នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, April 24, 2020

Counter Covid 19 as of April 23

ភ្នំពេញ ៖ គិត​មកដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២០​នេះ នៅ​វិទ្យាល័យ​ឫស្សីកែវ​ក្រុមការងារ​ទទួល​បាន​កម្មករ​-​កម្មការិនីចំនួន ៦៥​នាក់ ប្រុស​៣២​នាក់ មកពី​រោងចក្រ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ ដែល​ត្រឡប់​មកពី​តាម​បណ្តា​ខេត្ត ធ្វើ​ច​ត្តា​ឡី​ស័ក ពិនិត្យ​សុខភាព​ពួកគាត់​ទាំងអស់​ ដោយសារតែ​សុខភាព​ពួកគាត់​ល្អ​ ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ​ចេញ​លិខិតបញ្ជាក់​សុខភាព​កម្ម​និ​យោ​ជិ​ក រួច​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ ដើម្បី​យក​លិខិតបញ្ជាក់​សុខភាព​នេះ ​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​បន្ត​ទៀត​រយៈពេល​១៤​ថ្ងៃ​។​

លោក អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​កម្មករ​-​កម្មការិនី ដែល​ត្រឡប់​មកពី​ស្រុកកំណើត នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ គឺ​ធ្វើ​ឡើង​ដើម្បី​សុខុមាលភាព​របស់​កម្ម​ករ​-​កម្មការិនី​ទាំង​ ដែល​បម្រើការ​នៅ​តាម​រោងចក្រ​ទាំង​អស់​គ្នា​។ ក្នុងនាម​អាជ្ញាធរ​ដែនដី ក៏ដូចជា​រាជរដ្ឋាភិបាល យើង​អត់​យកទោស​ពៃ​អី​ទេ ការ​ដាក់​ឲ្យ​កម្មករ​-​កម្មការិនី ដែល​ត្រឡប់​មកពី​ស្រុកកំណើត​ដាក់ ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល គឺ​ធ្វើ​ឡើង​ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី​ទាំង​អស់​គ្នា​។​

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់វិធានការ​ក្តៅ​ចំពោះ​កម្មករ​-​កម្មការិនី​ណា ដែល​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ ដោយ​គ្មាន​ការអនុញ្ញាត នៅ​ពេល​វិលត្រឡប់​មកវិញ​ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាចដោយឡែក​រយៈពេល​១៤​ថ្ងៃ​និង​គ្មាន​ប្រាក់​ឈ្នួល​។​

​ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត ដើម្បី​ក្រើនរំលឹក​ដល់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាប់​ផ្តើម​អនុវត្ត​គោលការណ៍ ធ្វើ​ច​ត្តា​ឡី​ស័ក កម្មករ​-​កម្មការិនី​រយៈពេល​១៤​ថ្ងៃ ចំពោះ​អ្នកណា ដែល​ឈប់សម្រាក​គ្មាន​ច្បាប់​អនុញ្ញាត​៕
អត្ថបទ៖ ឌី​រៀ​

No comments:

Post a Comment