២៦ ធ្នូ ២០២៥៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២៦ ខែធ្នូនេះ នាយករដ្ឋមន្រ្តីចាំផ្ទះថៃលោក អានុទីន ឆានវីរៈគុល បានថ្លែងថា ថៃនឹងឯកភាពឈប់បាញ់ ៧២ម៉ោង ក្នុងកិច្ចប្រជុំGBCស្អែកនេះ ហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាន នោះបទឈប់បាញ់នឹងត្រូវចាត់ទុកថាប្រសិទ្ធភាព។ បន្ទាប់ពីរក្សាការឈប់បាញ់ ៧២ ម៉ោងបាន លោក អានុទីន បានចង្អុលបង្ហាញទៀតថា ថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ វិញ។ ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាក់ផុង ណាក់ផានិច ជាតំណាងឲឱ្យចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅថ្ងៃស្អែក។ កិច្ចព្រមព្រៀងសំខាន់ពីរគឺ៖ បទឈប់បាញ់រយៈពេល ៧២ ម៉ោង រួមជាមួយនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរ។ រយៈពេល ៧២ ម៉ោង គិតពីថ្ងៃទី ២៧ ធ្នូ ម៉ោង ១២ ០០ នាទី .ដល់ ២៩ ធ្នូ ម៉ោង ១២ ថ្ងៃត្រង់ដដែល...

Monday, April 20, 2020

Counter Covid 19 as of April 20

ការត្រួត​ពិនិត្យសុខភាព ជូនកម្មករ​រោងចក្របានចំនួន ១០១៨នាក់ ។

ឯកឧត្តម​ ហេង​ សួរ​ បានអោយដឹងថាក្រសួងការងារ បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។
គោលបំណងនៃការត្រួតពិនិត្យសុខភាពនេះគឺដើម្បីការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាព​បងប្អូនដែលបានឈប់នោះផងដែរ។
ការត្រួត​ពិនិត្យសុខភាព ជូនកម្មករ​រោងចក្របានចំនួន ១០១៨នាក់ ។
- យកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រឹត២ វិទ្យាល័យជម្ពូវន្ត ទាំង ២១នាក់។ (សូមបញ្ជាក់អ្នកទាំង ២១នាក់នេះ មិនមែនជាអ្នកមានវិជ្ជមានកូវីដ-១៩ទេ)។
- ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន្ត) ចំនួន ៣៨នាក់។
- ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។

ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ២កន្លែង ដោយបានពិនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។

កម្ពុជាថ្ងៃរកមិនឃើញមានករណីឆ្លងថ្មី វាហាក់ដូចជាកម្ពុជាឈានចូល ដំណាក់កាលទី ៥ ដែលករណីឆ្លងធ្លាក់ចុះ នឹងជំណាក់កាលធូរស្រាលឡើងវិញ? តែក្រសួងសុខាភិបាល និង WHO ព្រមានអំពី ហានិភ័យដោយសាររកឃើញករណីឆ្លងក្នុងសហគមន៍ នៅ​បឹងកក់ ១ ដែលមានទំហំតូច គឺក្នុងជំហាន លេខ ៣ ទៅវិញ។ ខាងក្រោមជាជំហាននៃការឆ្លងមេរោគ កូវីដ ១៩ គឺ
  1. ករណីឆ្លងមានប្រភពពីក្រៅប្រទេស.
  2. ករណីឆ្លងមានប្រភពពី អ្នកផ្ទុកមេរោគ កូវីដ ១៩
  3. ករណីឆ្លងមានប្រភពពី ក្នុងសហគមន៍ តូច ឬ ធំ
  4. ករណីឆ្លងមានប្រភពពី មេរោគគ្មានរោគសញ្ញា The Silent Spreaders Of COVID-19: Asymptomatic
  5. ករណីឆ្លងថ្មី មានការថយចុះជាលំដាប់ ជាជំហាននៃភាពធូរស្រាលឡើងវិញ
ចំណែកជំហាននៃសង្រ្គាមប្រឆាំងកូវីដ មា ០៥ ជំហាន គឺ៖
  1. កម្ពុជាតាមដានហានិភពនៅបរទេស
  2. កម្ពុជាបិទផ្នែកខ្លះៗ Partly lockeddowned 
  3. កម្ពុជាប្រកាសបិទទាំងស្រុង total lockdown
  4. កម្ពុជាប្រកាសភាពអាសន្ន Emergency stage 
  5. កម្ពុជាប្រកាសបើកប្រទេសឡើងវិញ

No comments:

Post a Comment