Tuesday, April 28, 2020

Counter Covid 19 as of April 28

មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖កម្មករជាង១ម៉ឺននាក់ដែលអវត្តមានពីការងារកាលពីថ្ងៃចូលឆ្នាំនោះ បានត្រលប់មកវិញតែជាង៥ពាន់នាក់ប៉ុណ្ណោះ ហើយពួកគេក៏កំពុងធ្វើចត្តាឡឺស័ក
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអោយដឹងថា កម្មករជាង១ម៉ឺនាក់ ដែលអវត្តមានក្នុងថ្ងៃចូលឆ្នាំនោះ បានត្រលប់មកវិញតែ៥ពាន់៤៣ប៉ុណ្ណោះ ហើយពួកគាត់នាក់កំពុងធ្វើចត្តាឡឺស័ក ក្នុងនោះជាង៤០០០នាក់ ធ្វើចត្តាឡឺស័កនៅផ្ទះ និងក្រៅពីនោះគឺកំពុងធ្វើនៅតាមមណ្ឌលមួយចំនួនក្នុងរាជធានីភ្នំពេញ ។ ឯកឧត្តមបន្តថា ចំណែកកម្មករប្រមាណ៦០០០នាក់ទៀត គឺពួកគាត់មិនទាន់ត្រលប់មកវិញ ដោយអ្នកខ្លះបានបោះបង់ការងារ និងអ្នកខ្លះទៀតបន្តនៅជាមួយក្រុមគ្រួសារ ។ ការធ្វើចត្តាឡឺស័កលើកម្មករ កម្មការិនីទាំងជាង៥០០០នាក់រយៈពេល១៤ថ្ងៃនេះ នឹងត្រូវគ្រប់១៤ថ្ងៃនៅថ្ងៃទី៤ខែឧសភាខាងមុខនេះ ។ ប្រសាសន៍ខាងលើបានធ្វើឡើងនៅថ្ងៃទី២៧ មេសា ២០២០ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» ៕

ចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០២០ តតៅ  សមត្ថកិច្ចចាប់ផ្តើមរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយការផាកពិន័យខ្ពស់ជាងមុនទ្វេដងហើយ។ ខាងក្រោមនេះ គឺជាកម្រិតផាកពិន័យក្នុងបទល្មើសចរាចរណ៍ផ្លូវគោក។
  1. ១៖ ពិន័យទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកបើកបរ និងរួមដំណើរ ព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅ មិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
  2. ២៖ ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ចំពោះអ្នកបើកបរ ប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
  3. ៣៖ ពិន័យទឹកប្រាក់ ១០ម៉ឺនរៀល ចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
  4. ៤៖ ពិន័យទឹកប្រាក់ ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។
  5. ៥៖ ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ។
  6. ៦៖ ត្រូវពិន័យចំនួនទឹកទឹកប្រាក់ ២៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលស្ថិតក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី ០.២៥ ទៅ ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០.៥ ទៅ ០.៧៩ក្រាម ក្នុងមួយលីត្រឈាម។

No comments:

Post a Comment