ផន រឹម
[បច្ចុប្បន្នភាព]..! ខ្ញុំបាទសូមបញ្ជាក់ជូនជ្រាបថា កំណាត់ផ្លូវដែក ដែលរងការខូចខាតដោយហេតុការណ៍គ្រោះថ្នាក់រថភ្លើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានជួសជុលរួចរាល់ និងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះហើយ។
ដោយឡែកចំពោះទូររថភ្លើងចំនួន៤ដែលរអឹលធ្លាក់ផ្លូវ បានលើកចេញជាបន្តបន្ទាប់។
គួរបញ្ជាក់ថា នៅម៉ោង១២:៣៧នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងលេខ៦៦៩៧ ដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូរ និងប្រេងសាំងចំនួន១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្តបាត់ដំបង ជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូរប្រេងចំនួន៤ទូរ បានក្រឡាប់ ក្នុងនោះមានទូរប្រេងម៉ាស៊ូត ៣ទូរ(លេខ០៩,លេខ១២ និងលេខ១៣ និងទូរសាំង១ទូរ( លេខ ១៤)។
របាយការណ៍បឋម៖ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ គ្រាន់តែខូចខាតផ្លូវដែកនៅចំណុចនោះ។
ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះប្រចាំការនៅទីតាំងកើតហេតុ ដើម្បីអន្តាគមន៍ក្រែងមានការហេតុការណ៍អគ្គិភ័យឆាបឆេះកើតឡើង។
ស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍-Sbi
សារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន និងផែនទីក្នុងសារណាបញ្ជាក់ថា កោះគុតជារបស់កម្ពុជា។ សារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន សរសេរថា «តាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និងពិធីសារជាឧបសម្ពន្ធ័ គណៈកម្មការព្រំដែនបានកំណត់ព្រំដែនសមុទ្ររវាងសៀមនិងឥណ្ឌូចិនបារាំង(កម្ពុជា) ដោយខ្សែបន្ទាត់មួយភ្ជាប់កំពូលខ្ពស់ជាងគេរបស់កោះគុត ទៅនឹងចំណុចមួយនៃតំបន់ឆ្នេរដែលស្ថិតនៅទល់មុខកោះគុត»។ កំពូលខ្ពស់ជាងគេនៃកោះគុត កម្ពុជាទទួលបានយ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុត (សូមមើលផែនទីក្នុងសារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន )។
សព្វថ្ងៃនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ដ្រីក្រសួងអប់រំ និងជាឧបនាយករដ្ឋមន្រ្តី។
សារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន លម្អិត សូមចុចតំណរភ្ជាប់ (Link) ខាងក្រោម ៖
បរិបទសង្រ្គាមត្រជាក់ថ្មី The Atmosphere of New Cold War: អាមេរិកលក់ប្រព័ន្ធការពារអាកាសតម្លៃជិត ៣០០០ លានដុល្លា ទៅឲ្យ អ៊ុយក្រែន ជាផ្នែកមួយ ក្នុងសង្រ្គាមត្រជាក់ថ្មី រវាង អាមេរិក និង អឺរ៉ុប។ សង្រ្គាមត្រជាក់ចាស់ Old Cold War ជាជំលោះរវាង សូវៀត ជាមួយ ណាតូ NATO ចំណែកពេលនេះជាជំលោះ រវាង អាមេរិក ជាមួយ បារាំង អាឡឺម៉ង់ ក្នុងការដណ្តើមគ្រប់់គ្រងប្រទេស អ៊ុយក្រែន។ អ៊ុយក្រែន មានផែនការដឹកនាំប្រទេស ចេញពី សហគមន៍អឺរ៉ុប ដូច អគ្លេសចេញពី អឺរ៉ុបដែរ។ អ៊ុយក្រែន មានផែនការបង្កើតសហរដ្ឋអ៊ុយក្រែន United States of Ukraine ដែលមាន រដ្ឋ ០៦ ជុំវិញនោះ នឹងចងសម្ព៍ន្ជភាពជាមួយ អាមេរិក។ អ៊ុយក្រែន រៀបចំសេណារីយោសង្រ្គាមឲ្យ អាមេរិក អឺរ៉ុប រុស្សី ធ្វើសង្រ្គាមជាមួយគ្នា។ ជាលទ្ធផល អ៊ុយក្រែនមិនបានចូលជា សមាជិកអឺរ៉ុប ខាង អ់ឺរ៉ុប មិនផ្តល់អាវុធឲ្យអ៊ុយក្រែន ដូច្នេះ អ៊ុយក្រែន មានតែ ផលិតអាវុធខ្លួនឯង និង នាំចេញចូលពី អាមេរិក។
Chan Born
កម្ពុជា ក្នុងសង្រ្គាមត្រជាក់ថ្មី Cambodia in New Cold War Era កាលសង្រ្គាមត្រជាក់ចាស់ ប្រទេសជាសមាជិកអាស៊ាន មិនឈ្លានពានគ្នា រួមគ្នា ប្រឆាំង រុស្សី ប្រឆាំង ចិន តែ បរិបទសង្រ្គាមត្រជាក់ថ្មីនេះ ប្រទេសថៃ ជាសមាជិកអាស៊៊ាន កំពុងឈ្លានពាន សម្លាប់ បំផ្លាញប្រទេសកម្ពុជា តាមរយៈសង្រ្គាមឈ្លានពាន។
សង្គ្រាមត្រជាក់ថ្មី គឺជាការប្រកួតប្រជែងឥទ្ធិពល នយោបាយ និងសេដ្ឋកិច្ចរវាងមហាអំណាចធំៗ គឺសហរដ្ឋអាមេរិក និងចិន រួមទាំងរុស្ស៊ី ដែលស្រដៀងនឹងសម័យសង្គ្រាមត្រជាក់អតីតកាល។មូលហេតុចម្បងការប្រកួតប្រជែងសេដ្ឋកិច្ចនិងបច្ចេកវិទ្យា៖ ការគ្រប់គ្រងទីផ្សារពិភពលោក និងបច្ចេកវិទ្យាទំនើបដូចជា 5G និងបញ្ញាសិប្បនិម្មិត (AI)។បញ្ហភូមិសាស្ត្រនយោបាយ៖ ភាពតានតឹងជុំវិញសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងសង្គ្រាមនៅអ៊ុយក្រែន។ការបែងចែកបក្សពួក៖ ការបង្កើតសម្ព័ន្ធភាពយោធា ឬសេដ្ឋកិច្ចថ្មីៗ ដើម្បីទប់ទល់ឥទ្ធិពលគ្នាទៅវិញទៅមក។
Feed posts Nokorwat News 5m · តើកម្ពុជាមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា ថៃបានបន្តរំលោភបំពានមកលើអធិបតេយ្យភាពទឹកដីកម្ពុជា? ភ្នំពេញ ៖ ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជាផ្អែកលើភស្តុតាង និងអង្គហេតុដែលបានកើតឡើងជាក់ស្តែងនៅលើដី និងត្រូវបានភាគីពាក់ព័ន្ធ ក៏ដូចជាសហគមន៍អន្តរជាតិបានឃើញ និងកត់ត្រាផងដែរ។ ជាពិសេស ការបន្តវត្តមាន និងសកម្មភាពរបស់កងកម្លាំងថៃ នៅតំបន់មានជម្លោះ ការដាក់កម្លាំង និងសម្ភារៈយោធា ការដាក់របាំង ឬឧបសគ្គ និងការផ្លាស់ប្តូរស្ថានភាពនៅលើដី ជាឯកតោភាគី។ ជាមួយគ្នានេះ សកម្មភាពទាំងនេះក៏ត្រូវបាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងបានឃើញដោយផ្ទាល់ នៅតាមទីតាំងពាក់ព័ន្ធ។ ដូច្នេះ វាមិនមែនជាការអះអាងរបស់កម្ពុជាតែម្ខាងនោះទេ ប៉ុន្តែជាអង្គហេតុដែលបានពិនិត្យ និង ផ្ទៀងផ្ទាត់តាមរយៈយន្តការអន្តរជាតិ និងភស្តុតាងដែលមានស្រាប់៕
Cambodia PR Team
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦
សំណួរទី ១៖ តើសកម្មភាពរបស់ភាគីថៃនាពេលបច្ចុប្បន្ន ស្របទៅនឹងការអំពាវនាវរបស់ខ្លួនដែលចង់ឱ្យភាគី ទាំងពីរប្រើប្រាស់យន្តការដែលបានព្រមព្រៀងគ្នា ដែរឬទេ?
ចម្លើយ៖ សកម្មភាពរបស់ភាគីថៃនាពេលបច្ចុប្បន្ន មិនស្របទៅនឹងការអំពាវនាវរបស់ខ្លួននោះទេ។ ការប្រើប្រាស់ យន្តការដែលបានព្រមព្រៀងគ្នា ត្រូវការការអនុវត្តដោយស្មោះត្រង់ និងការគោរពការប្តេជ្ញាចិត្តដែលមានស្រាប់។ ភាគីថៃ មិនអាចអំពាវនាវឱ្យមានការចរចា និងការកសាងទំនុកចិត្ត ខណៈដែលសកម្មភាពជាក់ស្តែងរបស់ខ្លួននៅលើដីនៅតែបន្ត បង្កើនភាពតានតឹង ឬផ្លាស់ប្តូរស្ថានភាពនៅតំបន់មានជម្លោះបានឡើយ។ ម្យ៉ាងទៀត ភាគីថៃនិយាយថា គោរពសេចក្តី ប្រកាសរួមថ្ងៃទី ២៧ ធ្នូ ២០២៥ និងចង់ឱ្យមានការចរចាទ្វេភាគី ដោយស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែ នៅលើការពិតជាក់ស្តែង ភាគីថៃមិនដែលឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់កម្ពុជាម្តងណាឡើយ។
សំណួរទី ២៖ តើកម្ពុជាមានភស្តុតាងអ្វីខ្លះដែលបង្ហាញថា ថៃបានបន្តរំលោភបំពានមកលើអធិបតេយ្យភាព ទឹកដីកម្ពុជា?
ចម្លើយ៖ កម្ពុជាផ្អែកលើភស្តុតាង និងអង្គហេតុដែលបានកើតឡើងជាក់ស្តែងនៅលើដី និងត្រូវបានភាគីពាក់ព័ន្ធ ក៏ដូចជាសហគមន៍អន្តរជាតិបានឃើញ និងកត់ត្រាផងដែរ។ ជាពិសេស ការបន្តវត្តមាន និងសកម្មភាពរបស់កងកម្លាំងថៃ នៅតំបន់មានជម្លោះ ការដាក់កម្លាំង និងសម្ភារៈយោធា ការដាក់របាំង ឬឧបសគ្គ និងការផ្លាស់ប្តូរស្ថានភាពនៅលើដី ជាឯកតោភាគី។
ជាមួយគ្នានេះ សកម្មភាពទាំងនេះក៏ត្រូវបាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងបានឃើញដោយផ្ទាល់ នៅតាមទីតាំងពាក់ព័ន្ធ។ ដូច្នេះ វាមិនមែនជាការអះអាងរបស់កម្ពុជាតែម្ខាងនោះទេ ប៉ុន្តែជាអង្គហេតុដែលបានពិនិត្យ និង ផ្ទៀងផ្ទាត់តាមរយៈយន្តការអន្តរជាតិ និងភស្តុតាងដែលមានស្រាប់។
សំណួរទី ៣៖ ភាគីថៃបានអះអាងថាគោលដៅពិតប្រាកដរបស់ខ្លួនគឺការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី។ ដូច្នេះតើភាគីថៃគួរអនុវត្តវិធានការអ្វីខ្លះ?
ចម្លើយ៖ ប្រសិនបើថៃពិតជាមានបំណងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ថៃគួរបង្ហាញការប្តេជ្ញាចិត្តតាមរយៈ សកម្មភាពជាក់ស្តែង ដោយគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បញ្ឈប់សកម្មភាពដែលអាចផ្លាស់ប្តូរ ស្ថានភាពនៅលើដី និងមិនបង្កើតស្ថានភាពថ្មីជាឯកតោភាគី។
ជាមួយគ្នានេះ ថៃគួរគោរពការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយចូលរួមដោយស្មោះត្រង់ក្នុងយន្តការ ដែលបានព្រមព្រៀងគ្នា ដើម្បីឱ្យបញ្ហាអធិបតេយ្យភាព និងព្រំដែនត្រូវបានដោះស្រាយតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី ជាពិសេសគឺការឆ្លើយតបនឹងសំណើរបស់គណៈកម្មការ JBC ភាគីកម្ពុជាដើម្បីបើកកិច្ចប្រជុំពិសេស JBC និងចាត់បញ្ជូន ក្រុមការងារវាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។
Sorm Pheaktra News មន្រ្តីក្រសួងបរិស្ថាន បានបន្តសហការជាមួយមន្រ្តីរដ្ឋបាលមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ រយៈពេលពេញ១ថ្ងៃ ទាំងថ្ងៃ ទាំងយប់ ចាត់វិធានការឆ្លើយតបជាបឋម ចំពោះករណីប្រេងហូរចេញពីទូរថភ្លើងដឹកប្រេង ក្រឡាប់ កាលពីម្សិលមិញនៅក្នុងក្រុងបាត់ដំបង។
មន្រ្តីជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ទីរបរិស្ថានខេត្ត ចាត់វិធានការឆ្លើយតប និងគ្រប់គ្រងបរិស្ថាន ដោយធ្វើការការពារសុវត្ថិភាពជាចម្បង។ ក្រុមការងារបានសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ណែនាំប្រជាពលរដ្ឋពាក់ម៉ាស់ និង មិនឱ្យចូលទៅជិត ឬដងយកប្រេងដែលកំពប់នោះឡើយ និងដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យឆាបឆេះជាយថាហេតុ និងកាត់បន្ថយការប៉ះពាល់ផ្ទាល់ ជាមួយសារធាតុគីមី។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរបានត្រៀមលក្ខណៈសង្គ្រោះ ដោយបានបញ្ជូនរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ឱ្យប្រចាំការនៅទីតាំងកើតហេតុជាស្រេច។
មន្រ្តីជំនាញបានធ្វើការតាមបច្ចេកទេស និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយស្ដារស្ថានភាពនៅកន្លែងកើតហេតុឡើងវិញ និងបានសហការយ៉ាងសកម្មរវាងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការគ្រប់គ្រងការហូរច្រោះនៃប្រេងនេះ គឺជាជំហានដ៏សំខាន់ ដើម្បីធានាថា ផលប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាបបំផុត។ ក្រុមការងារបានណែនាំអោយរៀបចំរណាំងឈើ ចំនួន ៣ ទីតាំងនៅក្នុងប្រឡាយ នៅក្នុងតំបន់កើតហេតុ ដើម្បីទប់ស្កាត់ការហូរសំណល់ប្រេងទៅទីតាំងផ្សេងទៀត ទៀត បន្ទាប់មកត្រូវបូបប្រេងដែលហូរចេញពីទូរថភ្លើង យកទៅទាំងសុវត្ថភាព និងធ្វើការដាក់ពង្រាយចំប៉ើង នៅតាមប្រព័ន្ធទឹកប្រឡាញក្បែរនោះ ងាយស្រួលក្នុងការឃាត់ ចាប់ទុកប្រេងនៅសេសសល់ យកទៅទុកដាក់កន្លែងសុវត្ថិភាព។ ក្រុមការងារក្រសួងបរិស្ថាននិងសហការបន្តជាមួយជ្ញាធរលើការគ្រប់គ្រងបរិស្ថាននេះជាបន្តបន្ទាប់ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ហេតុការណ៍រថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវ កាលពី ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ ចំណុចគីឡូម៉ែត្រលេខ ២៧៧ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតជាអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ប្រសិនបើគ្មានវិធានការគ្រប់គ្រង និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ។ គ្រោះថ្នាក់នេះបណ្តាល ឱ្យក្រឡាប់ទូរដឹកប្រេងចំនួន៥ ទូរប្រេង រួមមាន៖ ប្រេងម៉ាស៊ូត ៣ទូរ និងប្រេងសាំង ២ទូរ។ ស៊ីទែនប្រេងម៉ាស៊ុតទាំង ៣ មានផ្ទុកប្រេងម៉ាស៊ូតចំនួន ១៨០ ០០០ លីត្រ ។ យោងតាមរបាយការណ៍បឋម ប្រេងម៊ាសូតប្រមាណ ៩០ ០០០ ទៅ ១០០ ០០០ លីត្រ អាចត្រូវបានលេចចេញមកខាងក្រៅ ហើយហូរចូលទៅក្នុងប្រឡាយ និងដីនៅក្នុងតំបន់ជុំវិញ ៕
DAP News កំណាត់ផ្លូវដែក ដែលរងការខូចខាតដោយសាររថភ្លើងដឹកប្រេងធ្លាក់ផ្លូវ ត្រូវបានជួសជុលរួចរាល់
បាត់ដំបង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណករ និងដឹកជញ្ជូនបាន បានអោយដឹងនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦នេះថា កំណាត់ផ្លូវដែកភាគខាងជើង ស្ថិតក្នុងក្រុងបាត់ដំបង ដែលបានរងការខូចខាតដោយសារហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកប្រេងឥន្ធនៈរអិលធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា នោះ ឥឡូវនេះត្រូវបានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នវិញហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣៧នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ នៃខ្សែរថភ្លើងភាគខាងជើង ស្ថិតក្នុងសង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង។ រថភ្លើងដែលជួបគ្រោះថ្នាក់នេះមានលេខ ៦៦៩៧ ផ្ទុកទៅដោយទូរប្រេងម៉ាស៊ូតចំនួន ១៣ទូរ និងប្រេងសាំងចំនួន ១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង។
នៅពេលមកដល់ចំណុចកើតហេតុខាងលើ រថភ្លើងបានជួបបញ្ហារអិលធ្លាក់ផ្លូវ បណ្ដាលឱ្យទូរប្រេងចំនួន ៤ទូរបានក្រឡាប់ ដែលក្នុងនោះមានទូរប្រេងម៉ាស៊ូតចំនួន ៣ទូរ (លេខ ០៩, លេខ ១២ និងលេខ ១៣) និងទូរសាំងចំនួន ១ទូរ (លេខ ១៤)។
របាយការណ៍ដដែលបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋ ឬបុគ្គលិកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះឡើយ ដោយគ្រាន់តែរងការខូចខាតកំណាត់ផ្លូវដែកនៅចំណុចកើតហេតុប៉ុណ្ណោះ។ ភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើង អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍យ៉ាងតក់ក្រហល់ និងប្រចាំការនៅទីតាំងកើតហេតុ ដើម្បីការពារក្រែងមានការឆាបឆេះជាយថាហេតុ។
គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានធ្វើការជួសជុលកំណាត់ផ្លូវដែកដែលរងការខូចខាតនោះរួចរាល់ និងបានបើកឱ្យរថភ្លើងធ្វើចរាចរណ៍ជាបណ្ដោះអាសន្នឡើងវិញហើយ។ ដោយឡែក សម្រាប់ទូររថភ្លើងទាំង ៤ ដែលបានរអិលធ្លាក់ផ្លូវ កំពុងត្រូវបានក្រុមការងារបច្ចេកទេសធ្វើការស្ទូចលើកចេញជាបន្តបន្ទាប់ ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានប្រក្រតីទាំងស្រុង៕
Thmey Thmey 17 November 2025 · រថភ្លើងដឹកប្រេងបានក្រឡាប់ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកនេះ ========= រថភ្លើងដឹកប្រេង ២៤ ទូ និងក្បាលរថភ្លើងលេខ ៦៥៣៥ ដែលចេញដំណើរពីភ្នំពេញ ទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង បានធ្លាក់ទូប្រេងចំនួន ៣ ទូ នៅត្រង់ចំណុចនៅភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។ ឧបទ្ទវហេតុនេះ កើតឡើងដោយសារផ្លូវស្រុត តែមិនមានគ្រោះដល់មនុស្សឡើយ៕ ប្រភព៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៕
PN Asia 7 June
គ្រោះថ្នាក់ស្រុតផ្លូវដែកបណ្តាលឱ្យក្រឡាប់ក្បាលរថភ្លើងនៅភ្នំពេញ សំណាងល្អមិនប៉ះពាល់ដល់ទូដឹកស៊ីទែនហ្គាស
រាជធានីភ្នំពេញ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយសារករណីស្រុតនិងញែកផ្លូវដែក បណ្តាលឱ្យក្បាលរថភ្លើងមួយគ្រឿងក្រឡាប់បះជើង នៅចំណុចខាងជើងវត្តត្រពាំងឈូក ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
រថភ្លើងដែលជួបគ្រោះថ្នាក់នេះ មានលេខសម្គាល់ ៧៣៧៥ បើកបរក្នុងទិសដៅពីត្បូងទៅជើង លើខ្សែរត់ភ្នំពេញ-ព្រះសីហនុ។ រថភ្លើងនេះបានសណ្តោងទូសរុបចំនួន ២៥ ក្នុងនោះមានទូដឹកស៊ីទែនហ្គាសរហូតដល់ ២៤ ទូ (មានផ្ទុកហ្គាសរាប់ម៉ឺនលីត្រ) ដែលដឹកចេញពីខេត្តព្រះសីហនុ ក្នុងគោលបំណងយកមកស្តុកទុកនៅឃ្លាំងប្រេងឥន្ធនៈក្នុងរាជភ្នំពេញ។
ប្រភពពីក្រុមការងារផ្លូវដែកបានឱ្យដឹងថា នៅពេលមកដល់ចំណុចកើតហេតុ គ្រឹះផ្លូវដែកបានស្រុតនិងញែកចេញពីគ្នា ធ្វើឱ្យក្បាលរថភ្លើងរត់ខុសផ្លូវ រួចក៏ក្រឡាប់ផ្អៀងទាំងស្រុង រួមទាំងទូសណ្តោងជាប់ក្បាលចំនួន ១ ទូទៀតផង។ គ្រោះថ្នាក់នេះបានបណ្តាលឱ្យក្បាលរថភ្លើងរងការខូចខាត ប៉ុន្តែជាសំណាងល្អ អ្នកបើកបរនិងក្រុមការងារមិនបានរងរបួស ឬគ្រោះថ្នាក់ដល់ជីវិតឡើយ។
អ្វីដែលជាចំណាងធំធេងបំផុតនោះគឺ ទូសណ្តោងដឹកស៊ីទែនហ្គាសទាំង ២៤ ទូ មិនបានក្រឡាប់សូម្បីតែមួយឡើយ ដែលជួយបញ្ចៀសការកំពប់ហ្គាស ឬការឆាបឆេះបង្កជាមហន្តរាយអគ្គិភ័យធ្ងន់ធ្ងរ។
តាមការបញ្ជាក់បន្ថែម ក្បាលរថភ្លើងនេះមានទម្ងន់ជាង ៧០ តោន (និងឡើងដល់ប្រមាណ ៨០ តោន ពេលចាក់ប្រេងឥន្ធនៈពេញ)។ ទោះបីជាគ្រឹះផ្លូវដែកត្រូវបានស្ថាបនាឡើងតាមស្តង់ដារឹងមាំក៏ដោយ ក៏នៅតែមិនអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់នៃការបើកបរឆ្លងកាត់ជារៀងរាល់ថ្ងៃ រហូតដល់មានការស្រុតបែបនេះ។
ក្រោយកើតហេតុ ក្រុមការងារបច្ចេកទេសផ្លូវដែកបានប្រើប្រាស់រថយន្តស្ទូចខ្នាតធំចំនួន ២ គ្រឿង ដើម្បីលើកក្បាលរថភ្លើងឡើងវិញ ព្រមទាំងប្រញាប់ប្រញាល់រុះរើជួសជុលផ្លូវដែកត្រង់ចំណុចនោះភ្លាមៗ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ដោយឡែក ទូដឹកស៊ីទែនហ្គាសទាំងអស់ ត្រូវបានក្រុមការងារដឹកជញ្ជូនបន្តយកទៅរក្សាទុកនៅឃ្លាំងប្រេងឥន្ធនៈប្រកបដោយសុវត្ថិភាពហើយដែរ។
Chan Born 20 April 2024
ការរិះគន់រឿងក្បាលរថភ្លើងខ្មែរទិញជប៉ុនថាចាស់ហួសសម័យ ដែកអេតចាយ..ពេលនេះមានសភាពស្ងប់ស្ងាត់ខ្លះៗ។ ខ្លះរិះគន់ថាអត្ថបទវិភាគនីមួយៗរបស់ខ្ញុំដូចឆ្កួតៗ ស្រម៉ៃ...ខ្ញុំជាអ្នកស្រាវជ្រាវ អ្វីដែលខ្ញុំផ្សាយមាន standar error អាច ៥%ប៉ុណ្ណោះ ដូចជាខ្ញូំថា ក្បាលរថភ្លើងខ្មែរវាអាចរត់បាន ១០០ គម/ ម៉ គ្រាដែលជប៉ុន បារាំង ចិន គេប្រើដល់ ៦០០ គម/ម៉
Chan Born 18 April 2024
បញ្ហាសង្គមខ្មែរ៖ ក្រុមហ៊ុនឯកជនកម្ពុជាទៅដណ្តើមទិញបានក្បាលរថភ្លើងចាស់ៗ ១១ គ្រឿងពី ជប៉ុន នាំឲ្យមានការរិះគន់យ៉ាងផុលផុសថា មិនគួរកម្ពុជាទិញរបស់ ចាស់ ដែកអេតចាយពី ជប៉ុនចឹងទេ។ ប្រទេសថៃ ដូចគ្នា ដណ្តើមទិញបាន ១៧ គ្រឿង ជារួមប្រទេស ទូទាំងសកលោក សម្រុកទៅដណ្តើមគ្នាទិញនៅជប៉ុន ដោយសារ ច្បាប់ជប៉ុនគេកំណត់ អាយុចូលនិវត្តន៍ រឺត្រែត និង ជប៉ុនគេបំពាក់ ក្បាលរថភ្លើងល្បឿនលឿន ៦០០ គម/ ម៉ ដូច្នេះ ក្បាលរថភ្លើងល្បឿន ១០០ គម/ម៉ យកមកបើកនៅ កម្ពុជា ឬ ថៃ ឬ លាវ ឬ វៀតណាម សឹងតែលឿនហោះចេញពីផ្លូវ !! ក្រុមអ្នករិះគន់ស្មានតែ ក្បាលរថភ្លើងចាស់ៗចឹង តម្លៃថោក
Tom & Jerry .HD 2h · ដឹងការពិតហើយ! ចាក់ដីពង្រាយទុកចោលលើផ្លូវបេតុង ព្រោះតែភ្លៀងជោគជាំពេក។ ធ្វើអោយមានការយឺតយ៉ាវឈូយឆាយ បំពេញជើងទេ ដើម្បីទប់ផ្លូវកុំអោយបាក់ ឬស្រុត...
Thmey Thmey
ចាក់ដីលើផ្លូវបេតុង នៅស្រុកពញាឮ! មន្ទីរអភិវឌ្ឍន៍ជនបទថា ជាការចាក់បំពេញជើងទេរ
ថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បានបង្ហោះករណីចាក់ដីលេីផ្លូវបេតុងដែលទេីបសាងសង់រួច។ ជុំវិញបញ្ហានេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អះអាងថា ការចាក់ដីនេះ គឺជាការងារចាក់បំពេញ ជើងទេរ របស់ផ្លូវ។ គម្រោងផ្លូវបេតុងនេះមានប្រវែង ១,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ និងបានបញ្ចប់ការចាក់បេតុង ១០០ភាគរយ។ បេីតាមសេចក្តីជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ការងារដែលនៅសេសសល់ គឺការធ្វើជើងទេរ ដោយត្រូវចាក់ដីបំពេញ និងកៀរដីទៅចំហៀងផ្លូវ។ ការងារនេះមានភាពយឺតយ៉ាវ ដោយសារស្ថានភាពភ្លៀងធ្លាក់ជោគជាំ ដែលធ្វើឱ្យការដ្ឋានជួបការលំបាកក្នុងការអនុវត្តការងារ។
ជាមួយគ្នានេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសុំការអធ្យាស្រ័យ និងយោគយល់ពីប្រជាពលរដ្ឋ និងសាធារណជន ចំពោះការកកស្ទះចរាចរណ៍ និងការរំខានដល់ការធ្វើដំណើរ។ ក្រុមការងារការដ្ឋាន នឹងដោះស្រាយការងារដែលនៅសេសសល់ឱ្យរួចរាល់ត្រឹម ថ្ងៃទី២០ ខែកញ្ញានេះ។
VAYO FM Radio
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានលើកឡើងថា ភាពជាប់គាំងនៃដំណោះស្រាយព្រំដែនសមុទ្រដែលបង្កឡើងដោយភាគីថៃនេះ បានបង្កការលំបាកធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ខណៈដែលតំបន់ត្រួតស៊ីគ្នាមានប្រេងប្រមាណ៥០០លានបារ៉ែល គិតជាទឹកប្រាក់ប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក ដែលជាតម្លៃរួមនៃប្រទេសកម្ពុជា-ថៃ ហើយបើនៅតែមានការពន្យារពេលនោះប្រាកដជាបាត់ឱកាសក្នុងការយកប្រាក់នេះមកប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។ លោកបណ្ឌិតបានបញ្ជាក់ដូច្នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តពី«ដំណើរវិវឌ្ឍនៃការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ក្រោមយន្តការ UNCLOS និងសំណើ៣ចំណុចរបស់កម្ពុជា» កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៦៕ ដោយ៖ថា ចាន់ធី
ធ្វើផ្លូវបេតុងរួចរាល់ជាស្ថាពរ ១០០ភាគរយហើយ
ចាក់ដីតាមក្រោយធ្វើជើងទេរ។ រូបភាពនេះ គឺជំនាញវិស្វកម្មផ្លូវបេតុង ដែលខុសពីការគិតរបស់ អ្នកនយោបាយដែលថា គេធ្វើខឿនផ្លូវ ឬ ជើងទេជាមុនសឹន បានគេស្ថាបនាផ្លូវបេតុង ផ្លូវកៅស៊ូ ជាក្រោយ !។
សភាពការណ៍នៅកម្ពុជា ធ្វើឪ្យអន្តរជាតិចាប់អារម្មណ៍ច្រើន ដោយសារ នេះជា ផលវិបាក an impact នៃសង្រ្គាមត្រជាក់ថ្មី New Cold War ដែល ថៃ ជាសមាជិកអាស៊ាន បាននឹងកំពុង ឈ្លានពានកម្ពុជា ជាសមាជិកអាស៊ានដូចគ្នា។ មួយទៀត ថៃ ពី ៥០ ឆ្នាំមុន ជាសម្ព័ន្ធមិត្តរបស់ អាមេរិក តែសង្រ្គាមត្រជាក់ថ្មីនេះ ថៃ ក្លាយជាសត្រូវ ស៊ីសាច់ហុតឈាម របស់ អាមេរិក ដោយសារ ថៃព្យាយាមបណ្តេញទ័ពអាមេរិកចាកចេញពីប្រទេសថៃ ។
លុយ - LUY 1h · 👉 អនុប្បយោគដីរដ្ឋ ជាង៦២៨ហិកតា សម្រាប់ប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តក្រចេះ❗🇰🇭 ផ្ទៃដី ទំហំ ៦២៨ ហិកតា ១៥អា និង២៥សង់ទីអា ស្ថិតនៅភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរខេត្តក្រចេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចធ្វើអនុប្បយោគ ពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន១៦៣គ្រួសារ លើក្បាលដី សរុប១៣ក្បាលដី (ដីលំនៅឋាន ៩ក្បាលដី និងដីកសិកម្ម ៤ក្បាលដី) តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយអនុក្រឹត្យលេខ ១៣២អនក្រ.បក ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
អាជ្ញាធរបានចេញសេចក្តីបំភ្លឺហើយ សង្ឃឹមថាមហាជនអាចបញ្ចប់ចម្ងល់និងបញ្ចេញមតិរិះគន់របស់ខ្លួនតទៅទៀត!
ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹង ដោយបំភ្លឺថា ការចាក់ដីលើផ្លូវបេតុងនៅស្រុកពញាឮ គឺជាការងារជើងទេរ ដែលគ្រោងនឹងបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី២០ ខែកញ្ញានេះ។
១.ការបោសសម្អាតទីតាំង និងកាយដីរៀបចំគ្រឹះម²៦,០០០២.០០១២,០០០
២.ការផ្គត់ផ្គង់ និងកិនអាប់ថ្មខៀវធ្វើគ្រឹះរឹង (Sub-base t=15cm)ម³៩០០២២.០០១៩,៨០០
៣.ការផ្គត់ផ្គង់ និងដំឡើងដែកខ្សែកោស/ដែកក្របួច (Steel Reinforcement)តោនប្រហែល ៣០៩៥០.០០២៨,៥០០
៤.ការចាក់បេតុងអាមេកម្រាស់ ១៥សីម៉ែត្រ (លាយស្រាប់ fc' 21MPa) ម³៩០០៩៥.០០៨៥,៥០០
៥.ការងារកាត់តំណស្នាមប្រេះ ថែទាំបេតុង និងលូទឹកអមសងខាងកញ្ចប់១៨,០០០.០០៨,០០០
៦.ការគ្រប់គ្រងគម្រោង ការចំណាយការដ្ឋាន និងពន្ធអាករផ្សេងៗកញ្ចប់១១០,២០០.០០១០,២០០
សរុបទឹកប្រាក់ប៉ាន់ស្មានគម្រោង (Total Estimated Budget)១៦៤,០០០ ដុល្លារអាមេរិក
ឃើញពត៍មានថៃ គេផ្សព្វផ្សាយអំពីការបិទផ្សាររ៉ុងក្លៀ ដូច្នេះ ខ្មែរត្រូវតែដឹងអំពីមូលហេតុដែល ថៃ សៀម វាបិទ។ ផ្សារនេះត្រូវគេដុតជាច្រើនដង តែមិនអាចបណ្តេញខ្មែរចេញបាន ពីព្រោះតាមប្រវត្តិសាស្រ្ត វាជាទឹកដីខ្មែរ មិនមែន ព្រំដែន ត្រឹម អូរជ្រៅឡើយ។
NS News
សេនាធិការរងយោធភូមិភាគទី៤ លើកឡើងអំពីប្រាក់ម្ហូបរបស់កងទ័ព ក្រោយមានការជជែកពីរឿងកាត់ប្រាក់ខែកងទ័ពក្នុងម្នាក់ ១២ម៉ឺនរៀល។
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង សេនាធិការរងយោធភូមិភាគទី៤ នៅថ្ងៃទី២០ ខែកញ្ញា នេះ បានល់កឡើងតាមរយ:សំណេរ ក្រោយមានការជជែកជាច្រើនអំពីបញ្ហាកាត់ប្រាក់ខែកងទ័ព ក្នុងម្នាក់ ១២ម៉ឺនរៀល។ ដោយក្នុងនោះ លោកឧត្តមសេនីយ៍ត្រី បង្ហើបថា រឿងកងទ័ព ក្នុងម្នាក់គឺ៤,២០០រៀលក្នុង១ថ្ងៃ គុណនឹង២៩ - ៣០ឬ៣១ថ្ងៃប្រចាំខែ វានឹងឃើញចំនួនទឹកប្រាក់សរុបត្រូវចំណាយក្នុងខែនីមួយៗ។ ទាំងរូបខ្ញុំទាំងគេរស់នៅធ្វើការរួមគ្នាគឺត្រូវកាត់ចេញពីប្រាក់បៀរវត្សន៍មកដាក់ហូបរួមទាំងអស់គ្នា។ ក្រៅពីនោះ សល់ប៉ុន្មានជូនទៅគ្រួសារចាត់ចែង ប្រើប្រាស់ដោយសន្សំសំចៃខ្ពស់។
ដូច្នេះ ករណីមានគេផ្សាយថាទាហានត្រូវគេកាត់ប្រាក់អស់១២០,០០០រៀលក្នុងខែនោះ គឺគេកាត់ប្រាក់ម្ហូបមកហូបរួមពិតប្រាកដហើយ ពុំមានខុសទាស់អ្វីទេ។
សូមបងប្អូនក្នុងបណ្ដាញសង្គមមេត្តាយល់ អំពីគោលរបបរបស់កងទ័ព ហើយកងទ័ពគ្រប់រូបក៏ត្រូវដឹងអំពីគោលរបបរបស់ខ្លួនឱ្យបានច្បាស់ដែរ ដើម្បីចៀសវាងបញ្ចេញព័ត៌មានទៅក្រៅអង្គភាពដោយគ្មានការស្វែងយល់ឱ្យច្បាស់ជាមុនសិន ដែលបង្កើតការភ័ន្តច្រឡំ។
Touching heart, Cambodia
សង្ឃថៃក្លែងក្លាយប្រឹងយកព្រះបដិមាជាខែលក្នុងការឈ្លានពានដីកម្ពុជា(យកទៅតម្កល់នៅភ្នំ ៤៥០- ១៩/០៩/២៦) រីឯក្នុងក្រុងវេទនារងគ្រោះលិចលង់ ដោយសារអំពើបាបទាំងនេះ,. ពួកសៀមមិនខ្លាចបាប ឬកម្មពៀរអ្វីទេ ទោះឃើញសេចក្តីទុក្ខនៅនឹងមុខក៏ដោយ
Thmey Thmey 8m · រឿងចាក់ដីលើផ្លូវបេតុងនៅស្រុកពញាឮ! រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទាល់ និងដោះស្រាយបញ្ចប់ បញ្ហាចាក់ដីបំពេញជេីងទេរ លើខ្សែផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានដោះស្រាយរួចរាល់ បន្ទាប់ពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្ទាល់ នៅថ្ងៃទី២០ ខែកញ្ញានេះ។ ក្នុងពេលចុះពិនិត្យផ្ទាល់ លោក ឆាយ ឫទ្ធិសែន បានណែនាំឱ្យក្រុមការងារកងវិស្វកម្ម ពន្លឿនការឈូសឆាយ កៀរ និងសម្អាតដីលើតួផ្លូវ ឱ្យបានស្អាតឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាលទ្ធផល គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់រដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋ បានដោះស្រាយបញ្ហានេះ រួចរាល់ជាស្ថាពរ។ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបញ្ជាក់ថា នឹងចាត់វិធានការតឹងរឹងចំពោះការអនុវត្តបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីបង្ការកុំឱ្យបញ្ហាប្រហាក់ប្រហែលនេះកើតឡើងជាថ្មីនៅពេលក្រោយ៕ ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ
Norea Talk 50m · ផ្ទៃក្នុងគេ មិនមែនរឿងឥតប្រយោជន៍ទេ ប្រយុទ្ធគ្នារៀនពិនិត្យចំណុចខ្លាំង ចំណុចខ្សោយរបស់សត្រូវ ព្រោះបើមិនវៃគេដួលទេ អ្នកដួលគឺយើង
ព្រំដែន ថៃ ភូមារ៖ កងទ័ពរដ្ឋាភិបាលភូមារ កំពុងមានសន្ទុះក្នុងការកំទេច កងទ័ពបេះបោរផ្តាច់ទឹកដី ដែលគាំទ្រ ដោយ រដ្ឋាភិបាលថៃ។ ប្រទេសថៃ បាន នឹងកំពុង ឈ្លានពាន កាន់កាប់ទឹកដី ភូមារមួយចំនួន។ ដើម្បីការពារទឹកដីទាំងនោះ ថៃ បានផ្តល់អាវុធ ភស្តុភារកម្ម ជំរក ដល់ក្រុម រដ្ឋាភិបាលស្រម៉ោលទាំងនោះ។ កងទ័ពការ៉ែនព្រះពុទ្ធសាសនា កំពុងចុះខ្សោយ ដោយសារ កងទ័ពការ៉ែនគ្រឹស្តិសាសនាវាយប្រហារផង ដោយសារកងទ័ព ណៃពិដោររបស់ភូមារវាយប្រហារផង ដោយសារកងទ័ព មន វាយប្រហារផង។
Asian Talk
จริงๆ ไทย ต้องนำกำลังเข้ายึดคืนได้เลย แล้วค่อยไปคุยกับ UN ว่า พระตะบอง เสียมราษ ศรีโสภณ และ ประจันตคีรีเขตนั้น ฝรั่งเศสได้ใช้ ข้อตกลงที่ไม่เป็นธรรม ยึดไปจากไทย และ เมื่อสิ้นสุดยุค อาณานิคม ฝรั่งเศสต้อง คืนดินแดนให้ เจ้าของเดิมตามมติของ UN ...
แต่ ฝรั่งเศส ทำผิด เงื่อนไข ดันไปยกให้เขมร เพราะ ดินแดนเหล่านั้นเป็นของสยามมาก่อน ไม่ใช่ ของ เขมร...
ไทยจึง มีความชอบธรรม ที่จะเอาคืน... See less
Actually, Thailand must bring the force to take it back. Then talk to UN that Phra Tabong, Siemrat, Srisopon and Prachantkiri are in that area. France has used an unfair agreement and took it from Thailand and at the end of the colonial era, France must return the land to the previous owner according to UN policy...
But France broke the condition and pushed to give it to Khmer because those lands belonged to Siam before, not Khmer...
Therefore Thailand has the right to take back...
Chhak Lang
🔥តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ៖«មិនមានការកាត់ប្រាក់ខែយោធិនក្នុងម្នាក់ៗ១២ម៉ឺនរៀលទេ»
ក្រោយមានការផ្សព្វផ្សាយថា កងទ័ពឈរជើងនៅតំបន់ថ្មដូន ក្នុងវរសេនាតូច៤៤៤ចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យនាំគ្នាឆ្ងល់រឿងកាត់ប្រាក់ខែក្នុងខែកញ្ញា ក្នុងម្នាក់ៗ១២ម៉ឺនរៀលខុសពីខែមុនៗរួចមក តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យក៏បានចេញសេចក្តីបំភ្លឺថា ចំពោះប្រាក់១២៦,០០០រៀលនេះ ជាប្រាក់របបហូបប្រចាំខែរបស់ក្រសួងការពារជាតិក្នុងយោធិនម្នាក់ ដោយមិនបូកបញ្ចូលប្រាក់បៀវត្សប្រចាំខែទេ។
កន្លងមកដោយមានការសំណូមពរពីយោធិនតាមបណ្តាកងអង្គភាព ដោយសូមយក របបហូប៤,២០០រៀលក្នុង១ថ្ងៃ បូកជាមួយរបបហូបបន្ថែមរបស់សម្តេចហ៊ុនសែន ៣,០០០រៀលក្នុង១ថ្ងៃដើម្បីឱ្យរបបហូបប្រចាំថ្ងៃបានត្រឹមត្រូវតាមការកកំណត់របស់ថ្នាក់លើ ដូច្នេះទើបអង្គភាពសម្រេចមិនបូករបបហូបជាង១២ម៉ឺនចូលជាមួយប្រាក់បៀរវត្សប្រចាំខែទេ ដោយយកមកបូកបញ្ចូលជាមួយប្រាក់របបហូបបន្ថែមរបស់សម្តេចហ៊ុនសែន ៣,០០០រៀលក្នុង១ថ្ងៃ ដោយគិតចាប់ពីខែកញ្ញាតទៅសម្រាប់របបហូបរួមប្រចាំថ្ងៃ៕





























































































No comments:
Post a Comment