ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Monday, October 1, 2018

យន្តហោះ Boeing 787 Dreamliner

ដោយសារខ្ញុំសរសេរអំពី ម៉ោងហោះ Lifespan របស់យន្តហោះចម្បាំង កាលណោះឆ្នាំ ២០០៨ ជាឆ្នាំមានសង្រ្គាមព្រំដែនជាមួយ សៀម ខ្ញុំឃើញបរទេសគេ យកយន្តហោះអាយុជាង ៧០ ឆ្នាំ មកគំរាមវ៉ៃខ្មែរ ហើយ ពេលឃើញគេសរសេរអំពី តម្លៃ យន្តហោះ ស៊ីវិល ខ្ញុំក៍លើកយកប្រធានបទនេះ មកកត់ត្រាទុក ជាពិសោធន៍.ក្នុងការវិភាគ ម៉ោងហោះ ​វិភាគតម្លៃ cost benefit analysis ..

ជាប្រភេទយន្តហោះឆ្លងទ្វីប និងជាប្រភេទយន្តហោះសណ្ឋាគារ ឬជាប្រភេទយយន្តហោះឯកជន private Jet ដែលមានបន្ទប់គេង បន្ទប់ធ្វើការ បន្ទប់ហូបបាយ ដូចគ្នាជាមួយ រថយន្តសណ្ឋាគារ bustel៊ mobile hotel និង នាវាដែលមានសណ្ឋាគារក្នុងនោះ។ 

តម្លៃយន្តហោះ Boeing 787 Dreamliner គឺ ២៣៩ លានដុល្លា ( 787-8: US$239.0M (2018) មានកៅអីអង្គុយ ២៤២ កៅអី វាអាចហោះបានចម្ងាយ ១៣,៦២១ គម តែឯកសារខ្លះថា អាចហោះបានដល់ទៅ ១៧,០០០ គម ករណីប្រើប្រេងសាំង បម្រុង។ អ្នកបើកប មាន ០២នាក់។ ធុងប្រេងក្នុង មានចំណុះ ៥,៤៩ មគីប ( សាំង ៥,៥ តោន ឬ ៥, ៥០០ លីត្រ ) និង ធុងប្រេងក្រៅមានចំណុះ ៥,៧៧ ម គីប (សាំង ៥,៧៧០ លីត្រ )  សរុបសាំង ប្រមាណ ១២ តោន ដូច្នេះ យន្តហោះនេះ ស៊ីសាំងតែ ១.២ លីត្រ/គម គឺ យក ចំនួន ១២,០០០លីត្រ/ ចម្ងាយហោះ ១៣,៦២១គម ) នេះជាអ្វីគេហៅថា ជាប្រភេទយន្តហោះ ស៊ីសាំងតិច ឬ សន្សំ ប្រេងសាំង ២០%។ វាមាន ល្បឿនហោះ ៩១៣ គម/ម ( ២៥៤ម/វិនាទី) ។

យន្តហោះ យោធា មានអាយុប្រើប្រាស ៣៥ឆ្នាំ ចំណែកយន្តហោះស៊ីវិលមានអាយុប្រមាណ ៣០ ឆ្នាំ ឬ ២៧ឆ្នាំ សម្រាប់យន្តហោះមួយចំនួន។ យន្តហោះភាគច្រើនមាន ម៉ោងហោះចំនួន ១៦៥,០០០ ម៉ោង ត្រូវជា ៦,៨៧៥ ថ្ងៃ ឬ ស្មើរនឹង ១៩ ឆ្នាំ ចំណែក យន្តហោះ Boeing 787 Dreamliner មិនត្រូវគេប្រាប់ឲ្យដឹងឡើយ តែខាងក្រុមហ៊ុន និងខាងអ្នកវិភាគ គេថា វាមាន តម្លៃហោះ ៧៤,០០០ ដុល្លា/ម៉ ( USD 74,000 per fly hour)  តាមតម្លៃនេះ យន្តហោះ រកស៊ីរយៈពេល តែ ០៤ឆ្នាំគេនឹងទទួលបានប្រាក់ ២៦០ លានដុល្លា។

មានការវិភាគអំពីតម្លៃជួលយន្តហោះ ខ្លះថា ភ្នំពេញ អាឡាស្កា ញូយ៉ក ហោះ ១៩ ម៉ោង X ៧៣,០០០ ដុល្លា​= ១,៣៨៧,០០០ ដុល្លា និង ញូយ៉ក អាឡាស្កា ភ្នំពេញ ហោះ ២០ ម៉ោង ត្រូវជា ១,៤៦០.០០០ ដុល្លា សរុុបទៅ ២,៨ លានដុល្លា ថ្ងៃឈ្នួល (ស្មានៗ)។ ចំណែកប្រភព​មួយទៀត គឺ ១០ថ្ងៃ X ២៤ ម៉ោង ត្រូវជា ២៤០ ម៉ោង X ៧៤,០០០ ដុល្លា ១៧,៨ លានដុល្លា។

No comments:

Post a Comment