ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, September 26, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៦

 ប្រទេសថៃ៖ កាលពីម្សិល អានុទីន បានប្រកាសនៅ វេទិការអង្គការសហប្រជាជាតិស្នើរប្រទេសទាំងអស់គោរពច្បាប់។ ថ្ងៃនេះ ប្រទេសថៃ ប្រកាសពីការមក ដល់ នៃកាំជ្រួចបាលីស្ទីក ចម្ងាយ ៥០០ គម ដែល បញ្ជាទិញពី អ៊ីស្រាអែល ដែលតាមច្បាប់ សន្តិសុខជាតិ ប្រទេសនីមួយៗលើផែនទីនេះ មានសិទ្ធិបំពាក់អាវុធការពារខ្លួន ចម្ងាយ ៥០០ គម នេះទំនងជាអ្វីដែល អានុទីនប្រកាសស្នើរអន្តរជាតិគោរពច្បាប់។ កាំជ្រួច D 11A ជា ស្ថាបត្យកម្មអាវុធ បន្សំរវាង វិស្វកម្មយានយន្តពីប្រទេស ឆែក, ប្រព័ន្ធកាំជ្រួច ពី ប្រទេស ថៃ ចិន អ៊ីស្រាអែល បូកបញ្ចូលគ្នា។

Hout Songhak 📣📣ម៉ោង 6:52ព្រឹកនេះ កម្ពស់ទឹកស្ទឹងសង្កែក្រុងបាត់ដំបង 14,15ម៉ែត្រ បន្តហក់ឡើងខ្លាំង សូមបងប្អូនដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់បំផុត ពិសេសកុមារ និងមនុស្សចាស់..

បាទ មិនជាការពិបាកទេ សម្រាប់វិស្វករយោធា និង ការធ្វើពត៍មានបញ្ឆោត។ តាមប្រវត្តិសាស្រ្តយោធា សង្រ្គាមរវាង អង់គ្លេសនិង អាហ្សង់ទីន កាលណោះ គ្រប់កាំភ្លើងធំដែល អាហ្សង់ទីនទិញមក សុទ្ធតែចារកម្មយោធាអង់គ្លេសចាប់ពត៍មានបានទាំងអស់ គឺមានតែមានចារកម្មយោធាបារាំងទេ ដែល លួចប្រាប់ទៅ អង់គ្លេសថា អាហ្សង់ទីន កែប្រែក្បាលគ្រាប់ បាញ់បានឆ្ងាយជាងមុន តែ អង់គ្លេសមិនជឿ។ ចុងក្រោយ គឺមានតែវិនាស ពីព្រោះ គេត្រូវរៀបចំជំរុំទ័ពចម្ងាយប្រសិទ្ធិភាព ឧ. ២០ គម តែ ខ្មាំងកែទៅជា ៣០ គម ដូច្នេះទ័ពយើង គឺអន្តរាយ។

🚨អ៊ីស្រាអែល ទម្លាយឈ្មោះប្រទេស ដែលមានប្រតិភូ ងើបដើរចេញ មិនស្តាប់ Netanyahu ​ថ្លែង ក្នុងនោះក៏មានមកពី អាស៊ីអាគ្នេយ៍ ៤ប្រទេសដែរ 
គ្រាន់តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឡើងវេទិកា នៃមហាសន្និបាតអង្គការសហប្រជាជាតិភ្លាម មិនទាន់នឹងហាមាត់ថ្លែងសុន្ទរកថាផង ស្រាប់តែប្រតិភូជាច្រើនប្រទេស នាំគ្នាដើរចេញពីសាល ដើម្បីជាការប្រឆាំង និងរិះគន់ចំពោះអំពើឃោរឃៅ របស់លោក Netanyahu ជាពិសេស សង្គ្រាមនៅតំបន់ហ្គាហ្សា។
ការប្រឆាំងនេះ គឺរៀបចំដោយតំណាងប៉ាឡេស្ទីន ដែលអះអាងថា ពួកគេចង់ផ្ញើសារច្បាស់ៗ ទៅ Netanyahu និងរដ្ឋាភិបាលរបស់លោកថា៖ «គ្មាននរណា សុខចិត្តជួយជ្រោមជ្រែង គាំទ្រ ឬចូលដៃចូលជើងក្នុងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងការកាន់កាប់ដោយខុសច្បាប់ របស់អ៊ីស្រាអែល ឡើយ។ អំពើទាំងនេះ ត្រូវបានប្រជាជាតិ និងប្រជាជនស្នេហាសន្តិភាពទាំងអស់ ទាមទារឱ្យបញ្ចប់ជាបន្ទាន់»។
សកម្មភាពនេះ ធ្វើឱ្យលោក Netanyahu អាម៉ាស់មុខជាថ្មី និងក្តៅចិត្តខ្លាំង ហើយក៏មានមន្ត្រីអ៊ីស្រាអែលម្នាក់ ដើរកត់ឈ្មោះតំណាងប្រទេស ដែលក្រោកចេញ មិនព្រមនៅស្តាប់នាយករដ្ឋមន្ត្រីខ្លួន ថ្លែងដែរ។
កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីអ៊ីស្រាអែល ក៏បញ្ចេញឈ្មោះប្រទេស និងដែនដីទាំងនោះ ដែលសរុបមាន ៧៧ប្រទេស/ដែនដី (បូកទាំងប្រទេស/ដែនដី ដែលមិនបង្ហាញវត្តមានទាល់តែសោះ) ហើយក្នុងនោះ ក៏មានប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ចំនួន ៤ផងដែរ ដូចជា៖ ព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
ប្រទេសទាំង ៧៧មានដូចជា៖
1.     ស៊ូរីណាម
2.    ទូវ៉ាលូ
3.    ទួគម៉េនីស្ថាន
4.    យេម៉ែន
5.    អេហ្ស៊ីប
6.    ប៉ាណាម៉ា
7.    សេណេហ្គាល់
8.    ប៉ាឡេស្ទីន
9.    ស៊ូដង់
10. ទុយនេស៊ី
11. តួកគី
12. វេណេស៊ុយអេឡា
13. អង់ទីហ្គា និងបារប៊ុយដា
14. បេលីស
15. សារធារណរដ្ឋកុងហ្គោ
16. អូម៉ង់
17.កាតា
18. អារ៉ាប៊ីសាអូឌីត
19. តុងហ្គា
20. អ៊ូសបេគីស្ថាន
21. អង់ហ្គោឡា
22. បារបាដូស
23. កូឡុំប៊ី
24. កូម៉ូឡូស
25. ដូមីនីក
26. ជីប៊ូទី
27. ម៉ាសេដូនីខាងជើង
28. សានម៉ារីណូ
29. អាហ្វ្រិកខាងត្បូង
30.​ សូម៉ាលី
31. អាល់ហ្សេរី
32. បង់ក្លាដែស
33. ព្រុយណេ
34. ប្រេស៊ីល
35.​ ឈីលី
36. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
37. លីបង់
38. លីបេរីយ៉ា
39. អេរីទ្រា
40. ឆាដ
41. សាធារណរដ្ឋអាហ្វ្រិកកណ្តាល
42. លីប៊ី
43. ម៉ូរីតានី
44. ហ្ស៊កដានី
45. នីការ៉ាហ្គួ
46. ម៉ាដាហ្គាស្ការ
47. នីហ្សេរ
48. ប៉េរូ
49. សាំងលូស៊ី
50. ស្លូវេនី
51. អាហ្វហ្គានីស្ថាន
52. បាហាម៉ាស
53. បូស្ន៊ី និងហឺតសេហ្គូវីណា
54. បុតស្វាណា
55. កូរ៉េខាងជើង
56. អេស្វាទីនី
57. ស៊ីរី
58. អ៊ូហ្គង់ដា
59. ប៉ាគីស្ថាន
60. លេសូតូ
61. បូលីវី
62. អេស្ប៉ាញ
63. គុយបា
64. ហ្គីណេអេក្វាទ័រ
65. អ៊ីរ៉ង់
66. កៀកហ្ស៊ីស៊ីស្ថាន
67. អ៊ីរ៉ាក់
68. ម៉ូសំប៊ិក
69. មីយ៉ាន់ម៉ា
70. អៀរឡង់
71. ម៉ាល់ឌីវ
72. ឥណ្ឌូណេស៊ី
73. គុយវ៉ែត
74. ណាមីប៊ី
75. ម៉ាឡេស៊ី
76. ហ្គូយ៉ាណា
77. កេនយ៉ា
ប្រភព៖ Al Jazeera

ស៊ន សុភក្រ្ត-Sorn Sopheak
ក្រសួងការពារជាតិ ជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នៃក្រសួងការពារជាតិ បានចេញសេចក្ដីជូនដំណឹងពីការទទួលពាក្យ និងដាក់ពាក្យដើម្បីបំពេញកាតព្វកិច្ចយោធា សម្រាប់អ្នកដែលមានអាយុ១៨ឆ្នាំ ដល់២៥ឆ្នាំ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា៖
*១៖ កាលបរិច្ឆេទ និងពេលវេលា
ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦
ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
ពេលព្រឹកចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងរសៀលចាប់ពីម៉ោង១៤៖០០នាទី ដល់ម៉ោង១៧៖០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
*២៖ ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ
នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ (មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ)។
*៣៖ ឯកសារដែលត្រូវភ្ជាប់មកជាមួយ ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង(តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេល មកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
- សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់៕

VAYO FM Radio
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៦ ៥៣១គ្រួសារ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ១៨គ្រួសារ និងបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ៦គ្រួសារ។ ក្រៅពីនេះ ទឹកជំនន់បានប៉ះពាល់ដល់លំនៅឋានកម្រិតស្រាលចំនួន ៦ ៣៦៥ខ្នង, កម្រិតធ្ងន់ ១៨ខ្នង, សាលារៀន ៣៣កន្លែង, មន្ទីរពេទ្យ ៤កន្លែង, វត្តអារាម/វិហារសាសនា ១កន្លែង និងអគាររដ្ឋបាល ២កន្លែង។ 
ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង-ស្រុកចំនួន ១២នៃខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង មានដូចជាផ្លូវកៅស៊ូប្រវែង ៣ ២៨០ម៉ែត្រ ផ្លូវបេតុងប្រវែង ៣ ៨៣៨ម៉ែត្រ និងផ្លូវដីស/គ្រួសក្រហមប្រវែង ៨២ ០៨៥ម៉ែត្រ។ រីឯវិស័យកសិកម្ម បានរងផលប៉ះពាល់ស្រូវពង្រោះចំនួន ២ ២៩០ហិកតា និងដំណាំរួមផ្សំ/បន្លែចំនួន ១៤ហិកតា ព្រមទាំងបានជម្លៀសសត្វពាហនៈគោក្របី ជ្រូក មាន់ទា ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
បើតាមការជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តសៀមរាប បានឱ្យដឹងថានៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦នេះ ប្រព័ន្ធស្ទឹងសៀមរាបក្រុងសៀមរាប កំពុងមានទឹកលំហូរជន់ឡើងខ្លាំង ដែលធ្វើឱ្យកម្រិតទឹកឡើងដល់កម្ពស់ ១៣.៨០ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ១៣.៥០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.៣០ម៉ែត្រ ។
ចំពោះមុខសភាពការណ៍នេះ រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ បានចុះអន្តរាគមន៍ឆ្លើយតប និងបញ្ចៀសផលប៉ះពាល់ជាប្រចាំ។ ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បន្តត្រៀមលក្ខណៈ ដើម្បី តាមដាន និងត្រៀមបម្រុងសម្រាប់ជួយសង្គ្រោះក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុ ផ្សេងៗកើតឡើង និង បន្តត្រៀមបម្រុង តាមដានស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងកើតឡើងវិញក្នុងភូមិសាស្ត្រក្រុង ស្រុក នៃខេត្តសៀមរាប។
គួរបញ្ជាក់ថា ព្យុះទី២៦ឈ្មោះស៊ូរីហ្គាអេ(Surigae)T2626 នៅតែបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកអំពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៦ឱ្យដឹងថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះស៊ូរីហ្គាអេនេះទេ។ បើទោះជាបែបនេះក្តី ស្ថានភាពនេះអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៦៕

ហ៊ុល ម៉ារ៉ា  is with Hul Mara. 11 minutes ago11m  · 🚨 ទីក្រុងប៉ាតាយ៉ាលើកទង់ក្រហម! ការព្រមានអំពីរលកសមុទ្រដ៏ខ្លាំង ទូកណាមួយមិនគួរចេញដំណើរទៅកាន់សមុទ្រទេ នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2026 ការព្រមានមួយត្រូវបានចេញទាក់ទងនឹងស្ថានភាពរលកសមុទ្រដ៏ខ្លាំងនៅឯឆ្នេរសមុទ្រប៉ាតាយ៉ា។ ទង់ក្រហមមួយត្រូវបានលើកឡើងជាការព្រមានអំពីគ្រោះថ្នាក់ ហើយទូកត្រូវបានណែនាំឱ្យចៀសវាងការចាកចេញពីច្រាំងសម្រាប់ហេតុផលសុវត្ថិភាព។

ហ៊ុល ម៉ារ៉ា🚨 “សមុទ្របាងកក!” បាងកាពី ជួបប្រទះនឹងទឹកជំនន់ធ្ងន់ធ្ងរ។ ស្ថានីយ៍ប៉ូលីសឡាត់ប្រាវ ព្រមានអំពីទឹកជំនន់ដែលអាចកើតមាន។ យានយន្តតូចៗមិនគួរព្យាយាមបើកបរឆ្លងកាត់ទឹកនោះទេ!
នៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2026 ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅចំណុចប្រសព្វបាងកាពី និងផ្លូវជុំវិញ។ តំបន់ជាច្រើនបានរងផលប៉ះពាល់ ដែលប៉ះពាល់ដល់ចរាចរណ៍ដោយសារតែកម្រិតទឹកកើនឡើង និងកម្រិតទឹកខ្ពស់នៅក្នុងប្រឡាយក្លងសែនសាប។

Khaosod English 43 minutes ago, view post43m  · Nearly 17,000 families hit by floods in Cambodia  Flooding has affected 16,789 families across 10 Cambodian provinces since 8 September, with 2,016 families evacuated as heavy rain continues across the country.  As of 25 September, 16,547 houses and 10,445 hectares of rice fields had also been affected, according to Cambodia’s National Committee for Disaster Management, cited by local media outlet Cambodianess

កាសែតសៀម ផ្សព្វផ្សាយរបាយការណ៍ថា ទឹកជំនន់ នៅកម្ពុជា បះពាល់មនុស្ស ១៧,០០០ គ្រួសារ។ គោលបំណងពួកវា គេ វាយប្រហារគ្មានដកដៃ។ នៅ បាង កក សម្រាប់ មហាសេដ្ឋីធំៗជុំវិញ សកលលោក គេមិន ទៅរកស៊ី បណ្តាក់ទុន នៅ បាងកកឡើយ ពីព្រោះ ទីក្រុងនេះ ខ្ពស់ជាង ទឹកសមុទ្រ ត្រឹមតែ ២ មែត្រ។ ទន្លេចៅព្រះ ជ្រៅជាងទឹកសមុទ្រ ពី ៥ មែត្រ ដល់ ២០ មែត្រ បានន័យថា ប្រជាជន សង់ផ្ទះកំពស់ ៣ មែត្រ ពី នីវូ ទឹកទន្លេ នេះជាមួលេហតុដែល ត្រកូល តាក់ស៊ីន ស្មើរសុំ ស្តេចសៀម រើរាជធានី ទៅនៅ ឈាង ម៉ៃ ទីក្រុងប្រទេស ឡាន ណា Lanna Kingdom របស់ ស្តេច តាក់ស៊ីន ឆ្នាំ ១៨០០។

KPT International 6 hours ago6h  · 🚨បាងកក ប្រកាសអាសន្ន ដល់ថ្នាក់ដាក់ខ័ណ្ឌទាំង៥០ ជាតំបន់ «គ្រោះមហន្តរាយ» ព្រោះទឹកជំនន់ ធ្ងន់ធ្ងរពេក ទីក្រុងបាងកក នៃប្រទេសថៃ បានប្រកាសអាសន្នហើយ ដោយសារតែគ្រោះទឹកជំនន់ធ្ងន់ធ្ងរពេក ដល់ថ្នាក់ដាក់ខ័ណ្ឌទាំង ៥០ ជាតំបន់ «គ្រោះមហន្តរាយ»។ តាមការផ្សាយរបស់ Pattaya News, ការប្រកាសអាសន្ននេះ កើតឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទឹក ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត ជន់លិចទូទាំងទីក្រុង កន្លែងខ្លះទឹកឡើងដល់កម្ពស់ត្រឹម.ក ឯណោះ។ ស្ថានភាពដ៏អាក្រក់នេះ បានបណ្តាលឱ្យទីក្រុងទាំងមូលត្រូវជាប់គាំង កាត់ផ្តាច់ចរាចរណ៍ ខណៈយានយន្តជាច្រើនគ្រឿង ត្រូវលិចក្នុងទឹក បង្ខំឱ្យអ្នកក្រុងត្រូវជិះទូក ដើម្បីធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ។ មិនធូរស្រាលឆាប់ៗឡើយ! នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ព្យុះភ្លៀងនឹងបន្តបោកបក់ រហូតដល់ដើមសប្តាហ៍ ហើយក៏លាយឡំនឹងបាតុភូតខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ៕

No comments:

Post a Comment