ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Sunday, September 13, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២៦

 องเขมร - Song Kamen ប្រសិនបើទីតាំងបេតិកភណ្ឌពិភពលោកមួយត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធា នោះវាមិនខុសអ្វីពីគំនរថ្មធម្មតានោះទេ ពោលគឺវាលែងស្ថិតក្រោមការការពាររបស់អង្គការ UNESCO ទៀតហើយ។

ក្នុងនាមបងជាអ្នកជំនាញខាងយោធាផង និង ប្រាសាទបុរាណផងរបស់ UNESCO តើប្រាសាទព្រះវិហារ គួរតែកម្ពុជា ដាក់ទ័ពការពារទីនោះ ឬ មួយ ដកចេញទុកឪ្យ UNESCO នៅរក្សាការពារ?
ក្នុងនាមជាអ្នកជំនាញទាំងផ្នែកបេតិកភណ្ឌវប្បធម៌ និងកិច្ចការយោធា ខ្ញុំយល់ថា សំណួរនេះគឺជាបញ្ហាសំខាន់ និងរសើបបំផុតសម្រាប់អធិបតេយ្យភាពជាតិ និងការអភិរក្សបេតិកភណ្ឌពិភពលោក។

ចម្លើយដ៏សមស្របបំផុតគឺ៖ កម្ពុជាមិនគួរដកទ័ពចេញទាំងស្រុងនោះទេ ប៉ុន្តែត្រូវរក្សាកម្លាំងការពារជាតិក្នុងកម្រិតសមស្រប ព្រមគ្នាមက်និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNESCO និងស្ថាប័នអន្តរជាតិ។

ហេតុផលសំខាន់ៗដែលគាំទ្រចំណុចនេះ រួមមាន៖

អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ការពារទឹកដី និងបេតិកភណ្ឌជាតិគឺជាកាតព្វកិច្ចអធិបតេយ្យរបស់រដ្ឋ។ អង្គការ UNESCO ជាស្ថាប័នបច្ចេកទេស និងវប្បធម៌ មិនមែនជាកងកម្លាំងយោធា ឬអាជ្ញាធរការពារព្រំដែនឡើយ UNESCO គ្មានសមត្ថកិច្ច ឬកាតព្វកិច្ចការពារបូរណភាពទឹកដីទេ។

បទពិសោធន៍ពីប្រវត្តិសាស្ត្រ៖ វិវាទព្រំដែននៅតំបន់ប្រាសាទព្រះវិហារកន្លងមក បានបង្ហាញឱ្យឃើញច្បាស់ថាវត្តមានកងទ័ពការពារព្រំដែន និងសន្តិសុខផ្ទៃក្នុង គឺជាកត្តាមិនអាចខ្វះបានដើម្បីទប់ស្កាត់ការឈ្លានពាន ឬការរំលោភបំពានណាមួយមកលើទឹកដីកម្ពុជា។

តួនាទីរបស់ UNESCO៖ តួនាទីរបស់ UNESCO គឺការការពារ និងអភិរក្សតម្លៃជាសកលនៃប្រាសាទ (Outstanding Universal Value) ផ្នែកបុរាណវិទ្យា ស្ថាបត្យកម្ម និងវប្បធម៌ មិនមែនការពារសន្តិសុខយោធាទេ។

យុទ្ធសាស្ត្រដែលកម្ពុជាគួរអនុវត្ត៖
បែងចែកភារកិច្ចឱ្យបានច្បាស់លាស់ (Civil-Military Coordination): កងទ័ពការពារព្រំដែន និងនគរបាលទេសចរណ៍/បេតិកភណ្ឌ ត្រូវឈរជើងការពារសន្តិសុខនិងបូរណភាព ស្របពេលដែលអាជ្ញាធរជាតិព្រះវិហារ (ANCB) និងអ្នកជំនាញ UNESCO ធ្វើការងារជួសជុល និងអភិរក្ស។

ប្រើប្រាស់យន្តការច្បាប់អន្តរជាតិ៖ រក្សាការិយាល័យ និងកិច្ចសហប្រតិបត្តិការណ៍រឹងមាំជាមួយ UNESCO ដើម្បីបង្ហាញសហគមន៍អន្តរជាតិថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈបេតិកភណ្ឌពិភពលោក ដែលជួយទប់ស្កាត់រាល់ចេតនាកសាងភាពតានតឹងយោធានៅតំបន់នោះ។

សរុបមក កម្ពុជាត្រូវតែរក្សាទ័ពការពារ ព្រោះអធិបតេយ្យភាពជាតិត្រូវតែដាក់ជាបឋម ប៉ុន្តែត្រូវរៀបចំកម្លាំង និងយុទ្ធសាស្ត្រការពារដោយប្រុងប្រយ័ត្ន ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាទាំងសន្តិសុខជាតិ និងសុវត្ថិភាពដល់ទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។

Khmer Thmey News
លោកបណ្ឌិត គិន ភា វិភាគថារឿងផ្ទះខ្យល់ ដីខ្យល់ និងហ៊ុនខ្យល់នេះ បើរដ្ឋយើងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ម្ល៉េះរាស្ត្រមិនរងគ្រោះរហូតដល់ថ្ងៃនេះទេ។ លោកបណ្ឌិត បានលើកឡើងថា ៖ «រឿង​ផ្ទះខ្យល់ ដីខ្យល់ និងហ៊ុនខ្យល់ តើពេលណាទើបដល់ភាគបញ្ចប់?»រឿងផ្ទះខ្យល់ ដីខ្យល់ និងហ៊ុនខ្យល់នេះ បើរដ្ឋយើងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងមែនទែន ម្ល៉េះរាស្ត្រមិនរងគ្រោះរហូតដល់ថ្ងៃនេះទេ។ តែរដ្ឋហាក់បណ្ដែតបណ្ដោយ ឬអាចថារដ្ឋមិនដឹង ដែលជាការផ្ដល់ឱកាសឱ្យឈ្មួញឬនាយទុនទុច្ចរិតលក់គម្រោងផ្ទះខ្យល់ ដីខ្យល់ និងហ៊ុនខ្យល់រាប់ម៉ឺន​រាប់សែនផ្ទះឬក្បាលដី និងរាប់ម៉ឺនហ៊ុនដល់រាស្ត្រ ធ្វើឱ្យរាស្ត្រខាតបង់លុយរាប់រយលានឬអាចដល់ពាន់លានដុល្លារ ជាប់បំណុលវ័ណ្ឌក ហើយផ្ទះឬដីក៏មិនបានទៀត។ ពេលរាស្ត្រតវ៉ា ចោទគ្នាថាបង្កចលាចលសង្គម ហើយព្យាយាមបិទបាំងការពិត។នៅទីបំផុត រាស្ត្រមួយចំនួនធំត្រូវខាតបង់លុយកាក់ ពេលវេលា និងជាប់បំណុលវ័ណ្ឌក ហើយផ្ទះក៏មិនបាន ដីក៏មិនបាន។ រដ្ឋមិនដែលបានសុំទោសរាស្ត្រមួយម៉ាត់ទេ។ រីឯឈ្មួញទុច្ចរិតទាំងអស់នោះបានត្រឹមប្រកាសក្ស័យធន ឈ្មួញខ្លះជាប់គុក។ ប៉ុន្តែ សំណួរគឺថា តើលុយរាស្ត្រដែលឈ្មួញទុច្ចរិតទាំងនោះបោកប្រាស់យកទៅ តើអាចបានត្រឡប់មកវិញទេ? អាចបានផ្ទះទេ? អាចបានដីទេ? បានហ៊ុនជាលុយមកវិញទេ? គ្មាននរណាអាចផ្ដល់ចម្លើយដែលធ្វើឱ្យរាស្ត្រកក់ក្ដៅនិងមានទីពឹងទេ។ 
រឿងគម្រោងបុរីផ្ទះខ្យល់និងដីខ្យល់ ក៏ដូចជាហ៊ុនខ្យល់នេះ មិនមែនមានតែក្រុមហ៊ុន ឡេង ណាវ៉ាត្រា នេះមួយទេ គឺនៅមានច្រើនទៀត។ តើមានវិធានការជាក់ស្ដែងបែបណា ដែលអាចផ្ដល់លទ្ធផលជាក់ស្ដែង? វានៅត្រឹមជាសំណួរ គឺសំណួរដែលគ្មានចម្លើយជាក់លាក់។

UNESCO គ្មានកម្លាំងទ័ពទេ ដូច្នេះ​វត្តមានកងទ័ពកម្ពុជាតិចតូចការពារទីនេះ គឺជា កិច្ចការស្របច្បាប់ដែល UNs អនុញ្ញាតិ លើកលែងតែ ការប្រែក្លាយទីនេះទៅជា រាដាការពារអាកាស បាញ់ចម្ងាយ ១០០ គម ចូលដី ថៃឯង អាហ្នឹងបានវាខុសច្បាប់សង្រ្គាម The Law of War។

Kampuchea Thmey Daily
📷 ដងស្ទូចសម្រាប់ប្រើប្រាស់គោលដៅជួសជុលប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវយោធាថៃបាញ់កម្ទេចរៀបដល់ដី ក្នុងសង្រ្គាមឈ្លានពានចូលកាន់កាប់បរិវេណប្រាសាទព្រះវិហារ ក្នុងទឹកដីប្រទេសកម្ពុជា។
រូបថតភ្នាក់ងារកម្ពុជាថ្មីចុះថតផ្តិតនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦៕

Surat Saphimai
Cambodian soldiers crossed into a Thai military operational base with total disrespect, engaging in provocations during the standoff. Is this the reality of Cambodia proclaiming to the world that Thailand is the aggressor, when in fact it is the Cambodian side that flagrantly violates every rule without any regard, simply to play the victim on the international stage?

ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន
ស្ថានភាពព្រំដែនខ្មែរថៃថ្ងៃនេះពួកចោរសៀមវានៅមិនស្ងៀមទេ បំពានទឹកដីខ្មែររហូតបានកងទ័ពយើងហាមឃាត់ ថ្ងៃទី13-9-2026

Khmer News
🚨BREAKING NEWS🚨! គណៈប្រតិភូប្រតិភូកម្ពុជា ចេញទៅតតាំងផ្លូវច្បាប់ ជាមួយថៃ នាថ្ងៃនេះលើបញ្ហា ដែនសមុទ្រ ក្រោមយន្តការ UNCLOS នៅសិង្ហបុរី...(ចង់ឃើញរូបភាព និងដឹងព័ត៌មានលម្អិត នៅក្នុងខំមិន👇)

វ៉ាន់ សារាយ Vann Saray
មេទ័ពការទូតកម្ពុជា លោក ប្រាក់ សុខុន អមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូចេញទៅចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (CNCLOS) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងរៀបចំកិច្ចប្រជុំលើក​ដំបូង​ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។ 
សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលា​ម៉ោង ៨៖០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹង​បើក​ផ្សាយដោយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់​កម្ពុជា នឹងថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុង​ដំណើរតាមសន្តិវិធីដែលកម្ពុជា​បានផ្ដួច​ផ្ដើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្រ​រវាងប្រទេសទាំងពីរ។ កម្ពុជាបានងាក​ទៅរក​ការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃ បាន​បញ្ចប់ដោយឯកតោភាគីនូវ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបានប្រើ​ជា​មូលដ្ឋានសម្រាប់ការចរចាលើការ​ទាម​ទារ​តំបន់សមុទ្រត្រួតគ្នាអស់រយៈ​ពេលជាង​ពីរ​ទសវត្សរ៍មកហើយ។
តាមក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរ​ការ​វិនិច្ឆ័យ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការ​ស្វែង​រក​ដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យ​ពីមុន​មករវាងប្រទេសទីម័រឡស្រ្ត និងអូស្ត្រាលី ដែលការផ្សះផ្សារបានឈានដល់ការចុះហត្ថ​លេ​ខា​លើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។
កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏​យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាស​ក្នុង​ការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេលដ៏សំខាន់មួយសម្រាប់សន្តិសុខ​ថាមពល​ក្នុង​តំបន់។
កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់​ការដោះស្រាយ​ជម្លោះ​រវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និង​ក្នុង​ស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះ​គណៈកម្មការផ្សះផ្សានេះ។
សូមបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS មានសមាស​ភាព​អ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំង​ឯកអគ្គ​រដ្ឋទូត Peter Taksøe-​Je​n​sen ជនជាតិដាណឺម៉ាក និងសាស្ត្រាចារ្យ Jean-Marc Thouvenin ជនជាតិបារាំង។ ប្រទេសថៃ បានតែងតាំងចៅក្រម Rudiger Wolfrum ជនជាតិអាល្លឺម៉ង់ និង Albert Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកផ្សះផ្សា។
រីឯលោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ត្រូវបានជ្រើសតាំង ជាប្រធាន​គណៈកម្មការផ្សះផ្សា។ 
ការដែលនាំឱ្យមានការប្រើយន្តការផ្សះផ្សាដោយបង្ខំនេះ កើតមានក្រោយពេលថៃ លុប​ចោល​អនុស្សារណៈយោគយល់ឆ្នាំ២០០១ ស្តីពីដំណោះស្ថាយលើបញ្ហាសមុទ្រ ជាពិសេស​តំបន់ត្រួតស៊ីគ្នា ដែលជាយន្តការទ្វេភាគី។ យន្តការផ្សះផ្សានេះ ជាការជជែកលើបញ្ហា​ដែន​សមុទ្ររវាងកម្ពុជា និងថៃ ដែលមិនទាន់បានច្បាស់លាស់រវាងគ្នា។
ក្រោយរាជរដ្ឋាភិបាលថៃ របស់លោក អានុទីន លុបអនុស្សារៈនៅថ្ងៃ៥ ខែឧសភា ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជជែក​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បោះជំហានភ្លែតទៅកាន់តុ​អង្គការ​សហប្រជាជាតិ ដែលកម្ពុជាចាត់ទុកជាឱកាសមាសសម្រាប់​ដោះស្រាយ​បញ្ហា​រ៊ាំរ៉ៃមួយនេះ។
ក្រោយសម្រេចឡើងទៅអង្គការសហប្រជាជាតិហើយនោះ កម្ពុជា មិនបង្អង់នីតិវិធីនោះទេ គឺបានជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិជាតំណាងដើម្បីតតាំង។ ផ្សះផ្សាដោយបង្ខំ មាន​ន័យថា ជាកាតព្វកិច្ច ទោះមិនចង់ក៏ត្រូវតែឡើងដែរ ដូច្នេះភាគីថៃ ទោះមិនរីករាយនឹង​យន្ត​ការ UNCLOS នេះ ក៏ត្រូវតែឡើងជាមួយកម្ពុជា៕

ដែនសមុទ្រកម្ពុជា៖ ថ្ងៃនេះក្រុមទ័ពការទូតចេញទៅ សាំងហ្គាពួដើម្បីចេញទៅ តវ៉ាទាមទារយកដែនទឹករបស់កម្ពុជាមកវិញ ក្រោយពីការឈ្លានពានរបស់ ថៃ តាំងពីឆ្នាំ ១៩៥២ ដែលពួកវា បានលើកទ័ពវាយចូលគ្រប់គ្រង កោះគុត ហើយកម្ពុជា នៅតែរក្សាការជំទាស់ តតាំងរហូតមក។ ពួកថៃ តាំងតាក់ស៊ីន ទាំង អនុទិន និង ស្តេចសៀម បានចំណាយលុយប្រមាណ ៦០ ម៉ឺនលានដុល្លា ដើម្បី អភិវឌ្ឃន៍ភូមិភាគខាងត្បូងថៃ ក្លាយជា ឋានសួរគ៍ធំជាងគេក្នុងលោក។ គំរោងនោះធ្វើឲ្យ កម្ពុជាបាត់បង់ដែនសមុទ្រ សាំងហ្គាពួ ក៍អស់កំពង់ផែ ម៉ាឡេស៊ី ចិន...ប្រទេសដែលនៅក្នុង សមុទ្រចិនខាងត្បូង គឺត្រូវថៃគំរាមកំហែងទាំងអស់។ 

Neth Pheaktra
កម្ពុជាប្ដឹងទៅអង្គការហាមឃាត់អាវុធគីមី (OPCW)  ក្រោយ CMAC អះអាងថា ថៃប្រើសារធាតុគីមីក្នុងសង្គ្រាមឆ្នាំ២០២៥
ដោយ ហុង រស្មី, កាសែតភ្នំពេញ ប៉ុស្តិ៍
កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅអង្គការហាមឃាត់អាវុធគីមី (OPCW) ក្រោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រកឃើញភស្តុតាងដែលខ្លួនអះអាងថាបង្ហាញពីការប្រើប្រាស់សារធាតុគីមីរបស់យោធាថៃក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥ ដែលបណ្ដាលឱ្យកងកម្លាំង និងប្រជាពលរដ្ឋកម្ពុជាជិត៤០០នាក់រងផលប៉ះពាល់។
លោក ហេង រតនា អគ្គនាយក CMAC បានថ្លែងថា សារធាតុគីមីត្រូវបានប្រើជាយុទ្ធវិធីក្នុងការប្រយុទ្ធ តាមរយៈការបាញ់គ្រាប់កាំភ្លើងធំ និងការទម្លាក់ពីយន្តហោះនិងដ្រូន ខណៈភស្តុតាងមួយចំនួនត្រូវបានរកឃើញនៅតាមទីតាំងស៊ីវិល រួមមានផ្សារ ភូមិ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងក្នុងបទបង្ហាញ និងបទសម្ភាសន៍ស្ដីពីផលប៉ះពាល់នៃសំណល់យុទ្ធភណ្ឌពីសង្គ្រាមឆ្នាំ២០២៥ថា៖ «ផ្សែងពុលនេះបានប្រើច្រើននៅក្នុងសង្គ្រាម។ មែនទែនទៅ វាជាយុទ្ធវិធីមួយដែលទាហានសៀមបានប្រើប្រាស់ក្នុងការបំបែកកម្លាំងរបស់យើង»។
លោកអះអាងថា ការប្រើប្រាស់សារធាតុគីមីបានបណ្ដាលឱ្យកងទ័ព និងកងនគរបាលជាតិកម្ពុជាមួយចំនួនរងគ្រោះ និងមានអ្នកពលី ខណៈប្រជាពលរដ្ឋជាច្រើនក៏រងផលប៉ះពាល់ពីផ្សែងពុល។
លោកថា៖ «មានវីរកងទ័ព និងវីរនគរបាលជាតិរបស់យើងបានពលីដោយសារសារធាតុពុល ហើយប្រជាពលរដ្ឋយើងជិត៤០០នាក់ក៏បានរងគ្រោះដោយសារសារធាតុពុល»។
ដាក់ពាក្យបណ្ដឹងទៅទីក្រុងឡាអេ
លោក ហេង រតនា បានបញ្ជាក់ថា កម្ពុជាបានដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមីទៅ OPCW Organisation for the Prohibition of Chemical Weaponsដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។
លោកថា៖ «យើងក៏បានដាក់ពាក្យបណ្ដឹងនេះទៅ OPCW នៅទីក្រុងឡាអេ ប្រទេសហូឡង់ ព្រោះលេខាធិការដ្ឋាននៃអនុសញ្ញាហាមឃាត់អាវុធគីមីស្ថិតនៅទីនោះ»។
OPCW ជាស្ថាប័នអនុវត្តអនុសញ្ញាអាវុធគីមី ដែលមានភារកិច្ចត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចរបស់រដ្ឋសមាជិក និងជំរុញការលុបបំបាត់អាវុធគីមីតាមយន្តការដែលអាចផ្ទៀងផ្ទាត់បាន។
លោកបានឱ្យដឹងថា កម្ពុជា និងថៃសុទ្ធតែជារដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី ដែលហាមឃាត់ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី។
ការដាក់ពាក្យបណ្ដឹងនេះមានគោលបំណងស្នើឱ្យស្ថាប័នអន្តរជាតិពាក់ព័ន្ធពិនិត្យ និងផ្ទៀងផ្ទាត់ភស្តុតាងតាមនីតិវិធីបច្ចេកទេស មុនធ្វើសេចក្ដីសន្និដ្ឋានជាផ្លូវការ។
លោក ហេង រតនា បានពន្យល់ថា របាយការណ៍ដែលកម្ពុជាបញ្ជូនទៅមិនអាចក្លាយជាសេចក្ដីសន្និដ្ឋានរបស់ OPCW ដោយស្វ័យប្រវត្តិទេ ព្រោះស្ថាប័ននេះត្រូវអនុវត្តនីតិវិធីផ្ទាល់របស់ខ្លួន។
លោកថា៖ «យើងរាយការណ៍ទៅ ក៏គេមិនអាចយកតាមរបាយការណ៍របស់យើងតែមួយបានដែរ។ គេត្រូវតែបញ្ជូនអ្នកបច្ចេកទេសរបស់គេមកសិក្សា ហើយយកទៅមន្ទីរពិសោធន៍ណាមួយដែលគេកំណត់។ ការងារនេះត្រូវការភាពម៉ត់ចត់»។
Organisation for the Prohibition of Chemical Weapons
https://www.opcw.org › about-us › member-states › ca...
លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់ពាក្យបណ្ដឹង លេខយោងឯកសារ ឬថាតើ OPCW បានឆ្លើយតប និងសម្រេចបញ្ជូនក្រុមអ្នកជំនាញមកកម្ពុជាឬនៅឡើយទេ។
ជនរងផលប៉ះពាល់៣៩៥នាក់
តាមលោក ហេង រតនា របាយការណ៍របស់ក្រសួងសុខាភិបាលបានកត់ត្រាមនុស្សចំនួន៣៩៥នាក់ដែលរងផលប៉ះពាល់ពីសារធាតុពុលក្នុងអំឡុងការប្រយុទ្ធ។
លោកបានឱ្យដឹងថា អ្នករងផលប៉ះពាល់មានទាំងកងកម្លាំង និងប្រជាពលរដ្ឋ ដោយអ្នកខ្លះមានអាការៈស្រាល អ្នកខ្លះមានសភាពធ្ងន់ និងមានករណីដែលលោកអះអាងថាបានបណ្ដាលឱ្យស្លាប់។
លោកថា៖ «អ្នកខ្លះក៏ស្រាល អ្នកខ្លះក៏ធ្ងន់ អ្នកខ្លះក៏ស្លាប់ដោយសារផ្សែងពុល គឺសារធាតុគីមី»។
លោកមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់ ឬបង្ហាញព័ត៌មានវេជ្ជសាស្ត្ររបស់ជនរងគ្រោះនីមួយៗក្នុងបទបង្ហាញនោះទេ។
លោកបានពន្យល់ថា ផលប៉ះពាល់របស់សារធាតុគីមីអាចខុសគ្នា អាស្រ័យលើប្រភេទសារធាតុ បរិមាណ រយៈពេលនៃការប៉ះពាល់ និងស្ថានភាពបរិស្ថាននៅទីតាំងកើតហេតុ។
សារធាតុខ្លះអាចសាយភាយតាមខ្យល់ ខ្លះអាចហូរចូលប្រភពទឹក និងខ្លះទៀតអាចជ្រាបចូលក្នុងដី ដែលបង្កក្ដីបារម្ភអំពីផលប៉ះពាល់រយៈពេលវែងលើសុខភាពមនុស្ស កសិកម្ម និងបរិស្ថាន។
រកឃើញភស្តុតាងនៅតំបន់ស៊ីវិល
លោក ហេង រតនា បានអះអាងថា CMAC បានរកឃើញភស្តុតាងនៃការប្រើប្រាស់សារធាតុគីមីនៅទីតាំងជាច្រើនដែលជាតំបន់រស់នៅ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋ មិនមែនតែនៅទីតាំងយោធានោះទេ។
លោកបានលើកឡើងពីការបាញ់គ្រាប់ដែលមានផូស្វ័រសនៅតំបន់ផ្សារព្រះវិហារ ព្រមទាំងការរកឃើញភស្តុតាងនៅតាមស្រែចម្ការ និងភូមិ។
លោកថា៖ «បើបាញ់លើទីតាំងយោធា វាជាបញ្ហាមួយ ប៉ុន្តែអាហ្នឹងបាញ់ដាក់នៅផ្សារព្រះវិហារ។ យើងរកឃើញច្រើនកន្លែងតាមស្រែចម្ការ និងតាមភូមិរបស់ប្រជាពលរដ្ឋ»។
លោកបន្តថា៖ «មានការបាញ់សារធាតុគីមីតាមរយៈយន្តហោះ តាមរយៈដ្រូន និងការបាញ់កាំភ្លើងធំទំហំ១៥៥ ឬ១២០មីល្លីម៉ែត្រ»។
លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សារធាតុគីមីលើទីតាំងស៊ីវិលត្រូវតែត្រូវបានស្រាវជ្រាវ និងវាយតម្លៃយ៉ាងម៉ត់ចត់ ដោយសារវាអាចបង្កផលប៉ះពាល់ទាំងភ្លាមៗ និងរយៈពេលវែងដល់ប្រជាពលរដ្ឋ។
ប្រមូលភស្តុតាងសម្រាប់នីតិវិធីអន្តរជាតិ
CMAC បានចុះប្រមូល និងរក្សាទុកភស្តុតាងពីតំបន់រងផលប៉ះពាល់ ដោយរួមមានការថតរូប កំណត់ទីតាំង ប្រមូលសំណាក អំបែងគ្រាប់ និងយុទ្ធភណ្ឌ ព្រមទាំងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
លោក ហេង រតនា បានថ្លែងថា ការស្រាវជ្រាវត្រូវធ្វើឱ្យបានឆាប់ ព្រោះវត្ថុតាង សាក្សី និងព័ត៌មានសំខាន់ៗអាចបាត់បង់ ឬផ្លាស់ប្ដូរទៅតាមពេលវេលា។
ក្រុមការងារ CMAC បានចំណាយពេលប្រមាណ៦ទៅ៧ខែធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ភស្តុតាងនៅទីតាំងជាក់ស្ដែង ដោយអនុវត្តតាមស្តង់ដារសកម្មភាពមីនជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ការបញ្ជូនករណីទៅ OPCW ជាផ្នែកមួយនៃដំណើរការស្វែងរកការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។
ទោះជាយ៉ាងណា ការសន្និដ្ឋានជាផ្លូវការអំពីការរំលោភអនុសញ្ញាអាវុធគីមីនឹងអាស្រ័យលើការពិនិត្យភស្តុតាង លទ្ធផលវិភាគ និងនីតិវិធីរបស់ស្ថាប័នអន្តរជាតិពាក់ព័ន្ធ៕

រឿងរ៉ាវពាក់ព័ន្ធនឹងការចោទប្រកាន់រឿង «អាវុធគីមី» នៅក្នុងគ្រាប់កាំភ្លើងធំធុន ១៥៥ មីលីម៉ែត្រ (155mm) របស់កងទ័ពភូមិន្ទថៃ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ [1] (https://www.thaienquirer.com/57683/thai-army-admits-using-white-phosphorus-in-cambodia-clashes-insists-it-is-not-a-chemical-weapon/), [2] (https://www.facebook.com/cnc.news.kh/posts/video-the-thai-military-used-155mm-artillery-shells-containing-m46-cluster-sub-m/1201019472062387/)ទាក់ទងនឹងករណីគ្រាប់ ១៥៥ មម នេះ មានការបកស្រាយ និងការលើកឡើងផ្ទុយគ្នារវាងភាគីកម្ពុជា និងថៃ ដូចខាងក្រោម៖១. ការរកឃើញ និងការចោទប្រកាន់ពីភាគីកម្ពុជាការរកឃើញគ្រាប់ហ្វូស្វ័រ ស (White Phosphorus): មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយលោក ហេង រតនា បានរកឃើញសំណល់គ្រាប់កាំភ្លើងធំធុន ១៥៥ មម របស់ថៃ បាញ់ចូលមកក្នុងទឹកដីកម្ពុជា (ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ប្រាសាទព្រះវិហារ)។ អ្នកជំនាញស៊ីម៉ាក់បានបញ្ជាក់ថា គ្រាប់ទាំងនោះមានផ្ទុកសារធាតុហ្វូស្វ័រ ស (WP) ដែលបង្កើតជាផ្សែងពុល និងបង្កជាអគ្គិភ័យ។ [1] (https://www.facebook.com/Cambodianess/posts/cmac-founds-a-smoke-projectile-containing-combustible-and-toxic-gasaccording-to-/1343915547241163/), [2] (https://www.thaipbsworld.com/thailand-cambodia-standoff/thai-army-denies-use-of-white-phosphorus-munitions-against-cambodian-civilians), [3] (https://www.khmertimeskh.com/502022799/cmac-chief-says-chemical-substances-found-in-war-affected-areas-complaint-filed-with-opcw/), [4] (https://www.intellinews.com/thai-army-confirms-white-phosphorus-use-in-border-fighting-396974/)ផលប៉ះពាល់៖ ភាគីកម្ពុជាបានលើកឡើងថា សារធាតុគីមី និងផ្សែងពុលដែលចេញពីគ្រាប់យុទ្ធភណ្ឌទាំងនេះ បានបង្កផលប៉ះពាល់ដល់កងទ័ព នគរបាល និងធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ជិត ៤០០ នាក់ រងគ្រោះថ្នាក់ ព្រមទាំងធ្វើឱ្យខូចខាតដល់បរិស្ថាន និងប្រភពទឹក។ [1] (https://freshnews.com.kh/localnews/440996-2026-09-12-16-27-00), [2] (https://www.facebook.com/khmertimes/posts/heng-ratana-said-chemical-substances-had-been-found-in-multiple-war-affected-are/1125531059816806/), [3] (https://www.khmertimeskh.com/502022799/cmac-chief-says-chemical-substances-found-in-war-affected-areas-complaint-filed-with-opcw/)ការដាក់ពាក្យប្តឹង៖ កម្ពុជាបានសម្រេចចិត្តដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានទីស្នាក់ការនៅប្រទេសហូឡង់ ដើម្បីស្វែងរកការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវជាអន្តរជាតិ។ [1] (https://phnompenhpost.com/national/cambodia-files-opcw-complaint-over-allegations-thai-forces-employed-chemical-weapons/), [2] (https://freshnews.com.kh/localnews/440996-2026-09-12-16-27-00)២. ការបកស្រាយ និងការបដិសេធពីភាគីថៃការទទួលស្គាល់ការប្រើប្រាស់៖ កងទ័ពភូមិន្ទថៃ តាមរយៈអ្នកនាំពាក្យ លោកស្រី លោកឧត្តមសេនីយ៍ទោ Winthai Suvaree បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រើប្រាស់គ្រាប់បែកផ្សែង ហ្វូស្វ័រ ស (WP) ធុន ១៥៥ មម មែន។ [1] (https://kiripost.com/stories/thai-army-admits-using-white-phosphorus-in-border-clash), [2] (https://www.thaienquirer.com/57683/thai-army-admits-using-white-phosphorus-in-cambodia-clashes-insists-it-is-not-a-chemical-weapon/)ការបដិសេធថាជាអាវុធគីមី៖ ទោះជាយ៉ាងណា ថៃបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់ថាវាជា "អាវុធគីមី"។ ភាគីថៃបានពន្យល់ថា តាមបទដ្ឋានគតិយុត្តនៃអនុសញ្ញាស្តីពីអាវុធគីមី (CWC) សារធាតុហ្វូស្វ័រ ស (White Phosphorus) មិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនោះទេ។ គោលបំណងចម្បងនៃការប្រើប្រាស់គ្រាប់នេះ គឺដើម្បីបង្កើតជាផ្សែងបិទបាំង បំភ្លឺទីវាល និងដុតកម្ទេចគោលដៅយោធាប៉ុណ្ណោះ ដែលវារក្សាទុក និងប្រើប្រាស់ដោយស្របច្បាប់ដោយកងទ័ពជាច្រើននៅលើពិភពលោក។ [1] (https://world.thaipbs.or.th/detail/58592), [2] (https://thainews.prd.go.th/nbtworld/news/view/1502153/?bid=1), [3] (https://www.thaipbsworld.com/thailand-cambodia-standoff/thai-army-denies-use-of-white-phosphorus-munitions-against-cambodian-civilians)ការអនុវត្តច្បាប់សង្រ្គាម៖ ថៃបានអះអាងថា ខ្លួនមិនដែលប្រើប្រាស់អាវុធនេះតម្រង់ទៅលើប្រជាជនស៊ីវិលឡើយ ហើយការបាញ់ប្រហារទាំងអស់គឺធ្វើឡើងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងតម្រង់ទៅតែលើគោលដៅយោធាប៉ុណ្ណោះ។ [1] (https://www.thaienquirer.com/57683/thai-army-admits-using-white-phosphorus-in-cambodia-clashes-insists-it-is-not-a-chemical-weapon/), [2] (https://world.thaipbs.or.th/detail/58592)៣. ស្ថានភាពបច្ចុប្បន្ន និងទិដ្ឋភាពអន្តរជាតិនៅក្នុងច្បាប់អន្តរជាតិ សារធាតុ White Phosphorus ស្ថិតក្នុងតំបន់ពណ៌ប្រផេះ (Grey area)។ វាមិនត្រូវបានហាមឃាត់ទាំងស្រុងដូចជាឧស្ម័នភ័យព្រួយ (Sarin) ឬឧស្ម័នស្ពៃខ្មៅ (Mustard gas) នោះទេ ប្រសិនបើប្រើសម្រាប់គោលបំណងបង្កើតផ្សែង ឬបំភ្លឺ។ ប៉ុន្តែ ការប្រើប្រាស់វាប្រឆាំងនឹងមនុស្ស ឬនៅក្នុងតំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ ត្រូវបានចាត់ទុកថាជាការរំលោភលើច្បាប់សង្រ្គាម និងពិធីសារទី៣ នៃអនុសញ្ញាស្តីពីអាវុធធម្មតាមួយចំនួន (CCW Protocol III)។ [1] (https://www.thaienquirer.com/57683/thai-army-admits-using-white-phosphorus-in-cambodia-clashes-insists-it-is-not-a-chemical-weapon/), [2] (https://www.khmertimeskh.com/502022799/cmac-chief-says-chemical-substances-found-in-war-affected-areas-complaint-filed-with-opcw/)បច្ចុប្បន្ន ករណីចោទប្រកាន់នេះកំពុងស្ថិតក្រោមការរង់ចាំការពិនិត្យ និងការសម្រេចជាផ្លូវការពីសំណាក់អង្គការអន្តរជាតិ OPCW

ហ៊ុល ម៉ារ៉ា  is with Hul Mara. 6m  · រុញអោយផ្ទប់ជញ្ជាំង បានវាញិន កំលាំងក៏វាសារភាពដែរថា យោធាខ្មែរ ប្រែប្រួលស្មានមិនដល់ ! ប្រាផាស សនចៃឌី បានថ្លែងនៅថ្ងៃទី ១៣ ខែកញ្ញានេះថា : ថៃមិនមានបំណងចង់បានទឹកដីប្រទេសកម្ពុជានោះទេ ប្រសិនបើកម្ពុជាចង់ដោះស្រាយបញ្ហាលើតុចរចា ថៃយល់ព្រមត្រឡប់ពិភាក្សាគ្នាវិញតែលើផ្លូវចរចារទ្វេភាគីតែប៉ុណ្ណោះ ។ ថៃតែងចង់អោយបញ្ហាព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ប្រជាជនអាចមានទំនាក់ទំនងរកស៊ីជាមួយគ្នាជាថ្មី ។ ថៃសន្យាថានឹងមិនប្រើកម្លាំងដោះស្រាយបញ្ហាព្រំដែនទៀតឡើយ ។ ដូច្នេះសូមអោយភាគីកម្ពុជាយកភស្តុតាង មាត្រដ្ឋានផែនទី និងច្បាប់មកដោះស្រាយគ្នាតាមយន្តការទ្វេភាគីជាមួយថៃ  ហើយសូមភាគីកម្ពុជាឈប់បន្តលាតត្រដាងរឿងយោធាថៃឈ្លានពានទឹកដីកម្ពុជា ។

ไทยในเกมโลก
🔥 Thailand reveals evidence! Points out that the area of Phra Wihara was used for military purposes, urges investigation from all parties
The issue of "Preah Vihear" is heating up again after the Thai side released information claiming to have aerial photos, coordinates, and weapon images, which may be related to the use of the area around the Preah Vihear Temple for military purposes.
Thailand emphasized that the issue of damage to World Heritage should be investigated based on real evidence, not just one-sided claims, and proposed a neutral investigation into where the weapons are, from which point they were fired, and how the incident occurred.
⚠️ This is not just a border dispute, because when it involves "World Heritage," it means we are getting more and more into the eyes of the international community.
👉 This match is crucial for Thailand to compete both on the ground and in the information field to the world's eyes

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព 2h  · នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានចូលរួមផ្សព្វផ្សាយពីបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) និងការងារបោសសម្អាតមីន ព្រមទាំងបានដាក់បង្ហាញសម្ភារ បរិក្ខារបច្ចេកទេសបោសសម្អាតមីន និងគ្រឿងបំពាក់សុវត្ថិភាពកងកម្លាំង ក្នុងកម្មវិធី «ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ» ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ไทยในเกมโลก
🇹🇭🇰🇭 ไทย–กัมพูชาเปิดอีกสมรภูมิ! เตรียมขึ้นโต๊ะ UNCLOS ที่สิงคโปร์ ปมเขตแดนทางทะเล
ข้อ… See more
🇹🇭🇰🇭 Thailand – Cambodia opens another battle! Prepare to board UNCLOS table at Singapore, maritime border junction.
The latest information on 12 Sep 2569 states that Thailand is preparing to attend a meeting of the reconciliation process under the United Nations Convention on the Law of the Sea with Cambodia in Singapore. The first official meeting will be held on 15 Sep. Each side will make a statement expressing their position. While Thai side reiterates the guidelines that they must manage the maritime border clearly first, then talk about sharing resources.

ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះខាងថៃផ្សាយច្រើនសន្ធឹកសន្ធាប់អំពី តុលាការសមុទ្រដែលនឹងដំណើរនៅថ្ងៃស្អែកនេះ នៅសាំងហ្គាពួ។ ខាងថៃ គេបានប្រកាសជំហរទៅដល់ប្រជាជនថៃ និងក៍ដូចជា ឲ្យកម្ពុជាដឹងថា ថៃនៅតែរក្សាជំហរដដែល និងគំរាមថា បើកម្ពុជាចង់បានសន្តិភាពត្រូវតែ ចរចារ ២ ភាគីឡើងវិញ។ ជំហររបស់ថៃ គឺ៖ ទី១ ត្រូវតែ ដោះស្រាយបញ្ហាព្រំដែនទឹកឲ្យច្បាស់លាស់សិន ទើប ទី២៖ តុលាការសមុទ្រអាចឈានចូលដល់ ការបែងចែកធនធានសមុទ្ររវាងកម្ពុជា និង ថៃ។ រដ្ឋាភិបាលអនុទីន សន្យាពេលឃោសនាបោះឆ្នោតថាបើឈ្នះឆ្នោតគេនឹងលុប MOU នោះចោលភ្លាម ដោយ លើកទ័ពចូលមកគ្រប់គ្រងកោះគុត និងព្រំដែនទឹកជាផ្លូវការ ពីព្រោះ MOU នោះហាមការ ចល័តទ័ព រង់ចាំគណកម្មាធិការវាស់វែងព្រំដែនសិន។.....

Chan Born
15 August at 06:33
សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ខាងតុលាការសមុទ្រ UNCLOS ឈានដល់កម្រិតតែងតាំង ប្រធានអ្នកសម្របសម្រូល ដែលជាជនជាតិ អូស្រ្តាលី ធ្លាប់ជាទូតអូស្រ្តាលីប្រចាំនៅថៃ។ កម្ពុជាសម្តែងពេញចិត្តថានេះជាជំហានវិជ្ជមានដ៍ល្អ។ ខាងថៃក៍សម្តែងការរីករាយ ពីព្រោះជាប់គាំងរាប់ខែដោយសារ ពិបាករកមនុស្សដែលអព្យាក្រិតដូចគាត់។ ខាងប្រទេស ថៃ ចេញសារ ចំនូន ០៣ ដែលមាន រូបថតសើចញញឹម រវាងគូរសត្រូវសួរពូជ ២ នាក់ គឺអានុទីន និង តាក់ស៊ីន ដែលបង្ហាញខ្លឹមសារថា " ការផ្ញើសារនយោបាយក្នុងស្រុក និងការផ្សះផ្សារជាតិ, ការត្រៀមលក្ខណៈនិងការបញ្ជូនសញ្ញាទន់ភ្លន់រឿងព្រំដែនសមុទ្រ និង ទំនាក់ទំនងបុគ្គល និងការបែងចែកឥទ្ធិពល"។ គោលនយោបាយតាកស៊ីន ទាមទារយក ប្រយោជន៍ពីដែនសមុទ្រ ៨០% និងឲ្យកម្ពុជា ២០%។ នយោបាយអានុទីន ទាមទារយក ១០០% ឲ្យកម្ពុជា ០% តាមរយៈការ លុបចោល MOU ដែនសមុទ្រ។ ពេលកម្ពុជាសម្រេចចិត្ត លែងយោគយល់ ចិត្តល្អជ្រុល គឺប្តឹងទៅតុលាការសមុទ្រ ទាមទារ យក ១០០% ដូច្នេះ តើតុលាការនេះ នឹងដំណើរបែបណា?

ស៊ន សុភក្រ្ត-Sorn Sopheak 47m  · ក្រសួងព័ត៌មាន បានជូនដំណឹងពីការរៀបចំផ្សាយផ្ទាល់ពីកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា!

Everything Hmong
He had about 60 security cameras watching almost every corner of the temple. He was constantly checking them, even when he was getting intimate with the woman. He was also well known for creating and selling Buddhist protection amulets, including the popular “Above Fate” (Nuea Duang) amulet. But in the end, nothing could protect him.
Phra Wachirayan Wi, also known as Luang Pho Atichot, the former abbot of Wat Phutthaisawan in Thailand, was reportedly very cautious about security. Thai police said there were about 60 CCTV cameras around the temple and even inside the monk’s quarters, with three screens set up where he regularly sat so he could monitor the cameras in real time.
With so many cameras watching the temple, it seems he was always trying to know who was coming and going. According to reports, the only time Luang Pho Atichot did not check the cameras was when he was eating. Police reportedly said they were able to enter the temple and arrest him while he was eating. Otherwise, he might have escaped.
He created and sold amulets that people believed could protect them and bring them good fortune.
But in the end, all those cameras and amulets could not protect him from the law.
What do you think about this story?
Share your thoughts in the comments.

Border Report 4m  · សៀម មានរបាយការណ៍ថា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសាងសង់ផ្លូវយុទ្ធសាស្ត្រខាងសៀម បានចូលទៅក្នុងតំបន់តាមបណ្ដោយ ច្រកសាក់ងាំ–ច្រកកដូន–ច្រកដារ៉ាកា–ភ្នំបេង ដើម្បីត្រៀមដាក់លួសបន្លាតាមខ្សែព្រំដែន។ ប៉ុន្តែពេលចូលទៅដល់ បានរកឃើញថា កម្ពុជាបានជីក កូដាក់រថក្រោះ និងដាក់ លួសបន្លា តាមបណ្ដោយកូនោះរួចហើយ ជាច្រើនគីឡូម៉ែត្រ។ សៀមមើលថា ខ្សែការពារនេះវាបានថាយើងរំលោភចូលទៅក្នុងតំបន់ដែលវាអះអាងសិទ្ធិ ហើយអាចក្លាយជាចំណុចតានតឹងថ្មីមួយតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។ខាងឧត្តរ

ខាងថៃបន្តផ្សព្វផ្សាយអំពី រឿងអាស្រូវផ្លូវភេទរបស់ ព្រះចៅអធិការវត្ត ជាមួយស្រីស្នេហ៍ ដើម្បីទំលាក់ អានុទីនចេញពីដំណែងជានាយករដ្ឋមន្រ្តី។ សង្រ្គាជវត្តនេះមាន បំពាក់កាមេរ៉ា ៦០ គ្រាប់ សម្រាប់មើលគ្រប់ទីសទីក្នុងវត្ត។ សង្ឃនេះ មាន TVs ធំៗសម្រាប់ចាប់រូបភាពពីកាមេរ៉ា។ ខាងស្រី ឈ្មោះ នាង អេ អាយុ ៤៧ ឆ្នាំ មេម៉ាយ ប្តីងាប់ចោល នៅសល់ កូន​៣ នាក់ក្នុងបន្ទុក ធ្វើឲ្យនាងពិបាកចិត្ត ក៍ទៅរកគ្រូបញ្ចុះមន្តអាគមន៍ រហូតនាងក្លាយជា អ្នកមានស្តុកស្តុម មានផ្ទះនៅ មានអ្នកបំរើ អ្នកដាំបាយ។ ក្រៅពីរួមភេទជាមួយ សង្ឃនេះ នាងនៅមានរួមភេទជាមួយ ចៅអធិការវត្តសឹងគ្រប់វត្ត និង ចុងក្រោយ គេរកឃើញនាង រួមភេទជា ក្រុម ដែល ស្រី១ នាក់ ប្រុស ២ នាក់។ នេះជា ប្រព័ន្ធ Scamer មួយនៅប្រទេសថៃ ដែលគេរកស៊ី លក់រូបបន្តោងព្រះ រកស៊ីថតវិដេអូស៊ិច ដើម្បីលក់ដូរ...

Fresh News
ពលរដ្ឋថៃ ទទួលស្គាល់ថា របងព្រំដែននៅកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា-ថៃ វាស់វែងរួចរាល់នោះ ធ្វើឱ្យបាត់ដីចម្ការខ្លះមកខាងកម្ពុជា តែពួកគេទទួលយកជាថ្នូររក្សាសន្តិសុខ
(ថៃ)៖ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសាព័ត៌មានបារាំង AFP ប្រចាំប្រទេសថៃ បានចុះទៅយកព័ត៌មានដោយផ្ទាល់ខេត្តច័ន្ទបុរី របស់ថៃ ជាប់ខេត្តបាត់ដំបង ប្រទេសកម្ពុជា កន្លែងដែលកងទ័ពថៃ បានធ្វើរបងព្រំដែន។ អ្នកសារព័ត៌មាន បានជួបសម្ភាសន៍ជាមួយពលរដ្ឋមួយចំនួនមានដីស្រែចម្ការជាប់ព្រំដែន ហើយពួកគេ បានទទួលស្គាល់ថា ការធ្វើរបងព្រំដែននៅកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា-ថៃ វាស់វែងរួចរាល់ដោយផ្អែកលើបង្គោល និងផែនទីបន្សល់ពីសម័យបារាំងនេះ បានបាត់ដីមួយចំនួនទៅខាងកម្ពុជា តែគេមិនទោមនស្សនោះទេ ព្រោះគេយល់ថាជាការពង្រឹងសន្តិសុខតាមព្រំដែម។
យោងតាមការចេញផ្សាយរបស់ AFP បានរៀបរាប់ថា កងទ័ពថៃ បានធ្វើរបងព្រំដែនពីបេតុងដោយមានបន្លាលួសរុំជារង្វង់នៅខាងលើ បន្ទាប់ពីសង្រ្គាមនៅតំបន់ព្រំដែនរវាងប្រទេសទាំង២ កាលពីឆ្នាំ២០២៥។ ជញ្ជាំងព្រំដែននេះ មានប្រវែង១គីឡូម៉ែត្រ គឺជាដំណាក់កាលទី១ នៃការសាងសង់ជញ្ជាំងព្រំដែនមានប្រវែងសរុប ៨,៤គីឡូម៉ែត្រ នៅភាគខាងកើតនៃប្រទេស ជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ កន្លែងធ្វើរបងនេះ ជាកន្លែងដែលគណៈកម្មការព្រំដែនកម្ពុជា និងថៃ បានវាស់វែងរួចរាល់ និងព្រមព្រៀងគ្នាទទួលស្គាល់ ដោយផ្អែកលើបង្គោលព្រំដែន និងផែនទីបន្សល់ទុកពីសម័យបារាំង។
ជញ្ជាំងនេះមានកម្ពស់ ៣,៦ម៉ែត្រ ធ្វើឡើងពីបេតង់ សំណាញ់ដែក និងមានបន្លាលួសរុំជារង្វង់នៅលើដោយលាតសន្ធឹងកាត់តាមដីស្រែចម្ការ នៅក្នុងខេត្តច័ន្ទបុរី។
«យើងសាងសង់ជញ្ជាំងព្រំដែននេះឡើងដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ តួយ៉ាងដូចជាការរត់ពន្ធទំនិញ និងការជួញដូរមនុស្ស»។ នេះជាការគូសបញ្ជាក់របសលោក Prachya Hantiem មេបញ្ជាការ នៃកងកម្លាំងជើងទឹកថៃ ក្នុងខេត្តច័ន្ទបុរី ប្រាប់ AFP អំឡុងដំណើរទស្សនកិច្ចមួយកាលពីថ្ងៃទី១០ ខែកញ្ញា។ 
AFP បានរៀបរាប់ទៀតថា ថៃ និងកម្ពុជាមានជម្លោះនឹងគ្នាអស់រយៈពេលរាប់ទសវត្សរ៍មកហើយជុំវិញការកំណត់ព្រំដែនប្រវែង ៨០០គីឡូម៉ែត្ររវាងប្រទេសទាំង២ ហើយបានផ្ទុះជម្លោះប្រដាប់អាវុធនឹងគ្នាកាលពីខែកក្កដា ​និងខែធ្នូ ឆ្នាំ២០២៥។ ប្រទេសជិតខាងទាំង២ បានចុះហត្ថលេខាលើបទឈប់បាញ់មួយកាលពីចុងខែធ្នូ ឆ្នាំដដែល ប៉ុន្តែភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់។ 

ស្ថិតនៅមិនឆ្ងាយពីជញ្ជាំងព្រំដែន គឺជាភូមិតូចមួយ ដែលមានប្រជាជនប្រហែល២០០នាក់រស់នៅ។ អ្នកភូមិនេះ បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានធ្វើឱ្យពួកគេបាត់បង់ដីស្រែចម្ការ តែពួកគេអាចទទួលយកបាន។

«យើងអាចទទួលយកបាន។ យើងសុខចិត្តបាត់បង់ដីមួយចំនួនដើម្បីទទួលបានសន្តិសុខ»។ នេះជាការលើកឡើងរបស់អ្នកភូមិម្នាក់ឈ្មោះ Suwin Muangmeung។ ស្ត្រីរូបនេះបានទទួលស្គាល់ថា រូបនាងមិនដឹងនោះទេថា ព្រំដែនស្ថិតនៅទីណាឱ្យប្រាកដ។ 
ជាមួយគ្នានេះ មេភូមិម្នាក់ឈ្មោះ Itchira Aranchaiyasiri បាននិយាយថា ការសាងសង់ជញ្ជាំងព្រំដែនបានផ្ដល់ឱ្យរូបលោកនូវអារម្មណ៍មានសន្តិសុខ ក៏ព្រោះតែការធ្វើស្រែចម្ការរបស់ប្រជាជននៅទីនោះធ្វើឡើងនៅតាមបណ្ដោយព្រំដែន។
«យើងមិនដឹងច្បាស់នោះទេ ថាតើនៅពេលណា ទើបថៃ និងកម្ពុជាផ្សះផ្សារគ្នា ឬក៏ថាតើនៅពេលណាយើងនឹងអាចមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកជាប្រក្រតីឡើងវិញ។ ប៉ុន្តែមានជញ្ជាំងព្រំដែននេះ វាធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាព»។ នេះជាការបន្ថែមរបស់លោក Itchira Aranchaiyasiri ជាមួយការទទួលស្គាល់ថា ជញ្ជាំងព្រំដែនពិតជាបង្កការរំខានមួយចំនួនពិតមែន ដ្បិតកាលពីអតីតកាល «យើងតែងតែធ្វើដំណើរទៅមកសួរសុខទុក្ខគ្នាដោយសេរី និងងាយស្រួល។ តែយ៉ាងណាក៏ដោយ យើងត្រូវរៀនសម្របខ្លួន»។ 
សូមបញ្ជាក់ថា ថៃ បានបិទព្រំដែនជាមួយកម្ពុជាបន្ទាប់ពីជម្លោះផ្ទុះឡើងដែលបានបង្ខំប្រជាជនកន្លះលាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ប្រជាជនថៃមួយចំនួនធំបានត្រឡប់ទៅផ្ទះរបស់ពួកគេ ខណៈប្រជាជនកម្ពុជាប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់កាន់ផ្ទះរបស់ពួកគេនៅឡើយ៕

No comments:

Post a Comment