ប្រាក់ សុខុន - Prak Sokhonn
នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ដែលពោរពេញដោយការវិវត្ត ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាច្រើន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
On the evening of 25 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, paid a courtesy call on His Excellency António Guterres, Secretary-General of the United Nations, on the sidelines of the General Debate of the 81st Session of the United Nations General Assembly in New York, United States of America.
His Excellency Deputy Prime Minister expressed deep appreciation for the enduring Cambodia–UN partnership since the 1990s UNTAC mission and its support for national development.
He was very grateful for the Secretary-General’s outstanding achievements in leading the organization and for making it stronger and more relevant, especially during decades marked by profound transformation, turbulence, and tremendous challenges.
They also exchanged views on the current situation along the Cambodia–Thailand border
Karpit រឿងពលរដ្ឋភៀសខ្លួន ២ម៉ឺននាក់! កម្ពុជាលើកឡើងនៅមហាសន្និបាត UN ទាមទារដំណោះស្រាយពីភាគីថៃ
ញូវយ៉ក៖ ឈរលើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបានទាមទារឱ្យថៃបញ្ចប់ការរារាំង និងបើកផ្លូវឱ្យប្រជាពលរដ្ឋជាង ២០,០០០នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ព្រមទាំងជំរុញឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្តារទំនុកចិត្តឡើងវិញ។
ការអះអាងនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាត អ.ស.ប. នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការស្តារទំនុកចិត្តត្រូវផ្អែកលើការអនុវត្តសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងនានា ដោយបដិសេធការប្រើកម្លាំង និងគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យចាប់ផ្តើមការងារវាស់វែងព្រំដែនឡើងវិញ និងបានសង្កត់ធ្ងន់លើបញ្ហាមនុស្សធម៌ ដែលប្រជាពលរដ្ឋជាង ២០,០០០នាក់ កំពុងរងការរារាំងពីយោធាថៃមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន ដែលការណ៍នេះត្រូវតែអនុញ្ញាតឱ្យពួកគេទទួលបានសិទ្ធិវិលត្រឡប់ជាបន្ទាន់ ស្របតាមការលើកឡើងរបស់អ្នករាយការណ៍ពិសេស អ.ស.ប.។
Neth Pheaktra
ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះ ជាដើម។ សម្រាប់កម្ពុជា ការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ នេះជាការចាំបាច់ដែលត្រូវមានការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ កុងសង់ស៊ីសហ្វ៊ូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូចជាការអនុវត្តវិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។
ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារនានាដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគីទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យតំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា «ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ»។
នេះជាសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅមហាសន្និបាទអ.ស.ប. នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
ទូរទស្សន៍ជាតិកម្ពុជានឹងចាក់ផ្សាយសុន្ទរកថាទាំងស្រុងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាមួយ subtitle ជាភាសាខ្មែរ នាពេលឆាប់ៗនេះ។
សម្រង់សុន្ទរកថារបស់លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ កញ្ញា ២០២៦ ដោយផ្តោតលើការដោះស្រាយទំនាស់នឹងថៃតាមរយៈយន្តការUNCLOS៖
«កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចចិត្តបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈស្តីពីការយោគយល់គ្នា (MOU) ឆ្នាំ ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំងពីររបស់យើង ដែលបានបង្កើតឡើងជាពិសេសដើម្បីដោះស្រាយវិវាទដែនសមុទ្ររបស់យើង ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់យើងកុំឱ្យធ្វើដូច្នេះក៏ដោយ។
ដូច្នេះ កម្ពុជាត្រូវបានបង្ខំឱ្យដាក់ទំនុកចិត្តរបស់ខ្លួនទៅលើស្ថាប័នដែលគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ដោយការផ្តួចផ្តើមនីតិវិធីនៃការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS។
ដូចដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីរបស់យើងបានមានប្រសាសន៍នៅក្នុងសុន្ទរកថាពិសេសរបស់សម្តេចកាលពីខែមិថុនាកន្លងទៅ យើងបានសម្រេចប្រើយន្តការនេះដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកការដោះស្រាយវិវាទជាមួយប្រទេសជិតខាងរបស់ខ្លួនដោយសន្តិវិធី។» (បកប្រែក្រៅផ្លូវការ)
K Power
រថពាសដែក M113 ACAV ថៃដែលឃើញញឹកញាប់ ក្នុងការឈ្លានពានកម្ពុជាកន្លងមក
ប្រទេសថៃមានរថពាសដែកM113 ទាំងអស់សរុបចំនួន ៤៥០ គ្រឿង
ប៉ុន្តែសម្រាប់ M113 ACAV ដែលបានធ្វើចេញពី M113 ធម្មតាមិនច្បាស់ពីចំនួននោះទេ វាបានបំពាក់ខែលការពារកាំភ្លើងយន្ត ជុំវិញនិងមាន កាំភ្លើងយន្ត៣កន្លែង
1.កាំភ្លើងយន្តធុនធ្ងន់ .50 Caliber (M2 Browning) ចំនួន ១ ដើមពីមុខ
2.កាំភ្លើងយន្ត M60 ឬ FN MAG ទំហំ 7.62mm ចំនួន ២ ដើមទៀតនៅសងខាង
គ្រោងឆ្អឹងធ្វើពីអាលុយមីញ៉ូមអាលយ (Aluminum Alloy) កម្រាស់ចន្លោះពី ១២ ទៅ ៣៨ មីលីម៉ែត្រ
វាមានសមត្ថភាពការពារត្រឹមតែគ្រាប់កាំភ្លើងធុនស្រាល (ទំហំ 7.62mm ឬ 50-cal ពីចម្ងាយ) និងបំណែកគ្រាប់បែកប៉ុណ្ណោះ វាមិនអាចការពារគ្រាប់រ៉ុក្កែត RPG ឬមីនប្រឆាំងរថក្រោះបានឡើយ
ចឹងហើយទើបថៃបានយកឈើ បំពាក់បន្ថែមដើម្បីការពារបានខ្លះពីគ្រប់ប្រឆាំងរថក្រោះ និង RPG
Neth Pheaktra
សេចក្តីថ្លែងការណ៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»
ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
BAYON Radio News
ជំនន់ស្ទឹងសង្កែបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋនៅស្រុកឯកភ្នំជាង ៣ពាន់ខ្នង និងដំណាំជាង ៣ពាន់ហិកតា
បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំជាច្រើន។
គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកស្ទឹងសង្កែក្នុងភូមិសាស្រ្តស្រុកឯកភ្នំបណ្ដាលឱ្យប៉ះពាល់លើឃុំចំនួន៥ ក្នុងនោះប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣០៧០ខ្នងផ្ទះ ស្មើនឹង ៣ ៦៣១គ្រួសារ,វត្តអារាម៧វត្ត, សាលារៀនចំនួន ១៤សាលា, មណ្ឌលសុខភាព ១មណ្ឌល, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៨៥ទីតាំងសរុបប្រវែងប្រមាណ ៣៥ ២៤០ម៉ែត្រ,ដំណាំសរុបចំនួន ៣ ៣០៤ ហិកតាក្នុងនោះដំណាំស្រូវប្រមាណ ៣ ២៣៨ហិកតា ខូចខាត ៣៥៨ហិកតា និងដំណាំរួមផ្សំប្រមាណ ៦៦ហិកតា ខូចខាតប្រមាណ ២ហិកតា។
លោកអភិបាលស្រុកបានបន្តដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ។
សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី២៦ កញ្ញា ទឹកស្ទឹងសង្កែនៅចំណុចទំនប់សាលាតាអន នៅតែបន្តហក់ឡើងដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកុមារតូច៕
ផន រឹម 11 minutes ago11m · ក្រុមការងារបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កំពុងចល័តគ្រឿងចក្រចុះទៅជួសជុលសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ។ ចំណុចកំណាត់ផ្លូវជាតិលេខ៥៧-៧ ត្រង់ក្រុមទី៧ ភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត។
ប្រាក់ សុខុន - Prak Sokhonn
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអ៊ីរ៉ង់ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ជាជំនួបលើកដំបូងដែលពោរពេញដោយក្តីរីករាយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីអោយកាន់តែស៊ីជម្រៅ។ ក្នុងពេលទន្ទឹងរង់ចាំការអបអរសាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ កម្ពុជា និងអ៊ីរ៉ង់បានបញ្ជាក់សារជាថ្មីនូវកិច្ចសហការរួមគ្នាក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅកាលបរិច្ឆេទ និងទីកន្លែង ដែលបានឯកភាពគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីការវិវត្តថ្មីៗ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។
On the morning of 26 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, convened a bilateral session with His Excellency Dr. Seyed Abbas Araghchi, Minister of Foreign Affairs of the Islamic Republic of Iran, in the margins of the General Debate of the 81st Session of the United Nations General Assembly in New York, United States of America.
Expressing pleasure at their first meeting, the Foreign Minister highlighted Cambodia's commitment to friendly ties and readiness to elevate bilateral relations. Looking ahead to the 35th anniversary of diplomatic ties in 2027, both countries reaffirmed their dedication to jointly prepare for the 2nd Bilateral Consultations on a mutually agreed date and venue.
His Excellency Deputy Prime Minister also provided latest developments on the current situation along the Cambodia–Thailand border
អេ-plus
ប្រជាជនថៃចេញលក់បន្លែតាមផ្លូវ ទាំងទឹកលិច នៅក្រុងបាងកក តំបន់បាំងកាពិ ។ មិនឆ្ងាយប៉ុន្មានពីផ្សារទំនើប មណ្ឌលពាណិជ្ចកម្ម ធំៗ ខ្ពស់ៗ របស់ ប្រទេសថៃ ។ ផ្សារមួយចំនួនក៏អស់ឥវ៉ាន់លក់ ព្រោះប្រជាជនសំរុកទិញស្បៀងស្តុកទុក នេះហើយវិបត្តិធ្ងន់ធ្ងររបស់ប្រទេសអ្នកមាន.. ស្ថានភាព បាងកកនៅមានភ្លៀងធ្លាក់បន្ត មិនទាន់ដាច់តំណក់នោះទេ
វ៉ាន់ សារាយ Vann Saray
គាត់ត្រូវបានបញ្ជូនទៅឃុំខ្លួន។ ថ្នាក់ដឹកនាំលោកច្បាស់លាស់ណាស់ ខុស និងត្រូវ គុណ និងទោស មិនអាចបូកច្រឡូកចូលគ្នាឡើយ។ អ្នកទាំងឡាយ ដែលបានកៀកកិតជិតថ្នាក់ដឹកនាំ ឬឧត្តមមន្ត្រី សូមតាំងស្មារតីប្រព្រឹត្តតែត្រឹមត្រូវ។
Kunthea Eng
ខ្ញុំសរសើរសមត្ថភាពរបស់គាត់ តែខ្ញុំនៅតែមិនយល់ហេតុ គាត់មិនធ្វើកិច្ចការ សប្បរស់ដោយចិត្តស្មោះ មិនគោរពស្រលាញ់វីរកងទ័យចិត្តស្មោះ មិនស្មោះត្រង់និងក្រុមការងារ។ ចឹងអ្វីដែលគាត់ធ្វើកន្លង គ្រាន់តែសម្តែងដើម្បីប្រជាប្រិយភាព និងលាភសក្ការ:តែប៉ុណ្ណោះ។ លោភ: ទោស: មោហ: ទីបំផុត អស់ផ្លូវ អស់កិត្តិយស គ្មានតម្លៃក្នុងសង្គម
TV3 Online News
នាយករដ្ឋមន្ត្រីថៃ Anutin បោះបង់ការចង់ជួបលោកដូ ណាល់ត្រាំ ប្រញាប់មកវិញ ព្រោះនៅបាងទឹកលិចជុំទិស
នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានបញ្ចប់បេសកកម្មនៅក្រៅប្រទេសមុនកាលកំណត់ ហើយបានវិលត្រឡប់មកប្រទេសថៃវិញ ដោយបានបញ្ជាឱ្យស្ថាប័នរដ្ឋនានាបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នៅទូទាំងប្រទេស។
លោកក៏បានណែនាំដល់រដ្ឋមន្ត្រីនានាឱ្យផ្អាកការធ្វើដំណើរទៅក្រៅប្រទេសជាបណ្ដោះអាសន្ន ខណៈដែលស្ថានភាពទឹកជំនន់នៅតែបន្តកើតមាន ហើយលោកមានគម្រោងចុះទៅពិនិត្យមើលខេត្តដែលរងផលប៉ះពាល់ដោយទឹកជំនន់ រួមមានខេត្ត ស្រះកែវ និងខេត្ត ប្រាជីនបូរី ផងដែរ៕
CNC TV
លោក កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង
បន្ទាយមានជ័យ៖ ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែល បានឱ្យដឹងថា ទោះបីស្ថានភាពទឹកនៅតំបន់មួយចំនួនមានការថមថយបន្តិចក្តី ក៏ទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែននៅតែបន្តកើនឡើង និងបង្កការគំរាមកំហែងខ្ពស់។ ក្នុងស្ថានភាពនេះ ក្រុមការងារសង្គ្រោះ និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព។
ទូកសង្គ្រោះទាំង ៤៥គ្រឿង ត្រូវបានដាក់ពង្រាយចូលរួមក្នុងប្រតិបត្តិការជាក់ស្តែង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងជម្លៀសគ្រួសាររងគ្រោះចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៤កន្លែង ដែលអាជ្ញាធរបានរៀបចំទុកជាមុន។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព តាមការណែនាំរបស់អាជ្ញាធរ។ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ប៊ុន សំណាង
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
ឯកឧត្តម អ៊ុក សីហា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ចុះសួរសុខទុក្ខ នាយទាហាន និងពលទាហាន ទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣
(ព្រះវិហារ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក សីហា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចំណាយពេលវេលាដ៍មានតម្លៃ អញ្ជើញដឹកនាំប្រតិភូ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយមួយចំនួនមកចែកជូនទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធមេត្រីភាព របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។
ឯកឧត្តម អ៊ុក សីហា ប្រធានប្រតិភូបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារកងទ័ពទាំងអស់។ និងពាំនាំផងដែរ នូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដល់បងប្អូនយោធិនក្នុងពេលនេះ គឺក្នុងស្មារតីគោរពស្រឡាញ់ ផ្តល់ការគាំទ្រ និងបន្តលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ដែលបានខិតខំយកអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុខឿនការពារជាតិ ប្រជាជន ការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។
ឯកឧត្តម អ៊ុក សីហា និងប្រតិភូអមដំណើរ បានជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូរណ៍ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
ជាមួយគ្នានេះ គណៈប្រតិភូក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នូវថវិកា និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ត្រីងៀត ចំនួន១៦០គីឡូ, ត្រីខ ចំនួន១៥កេស, សាច់ក្រក ចំនួន១៦០គីឡូ, មី ចំនួន៣៥០កេស, ទឹកត្រី១២៤យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ប្រេងឆា ចំនួន១២០ដប, សរុបជាទឹកប្រាក់ប្រមាណ ៨៥ លានរៀល ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងជំនួសមុខ អោយថ្នាក់ដឹកនាំ នាយ-ពលទាហាន កងពលធំអន្តរាគមន៍លេខ៣ និងកងកម្លាំងប្រដាប់អាវុធ ក្នុងទិសទី១ប្រាសាទព្រះវិហារ សូមសម្តែង នូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខលំបាករបស់កងទ័ព កងពលធំអន្តរាគមន៍លេខ៣ និងកងកម្លាំងប្រដាប់អាវុធ ក្នុងទិសទី១ប្រាសាទព្រះវិហារ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបាននូវ ពុទ្ធពរ ទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Saturday, September 26, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)















































































































No comments:
Post a Comment