Khan Sophirom
កម្ពុជានិងថៃបានដឹកដៃគ្នាទៅជួបនៅសិង្ហបុរីនៅក្នុងដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រនៅលើទំហំប្រមាណជា ២៧.០០០ គីឡូម៉ែត្រការ៉េ តាមយន្តការផ្សះផ្សារក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ តាមជំហររបស់កម្ពុជា គឺកម្ពុជាប្រើប្រាស់យន្តការនេះដើម្បីដោះស្រាយជម្លោះជាមួយនឹងប្រទេសថៃដោយផ្អែកសន្តិភាព និង យន្តការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ។ យើងសង្ឃឹមថា ប្រទេសទាំងពីរអាចនឹងសម្រេចនូវដំណោះស្រាយមួយដែលកំណត់ច្បាស់លាស់ក្រោមច្បាប់អន្តរជាតិ ហើយទទួលយកលទ្ធផលនោះ ។ យើងរំពឹងថា យើងនឹងអាចទទួលបានលទ្ធផលដូចដែលទីម័រខាងកើត និង អូស្រ្តាលី ធ្លាប់បានជោគជ័យកាលពីឆ្នាំ២០១៨ ។
Cambodia and Thailand have engaged in discussions in Singapore to address the maritime boundary issue—covering an area of approximately 27,000 square kilometers—through conciliation mechanisms under the United Nations Convention on the Law of the Sea (UNCLOS). Cambodia’s stance is to resolve this dispute with Thailand peacefully and in accordance with international law. We hope that both nations can reach a clearly defined resolution under international law and accept the outcome. We anticipate achieving a result similar to the successful resolution reached between Timor-Leste and Australia in 2018.
យង់ ពៅ
«កុំយក UNCLOS ទៅច្របូកច្របល់រឿងព្រំដែនគោក, រឿងព្រំដែនគោក សូមភាគីថៃប្រញាប់បន្តយន្តការ JBC ឱ្យបានឆាប់បំផុត!»
«Do Not Conflate UNCLOS with the Land Border Issue. On the Land Border, Thailand Should Resume the JBC Mechanism Without Further Delay!» [English Below]
ការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាមធ្យោបាយដោះស្រាយជម្លោះដោយសន្តិវិធី ដែលអាចជួយធានាបាននូវអព្យាក្រឹតភាព សុក្រឹតភាព តម្លាភាព យុត្តិធម៌ និងសន្តិភាព ប្រសិនបើភាគីទាំងពីរមានការប្តេជ្ញាចិត្តពិតប្រាកដ សុឆន្ទៈ និងភាពស្មោះត្រង់ក្នុងការចូលរួមដំណើរការនេះ។ ការប្រើប្រាស់យន្តការអន្តរជាតិបែបនេះ ក៏អាចជួយឱ្យភាគីទាំងពីរគេចផុតពីសម្ពាធនយោបាយផ្ទៃក្នុង និងបង្ហាញដល់សហគមន៍អន្តរជាតិថា ប្រទេសទាំងពីរជារដ្ឋដែលគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ភាគីថៃត្រូវបែងចែកឱ្យច្បាស់រវាងជម្លោះព្រំដែនសមុទ្រ និងជម្លោះព្រំដែនគោក។ យន្តការផ្សះផ្សាក្រោមក្របខណ្ឌ UNCLOS ក្នុងករណីនេះ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រ និងការស្វែងរកដំណោះស្រាយចំពោះការកំណត់ព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មិនមែនជាយន្តការសម្រាប់កំណត់ព្រំដែនគោករវាងប្រទេសទាំងពីរឡើយ។ ដូច្នេះ ការណ៍ដែលភាគីថៃព្យាយាមយកបញ្ហាព្រំដែនគោកមកភ្ជាប់ជាមួយដំណើរការផ្សះផ្សាសមុទ្រ ឬប្រើវាជាឧបករណ៍នយោបាយដើម្បីដាក់សម្ពាធលើកម្ពុជា អាចធ្វើឱ្យបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់បរិយាកាសចាំបាច់សម្រាប់ការផ្សះផ្សាប្រកបដោយសុឆន្ទៈ។
ក្នុងន័យនេះ ការចោទប្រកាន់ ការទម្លាក់កំហុស ការលាបពណ៌ ការគំរាមកំហែងប្រើកម្លាំង ឬសកម្មភាពណាមួយរបស់ភាគីថ្ងៃ ដែលអាចបង្កើនភាពតានតឹងនៅតាមព្រំដែនគោក មិនបានរួមចំណែកដល់ការកសាងទំនុកចិត្តសម្រាប់ដំណើរការផ្សះផ្សានោះទេ។ ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត វាអាចបង្កឱ្យមានសំណួរអំពីសុឆន្ទៈ និងភាពស្មោះត្រង់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។
សង្គ្រាម ការគំរាមកំហែងឬការប្រើប្រាស់កម្លាំង មិនអាចផ្តល់ដំណោះស្រាយប្រកបដោយចីរភាពចំពោះជម្លោះព្រំដែនបានឡើយ ផ្ទុយទៅវិញ វាអាចនាំមកនូវការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ និងបន្សល់ទុកនូវរបួសប្រវត្តិសាស្ត្រថ្មីៗសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សំខាន់ជាងនេះទៅទៀត ព្រំដែនអន្តរជាតិមិនអាចត្រូវបានកំណត់ឡើងវិញតាមរយៈការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ហើយក៏មិនអាចត្រូវបានផ្លាស់ប្តូរតាមរយៈការបង្កើតអង្គហេតុថ្មីដោយឯកតោភាគីនៅលើដីជាក់ស្តែង (fait accompli) នោះដែរ។ បញ្ហាព្រំដែនត្រូវដោះស្រាយដោយផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី ឯកសារគតិយុត្តដែលពាក់ព័ន្ធ គោលការណ៍ច្បាប់អន្តរជាតិ និងយន្តការដោះស្រាយជម្លោះដែលភាគីទាំងពីរទទួលស្គាល់។
កម្ពុជាតែងប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងការទូតសន្តិភាព ដោយមិនធ្វើឱ្យការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនចុះខ្សោយឡើយ។ ការជ្រើសរើសច្បាប់អន្តរជាតិ ការចរចា និងយន្តការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញពីទំនុកចិត្តលើភាពត្រឹមត្រូវនៃជំហររបស់ខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋចំពោះសន្តិភាពក្នុងតំបន់។
ក្នុងស្មារតីនេះ កម្ពុជាបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមយន្តការផ្សះផ្សាក្រោម UNCLOS ដោយសុឆន្ទៈ ភាពស្មោះត្រង់ និងដោយគោលបំណងស្វែងរកដំណោះស្រាយដែលមានភាពច្បាស់លាស់ តម្លាភាព សុក្រឹតភាព និងយុត្តិធម៌។ គោលដៅមិនគួរជាការស្វែងរកអ្នកឈ្នះ និងអ្នកចាញ់នោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានគតិយុត្តមួយដែលអាចធានាសន្តិភាព ស្ថិរភាព និងភាពអាចព្យាករបាននៅតាមព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការប្រើប្រាស់ធនធាននិងការអភិវឌ្ឍប្រកបដោយសន្តិភាពនាពេលអនាគត។
ជម្រើសរវាងសន្តិភាព និងសង្គ្រាម គួរតែច្បាស់លាស់។ សង្គ្រាមអាចបង្កើតអ្នកឈ្នះនៅលើសមរភូមិមួយរយៈ ប៉ុន្តែមិនអាចបង្កើតព្រំដែនដែលមានភាពស្របច្បាប់និងសន្តិភាពយូរអង្វែងបានទេ។ មានតែការទូត ការចរចា ច្បាប់អន្តរជាតិ និងសុឆន្ទៈរបស់ភាគីទាំងពីរប៉ុណ្ណោះ ដែលអាចប្រែក្លាយព្រំដែនពីទីតាំងនៃការប្រឈមមុខ ទៅជាព្រំដែននៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជានិងថៃ៕
“Do Not Conflate UNCLOS with the Land Border Issue. On the Land Border, Thailand Should Resume the JBC Mechanism Without Further Delay!”
Conciliation under the UNCLOS framework is a means of peaceful dispute settlement that can help ensure neutrality, objectivity, transparency, justice and peace, provided that both parties demonstrate genuine commitment, goodwill and good faith in engaging with the process. Resorting to such an international mechanism can also help both sides move beyond domestic political pressures and demonstrate to the international community that they are states committed to international law, the peaceful settlement of disputes, and the principles enshrined in the Charter of the United Nations.
Thailand must clearly distinguish between the maritime boundary dispute and the land boundary dispute. In this case, conciliation under the UNCLOS framework concerns maritime issues and the search for a solution to the delimitation of the maritime boundary between Cambodia and Thailand. It is not a mechanism for determining the land boundary between the two countries. Therefore, Thailand’s attempts to link the land boundary issue to the maritime conciliation process, or to use it as a political instrument to exert pressure on Cambodia, risk undermining mutual trust and damaging the environment necessary for good-faith conciliation.
In this context, accusations, blame-shifting, political smears, threats of force, or any other actions by the Thai side that could escalate tensions along the land border do not contribute to building the confidence necessary for the conciliation process. If such conduct continues, it will inevitably raise serious questions about Thailand’s goodwill and good faith in seeking a peaceful settlement.
War, threats or the use of force cannot provide a sustainable solution to a boundary dispute. On the contrary, they can result in loss of life, destruction of property, displacement of civilians, and new historical wounds for the peoples of both countries.
More importantly, international boundaries cannot be redrawn through threats or the use of military force, nor can they be altered through the unilateral creation of new facts on the ground—a fait accompli. Boundary disputes must be resolved on the basis of treaties, agreements, maps, relevant legal instruments, principles of international law, and dispute-settlement mechanisms recognised by both parties.
Cambodia has consistently exercised restraint and pursued peaceful diplomacy without compromising the defence of its sovereignty and territorial integrity. Choosing international law, negotiation and peaceful dispute-settlement mechanisms is not a sign of weakness. Rather, it demonstrates confidence in the legitimacy of Cambodia’s position and its responsibility as a state committed to regional peace.
In this spirit, Cambodia remains firmly committed to participating in the UNCLOS conciliation process with goodwill and good faith, with the objective of achieving a solution characterised by clarity, transparency, objectivity and justice. The objective should not be to produce a winner and a loser, but to establish a sound legal foundation capable of ensuring peace, stability and predictability along the maritime boundary between the two countries, while creating conditions for the peaceful utilisation of resources and future development.
The choice between peace and war should be clear. War may produce a temporary victor on the battlefield, but it cannot create a lawful boundary or lasting peace. Only diplomacy, negotiation, international law and genuine goodwill from both sides can transform the border from a zone of confrontation into a frontier of peace, stability, cooperation and shared prosperity for the peoples of Cambodia and Thailand
តប ត វាយបក ជាមួយ សារពត៍មានសៀមវិញ៖ ជាការពិតណាស់ ១០០% តុលាការសមុទ្រគ្មានសិទ្ធិអ្វីទាំងអស់ក្នុងការ ប្រើខ្សែព្រំដែនដីគោក សន្ធិសញ្ញា បារាំង សៀម ពីព្រោះតុលាការសមុទ្រ ធ្វើតែកិច្ចការសមុទ្រ គឺចែក សមុទ្រជា ០៥ តំបន់។ តែក្នុងករណី ផ្សះផ្សារដោយបង្ខំ រវាងកម្ពុជា ថៃ នេះ គឺ តុលាការសមុទ្រ ត្រូវតែ សហការណ៍ជាមួយ តុលាការដីគោក ICJ ដើម្បី បង្ខំថៃ ទទួលយក ខ្សែព្រំដែនសន្តិភាព យូរអង្វែង គឺកំណត់ខ្សែព្រំដែន លើ កោះគុត និង បង្គោលលេខ ៧៣។ ថៃ បដិសេធខ្សែកម្ពុជាគូសឆ្នាំ ១៩៧២ កម្ពុជា ក៍មានសិទ្ធិប្រឆាំងខ្សែព្រំដែនថៃគូសឆ្នាំ ១៩៧៣ ដែរ ដូច្នេះខ្សែនេះ សុទ្ធតែមិនមែនជាខ្សែ អន្តរជាតិ។
Nokorwat News 31m · ការចរចាព្រំដែនសមុទ្រត្រួតស៊ីគ្នាមិនទាន់ចប់ បែរជាថៃបានលុបចោលអនុស្សរណៈឆ្នាំ២០០១ ដោយឯកតោភាគីនៅក្នុងឆ្នាំ២០២៦ ហេតុនេះទើបកម្ពុជាសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំតាម UNCLOS ជាផ្លូវសន្តិវិធី
Fresh News 1h · សម្តេចធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ
Kampuchea Thmey Daily
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្ត្រី ចៅហ្វាយខេត្ត អ្នកអនុវត្តច្បាប់លាលែងពីតំណែង ប្រសិនបើ មិនហ៊ានអនុវត្តច្បាប់ បង្ក្រាបបទល្មើស ព្រោះក្រែងចិត្តមនុស្សមួយក្រុម ប៉ុន្តែមិនក្រែងចិត្តពលរដ្ឋ១៧លាននាក់
Thmey Thmey 21m · សម្តេច ហ៊ុន ម៉ាណែត៖ រដ្ឋមិនដែលស៊ីញ៉េកិច្ចព្រមព្រៀងណា ថាកាត់ដីឱ្យគេទេ។ កិច្ចព្រមព្រៀងថ្ងៃទី២៧ ធ្នូ ២០២៥ គឺដើម្បីឈប់បាញ់គ្នា ដើម្បីឱ្យប្រជាជនយើងដកដង្ហើម មិនមែនស៊ីញ៉េយកដីឱ្យគេទេ។
Leakhena លក្ខិណា 12m · តំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រសៀម មានទំហំប្រហែល 26,000 ទៅ 27,000 គីឡូម៉ែត្រការ៉េ ហើយត្រូវបានគេប៉ាន់ប្រមាណថា អាចមានធនធានប្រេង និងឧស្ម័នធម្មជាតិដ៏ច្រើន។ តួលេខមួយដែលត្រូវបានលើកឡើងដោយមន្ត្រីកម្ពុជា គឺតម្លៃធនធានអាចមានប្រហែល 300 ពាន់លានដុល្លារអាមេរិក។ ទោះយ៉ាងណា នេះជាការប៉ាន់ប្រមាណតម្លៃធនធាន មិនមែនជាប្រាក់ចំណូលសុទ្ធដែលកម្ពុជា ឬសៀមនឹងទទួលបាននោះទេ។ នេះជាមូលហេតុមួយដែលការកំណត់ព្រំដែនសមុទ្រ និងដំណើរការ UNCLOS មានសារៈសំខាន់ខ្លាំង។ វាមិនត្រឹមតែពាក់ព័ន្ធនឹងអធិបតេយ្យភាព និងសិទ្ធិសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពលរយៈពេលវែងរបស់ប្រទេសទាំងពីរ។ ព្រំដែនសមុទ្រមួយខ្សែ អាចពាក់ព័ន្ធនឹងផលប្រយោជន៍រាប់រយពាន់លានដុល្លារ ហេតុនេះការដោះស្រាយត្រូវការច្បាប់ ភស្តុតាង និងការចរចាដោយប្រុងប្រយ័ត្ន។
PR Cambodian Government
កម្ពុជាបញ្ជាក់ថា ប្រាសាទព្រះវិហារជាទីតាំងសាសនា អប់រំ ស្រាវជ្រាវ អភិរក្ស និងទេសចរណ៍ មិនមែនជាទីតាំងយោធាទេ។ ដូច្នេះកម្ពុជាទាមទារឱ្យថៃ៖
-ដកកម្លាំងយោធាចេញពីតំបន់បេតិកភណ្ឌកម្ពុជា
-ប្រគល់មកឱ្យកម្ពុជាវិញ នូវវត្ថុបុរាណដែលបានយកចេញពីប្រាសាទខ្នារ
-គោរពច្បាប់ និងសន្ធិសញ្ញា-អនុសញ្ញាអន្តរជាតិ និងបញ្ឈប់ការប្រើកម្លាំង និងសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងលើដី
-ដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី ជាពិសេសយន្តការ JBC។
Cambodia reiterates that the Preah Vihear temple is a site for religious, educational, research, conservation, and tourism purposes, and is not a military site. Cambodia therefore calls on Thailand to:
- Withdraw its military forces from Cambodian heritage areas;
- Return to Cambodia the antiquities removed from Khnar Temple;
- Respect international law and international treaties and conventions, and cease the use of force and actions aimed at creating facts on the ground;
- Resolve the issues peacefully through bilateral mechanisms, in particular through the Joint Boundary Commission (JBC).
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Ministry of Culture and Fine Arts
Ryt Khmer New 19m · 🔥🚀សៀមរៀបចំសេណារយូ ដោយល្អិតល្អន់ មេមួយទៅ Vietnam .... រីឯមេមួយទៀត ...ជ្រៀត_ជ្រែក និងត_តាំង ដោយងងើល មិនគោរពច្បាប់សមុទ្រ UNCLOS រីឯរឿងមួយទៀត កូនចៅដែលខាងក្នុង នៅតែប្រិង លួចដីខ្មែរបន្ត បើលោកឯងខំ យ៉ាងណុង តើដីខ្មែរបានអីឲ្យកូនចៅខ្មែរ រស់នៅទៀត អា_ចោ/រ Siamelan.. ប្រជុំUNCLOS ចប់ភ្លាមខ្មែរអស់២តំបន់ទៀតបាត់ ភ្នំ450 និងច្រកថ្មដូន ទាហានសៀមបានដេញទាហានខ្មែរចេញពីទីនោះ រុញទាហានខ្មែរដល់ប្រាំងថ្មទើបទាហានខ្មែរសុំចរចា,,ពត៌មាន f.bថ្ងៃនេះ ហឹ!!!មានទែភាពចុកចាប់ នាមជាកូនខ្មែរ។
ស៊ន សុភក្រ្ត-Sorn Sopheak 19m · កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ (សិង្ហបុរី)៖ កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ បានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅលើបណ្តាញសង្គម។
ក្រសួងការពារជាតិ 6m · សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេប និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការធ្វើសកម្មភាពនៃដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពទាំងនោះធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។ ការចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ នៅទីតាំងខាងលើដោយផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន រឹតតែគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of the national and international media outlets as follows: On Wednesday, September 16, 2026, at 14:37hrs, the Cambodian Liaison Group (CLG) facilitated a field visit for Brigadier General ANTERO S. NARCISE PN (M), Deputy Inspector General of the Armed Forces of the Philippines, and the ASEAN Observer Team in Cambodia (AOT-KH) to observe the situation on the ground along the Cambodia–Thailand border at the Boeung Trakoun Border Checkpoint, located in Kouk Romiet Commune, Thma Puok District, Banteay Meanchey Province. His Excellency Oum Reatrey, Governor of Banteay Meanchey Province, delivered a briefing presentation and reported on the situation along the Cambodia–Thailand border, including the Thai military’s deployment of shipping containers, installation of barbed wire, digging of trenches, construction of bunkers, destruction of civil infrastructure, homes and property belonging to innocent Cambodian civilians, and the illegal occupation of Cambodian territory in the Boeung Trakoun Border Checkpoint area, in Kouk Romiet Commune, Thma Puok District, Banteay Meanchey Province. These activities have prevented numerous innocent Cambodian families from returning to their homes. The on-site observation, inspection, and verification conducted at the above-mentioned location by Brigadier General ANTERO S. NARCISE PN (M) and the ASEAN Observer Team further underscore the absolute necessity of commencing border survey and demarcation work by the Cambodia–Thailand Joint Boundary Commission (JBC) as soon as possible, in accordance with the existing agreements, as stipulated in Point 4 of the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, to allow innocent Cambodian civilians to return to their homes without obstruction, safely and with dignity. Cambodia maintains an unyielding and firm position in safeguarding the international boundary line between Cambodia and Thailand, inherited from the Commission of Delimitation of the Boundary between Indo-China and Siam, in full and strict respect of international law principles, the principle of the inviolability of frontier (Uti PossidetisJuris), the Franco-Siamese Conventions and Treaties, the Protocol concerning the delimitation of the boundary, Maps which are the result of the demarcation works of the Commissions of Delimitation of the boundary between Indo-China and Siam, the Procès-Verbaux of the meeting and Procès-Verbaux of Abornement of the Commissions between Indo-China and Siam, the MOU 2000, the TOR 2003, as well as relevant agreements and documents previously agreed upon by both parties to resolve disputes peacefully and achieve long-lasting peace between our two countries. The Royal Government and the Ministry of National Defence of Cambodia reaffirm their firm, sincere, and good-faith commitment to fully and consistently respecting and implementing the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025; the Joint Declaration on the Peace Agreement between Cambodia and Thailand, dated October 26, 2025; and other relevant agreements, to achieving the swift improvement of the situation and the restoration of normalcy. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Wednesday, September 16, 2026
K Power
វាបាននិយាយថាយើង ព្រមលុបប្រឡាយដែលជីកហើយរើបន្លាលួស ចេញ
Cambodia Channel 10h · សម្តេច ហ៊ុន ម៉ាណែត ៖ មណ្ឌលសុខភាពនៅទូទាំងប្រទេស ត្រូវបើកទទួលអ្នកជំងឺ ២៤ម៉ោងលើ២៤ម៉ោង! បើមានមណ្ឌលសុខភាពណាមិនបើក២៤ម៉ោង សូមរាយការណ៍ជាបន្ទាន់! 🏥🚨🇰🇭🩺👨⚕️
សង្ខេបសភាពការណ៍ព្រំដែនទឹក៖ ពត៍មាននេះផ្សាយសម្រាប់ជនបរទេស ជាពិសេស ជនជាតិថៃ ជនជាតិសៀម ពីព្រោះ រដ្ឋាភិបាលថៃ រដ្ឋាភិបាលដែលនៅពីខាងក្រោយថៃ ដឹងច្បាស់ណាស់អំពីនយោបាយដែលខ្លួនរៀបចំ មនុស្សល្ងង់ មិនដឹងអ៏ មានតែ ប្រជាជន អាជីវករតូចតាម ដែលត្រូវ រដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីធ្វើកិច្ចការបោកប្រាស់ដើម្បីសន្លឹកឆ្នោត។ នៅកិច្ចប្រជុំ ០៣ ថ្ងៃ នេះ ថៃ បានគំរាមមិនឲ្យ UNCLOS ធ្វើកិច្ចការបំពានចំណុច ១ និង ចំណុច ២ ឡើយ ដោយបើកឲ្យ តុលាការសមុទ្រនេះធ្វើតែកិច្ចការតំបន់ ៣, តំបន់ ៤, និង តំបន់ ៥។ តំបន់ ១ គឺ ទាក់ទង បង្គោលព្រំដែនគោក Baseline តំបន់ ២ គឺ កោះគុត។ ដើម្បីការពារតំបន់ទាំង ២ ដែលថៃកំពុងគ្រប់គ្រងនេះ ថៃ បានឈ្លានពានតាមព្រំដែនគោក ប្រមាណ ៨២០ គម ដូចជា ថ្មដា ជាដើម ដើម្បីកម្ពុជាទទួលស្គាល់ថា តំបន់ ១ និង តំបន់ជាទឹកដីថៃ។ មេដឹកនាំថៃ តាក់ស៊ីន មានមហាគម្រោងធំ១ តម្លៃជាង ៣០០០ លានដុល្លា គឺព្រែកជីកក្រា ចំណែកអានុទីន មានគម្រោងធំ ១ ដែរ គឺ ស្អានឆ្លងទ្វីបនៅថៃភាគខាងត្បូង តម្លៃប្រមាណ ៣២ ពាន់លានដុល្លា។ គម្រោងទាំង ២ របស់ថៃ មិនអាចដំណើរការបាន ដោយសារ ទំនាស់ដែនសមុទ្រជាមួយកម្ពុជា ដែនធនធានទីនោះមានប្រមាណ ៣០០ ពាន់លានដុល្លា ដែលក្រុមប្រេងធំៗរបស់ អាមេរិក ជប៉ុន ថៃ សុទ្ធតែបានចុះកុងត្រាបូបប្រេង តែមិនអាចបូបបានដោយសារ កំពុងមានជំលោះ។ ដូច្នេះ មិនមែនកម្ពុជាឈ្លានពាន ថៃ ដូចថៃចោទនោះទេ គឺថៃទេដែលបាន និង កំពុងឈ្លានពានកម្ពុជា។
Wednesday, September 16, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)



































































No comments:
Post a Comment