NS News រដ្ឋមន្ត្រីការពារជាតិថៃ សន្យានឹងពលរដ្ឋថៃ ថានឹងបិទព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីរៀងរហូត ខណ: ថៃជាអ្នកខាតបង់ធ្ងន់ជាងកម្ពុជា ព្រោះជាអ្នកលក់ទំនិញចេញមកឱ្យមិនបាន។
២៣ កញ្ញា ២០២៦
សេចក្ដីគោរពសុំទោស និងគោរពស្នើសុំការអនុគ្រោះ
ជាដំបូង ខ្ញុំបាទ Hok Nave សូមក្រាបគោរពសំពះ សម្ដេចតេជោ សម្ដេចធិបតី សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកមេទ័ព និងបងៗវីរជនកងទ័ព នគរបាល និងកងរាជអាវុធហត្ថ ព្រមទាំងពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅក្នុងប្រទេស និងនៅក្រៅប្រទេស។
ខ្ញុំបាទ សូមគោរពសុំទោសដោយស្មោះអស់ពីចិត្ត ចំពោះពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអារម្មណ៍របស់លោកមេទ័ព បងៗវីរជនកងទ័ព និងបងប្អូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2026 ខ្ញុំបាទបាននិយាយសំឡេងក្នុងការជជែកតាម Facebook ផ្ទាល់ខ្លួនជាមួយបុគ្គលម្នាក់ ក្នុងលក្ខណៈជាការជជែកគ្នា និងការផ្ដល់យោបល់ផ្ទាល់ខ្លួន។ សំឡេងរយៈពេលប្រមាណ 26 វិនាទី ដែលបានផ្សព្វផ្សាយនោះ គឺពិតជាសំឡេងរបស់ខ្ញុំ។
ចំពោះពាក្យពេចន៍ដែលខ្ញុំបាននិយាយដោយខ្វះការគិតពិចារណា ខ្ញុំបាទ សូមទទួលស្គាល់កំហុស ។ ខ្ញុំមិនមានបំណងមើលងាយ ឬបន្ទាបតម្លៃការលះបង់របស់កងទ័ព និងអ្នកដែលកំពុងបំពេញភារកិច្ចការពារជាតិឡើយ។ ប៉ុន្តែទោះបីជាមានបំណងយ៉ាងណាក៏ដោយ ពាក្យសម្ដីដែលខ្ញុំបាននិយាយដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ បានបង្កឱ្យមានការយល់ច្រឡំ និងការឈឺចាប់ដល់លោកមេទ័ព និងបងៗ វីរៈកងទ័ព រួមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។ ចំពោះចំណុចនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុស និងគោរពសូមអភ័យទោសដោយស្មោះ។
ចំពោះសំឡេងខ្លីៗចំនួន 3 ផ្សេងទៀត ដែលមានពាក្យពាក់ព័ន្ធនឹងការហូបចុក ផឹកស្រា និងការសប្បាយ ខ្ញុំបាទសូមបញ្ជាក់ថា សំឡេងទាំងនោះជាការជជែកជាមួយមនុស្សផ្សេងគ្នា និងនៅក្នុងបរិបទផ្សេងគ្នា។ ខ្ញុំយល់ថាការយកសំឡេងទាំងនោះមកកាត់តភ្ជាប់គ្នា អាចធ្វើឱ្យបរិបទដើម មានការយល់ឃើញខុសពីការពិត។
ក្នុងរយៈពេលកន្លងមក ខ្ញុំបានសរសេរអត្ថបទ ជាច្រើន ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋ និងបង្កើតក្រុមការងារធ្វើជាវីដេអូផ្សព្វផ្សាយព័ត៌ជាតិនិងការវិភាគជាច្រើនដើម្បីជាតិ។ ហើយខ្ញុំក៏បានចូលរួមរៀបចំកម្មវិធីអាហារសាមគ្គី និងការជួយឧបត្ថម្ភជូនវីរជនកងទ័ព ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្រុមការងារ និងសហប្រតិបត្តិការ។ តាមការកត់ត្រារបស់ក្រុមការងារ កម្មវិធីប្រមាណ 9 លើក បានប្រើប្រាស់ថវិកាសរុបប្រមាណ 120 លានរៀល ព្រមទាំងការចូលរួមបន្ថែមពីខ្ញុំបាទ ក្រុមការងារ និងដៃគូសហប្រតិបត្តិការ ប្រមាណ 3,000 ដុល្លារ ដើម្បីរៀបចំអាហារ និងសម្ភារៈផ្សេងៗ ជូនកងទ័ពប្រមាណ 10,000 នាក់ នៅតាមខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ចំពោះថវិកាទាំងអស់ក្រុមការងារ និងសហប្រតិបត្តិការ បាញ់មកឲ្យខ្ញុំអ្នកកាន់និងបែងចែកសម្រាប់ការរៀបចំ ចំណែកអតីតក្រុមការងារខ្ញុំ បានកាន់តែចំនួន 2 លើកតែប៉ុណ្ណោះ ហើយបានប្រើប្រាស់ថវិកាទាំងអស់នោះនៅក្នុងកម្មវិធីទាំងអស់ ខ្ញុំបានពិនិត្យមើលទិន្នន័យដោយផ្ទាល់។
ខ្ញុំលើកឡើងពីការងារទាំងនេះ មិនមែនដើម្បីលុបបំបាត់កំហុសរបស់ខ្ញុំ ឬយកស្នាដៃមកជំនួសការសុំទោសឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ការចូលរួមជួយកងទ័ពរបស់ខ្ញុំកន្លងមក គឺកើតចេញពីការគោរព ដឹងគុណ និងចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងកិច្ចការដើម្បីជួយជាតិ។
ជាមួយគ្នានេះ ខ្ញុំបាទសូមសុំទោសដោយស្មោះចំពោះ ក្រុមការងារ ក្រុមសហប្រតិបត្តិការ និងបងប្អូនទាំងឡាយដែលបានជឿទុកចិត្ត និងចូលរួមជាមួយខ្ញុំ។ ពាក្យសម្ដី និងសារមួយចំនួនរបស់ខ្ញុំដែលមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងការជឿទុកចិត្តរបស់បងប្អូន។ ខ្ញុំបាទពិតជាមានវិប្បដិសារី និងសោកស្ដាយចំពោះកំហុសរបស់ខ្ញុំ។
ជាចុងក្រោយ ខ្ញុំបាទសូមក្រាបសំពះសុំទោស និងសុំការអនុគ្រោះពី សម្ដេចតេជោ សម្ដេចធិបតី ថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ លោកមេទ័ព បងៗវីរជនកងទ័ព នគរបាល និងកងរាជអាវុធហត្ថ ចំពោះពាក្យសម្ដីរបស់ខ្ញុំដែលបានបង្កឱ្យមានការប៉ះពាល់ ឬជាការយល់ឃើញមិនល្អ។
ខ្ញុំបាទក៏សូមក្រាបសំពះសុំទោសដល់ ពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមានការខកចិត្ត ឬមានអារម្មណ៍មិនល្អចំពោះខ្ញុំ។
ខ្ញុំនឹងយកកំហុសលើកនេះធ្វើជាមេរៀនសម្រាប់កែប្រែខ្លួន និងខិតខំបន្តការងារដែលមានប្រយោជន៍ដល់ជាតិដោយក្ដីស្មោះត្រង់។
ខ្ញុំបាទសូមក្រាបសំពះសុំទោសដោយក្តីគោរព និងស្មោះអស់ពីចិត្ត។
See less
ខ្ញុំតែងតែផ្ដាំក្រុមការងារថា ឈ្មោះ
Hok Nave គឺ មិនមែនជាឈ្មោះពិតរបស់ខ្ញុំទេ គ្រាន់តែឈ្មោះតំណាងទេ។ បើនរណាគេអាចយកឈ្មោះនេះ ជាប្រយោជន៍ដើម្បីសង្គមជាតិក៏យកចុះ។ ប៉ុន្តែត្រូវបោះបង់ លោកធម៌ លាភ យស សរសើរ សុខ ជាមុនសិន។ បើមិនដូច្នេះទេប្រាកដជាពុល ប្រាកដជាមិនយល់អ្វីទៅជាការលះបង់។ ខ្ញុំចង់លើកអំពីបងប្អូនចំនួន 4 នាក់ដែលហូបគុយទាវជាមួយខ្ញុំ នៅក្នុងរូបថតនេះ ហេតុអ្វីគាត់ដើរជាមួយខ្ញុំបានមកដល់ពេលនេះ?
ទី1. បងចន្ថា គឺជាជំនួយការដ៏ល្អបំផុត របស់ខ្ញុំ គាត់មិនដែលសង្ស័យលើការសម្រេចចិត្ត របស់ខ្ញុំ សូម្បីតែម្ដង។ បងប្អូនដឹងទេ? ខ្ញុំអ្នកសរសេរ គាត់អ្នកនិយាយ ខ្ញុំដាក់ផែនការគាត់អនុវត្ត គាត់បើកឡានចុះខេត្តម្ដងៗ ជាង 1.000 គីឡូ និងវិលត្រឡប់មកវិញ ដេកឈឺខ្លួនពីរបីថ្ងៃ ហើយក៏ត្រូវទទួលខុសត្រូវជីវភាពគ្រួសារ។ ប៉ុន្តែបងចន្ថា ដែលរំខានខ្ញុំម្ដងទេ? ដែលសួរខ្ញុំថា តើការលះបង់របស់គាត់ដូចម្ដេចទេ?
ទី2. លោកមេទ័ព គាត់សុខចិត្ត ខាត់ការងារ 1 ថ្ងៃ 50 ដុល្លារ ធ្វើការបើកបរតាំងពីកំពង់សោមមកដល់ភ្នំពេញ ហើយបន្តទៅព្រំដែន ទៅមក មិនក្រោម 2000 គីឡូ។ មកវិញឡានខូចនិងដេកឈឺខ្លួន សម្រាកខាត់ការងារពីរបីថ្ងៃបន្ថែម បើគិតជាលុយមួយជើងមិនក្រោម 500 ដុល្លារ។ សួរថា គាត់ដែលទាមទារខ្ញុំទេ? គាត់ដែលនិយាយប្រាប់គេថាគាត់លះបង់ខ្លាំងណាស់ទេ? មកដល់ថ្ងៃនេះសូម្បីតែលិខិតថ្លែងអំណរគុណគាត់មួយសន្លឹក ក៏គាត់មិនមានដែរ។
ទី3. តាម៉ៅ លើសពីបងប្អូន ការងារសង្គមនិងការងារផ្ទាល់ខ្លួនរបស់ខ្ញុំ កុំថាម៉ោងណា? ខ្ញុំកំពុងនៅខេត្តណា? ឱ្យតែខ្ញុំចុចហៅទូរសព្ទភ្លាម មិនដែលថារវល់សូម្បីតែម្ដង។ រួចពេលខ្លះសឹងតែយកទ្រូង មកពាំងខ្ញុំទៀត នៅពេលដែលខ្ញុំទទួលរងនូវសម្ពាធណាមួយ។ គាត់គឺជាមនុស្សដែលជួយ ដោយគ្មានលក្ខខណ្ឌ។ គាត់ក៏មាន គ្រួសារ គាត់ក៏មានជំងឺ ជាប់ខ្លួន ហើយគាត់ក៏មានប្រកបមុខរបរចិញ្ចឹមជីវិត។ ហេតុអ្វីក៏គាត់ គិតពីខ្ញុំខ្លាំងម្ល៉េះ? ខ្ញុំក៏ធ្លាប់សួរគាត់ដែរ គាត់ឆ្លើយថា ខ្ញុំកំពុងរៀន យកគំរូ តាមបងចន្ថា។
ទី4. បងឌីណា ជាសម្លាញ់បងចន្ថា គាត់ទើបតែធ្វើការជាមួយខ្ញុំ លើកទីមួយ។ បច្ចុប្បន្នគាត់កំពុងជួយលើគោលដៅផែនការកសិដ្ឋានព្រំដែនរៀបចំជូនកងទ័ព និងផែនការ កម្មវិធីបុណ្យភ្ជុំជូនកងទ័ពតាមព្រំដែន 5 ខេត្ត។ ពេលចុះខេត្តជាមួយគ្នា គាត់បាននិយាយលេងជាមួយខ្ញុំថា ខ្ញុំមើលទៅបងណាវី ឯង គឺមិនសមជាប្រធានគេសោះ បើមើលពីសំបកក្រៅ។ ខ្ញុំបានតបបែបលេងសើចវិញថា ការងារជាប្រធានគឺជាការងារទទួលខុសត្រូវ អ្នកដែលទៅជាមួយយើងជាង 10 នាក់ គាត់ត្រូវមានអីហូប។ត្រូវមានកន្លែងគេង។ គាត់ត្រូវមានសុវត្ថិភាពទាំងទៅ ទាំងមក ។ បើគិត ខ្លាចថោក គិតខ្លាចថ្លៃ លើកតម្លៃខ្លួនឯង ការលះបង់ខ្លួនឯង កន្លែងកៅអីជាប្រធាន ខ្ញុំមិនហានបន្តអង្គុយនោះទេ។
សំណេរមួយនេះបើរៀបរាប់ពីគុណសម្បត្តិរបស់ពួកគាត់ ទាំង 4 នាក់ រៀបរាប់មិនអស់ទេ។ ខ្ញុំសរសេរតែជ្រុងមួយប៉ុណ្ណោះ។ រួចមានបងប្អូន ក្រុមការងារខ្ញុំ ជាង 10 នាក់ទៀត គឺសុទ្ធតែជាមនុស្សដូចពួកគាត់។ ពេលហត់មិននិយាយ ពេលលះបង់មិនបង្ហាញ ពេលឈឺមិនហ៊ានប្រាប់ សម្រាប់ពួកគាត់ខ្ញុំគិតថា ដូច lucky star នៃជីវិតរបស់ខ្ញុំ៕ ចប់
យុវជន៧មករា
សាធុ ! ទ័ពថៃ នឹងមានការផ្លាស់ប្តូរសមាសភាព និងដកហូតមុខតំណែងនាយទាហានជាន់ខ្ពស់របស់ថៃ ចំនួន ២រូប ដែលធ្លាប់ប្រើប្រាស់ពាក្យសម្តីគំរាមកំហែង និងប្រមាថមើលងាយកម្ពុជា
កន្លងមក ក្នុងនោះរួមមាន៖
១. Chaiyapruek Duangprapat អគ្គសេនាធិការកងទ័ពជើងគោកថៃ (បុគ្គលនេះ ធ្លាប់ប្រើប្រាស់ពាក្យសម្តីគំរាមបំផ្លាញវិស័យយោធាកម្ពុជា ឱ្យងើបលែងរួច) ត្រូវបានដកហូតចេញពីមុខតំណែងហើយ។
២. Prapas Sonjaidee នាយកព័ត៌មានថៃ (JIC) នឹងត្រូវដាក់ឱ្យចូលនិវត្តន៍ពីការងារជាកងទ័ពជើងអាកាសផង និងជានាយកព័ត៌មាន (JIC) ផង (បុគ្គលនេះ ធ្លាប់លាបពណ៌ ចោទប្រកាន់ និងមួលបង្កាច់មកលើកម្ពុជា គ្រប់សាច់រឿង)។
យ៉ាងណាមិញ ចំពោះមូលហេតុនៃការដកហូតមុខតំណែង និងដាក់ឱ្យចូលនិវត្តន៍នេះ នៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយទេ សំខាន់កម្ពុជាយើង ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ជំហានជានិច្ច ចំពោះល្បិចកិច្ចកលរបស់ពួកវា ៕
ไทยในเกมโลก 7h · 🔥 ชายแดนร้อนประเด็นใหม่! กัมพูชาประท้วงไทย ปมตั้งพระพุทธรูป “ภูเบ็ง” 🇹🇭🇰🇭 กระทรวงการต่างประเทศกัมพูชาออกหนังสือประท้วงเมื่อ 22 ก.ย. 2569 หลังระบุว่า เมื่อวันที่ 18 ก.ย. ทหารไทยพร้อมพระสงฆ์ได้นำพระพุทธรูปไปประดิษฐานบริเวณ ภูเบ็ง ระหว่างหลักเขตแดนที่ 2–3 และกล่าวหาว่าเป็นการละเมิดอธิปไตยกัมพูชา ⚠️ อย่างไรก็ตาม ข้อกล่าวหาเรื่องสถานะพื้นที่ดังกล่าวเป็น จุดยืนของฝ่ายกัมพูชา ขณะที่ปัญหาแนวเขตแดนไทย–กัมพูชายังต้องอาศัยกลไกสำรวจและเจรจาระหว่างสองประเทศหาข้อยุติ 🙏 จากพระพุทธรูปหนึ่งองค์ เรื่องนี้จึงกลายเป็นอีกประเด็นที่ต้องจับตาว่าจะลุกลามเป็นแรงกดดันทางการทูตหรือไม่
New hot borderline issue! Cambodia protests with Thailand. Putting a Buddha statue in "Phu Beng".
🇹🇭🇰🇭 Cambodia's Foreign Ministry issued a protest letter on 22 Sep 2569 after stating that on 18 Sep, Thai soldiers and monks have brought Buddha statue to pray in Phu Beng area between the main territory 2–3 and alleged that it is a violation of Cambodia's sovereignty.
⚠️However, the allegations regarding the status of the area are the Cambodian side's stand, while the issue of Thailand-Cambodia border still needs to be resumed, survey and negotiation mechanism between the two countries.
🙏 From one Buddha image, this has become another issue to keep an eye on whether it's diplomatic pressure.
Samdech Thipadei Hun Manet, Prime Minister of Cambodia
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
Presiding over the Opening Ceremony of the International Conference on Combating Online Scams, under the theme, “Acting Together towards Breaking the Chain and Eradication of Online Scams”.
Online Scams are a global issue that pose a growing threat to public security, social order, and the economies of many countries, including Cambodia.
The Royal Government of Cambodia has taken a firm stance against online scams and transnational crime, ensuring that Cambodian territory does not become a haven for criminal activity. At the same time, the Royal Government has strengthened institutional mechanisms and legal frameworks by imposing strict measures against perpetrators, facilitators, and those who protect or profit from criminal networks, including asset seizures and legal punishments. These efforts aim to effectively suppress and prevent online scams.
Phnom Penh, Wednesday morning, 23 September 2026
ព្រំដែន កម្ពុជា ថៃ៖ ពួកសៀម ពួកថៃ ពួកកួយកាន់ព្រះពុទ្ធសាសនាបាន ដឹកព្រះពុទ្ធស្រី Female Bhudda God យកទៅដាក់នៅ ភ្នំបេង។ ខាង កម្ពុជាយើងបាន តវ៉ា ខាងការទូត។ ខ្ញុំមិនដឹងថើអីបានដែរ បើ បាញ់គ្នា វាផ្ទុះសង្រ្គាមជុំទី ៣ បើមិន បាញ់ ពួកវា ចេះតែចូល ៗ។ ថ្ងៃនេះ ខាង ថៃ គេបង្កើនថវិការ ទិញអាវុធ ជួលជុលអាវុធថែមទៀត ពីព្រោះបើដោះស្រាយ តាមផែនទី ពួកគេនឹងចាញ់ ១០០% ពីព្រោះ ផែនទី គ្រាន់តែ មើលឃើញថា វាខុសប្រក្រតី ។






























No comments:
Post a Comment