ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, September 24, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២៦

 ហ៊ុល ម៉ារ៉ា សង្គ្រាមពាក្យសម្តី និងភាពតានតឹងផ្នែកការទូតនៅUNGA2026បណ្តាលអោយប្រតិភូប្រទេសដែលមិនពេញចិត្តដេីរចេញពីអង្គសន្និបាតជាបន្តបន្ទាប់ !

ស៊ន សុភក្រ្ត-Sorn Sopheak 54 minutes ago54m  ·  សម្តេចតេជោ​ ហ៊ុន​ សែន៖​ អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំង ប្រធានបក្សកាន់អំណាច និងទាំងប្រធានព្រឹទ្ធសភា! ខ្ញុំនឹងបន្តកំដរលេងជាមួយពួកកំចាត់ត្រកូលហ៊ុន រហូតពួកនេះអស់ពីផែនដី!

ផន រឹម
ខ្ញុំបាទសូមជម្រាបជូនជ្រាបថា ទីតាំងលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមាន សភាពទាញកៅស៊ូខុសទ្រង់ទ្រាយដើម(Rutting)រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញសម្រួលរួចរាល់ហើយ។
សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍លើករណីនេះ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានសុភមង្គលគ្រប់ៗគ្នា។

ហ៊ុល ម៉ារ៉ា សម្តែងបានល្អ លិខិតផ្លូវការរបស់កម្ពុជារំលឹកអោយមានការប្រជុំJBCតាមកិច្ចព្រមព្រៀងគូឡាឡាំពួប្រហែលគជិតកន្លះម៉ែត្រហេីយ !
«អានុទីន» ថា ថៃកំណត់លក្ខខណ្ឌសម្រាប់ការចរចាជាមួយកម្ពុជា និងបដិសេធលទ្ធភាពកើតមានអំពើហិង្សាឡើងវិញ
នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) បានប្រាប់ប្រជាជនថៃនៅទីក្រុងញូវយ៉ក កុំឱ្យមានការព្រួយបារម្ភអំពីស្ថានការណ៍តាមព្រំដែនថៃ–កម្ពុជា ដោយលោកបាននិយាយថា បច្ចុប្បន្នមិនមានសញ្ញាណថានឹងកើតមានអំពើហិង្សាឡើងវិញនោះទេ ហើយថា ប្រទេសថៃស្ថិតក្នុងជំហរដែលអាចកំណត់លក្ខខណ្ឌសម្រាប់ការចរចានាពេលអនាគត។
ក្នុងពេលថ្លែងសុន្ទរកថានៅវត្ត Buddhatavorn ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៣ ខែកញ្ញា លោក អានុទីន បាននិយាយថា ប្រទេសថៃបានឆ្លើយតបទៅនឹងអ្វីដែលលោកពណ៌នាថា ជាការវាយប្រហារដោយអាវុធទៅលើប្រជាជនស៊ីវិលថៃ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ លោកបានបញ្ជាក់ថា ស្ថានការណ៍បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ជាងមុន ហើយថា ប្រទេសថៃនឹងរង់ចាំរហូតដល់កម្ពុជាត្រៀមខ្លួនសម្រាប់ការចរចា។
លោក អានុទីន បាននិយាយថា ភាគីទាំងពីរនឹងឈានទៅរកកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីការលុបចោល MOU 44។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងជាប្រទេសជិតខាង ថៃ និងកម្ពុជានៅទីបំផុតត្រូវតែស្វែងរកវិធីចរចាគ្នា។

102.919586, 11.650846 ភ្នំ
102.912445, 11.645381 ឆ្នេរសមុទ្រ
11.645381,102.912445  បំបែងសិន រួច Pass ចូល Google Earth

 11.653732°,102.915868° Decimal Degree
 11°39'13.44"N,102°54'57.12"E Degree Minute
 11° 39.224'N,102° 54.952'E Degree Decimal Minute
48P272791.50 m E,1289099.50 m N (The Universal Transverse Mercator (UTM))
48PTT7279189099 Military System

Cambodia Channel
រដ្ឋមន្ត្រីការបរទេសថៃ ថ្លែងទេសនានៅមហាសន្និបាត UNGA លើកទី៨១ អំពាវនាវឱ្យពិភពលោកគោរពច្បាប់អន្តរជាតិ ស្របពេលទង្វើជាក់ស្តែងផ្ទុយស្រឡះពីសម្តី! 🇹🇭🇺🇳⚠️🕊️🏛️📜⚖️✨

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស PRU
សម្តេចតេជោ ហ៊ុន សែន រំលឹកខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាត និងប្តេជ្ញាពង្រឹងអំណាចបញ្ចប់សង្គ្រាម
————————
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្តេចពីសំណាក់ «ពួកចោរនយោបាយ» ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។
ការរំលឹកនេះត្រូវបានធ្វើឡើងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់សម្តេចតេជោនៅពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រៀបរាប់យ៉ាងដូច្នេះថា 
«ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ (24.9.1998-24.9.2026)។ ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ពេលនោះ ហើយដែលខ្ញុំយកដៃដាក់លើក្បាលដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាច និងត្រូវបញ្ចប់សង្គ្រាមឲ្យខាងតែបាន។តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រីដោយមានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃ២៧កក្កដា១៩៩៨ក្រោមអធិបតីភាពបង ជា ស៉ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឲ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ 
ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោឃៅបែបនេះខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថា ត្រូវពង្រឹងអំណាចត្រូវបញ្ចប់សង្រ្គាមនិងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។ ក្រោយមកខ្ញុំនិយាយថា ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រីថ្ងៃក្រោយខ្ញុំនឹងក្លាយ ទៅជាឪនាយករដ្ឋមន្ត្រីខ្ញុំពិតជាធ្វើបានមែនគឺ ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយតាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។ ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំតែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹងបន្តកំដរលេងជាមួយពួក (កំចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី៕

FRANCE 24 English
🇺🇦 🇺🇳 Ukrainian President Volodymyr Zelensky told the UN General Assembly on Wednesday that Russian President Vladimir Putin had enlisted fighters from 47 countries including North Korea, Ghana and India to fight against Ukraine. 
Zelensky also warned that his forces could target Russian heating and energy facilities in the winter months if Moscow continues to attack Ukraine's energy infrastructure.
FRANCE 24 brings you some of the highlights from the leader's speech. 

ព្រំដែនកម្ពុជា ថៃ៖ ក្រសួងការពារជាតិថៃ បានបញ្ចប់ការងារមន្រ្តីជាន់ខ្ពស់ខាងយោធា ០២ នាក់។ អានុទីន នៅដល់ អាមេរិក ថ្លែងសារ ប្រាប់ប្រជាជណថៃនៅទីនោះថា ថៃ បាន រក្សាទឹកដីមិនឲ្យមានបាត់់បង់ឡើយ និង បន្តការថែរក្សាថែមទៀត ក្រោយពី កម្ពុជា ចោទថា ថៃឈ្លានពានទឹកដីកម្ពុជា។ នៅខាងក្នុងប្រទេស មានសកម្មជន ដើរតួរជា អ្នកជំនាញការផ្នែក ផែនទីវិទ្យា ពួកគេ ផ្សព្វផ្សាយ ផែនទីតំបន់ បង្កោលព្រំដែនលេខ ៧៣ ដោយ ផ្សាយថា ថៃ បាត់បង់ទឹកដីប្រវែងជិត ៧០០ មែត្រ មក ខាងកម្ពុជា ពីព្រោះ តាមបច្ចេកទេសផែនទីដែលពួកគេ បាន និង កំពុងប្រើប្រាស់់ គឺ ផែនទីបង្គោលព្រំដែន មាត្រដ្ឋាន ១/៥០ ០០០ ដែលជា ផែនទី GIS arcview Map គឺងាយស្រួល ណាស់ ដោយគ្រាន់តែ កូពី Copy យកលេខ ទីតាំង រួច Past ចូល Google Map វានឹងបង្ហាញទីតាំង ភ្លាមថា នៅកន្លែងណា? ។ តាម ផែនទីវិទ្យារបស់ កម្ពុជាយើង លេខនោះជាលេខ ខុស Wrong Data ពីព្រោះលេខ ៦ ខ្ទង់ ជាលេខ មែត្រ X, Y រូច ដើម្បី Google Map ស្គាល់ គេបន្ថែមក្បាល ១០២, ក្បាល ១២ ពីខាងមុខ ហេតុនេះ វាមានការលំអៀង ប្រមាណ ៨០០ មែត្រ។ នោះជាមួលហេតុដែល ពួកថៃ ពួកសៀម ខឹងសម្បារថា កម្ពុជា ឈ្លានពានទឹកដីថៃ ។ ដោយសារ ពួកគេ ល្ងង់ខ្លៅខាង ផែនទីវិទ្យា បានជាពួកប្រឹងប្រែងរាល់វិនាទី ដើម្បីឈ្លានពានកម្ពុជាយើងធ្វើ លេណដ្ឋាន ជីកប្រឡាយ ធ្វើរបងព្រំដែន...៕

TNN-News
រដ្ឋបាលស្រុកក្រគរ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ជំនន់ទឹកភ្លៀងបានកើតឡើងដោយសារភ្លៀងធ្លាក់រយៈពេល ៤ ទៅ៥ថ្ងៃ នៅតំបន់ប៉ែកខាងលើភ្នំ ដែលបានបណ្តាលឱ្យមានទឹកជំនន់រហ័ស (Flash Flood) តាមរយៈស្ទឹងក្រគរ និងបែកវាលតាម ស្ទឹង អូរ ប្រឡាយមួយចំនួនធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន និងប៉ះពាល់ដល់ផ្លូវ និងស្ពានមួយចំនួនក្នុង ឃុំឈើតុំ ឃុំស្វាយស ឃុំអន្លង់ត្នោត ឃុំអន្សាចំបក់ និងឃុំក្បាលត្រាច។ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងត្រៀមអន្តរាគមន៍ជានិច្ច។ ស្ថានភាពទឹកនៅប៉ែកខាងលើ បានស្រកចុះបានចំនួន ២តឹកហើយ តែទឹកក៏បានរុញមកផ្នែកខាងក្រោមផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់ខ្ពស់ និងបង្កើនការប្រុងប្រយត្ន័ទាំងអស់គ្នា។

ថៃ អំពាវនាវ នៅ វេទិការអង្គការសហប្រជាជាតិឲ្យ សកលោកមានការគោរពច្បាប់ជាមូលដ្ឋាន។ ច្បាប់ដែលប្រទេសថៃ កំពុងប្រតិបត្តិ គឺជាច្បាប់ អេកូឡូហ្សី Ecosystem (ប្រព័ន្ធអេកូឡូស៊ី) ដែលសត្វធំ ស៊ីសត្វតូចជាអាហារ ដែលប្រជាជនថៃ មាន ប្រមាណ ៨២ លាននាក់ ទូទាំងសកលលោក កំពុង រំលោភ ឈ្លានពាន សម្លាប់ប្រជាជនកម្ពុជា​ប្រមាណ ១៧ លាននាក់។

RT News BREAKING: អ្នកលេងទ្រឹស្ដីសាមកុក ឈ្មោះពិត គឹម ភិរម្យ ម្ចាស់គណនីហ្វេសប៊ុក Hok Nave ត្រូវបានឃាត់ខ្លួនមុននេះ និងកំពុងបន្តនីតិវិធីច្បាប់ ក្រោយបែកធ្លាយសំឡេង ប៉ះពាល់កិត្តិយសវីរៈកងទ័ព និងនារីម្នាក់។ ប្រភព៖ ស្នងការរាជធានី

The News 3 minutes ago3m  · Breaking- ស្នងការក្រុង​ ឃាត់ខ្លួន​ Hok Nave ហេីយ​ ក្រោយបែកធ្លាយសំឡេង!  ---- យោងតាមលោក​ ជួន​ ណារិន្ទ​ ស្នងការក្រុងបានសរសេរដូចច្នេះថា៖​ ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា (បុរសម្នាក់ឈ្មោះពិត គឹម ភិរម្យជាម្ចាស់គណនីហ្វេសស្បុកឈ្មោះHok Nave)ដែលកំពុងតែមានការជជែកវែកញែករឿង បែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរះកងទ័ពនិងលើប្អូនស្រីដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឱ្យមានចំណាត់ការលើជននោះតាមពិតសមត្ថកិច្ចយើងខ្ញុំបាទធ្វើការឃាត់ខ្លួនបុរសនោះ នៅល្ងាចថ្ងៃទី២៣ ០៩ ២៦ រួចហើយនិងកំពុងបន្តនីតិវិធីផងដែរបាទ។

Smeyy    · Following 11 minutes ago11m  · 🚨*ត្រឹមលទ្ធផលប៉ុននេះ វីរកងទ័ពយើង លោកបានស្ងប់ចិត្តហើយ ខ្ញុំសូមព្រមានជាថ្មី ទោះក្នុងតម្លៃណាក៏ដោយ សូមកុំប្រមាថដល់តម្លៃវីរកងទ័ពខ្មែរ និងតម្លៃស្ត្រីភេទខ្មែរឱ្យសោះ 💐 *នេះគឺជាមុខមាត់ពិតរបស់បុគ្គលឈ្មោះ គឹម ភិរម្យ ដែលប្រើគណនី Facebook ឈ្មោះ (Hok Nave) រួចប្រើប្រាស់ពាក្យសម្តីយ៉ាងធ្ងន់ធ្ងរ ប្រមាថដល់វីរកងទ័ព និងតម្លៃស្ត្រីខ្មែរ ច្បាប់នឹងមិនលើកលែងជាដាច់ខាត សូមមេត្តាកុំយកគំរូតាមបុគ្គលរូបនេះ៕—

ស៊ន សុភក្រ្ត-Sorn Sopheak 10 minutes ago10m  · ម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ដែលត្រូវបានបែកធ្លាយ និងចែកចាយតាមបណ្តាញសង្គម ពាក់ព័ន្ធការមើលងាយកងទ័ព និងស្រ្តីម្នាក់នោះ ត្រូវបាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួន យកមកសួរនាំហើយ។  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ គឹម ភិរម្យ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hok Nave» រួចហើយ។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា «បុរសម្នាក់ឈ្មោះពិត គឹម ភិរម្យ ជាម្ចាស់គណនីហ្វេសប៊ុក Hok Nave ដែលកំពុងតែមានការជជែកវែកញែករឿងបែកធ្លាយសម្លេង និងប៉ះពាល់កិត្តិយសវីរៈកងទ័ព និងលើប្អូនស្រី ដោយសំណូមពរដល់សមត្ថកិច្ចយើងខ្ញុំឲ្យមានចំណាត់ការលើជននោះ តាមពិតសមត្ថកិច្ចយើងខ្ញុំ បានឃាត់ខ្លួនបុរសរូបនេះ កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា រួចហើយ និងកំពុងបន្តនីតិវិធី»។

Norea Talk
រុញទូកបណ្ដោយទឹកយូរពេកហើយ
ការពិតទៅ ចង់ផ្ញើពាក្យទៅអាណេវដោយភាពស្មោះត្រង់ថា :
អាណេវអើយ សូមប្រុងប្រយ័ត្នអោយបានខ្ពស់ ដកដៃអោយឆ្ងាយពីកៃកាំ.ភ្លើង  ព្រោះបើកាលណាមានគ្រាប់កាំ.ភ្លើងមួយគ្រាប់ណា ចេញពីកាំ.ភ្លើងពួកឯង មិនខុសពីការធ្វើអោយប្រទេសឯងរលាយទេ ។
ឆាកល្ខោនដែលរដ្ឋាភិបាលថៃកំពុងសម្ដែង គឺកំពុងបោកពួកឯងទាំងស្រុង ធ្វើអោយពួកឯងលើសអំនួតហើយ ។  
គេសម្ដែងធ្វើនិយាយឡូយ គេធ្វើអស្ចារ្យ គេប្រើភាសាហាក់មានប្រៀបលើកម្ពុជា ទាំងការពិតទៅខាងក្នុងដុនដាបនិយាយមិនចេញ ។
ពួកឯងចេះតែស្រែកថាចង់បានជុំទីបី  តែឯងមានសួររដ្ឋាភិបាលឯងទេថា មានលទ្ធភាពបង្កើតជុំទីបីរឺអត់?
គ្មានទេអាណេវ ! 
សង្រ្គាម២ជុំ កម្ពុជាជះគ្រាប់ឃ្លីអស់មួយកញ្ច្រែង  តែពួកឯងជះគ្រាប់ឃ្លី៣០កញ្ច្រែងទៅហើយ។ ទទួលស្គាល់ថាប្រទេសឯងមាន  សួរថាមានមិនចេះអស់មែនទេ? 
សង្រ្គាមម្ដងៗចំណាយមិនតិចទេ  
លើកទី១ ចំណាយ ៥
លើកទី២ ចំណាយ ២០
លើកទី៣ បើគ្មាន ៣០ -៤០ បង្កើតមិនបានទេ 
ព្រោះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទ្វេដង លើសជុំមុនៗ ។
- ថៃចុះខ្សោយសេដ្ឋកិច្ច
- គ្រាប់អស់ អាចនាំចូលថ្មី តែមិនលើសមុនច្រើនទេ
- ជុំទី២ បាត់បង់កងទ័ពច្រើន បង្រៀនរដ្ឋាភិបាលថៃអោយ    បានដឹងថា សង្រ្គាមមិនចំណេញទេ
- បញ្ហាប្រាក់ខែមន្រ្តីរាជការ មិនទាន់បានដោះស្រាយ 
- លុយសម្រាប់ផ្គត់ផ្គង់គ្រោះធម្មជាតិមិនទាន់មាន (ទឹកជំនន់ រន្ទះ... ២០២៦ នេះបញ្ហាធំជាងឆ្នាំមុន) 
- ការគាំទ្រពីសម្ព័ន្ធមិត្តថយចុះ 
[...]
វាអាចផ្ទុះទៅបាន តែផលចំណេញគ្មានទាល់តែសោះសម្រាប់ថៃ  មានតែការលិចលង់កាន់តែខ្លាំង និង ជ្រៅទៅៗ ...
រដ្ឋាភិបាលថៃមិនហ៊ានមានសង្រ្គាមជុំបីទេ  គ្រាន់តែផ្អៀងផ្អងចុះឡើង កុំអោយកម្ពុជាមានប្រៀបជាងខ្លាំងពេក ។ 

Norea Talk
រាល់ដងវាលើកគ្នាមករាយបន្លាលួសទាំងហ្វូងៗ  ខាងយើងមិនសូវមានគ្នាច្រើនទេ គិតថាគ្រាន់តែប្រាប់ គ្រាន់តែដេញអោយវាចេញសិន ទុកអោយខាងលើនិយាយគ្នា។
តែពួកអាណេវនេះពិបាកនិយាយគ្នាមហាពិបាកហើយ  ចូលមកម្ដងហើយម្ដងទៀត  និយាយមិនចេះស្ដាប់គ្នាទេ ។
ម្សិលមិញ ថ្ងៃទី ០១ មិថុនា ២០២៦ យើងគ្រាន់តែនាំគ្នាទៅជួយនិយាយ ជួយប្រាប់អោយលើសបន្តិច  វានាំគ្នាផុសថាទាហានខ្មែរព័ទ្ធទាហានវា ។
សួរថាបើមិនខំប្រឹងឃាត់ពួកឯងទេ  បើកអោយពួកឯងដើរព័ទ្ធយកតាមចិត្តរឺ ? 
ហើយគិតស្មានពួកឯងចេះស្ដាប់មនុស្សរឺ អាណេវ? និយាយស្ដាប់គ្នាមិនបានទេ កំពូលមុខក្រាស់ហើយ ។
បំណាច់ពួកអាណេវឯងខំលើកគ្នា Follow Page ខ្ញុំហើយ ខ្ញុំប្រាប់ការសម្ងាត់មួយចុះ ៖
ចាប់ពីពេលនេះទៅ មានតែបន្លាលួសរើចេញ គ្មានបន្លាលួសរំកិលចូលទេ
ហើយកុំគិតថាចង់បើកសោរកាំ.ភ្លើង  ព្រោះពួកយើងមិនមែនផ្ទាំងស៊ីបឈរអោយពួកឯងបា.ញ់ទេ

ថ្ងៃនេះឃើញមានការចាប់ឃាត់ខ្លួន ក្រុមដែលមានឈ្មោះ​ អាណេវ។ រយៈជាង ១ ឆ្នាំនេះ ក្រុម អាណេវ ល្បីឈ្មោះខ្លាំងតាមបណ្តាញសង្គម ទាំងនៅ ប្រទេស ថៃ និង កម្ពុជា។ តើ អាណេវ ជាអ្នកណា? នៅប្រទេស អាណេវ គេសំគាល់ពួក កងទ័ពស្រម៉ោល របស់ ពួកសៀម មិនមែនជា កងទ័ពថៃទេ ពីព្រោះនៅថៃ មានទ័ពមិនតិចជាង ២០ រដ្ឋាភិបាលទេ មានទ័ពតាក់ស៊ីន ទ័ពអានុទីន ទ័ពសុរិន្ទ​ដន ទ័ពស្តេចសៀម ទ័ពម្ចាស់ក្សត្រី មានទ័ពរាមាទី ៩ ទ័ពរាមាទី ១០......អីចឹង ទ័ព អាណេវ ជាក្រុមស្រម៉ោល មិនដឹងខាងណាពិតប្រាកដ។ នៅ កម្ពុជា ពួក អាណេវ ដូចគ្នាដែរ ឈ្មោះក្លែងក្លាយ រូបក្លែងក្លាយ។

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនី «Hok Nave» ពាក់ព័ន្ធករណីបែកធ្លាយសំឡេង និងប៉ះពាល់កិត្តិយស លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ គឹម ភិរម្យ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Hok Nave» រួចហើយ។ លោកស្នងការបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងពាក់ព័ន្ធនឹងករណីដែលកំពុងមានការជជែកវែកញែកជាសាធារណៈ អំពីការបែកធ្លាយសំឡេង និងការចោទថាបានប៉ះពាល់ដល់កិត្តិយសវីរជនកងទ័ព និងស្ត្រីម្នាក់។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ចំណាត់ការរបស់សមត្ថកិច្ចធ្វើឡើងបន្ទាប់ពីមានសំណូមពរឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលពាក់ព័ន្ធ។

ឈ្នះដោយមិនបាច់ច្បាំង គឺជាទ្រឹស្តីសឹកសង្រ្គាមដែលគ្រប់មេដឹកនាំរដ្ឋ ព្រះមហាក្សត្រ មេទ័ពកំពូលៗគ្រប់ៗប្រទេស ប្រាថ្នាចង់បាន។ តើគេធ្វើម៉េចដើម្បីឈ្នះលើ រដ្ឋ ១ ដោយមិនចាំបាច់ច្បាំង? នោះគឺជា កល្បយុទ្ធ ដែលគេបញ្ចូលភ្នាក់ងារ ទៅក្នុងជួរទ័ពរបស់ភាគី បដិបក្ស ដើម្បី រិះគន់ បំបែកបំបាក់ផ្ទៃក្នុងកងទ័ព។ ពួកថៃ នៅក្រៅប្រទេស ដើរតួរជាខ្មែរនៅបរទេស បញ្ជូនថវិការ លុយកាក់ ចូលមកក្នុង ចែកអំណោយ ថតរូប ផ្ញើរទៅបរទេស។ នៅពេលណាដែលយើង ហាមការថតរូបបង្ហាះ ពេលនោះ អំណោយ ក៍លែងមានដូចមុន ដូចអាណេវ បាននិយាយ គឺយើងធ្វើការដើម្បីផលប្រយោជន៍រៀងៗខ្លួន....។ អាមេរិកកម្រផ្តល់អំណោយដល់ កម្ពុជាណាស់ តែ កូនចៅអាមេរិក ដូចជា កូរ៉េត្បូង ជប៉ុន ជួយកម្ពុជា ពេលដើរលេងជាមួយគ្នា យើងសួរថា ឯងបានលុយពីណាមកប៉ាវគ្នាផឹកទឹកក្រឡុត? គាត់ថា លុយអាមេរិក ខិខិ។ រឿង អាណេវ នៅមានច្រើនទៀត...

ព័ត៌មានថ្មីៗ ប្រចាំថ្ងៃ ☑️
TNAOT
ផ្ទះប្រជាពលរដ្ឋជាង ២០០ខ្នង រងផលប៉ះពា.ល់ ដោយសារជំនន់ទឹកភ្លៀងលាយឡំជាមួយទឹកភ្លៀងដែលហូរពីប្រទេសថៃតាមអូរព្រំដែន

Share your thoughts
និយាយកុហករឿងព្រំដែនអញ្ចឹងបានជាគេវ៉ៃខ្នោះ🤫🤫🤫🤫
និយាយឱ្យត្រង់ និងច្បាស់លាស់បំផុត៖ **យោធាថៃមិនបានកាន់កាប់ «ភ្នំទ្រព្យ» ក្នុងខេត្តព្រះវិហារ នោះទេ ហើយក៏គ្មានវត្តមានយោធាថៃនៅទីនោះដែរ។**
មូលហេតុបច្ចេកទេស និងភូមិសាស្ត្រដែលបញ្ជាក់ថាព័ត៌មាននេះ **មិនពិត 100%**៖
១. **ទីតាំងភូមិសាស្ត្រមិនអាចទៅរួច៖**
ភ្នំទ្រព្យ ស្ថិតនៅក្នុង **ស្រុកឆែប ខេត្តព្រះវិហារ**។ បើនៅលើផែនទី ស្រុកឆែបស្ថិតនៅ **ភាគខាងកើតជ្រៅ ក្នុងផ្ទៃប្រទេសកម្ពុជា** (ជាប់ខេត្តស្ទឹងត្រែង និងកំពង់ធំ) ហើយមានចម្ងាយរាប់រយគីឡូម៉ែត្រពីព្រំដែនថៃ។ ប្រសិនបើយោធាថៃមកកាន់កាប់ទីនោះ លុះត្រាតែកងទ័ពថៃវាយលុកចូលមកដល់កណ្តាលប្រទេសកម្ពុជា ដែលជារឿងមិនអាចកើតឡើងបានឡើយ។
២. **ការភ័ន្តច្រឡំឈ្មោះ «ភ្នំ» នៅតាមព្រំដែន៖**
ប្រជាពលរដ្ឋមួយចំនួនអាចច្រឡំរវាង **«ភ្នំទ្រព្យ» (នៅស្រុកឆែប)** ជាមួយតំបន់ជួរភ្នំដងរែកនៅតាមព្រំដែនកម្ពុជា-ថៃ (ដូចជា តំបន់ប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ឬច្រកអានសេះ) ដែលតំបន់ព្រំដែនខ្លះធ្លាប់មានការឈរជើងប្រឈមមុខគ្នារវាងកងទ័ពទាំងពីរនាពេលអតីតកាល។
៣. **ការពិតនៅភ្នំទ្រព្យ (ស្រុកឆែប) សព្វថ្ងៃ៖**
ទីតាំងភ្នំទ្រព្យនៅស្រុកឆែប គឺជាតំបន់ **អាជីវកម្មរ៉ែដែក** ដែលគ្រប់គ្រងដោយអាជ្ញាធរ និងក្រសួងរ៉ែ និងថាមពលកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគ (ភាគច្រើនជាក្រុមហ៊ុនចិន) កំពុងធ្វើអាជីវកម្ម។ រូបភាព ឬវីដេអូកាយដីធ្វើរ៉ែនៅទីនោះ ត្រូវគេយកទៅកាត់ត ឬបំប៉ោងព័ត៌មាននៅលើ TikTok/Facebook ថាជា «ដីត្រូវគេយក» ឬ «ដីបាត់បង់» ដែលបង្កើតឱ្យមានការភាន់ឡំ។
សរុបមក **ភ្នំទ្រព្យ ស្រុកឆែប ខេត្តព្រះវិហារ ស្ថិតក្រោមការគ្រប់គ្រង និងអធិបតេយ្យភាពរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង** គ្មានយោធាថៃមកកាន់កាប់ ឬឈរជើងនៅទីនោះឡើយ។

Ravy News
ផ្អេីលពេញប្រទេសហេីយបងអេីយ​ ព្រោះតែពាក្យប៉ុន្មានម៉ាត់របស់បង​ មហាជនចាប់អារម្មណ៍ ក្រោយសមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនី «Hok Nave» ពាក់ព័ន្ធសារសម្លេងប្រមាថវីរកងទ័ព
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បុរសឈ្មោះ គឹម ភិរម្យ​ (ហុក​ ណាវី​) ដែលត្រូវបានរាយការណ៍ថា ជាម្ចាស់គណនីហ្វេសប៊ុក «Hok Nave» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចហើយ។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយ និងជជែកវែកញែកពាក់ព័ន្ធនឹងសារសម្លេង ដែលត្រូវបានចោទថា មានខ្លឹមសារប៉ះពាល់ដល់កិត្តិយសវីរកងទ័ព និងប្អូនស្រីម្នាក់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តអនុវត្តនីតិវិធីច្បាប់ចំពោះករណីនេះ។
ចំពោះព័ត៌មានលម្អិត និងលទ្ធផលនៃនីតិវិធី នឹងត្រូវរង់ចាំការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចបន្ថែមទៀត៕

Pheng Vannak
ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Hok Nave ដែល​មានឈ្មោះ​ពិត​ គឹម​ ភារម្យ​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ឃាត់​ខ្លួន​សាកសួរ​ពាក់ព័ន្ធ​នឹង​សម្លែងបែកធ្លាយ​ប្រមាថដល់​វីរៈ​កងទ័ព​ជួរមុខ​ ។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army
ឧបករណ៍នេសាទខុសច្បាប់ប្រវែងជាង ៣០០០ម៉ែត្រ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ យោធភូមិភាគទី៤ សហការជាមួយមន្ត្រីជំនាញជលផលបង្ក្រាបបាននៅតំបន់ អាងយាយវិនដល់រហាលប្រា ឃុំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយមន្ត្រីជំនាញជលផលស្រុកស្ទោង ទៅបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ជាបន្ទាន់ នៅតំបន់អាងយាយវិនក្នុងភូមិសាស្ត្រឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដែលកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព និងលោកអនុសេនីយ៍ឯក ហែម ថន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការព្រឹកនេះ កងកម្លាំងចម្រុះ បានធ្វើសកម្មភាពបង្ក្រាបបានឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងរួមមាន៖
របាំងស្បៃមុងចំនួន ៥៥របាំងប្រវែង ២២០០ម៉ែត្រ ឡុកស្បៃមុងចំនួន ៥៥គ្រឿង លូឬលបស្បៃមុងចំនួន ១១០មាត់ របាំងសាច់អួនក្រឡាញឹកចំនួន ៤របាំងប្រវែង ៨០០ម៉ែត្រ ឡុកសាច់អួនចំនួន ៤គ្រឿង  លូឬលបចំនួន ៨គ្រឿង ចាក់លែងកូនត្រីចម្រុះចំនួន ៩០គីឡូក្រាម កាប់បំផ្លាញបង្គោលឈើចំនួន ១៥០០ដើម ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ សូមមេត្តាចូលរួមទាំងអស់គ្នា ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសនៅក្នុងរដូវបិទនេសាទនេះ និងសំណូមពរដល់ប្រជានេសាទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បន្តទៅទៀត ដែលនាំឲ្យបាត់បង់ដល់ធនធានមច្ឆជាតិរបស់យើង ហើយយើងទាំងអស់គ្នាត្រូវរួមគ្នា ដើម្បីធ្វើឲ្យផលត្រីរបស់យើងបានសម្បូរឡើងវិញសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជននៅទូទាំងប្រទេស ពិសេសបងប្អូនប្រជានេសាទ ដែលបងប្អូនអាចធ្វើការនេសាទបានជារៀងរហូត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាបន្តដល់កងកម្លាំងអន្តរាគមន៍ និងកងកម្លាំងដែលប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកកំពង់ស្វាយ ត្រូវបន្តធ្វើសកម្មភាពក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ដើម្បីសង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

Bayon TV News 8 minutes ago8m  · រដ្ឋបាលស្រុកសំឡូត​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមដងអូរ ស្ទឹង។ ដោយយោងតាមស្ថានភាពភ្លៀងធ្លាក់បន្តបន្ទាប់ ចាប់តាំងពីយប់ថ្ងៃទី២៣ មកដល់ល្ងាចថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២៦នេះ​មិនរាំងនៅឡើយទូទាំងស្រុកសំឡូតដែលបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងតាមដងអូរតូច និងស្ទឹងពីតិចទៅមធ្យម ព្រមទាំងមានលិចផ្លូវលំតាមភូមិ ឃុំ មួយចំនួន។

RFI ខេមរភាសា / RFI Khmer   5 hours ago5h  · ក្រសួងរៀបចំដែនដី​​​​​បាន​​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ​ដាក់លក់ឡៃឡុងដីឡូត៍ ​​ដែលនៅទំនេរ​ចំនួន ១ ២​៩១ក្បាលដី ក្នុងគម្រោង​ ឡេង ណាវ៉ាត្រា ​​​​​ដែលមានទីតាំង​នៅភូមិខ្នារ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បី​ប្រមូល​ថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការ​​​​​ដោះស្រាយជូនអតិថិជនរងគ្រោះ​​​​​​។ ​​បើតាមសេចក្តីប្រកាសរបស់ក្រសួងដែនដី ក្នុងថ្ងៃទី​​២៣កញ្ញា ​​ការដាក់លក់ដីឡូត៍​ឡៃឡុងនេះ ​ជាការប្រមូលថវិកាទ្រង់ទ្រង់សម្រាប់ការដោះស្រាយជូន​​អតិថិជន ​​​​ដែលបា​នទិញ​ផ្ទះ និងដីឡូត៍​​ក្នុង​គម្រោង​បុរី ឡេង ណាវ៉ាត្រា ​​ផ្លូវជាតិលេខ ​៦អា និងគម្រោង​ជ្រែមួយរយ ស្ថិតក្នុងឃុំ​សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល​។ ​ក្រសួងដែនដីបញ្ជាក់ថា ​ការដាក់លក់ដីឡូត៍​ឡៃឡុងនេះ ​គឺជាដី​ដែលមានទីតាំងពិតប្រាកដ​ មានវិញ្ញាបនបត្រ​​សម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ មិនពាក់ព័ន្ធ​​​នឹង​​តតិយជន​ និងមិនប៉ះពាល់​​លើទីតាំង​ដីឡូត៍​​​ដែល​​អតិថិជនបានទិញ ឬដោះដូរ​កន្លងមកនោះឡើយ៕

No comments:

Post a Comment