កម្ពុជា ថៃ៖ តាំងពីម្សិលមិញ ដល់ថ្ងៃនេះ ប្រទេសថៃ បើកសមរភូមិសង្រ្គាមអរិយធម៍ (ប្រទេសស៊ីវិល័យ) ដើម្បីបង្ហាញថា កម្ពុជាជាប្រទេសគ្មានអរិយធម៍។ ប្រទេសទេសមួយ ដែលប្រជាជន ដើរស្រាត ឬ ពាក់កណ្តាលស្រាត គេហៅថាប្រទេស គ្មានអរិយធម៍ ដូច្នេះ ថៃ បានយកសម្លៀកបំពាក់ខ្មែរ បូកជាមួយ សម្លៀកបំពាក់ពួកអឺរ៉ុបបញ្ចូលគ្នា បង្កើតជាអរិយធម៍ សៀម អរិយធម៍ថៃ។ UNCESO គឺជាស្ថាបន អង្គការសហប្រជាជាតិ ដែលការពារមនុស្សជាតិ សម្បត្តិធម៍មនុស្សជាតិ កុំឲ្យប្រទេសមួយ ដែលមានអរិយធម៍ខ្ពង់ខ្ពស់ជាង ធ្វើអាណានិគមន៍ Colonization.
សង្រ្គាមអរិយធម៍ The Civilization Warfare ប្រទេសសៀមជា ប្រទេសដែលមហាក្រីក្របំផុតអំឡុងឆ្នាំ ១៨០០ ដល់ ១៩០០ កងទ័ពខ្សោយ ធ្វើសង្រ្គាមចាញ់ ប្រទេសបារាំង ប្រជាជនសៀម គ្មានខោ គ្មានអាវស្លៀកពាក់ត្រឹមត្រូវ ប្រទេសបែងចែកជាង ៦០ រដ្ឋ។ នោះជាមួលហេតុសៀមធ្វើ សៀមនីយកម្ម ឬ ទំនើបកម្មអរិយធម៍ ដោយ យកភាសាថៃ ភាសាខ្មែរ ភាសាមន បញ្ចូលគ្នាធ្វើជា ភាសាថៃតែ ១ យកសំពត់ ពីខាងខ្មែរ ខាងមន ខាងចាម បូកបញ្ជូលជាមួយ ក្រណាត់អឺរ៉ុបមកធ្វើ អាវ កើតចេញជា សម្លៀកបំពាក់់ សៀម សម័យឆ្នាំ ១៩០០។ ខាងកម្ពុជា វិញ ក៍មានប្រជាជន ដើរស្រាត គ្មានសម្លៀកបំពាក់ដូចគ្នាដែរ តែ យក ខោបារាំង មកស្លៀក ហៅថា គុយឡុត ប៉ង់តាលឡុង។ ដោយសារខ្មែរស្លៀកខោរបារាំង សៀមស្លៀកសំពត់មន សារ៉ុងសូត្ររបស់ ចាម ដួច្នេះ សៀម ចោទថាខ្មែរ លួចសម្លៀកបំពាក់់ សៀមទៅវិញ !!! នេះជា សង្រ្គាម អ្វីៗដែលផ្សព្វផ្សាយកម្រពិតណាស់។
សង្រ្គាមអរិយធម៍៖ ប្រទេស ០៤ ដែលគេគិតថាជាជនជាតិ អឺរ៉ុប បានចងសម្ព័ន្ធគ្នា ហៅថា CANZUK រួមមាន កាណាដា អូស្រ្តាលី ញូហ្សេឡែន និង អគ្លេស ដែលគេបំណងរបស់ មេដឹកនាំរដ្ឋទាំង ៤ គឺដើម្បីប្រឆាំង សហរដ្ឋអាមេរិក ដែលពួកគេ ចាត់ទុកថាជា ជនជាតិអន់ថយ។ ក្នុងបរិបទនេះ ដែលជាជំលោះពូជសាសន៍ ជំលោះនៃសង្រ្គាមអិរយធម៍ ក៍ជាមូលហេតុ អាមេរិកត្រូវតែ ទាមទារយក កាណាដា គ្រីនឡែន វេណេហ្សុយអេឡា.
សង្រ្គាមអរិយធម៍ Civilization War ជាសង្រ្គាមប្រល័យពូជសាសន៍ក្រោយបញ្ចប់សង្រ្គាមត្រជាក់ Cold War. ប្រទេសថៃ គោរពព្រះពុទ្ធសាសនាបែប ទេវតាស្រី ។ នេះជាសាសនាផ្ទុះពី ការគោរពព្រះប្រុស Male God ខណះប្រជាជនថៃ គេគោរព ព្រះស្រី Female God.
សង្រ្គាមអរិយធម៍៖ ខ្ញុំឃើញមានការបកស្រាយមិនសូវ ឡូហ្សិក ដែលពួកគាត់បកស្រាយថា អាមេរិកឃោឃៅណាស់់ ចង់ដណ្តើមយក គ្រីនឡែន Greenland អាមេរិកល្មោភសង្រ្គាម...។ ខ្ញុំបានរកឃើញមានឯកសារសម្ងាត់ផ្នែកយោធា ដែលប្រទេស ០៤ ចងសម្ព័ន្ធមិត្តយោធា ធ្វើការឡោមព័ទ្ធ សហរដ្ឋអាមេរិក ដែលប្រទេសទាំង ៤ នោះគឺ អង់គ្លេសគេគិតថាពួកគេជាជនជាតិដើម ធ្លាប់គ្រប់គ្រងអាមេរិក, ប្រទេសកាណាដា គេគិតថាពួកក៍ជាជនជាតិដើមអំបូរអឺរ៉ុប ចំណែក អូស្រា្តលីគេគិតពូជគេជាជនជាតិដើម គេមិនបានកាត់ទ្វីបអូស្រ្តាលីចេញគេ គឺគេទុកអូស្រា្តលីជាទ្វីបអឺរ៉ុប ញូហ្សេណែនដូចគ្នាដែរ។ ផ្នែកវប្បធម៍ ក៍អឺរ៉ុបកំពុងគៀបអាមេរិក នៅ UNs ក៍ពួកអឺរ៉ុបគៀបអាមេរិក ចំណុចពីសេស ១ ទៀត គឺ អឺរ៉ុប ហាមសមាជិកខ្លួនធ្វើទំនើបកម្មយោធា ចំណាយលុយលើយោធា ដើម្បីឲ្យ អាមេរិក ប្រឹងដល់ ខ្សោះខ្យល់ !!! ដោយសារ ពួកគេឡោមព័ទ្ធអាមេរិក បែបនេះ បានជា អាមេរិក ត្រូវតែ យកឪ្យបាន កាណាដា គ្រីនឡែន..ប៉ាណាម៉ា.
សង្រ្គាមអរិយធម៍--«សង្គ្រាមអរិយធម៌» (The Clash of Civilizations) គឺជាទ្រឹស្តីនយោបាយសកលលោកមួយ ដែលអះអាងថា ជម្លោះនានានៅក្នុងពិភពលោកក្រោយសម័យសង្គ្រាមត្រជាក់ នឹងមិនកើតឡើងដោយសារមនោគមវិជ្ជាឡើយ ប៉ុន្តែគឺបណ្តាលមកពីភាពខុសគ្នានៃវប្បធម៌ និងអរិយធម៌រវាងប្រជាជាតិធំៗ។ទ្រឹស្តីនេះត្រូវបានលើកឡើងដំបូងដោយអ្នកប្រាជ្ញនយោបាយអាមេរិក លោក [Samuel P. Huntington]. យោងតាមប្រវត្តិសាស្រ្តខ្មែរ ប្រទេសសៀម បានបើកធ្វើសង្រ្គាមអរិយធម៍ឆ្នាំ ១៨៦០ ដោយ លោកឡើងនូវ ទ្រឹស្តីថា ខ្មែរ គឺជា ខម ដែលក្នុងន័យនេះ ខម គឺសៀម ហើយ សៀម មានចំណែកកសាង មហាអង្គរ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ។ នៅឆ្នាំ ២០០៨ ប្រទេស ឡើងឡើងពី ប្រាសាទតាមនតូច តាមនធំ តាក្របី ដើម្បីទាមទារសិទ្ធិថា ជនជាតិ មន ជាអ្នករួមចំណែកកសាងប្រាសាទទំាងនោះដែរ ដូច្នេះ ពេលនេះ ពួកគេទាមទារសិទ្ធិចុះបញ្ជី។
សង្រ្គាមអរិយធម៍ Civilization War៖ កាសែតធំៗរបស់ថៃ បានចេញ នូវប្រវត្តិសាស្រ្តមួយ ដើម្បី លុបបំបាត់ចំណុចអាក្រក់របស់ខ្លួន ប្រាប់ទៅសកលលោកថា ប្រទេស សៀម ពីដើម និង ប្រទេសថៃ ថ្ងៃនេះ គឺជា ប្រទេសតែ ១ ។ តាមពិត តាមឯកសារប្រវត្តិសាស្រ្ត ប្រទេសសៀម បានរលាយសឹងតែបាត់បង់ នៅ ឆ្នាំ ១៩០២ ដោយសារ ព្រះរាជាណាចក្រ សុងក្លា បាតានី របស់ឥស្លាម មានកម្លាំងខ្លាំងក្លាជាងទាំងរដ្ឋបាល ទាំងយោធា។ សន្ធិសញ្ញាព្រំដែន ពេលនោះ គឺធ្វើឡើង រវាង បារាំង និង សៀម ដោយបារាំង ទាមទារ កំណត់ព្រំំដែន កាត់ទឹកដី នៃ ប្រទេស សុខក្លា បាតានី មកបញ្ជូលជាទឹកដីប្រទេស កម្ពុជាសព្វថ្ងៃនេះ គឺ ខេត្ត កោះកុង។ ដោយសារហេតុនេះ ស្តេចប្រទេសសុងក្លា ប៉ាតានី ដែលជាស្តេច ឥស្លាមក៍ចូលមក រៀនអភិសេកជាមួយ ស្តេចសៀម ដើម្បី សមាហរណកម្មទឹកដី ភាគខាងត្បូង។ ហេតុនេះ ខេត្តក្នុងផែនទីនេះ មិនមែនជាខេត្តរបស់ សៀមទេ គឺជាខេត្តរបស់ ថៃភាគខាងត្បូង ឬ សុងក្លា -- នេះជាមូលហេតុនៃការបះបោរផ្តាច់ទឹកដីនៅថៃ ភាគខាងត្បូង ។
ស្វែងយល់អំពីសង្រ្គាមអរិយធម៍ ឬ សង្រ្គាមវប្បធម៍ The Civilization War or Culture War ជាសង្រ្គាមរវាងប្រជាជាតិមួយ រវាងវប្បធម៍មួយ រវាងសាសនាមួយ ប្រឆាំង ប្រជាជាតិមួយផ្សេង ប្រឆាំង វប្បធម៍មួយផ្សេងទៀត ឬ សាសនាមួយផ្សេងទៀត ដូចជា ករណីសង្រ្គាម ៧០ ប្រទេស ប្រឆាំងជាមួយ ប្រទេសរុស្សី ដែលមិនមែនជាសង្រ្គាម រវាង រុស្សី អ៊ុយក្រែនឡើយ។ ជា ឧ.មួយទៀតគឺ សង្រ្គាមរវាង ជនជាតិការែន ថៃ ជាមួយ ជនជាតិការែន ភូមារ ដែលមានការទំលាក់គ្រាប់បែកដោយ រដ្ឋាភិបាលណៃពិដោរ ទៅលើ អតីតមូលដ្ឋានទ័ពរបស់ខ្លួនដែលត្រូវពួកបះបោរការែនវាយគ្រប់គ្រងបាន ដូច្នេះ វាមិនមនជាសង្រ្គាម រវាង ថៃ និង ភូមារទេ គឺថៃជួយការែនថៃ ចំណែកភូមារជួយការែនភូមារ។ នៅកម្ពុជាពេលនេះឆ្នាំ ២០២៥ ជួបរឿងដូចគ្នាដែរ មិនមែនជាជំលោះរវាង កម្ពុជា និង ថៃទេ តែ ម៉ាឡេស៊ីដែលមានឈាមជ័រជាសៀម គេចូលមកជួយ ប្រទេសថៃដែរ ! ជនជាតិការ៉ែនថៃ ក៍គេជួយផ្សាយពត័មានលើកតម្លើងថៃដែរ ចំណែកជនជាតិឡាវ ក៍ដូចគ្នាសុទ្ធតែជួយគាំពារប្រទេសថៃ ដូច្នេះនេះជាបរិបទនៃសង្រ្គាមវប្បធម៍ ឬសង្រ្គាមអរិយធម៍ ដែលប្រជាជាតិនីមួយ ត្រូវតែការពារប្រាសាទ ត្រូវតែយកបញ្ហាទៅដាក់នៅ UNESCO . UNSECURITY Council
មហាសង្រ្កាន្តជនជាតិខ្មែរ៖ ប្រទេសថៃ កំណត់យកបុណ្យសង្រ្កានពីថ្ងៃទី ១ មេសា ដល់ ១៦ មេសា ចំណែក កម្ពុជា កំណត់យកថ្ងៃទី ១៣ ឬ ១៤ មេសា ធ្វើជាថ្ងៃ មហាសង្រ្គាន្តសម្រាប់ជនជាតិខ្មែរទៅគ្រប់ទិសទី មិនថានៅថៃ លាវ កម្ពុជាក្រោម និង ខ្មែរកណ្តាលឡើយ ។ ការកំណត់នេះទោបី យកថ្ងៃទី ១៣ មេសា តែ ប្រជាជនខ្មែរចាប់ផ្តើមលេងសប្បាយជាមួយល្បែងប្រពៃណី និងល្បែងប្រជាប្រិយចាប់ពីថ្ងៃទី ០១ មេសាដូចថៃដែរ។ នេះជាបរិបទនៃសង្រ្គាមអរិយធម៍--Clash of Civilizations Or War of Civilizations នេះជាបរិបទនៃសង្រ្គាមដែលដណ្តើមគ្នាកំណត់នូវ អត្តសញ្ញាណនៃវប្បធម៍ និង អត្តសញ្ញាណនៃសាសនារៀងខ្លួន ដើម្បីប្រយុទ្ធក្រោយពេលសង្រ្គាមត្រជាក់ ដែលយោងតាមអ្នកវិទ្យាសាស្រ្តនយោបាយអាមេរិកកាំង Samuel P. Huntington លោកអះអាងថា ថ្ងៃខាងមុខ មិនមែនជាសង្រ្គាមរវាងប្រទេសនឹងប្រទេសឡើយ តែជាសង្រ្គាមរវាងវប្បធម៍នឹងវប្បធម៍ ។ ជំលោះនេះបង្ហាញច្បាស់ឡើង តាមរយៈការកំណត់ឡើងវិញនូវ សណ្តាប់ធ្នាប់ពិភពលោក The Clash of Civilizations and the Remaking of World Order
ខែមុនខ្ញុំបានផ្សាយអំពីសង្រ្គាមអរិយធម៍ The Civilization War នៅប្រទេសថៃ ដែល ប្រជាជនមានវប្បធម៍ឥស្លាមដូចគ្នា ស្កាត់ជួបគ្នា ដើម្បីបំបែករដ្ឋ ផ្តាច់ទឹកដីភាគខាងត្បូង។ ថ្ងៃនេះ ខ្ញូំនិយាយអំពី សង្រ្គាមអរិយធម៍មួយទៀត ដែលជនជាតិ ថៃ កាត់ចិន Sino Thais លួចមានចំណងការទូតជាមួយ ប្រទេស តៃវ៉ាន់ ដែលមាន អរិយធម៍ដូចគ្នា។ បញ្ហានេះជាបញ្ហាសង្រ្គាម ជាគ្រោះមហន្តរាយសម្រាប់កម្ពុជា ក៍ដូចជា ប្រជាជនជាតិសៀម ប្រជាជន ចិន ដែរ ពីព្រោះ តៃវ៉ាន់ មានជំលោះជាប្រវត្តិសាស្រ្តជាមួយ ចិន ក្នុងបរិបទដែលថា ត៉ៃវ៉ាន់ដើរហួសបន្ទាត់ក្រហម ហ៊ានចងសម្ព័ន្ធរវាងប្រទេសថៃ និង តៃវ៉ាន់ ហួសពី ចំណងទាក់ទងផ្នែកវប្បធម៍។ សង្រ្គាម អរិយធម៍ The Civilization Warគឺជាសង្រ្គាមដែលសកលោកព្រួយបារម្ភបំផុត ពីព្រោះវាជាសង្រ្គាម សាសនា The religion war.
កម្ពុជា ថៃ សុទ្ធតែបញ្ចូនប្រតិភូ ទៅចូលរួមមហាសនិ្ធបាតអង្គការសហប្រជាជនជាតិលើកទី ៨១ នៅអាមេរិក។ ថៃ ព្រួយបារម្ភថា កម្ពុជានឹងលើករឿង ថៃឈ្លានពានកម្ពុជា ដូច្នេះ ថៃ បានបើកសមរភូមិ សង្រ្គាមអរិយធម៍ The Civilization Warfare មួយនៅក្នុងប្រទេស គឺរឿង សម្លៀកបំពាក់។
ណាវ៉ាត់៚ added a new photo.
មូលហេតុនៃការចាក់ដីលើផ្លូវប៉េតុង ចម្លើយទាំង ៣ នេះគឺដឹងគ្រប់គ្នាហើយ៖
ទី១, ប្រជាពលរដ្ឋប្រតិកម្មថាហេតុអ្វីចាក់ដីលើផ្លូវប៉េតុង វិវត្តន៍ពីស្រួលមកពិបាក។
ទី២, គេចេញបំភ្លឺហើយ គឺចាក់ដីកៀរទម្លាក់ស្ដារចិញ្ចើមផ្លូវតាមបច្ចេកទេស។
ទី៣, ធ្វើយឺតយ៉ាវ បង្កបញ្ហាដល់ការធ្វើដំណើរ ទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបសម្រុកធ្វើឆាប់ហើយ។
រឿងនេះទទួលបានចម្លើយអស់ហើយ។ ប៉ុន្តែខ្ញុំចង់បន្ថែមមួយរឿងទៀតសម្រាប់ពិចារណាទាំងអស់គ្នា «ករណីចាក់ដីលើផ្លូវប៉េតុង» មូលហេតុដែលផ្ទុះការប្រតិកម្មខ្លាំង និងដំបូងគេ គឺប្រជាពលរដ្ឋមិនបានដឹងមុនអំពីព័ត៌មានថា ចាក់ដើម្បីអី ព្រោះជាក់ស្ដែងធ្វើឱ្យគាត់ប្រឈមនឹងការធ្វើដំណើរ «ពីស្រួល មកជាពីបាក» ទើបជាហេតុផ្ទុះការប្រតិកម្មខ្លាំង។
ដូច្នេះការដែលធ្វើឱ្យប្រជាពលរដ្ឋបានជ្រាបពីព័ត៌មានមុន វាក៏កាត់បន្ថយការប្រតិកម្មបានមួយចំណែកដែរ។ ខ្ញុំធ្លាប់ឃើញប្រទេសជិតខាងមួយចំនួនគេលេងក្បាច់មួយនេះ «តាមដងផ្លូវក្នុងសហគមន៍ អាជ្ញាធរបំពាក់ក្បាលមេក្រូខ្សែកាបអុបទិច 📢 នៅលើបង្គោលភ្លើង ចម្ងាយ ៣០០ ទៅ ៥០០ម៉ែត្រ ក្នុង ១គ្រាប់»។
វាមានតួនាទីប្រកាសដំណឹងទៅដល់ប្រជាពលរដ្ឋឱ្យជ្រាបជាព័ត៌មាន មុននឹងអាជ្ញាធរដាក់ឱសានវាទចុះបំពេញ «កិច្ចអភិវឌ្ឍ ឬធ្វើបច្ចុប្បន្នភាពអ្វីមួយ»។ វាថែមទាំងមានតួនាទីប្រកាសអាសន្នអំពី ព្យាករណ៍អាកាសធាតុ ឬកិច្ចសំខាន់ៗអ្វីមួយពាក់ព័ន្ធនឹងសុខសុវត្ថិភាពភូមិឃុំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។
ឧបករណ៍នេះវាមិនមែនទំនើបលើសពីអ្វីដែលយើងគិតដល់នោះទេ មធ្យោបាយរបស់វាគឺដូចទៅនឹង ការអង្គុយកាន់ម៉ៃក្រូហ្វូន ច្រៀងខារ៉ាអូខេ ដូច្នោះឯង។
Chan Born
បដិវត្តន៍ពណ៍៖ បដិវត្តន៍គឺជាចលនារិះគន់រដ្ឋាភិបាល ងាកទើសៗ ទើសនេះ ទើសនោះគ្មានស្រាកស្រាន គឺជាចលនាមួយ ដែលក្រុមប្រឆាំងគេធ្វើ ស្ងៀម តែមិន ស្ងាត់។ យើងអត់ឃើញ បក្សប្រឆាំងធ្វើសកម្មភាពចំហរ អឺងកងទេ គឺធ្វើស្ងាត់ៗបែបហ្នឹង រិះគន់ៗៗ ជេរ ដៀល ប្រដៅ បង្ខំឲ្យកែ ដោយយកសម្លេងប្រជាជនមកធ្វើជា អាវុធ Local Community Voices ។ ប្រជាជន គឺជា បណ្តុំមនុស្សដែលភាគច្រើន ពួកគាត់ គ្មានចំណេះដឹង ចំណេះធ្វើ កិច្ចការបច្ចេកទេសទេ គឺគាត់ យល់ តែ ខុស គេហៅថា យល់ខុស។ ពួកគាត់ថា មុនចាក់ផ្លូវបេតុង ត្រូវតែធ្វើ ជើងទេ ឬ ខៀនជាមុន សិន។ បន្ទាប់ពីមានការបកស្រាយតាមបច្ចេកទេស ពួកគាត ងាកទៅ បន្ទោស រឿង ម៉េចបានជា ចាក់ដីលើផ្លូវបេតុង? ដូច្នេះ ចម្លើយ គឺ ខាងខេត្ត ខាងស្រុក គ្មានលុយបង់ថ្លៃ កៀដីឲ្យគេ បើមានលុយ គេគៀទំលាក់ទៅម្ខាង !!
ហេង រក្សា ច្រក អានសេះ
ទាហានថៃដែលបានចាប់ដៃជាមួយនឹងកងទ័ពកម្ពុជារបស់យើងអតីតកាលវាគឺជាខ្មែរដែលមានដើមកំណើតនៅខេត្តបាត់ដំបងប៉ុន្តែពួកវាភ្លេចកំណើតរស់នៅលើទឹកដីថៃយូរបែរជាឈ្លានពានទឹកដីខ្លួនឯង។នេះគឺជាប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលខ្មែរគ្នាឯងភ្លេចកំណើតហើយបែរជាដឹកនាំទ័ពមកឈ្លានពានទឹកដីខ្លួនឯងដោយសារតែពីអតីតកាលពួកនោះត្រូវបានសៀមចិញ្ចឹមក្បាលរហូតធំធាត់។បងប្អូនត្រូវចងចាំជាក់ក្នុងចិត្តថាគ្មានអ្នកណាស្រឡាញ់ខ្មែរយើងជាងយើងនោះទេ។កុំទៅជឿជាក់បរទេសឡើយ។
Hout Songhak
ទាល់តែចាប់ ទើបដឹងថា ស្នងការងរនគរបាល ខេត្តបន្ទាយមានជ័យ ជាប់ពាក់ព័ន្ធ Online Scams ជាមួយជនជាតិថៃ ហើយឃាត់ខ្លួនជនជាតិថៃជាង១៧០នាក់ ជាក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)
ខេត្តបន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួន បុរសម្នាក់ ឈ្មោះ អ៊ុំ សុផល ដែលគេស្គាល់ថា ជាម្ចាស់អគារចំនួន២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយសង្ស័យថា បានផ្តល់ទីតាំងដល់ជនបរទេស ជាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នា អាជ្ញាធរ បានត្រួតពិនិត្យទីតាំងខាងលើ រកឃើញជនបរទេសសរុបជាង២០០នាក់ ក្នុងនោះ មានជនជាតិថៃដល់ទៅ១៧៤នាក់ (ស្រី្ត៦៧នាក់)៕
SBM News
ក្រសួងមហាផ្ទៃរៀបចំដកបញ្ឈរជើង ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់ ក្រោយរកឃើញផ្តល់អគារឱ្យជនជាតិថៃ ធ្វើសកម្មភាពអនឡាញស្កេម
អានអត្ថបទពេញ👇
ឃើញមានការផ្សព្វផ្សាយទស្សនៈថា ការដែលសៀមផ្សាយពត៍មានអំពីខោអាវ សម្លៀកបំពាក់ គឺមិនសំខាន់ដូចការដែលសៀម ឈ្លានពានទឹកដីយើងទេ ដូច្នេះ សុំកុំបន្តចែកចាយ ផ្សព្វផ្សាយរឿង សម្លៀកបំពាក់នេះអី។ គំនិតនេះ ខុស ៥០% ត្រូវបាន ៥០% ពីព្រោះ សព្វថ្ងៃនេះ សកលលោក កំពុងជួបជាមួយ សង្រ្គាមអរិយធម៍ ដូចជា យើងឃើញ អាមេរិក យកភាសាអគ្លេសធ្វើជាភាសាជាតិ អាមេរិកទាមទារដូរ ឈួងសមុទ្រ មីចស៊ីកទៅជា ឈូកសមុទ្រអាមេរិក អាមេរិកទាមទារដូរ ច្រកសមុទ្រ ហ្វ័រមួសនៅ អឺរ៉ង់។ ដូចគ្នានេះដែរ សៀម បានធ្វើដោយជោគជ័យតាំងពី សម័យអង្គរ តរៀងមក ក្នុងការ ឈ្លានពាន លុបំបាត៉ វប្បធម៍ អរិយធម៍ខ្មែរ ដូចជា ខេត្តទាំងអស់ ក្នុងផែនទីនេះ ត្រូវបានវា បំលែងទៅជា ភាសាសៀម ឧ. ខេត្ត ស្រី ស វាដូរទៅ ខេត្ត ស៊ីសាកេត ពួកវាកំពុងព្យាយាមដូរ ព្រះវិហារទៅជា ប្រាវីហាន....
Koh Santepheap Daily 2h · ទាហានថៃបានដំឡើងរូបបដិមាព្រះពុទ្ធលើដីខ្មែរនៅស្រុកអន្លង់វែង ក្រសួងការបរទេសបានប្រកាស នាមុននេះថា ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈ្លានពានដី កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានដំឡើងរូបបដិមាព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំទ្រព ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣ ។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃប្រើប្រាស់សំណង់ និងនិមិត្តរូបសាសនា ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ។
Post Khmer
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀត ចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន ដែលចុងក្រោយនេះធ្វើឡើងតាមរយៈយកចម្លាក់ព្រះពុទ្ធស៊ីម៉ងត៍មកដាក់នៅភូមិសាស្ត្រស្រុកអន្លងវែង ដើម្បីបង្កើតស្ថានភាពថ្មី។
Cambodia Channel
ប្រេសិតពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ប្រចាំ UN ជួបក្រុមការងារ AOT នៅខេត្តព្រះវិហារ ដើម្បីត្រៀមរបាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខ UN ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ!
CNC TV
អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានបិទសិប្បកម្មផលិតមួកសុវត្ថិភាពខុសច្បាប់មួយនៅខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ អភិបាលរងខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មផលិតមួកសុវត្ថិភាពមួយកន្លែងស្ថិតក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ក្រោយរកឃើញខ្សែច្រវ៉ាក់ផលិតកម្មកែច្នៃនេះមិនបានអនុឡោមភាពតាមច្បាប់ស្តង់ដារធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនិងមិនបានបំពេញបែបបទនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ។ ការអប់រំណែនាំធ្វើឡើងពេលដឹកគណកម្មការចំរុះចុះពិនិត្យខ្សែច្រវាក់ផលិកម្មកែច្នៃមួកសុវត្ថិភាពលើកទី២ ដោយអនុវត្តតាមខ្លឹមសារលិខិត៤៧២ សជណ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
លោក តូច ប៉ូលីវ៉ា បានលើកឡើងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះថ្នាក់ខេត្ត បានចុះពិនិត្យម្តងរួចមកហើយលើទីតាំងសិប្បកម្មនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួនបីភូមិ មានភូមិរការធំ ភូមិត្រពាំងលើក និងភូមិទួលធ្នង់ ថាបានដុតកំទេចក្រណាត់បង្កក្លិនឆ្ងៀមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ ក្រោយចុះពិនិត្យជាក់ស្តែងដំណាក់កាលទី១ គណកម្មការចម្រុះបានរកឃើញភាពមិនប្រក្រតីមួយចំនួនដូចជាការដុតកំទេចក្រណាត់បង្កក្លិនប៉ះពាល់ដល់បរិស្ថាន ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទនីតិវិធីច្បាប់គ្រប់តាមគោលការណ៍ច្បាប់កំណត់នៅឡើយ ដោយទើបតែមានសេចក្តីសម្រេចស្តីពីការបង្កើតសិប្បកម្មនិងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម ចេញដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត តែប៉ុណ្ណោះ។
ដោយឡែកមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗទៀត ម្ចាស់សហគ្រាសពុំទាន់បានបំពេញបែបបទស្នើសុំនៅឡើយទេ។ ម្យ៉ាងវិញទៀត គណកម្មការចម្រុះក៏បានពិនិត្យឃើញដែរថា សហគ្រាសផលិតមួកសុវត្ថិភាពនេះ បាននិងកំពុងប្រមូលទិញកាកសំណល់អេឡិចត្រូនិច អគ្គិសនីយកមកបំបែកដោយខុសច្បាប់។
ដោយពិនិត្យឃើញសហគ្រាសនេះនៅទាន់បានបំពេញ បែបបទនូវលក្ខខណ្ឌស្តង់ដារបច្ចេកទេស នីតិវិធីច្បាប់ស្របតាមគោលការណ៍ច្បាប់កំណត់ក្នុងការបើកដំណើរការខ្សែច្រវាក់ផលិតកម្ម អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចឱ្យម្ចាស់សហគ្រាសផ្អាកដំណើរការច្រវ៉ាក់ផលិតកម្មបណ្តោះអាសន្ន ដោយតម្រូវឱ្យម្ចាស់សហគ្រាសចាំបាច់ត្រូវអនុវត្តទៅតាមខ្លឹមសារណែនាំកន្លងមក ត្រូវរៀបចំបែបបទស្នើសុំលិខិតអនុញ្ញាតប្រមូលទិញកាកសំណល់បរិក្ខា អេឡិចត្រូនិច អគ្គិសនី បំពេញបែបបទនីតិវីធីច្បាប់ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងករណីភាគីម្ចាស់សហគ្រាសមិនមានការកែប្រែ ឬបំពេញបែបបទនីតិវិធីច្បាប់ស្នើសុំបើកដំណើរការខ្សែច្រវាក់ ផលិតកម្ម ក្រុមការងារនឹងរៀបចំកំណត់ហេតុបិទសៀលជាបណ្តោះអាសន្ន។ ក្នុងនោះដែរ រដ្ឋបាលក្រុងត្រូវចាត់អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិ៍នគរបាលសង្កាត់ ចុះពិនិត្យលើការគ្រប់គ្រងប្រព័ន្ធអគ្គិសភ័យ និងចាត់ជំនាញការិយាល័យភូមិបាលក្រុងចុះចុចនិយាមកាកំណត់ព្រំដីលើទៅតាំងសហគ្រាសខាងលើឱ្យបានច្បាស់លាស់។ ក្នុងនោះ អាជ្ញាធរខេត្តក៏បានកំណត់ឱសានវាទត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឱ្យម្ចាស់សហគ្រាសបំពេញបែបបទ និងរៀបចំស្តង់ដាសុវត្ថិភាពឱ្យបានរួចរាល់។ ក្នុងករណីពិនិត្យឃើញថានៅមិនទាន់អនុវត្តបានតាមការណែនាំ អាជ្ញាធរសម្រេចបញ្ឈប់ដំណើរការខ្សែច្រវ៉ាក់ផលិតកម្មតែម្តង៕
Cambonomist Plus
តំណាងប្រទេសជាង ២០ និង អង្គការអន្តរជាតិធំៗជាច្រើន រួមទាំង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBIអាមេរិក, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន និង ឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកUNODC, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL, នគរបាលសហព័ន្ធអូស្ត្រាលី , ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ , នឹងបានមកជួបជុំគ្នានៅរាជធានីភ្នំពេញក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមអ្នកវិភាគ និងអ្នកជំនាញមើលឃើញថា វេទិកាអន្តរជាតិនេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការលុបលាងមន្ទិលសង្ស័យស្តារមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយស ក៏ដូចជាជម្រះនូវរាល់ការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា ខណៈក្រុមអ្នកជំនាញក៏បានសង្កត់ធ្ងន់ពីបញ្ហាចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែននេះផងដែរ។
Kampuchea Thmey Daily
📷វត្ថុតាង ដែលសមត្ថកិច្ចរឹបអូសពីទីតាំងឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានយកមករក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ វត្ថុតាងមានដូចជា កម្មវិធីបញ្ញាសិប្បនិម្មិត ផ្លាស់ប្ដូរមុខជាក់ស្តែង ឧបករណ៍ផ្សាយស៊ីញ៉ាល់ ឬសេវាទូរសព្ទក្លែងក្លាយ ឯកសណ្ឋានសមត្ថកិច្ចបរទេសជាដើម។
ក្នុងក្របខណ្ឌរាជធានីភ្នំពេញ សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្នុងរង្វង់ ១៨៤ ករណី រឹបអូសទូរស័ព្ទបានប្រមាណ២ម៉ឺនគ្រឿង និងកុំព្យូទ័រ ប្រមាណ៥០០គ្រឿង បង្កកទ្រព្យសម្បត្តិប្រមាណ ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា។
Taing Sarada
Breaking-ប្រភពជិតស្និទ្ធិនឹងឧកញ៉ា ឡេង ណាវ៉ាត្រា ទម្លាយថា ឧកញ៉ាវ័យក្មេងដែលធ្លាប់តែបង្អួតទ្រព្យសម្បត្តិតាមបណ្តាញសង្គមពេលនេះកំពុងលក់ឡាយឡុងឡានទំនើបជាច្រើនក្នុងតម្លៃទាបៗ ដូចជា រថយន្តម៉ាក Rolls Roy Lexus និង ម៉ាក Land Cruiser ជាដើម។
បុគ្គិលដែលស្និទ្ធិនឹងឧកញ៉ា ឡេង ណាវ៉ាត្រា អះអាងថា ពេលនេះឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងបញ្ជាឱ្យពួកគេលក់រថយន្ត ក្នុងតម្លៃទាបបំផុត ក្នុងនោះ រថយន្តម៉ាក Rolls Roy ដែលគាត់បានទិញតម្លៃជាង ២សែនដុល្លារអាមេរិក គឺលក់ចេញត្រឹមតែតម្លៃប្រមាណជា ៧ម៉ឺនដុល្លារប៉ុណ្ណោះ។
ជាងនេះទៀត រថយន្ត ម៉ាកផ្សេងៗ ដូចជា ម៉ាក Lexus និង ម៉ាក Land Cruiser ជាដើម ក៏កំពុងត្រូវបានដាក់លក់តាមរយៈឈ្មួញកណ្តាលជាហូរហែរដែរ។
ប្រភពដដែល ឱ្យដឹងថា ពេលនេះរថយន្តម៉ាក Land Cruiser ស្លាកលេខសេរីខ្ពស់ដែលឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់ជិះ ក៏ត្រូវបានរក្សាទុកលែងប្រើប្រាស់ដែរ ព្រោះខ្លាចប្រជាពលរដ្ឋដែលរងគ្រោះពីការទិញដីឡូតិ៍ និងផ្ទះល្វែង ជាពិសេស គម្រោងផ្លូវជាតិលេខ ៦A ព័ទ្ធចាប់ឱ្យសងសំណង។
ប្រភពទាំងនេះ បញ្ជាក់ថា ការដែលឧកញ៉ា ឡេង ណាវ៉ាត្រា ក្ស័យធនគឺដើមហេតុមមកពីគាត់បានចំណាយលុយជាង ២០០លានដុល្លារអាមេរិក ក្នុងកម្មវិធីស៊ីហ្គេមកាលពីឆ្នាំ២០២៣ ក្រោមការបង្ខិតបង្ខំរបស់ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នាពេលនោះ។
បុគ្គលិកទាំងនេះ បញ្ជាក់ថា ចាប់តាំងពីពេលនោះមក ថវិកាសម្រាប់សាងសង់គម្រោងដីឡូតិ៍ និងផ្ទះល្វែង មួយចំនួនចាប់ផ្តើមក៏ ខ្វះខាតជាបន្តបន្ទាប់ ជាពិសេស គឺគម្រោងដីឡូតិ៍ និងផ្ទះល្វែងផ្លូវជាតិលេខ ៦A តែម្តង ខណៈ ឧកញ៉ា ឡេង ណាវ៉ាត្រា បានត្រឹមតែខូចចិត្តប៉ុណ្ណោះ ព្រោះមិនអាចបដិសេធនឹងបញ្ជារបស់លោក ហ៊ុន សែន៕
ក្រុងខេមរភូមិន្ទ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលាតត្រដាង និងបើកកាយផែនការដ៏ធំមួយ ពាក់ព័ន្ធនឹងការរៀបចំបង្កើតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) រៀបចំឡើងដោយលោកមេឃុំព្រែកខ្សាច់ រួមជាមួយបក្ខពួក លើផ្ទៃដីមានទំហំរហូតដល់ទៅ៥ហិកតា...។
លោក រៀម រុំ មេឃុំព្រែកខ្សាច់នៃស្រុកគិរីសាគរ ខេត្តកោះកុង
លោក រៀម រុំ មេឃុំព្រែកខ្សាច់នៃស្រុកគិរីសាគរ ខេត្តកោះកុង
យោងតាមលទ្ធផលនៃការស៊ើបអង្កេតយ៉ាងស៊ីជម្រៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ ភាគទី១ នៃសំណុំរឿងនេះ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកមេឃុំព្រែកខ្សាច់ និងក្រុមសហការី បានប្រើប្រាស់តួនាទី និងអំណាចអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ប្រមូលពួកអនឡាញស្គេមបែកខ្ញែកពីការបង្ក្រាបរបស់រដ្ឋបាលខេត្តកោះកុង មកបន្តប្រព្រឹត្តការឆបោកដោយផ្តល់ដី៥ហិចតារបស់ខ្លួន រៀបចំរោងធំ (ដូចជាឃ្លាំងធ្វើពីស័ង្កសី) ក្នុងនោះដាក់ផ្ទះកុងតែន័រស័ង្កសីឆ្នេរជាច្រើន ដែលងាយដាក់ម៉ាស៊ីនត្រជាក់ ងាយស្នាក់នៅ ងាយធ្វើការ ហើយសាងសង់បានលឿនជាទីបំផុត។ ការរៀបចំដីធ្លី ការពារ និងសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធលើផ្ទៃដី៥ហិកតានេះ ដើម្បីប្រែក្លាយទៅជាទីតាំងប្រកបអាជីវកម្មឆបោកអនឡាញឆ្លងដែន និងលាក់បាំងសកម្មភាពខុសច្បាប់ពីភ្នែកសមត្ថកិច្ច។
លោក រៀម រុំ មេឃុំព្រែកខ្សាច់ ទទួលផល និងប្រាក់សំណូកពីមេក្រុមអនឡាញហ្គេមដឹកនាំដោយជនជាតិចិនឈ្មោះ កៃ យូ យៀន (Cai You Yeun) ហៅត្រងោល រយៈពេល២ខែ នូវទឹកប្រាក់ប្រមាណ៣ម៉ឺនដុល្លារអាម៉េរិក តាមរយៈការផ្ទេរពីគណនីធនាគារ និងមានជាសាច់ប្រាក់សុទ្ធមួយចំនួនទៀត ពីមេខ្លោងជនជាតិចិន ប្រធានក្រុមអនឡាញស្កេម (ឈ្មោះ OD) ឈ្មោះ កៃ យូ យៀន។ លុះដល់កំលុងខែឧសភា មន្ត្រីនគរបាលស្រុកគិរីសាគរ ចុះបង្ក្រាបទីតាំងអនឡាញស្កេម លើទីតាំងដីរបស់មេឃុំព្រៃខ្សាច់ បែរជាគ្មានពួកអនឡាញស្កេមណាម្នាក់ទាល់តែសោះ ដែលសមត្ថកិច្ចអាចចាប់បាន ព្រោះអ្នកទាំងនោះ ត្រូវលោក រៀម រុំ ឱ្យដំណឹង និងបានជម្លៀសចេញផុតពីដៃសមត្ថកិច្ចទាំងបន្សល់មីស្រុះទឹកក្ដៅនៅហ៊ុយៗ ពងមាន់កំពុងស្ងោរជិតឆ្អិន លើឆ្នាំងនៅទីកន្លែងចុះបង្ក្រាប។
ACU បន្តថា បន្ទាប់ពីជួយពួកអនឡាញស្កេម ជម្លៀសខ្លួនមិនឱ្យសមត្ថកិច្ចចាប់ខ្លួនបានដោយជោគជ័យ ១ថ្ងៃក្រោយមក លោកមេឃុំ រៀម រុំ បានទទួលប្រាក់រង្វាន់ពីមេក្រុមអនឡាញស្កេម OD ចំនួន៨៣៥០ដុល្លារអាម៉េរិក ព្រោះមានអធិការរងស្រុកម្នាក់ លួចផ្ដល់ព័ត៌មានជាប្រចាំឱ្យមេឃុំព្រែកខ្សាច់ ដែលធ្វើឱ្យប្រតិបត្តិការបង្ក្រាបមិនអាចចាប់ជនល្មើសឆបោកណាម្នាក់បានទាល់តែសោះ សូម្បីតែឈ្មោះក្រុមឆបោក ក៏រកមិនឃើញ រកមិនមាន។ ក្រោយមក ACU ចាប់ផ្តើមបើកការស៊ើបអង្កេតព្រមគ្នា ជាមួយសមត្ថកិច្ចស្រុក និងខេត្តកោះកុង ហើយក៏រកឃើញភស្តុតាង និងចម្លើយទទួលស្គាល់លែងបដិសេធរបស់ជនសង្ស័យ ព្រមទាំងបានបញ្ជូនសំណុំរឿង ជនសង្ស័យ និងវត្ថុតាងទៅកាន់តុលាការរាជធានីភ្នំពេញ។
តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ទៅលើជនត្រូវចោទរួមមាន៖ ទី១.ឈ្មោះ រៀម រុំ ជនត្រូវចោទពីបទ ស៊ីសំណូក សម្អាតប្រាក់ និងសមគំនិតរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២.ឈ្មោះ ជា សុទ្ធ (កំពុងជាប់ឃុំស្រាប់ ពីបទមានគ្រាប់កាំភ្លើង៨៩គ្រាប់) និងទី៣. ឈ្មោះ ជា វាសនា ជាជនត្រូវចោទពីបទសមគំនិត ក្នុងអំពើស៊ីសំណូក សម្អាតប្រាក់ និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៤.ជាមេខ្លោងក្រុមអនឡាញស្កេម OD ឈ្មោះ កៃ យូ យៀន ហៅត្រងោល (កំពុងគេចខ្លួន) ជាប់ ចោទពីបទសូកប៉ាន់ សម្អាតប្រាក់ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា៕
បន្ទាប់ពីទាហានខ្មែរយល់ព្រមលុបលេណដ្ឋានរបស់ខ្លួននិងបានដកថយពីទីតាំងនោះតាមការទាមទាររបស់យោធាថៃ ពេលនេះទាហានថៃកំពុងតែពន្លឿនឈូសឆាយនិងសាងសង់ផ្លូវ ព្រមទាំងតម្កល់រូបព្រះពុទ្ធបដិមា នៅភ្នំបេង នៅជាំស្រងាំ ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ។ ទាហានខ្មែរបានលុបលេណដ្ឋានរបស់ខ្លួននិងដកថយពីទឹកដីខ្មែរនេះ ប្រហែលជាទាហានខ្មែរបានទទួលបញ្ជាពីលោក ហ៊ុន ម៉ាណែត ។ ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅតែបញ្ជាអោយទាហានខ្មែរដកថយពីទឹកដីខ្មែរយ៉ាងនេះ ប្រាកដជាទាហានថៃយកទឹកដីខ្មែរអស់ហើយនៅតាមព្រំដែន។
Tuesday, September 22, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)









































































No comments:
Post a Comment