បើមិនព្រមបង់លុយបន្ត នឹងលក់ឡៃឡុងហើយ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាស នឹងយក ដីឡូតិ៍របស់អតិថិជន នៅសៀមរាប លក់ឡៃឡុង បើមិនព្រមបង់ប្រាក់បន្ត ដើម្បីប្រមូលលុយ ទៅសង់ផ្ទះនៅគម្រោង6A។ ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បានអំពាវនាវាថា៖ក្រុមហ៊ុនសុំអំពាវនាវ លើកចុងក្រោយ បើអតិថិជន មិនមិនមានលទ្ធភាព និងមិនបន្តបង់ ក្រុមហ៊ុន និងលក់ឡៃឡុង ដើម្បីប្រមូលហិរញ្ញវត្ថុ បញ្ចប់គម្រោងផ្ទះ 6A និងគម្រោងដែល នៅសេសសល់ ក្រុមហ៊ុនក៏មានស/ម្ពា/ធ ធ្ង/ន់.ធ្ងរ.ដែលត្រូវដោះស្រាយ។ការឡៃឡុងដំណាក់កាលទី១នៅក្នុងគម្រោង ខេត្តសៀមរាប ស្រុកបន្ទាយស្រី ។
ថៃកំពុងធ្វើផ្លូវនិងដាក់លូដោយរំលោភយកដីខ្មែរនៅភ្នំ៤២៤ នៅតំបន់តាទុំ ខេត្តឧត្តរមានជ័យ។
ថ្ងៃនេះខ្ញុំនិយាយរឿងពត៍មានបំពុលសង្គមខ្មែរ ដែលគេកំពុងចែកចាយ របៀបហៅថា បដិវត្តន៍ពណ៍ គឺសរសេរអ្វីក៍ដោយដើម្បី បង្ហាញថា មន្រ្តីរាជការគ្មានចេះអីសោះ !! ដូចជាគេនាំគ្នារិះគន់ ចោរលួចឈូក ៣០ផ្លែសោះ គ្នាយកទៅហូបព្រោះមិនចង់ស្លាប់ដោយអត់អាហារ !! តាមពិត គេឃើញបើក កាណូតស្មាច់ ចូលមកបឹងនោះ ហើយកន្លងមក បាតខ្ទេចបាត់ខ្ទីគ្មានសល់ទេ បានជាគេចាប់បាន ឃើញមានផ្លែឈូក ៣០ ផ្លែ ខិខិ។ ខ្ញុំនិយាយរឿង ចោរ ម្នាក់ វាដើរទៅលួចផ្ទះគេ វាបើកទ្វារលបៗ ឃើញ ប្តីប្រពន្ធគេកំពុង ដកនៅជាមួយគ្នាពេលថ្ងៃ ចោរលួចមើល ! ប្តីងើបទៅបន្ទប់ទឹក ចោរ លេបទឹកមាត់ ចូលទៅ ស្ទាប អង្អែល ប្រពន្ធគេនៅលើគ្រែ ប្តីគេចេញមកទាន់ ស្រែក ចោរៗ...ចោររត់កាត់ ផ្សារ លក់់បន្លែ ក៍ចាប់យក ត្រកូនគេ មួយកូនដុំ តម្លៃ ៥០០ រៀល រត់ទៅ ចំណែកប្តីស្រែកថា ចោរជួយចាប់ចោរផង មនុស្សម្នាក់រាប់សិបនាក់ គេគ្រវីក្បាលហួសចិត្ត ព្រោះត្រឹមតែ ត្រកួន ៥០០ រៀល /១ដុំ ចាំបាច់ដេញចាប់ថើអី?? --ពត៍មាន គួរតែយកពីប្រភពផ្សេងៗ ៤ ទៅ ៥ ប្រភព សឹមយើងចុះផ្សាយ បាន Comprehensive មិនចូលក្នង ល្បិចបដិវត្តន៍ពណ៍ ៕
Cambodia Channel 1h · ក្រសួងការពារជាតិសៀមចាប់ផ្តើមអនុវត្តគម្រោង «ភូមិសន្តិសុខ» តាមព្រំដែនកម្ពុជាក្នុងខេត្តចំនួន ៥ បង្កើតជា «របងមនុស្សមានជីវិត»! 🇰🇭🇹🇭⚠️🛡️🏡🚧
ធិម នាគ រាជ HD ចប់ហើយមិនអាណិតកងទ័ពទេឬ?🥲អូរស្មាច់ 18/09/2026 ចោរលួចធុងទឹករបស់វីរៈកងទ័ពត្រូវសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ចាប់ក្របួចបានហើយមានទាំងអ្នកលួចនិងអ្នកទិញ
ផ្អែកលើឯកសារផ្លូវការ និងការកំណត់ព្រំដែនសមុទ្រអន្តរជាតិ ភាគីថៃ ក៏ដូចជាភាគីកម្ពុជា គឺពុំទាន់មានការកំណត់ជាផ្លូវការនូវ «ប្រវែងគីឡូម៉ែត្រ» ជាក់លាក់នៃខ្សែព្រំដែនទឹក (ដែនសមុទ្រ) រវាងប្រទេសទាំងពីរនោះឡើយ។ មូលហេតុหลักដែលធ្វើឱ្យពុំមានតួលេខប្រវែងជាគីឡូម៉ែត្រច្បាស់លាស់ គឺដោយសារតែ៖បញ្ហាដែនទឹកត្រួតស៊ីគ្នា (OCA): ប្រទេសទាំងពីរមិនទាន់បានឯកភាពគ្នា완សុងលើខ្សែកាប ឬបន្ទាត់ព្រំដែនសមុទ្រ (Maritime Boundary) នៅឡើយទេ។ ភាគីថៃ និងកម្ពុជា កំពុងតែស្ថិតក្នុងតំបន់អះអាងត្រួតស៊ីគ្នា (Overlapping Claims Area - OCA) ក្នុងឈូងសមុទ្រថៃ ដែលមានផ្ទៃដីសរុបប្រមាណ ២៦ ០០០ គីឡូម៉ែត្រការ៉េ។ឯកសារយោងប្រវត្តិសាស្ត្រ: ក្នុងអនុសញ្ញា និងសន្ធិសញ្ញារវាងបារាំង និងសៀម (ថៃ) នៅឆ្នាំ១៩០៤ និង១៩០៧ គឺបានកំណត់ត្រឹមតែ ព្រំដែនគោក និងការបែងចែកកោះមួយចំនួនប៉ុណ្ណោះ ដោយមិនបានបន្តអូសបន្លាយខ្សែបន្ទាត់ព្រំដែនទឹកចូលទៅក្នុងឈូងសមុទ្រក្នុងระยะចម្ងាយគីឡូម៉ែត្រជាក់លាក់ណាមួយនោះទេ។ចំណាំ៖ ប្រសិនបើឯកសារខាងថៃ ឬឯកសារអន្តរជាតិលើកឡើងពីប្រវែងសរុប គឺគេសំដៅលើ ព្រំដែនគោក (ប្រមាណ ៨១៧ គីឡូម៉ែត្រ) ប៉ុណ្ណោះ chứ មិនមែនជាព្រំដែនទឹកនោះទេ។
Pheng Vannak
មតិ ពលរដ្ឋមូលដ្ឋានមួយចំនួន !
បន្ទាប់ពីមានមតិជាច្រើនពាក់ព័ន្ធសមត្ថកិច្ចកក្រុងអរិយក្សត្រចាប់ចោរលួចឈូកចំនួន ៣០ ផ្លែ ខាងប្រជាពលរដ្ឋមូលដ្ឋានដែលចោររស់នៅបានប្រតិកម្ម រហូតកូនស្រីម្ចាស់ឈូកចោទពួកខ្ញុំថាជាជនបំពុលសង្គមថែមទៀត ។ ខ្ញុំទទួលយកទាំងអស់ ចោទខ្ញុំការពារចោរក៏បាន ចោទខ្ញុំបំពុលសង្គមក៏បាន ចោទខ្ញុំថាម៉េចក៏បាន ។ តែខ្ញុំចង់ ពន្យល់វិញថា បេីចោទប្រកាន់ចោរនេះ ពូកែលួចទ្រព្យសម្បត្តិក្នុងមូលដ្ឋានញឹកញាប់ ចាប់មិនដែលបាន ប្រជាពលរដ្ឋគួរធ្វេីពាក្យស្នើសុំ អគ្គស្នងការនគរបាលជាតិ និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដកតំណែងអធិការ និងស្នងការខេត្ត ក្រវាត់ចោលទៅ ព្រោះចោរធ្វេីសកម្មភាពក្នុងមូលដ្ឋានញឹកញាប់ សមត្ថកិច្ចចាប់មិនដែលបាន ។ មួយវិញទៀត ការចោទប្រកាន់ថាចោរម្នាក់នេះលួចសព្វលួចគ្រប់ ខ្ញុំបានសំណូមពរ អោយជនរងគ្រោះ ត្រូវមានភាពក្លាហានដាក់ពាក្យបណ្ដឹង រួមទាំងភស្តុតាងដាក់បន្ទុកលេីចោរផង ។ ការនិយាយរៀបរាប់ចោទប្រកាន់ចោរថាបានលួចនេះ លួចនោះ ទាំងគ្មានភស្តុតាងរឹងមាំច្បាស់លាស់ ចោរមានសិទ្ធិ ប្ដឹងវិញបាន ។
កំហឹងស្អប់ខ្ពើមចោរ មិនមែនជាភស្តុតាងដាក់បន្ទុកលេីចោរបានទេ មានតែភស្តុតាងមួយគត់ដែលអាចដាក់បន្ទុកលេីចោរបាន ។
សមហេតុ សមផលទេ ដែលចោរម្នាក់នេះលួចយ៉ាងសកម្ម តែគ្មានភស្តុតាង គ្មានសមត្ថកិច្ចណាបង្ក្រាប ? ពេលខ្លះ សំដែងការពារទង្វើសមត្ថកិច្ចចាប់ចោរលួចឈូក ៣០ផ្លែ តែភ្លេចគិតផលត្រលប់មកវិញ ?
ឥលូវស្គាល់ចោរលួចឈូកហេីយ បងប្អូនណាខ្លះដែលរៀបរាប់ក្នុង វីដេអូថា រងគ្រោះដោយសារចោររូបនេះ សូមដាក់ពាក្យបណ្ដឹងបន្ថែម ដើម្បី សមត្ថកិច្ច និង តុលាការចាត់ការបន្ថែម ។ បេីនិយាយរៀបរាប់ទាំងគ្មានភស្តុតាងច្បាស់លាស់ ចោរអាចប្ដឹង អ្នករៀបរាប់នោះវិញបានពីបទបរិហារកេរ្តិ៍ ។
បញ្ហាព្រំដែន កម្ពុជា ថៃ៖ ដូចសព្វមួយដង ថ្ងៃសោរិ និងថ្ងៃអាទិត្យ គឺជាថ្ងៃដែល ខ្មាំងសៀម ខ្មាំងថៃ វាបង្ករការអុកឡុក សព្វបែបយ៉ាង វាធ្វើសកម្មភាព កសាងលេណ្ឋានទ័ព ប្រព័ន្ធចល័តទ័ព ត្រង់សេ ឃ្លាំងគ្រាប់ បង្ហាញអាវុធ បង្ហាញដ្រូន ប្រកាសជាជំហរឲ្យអន្តរជាតិដឹងថា បើមានសង្រ្គាមជុំទី ៣ ពួកវានឹងវាយកំទេចដល់ក្រុងភ្នំពេញ...ទាំងអស់នេះ គឺជា កល្បយុទ្ធក្នុងសង្រ្គាមនគរ ៣ The War of Three Kingdoms នៅស្រុកចិនបុរាណ ដែលតាម ប្រវត្តិសាស្រ្តយោធា គេនិយាយថា កាលណោះ ពួកទ័ពរបស់ សឺម៉ាអ៊ី លើកចូលមកសន្ធឹកសន្ធាប់ ឡោមព័ទ្ធទីក្រុង តែ មិនអាចចូលក្រុងបានទេ ពីព្រោះរបងក្រុងរឹងមាំ ទ័ពព្រួញ ទ័ពភ្លើង ទ័ពខ្លាញ់ក្តៅ មានច្រើនសន្លឹក បើសិនជា សឺម៉ាអ៊ី សម្រុកចូលទៅ ដូច្នេះទ័ព ២០ ម៉ឺនងាប់គ្មានសល់ តើបានទ័ពណាសម្រាប់គ្រប់គ្រងទឹកដីក្រោយឈ្នះសង្រ្គាម? ដូច្នេះ សឺម៉ាអ៊ី មានតែគំរាម ជេរ ដៀល មើលងាយ ព្រមាថ..ចំណែក ជួ កើលាង គាត់បានប្រើប្រាស់ក្បូនសឹករបស់គាត់ គឺ ក្រុងទរទេ គ្មានមនុស្ស គ្មានទ័ព មានតែ ជូ កើលាង កំពុងដេញពិណ្ឌ។ ចុងក្រោយ សឺម៉ាអ៊ី សម្រេចចិត្តដកទ័ព។
កំពត ដេលី 7h · រកឃើញហើយម្ចាស់នាំចូលស្កសពីប្រទេសសៀមឆ្លងកាត់ប្រទេសកម្ពុជាទៅវៀតណាមតាមកំពង់ផែសេះសខេត្តកែប ដែលគេស្គាល់ថាឧត្តមសេនីយ៍ទោ ផ្កាយ២ នៅក្រសួងមហាផ្ទៃ ហើយល្បីថាបានបិទអ្នកព័ត៌មានមួយចំនួននៅក្នុងខេត្តកែបទៀតផង
Cambodia Channel
យោងតាមសច្ចាប័នលេខ ០៩៣/ផ.ក.២០២៦ របស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានចាត់តាំងកម្លាំង និងនាវាល្បាត ១គ្រឿងធុន P46C លេខ ១១៤៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរនាវីឯក សួង រ៉ាវុធ នាយសេនាធិការរង មូលដ្ឋានសមុទ្ររាម ចេញបំពេញបេសកកម្មធ្វើសកម្មភាពល្បាតរួមលើកទី៨៤ នៅតំបន់ទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ដោយខាងភាគីកងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រើប្រាស់នាវា ១គ្រឿង លេខ ២៦៥។
ក្នុងអំឡុងពេលបំពេញបេសកកម្ម កងកម្លាំងជើងទឹកនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ និងការធ្វើចរាចរណ៍តាមផ្លូវទឹក សំដៅទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅលើផ្ទៃសមុទ្រ។
លុះដល់យប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាវាលេខ ១១៤៤ បានវិលត្រឡប់ចូលចតនៅកំពង់ផែរាមវិញប្រកបដោយសុវត្ថិភាពខ្ពស់ បន្ទាប់ពីបានបញ្ចប់ការងារល្បាតរួមលើកទី៨៤ នេះប្រកបដោយជោគជ័យ និងផ្លែផ្កា។ សកម្មភាពល្បាតរួមជាប្រចាំនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំ និងការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខដែនសមុទ្ររវាងប្រទេសជិតខាងទាំងពីរ។
K Power 2h · រូបភាព M60A3 របស់ថៃ ផ្សាគ្រោងដែកដាក់ឈើ គួអោយចាប់អារម្មណ៍ វាអាចការពារ ពីអំបែងរឺគ្រាប់ប្រឆាំងរថក្រោះ ប្រភេទចាស់ៗបាន
Ma Vacation 1h · 19/09/26 ងា. ប់នៅភាគខាងត្បូងគ្មានតម្លៃទេ 🥷🏼 ! 🇹🇭 🇹🇭/ ការគោរពវិញ្ញាណក្ខន្ធដល់បុគ្គលិកការពារជាតិស្ម័គ្រចិត្តពីរនាក់ ដែលបានពលីជីវិត និងធ្វើឱ្យមនុស្ស 16 នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែក ដែលត្រូវបានគេជឿ ថាជាការសងសឹកចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការលើមន្ត្រីល្បាតម្នាក់។
Troryorng - ត្រយង
អាមេរិកដាក់សម្ពាធធ្ងន់ៗលើថៃ! ទាមទារឱ្យស៊ើបអង្កេតសំណុំរឿងមន្ត្រីជាន់ខ្ពស់របស់ អនុទិន ពាក់ព័ន្ធ បទល្មើសឆបោកអនឡាញ និងជួញដូរមនុស្ស
សម្ពាធការទូត និងនយោបាយកំពុងធ្លាក់លើរដ្ឋាភិបាលថៃយ៉ាងខ្លាំង បន្ទាប់ពីគណៈកម្មាធិការការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានស្នើឱ្យមានការស៊ើបអង្កេត និងពិចារណាដាក់ទណ្ឌកម្មលើបុគ្គលចំនួន ២៨រូប ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scams) និងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។
ក្នុងនោះ ក៏មានឈ្មោះលោក Vorapak Tanyawong អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ ក្នុងអាណត្តិរដ្ឋាភិបាលលោក អនុទិន ផងដែរ។
អ្វីដែលធ្វើឱ្យមហាជន និងប្រព័ន្ធផ្សព្វផ្សាយហួសចិត្តយ៉ាងខ្លាំងនោះ គឺនៅពេលអ្នកកាសែតថៃដេញដោលសួរពីចំណាត់ការរដ្ឋាភិបាលជុំវិញសម្ពាធពីអាមេរិក លោកនាយករដ្ឋមន្ត្រី អនុទិន បានឆ្លើយតបបែបគេចវេស និងរុញទម្លាក់កំហុសថា៖ «រដ្ឋាភិបាលណាមួយ? មិនមែនរដ្ឋាភិបាលលោកនោះទេ!»។
ទោះបីជាទទួលស្គាល់ថាបានឃើញឈ្មោះមន្ត្រីរូបនោះពិតមែន ប៉ុន្តែលោក អនុទិន បានរលាស់ដៃស្អាត ដោយលើកឡើងថា អ្នកណាត្រូវចោទប្រកាន់ ត្រូវទៅរកមេធាវីដោះស្រាយខ្លួនឯង រដ្ឋាភិបាលមិនពាក់ព័ន្ធឡើយ។
ឥរិយាបថឆ្លើយងក់ក្បាលគេចយករួចខ្លួនរបស់ថ្នាក់ដឹកនាំថៃរូបនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការខ្វះការទទួលខុសត្រូវ និងការព្យាយាមរុញទម្លាក់កំហុស ដើម្បីការពារកៅអី និងរូបភាពរដ្ឋាភិបាលខ្លួន ចំពោះមុខអំពើពុករលួយ និងបទល្មើសឆ្លងដែនដ៏ធ្ងន់ធ្ងរដែលអន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕
ហ៊ុល ម៉ារ៉ា
សង្គ្រាមព័ត៌មាន !
សារព័ត៌មានThe Nationថៃថា ប្រទេសថៃមិនមានអ្វីត្រូវប្រញាប់ប្រញាល់ក្នុងការចរចាទេ ដោយសារតែមានឱកាសកាន់តែច្រើនសម្រាប់រៀបចំដោយសារ«គ្មានសម្ពាធពីខាងនយោបាយក្នុងស្រុក ទំនាក់ទំនងសេដ្ឋកិច្ច ការផ្គត់ផ្គង់ថាមពល និងសន្តិសុខទេ»។
ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹង«សម្ពាធ រួមទាំងនយោបាយក្នុងស្រុក ផលប៉ះពាល់សេដ្ឋកិច្ចពីការរឹតបន្តឹងព្រំដែន ការព្រួយបារម្ភអំពីការវិនិយោគ និងផលប៉ះពាល់នៃការបង្ក្រាបលើប្រតិបត្តិការបោកប្រាស់ឆ្លងដែន»។
សង្រ្គាមការទូតថៃ អាមេរិក៖ រដ្ឋាភិបាលអាមេរិកប្រកាសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការទូតប្រឆាំងរដ្ឋាភិបាលថៃសព្វថ្ងៃនេះ ដោយស្នើរឲ្យមានការសើបអង្កេតលើមន្រ្តីរដ្ឋាភិបាលថៃសព្វថ្ងៃករណីឆបោកអនឡាញ និង ជួញដូរមនុស្ស។ អានុទីន តបសួរវិញថា រដ្ឋាភិបាលមួយណា?។ ជានយោបាយ សហរដ្ឋអាមេរិក គាំទ្រក្រុមកងទ័ពសៀម ឬ ពួករាជវាំង្គសៀម ដើម្បី អាមេរិកបាន តាំងមូលដ្ឋានទ័ពនៅលើទឹកដីថៃ ចំណែក រដ្ឋាភិបាល អានុទីន ឬ រដ្ឋាភិបាលថៃសព្វថ្ងៃ ជារដ្ឋាភិបាលដែលយកអាមេរិកធ្វើជាសត្រូវ ដោយបណ្តេញកងទ័ពអាមេរិកចេញពីទឹកដីថៃ ពហិការមិនប្រើប្រាស់អាវុធអាមេរិក ប្រើប្រាស់តែអាវុធ អឺរ៉ុប អ៊ីស្រាអែល និង អាវុធក្នងស្រុក។ នេះជាសង្រ្គាមការទូត រវាងអាមេរិក និង ថៃ តាំងពី ឆ្នាំ ២០០០ តរហូតដល់ ២០២៦ នេះ។ ប្រជាជនខ្មែរ អ្នកសរសេរពត៍មានខ្មែរ គួរដល់ពេលវេលាហ៊ាននិយាយការពិត កុំប្រើពាក្យ ថៃជ្រុលនិយមៗ ត្រូវចែកឲ្យដាច់ ដាច់រវាង ថៃ និង សៀម។ ចំណែកអ្នកធំៗរបស់កម្ពុជា មិនអាចនិយាយអីចឹងបានទេ ខ្លាចវាប្តឹងថា យើងរំលោភកិច្ចការផ្ទៃក្នុងវា បើវា រំលោភយើង បាន ១០០% !!
Post Khmer
ជម្លោះប្រដាប់អាវុធនៅភាគខាងត្បូងថៃ រវាងក្រុមឧទ្ទាមអ៊ីស្លាមផ្តាច់ខ្លួន និងទាហានរដ្ឋាភិបាលថៃ អស់រយៈពេលជាងពីរទសវត្សរ៍មកនេះ បានបណ្តាលឱ្យមនុស្សប្រមាណ៧៨០០នាក់ស្លាប់។ ថ្ងៃទី១៨កញ្ញា អ្នកនាំពាក្យរបស់ក្រុមបំបែកខ្លួនម៉ាឡេ-អ៊ីស្លាម ដ៏សំខាន់ ឈ្មោះ Barisan Revolusi Nasional (BRN) បានប្រកាសថា ក្រុមរបស់ខ្លួននឹងបន្តការតស៊ូប្រយុទ្ធលុះអវសាន រហូតដល់សម្រេចបានគោលដៅ។ តើនេះមានន័យថា ភាគខាងត្បូងថៃនឹងជួបអំពើហិង្សាអសន្តិសុខជាថ្មីឬ?
TV3 Online News
សៀ-មសុរិន្ទ ណាត់ ស៊្រីអ៊ីន មេបញ្ជាការរងភូមិភាគ២ថៃ បោះសំដីថា បើមានជុំទី៣ និងធ្វើឱ្យទាហានខ្មែរ ស្គាល់ទឹកដៃនិងរាងមួយជីវិត ហើយអាចនិងវាយចូលជ្រៅ ដល់កណ្តាលប្រទេស ឬភ្នំពេញតែម្តង..
មតិអេមីន! ចូលមកងាយៗម្លេសវី គិតថា ស្រួលដូចបកចេកមែន សង្ក្រាមជិតមួយខែ ប្រើសព្វាវុធទំនើបៗជាង៤០ប្រភេទ និងយន្តហោះចម្បាំងបីប្រភេទ រួមអាវុធគីមីដែលអន្តរជាតិហាមឃាត់ នៅចូលមិនចុះផង ខណ:ខ្មែរ ប្រើតែអាកាចាសៗ ដេកាសេ និង BM-21 សេរីចាស់ផង បើប្រើសព្វាវុធល្អ ទំនើបដូចសៀម ម្លេសមិនដឹង អាសំគីស ណាត់ស៊ីអ៊ីនឯង រត់ដល់បាងកកមិនដឹង? ចុងក្រោយផ្តាំទៅ សៀមសុរិន្ទ ណាត់ស៊្រីអ៊ីនផង កងទ័ពខ្មែររងចាំ ហើយបើក្លាហាន ចូលប្រយុទ្ធខ្លួនឯងមក កុំនៅសម្ងំតែក្នុងលេនដ្ឋាន!
CHAN BORN នេះជាល្បិចរបស់ មេទ័ព សឺម៉ាអ៊ី ដែលជេរ ប្រមាថ ដៀលកងទ័ព ជូ កើលាង ដើម្បីឲ្យ ជូ កើលាង បើទ្វារក្រុង បញ្ចេញទ័ពមកច្បាំងនៅក្រៅក្រុង រួចកម្លាំងបង្កប់ផ្ទៃក្នុងនឹងងើបបេះបោរ ចូលកាន់កាប់ទីក្រុង តែ ជូ កើលាង គឺជា ទីប្រឹក្សាទ័ព ជាមេទ័ព ដ៍មានក្បួនសឹកពូកែលើលោកដែរ--
សៀ-មសុរិន្ទ ណាត់ ស៊្រីអ៊ីន មេបញ្ជាការរងភូមិភាគ២ថៃ បោះសំដីថា បើមានជុំទី៣ និងធ្វើឱ្យទាហានខ្មែរ ស្គាល់ទឹកដៃនិងរាងមួយជីវិត ហើយអាចនិងវាយចូលជ្រៅ ដល់កណ្តាលប្រទេស ឬភ្នំពេញតែម្តង..
មតិអេមីន! ចូលមកងាយៗម្លេសវី គិតថា ស្រួលដូចបកចេកមែន សង្ក្រាមជិតមួយខែ ប្រើសព្វាវុធទំនើបៗជាង៤០ប្រភេទ និងយន្តហោះចម្បាំងបីប្រភេទ រួមអាវុធគីមីដែលអន្តរជាតិហាមឃាត់ នៅចូលមិនចុះផង ខណ:ខ្មែរ ប្រើតែអាកាចាសៗ ដេកាសេ និង BM-21 សេរីចាស់ផង បើប្រើសព្វាវុធល្អ ទំនើបដូចសៀម ម្លេសមិនដឹង អាសំគីស ណាត់ស៊ីអ៊ីនឯង រត់ដល់បាងកកមិនដឹង? ចុងក្រោយផ្តាំទៅ សៀមសុរិន្ទ ណាត់ស៊្រីអ៊ីនផង កងទ័ពខ្មែររងចាំ ហើយបើក្លាហាន ចូលប្រយុទ្ធខ្លួនឯងមក កុំនៅសម្ងំតែក្នុងលេនដ្ឋាន!
CHAN BORN បញ្ហានៃការវិភាគពត៍មាននៅកម្ពុជា៖ នៅកម្ពុជា សំបូរអ្នកក្រសែត ក្មេងបញ្ញ ខ្លីគំនិត គាត់មើលឃើញ អ្វីដែលមនុស្សទូទៅភាគច្រើនមើលឃើញ ដែលនេះជា បញ្ហា ក្នុងការកសាងជាតិកម្ពុជា ការពារជាតិកម្ពុជាយើង ពីព្រោះយើងមិនឃើញខុសពេក។ ប្រទេសនីមួយៗ បើសិនជា អាមេរិកគាំទ្រ រដ្ឋាភិបាល ដូច្នេះ ចិន ឬ រុស្សី ឬ អគ្លេស ឬ បារាំង ប្រាកដជាគាំទ្រ ក្រុមប្រឆាំង បើអាមេរិកគាំទ្រ យេម៉ែនខាងលិច ដូច្នេះ អឺរ៉ង់ ប្រាកដជាគាំទ្រ យ៉េមែនខាងកើត។ បើអាមេរិកគាំទ្រ យោធាសៀម ដូច្នេះ ចិន ប្រាកដជា គាំទ្រ យោធា ថៃ ។ បើ អាមេរិក គាំទ្រ រដ្ឋាភិបាល អឺរ៉ាក់ ដូច្នេះ រុស្សី រុស្សីប្រាកដជាគាំទ្ររដ្ឋាភិបាលប្រឆាំងនៅអឺរ៉ាក់។ ទ័ពអាមេរិកកាំង គាំទ្រ ស្តេចសៀម ប្រឆាំងភេរវកម្ម ដែលភេរវកម្ម គឺសំដៅពួក ម៉ាឡាយូ មិនមែន ថៃ មិនមែន សៀម។ សូមកុំជឿលើភ្នែក សួមកុំជៀលើអ្វីដែលលោកអ្នកឃើញ ឮ គេប្រាប់ សូមជឿដោយការវិភាគ ដោយការសមាធិ meditation
CHAN BORN សង្រ្គាមពត៍មាន ឬ វិច្ឆេទកម្មពត៍មាន៖ កងទ័ព សៀម គេបានផ្សព្វផ្សាយពត៍មានអំពីការចល័តកម្លាំងកងទ័ពកម្ពុជា អាវុធទំនើបៗ មានជំនួយពីចិនទៅព្រំដែន រំលោភព្រំដែនចូលទឹកដីថៃរាប់សិបគីឡូមែត្រផងក៍មាន ដើម្បី ឲ្យប្រជាជននៅ បាងកក បង្ខំឲ្យ អានុទីន ជារដ្ឋមន្រ្តីមហាផ្ទៃផង ជានាយករដ្ឋមន្រ្តីផង ជាប្រធានក្រុមប្រឹក្សាសន្តិសុខផង ជាប្រធានខាងកិច្ចការសាសនា វប្បធម៍ផង...បញ្ជូលទ័ពមកព្រំដែន ជាបន្ទាន់។ តើដើម្បីអ្វី? ពេលណា អានុទីនបញ្ជួនទ័ពមកព្រំដែន នោះអន្តរជាតិនឹងថ្កោលទោសពីបទឈ្លានពានកម្ពុជា ដូច្នេះ គេត្រូវទំលាក់អានុទីនពីដំណែងភ្លាម ហេតុនេះ ខាងអានុទីន គេផ្សព្វផ្សាយពត៍មានថា នោះជាពាក្យចរចាមអារាម សូមប្រជាជនកុំជឿ ចូរមានការផ្ទៀងផ្ទាត់ពត៍មាន មុនពេលចែកចាយបន្ត...ទាំងនេះ មាននៅក្នុងឈុត ពត៍មានក្លែងក្លាយក្នុងរឿង សង្រ្គាមនគរ
CHAN BORN វិបត្តិផ្ទៃក្នងថៃ៖អាវ ក្រហម គឺពួកចិន តាក់ស៊ីន។ អាវលឿង គឺពួក ម៉ាឡាយូ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចំណែក អាវខៀវ គឺពួក សៀម ទ័ពវាំង្គ ជនជាតិដើម សៀម និង មន។ ដូច្នេ ការវិភាគថា បណ្ឌិតថៃនិយាយអីចេះ និយាយអីចុះ គឺសុទ្ធតែជា សេនារីយោដែលពួកវា រៀបចំខ្ចីមាត់់ខ្មែរ ផ្សាយ ដើម្បីឲ្យឃើញថា ថៃមានល្អ មានអាក្រក់ ដូចខ្មែរដែរ។ ថៃនិងកម្ពុជាជាបងប្អូន មិនអាចរស់នៅបែកគ្នាបានទេ ត្រូវតែ ចរចារ ២ ភាគី !!! ល្បិច តាស៊ីក្លូ !!៣ The War of Three Kingdoms.
CHAN BORN ទាំងសៀម ទាំងថៃ បង្ហាញជំហររួមគ្នាលើ ដំណោះស្រាយបញ្ហាបណ្តឹងនៅតុលាការសមុទ្រ ដោយផ្សព្វផ្សាយជាសាធារណៈអំពីជំហរតំណាងប្រទេសថៃ គឺទាមទារការដោះស្រាយព្រំដែនគោក និង កោះគុតទី ១ ទើបទី២ ឈានដល់ការចរចារបែងចែកភោគផលធនធានរ៉ែ ៣០០ ពាន់លានដុល្លាជាមួយកម្ពុជា។ ទីម័រខាងកើត ក្នុងរឿងក្តីសមុទ្រ ត្រូវបានតុលាការកាត់ឲ្យ ទទួលផលរ៉ែសមុទ្រ ៨០% ចំណែក អូស្រា្តលី បានផល ២០% ដែលព្រំដែនទឹក គឺបានទៅ ទីម័រខាងកើត។ ថៃដឹងថា ផលប្រយោជន៍អាស្រ័យលើកម្ពុជា ឲ្យប៉ុន្មានស្រេចតែចិត្ត តែ កោះគុតដែលថៃគ្រប់គ្រងជាង ៥០ ឆ្នាំ ខ្ជាក់មកវិញ ដូច អគ្លេស ខ្ជាក់ ហុង កុង មកឲ្យចិន រយៈពេល ៩៩ ឆ្នាំ។ កម្ពុជា អត់ប្រញាប់ទេ ជំលោះនេះអូស ៥០ ឆ្នាំ ក៍អត់បញ្ហាអីដែរ។ ប្រទេសថៃ មានជិត ២៥០ ជនជាតិ ដែល កម្ពុជា មិនដឹងនិយាយជាមួយ ជនជាតិណា? ដោយសារពួកគេកំពុងឈ្លោះគ្នា ដណ្តើមដំណែងដឹកនាំប្រទេស និង សោយរាជ្យសម្បត្តិ។
PRO Insight, ប៉ោយប៉ែត 45m · 19/09/26អាណែវវាបានចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ ៤១ ខាងសៀមស្ថិតនៅ ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ ខាងកម្ពុជាទល់មុខជារួម ខេត្តបន្ទាយមានជ័យ .ថ.ព.នៅថ្មីតើ
Cambodianess
Military forces are no longer under the Capital-Provincial Unified Administration Command Committees, according to a sub-decree dated July 30.
Chan Born 16 January
បញ្ហាគ្រីនឡែន Greenland Crisis: បើតាមពត៍មានចារកម្មចំហរគេថា សហរដ្ឋអាមេរិកសព្វថ្ងៃចំណុះខ្លាំង ឬ ជាទាសករបស់ ពួកអឺរ៉ុប ស្បែក ស ដោយសារអាមេរិក នាំទំនិញកសិកម្មចូលពី អឺរ៉ុប ដែលធ្វើឲ្យ អ៉ឺរ៉ុបមានកម្លាំងខ្លាំង ត្រួតត្រាសកលលោក ដូចសង្រ្គាមលោកទី១ ទី២។ ដូច្នេះ យុទ្ធសាស្រ្តសង្រ្គាម ក្រសូងកិច្ចការសង្រ្គាមអាមេរិក ត្រូវតែ ដណ្តើម យក កោះគ្រីនឡែននេះ មកធ្វើជា កសិដ្ឋានដាំបន្លែ ចិញ្ចឹមសត្វ ទេសចរណ៍ ជាពិសេស មូលដ្ឋានយោធាអាមេរិក ។ ណាតូ NATO បើវ៉ៃឈ្នះរុស្សី នោះ ណាតូនឹងរួបរួមគ្នា បើវ៉ៃចាញ់ គឺ ណាតូ បែកគ្នា !។ សៀម ថៃ បើវាយកដីខ្មែរ បានសម្រេច វានឹងរួបរួមគ្នា បើកម្ពុជា ចិន អាមេរិក អាស៊ានរួមគ្នា ការពារដីកម្ពជាបាន ពេលនោះ ថៃ សៀមនឹងបែកគ្នា ( អ៊ុយក្រែនមានតែ ៤៤ លាននាក់ បែកគ្នាជាដុំៗ ចុះទំរាំ ប្រទេសថៃ មាន ៧១ លាននាក់?? !!! )
បើគេបំភ្លៃ យើងបំភ្លឺ៖នៅស្រុកខ្មែរ ក្រុមប្រឆាំងអាមេរិករិះគន់អាមេរិកកាំងថា ដើរតែឈ្លានពានគេ ដើរតែធ្វើសង្រ្គាម ដូចជាពេលនេះ ធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ឥលូវចង់បាន គ្រីនឡែន Greenland ថែមទៀត។ ការពិត ទឹកដីនេះ ស្ថិតក្រោមអាណានិគមន័របស់ ដាណឺម៉ាក។ តែប្រទេស គ្រឹនឡែន សព្វថ្ងៃ មានឯករាជ្យ មាននាយករដ្ឋមន្រ្តីរបស់គេ គេលែងចំណុះដាណឺម៉ាក។ ទន្ទឹមនឹងនេះ មហាអំណាចយោធាអឺរ៉ុប មិនខ្លាងដូចមុនទេ ដូច្នេះ មហាអំណាចអឺរ៉ុប មិនអាច វាយចូលឈ្លានពានទឹកដីអាមេរិកដូចមុនទេ តែដើម្បីការពារខ្លួន អាមេរិក ចង់ឲ្យប្រជាជនលើកោះដ៍ធំ Greenland នេះ បោះឆ្នោតប្រជាមតិ ចូលជាមួយអាមេរិក ដើម្បីអាមេរិក ការពារពីការឈ្លានពានរបស់ មហាអំណាចអឺរ៉ុប។ បងប្អូននៅតែគិតថា NATO តែមួយៗ នៅតែគិតថា គណបក្សសង្រ្គោះជាតិគឺតែ ១ !! តែសភាពការណ៍ជាក់ស្តែងមិនដូច្នោះឡើយ !៕
សង្រ្គាមអរិយធម៍៖ ខ្ញុំឃើញមានការបកស្រាយមិនសូវ ឡូហ្សិក ដែលពួកគាត់បកស្រាយថា អាមេរិកឃោឃៅណាស់់ ចង់ដណ្តើមយក គ្រីនឡែន Greenland អាមេរិកល្មោភសង្រ្គាម...។ ខ្ញុំបានរកឃើញមានឯកសារសម្ងាត់ផ្នែកយោធា ដែលប្រទេស ០៤ ចងសម្ព័ន្ធមិត្តយោធា ធ្វើការឡោមព័ទ្ធ សហរដ្ឋអាមេរិក ដែលប្រទេសទាំង ៤ នោះគឺ អង់គ្លេសគេគិតថាពួកគេជាជនជាតិដើម ធ្លាប់គ្រប់គ្រងអាមេរិក, ប្រទេសកាណាដា គេគិតថាពួកក៍ជាជនជាតិដើមអំបូរអឺរ៉ុប ចំណែក អូស្រា្តលីគេគិតពូជគេជាជនជាតិដើម គេមិនបានកាត់ទ្វីបអូស្រ្តាលីចេញគេ គឺគេទុកអូស្រា្តលីជាទ្វីបអឺរ៉ុប ញូហ្សេណែនដូចគ្នាដែរ។ ផ្នែកវប្បធម៍ ក៍អឺរ៉ុបកំពុងគៀបអាមេរិក នៅ UNs ក៍ពួកអឺរ៉ុបគៀបអាមេរិក ចំណុចពីសេស ១ ទៀត គឺ អឺរ៉ុប ហាមសមាជិកខ្លួនធ្វើទំនើបកម្មយោធា ចំណាយលុយលើយោធា ដើម្បីឲ្យ អាមេរិក ប្រឹងដល់ ខ្សោះខ្យល់ !!! ដោយសារ ពួកគេឡោមព័ទ្ធអាមេរិក បែបនេះ បានជា អាមេរិក ត្រូវតែ យកឪ្យបាន កាណាដា គ្រីនឡែន..ប៉ាណាម៉ា
បញ្ហា Greenland ជាអ្នកវិភាគភូមិសាស្រ្តនយោបាយ ខ្ញុំសូមគាំទ្រ ទស្សនៈរបស់លោកត្រាំ ក្នុងការទាមទារយក Greenland ទោះជាប្រើទ័ព ឬ ប្រើនយោបាយក្តី ពីព្រោះ បើបណ្តាយឲ្យ អឺរ៉ុប មានកម្លាំងខ្លាំងដូចសព្វថ្ងៃ នោះ អឺរ៉ុបកាន់តែ វាតទី គ្រប់គ្រងសកលលោកផ្តាច់មុខ។ អឺរ៉ុបគ្រប់គ្រង អាហ្រ្វិកជាង ២០០០ ឆ្នាំ គ្រប់គ្រងអាស៊ី គ្រប់គ្រងលើ ចិន។ សព្វថ្ងៃនេះសោធ អឺរ៉ុបកំពុងគ្រប់គ្រង លើ កាណាដា Greenland និងតំបន់ មជ្ឃឹមបូព័ា តំបន់ សមុទ្រខ្មៅជាពិសេស គ្រប់គ្រងលើ អ៊ុយក្រែន។
សភាពការណ៍អន្តរជាតិ៖ អាមេរិកប្រកាសអំពីជោគជ័យក្នុងការឈានដល់កិច្ចព្រមព្រៀម ៣ ប្រទេស គឺរវាងអាមេរិក គ្រីនឡែន Greenland និង ដាណឺម៉ាក់ ក្នុងការដាក់ទ័ពអាមេរិក នៅលើកោះនេះ និង អភិវឌ្ឃន៍កោះនេះ ការពារកោះនេះតរៀងទៅ។ សហរដ្ឋអាមេរិក បានគំរាមប្រើប្រាស់កម្លាំងយោធា ដើម្បីវាយប្រហារលើកោះនេះ ពី កងទ័ពអឺរ៉ុបដឹកនាំដោយ បារាំង និង អាល្លឺម៉ង់ តែការប្រើកម្លាំងយោធា ត្រូវបានបានច្បាប់ UN ហាមឃាត់ជាដាច់ខាត ដូច្នេះ អាមេរិក បើសង្រ្គាមពន្ធ សង្រ្គាមសេដ្ឋកិច្ច ដើម្បីបង្ខំ បារាំង អាល្លឹម៉ង់ឲ្យ បន្ថយព្រំដែនសន្តិសុខរបស់ខ្លួន ពីព្រោះវាកៀកជាមួយ អាមេរិកពេក។ ប្រទេស ដែលមានផែនការ គ្រប់គ្រង់គ្រីនឡែន មាន ទ័ពអឺរ៉ុប ទ័ពកាណាដា ទ័ពរុស្សី ទ័ពចិន ទ័ពបារាំង ទ័ពអាល្លឺម៉ង់ ទ័ពអាមេរិក។
Dr. Sourn Sereyratha
សៀម (ថៃ) គឺជាប្រទេសដែលធ្លាប់លូកដៃចូលកិច្ចការនយោបាយសន្តិសុខជាតិផ្ទៃក្នុងរបស់កម្ពុជា តាំងពីទស្សវត្ស៥០-៦០ មកម្លេះ ដែលណោះសៀមបានជួយអាវុធ ជួយបង្កើតកងទ័ពឲ្យក្រុមខ្មែរសេរី និងខ្មែរឥស្សរៈ ឲ្យធ្វើសង្គ្រាមប្រឆាំងរដ្ឋាភិបាលសង្គមរាស្ត្រនិយមក្រោមការដឹកនាំរបស់ ព្រះបរមរតនៈកោដ.. រហូតសង្គមរាស្ត្រនិយមដែលជាកោះសន្តិភាពនាពេលនោះត្រូវបែកបាក់ កម្ពុជាយើងធ្លាក់ចូលសង្គ្រាម..។
ដូច្នោះ នៅចំពោះមុខគណៈកម្មាការផ្សះផ្សាររបស់ UNCLOS ពេលដែលសៀមប្រើពាក្យ «សន្តិភាព» និងលើកឡើងអំពីសន្តិភាពនេះ ស្តាប់ទៅវាហាក់ដូចជាសៀម (ថៃ) ជាប្រទេសស្រលាញ់សន្តិភាពជាមួយប្រទេសជិតខាង អបអរសាទរជាមួយប្រទេសជិតដូចកម្ពុជាយើងដែលមានសន្តិភាពនិងការឯកភាពជាតិជាង ២៨ឆ្នាំមកនេះដែលមានការអភិវឌ្ឍន៍រីកចម្រើន…! តែតាមពិតទុច្ចរឹតភាពនៅពីក្រោយនិងនៅខាងក្រោមពាក្យ «សន្តិភាព» ដែលសៀមលើកមកប្រើនេះគឺសៀមចង់គម្រាមកម្ពុជាថា៖ «សន្តិភាព» និង «ការអភិវឌ្ឍន៍» ដែលកម្ពុជាកំពុងទទួលបានរាល់ថ្ងៃ សៀមចង់កំទេច ចង់បំផ្លាញ និងចង់បំបែកបំបាក់ឲ្យខ្ទេចខ្ទីនៅពេលណាក៏បាន.. សៀមចង់អួតសាច់ដុំថា កម្លាំងទាហានចោរស្រេកឃ្លានសង្គ្រាមរបស់សៀមនោះ អាចបំផ្លាញអសន្តិសុខព្រំដែន ធ្វើឲ្យកម្ពុជានឹងបាត់បង់អ្នកវិនិយោគនិងទេសចរណ៍បរទេស ហើយក្រុមទាហានចោរសៀមរបស់ខ្លួនក៏មិនខ្លាចផ្តល់ជំនួយឲ្យពួកក្រុមអ្នកនយោបាយខ្មែរដែលក្បត់ជាតិ រត់ចោលស្រុកនោះ យកអាវុធ បង្កើតកងទ័ព ដើម្បីធ្វើសង្គ្រាមបះបោរវ៉ៃរដ្ឋាភិបាលស្របច្បាប់.. ដូចដែលសៀមធ្លាប់ធ្វើជាបង្អែករបស់ពួកខ្មែរសេរីនិងខ្មែរឥស្សរៈ កាលពីអតីតៈកាល ដើម្បីដុតបញ្ឆេះសង្គ្រាមធ្វើឲ្យខ្មែរខ្ទេចខ្ទីអតីតៈកាល..។
ដូច្នោះបងប្អូនជនរួមជាតិនិងយុវជនខ្មែរ ត្រូវតែឆ្វេងយល់ស៊ីជម្រៅនិងយល់ឲ្យច្បាស់ពីនយោបាយការទូតទុច្ចរឹតរបស់ប្រទេសចោរសៀមមួយនេះ ដែលមានវប្បធម៌នយោបាយនិងការដឹកនាំមិនចង់ឲ្យប្រទេសជិតខាងណាមួយនៅជិតខ្លួនមានសន្តិភាព មានការអភិវឌ្ឍន៍ មានឯករាជ្យ និងមានអធិបតេយ្យទឹកដីរស់នៅបានសុខសាន្តនោះទេ… សូមមើលទង្វើដែលសៀមធ្វើដូចគ្នាលើប្រទេសភូមា ឡាវ និងម៉ាឡេស៊ីដូចគ្នា..៕
កងពលតូចដឹកជញ្ជូនលេខ ៩៩
មិនថាយោធិនកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ ឬកំពុងជួបការលំបាកក្នុងជីវិតប្រចាំថ្ងៃឡើយ ស្មារតីនៃការរួមសុខ រួមទុក្ខ និងការមិនទុកគ្នាចោល គឺជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់អ្នកដែលកំពុងត្រូវការការលើកទឹកចិត្ត។
ដោយក្ដីបារម្ភ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខយោធិនក្រោមឱវាទ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងក្រុមការងារតំណាងកងពល ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ លោកវរសេនីយ៍ទោ យន់ សម្ផស្ស នាយរងការិយាល័យភស្តុភារ-ហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតស្រឡាញ់ និងការលើកទឹកចិត្តពីលោកមេបញ្ជាការ ព្រមទាំងថវិកាផ្ទាល់ខ្លួនចំនួន ២.០៥០.០០០រៀល ដើម្បីឧបត្ថម្ភជូនដល់ក្រុមគ្រួសារ ក្នុងអំឡុងពេលដែលកំពុងជួបការលំបាក។
អ្វីដែលមានតម្លៃ មិនមែនមានត្រឹមតែជំនួយជាសម្ភារៈ ឬថវិកានោះទេ ប៉ុន្តែគឺ ការធ្វើឱ្យយោធិនដឹងថា នៅពេលខ្លួនជួបការលំបាក ខ្លួនមិនបានឈរតែម្នាក់ឯងឡើយ។
ព្រោះនៅពីក្រោយភារកិច្ចរបស់យោធិនម្នាក់ៗ គឺមានការលះបង់ មានគ្រួសារ និងមានបេះដូងមួយដែលត្រូវការការយកចិត្តទុកដាក់ដូចគ្នា។ ការឈរនៅក្បែរគ្នានៅពេលលំបាក គឺជាវិធីមួយដែលបង្ហាញថា ការលះបង់របស់យោធិនម្នាក់ៗ ត្រូវបានអង្គភាពមើលឃើញ និងឱ្យតម្លៃ។
នេះហើយជាអត្ថន័យនៃ «មហាគ្រួសារកងទ័ព» រួមសុខ រួមទុក្ខ យកចិត្តទុកដាក់ចំពោះគ្នា និងមិនបោះបង់គ្នានៅពេលជួបការលំបាក។ ❤️🇰🇭
សូមជូនពរ លោកវរសេនីយ៍ទោ យន់ សម្ផស្ស ឱ្យឆាប់បានជាសះស្បើយ មានសុខភាពមាំមួន កម្លាំងកាយ និងកម្លាំងចិត្តរឹងមាំ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ ព្រមទាំងបន្តភារកិច្ចជាមួយអង្គភាពវិញដោយសុវត្ថិភាព។ 🙏❤️🇰🇭
TV3 Online News
មិនថា ឆ្មាស ឬឆ្មាខ្មៅ តែវាចេះចាប់កណ្តុរដូចគ្នា!
យ៉ាងណាមិញ មិនថា សៀម ឬថៃ ឬសុរិន្ទ មិនថា មួយឆ្តត មួយជា មួយធ្វើអាក្រក់ មួយធ្វើល្អ [ពិសេសអ្នកវិភាគថៃ សារព័ត៌មានថៃ ] ពួកគេមានគោលដៅ និងមហិច្ឆិតាតែមួយដូចគ្នាទេ គឺជាតិនិយម និងដើម្បីពង្រីកទឹកដីសៀម ដែលដូនតា តជំនាន់របស់គេ បានលួចឆក់ប្លន់ដណ្តើមឈ្លានពាន ពីខ្មែរ និងប្រទេសជិតខាង។
ថៃ ឬសៀម ឬតៃលែនដ៍នេះ ជនជាតិនិងជាតិសាសន៍ដ៏អាក្រក់មួយនេះ មិនដែលឡើយ បោះចោលពុតត្បុត ល្បិចកល្ប និងមហិច្ឆិតា និងគំនិតលួចឆក់ប្លន់ និងឈ្លានពានត្របាក់យកទឹកដីខ្មែរ ដែលនៅសេសសល់បន្តិចបន្តួចនេះដែរ។
កូនខ្មែរត្រូវចាំ សត្រូវរបស់ខ្មែរ ពីអតីតកាល និងបច្ចុប្បន្ន ដែលសាហាវ ឃោរឃៅជាងគេ គឺជាតិសាន៍ តៃលែនដ៍នេះឯង។
អំណេះតទៅ ត្រូវគូសថ្ម និងចារចាំទុក ថា ជាតិសាសន៍ថៃ អាក្រក់សួរពូជរបស់ខ្មែរ..យើងត្រូវចេះចងចាំ ចេះឈឺចាប់រហូត កុំភ្លើងចម្បើង និងប្រាប់កូនចៅជំនាន់ក្រោយៗ អោយប្រយ័ត្ន កុំទន់ជ្រាយ ឬទោរទន់និងពាក្យសំដីផ្អែមល្ហែម ព្រោះនេះជាចំណុចខ្សោយខ្មែរ។
កុំទុកចិត្តជាតិសាសន៍ឬជនជាតិតៃលែនដ៍នេះ អោយសោះ មិនថាដេកដើរ ឈរ អង្គុយ ក្នុងខួរក្បាល និងមនស្សកាពួកគេ គឺទន្ទេញចាំមាត់ថា ថាទឹកដៅខ្មែរ ជាទឹកដីគេ វប្បធម៌ខ្មែរ ជាវប្បធម៌គេ គំនិតនេះ លុបមិនជ្រះឡើយ គេបានចារ និងបង្រៀន កូនចៅគេ និងប្រឌិតវត្តិសាស្ត្រក្លែងក្លាយ នៅក្នុងវិស័យអប់រំរួចទៅហើយ។ យើងមិនអាចរើ ឬលើកព្រំដែនឬប្រទេសចេញឆ្ងាយ ពីជាតិសាន៍ចោ-រ ប្រវត្តិសាស្ត្រ និងមហាសែនអាក្រក់នេះបានឡើយ។ ដូច្នេះយើងត្រូវចេះត្រូវរៀនរស់ក្នុងបរិបទនេះ ជាមួយជាតិសាសន៍ចោរ ដើម្បីតាមអោយទាន់ល្បិចកល្បចោរ និងមានវិធានការ ឬវិធីទប់ទល់ ជាមួយចោរ ដើម្បីការពារទឹកដីដូនតាខ្មែរ ដែលបន្សល់ទុក ដែលរងចាំកូនខ្មែរ រួមគ្នាការពារថែរក្សា អោយបានគង់វង្ស..ចោ-រសៀម និងអស់លក្ខណ៍ថ្ងៃណាមួយ!
ចុងក្រោយ សូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងបន្តពហិកា ទំនិញសៀម និងនាំគ្នាបោះចោលទំលាប់បែបសៀមនិយម និងត្រូវរួមសាមគ្គីខ្មែរតែមួយ និងជាមួយរាជរដ្ឋាភិបាលតែមួយ៕
មុត ស្រីនាង - Muth Sreyneang
រឿងឈូកបានធ្វើឱ្យប្អូនស្រីជាកូនមិនសប្បាយចិត្តដែលមនុស្សមួយចំនួនប្រមាថម្តាយគាត់ថា ត្រឹមឈូក៣០ផ្លែសោះមិនធ្វើបុណ្យ។
សូមអ្នកបញ្ចេញមតិគោរពពួកគាត់ផង ពួកគាត់ខ្លះជួលដីគេដាំឈូក មួយហិកតា៦០ម៉ឺនរៀល មិនទាន់បូកថ្លៃជី ថ្នាំ ម៉ាស៊ូតដែលកំពុងឡើងថ្លៃ។ពួកគាត់មិនមែនជាអ្នកមានទេ ញើសឈាមគាត់បានប្តូរផ្តាច់ជាមួយផលដំណាំទាំងនោះ បន់មេឃ បន់ដី បន់ធម្មជាតិ ពីមួយរដូវទៅមួយរដូវ សូមឱ្យធម្មជាតិអំណោយផល សូមឱ្យបានទិន្នផលល្អ។ជីវិតកសិករពឹងលើផលដំណាំដែលរង់ចាំរាប់ខែទើបឱ្យផលម្តង។
លួចតិចតួច ចាំបាច់ប្តឹងដាក់ខ្នោះ? ពួកគាត់ថានេះមិនមែនលើកទីមួយទេ កន្លងមកពួកគាតមិនដែលប្តឹងទេ តែលើកនេះទ្រាំ
លែងបានហើយ គាត់មិនចង់ប្តឹងផ្តល់ទេ តែការបាត់បង់មិនស្រាកស្រាន្ត ហើយរងការគម្រាមពីចោរផង។
ឈប់ប្រមាថពួកគាត់តាមអារម្មណ៍យើងទៅ នេះកសិករមួយក្រុមត្រឹមក្រុងអារិយក្សត្រទេ ចុះកសិករនៅកន្លែងផ្សេងគេកើតទុក្ខដោយសារចោរធ្វើទុក្ខបុកម្នេញពួកគាត់ បើបែបនេះពួកគាត់រំពឹងអី?
ហូបម្តងកាច់៣០ឈូក ម្នាក់សុំ៣០ឈូក ២នាក់សុំ៦០ឈូក ចុះញើសឈាមគាត់ ជីវភាពគាត់រំពឹងពីផលដំណាំគាត់បានអី?
គាត់គ្រាន់តែការពារផលរបស់គាត់ សូមកុំប្រមាថគាត់អី។
លុយ - LUY
👉 បញ្ចប់តួនាទី-ភារកិច្ចគណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងទ័ព ក្រោយបង្កើតបានប្រមាណ៤ខែ❗🇰🇭
កាលពីចុងខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ បញ្ជាការដ្ឋានកងទ័ពជើងគោក បានសម្រេចបញ្ចប់តួនាទី-ភារកិច្ចរបស់គណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ដោយសេចក្ដីសម្រេចលេខ ០៣៦/២០២៦សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ។
គួរបញ្ជាក់ជូនថា គណៈកម្មការចំពោះកិច្ច និងក្រុមលេខាធិការដ្ឋានជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក គឺធ្លាប់ត្រូវបានបញ្ជាការដ្ឋានកងទ័ពជើងគោក សម្រេចបង្កើតឡើងដោយសេចក្ដីសម្រេចលេខ ០០២/២០២៦សសរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ៕
VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ
វាចាប់ផ្ដើមរកលេសមួយកន្លែងទៀតហើយ។ វាថាកម្ពុជាអាចមានការផ្លាស់ទី ឬកែប្រែទីតាំង បង្គោលព្រំដែនលេខ ២ នៅតំបន់ច្រកដារ៉ាកា(ខាងឧត្តរ) ដូច្នេះវាមានការអំពាវនាវឱ្យអង្គភាពវាចូលត្រួតពិនិត្យទីតាំងបង្គោលព្រំដែនឱ្យបានច្បាស់ ដើម្បីជៀសវាងជម្លោះ និងការយល់ច្រឡំតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។
Saturday, September 19, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)




























































































































No comments:
Post a Comment