតរបស់កម្ពុជា ក្នុងការជ្រើសរើសយកយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្រេចបាននូវគោលដៅនេះកម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ជាជម្រើសផ្សេងទៀតកម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖«ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS»៕
Hok Nave
តាមក្របខណ្ឌ UNCLOS គណៈកម្មការផ្សះផ្សា ជាទូទៅមានពេល ប្រហែល 12 ខែ ដើម្បីអាចបញ្ចប់ការងារនិងអាចរៀបចំរបាយការណ៍និងអនុសាសន៍។ តើខ្មែរយើងតស៊ូបានដែរឬទេ? រួចបើគេមិនទទួលស្គាល់ គេនៅតែជ្រើសរើសលើនីតិវិធី ចរចាទ្វេភាគី តើខ្មែរយើងមាននីតិវិធីផ្លូវច្បាប់ផ្សេងទៀតឬទេ? តើគេមកចូលរួម UNCLOS តើគេមានចេតនានិងគោកបំណងអ្វី?
កាលណានិយាយអំពីយុទ្ធសាស្ត្រការទូត វាមានភាពស៊ីជម្រៅខ្លាំងណាស់។ ប៉ុន្តែមានយុទ្ធសាស្ត្រមួយដែលប្រទេសតូចតែងយកមកប្រើ គឺ ប្រយុទ្ធសាស្រ្តប្រកួតប្រជែងរយៈពេលវែង។
ដូចជាលេងល្បែងមុជទឹកតើនរណាមុជទឹកបានពេលវេលាយូរជាង? តើនរណាអត់ធ្មត់បានយូរជាង? តើការពង្រឹងខ្លួនដោយរបៀបណា? តើការទូតមានប្រៀបដែរឬទេ? តើសេដ្ឋកិច្ចគេនិងយើងមួយណាតស៊ូបានយូរជាង? តើអំណាចនៃការតស៊ូរបស់ប្រជាពលរដ្ឋរបស់ប្រទេសទាំង2 មួយណាបានយូរជាង? ទើបក្លាយជាអំណាចចរចារយៈពេលវែងបាន។
ទើបបានជាខ្ញុំ ប្រាប់បងប្អូនទៅថា ការផ្សព្វផ្សាយព័ត៌មានជាតិជាក់ស្ដែង ពិតជារឿងសំខាន់ដើម្បីយើងមានសំឡេងគាំទ្រនិងបង្ហាញទៅអន្តរជាតិ។ ប៉ុន្តែបើយើងដាក់សម្ពាធសៀម ត្រឹមតែតុចរចា មិនមានន័យថាយើងត្រូវឈ្នះសៀមនោះទេ។ ពីព្រោះគេអាចបដិសេធ គេអាចបន្តលើនីតិវិធី បន្តបន្ទាប់ ឬមួយពេលគេទាល់ច្រក គេបកក្បាលមកខាំយើង នៅពេលយើងមាននៅចំណុចខ្សោយណាមួយ ធ្វើដូចម្ដេចយើងអាចជួយខ្លួនឯង?
ជាក់ស្ដែងយើងមានរាជរដ្ឋាភិបាល ដែលមានការគិតស៊ីជម្រៅនៅពេលដែលប្រទេសមានសង្គ្រាម និងប្រទេសមានបទឈប់បាញ់ ជៀសវាងការបាញ់ប្រហារគ្នា ហើយជារឿងដ៏គ្រោះថ្នាក់ដល់សន្តិសុខជាតិ មិនតែប៉ុណ្ណោះក៏ព្យាយាមយកចិត្តទុកដាក់ដល់បងប្អូនជនភៀសសឹក ដែលគាត់មិនទាន់អាច វិលត្រឡប់ទៅរស់នៅទីលំនៅពួកគាត់វិញបាន។ អាចបញ្ជាក់បានថារវាងគេនិងយើង យើងអាចតស៊ូបានយូរជាងលើពេលវេលា ទោះបីពេលវេលាខ្លះ យើងប្រើប្រាស់ការអត់ធ្មត់ ប៉ុន្តែចំពោះ ការតស៊ូត្រៀមប្រយុទ្ធវិញ អាចធ្វើឱ្យខាងសត្រូវគិតពិចារណាឡើងវិញចំពោះការខាតបង់ បើហ៊ានឈ្លានពានខ្មែរ។ ព្រោះតែ ការតស៊ូខាំស្មៅរបស់ខ្មែរ អាចធ្វើឲ្យកងទ័ពខ្មែរក្លាយជាកងទ័ពទេវតា។ រួចបងប្អូនពិចារណា ការប្រយុទ្ធជុំទីមួយ យើងមិនបានត្រៀម និងការប្រយុទ្ធទីពីរ យើងជឿជាក់សេចក្ដីថ្លែងការណ៍រួម ចុះបើមាន ជុំទី 3 មានអ្វីកើតឡើង? ព្រោះរយៈពេល 10 ខែមកនេះគឺខ្មែរស្ងាត់ តែមិនសៀមឡើយ។ ដូច្នេះហើយពួកគេត្រូវតែគិតឡើងវិញ បើសិនគេមានគំនិតចង់ឈ្លានពាន។
ខ្មែរយើងក៏មានការទូត ដែលមានវត្ថុតាងភាពច្បាស់លាស់និងស្របច្បាប់អន្តរជាតិ។ ដែលបញ្ជាក់ថា ខ្មែរមិនដែលមានគំនិតគិតចង់ឈ្លានពានប្រទេសក្បែរខាងទេ មានតែខាងគេទេដែលមានគំនិតឈ្លានពានខ្មែរ និងមិនគោរពនិតិវិធីរបស់អន្តរជាតិ។ វាជាសម្ពាធ នៅលើតុចរចាផង និងបើសិនមានបញ្ហាណាមួយកើតឡើងផង។ ដូច្នេះហើយបានជាខ្ញុំ សុំឲ្យបងប្អូនយើងជួយផុស ជួយស៊ែរ ព័ត៌មានជាតិឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន។ រួចក៏យើងទទួលបាន នៅក្នុងគ្រោះមានលាភផងដែរ ព្រោះតែខ្មែរបន្តពហិកាផលិតផលសៀម ខ្មែរជួយគ្នាប្រើប្រាស់ផលិតផលជាតិ ដើម្បីសេដ្ឋកិច្ច មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលយើង លោកតែងតែព្យាយាមជំរុញសេដ្ឋកិច្ចជាតិ នៅក្នុងតំបន់និងអន្តរជាតិឲ្យវិនិយោគស្រុកខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចខ្មែរ។
សម្រាប់ប្រជាជនខ្មែរនិងប្រជាជនសៀម នៅក្នុងពេលបច្ចុប្បន្ននេះ ទាំងគេ ទាំងយើង កំពុងតែស្ថិតនៅក្នុងសង្គ្រាមមួយទៀតគឺជាសង្គ្រាមស្មារតី តើដង្ហើមនរណាខ្លីជាង? និងដង្ហើមនរណាវែងជាង? ដោយផ្អែកលើតើការជឿជាក់លើរាជរដ្ឋាភិបាលជាតិរបស់ខ្លួន រៀងៗ ខ្លួន នរណាបានខ្លាំងជាង និងបានយូរជាង?
ជាក់ស្ដែងថៃ មានល្បិចច្រើនណាស់ តែងតែប្រែក្រឡាស់ និងបោកប្រាស់ប្រជាជនសៀម ឱ្យមាននូវការជឿទុកចិត្តនិងគំនិតជាតិនិយម ដូចរដ្ឋមន្ត្រីការបរទេសសៀម និយាយថា កោះគុតនិងព្រំដែនគោកមិនពាក់ព័ន្ធជាមួយ និងព្រំដែនទឹកឬនីតិវិធីនៃ UNCLOS ដើម្បីបណ្ដុះស្មារតីជាតិឲ្យពួកប្រជាជនគេគាំទ្រគេបន្ត តាមពិតសុទ្ធតែជារឿងបោកប្រាស់ ពីព្រោះ UNCLOS គឺនីតិវិធីដែនសមុទ្រ មិនអាចដកកោះ ឬដកសម្បត្តិធម្មជាតិ នៅក្រោមបាតសមុទ្រនោះទេ ថែមទាំងគេមានការតភ្ជាប់ពីព្រំដែនគោកផងដែរ។ នេះសុទ្ធតែជាអ្វីដែលខ្មែរយើងត្រូវដឹង និងវាយសារព័ត៌មាន នៅក្នុងសង្គ្រាមចិត្តសាស្ត្រគឺដើម្បីឲ្យប្រជាជនគេផ្លាស់ប្ដូរការគិត និងឈប់ចាញ់បោករាជរដ្ឋាភិបាល ពួកគេបន្តទៀត។ នេះហើយជាសម្ពាធ បំបាក់ស្មារតី នៃការតស៊ូ នរណាបានយូរជាង? រួចក៏យើង អាចកាន់តែជឿជាក់ លើយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំយើង ដែលវ៉ៃសៀមដោយមិនដកដៃ មិនខ្លាចថា ថៃឬសៀម ចង់បន្តសង្គ្រាមឬយ៉ាងណានោះទេ បើគេហ៊ានធ្វើការសម្រេចចិត្តខុស។ ពួកយើងត្រៀមតែអុសសម្រាប់ស្ងោរតែប៉ុណ្ណោះ បើគេចង់ចូលឆ្នាំងខ្ទះ មួយណាក៏បាន។ បានជាខ្ញុំលើកទឹកចិត្តបងប្អូនយើង មិនមែនជឿជាក់លើរាជរដ្ឋាភិបាលយើង នៅក្នុងពេលដែលមានប្រៀប ទោះនៅក្នុងកាលៈទេសៈណា ក៏យើងត្រូវតែនៅជាមួយរាជរដ្ឋាភិបាលយើងនិងជឿជាក់លើរាជរដ្ឋាភិបាលយើងជានិច្ច កុំភ្លេចថាគ្មាននរណាជួយយើងក្រៅពីយើងជួយជាតិយើងខ្លួនឯងនោះទេ។ គេអាចជួយយើងទាល់តែយើងខ្លាំង យើងមានកម្លាំងពីខាងក្នុងជាមុនសិនទើបគេជួយយើង។
សូមគោរពអរគុណបងប្អូនយើងដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានពីដើមរហូតដល់ចប់។ នៅចុងបញ្ចប់សូមបងប្អូនយើងជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.
C&N
សេចក្តីថ្លែងការណ៍បើក របស់ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ
នៅក្នុងកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា (Conciliation Commission)
ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦, ប្រទេសសិង្ហបុរី
លោកស្រីប្រធាន,
សមាជិក គណៈកម្មការសម្រុះសម្រួល ដ៏ខ្ពង់ខ្ពស់,
និងតំណាងនៃព្រះរាជាណាចក្រកម្ពុជា,
១. វាជាកិត្តិយសរបស់ខ្ញុំដែលបានតំណាងឱ្យព្រះរាជាណាចក្រថៃ។ ខ្ញុំមកទីនេះដោយមានគោលបំណងយ៉ាងច្បាស់លាស់៖ ស្វែងរកដំណោះស្រាយលើព្រំដែនសមុទ្រ (ខណ្ឌសីមាដែនសមុទ្រ) ដែលការពារសិទ្ធិរបស់យើង និងជួយឱ្យថៃ និងកម្ពុជាអាចឈានទៅមុខក្នុងនាមជាប្រទេសជិតខាង។
២. ជាកិច្ចចាប់ផ្តើម សូមអនុញ្ញាតឱ្យខ្ញុំលើកឡើងអំពីបរិបទធំទូលាយនៃទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា ដែលខ្ញុំជឿជាក់ថាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ។
៣. វាមានតម្រូវការចាំបាច់ក្នុងការស្វែងយល់អំពីកាលៈទេសៈ និងការវិវត្តនៃព្រឹត្តិការណ៍ដែលបាននាំយើងមកដល់សិង្ហបុរីនៅទីនេះ។ ចំណុចស្នូលនៃដំណើរការនេះ គឺមានភាពខុសប្លែកគ្នាយ៉ាងស្រឡះនៅក្នុងរបៀបដែលប្រទេសថៃ និងកម្ពុជាបានជ្រើសរើសដើម្បីគ្រប់គ្រងបញ្ហានានារវាងយើងទាំងពីរ។
៤. ប្រទេសថៃបានជឿជាក់ជាបន្តបន្ទាប់ថា ភាពខុសគ្នារវាងប្រទេសជិតខាងគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា។ នោះហើយជាវិធីសាស្ត្ររបស់យើងរហូតមក៖ រក្សាបណ្តាញទំនាក់ទំនងឱ្យបើកចំហ ស្ដារទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយប្រកបដោយចីរភាពតាមរយៈការចរចាទ្វេភាគី។
៥. ប៉ុន្តែ កម្ពុជាបានប្រកាន់យកវិធីសាស្ត្រចំពោះបញ្ហាទាំងនេះខុសពីថៃ។ កម្ពុជាតែងតែអះអាងថាខ្លួនគោរពច្បាប់អន្តរជាតិ ហើយបង្ហាញរូបភាពថៃថាជាអ្នកបំពានច្បាប់។ ប៉ុន្តែការអះអាងរបស់កម្ពុជាគឺជាការបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងមានធាតុផ្សំនៃភាពពុតត្បុត។
៦. យើងគួររំឭកឡើងវិញនូវព្រឹត្តិការណ៍ដែលបានបង្កឱ្យមានជម្លោះនេះ។
៧. នៅពេលដែលភាគីកម្ពុជាបានទម្លាយការសន្ទនាជាលក្ខណៈឯកជនតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំរបស់យើង នៅពេលដែលគ្រាប់រ៉ុក្កែតរបស់កម្ពុជាបានបាញ់ប្រហារ និងសម្លាប់ប្រជាជនស៊ីវិលថៃដែលគ្មានទោសពៃរ៍ និងនៅពេលដែលទាហានរបស់យើងត្រូវបាត់បង់ជើងដោយសារគ្រាប់មីនដែលកម្ពុជាបានកប់ តើការគោរពច្បាប់អន្តរជាតិស្ថិតនៅឯណា?
៨. សូមឱ្យខ្ញុំនិយាយឱ្យបានច្បាស់៖ ការប្តេជ្ញាចិត្តរបស់ថៃចំពោះច្បាប់អន្តរជាតិគឺមិនមានការងាករេឡើយ។ យើងកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ ហើយនឹងការពារសិទ្ធិរបស់យើងនៅក្នុងក្របខ័ណ្ឌនេះ។
៩. សម្រាប់ប្រទេសថៃ ច្បាប់អន្តរជាតិ និងកិច្ចការទូត គឺជាគ្រឹះបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនៃទំនាក់ទំនងដោយសន្តិវិធីរវាងរដ្ឋនិងរដ្ឋ។ ច្បាប់ផ្តល់នូវក្របខ័ណ្ឌ ចំណែកឯកិច្ចការទូតជួយឱ្យប្រទេសជិតខាងអាចអនុវត្តក្របខ័ណ្ឌនោះ កសាងបង្កើតទំនុកចិត្ត ព្រមទាំងឈានទៅដល់ដំណោះស្រាយដែលស្របច្បាប់ និងមានចីរភាព។
១០. បញ្ហានេះរឹតតែមានសារៈសំខាន់ខ្លាំងឡើងនាពេលនេះ ដោយសារតែទំនាក់ទំនងរបស់យើងបានឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ។ ជម្លោះនានាបានបំផ្លាញទំនុកចិត្ត និងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍នៃប្រជាជនទាំងសងខាង។
១១. ប៉ុន្តែ ប្រសិនបើប្រជាជាតិយើងចង់បានឱកាសពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយប្រកបដោយចីរភាព យើងត្រូវតែស្តារទំនុកចិត្តនោះឡើងវិញ។ ហេតុដូច្នេះហើយ ប្រទេសថៃបានប្រកាន់យកការសន្ទនា និងវិធីសាស្ត្រជាក់ស្តែង ដើម្បីបង្កើតទំនុកចិត្តដែលចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងលំបាកៗ។
១២. នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងសេប៊ូ (Cebu) កាលពីដើមឆ្នាំនេះ ថ្នាក់ដឹកនាំរបស់យើងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការស្តារទំនាក់ទំនងឡើងវិញជាបណ្តើរៗ។
១៣. ហើយនៅពេលដែលខ្ញុំបានជួបដៃគូកម្ពុជា គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្រុងញូវយ៉ក កាលពីខែឧសភា ខ្ញុំបានស្នើវិធានការជាក់ស្តែងតាមជំហានៗ ដើម្បីរញ៉ោចការប្តេជ្ញាចិត្តនោះ។ វិធានការទាំងនេះនឹងជួយបង្កើតទំនុកចិត្ត និងជួយឱ្យយើងអាចឈានទៅមុខដោយទំនុកចិត្តលើបញ្ហាជម្លោះដែលនៅចំពោះមុខ។
១៤. ជាការសោកស្តាយ វិធីសាស្ត្រការទូតបែបជាក់ស្តែងនោះ មិនដែលត្រូវបានកម្ពុជាផ្តល់ឱកាសពិតប្រាកដឡើយ។ ហើយតាមទស្សនៈរបស់ថៃ នេះឆ្លុះបញ្ចាំងពីទម្រង់បែបបទដ៏គួរឱ្យបារម្ភមួយនៅក្នុងវិធីសាស្ត្ររបស់កម្ពុជា។
១៥. ជំនួសឱ្យការចូលរួមយ៉ាងពេញលេញ និងដោយស្មោះត្រង់តាមរយៈការសន្ទនាទ្វេភាគី កម្ពុជាបានវាយប្រហារ និងកាត់បន្ថយតម្លៃរបស់ថៃម្តងហើយម្តងទៀត តាមរយៈការបង្កើតសាច់រឿងមិនពិត ការបង្ខូចការពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើរូបយើង ស្ទើរតែជាប្រចាំថ្ងៃ រួមទាំងនៅក្នុងវេទិកាអន្តរជាតិនានាផងដែរ។ ហើយកម្ពុជាធ្វើបែបនេះដោយសម្តែងធ្វើជាជនរងគ្រោះ ជាមួយនឹងការប្រកាន់ខ្លួនឯងថាត្រូវ ដើម្បីទាមទារភាពត្រឹមត្រូវខាងសីលធម៌។
១៦. យើងមិនអាចមើលរំលងបានទេថា តើការពិចារណានយោបាយផ្ទៃក្នុងនៅកម្ពុជា បានរៀបចំទម្រង់បែបបទនេះដោយរបៀបណា។ សម្រាប់យើង ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងសងខាង មិនควរសថិតនៅក្រោមការគណនានយោបាយរយៈពេលខ្លីនោះឡើយ។
១៧. នេះគឺជាផ្លូវដែលកម្ពុជាបានជ្រើសរើសរហូតមក។ វិធីសាស្ត្របែបនេះនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាដុតកំហឹងមតិសាធារណៈ បង្កើនភាពតានតឹងកាន់តែជ្រៅ និងធ្វើឱ្យជំហររឹងត្បិត។ កត្តានេះធ្វើឱ្យការសម្របសម្រួល និងការសម្រុះសម្រួលគ្នាដែលប្រទេសទាំងពីរត្រូវការ រឹតតែមានភាពលំបាកខ្លាំងឡើង។
១៨. ផ្លូវដែលថៃបានខិតខំប្រឹងប្រែងស្វែងរក គឺជាផ្លូវដែលការប្រកាន់យកមធ្យោបាយផ្លូវច្បាប់ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទូតដ៏ច្បាស់លាស់ដើម្បីកសាងទំនុកចិត្ត។ កិច្ចការទូតមិនត្រូវក្លាយជាការប្រកួតប្រជែងដណ្តើមប្រៀបលើគ្នា ដើម្បីស្វែងរកផលប្រយោជន៍តែឯកតោភាគីនោះឡើយ។
ការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (Termination of the 2001 MOU)
១៩. លោកស្រីប្រធាន និងសមាជិកគណៈកម្មការ ៖ ការងារដែលនៅចំពោះមុខយើងតម្រូវឱ្យមានការរៀបរាប់ដ៏ត្រឹមត្រូវអំពីរបៀបដែលយើងបានមកដល់ទីនេះ។ ហេតុដូច្នេះ ខ្ញុំសូមលើកឡើងដោយសង្ខេបអំពីការបកស្រាយរបស់កម្ពុជា ចំពោះការសម្រេចចិត្តរបស់ថៃក្នុងការបញ្ចប់ MOU ឆ្នាំ ២០០១។
២០. កម្ពុជាបានបកស្រាយថា ការសម្រេចចិត្តរបស់ថៃក្នុងការបញ្ចប់ MOU នេះ បានធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីផ្សេង ក្រៅពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់នេះ។ នេះគឺមិនពិតទាល់តែសោះ។
២១. ការពិតនោះគឺថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងបានរៀបចំការចរចាផ្លូវការបានត្រឹមតែ ២ដងប៉ុណ្ណោះ។ វាច្បាស់ណាស់ថា MOU នេះមិនបានបង្កើតឱ្យមានជោគជ័យ ឬវឌ្ឍនភាពជាក់ស្តែងណាមួយឡើយ។ ដូច្នេះ ប្រទេសថៃបានជ្រើសរើសផ្តល់នូវការចាប់ផ្តើមជាថ្មីសម្រាប់ការចរចា។
២២. ការផ្តល់សច្ចាប័នលើអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) របស់កម្ពុជានាពេលថ្មីៗនេះ គួរតែជាឱកាសដ៏ល្អមួយក្នុងការបន្តការចរចាឡើងវិញនៅលើមូលដ្ឋានផ្លូវច្បាប់រួមមួយដែលរឹងមាំជាងមុន។
២៣. ប្រទេសថៃបានស្នើផ្លូវនោះយ៉ាងច្បាស់លាស់។ ខ្ញុំផ្ទាល់បានស្នើទៅកាន់ដៃគូរបស់ខ្ញុំថា ឱ្យយើងចាប់ផ្តើមការចរចាដោយផ្ទាល់លើព្រំដែនសមុទ្រ ដែលអាចជួយកែលម្អទំនាក់ទំនង និងបើកផ្លូវទៅកាន់ការដោះស្រាយបញ្ហាមិនទាន់ដោះស្រាយផ្សេងទៀត។
២៤. ហើយខ្ញុំបានស្នើថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងក្នុងរយៈពេល ៦ ខែទេនោះ យើងអាចបន្តទៅកាន់ការសម្រុះសម្រួលជាមួយគ្នាបាន។
២៥. ដូច្នេះ សម្រាប់កម្ពុជាដែលអះអាងថាខ្លួនគ្មានជម្រើសអ្វីផ្សេង ក្រៅពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់ទាំងនេះ បន្ទាប់ពីថៃបានបញ្ចប់ MOU នោះ គឺជាការបង្ខូចការពិតយ៉ាងពិតប្រាកដ។
២៦. កម្ពុជាពិតជាត្រូវបានផ្តល់ជូននូវជម្រើសមួយ។ ប៉ុន្តែកម្ពុជាបានមើលរំលងជម្រើសនេះ ដោយសារមូលហេតុដែលយើងពិបាកនឹងយល់បាន។
វិសាលភាពនៃជម្លោះ (Scope of the Dispute)
២៧. ដើម្បីឈានទៅដល់ការដោះស្រាយ លោកស្រីប្រធាន យើងត្រូវតែច្បាស់លាស់អំពីវិសាលភាពនៃប្រធានបទដែលនៅចំពោះមុខគណៈកម្មការ។
២៨. វិសាលភាពនៃដំណើរការផ្លូវច្បាប់ទាំងនេះ ពាក់ព័ន្ធតែទៅលើការខណ្ឌសីមាព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា នៅក្នុងឈូងសមុទ្រថៃប៉ុណ្ណោះ។
២៩. ប្រទេសថៃសូមអះអាងជាថ្មីនូវជំហរព្រំដែនសមុទ្ររបស់ខ្លួន ដូចមានចែងនៅក្នុងព្រះរាជប្រកាសថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៣។ យើងមិនស្វែងរកអ្វីលើសពីការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងសិទ្ធិស្របច្បាប់របស់យើងនៅក្រោមច្បាប់អន្តរជាតិនោះទេ។
៣០. ហើយសូមឱ្យខ្ញុំនិយាយឱ្យបានច្បាស់៖ ការសម្រុះសម្រួលនេះមិនពាក់ព័ន្ធនឹងព្រំដែនដីគោក និងអធិបតេយ្យភាពលើកោះកុត (Ko Kut) នោះទេ។ មិនដែលធ្លាប់មានការដេញដោលលើបញ្ហានេះឡើយ។ ប្រទេសថៃប្រកាសបដិសេធខ្សែបន្ទាត់ព្រំដែនបាតសមុទ្រ (continental shelf claim line) ឆ្នាំ ១៩៧២ របស់កម្ពុជា ដែលគ្មានមូលដ្ឋានផ្លូវច្បាប់។
របៀបដែលថៃចូលរួមក្នុងដំណើរការសម្រុះសម្រួល (How Thailand Approaches Conciliation)
៣១. លោកស្រីប្រធាន និងសមាជិកគណៈកម្មការ ៖ ប្រទេសថៃចូលរួមក្នុងដំណើរការសម្រុះសម្រួលនេះដោយចេតនាស្មោះត្រង់ (good faith) ដោយយកចិត្តទុកដាក់យ៉ាងពេញលេញលើបទប្បញ្ញត្តិនៃ UNCLOS និងដោយទំនុកចិត្តលើឯករាជ្យភាព អព្យាក្រឹតភាព និងជំនាញរួមគ្នានៃគណៈកម្មការនេះ។
៣២. ប្រទេសថៃប្រកាសខ្លួនរួចរាល់ក្នុងការចូលរួមក្នុងដំណើរការនេះដោយស្ថាបនា ដោយមានគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយតាមរយៈការចរចា និងប្រកប្រដោយសមធម៌ ដោយមានកិច្ចជំនួយពីគណៈកម្មការ។ ការសម្រុះសម្រួលអាចជួយភាគីទាំងពីរស្វែងរកចំណុចរួម បង្រួមជំហរផ្លូវច្បាប់ដែលខុសគ្នា និងចរចារកផ្លូវឈានទៅមុខ។
៣៣. ហើយយើងជឿជាក់ថា ក្រោមការចង្អុលបង្ហាញរបស់លោកស្រី ភាគីទាំងពីរអាចសម្រេចបាននូវដំណោះស្រាយប្រកបដោយសមធម៌ ជាក់ស្តែង និងស្ថិតស្ថេរយូរអង្វែង លើការខណ្ឌសីមាព្រំដែនសមុទ្រ។
៣៤. ទ្វារសម្រាប់ការសន្ទនាគឺបើកចំហរ។ នៅទីបញ្ចប់ កាតព្វកិច្ចនៅតែស្ថិតលើប្រទេសទាំងពីររបស់យើង ក្នុងការស្វែងរកផ្លូវឈានទៅមុខជាមួយគ្នា ដោយស្មោះត្រង់ និងដោយចេតនាស្មោះត្រង់។
សេចក្តីសន្និដ្ឋាន (Conclusion)
លោកស្រីប្រធាន,
សមាជិក គណៈកម្មការ ដ៏ខ្ពង់ខ្ពស់,
និងសហការីកម្ពុជា,
៣៥. នៅពេលដែលយើងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ យើងត្រូវតែយកចិត្តទុកដាក់ថា តើករណីនេះនឹងវិវត្តទៅមុខយ៉ាងដូចម្តេច ហើយលទ្ធផលនៃដំណើរការសម្រុះសម្រួលនេះ នឹងមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ទំនាក់ទំនងនាពេលអនាគតរវាងថៃ និងកម្ពុជា។
៣៦. ដំណើរការនេះមិនមែនជាការអនុវត្តកិច្ចការទូតដែលចាញ់ទាំងអស់ ឬឈ្នះទាំងអស់ (zero-sum diplomacy) នោះទេ។
៣៧. សូមកុំឱ្យមានការសង្ស័យថា ប្រទេសថៃត្រូវបានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
៣៨. សូមកុំឱ្យមានការសង្ស័យថា ប្រទេសថៃការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់។
៣៩. ហើយសូមកុំឱ្យមានការសង្ស័យលើការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិភាព និងសេចក្តីសុងសាន្តជាមួយនឹងប្រទេសជិតខាងរបស់យើង។
៤០. បញ្ហានេះត្រូវបានបង្ហាញយ៉ាងច្បាស់រួចមកហើយកាលពីអតីតកាល នៅពេលដែលយើងបានធ្វើការជាមួយប្រទេសដែលមានគំនិតដូចគ្នាច្រើនទៀតជាច្រើនឆ្នាំ ដើម្បីនាំយកសន្តិភាពមកជូនកម្ពុជា និងជួយកសាងប្រទេសឡើងវិញសម្រាប់ប្រជាជនកម្ពុជា។
៤១. ប្រទេសថៃឈរជើងយ៉ាងរឹងមាំនៅលើផ្លូវនៃសន្តិភាព។
៤២. ការឈានទៅមុខតម្រូវឱ្យមានឆន្ទៈនយោបាយពីភាគីទាំងសងខាង។ ដូចដែលយើងបានបញ្ជាក់ជាច្រើនលើកមកហើយ ជម្រើសគឺស្ថិតនៅលើកម្ពុជាជាអ្នកធ្វើ។ ហើយយើងសង្ឃឹមថាកម្ពុជាអាចប្រមូលផ្តុំឆន្ទៈនយោបាយ ដើម្បីចូលរួមជាមួយយើងនៅលើផ្លូវនេះ។
៤៣. មិនយូរប៉ុន្មានបន្ទាប់ពីដំណើរការផ្លូវច្បាប់ទាំងនេះត្រូវបានបញ្ចប់ ប្រទេសថៃ និងកម្ពុជា នៅតែបន្តជាប្រទេសជិតខាងនឹងគ្នា។ ភារកិច្ចរបស់យើងគឺត្រូវធានាថា បេតិកភណ្ឌដែលយើងបន្សល់ទុក នឹងអនុញ្ញាតឱ្យជំនាន់ក្រោយៗអាចរីករាយនឹងផ្លែផ្កានៃសន្តិភាព និងសេចក្តីសុងសាន្តរវាងប្រទេសទាំងពីររបស់យើង។
៤៤. ប្រទេសថៃឈរជើងរួចរាល់ក្នុងការធ្វើភាគីរបស់ខ្លួន។ យើងសង្ឃឹមថាកម្ពុជានឹងធ្វើដូចគ្នាដែរ។
សូមអរគុណ, លោកស្រីប្រធាន។
VAYO FM Radio
11m
·
បណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចេតនាបង្កប់នៃសេចក្តីថ្លែងការណ៍របស់លោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការបរទេស និងជាតំណាងរបស់ថៃក្នុងកិច្ចប្រជុំលើកដំបូងគណៈកម្មការផ្សះផ្សាក្រោមUNCLOS អាចត្រូវបានបំបែកជា៤ជ្រុងសំខាន់ៗ។ នៅក្នុងនោះមានដូចជា៖
១. ផ្នែកនយោបាយផ្ទៃក្នុង
ការការពារខ្លួនពីសម្ពាធជាតិនិយម ពោលគឺការប្រើពាក្យធ្ងន់ៗដូចជា ប្តេជ្ញាការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ (Vows to protect sovereignty and rights) គឺជាសារនយោបាយផ្ញើជូនប្រជាជនថៃ និងក្រុមជាតិនិយមក្នុងស្រុក។ រដ្ឋាភិបាលថៃត្រូវការបង្ហាញ «សាច់ដុំ» ភ្លាមៗ ដើម្បីកុំឱ្យគេចោទប្រកាន់ថា ខ្លួនទន់ជ្រាយ ឬទៅធ្វើសម្បទានឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។ រីឯការសង្កត់ធ្ងន់លើ «កោះគុត» ថៃព្យាយាមគូសបញ្ជាក់ជាសាធារណៈថា អធិបតេយ្យភាពលើកោះគុត គឺជា «រឿងមិនអាចចរចាបាន» ដើម្បីបិទមាត់ក្រុមប្រឆាំងក្នុងស្រុកដែលតែងតែយកបញ្ហាកោះនេះមកធ្វើជាឧបករណ៍នយោបាយ។
២. ផ្នែកយុទ្ធសាស្ត្រការទូត
ការបង្វែររូបភាពពី «អ្នកឈ្លានពាន» មកជា «អ្នកគោរពច្បាប់» ដោយសារកម្ពុជាជាអ្នកផ្តើមគំនិតនាំថៃចូលយន្តការសម្របសម្រួលដោយបង្ខំ (UNCLOS Conciliation -Annex V) ថៃដឹងខ្លួនថា ប្រសិនបើខ្លួនបដិសេធមិនចូលរួម ថៃនឹងរងការរិះគន់ថាមិនគោរពច្បាប់អន្តរជាតិ។ ដូច្នេះ ចេតនាបង្កប់របស់ថៃគឺ «ចូលរួមដើម្បីគ្រប់គ្រងសេនារីយ៉ូ» (Damage Control) និងប្រើវេទិកានេះដើម្បីតវ៉ាថា យន្តការនេះមិនគួរត្រូវបានប្រើប្រាស់ឡើយ។
ទាក់ទងនឹងការបន្ទាបតម្លៃយន្តការ UNCLOS ថៃព្យាយាមបង្កើត "និទានកថា" ថាការដោះស្រាយតាមយន្តការពហុភាគី ឬ មជ្ឈត្តការអាចធ្វើឱ្យប៉ះពាល់ដល់ «មិត្តភាពទ្វេភាគី»។ គោលបំណងពិតប្រាកដ គឺថៃឡាំប៉ាបែបបង្ខំឱ្យកម្ពុជាត្រឡប់ទៅរកការចរចាទ្វេភាគីវិញ ដែលជាកន្លែងថៃជឿថាតួនាទី និងទំហំសេដ្ឋកិច្ច/យោធារបស់ខ្លួនមានប្រៀបជាង។
៣. ផ្នែកយុទ្ធសាស្ត្រច្បាប់
ការបំបែកបញ្ហា៖ ចេតនាបង្កប់ធំបំផុតមួយទៀត គឺថៃប្រកាសជំហររឹងរូសថា «ត្រូវខណ្ឌសីមាព្រំដែនសមុទ្រឱ្យដាច់ស្រេចជាមុន ទើបនិយាយរឿងបែងចែកផលប្រយោជន៍ប្រេង/ឧស្ម័ន(JDA)»។ គោលបំណងនេះ៖ ថៃចង់ប្រើប្រាស់គោលការណ៍ច្បាប់សមុទ្រ UNCLOS (Equidistance line) មកវាយបក និងលុបចោលខ្សែបន្ទាត់ទាមទាររបស់កម្ពុជាឆ្នាំ១៩៧២ (1972 Claim line)។ ថៃដឹងថា ការចរចាព្រំដែននឹងត្រូវចំណាយពេលយូរ ដូច្នេះការទាមទារបែបនេះគឺជាយុទ្ធសាស្ត្រ «ពន្យារពេល» កុំឱ្យមានការបង្កើត JDA លឿនពេក។
៤. ផ្នែកសេដ្ឋកិច្ចនិងថាមពល
ទោះបីជាថៃប្រកាសរឹងរូសលើអធិបតេយ្យភាពក៏ដោយ ប៉ុន្តែនៅក្នុងជម្រៅចិត្ត ថៃកំពុងប្រឈមមុខនឹងវិបត្តិខ្វះខាតថាមពលយ៉ាងធ្ងន់ធ្ងរ (យោងតាមរបាយការណ៍សេដ្ឋកិច្ច២០២៥-២០២៦)។ ការសម្តែងជំហរតឹងរ៉ឹងនៅដំណាក់កាលដំបូងនេះ គឺជា «យុទ្ធសាស្ត្រតថ្លៃ ឬមារយាទមេមាន់)» ដើម្បីស្ទង់មើលថា តើកម្ពុជាអាចធ្វើសម្បទានអ្វីខ្លះ មុនពេលថៃព្រមបើកទ្វារឱ្យមានការចរចាសេដ្ឋកិច្ចពិតប្រាកដ។
ជារួម យោងតាមសេចក្តីថ្លែងការណ៍នេះ ថៃកំពុងបង្កប់អត្ថន័យ «ការការពារនិងតដៃ»។ ការពារ គឺការពាររដ្ឋាភិបាលថៃពីការចោទប្រកាន់ក្នុងស្រុក និងការពារអធិបតេយ្យភាពតាមការយល់ឃើញរបស់ខ្លួន។ ចំណែកតដៃ គឺព្យាយាមប្រើប្រាស់វេទិកា UNCLOS នេះ ដើម្បីលុបចោលក្របខ័ណ្ឌចាស់ៗ (ដូចជា MOU 44) និងឡាំប៉ាដើម្បីកាត់បន្ថយទំហំដែនទឹកដែលកម្ពុជាទាមទារ ដោយបង្ខំឱ្យកម្ពុជាត្រូវចរចាលើសមរភូមិច្បាប់បច្ចេកទេសដែលថៃបានរៀបចំទុក៕
BC News
បណ្ឌិតសភាចារ្យ ស៊ន សំណាង ៖ ក្រោយសង្គ្រាមលោកលើកទី២ បានបញ្ចប់ ថៃធ្លាប់ចាញ់ក្តីខ្មែរ តាមយន្តការអន្តរជាតិធំៗ ចំនួន៣ លើក ហើយលើកទី៤ អាចតាមរយៈយន្តការផ្សះផ្សាយដោយបង្ខំក្រោមUNCLOS។
BC News មានកិច្ចសម្ភាសពិសេស ជាមួយបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រវត្តិវិទូកម្ពុជា។ BC News នឹងចេញផ្សាយនៅល្ងាចនេះ។ សូមរងចាំទស្សនាដោយរីករាយ!
Cambodianess
Cambodia has called for a final settlement of its long-running maritime boundary dispute with Thailand under international law, while Thailand accused its neighbor of undermining bilateral diplomacy and violating the same legal principles.
The contrasting positions emerged on September 15 at the first meeting of a compulsory conciliation process under the United Nations Convention on the Law of the Sea (UNCLOS), offering a sharp glimpse into how differently the two countries view the path toward resolving their overlapping maritime claims.
ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះ ១៥ កញ្ញា ២០២៦ ស្តេចសៀម ជួប ជាមួយប្រធានាធិបតីវៀតណាម ដើម្បី សម្តែង Show ឲ្យឃើញថា ប្រទេសថៃ ស្រលាញ់សន្តិភាព គោរពច្បាប់ គឺស្តេចសៀម សុខចិត្តទៅជួបជាមួយ ប្រធានាធិបតីវៀតណាម ដែលជា សត្រូវចាស់របស់ខ្លួន ចរចារការ រកស៊ីប្រេងរួមគ្នាជាមួយ វៀតណាម ដែលខុសពីកម្ពុជាស្រលាញ់ស្រលាញ់សង្រ្គាម ជួបប្តឹងៗ ដាក់មីន បាញ់ជនស៊ីវិលថៃ..(នេះជាការសម្តែងបែប ហ្សេឡែនស្គី ដែលសំដែងជាយំស្រែក ថារុស្សីឈ្លានពាន)។ ដើម្បីបកស្បែកថា នេះជាការសម្តែង ខ្ញុំសូមលើកយក កត្តាប្រវត្តិសាស្រ្ត គឺព្រំដែនទឹកដំបូង នៅ រាម សព្វថ្ងៃនេះ ជាព្រំដែនរវាង សៀម និង វៀតណាម។ កម្ពុជាបានចុះសន្ធិសញ្ញាជាមួយ បារាំង ដើម្បីកងទ័ពបារាំង ចូលមក រំដោះកម្ពុជា រួច លើកខ្សែព្រំដែនទឹក ឡើងទៅ ចាំយាម ពាក់កណ្តាលកោះគុត Koh Kut. ។ កម្ពុជា យើងក៍មាន សាស្រ្តាចារ្យ បណ្ឌិតប្រវត្តិសាស្រ្តស៊ីវិល ប្រវត្តិសាស្រ្តយោធាដែរ យើងដឹងអំពី ល្បិចសៀម ថានឹង រៀបចំការ ជួបគ្នាបែបនេះ ដូច្នេះ បានជា កម្ពុជា បានពង្រឹងជាប្រចាំ សម្ព័ន្ធភាពកងទ័ព ឥណ្ឌូចិន កម្ពុជា វៀតណាម ឡាវ ឥលូវមាន ភូមារចូលទៀត បើវ៉ៃមិនឈ្នះ សៀម កាត់ដៃ ឲ្យ ឆ្កែស៊ី !! ៕
មេទ័ព លីពូ
AI content
·
1h
·
ពូសូមលើកយក ១០ចំណុច សង្ខេបពីខ្លឹមសាររួមក្នុងសន្ទរកថា របស់ខាងរដ្ឋមន្ត្រីការបរទេសសៀម ដែលបានវាយប្រហារ ចោទប្រកាន់ មកលើកម្ពុជាដោយគ្មានមូលដ្ឋានច្បាស់លាស់ ។
🔺 មានចំណុចមួយដែល ពូចាប់អារម្មណ៍ជាងគេ គឺសៀមបដិសេធ មិនលើកយកបញ្ហា កោះកុត មកនិយាយលើកិច្ចប្រជុំ UNCLOS នេះទេ ដោយប្រកាសមិនទទួលស្គាល់ផែនទី ខ្សែបន្ទាត់បាតសមុទ្រឆ្នាំ១៩៧២ ជាមួយកម្ពុជា ។
1️⃣ ចំណុចទី ៤. ប្រទេសថៃបានជឿជាក់ជាបន្តបន្ទាប់ថា ភាពខុសគ្នារវាងប្រទេសជិតខាងគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា។ នោះហើយជាវិធីសាស្ត្ររបស់យើងរហូតមក៖ រក្សាបណ្តាញទំនាក់ទំនងឱ្យបើកចំហ ស្ដារទំនុកចិត្តឡើងវិញ និងស្វែងរកដំណោះស្រាយប្រកបដោយចីរភាពតាមរយៈការចរចាទ្វេភាគី។
2️⃣ ចំណុចទី ៥. ប៉ុន្តែ កម្ពុជាបានប្រកាន់យកវិធីសាស្ត្រចំពោះបញ្ហាទាំងនេះខុសពីថៃ។ កម្ពុជាតែងតែអះអាងថាខ្លួនគោរពច្បាប់អន្តរជាតិ ហើយបង្ហាញរូបភាពថៃថាជាអ្នកបំពានច្បាប់។ ប៉ុន្តែការអះអាងរបស់កម្ពុជាគឺជាការបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងមានធាតុផ្សំនៃភាពពុតត្បុត។
3️⃣ ចំណុចទី ៧. នៅពេលដែលភាគីកម្ពុជាបានទម្លាយការសន្ទនាជាលក្ខណៈឯកជនតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំរបស់យើង នៅពេលដែលគ្រាប់រ៉ុក្កែតរបស់កម្ពុជាបានបាញ់ប្រហារ និងសម្លាប់ប្រជាជនស៊ីវិលថៃដែលគ្មានទោសពៃរ៍ និងនៅពេលដែលទាហានរបស់យើងត្រូវបាត់បង់ជើងដោយសារគ្រាប់មីនដែលកម្ពុជាបានកប់ តើការគោរពច្បាប់អន្តរជាតិស្ថិតនៅឯណា?
4️⃣ ចំណុចទី ៨. សូមឱ្យខ្ញុំនិយាយឱ្យបានច្បាស់៖ ការប្តេជ្ញាចិត្តរបស់ថៃចំពោះច្បាប់អន្តរជាតិគឺមិនមានការងាករេឡើយ។ យើងកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ ហើយនឹងការពារសិទ្ធិរបស់យើងនៅក្នុងក្របខ័ណ្ឌនេះ។
5️⃣ ចំណុចទី ១៥. ជំនួសឱ្យការចូលរួមយ៉ាងពេញលេញ និងដោយស្មោះត្រង់តាមរយៈការសន្ទនាទ្វេភាគី កម្ពុជាបានវាយប្រហារ និងកាត់បន្ថយតម្លៃរបស់ថៃម្តងហើយម្តងទៀត តាមរយៈការបង្កើតសាច់រឿងមិនពិត ការបង្ខូចការពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើរូបយើង ស្ទើរតែជាប្រចាំថ្ងៃ រួមទាំងនៅក្នុងវេទិកាអន្តរជាតិនានាផងដែរ។ ហើយកម្ពុជាធ្វើបែបនេះដោយសម្តែងធ្វើជាជនរងគ្រោះ ជាមួយនឹងការប្រកាន់ខ្លួនឯងថាត្រូវ ដើម្បីទាមទារភាពត្រឹមត្រូវខាងសីលធម៌។
6️⃣ ចំណុចទី ១៧. នេះគឺជាផ្លូវដែលកម្ពុជាបានជ្រើសរើសរហូតមក។ វិធីសាស្ត្របែបនេះនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាដុតកំហឹងមតិសាធារណៈ បង្កើនភាពតានតឹងកាន់តែជ្រៅ និងធ្វើឱ្យជំហររឹងត្បិត។ កត្តានេះធ្វើឱ្យការសម្របសម្រួល និងការសម្រុះសម្រួលគ្នាដែលប្រទេសទាំងពីរត្រូវការ រឹតតែមានភាពលំបាកខ្លាំងឡើង។
7️⃣ ចំណុចទី ២០. កម្ពុជាបានបកស្រាយថា ការសម្រេចចិត្តរបស់ថៃក្នុងការបញ្ចប់ MOU នេះ បានធ្វើឱ្យកម្ពុជាគ្មានជម្រើសអ្វីផ្សេង ក្រៅពីការចាប់ផ្តើមដំណើរការផ្លូវច្បាប់នេះ។ នេះគឺមិនពិតទាល់តែសោះ។
8️⃣ ចំណុចទី ២១. ការពិតនោះគឺថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ យើងបានរៀបចំការចរចាផ្លូវការបានត្រឹមតែ ២ដងប៉ុណ្ណោះ។ វាច្បាស់ណាស់ថា MOU នេះមិនបានបង្កើតឱ្យមានជោគជ័យ ឬវឌ្ឍនភាពជាក់ស្តែងណាមួយឡើយ។ ដូច្នេះ ប្រទេសថៃបានជ្រើសរើសផ្តល់នូវការចាប់ផ្តើមជាថ្មីសម្រាប់ការចរចា។
9️⃣ ចំណុចទី ២៩. ប្រទេសថៃសូមអះអាងជាថ្មីនូវជំហរព្រំដែនសមុទ្ររបស់ខ្លួន ដូចមានចែងនៅក្នុងព្រះរាជប្រកាសថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៣។ យើងមិនស្វែងរកអ្វីលើសពីការការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងសិទ្ធិស្របច្បាប់របស់យើងនៅក្រោមច្បាប់អន្តរជាតិនោះទេ។
🔟 ចំណុចទី ៣០. ហើយសូមឱ្យខ្ញុំនិយាយឱ្យបានច្បាស់៖ ការសម្រុះសម្រួលនេះមិនពាក់ព័ន្ធនឹងព្រំដែនដីគោក និងអធិបតេយ្យភាពលើកោះកុត (Koh Kood) នោះទេ។ មិនដែលធ្លាប់មានការដេញដោលលើបញ្ហានេះឡើយ។ ប្រទេសថៃប្រកាសបដិសេធខ្សែបន្ទាត់ព្រំដែនបាតសមុទ្រ (continental shelf claim line) ឆ្នាំ ១៩៧២ របស់កម្ពុជា ដែលគ្មានមូលដ្ឋានផ្លូវច្បាប់។
រឿងកោះគុត៖ ឃើញបងប្អូនខ្មែរយើងសឹង ៩០%យល់ច្រលំថា តុលាការសមុទ្រគេមក កាត់សេចក្តីរឿង កោះគុត។ នេះជាការយល់ច្រលំសុទ្ធសាធ។ ខាងថៃ គេក៍បានប្រកាសប្រាប់ពលរដ្ឋគេដែរថា កោះគុត មិនត្រូវបានលើកក្នុងករណីតុលាការនេះទេ។ តុលាការសមុទ្រ គេចែកសមុទ្រ ជា ០៥ តំបន់ ដើម្បី យករ៉ៃហ្គាស ប្រេងកាត មកប្រើប្រាស់និង ផ្លូវនាវាចររអន្តរជាតិ។ (នឹងលំអិតពេលក្រោយទៀត)
VAYO FM Radio
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជានិងគណៈកម្មការផ្សះផ្សានៅរសៀលថ្ងៃនេះបានបិទបញ្ចប់!
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ជាមួយនឹងគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry) ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
Ryt Khmer New 4h · ថៃជំទាស់កម្ពុជាក្នុងការទាមទារកោះគុដ និងបាតសមុទ្រគូសឆ្នាំ១៩៧២ ដោយលើកហេតុផលថាការគូសវាសព្រំដែនសមុទ្រនាពេលនោះមិនមានភាពត្រឹមត្រូវជាប្រក្រតីឡើយ ! «អង្គប្រជុំ UNCLOS សឹង្ហបុរី» មិនមែនថៃ សៀមធំជាង UNCLOS ដែលមានសមាជិក ធំៗជាច្រើនចាំអង្តេតមើលនោះទេ។
Thmey Thmey
កម្ពុជា ច្រានចោលការចោទប្រកាន់ពីភាគីថៃ ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា។ កម្ពុជា បញ្ជាក់ថាថៃវិញទេ ដែលបានឈ្លានពានលើកម្ពុជា ហើយបង្កការបំផ្លាញប្រាសាទបុរាណខ្មែរ និងបេតិកភណ្ឌវប្បធម៌មួយចំនួនទៀត
កម្ពុជាបដិសេដសាជាថ្មីនូវការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា និងចាត់ទុកការលើកឡើងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីសកម្មភាពនៃការបំផ្លិចបំផ្លាញ និងបាញ់កម្ទេចប្រាសាទព្រះវិហារ
នេះជាគោលបំណងពិតរបស់ ស្តេចសៀម ដែលទៅជួបមេដឹកនាំ វៀតណាម គឺដើម្បី គៀបសង្កត់ការទូតលើកម្ពុជា និង ដើម្បីឲ្យ វៀតណាម មក ឡប់ប៊ី កម្ពុជា ទទួលយក ផែនទីដែនទឹក ដែលថៃ គេបានគូសវាស។ ស្តេច សៀម តែ សោយរាជ្យ នៅប្រទេសថៃ នេះជាគោលបំណងដែលខ្ញុំបាទ សរសេររាល់ថ្ងៃ គឺ វិបត្តិផ្ទៃក្នុងថៃ និង សៀម ឈានដល់ការឈ្លានពានកម្ពុជា ដុច្នេះ បានជាកម្ពុជា ស្នើរតុលាការអន្តរជាតិ ជួយរកដំណោះស្រាយយូរអង្វែរ ជៀងវាង ថ្ងៃណា ពួកវាឈ្លោះគ្នា ក៍បង្ករសង្រ្គាម ថ្ងៃណាពួកត្រូវគ្នា ក៍ឲ្យ ប៊ូក អាហាររូបករណ៍និស្សិត សិស្ស ខ្មែរយើង ទៅរៀននៅសាលា AIT ..
Thmey Thmey 25 and Thmey Thmey · Follow 25m · លោក ទៀ សីហា នឹងថ្លែងពី«ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ» ក្នុងវេទិកាប៉េកាំងសៀងសាន លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ទៅចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងប៉េកាំង ប្រទេសចិន តបតាមការអញ្ជើញរបស់ លោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកញ្ញា។ អត្ថបទ៖ ខន ចំប៉ា អធិប្បាយ៖ ហេង ស្រីលីន ដំឡើងរូបភាព៖ សយ រតណ្ណៈវិសាល
បដិវត្តន៍ពណ៍ក្នុងបរិបទ ខ្មាំងសៀម កំពុងឈ្លានពានកម្ពុជាយើង- ការបេះបោរ ការប្រឆាំង វាកើតចេញពីការ មិនចេះពន្យល់ មិនចេះស្តាប់គ្នា ក៍ទៅជា ឈ្លោះគ្នា រូចបង្កើតជាការបះបោរក្នុងគំនិត និងឈ្លានទៅធ្វើ រដ្ឋប្រហារត្រជាក់ ឬ រដ្ឋប្រហារយោធា។ បដិវត្តន៍ពណ៍មានពាសពេញសកលលោក ដើម្បីប្រឆាំងមនុស្សណាមួយ ដែលគេចាត់ទុកថាមិនមែនជា មនុស្សក្នុងក្រុមរបស់ខ្លួន ដូចជា គេរិះគន់ ប្រធានាធិបតីអាមេរិក ថាធ្វើសង្រ្កាមប្រឆាំងរុស្សី តែ កូនខ្លួនងឯងជា មហាសេដ្ឋីរកស៊ីជាមួយរុស្សី។ គេរិះគន់ ស្ថាបនចារកម្មយោធា អ៊ុយក្រែន ថា មេស្ថាបន ជាពួបង្កើតរបស់ ហ្សាណែនស្គី។ គេរិះគន់ ប្រធានាធិបតីកូរ៉េខាងជើង ថាតែងតាំង កូនខ្លួនឯងជាប្រធានាធិបតី. ។ ដូច្នេះ អ្វីៗវាត្រូវការបកស្រាយ ពន្យល់ មិនមែន ហឹង្សា យកទៅបាញ់ចោល យកទៅដាក់គុកទេ ឧ គេបកស្រាយថា ប្រធាធិបតីកូរ៉េខាងជើង ជាជនកុំម្មុយនីស្តិ គេបង្ហាញថា គាត់និយាយបាន ០៦ ភាសា គាត់រៀននៅ អាល្លឺម៉ង់ មិនមែនរុស្សីទេ។ ករណី តែងតាំងមនុស្ស គេមើលលើកត្តា ៣ ៖ ទី១ មានសមត្ថភាព ទី២ ជាមនុស្សរបស់បក្សឈ្នះឆ្នោត ទី៣ ជាមនុស្សដែលគេទុកចិត្ត ជៀសវាង ជនបង្កប់ចូលមក បន្លំ ដូចជា ប៉ុលពត បន្លំក្នុងគណកម្មាធិការមជ្ឃឹមបក្ស...ឬ ប្រពន្ធ មេទ័ព ស៊ុន អ៊ូ ជាចារកម្មរបស់ នគរ យៀក មកបន្លំធ្វើជា ស្រីស្នំតាំងពីអាយុ ០៧ ឆ្នាំ..
Thou Sovan Daravuth
ថៃបើកការប្រជុំរឿងព្រំដែនសមុទ្រ ថ្ងៃដំបូងហ៊ានប្រកាសព្រមានកម្ពុជា!
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងប្រទេសសិង្ហបុរី លោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំគណៈកម្មការផ្សះផ្សា អំពីការខណ្ឌសីមាព្រំដែនសមុទ្រថៃ–កម្ពុជា។
ភាគីថៃបានបញ្ជាក់ថា ខ្លួនចង់ដោះស្រាយបញ្ហាតាមរយៈការចរចា និងច្បាប់អន្តរជាតិ ប៉ុន្តែក៏បានប្រកាសយ៉ាងច្បាស់ថា នឹងការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់ខ្លួន។
ថៃក៏អះអាងថា ដំណើរការសម្រុះសម្រួលនេះ ផ្តោតលើព្រំដែនសមុទ្រ ហើយមិនពាក់ព័ន្ធនឹងព្រំដែនដីគោក ឬអធិបតេយ្យភាពលើកោះកុតឡើយ។
ជាមួយគ្នានេះ ថៃបានអំពាវនាវឱ្យកម្ពុជាមានឆន្ទៈនយោបាយ និងចូលរួមក្នុងការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព និងយូរអង្វែង។
ព្រំដែនកម្ពុជា ថៃ៖ ខាងថៃផ្សព្វផ្សាយផែនការវាយយកភ្នំ ៤៥០ គឺជា ភ្នំមានរយៈកំពស់ ៤៥០មែត្រ។ ថៃបង្ហោះពត័មាន មិនចាស់ មិនដឹងចំណុចណា? ព្រាវៗ ដើម្បីឲ្យមានប្រជាជនកម្ពុជា មាន stress ព្រួយបារម្ភ ពិបាកចិត្ត បង្ខំរដ្ឋាភិបាល ព្រមកាត់ដីឲ្យពួកវា ជៀសវាងសង្រ្គាមជុំទី ៣។ ថៃ បានបើកយុទ្ធនាការគំរាមបែបនេះ ទៅតុលាការសមុទ្រ បើសិនជា តុលាការនេះ យករឿង កាត់រឿង ការបែងចែកធនធានសមុទ្រ នោះសង្រ្គាមជុំទី ៣នឹងផ្ទុះភ្លាម ពីព្រោះភាគីថៃ ចង់បាន ការដោះស្រាយព្រំដែន គោក ជាមុនសិន មុនពេលចរចាររឿង ការបែងចែកធនធានសមុទ្រ។ ប្រទេសថៃ ទាមទារ ធនធានសមុទ្រ ១០០% ទោះបីជា កម្ពុជា ឲ្យ ៥០% ក៍ថៃមិនព្រមដែរ ពីព្រោះថៃ សំអាងថា ពួកគេគ្រប់គ្រងកោះគុត និង មាន នាវាចម្បាំង នាវាមុជទឹក Submarine តែ ខាងកម្ពុជា ក៍តប ត វិញ ថា កម្ពុជាមានកាំជ្រួច បាញ់នាវាមុជទឹកដែរ ដូច្នេះត្រូវតែ បែងចែកធនធានក្នុងទឹក និងខ្សែព្រំដែនទឹកក្នុងពេលតែ ១ ។ នៅទីម័រ ទទួលបានធនធាន ៨០% ចំណែក អូស្រា្តលី បាន ២០% ក្រោយពីតុលាកាត់ក្តី។
ស៊ីហាសាក់និយាយថា កោះគុតជារបស់ថៃតែមួយគត់ ហើយUNCLOS មិនពាក់ព័ន្ធបញ្ហាដែនគោក រួមទាំងកោះគុត តាមច្បាប់ កោះគុតចែកគ្នា៥០%
Tuesday, September 15, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)





































No comments:
Post a Comment