Thursday, February 27, 2020

កាំភ្លើង ៥៧ មម AZP S-60

គោលបំណងនៃការបាញ់គឺដូចគ្នាជា​មួយកាំភ្លើង ៣៧មមដែរ អ្វីដែលខុសគ្នាគឺចម្ងាយបាញ់ ៦គម បាញ់មានប្រសិទ្ធិភាព និង ៩ គម​សម្រាប់បាញ់លាត បំភ័ួយខ្មាំងសត្រូវ។ កាំភ្លើង ៥៧ មម AZP S-60 មានគ្រាប់សម្រាប់បាញ់បុក បាញ់ផ្ទះ នឹងគ្រាប់ប្រាយ (គ្រាប់មានគ្រាប់ចំនូនជុំ វានឹងផ្ទុះដោយស្វ័យប្រវត្តិ)។ ជាធម្មតា និងជាប្រពៃណីសម្រាប់ការពារអាកាសដែល លួចសិក្សា អំពី ល្បិច ទ័ពអាកាសខ្មាំង ចំណែកទ័ពអាកាសខ្មាំង លួចសិក្សាពី ចំណុចខ្សោយនៃប្រព័ន្ធការពារអាកាសរបស់យើងដែរ។ ដូចឃើញក្នុងរូបភាពខាងក្រោម កាំភ្លើងធំ ៥៧មម បាញ់បានចម្ងាយ ៩ គម ដូច្នេះយន្តហោះខ្មាំងត្រូវ តែហោះខ្ពស់ជាង។ ចំណែករាដាយន្តហោះ ក៍មានល្បិច គេចចេញពី រាដាការអាកាស...។ ជាញឹកញាប់យន្តហោះបំបាំងកាយ ហោះខ្អស់ដល់ទៅ ៤០ គម និងចុះទាមក្រោម ១ គម ដើម្បីគេចចេញពីរាដាការពារអាកាស និង កាំភ្លើងការពារអាកាស។
ប្រព័ន្ធការពារគួរត្រូវបានកែសម្រួលតាមស្តង់ដា​ module ណាមួយ ឧ.
  1. ប្រព័ន្ធការពារថ្មើរជើង--- គេរៀបតម្លើងលើចំណុចខ្ពស់ សម្រាប់បាញ់គោលដៅផ្ទៃដីកំទេច ថ្មើរជើង ឬ រថក្រោះ រថពាសដែក លេដ្ឋានរឹងមាំរបស់ខ្មាំង
  2. ប្រព័ន្ធការពារទីតាំង-- គេរៀប ១២,៧មមទៅមុខ ១៤ មម ០០ នៅពីខាងក្រោយ ហើយ ២៣មម នៅពីខាងក្រោយ ៣៧ មម នៅពីខាងក្រោយ ៥៧ មម នៅពីខាងក្រោយ ៣៧មម ចំណែក ១០០ មម នៅពីខាងក្រោយ ៥៧មម ឬ ៦០មម រីឯកាំជ្រួចធំបាញ់បាន ១០០គម នៅពីក្រោយ ១០០ មមកាំភ្លើងធំ ធ្វើបែបនេះ គឺជាការការពារគ្នាទៅវិញទៅផង និងជាការការពារទីតាំងផង។
  3. ប្រព័ន្ធការពារអាកាសឯករាជ្យ ឬ ប្រព័ន្ធ Hybrid វាដូចជាឡាន Hybrid ដែរ ដែលគេអាចប្រើសាំង ប្រើអាគុយ តាមដែលគេចង់។ ចំណែកកាំភាំភ្លើងការពារអាកាសប្រព័ន្ធ Hybrid គឺ មានកាំភ្លើង មានកាំជ្រួច និងមានរាដា។
វិទ្យសាស្រ្តការពាអាកាស និង  ទ័ពអាកាស

No comments:

Post a Comment