ហេង រក្សា ច្រក អានសេះ 37m · ទាហានខ្មែរចំនួន១៨នាក់តវ៉ារឿងមេបញ្ជាការរបស់ពួកគាត់បានបញ្ឈប់ពួកគាត់ពីក្របខណ្ឌ័យោធាដោយមិនដឹងមូលហេតុ!😓
អធិរាជភ្នំខ្មោច ហេង សុផល · 3h · ប្រាក់ម្ហូបរបស់កងទ័ពក្នុងម្នាក់គឺ៤,២០០រៀលក្នុង១ថ្ងៃ គុណនឹង២៩ - ៣០ឬ៣១ថ្ងៃប្រចាំខែ វានឹងឃើញចំនួនទឹកប្រាក់សរុបត្រូវចំណាយក្នុងខែនីមួយៗ។ ទាំងរូបខ្ញុំទាំងគេរស់នៅធ្វើការរួមគ្នាគឺត្រូវកាត់ចេញពីប្រាក់បៀរវត្សន៍មកដាក់ហូបរួមទាំងអស់គ្នា។ ក្រៅពីនោះ សល់ប៉ុន្មានជូនទៅគ្រួសារចាត់ចែង ប្រើប្រាស់ដោយសន្សំសំចៃខ្ពស់។ ដូច្នេះ ករណីមានគេផ្សាយថាទាហានត្រូវគេកាត់ប្រាក់អស់១២០,០០០រៀលក្នុងខែនោះ គឺគេកាត់ប្រាក់ម្ហូបមកហូបរួមពិតប្រាកដហើយ ពុំមានខុសទាស់អ្វីទេ។ សូមបងប្អូនក្នុងបណ្ដាញសង្គមមេត្តាយល់ អំពីគោលរបបរបស់កងទ័ព ហើយកងទ័ពគ្រប់រូបក៏ត្រូវដឹងអំពីគោលរបបរបស់ខ្លួនឱ្យបានច្បាស់ដែរ ដើម្បីចៀសវាងបញ្ចេញព័ត៌មានទៅក្រៅអង្គភាពដោយគ្មានការស្វែងយល់ឱ្យច្បាស់ជាមុនសិន ដែលបង្កើតការភ័ន្តច្រឡំ។ 👉 ជំនាញរបស់អង្គភាព ត្រូវធ្វើការផ្សព្វផ្សាយដល់យោធិនឱ្យបានយល់ដឹងស្ដីពីគោលរបបនិមួយៗផង ចៀសវាងមានបញ្ហាយល់ច្រឡំ៕ សូមអរគុណ! Nit Narong
VAYO FM Radio
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ភាគីកម្ពុជា នៅក្នុងពេលបើកកិច្ចប្រជុំអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)គឺបានបង្ហាញនូវសុចរិតភាព និងគោលបំណងជាក់លាក់លើយន្តការផ្សះផ្សាដោយបង្ខំ ខណៈដែលភាគីថៃវិញបានបង្វែរទិដ្ឋភាព និងឆ្លើយដោះសារដោយដាក់បន្ទុកមកលើកម្ពុជា ហើយតែងតែលើកពីបញ្ហាផ្សេងៗដើម្បីបង្វែរស្ថានការណ៍ហាក់មិនចង់ឱ្យមានអ្នកណាយល់ពីសុចរិតភាពថៃមកលើច្បាប់អន្តរជាតិ ក៏ដូចជាយន្តការខាងលើនេះ។ លោកបានលើកឡើងដូច្នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តពី«ដំណើរវិវឌ្ឍនៃការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ក្រោមយន្តការ UNCLOS និងសំណើ៣ចំណុចរបស់កម្ពុជា» កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងនាមលោកជាអ្នកជំនាញ ជា ប្រធានការដ្ឋានសំណង់ផ្លូវថ្នល់ នៅ ខេត្ត កណ្តាល សូមរៀបរាប់អំពី flow ការងារ ចាក់បំពេញអាចម៍ដីចំនួន ១០ ០០០មែត្រ ដែល ចម្ងាយពី ការដ្ឋានទៅកន្លែងយកអាចម៍ដីចម្ងាយ ៣០ គម។ សូមលោកបែងចែកការងារ ថវិការ ប្រេង...កុំឲ្យស្ទះចរាចរ ដូចជា ម្ចាស់ការដ្ឋានដី គេមិនលក់ដីឲ្យ ពីព្រោះអត់មានលុយគ្រប់បង់ឲ្យគេ, បើកតាមផ្លូវត្រូវគេផាកដោយសារ ដឹកលើសទំងន់កំណត់, គ្មានកន្លែងចាក់ដី ពីព្រោះឡានត្រូវតែចាក់ដី ដើម្បីទៅដឹក ១ ជើងទៀត, ចាក់ដីលើផ្លូវ គ្មានឡានគៀពង្រាបដី.....
ធិម នាគ រាជ HD
ទាហាន១៨រូបទទូចស្នើរសុំកិច្ចអន្តរាគមន៍ពី ថ្នាក់ដឹកនាំឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ បន្ទាប់ពីរងនូវភាពអយុត្តិធម៌ត្រូវបានមេបញ្ជាការរងបណ្តេញចេញដោយគ្មានមូលហេតុឬលិខិតបញ្ជាក់អ្វីទាំងអស់គឺបណ្តេញចេញដោយមាត់ផ្ទាល់។
ដោយយោងតាមការបង្ហរបស់អាខោនមួយមានឈ្មោះថា(កូនដំរី ស្រុក) បានសរសេរថា👉 នាងខ្ញុំសុំលើកម្រាមដៃ10 សុំអធ្យាស្រ័យចំពោះ បងៗកងទ័ពផុសវីឌីអូមួយនេះផងចុះ នាងខ្ញុំ ទ្រាំលែង បានហើយបងៗ ព្រោះបើខ្ញុំមិនផុសទេ គឺដេកមិនលក់ទេ បងៗ អាណិតណាស់បងអើយ ហើយបើផុសទៅខ្ញុំខុស សុខចិត្ត ធ្វើតាមច្បាប់ចុះ 18នាក់កងទ័ព ដែលគេ ដកចេញដោយអត់ដឹងមូលហេតុ នាងខ្ញុំគ្មានឋានន្តរសក្តិ អ្វីទេ!គឺជាប្រជាជនធម្មតាៗទេ សុំស្នើទៅក្រសួងការ ពាជាតិ រឺពូៗបងៗដែលជាមន្រ្តីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ សូម ជួយពិនិត្យមើលកងពល715 ម្តុំចោមចៅផង កាត់ចេញពីរ ក្របខ័ណ្ឌ សូម្បីតែបន្ទាយដែលធ្លាប់ចូលក៏ចូលលែងបាន ហើយ 18នាក់មិនមែនតិចទេ ខ្ញុំចង់ដឹងពីរកំហុសរបស់ ពួកគាត់ ព្រោះកូនប្រពន្ធសង្ឃឹមលើប្រាក់ខែរបស់ ពួកគាត់ សូមអរគុណ!
ចំពោះករណីនេះនៅមិនទាន់ឃើញមានការបកស្រាយណាមួយចេញពី កងពល ៧១៥ ឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធនៅឡើយទេចំពោះបញ្ហានេះ។ ២១កញ្ញា២០២៦
ប្រវត្តិសាស្រ្ត៖ អាយុធ្យា មិនមែនជា ថៃ ទេ។ នេះជាផែនទីវិទ្យាសាស្រ្ត។ ប្រទេសថៃ សព្វថ្ងៃនេះ កើតចេញពី បណ្តុំរដ្ឋប្រមាណ ៦០ រដ្ឋ ដែលជា មូលហេតុនៃវិបត្តិពូជសាសន៍នៅថៃ។
អធិរាជភ្នំខ្មោច
ប្រធានបទពាក់ព័ន្ធនឹងកោះគុត សន្ធិសញ្ញាបារាំង-សៀម និងឯកសារប្រវត្តិសាស្ត្រ/ចារកម្ម គឺជាប្រធានបទដ៏ប្រគូកប្រកើន និងមានភាពស៊ីជម្រៅខាងផ្នែកប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងនយោបាយការបរទេស។
ដើម្បីមើលរូបភាពនេះឱ្យបានគ្រប់ជ្រុងជ្រោយ យើងអាចពិចារណាលើទិដ្ឋភាពច្បាប់អន្តរជាតិ ឯកសារប្រវត្តិសាស្ត្រ និងទិដ្ឋភាពបច្ចេកទេសតុលាការដូចខាងក្រោម៖
### ១. ទិដ្ឋភាពផ្លូវច្បាប់នៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧
* **ការបោះបង្គោល និងការលះបង់៖** នៅក្នុងសន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ (French-Siamese Treaty of 1907) ភាគីបារាំងបានព្រមព្រៀងប្រគល់កោះគុត (Koh Kood) ឱ្យទៅខាងសៀម (ថៃ) វិញ ជាថ្នូរនឹងការដោះដូរយកខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ មកឱ្យខ្មែរវិញ។
* **មាត្រា២ នៃសន្ធិសញ្ញាឆ្នាំ១៩០៧៖** បានចែងអំពីខ្សែព្រំដែនសមុទ្រនៅតំបន់នោះ ដោយកំណត់យកចំណុចកំពូលភ្នំខ្ពស់បំផុតនៅលើកោះកុង និងតំបន់ឆ្នេរជាចំណុចតភ្ជាប់ ដែលជាហេតុធ្វើឱ្យកោះគុតស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃចាប់តាំងពីពេលនោះមក។
### ២. តម្លៃផ្លូវច្បាប់នៃឯកសារ/របាយការណ៍ចារកម្ម (ដូចជា CIA Airgram)
* **ឯកសារព័ត៌មាន ប៉ះពាល់នឹងសន្ធិសញ្ញាផ្លូវការ៖** នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឯកសារផ្ទៃក្នុង ឬរបាយការណ៍ចារកម្ម (ព័ត៌មានសម្ងាត់) របស់ប្រទេសទីបី (ដូចជាសហរដ្ឋអាមេរិក) ត្រូវគេចាត់ទុកត្រឹមជា **«ឯកសារព័ត៌មាន ឬភស្តុតាងបន្ទាប់បន្សំ» (Secondary/Informational Evidence)** ប៉ុណ្ណោះ។
* **សន្ធិសញ្ញា និងផែនទីផ្លូវការជាចម្បង៖** តុលាការអន្តរជាតិ តែងតែផ្អែកលើ **«សន្ធិសញ្ញាផ្លូវការរវាងរដ្ឋ និងរដ្ឋ» (Bilateral Treaties)** និងផែនទីដែលបានអនុម័តផ្លូវការដោយរដ្ឋភាគីជានគរូបនីយកម្មចម្បង។ ដូច្នេះ របាយការណ៍ CIA មិនអាចមកលុបលាង ឬមានទម្ងន់ផ្លូវច្បាប់លើសសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលជាលិខិតុបករណីផ្លូវការនោះទេ។
### ៣. ការប្តឹងទៅតុលាការអន្តរជាតិ (ICJ)
ដើម្បីយកករណីជម្លោះដីធ្លី ឬកោះទៅជំនុំជម្រះនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាន៖
1. **កិច្ចព្រមព្រៀងរួម (Jurisdiction)៖** ប្រទេសទាំងពីរ (កម្ពុជា និងថៃ) ត្រូវតែយល់ព្រមរួមគ្នាក្នុងការបញ្ជូនរឿងក្តីនេះទៅតុលាការអន្តរជាតិ ឬប្រទេសទាំងពីរត្រូវតែជាភាគីដែលទទួលស្គាល់សមត្ថកិច្ចដាច់ខាតរបស់ ICJ លើករណីនោះ។
2. **សាក្សី និងភស្តុតាង៖** ទោះបីជាបារាំង ឬអាមេរិក ចូលរួមជាសាក្សី ឬផ្តល់ឯកសារក៏ដោយ តុលាការនឹងនៅតែពិនិត្យលើ **តម្លាភាពនៃសន្ធិសញ្ញាដើម** និង **ការគ្រប់គ្រងជាក់ស្តែង (Effective Occupation/Uti Possidetis Juris)** ជាចម្បង។
**សរុបសេចក្តី៖** ការរកឃើញឯកសារប្រវត្តិសាស្ត្រ និងរបាយការណ៍ផ្សេងៗ គឺជាប្រភពព័ត៌មានដ៏ល្អសម្រាប់ការសិក្សាស្រាវជ្រាវ ប៉ុន្តែចំពោះទិដ្ឋភាពច្បាប់អន្តរជាតិ ការទាមទារអធិបតេយ្យភាពលើកោះគុតឡើងវិញ គឺជាកិច្ចការដ៏ស្មុគស្មាញបំផុត ដោយសារមានសន្ធិសញ្ញាផ្លូវការឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលជាមូលដ្ឋានច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរួចទៅហើយ។
"Siamrization" (or Siamization / Westernization of Siamese fashion) refers to the unique hybrid dress style that emerged in Thailand (formerly Siam) during the late 19th and early 20th centuries. Driven primarily by modernization policies under King Rama IV (Mongkut) and King Rama V (Chulalongkorn), this movement blended traditional Siamese court garments with Western Victorian and Edwardian fashion elements. The political goal was to present Siam as a "civilized" nation on equal footing with Western powers to avoid colonization
ព្រំដែនកម្ពុជា ថៃ៖ សង្រ្គាមព្រំដែនថៃ កម្ពុជានិងបន្តច្រើនឆ្នាំតាមលំនាំ អ៊ុយក្រែន ដែលហ្សាឡែនស្គី ធ្វើសង្រ្គាមដើម្បីបន្តដំណែងប្រធានាធិបតី។ កាលពី ខែមុន ប្រទេសថៃ បានចោទថា កម្ពុជា បើកសមរភូមិថ្មី The New Battlefield នៅតុលាការសមុទ្រ UNCLOS. ថ្ងៃនេះ សៀម បានបើកសមរភូមិថ្មីមួយវិញ គឺសង្រ្គាមអរិយធម៍ Civilization Warfare ដោយប្រកាសថា កម្ពុជាលួចយក គំរូ ស្តាយសម្លៀកបំពាក់របស់ ស្រ្តី សៀម ទៅប្រើប្រាស់ និង គំរាមប្តឹងកម្ពុជាទៅ UNESCO. ក្នុងបរិបទសង្រ្គាមបែបនេះ តើខាងកម្ពុជា ត្រូវ ត្រៀមភស្តុតាងណាខ្លះដើម្បី វាយបក Reflexion ទៅ ពួកថៃ ពួកសៀមវិញ?- តាមប្រវត្តិសាស្រ្ត ឆ្នាំ ១៨០០ ដល់ ១៩០០ គឺជាគោលនយោបាយ សៀមនីយកម្ម SIAMESERIAZATION ដែលពេលនោះជនជាតិសៀម មានតែសារ៉ុង គ្មានអាវ គ្មានស្បែកជើង ក៍ធ្វើគោលនយោបាយជាតិមួយ គឺ គ្រប់ជនជាតិ ត្រូវតែ ពាក់អាវជាដាច់ខាត ពីព្រោះការស្លៀកខោ ឬ សារ៉ុង ការពាក់អាវ មានស្បែកជើង គឺជារដ្ឋស៊ីវិល័យ ដែលរួចផុតពីការដាក់នឹម អាណានិគម Colonization. ពីឆ្នាំ ១៩៣៩ ដល់ ២០២៦ នេះជាដំណាក់កាល ថៃនីយកម្ម Thairization ដែលច្បាប់ធម្មនុញ្ញាហាមដាច់ខាតការស្លៀកពាក់តាមជនជាតិ គឺជនជាតិទាំងអស់ ត្រូវតែជាជនជាតិថៃតែ ១, ប្រើភាសាថៃតែ១, ប្រើរដ្ឋបាលដែនដីខេត្តក្រុង លែងមានខេត្តខ្មែរ ខេត្តលាវ ខេត្តម៉ាឡាយូ ខេត្តមន ខេត្តចិន ខេត្តចាម..។ ពឹងលើចំណុចនេះ កម្ពុជា មានឪកាសវាយកបកទៅវិញថា ថា ថៃលួចសម្លៀកបំពាក់ខ្មែរ យកទៅធ្វើជារបស់់ សៀម របស់ថៃ តាមគោលនយោបាយខាងលើ៕
Border Report
21/09/26កងទ័ពសៀមបានផ្សព្វផ្សាយរូបភាពពីលើអាកាស ដោយអះអាងថា បានរកឃើញ កម្លាំងទាហាន អាវុធ និងសំណង់យោធារបស់កម្ពុជា នៅក្នុងតំបន់ប្រាសាទព្រះវិហារ។
កម្ពុជាបានបដិសេធការចោទប្រកាន់នេះ និងបញ្ជាក់ថា តំបន់បេតិកភណ្ឌពិភពលោកមួយនេះ មិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធាឡើយ។
The One News 51m · ប្រមុខការបរទេសកម្ពុជា នឹងចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ពីថ្ងៃទី២២-២៨ កញ្ញា ............ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ។ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នឹងធ្វើឡើងក្រោមមូលបទ «ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា»។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២១ កញ្ញានេះ បានឱ្យដឹងថា ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមធ្វើសេចក្តីថ្លែងការណ៍ ដោយគូសបញ្ជាក់ពីទស្សនៈរបស់កម្ពុជា ចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវតួនាទី និង ប្រសិទ្ធភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញ និងការវិវត្ត ជាបន្តបន្ទាប់ ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងលើកឡើងអំពី អាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាបន្ន។ ដោយឡែក ក្នុងសម័យប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីនានា ដើម្បីផ្លាស់ប្តូរទស្សនៈលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបង្កើនការចូលរួមចំណែករបស់កម្ពុជា នៅក្នុងការរក្សាសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើឆាកអន្តរជាតិ៕
The News 2h · ក្រសួងវប្បធម៌ថៃថា រូបមួយសន្លឹកនេះ គឺជារបស់ថៃ ដែលថតតាំងពីឆ្នាំ ១៩០៦ ហើយកម្ពុជា យកមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ក្រសួងវប្បធម៌ថៃមានផែនការចេញលិខិតតវ៉ាផ្លូវការ និងអាចពិចារណាត់វិធានការផ្លូវច្បាប់ ប្រសិនបើគ្មានការកែតម្រូវទេនោះ ខណៈពេលដែលថៃកំពុងរៀបចំស្វែងរកការទទួលស្គាល់បេតិកភណ្ឌអន្តរជាតិសម្រាប់សម្លៀកបំពាក់ប្រពៃណីថៃ នៅក្នុងខែធ្នូ ឆ្នាំ ២០២៦ ខាងមុខ។ ក្រៅពីលួចដី ថៃបន្តលួចវប្បធម៌ខ្មែរយ៉ាងបើកចំហ។ រង់ចាំការបកស្រាយរបស់ក្រសួងវប្បធម៌កម្ពុជា។ ២១ កញ្ញា ២០២៦
មេទ័ព លីពូ
👉 មិនមែនឲ្យតែ ទស្សនៈបណ្ឌិតទាំងអស់ សុទ្ធតែយកជាការបានទេ ! ពេលខ្លះនិយាយចេញមក វាមានដំណើប មានខ្សាយអុីចឹងដែរ ... បើនិយាយមកត្រូវគេគាំទ្រទៅ បើនិយាយមិនត្រូវគេចូលរិះគន់ហើយ អាហ្នឹងរឿងធម្មតាទេក្នុងសង្គមប្រជាធិបតេយ្យ ទូរស័ព្ទម្នាក់មួយគ្រឿងតើ ឲ្យតែបញ្ចេញមតិដោយការទទួលខុសត្រូវទៅ ...
👉 មតិយោបល់ក្នុងការកសាងរូបព្រះឆាយាល័ក្ខណ៍ មហាវីរក្សត្រជំនាន់មុនជារឿងល្អហើយ តែក្នុងរដ្ឋធម្មនុញ្ញស្រុកខ្មែរដែលកាន់ព្រះពុទ្ធសាសនា គ្រាន់តែកសាងរូបព្រះពុទ្ធបដិមាដើម្បីឲ្យ មនុស្សគោរពបូជា ជ្រះថ្លា ខ្លាចអ្នកណាគេរើសអើង ? ហើយពុទ្ធសាសនានេះ អាក្រក់កម្រិតណាបានត្រូវមករើសអើង ?
👉 សម្រាប់អ្នកដែលជាពុទ្ធសាសនិក នៅពេលធ្វើដំណើរ មិនថាហោះចេញ ឬ ហោះចូល គ្រាន់តែឃើញរូបពុទ្ធបដិមា ក៏នាំចិត្តជ្រះថ្លា ឲ្យស្ងប់ រលឹកនឹកដល់គុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើដំណើរក៏សុខសប្បាយ ។ ចំណែកជនបរទេស ពេលចុះមកដល់ មិនថាសាសន៍ណា ក៏គេបង្ហាញការគោរព គេសំពះ គេថតរូប វាបង្ហាញពី ចរិតជាតិសាសន៍យើង ជាប្រទេសគោរពព្រះពុទ្ធ មានធម៌សប្បុរស មានចិត្តជ្រះថ្លា មិនកាចសាហាវ គួរជារាប់អាន ជាដើម ...
👉 អ្នកវិភាគតាមវិទ្យាសាស្ត្រពិត កុំបិទភ្នែកស្រម៉ៃ ... កុំនិយាយរឿងអនាគត ថ្ងៃក្រោយបើនិយាយបែបនេះទៀតគេជេរទៀត ។
ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK)
រដ្ឋមន្ត្រីក្រសួងវប្បធម៌សៀម ធ្វើសន្និសិទ្ធកាសែតផ្អើលទីក្រុងបាងកក ដោយសាររឿងសំលៀកបំពាក់ឈុតថៃ។ វាចោទខ្មែរថា លួងចម្លងឈុតវា និងយករូបថតដូនតាវា(សៀម)មកបង្ហោះនៅក្នុងកម្មវិធី Miss Universe Cambodia 2026។ វាពូកែបង្ខូចកេរ្តិ៍ឈ្មោះខ្មែរ ដោយវាភ្លេចគិតថា ដូនតាខ្មែរគឺជាអ្នកមានគុណបង្កើតវប្បធម៌នៅសុខោទ័យ និងអាយុធ្យា មុនពេលដែលពួកវា(សៀម)ប្លន់បាន។ រឿងងាយស្រួល UNCLOS វាដឹងថាចាញ់ប្រៀបខ្មែរ អញ្ចឹងវាយករឿងស្រមោច មកបង្កើតទៅជារឿងដំរីវិញ ដើម្បីប្តូរស្ថានការណ៍។ (KdNk, USA)
ថ្ងៃទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក វ.ទោ បឿន ចាន់ប៊ន និង លោក អ.ឯក លឹម ចំរើន តំណាងកងវិស្វកម្ម H នៃ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស បានចូលរួមពិធិ អបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ និងបំពាក់មេដាយជូនកង អនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៨៦ និងកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ បានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋលីបង់នៅ ទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា។





























































No comments:
Post a Comment