Sunday, December 24, 2017

ប្រាក់បៀវត្ស យោធិន

បៀវត្តមូលដ្ឋាន ---ប្រាក់បំណាច់ និង មុខងារ ----របបអាហារ--ឆ្នាំ ២០១៧
  1. នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ៖ ១,០៤៥,០០០៛-១,៧៩០,០០០៛ (១២៦,០០០៛)
  2. នាយឧត្តមសេនីយ៍មេបញ្ជាការរង៖ ១,០៤៥,០០០៛-១,៥៤០,០០០៛(១២៦,០០០៛)
  3. ឧត្តមសេនីយ៍សេនីយ៍ឯក៖ ១,០០៨,៩០០៛-១,៣៤០,០០០(១២៦,០០០៛)
  4. ឧត្តមសេនីយ៍សេនីយ៍ទោ៖ ៩៧៤,៧០០៛-៧៥០,០០០៛(១២៦,០០០៛)
  5. ឧត្តមសេនីយ៍សេនីយ៍ត្រី៖ ៩៤២,៤០០៛-៦៥០,០០០៛(១២៦,០០០៛)
  6. វរសេនីយ៍សេនីយ៍ឯក៖ ៩១០,១០០៛-៥០០,០០០៛(១២៦,០០០៛)
  7. វរសេនីយ៍សេនីយ៍ទោ៖ ៨៧៥,៩០០៛-៤១០,០០០៛(១២៦,០០០៛)
  8. វរសេនីយ៍សេនីយ៍ត្រី៖ ៨៤១,៧០០៛-៣៥០,០០០៛(១២៦,០០០៛)
  9. អនុសេនីយ៍ឯក៖ ៧៧៣,៧០០៛-៣១០,០០០៛(១២៦,០០០៛)
  10. អនុសេនីយ៍ទោ៖ ៧៧២,០០០៛-២៩០,០០០៛(១២៦,០០០៛)
  11. អនុសេនីយ៍ត្រី៖ ៦៥៣,៦០០៛-២៨០,០០០៛(១២៦,០០០៛)
  12. នាយចំណង់៖ ៦២៨,៩០០៛-២៨០,០០០៛(១២៦,០០០៛)
  13. ព្រិន្ទបាលឯក៖ ៦០៤,២០០៛-២៧០,០០០៛(១២៦,០០០៛)
  14. ព្រិន្ទបាលទោ៖ ៥៧០,០០០៛-២៦៥,០០០៛(១២៦,០០០៛)
  15. ពលបាលឯក៖ ៥៣៩,៦០០៛-២៦០,០០០៛(១២៦,០០០៛)
  16. ពលបាលទោ៖ ៥២០,៦០០៛-២៦០,០០០៛(១២៦,០០០៛)
  17. ពលបាលត្រី៖ ៥០៣,៥០០៛-២៦០,០០០៛(១២៦,០០០៛)
  18. នាយឯក៖ ៤៧៥,០០០៛-២៥៥,០០០៛(១២៦,០០០៛)
  19. នាយទោ៖ ៤៦៥,៥០០៛-២៥៥,០០០៛(១២៦,០០០៛)
  20. ពលឯក៖ ៤៥៦,០០០៛-២៥០,០០០៛(១២៦,០០០៛)
  21. ពលទោ៖ ៤៤៦,៥០០៛-២៥០,០០០៛(១២៦,០០០៛)
(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។





ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ឆ្នាំ២០១៨ គឺជាការដំឡើង អត្រាកំណើន១២% នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធមាន៖
  • ១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៨) ចំនួន៨៥៣,៥០០រៀល ត្រូវកើនដល់៩១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨ 
  • ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨ 
  • ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨ 
  • ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៣៧,៩៧៨រៀល ត្រូវកើនដល់ ៩៩៨,៩២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨
  • ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៨៨០,៩៧៨រៀល ត្រូវកើនដល់ ៩៣៥,០២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨

ក្រសួងមុខងារសាធារណៈ បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរមាន៖

  • ១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ 
  • ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ 
  • ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ 
  • ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
  • ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងមានប្រាក់បៀវត្សទាបបំផុត១លានរៀន។ ដូច្នេះការសន្យានេះ គឺពិតធ្វើបានប្រាកដមែន មិនមែនសន្យាខ្យល់នោះទេ៕

បើ​តាម​អនុក្រឹត្យ​ស្ដី​ពី​ការ​កែប្រែ​ប្រាក់បៀវត្សរបស់​មន្ត្រី​រាជការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មេសា ឆ្នាំ២០១៧ មក មន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បាន​ទទួល​ប្រាក់​បៀវត្ស​ទាប​បំផុត​ ដូច​ខាង​ក្រោម៖
  • ១.មន្ត្រី​រាជការ​ស៊ីវិល វិស័យ​រដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
  • ២.មន្ត្រី​រាជការ​ក្នុង​វិស័យ​អប់រំ ​​​​​​​​​​​​​​​​៩៥៣,៥០០ រៀល។ 
  • ៣.មន្ត្រី​រាជការ​ក្នុង​វិស័យ​សុខាភិបាល ៩៥៣,៥០០រៀល។
  • ៤. នគរបាល​ជាតិ ៩៣៧,៧៣០រៀល។
  • ៥. យោធិន ៨៨០,៧៣០រៀល។
  • ៦. ចៅក្រម និង​ព្រះរាជ​អាជ្ញា ​​​៣,០០០,០០០រៀល។
  • ៧. ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ៩៧០,០០០រៀល។
  • ៨. ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ​​៧៥០,០០០រៀល។
  • ៩. ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ៥៧០,០០០រៀល។
  • ១០. ប្រធាន​ភូមិ ២២៥,០០០ រៀល។
  • ១១. អនុ​ប្រធាន​ភូមិ ១៨០,០០០រៀល។
  • ១២. សមាជិក​ភូមិ ១៦០,០០០រៀល។

គួរ​ជម្រាប​ជូន​ថា មន្ត្រីរាជការ គ្រូបង្រៀន និង​កម្លាំង​ប្រដាប់​អាវុធ នឹង​ទទួល​បាន​ប្រាក់​បៀវត្ស​ទាប​បំផុត​ លើស​ពី​១​លាន​រៀល​ឡើង​នៅ​ឆ្នាំ​ ២០១៨​ខាង​មុខ​នេះ។ ការ​ដំឡើង​ប្រាក់​បៀវត្ស​នេះ គឺ​ដើម្បី​លើក​កម្ពស់​ជីវភាព និង​ការ​រស់​នៅ​របស់​មន្ត្រី​រាជការ គ្រូបង្រៀន កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ភេទ​ ដោយ​រដ្ឋាភិបាល​បាន ដាក់​ចេញ​នូវ​គោលការណ៍​ច្បាស់​លាស់ គឺ​ដំឡើង​ប្រាក់​បៀវត្សរ៍​២​ដង​ក្នុង​១ឆ្នាំ។

ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ ២០១៧​នេះ​​ការ​ដំឡើង​​ប្រាក់​បៀវត្ស​លើក​ទី១ ធ្វើ​ឡើង​នៅ​ខែ​មករា គឺ​ជា​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​មូលដ្ឋាន ក្នុង​អត្រា​១២​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ការ​ដំឡើង​លើក​ទី២ ធ្វើ​ឡើង​ក្នុង​ខែ​មេសា ឆ្នាំ​២០១៧ គឺ​ជា​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ៕

No comments:

Post a Comment