ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, October 10, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០២៦

Neth Pheaktra សេចក្តីប្រកាសព័ត៌មាននៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ស្តីពីលទ្ធផលនៃសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ។ 

គម្រោងតម្លៃ ១១ ពាន់លានដុល្លារ និងតម្លៃ ៤៤១ លានដុល្លារ (ដែលបង្ហាញក្នុងរូបភាព) គឺខុសគ្នា ដោយមានការពន្យល់ដូចខាងក្រោម៖

តម្លៃប្រមាណ ១១ ពាន់លានដុល្លារ (៣៥០ ពាន់លានបាត): គឺជា ថវិកាសរុបថ្នាក់ជាតិសម្រាប់គម្រោងគ្រប់គ្រងទឹកជារួមទាំងមូល របស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក្រោយទឹកជំនន់ឆ្នាំ ២០១១ ដែលគ្របដណ្តប់លើការសាងសង់អាងស្តុកទឹក ការកែលម្អប្រព័ន្ធប្រឡាយ និងគម្រោងទប់ស្កាត់ទឹកជំនន់ខ្នាតធំទូទាំងប្រទេស។

តម្លៃប្រមាណ ៤៤១ លានដុល្លារ (ប្រហែល ១៥ ពាន់លានបាត): គឺជារួមជាតម្លៃប៉ាន់ស្មានសម្រាប់ការសាងសង់ ប្រព័ន្ធរូងយក្សក្រោមដី (Giant Drainage Tunnels) ជាក់លាក់ណាមួយ នៅក្នុងទីក្រុងបាងកក (ដូចដែលបានកត់ត្រាក្នុងផែនការគម្រោង)។

សរុបមក ទឹកប្រាក់ ១១ ពាន់លានដុល្លារ គឺជាថវិកាជាតិទាំងមូលសម្រាប់ផែនការគ្រប់គ្រងទឹកទូទាំងប្រទេស រីឯតម្លៃ ១៥ ពាន់លានបាត (ឬប្រហែល ៤៤១ លានដុល្លារ) គឺជាថវិកាជាក់លាក់សម្រាប់ផ្នែកសាងសង់ទួណែលរូងក្រោមដីតែប៉ុណ្ណោះ។

តម្លៃប្រមាណ ១១ ពាន់លានដុល្លារ (ឬប្រមាណ ៣៥០ ពាន់លានបាត) គឺជា ថវិកាសរុបថ្នាក់ជាតិសម្រាប់គម្រោងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកជាតិនៃប្រទេសថៃ ដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) បានរៀបចំឡើងបន្ទាប់ពីព្រឹត្តិការណ៍ មហាវិនាសកម្មទឹកជំនន់ដ៏ធំក្នុងឆ្នាំ ២០១១ ដើម្បីទប់ស្កាត់ និងគ្រប់គ្រងទឹកជំនន់ទ្រង់ទ្រាយធំក្នុងរយៈពេលវែង។

គម្រោងថវិកាជាតិដ៏សន្ធឹកសន្ធាប់នេះ គឺគ្របដណ្តប់លើការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើនរួមមាន៖

ការសាងសង់ប្រព័ន្ធរូងយក្សក្រោមដី (Giant Drainage Tunnels) ដើម្បីបង្ហូរទឹកជំនន់ចេញពីកណ្តាលទីក្រុងបាងកក។

ការបង្កើតអាងស្តុកទឹកខ្នាតធំ និងប្រព័ន្ធទប់ស្កាត់ទឹកជំនន់នៅតាមតំបន់សំខាន់ៗ។

ការកែលម្អប្រព័ន្ធប្រឡាយ និងផ្លូវទឹកធម្មជាតិទូទាំងប្រទេស ដើម្បីបង្កើនល្បឿននៃការបង្ហូរទឹកចុះទៅសមុទ្រ។

GRK News
ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញបើកវគ្គបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងការចុះឈ្មោះតាមអនឡាញ
ភ្នំពេញ៖ ដោយទទួលបានការអញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងជាអនុប្រធានគណៈកម្មាធិការកាតព្វកិច្ចយោធាកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រើប្រាស់ប្រព័ន្ធចុះឈ្មោះ និងគ្រប់គ្រងការចុះឈ្មោះតាម online ការងារកាតព្វកិច្ចយោធា។ ដែលការបណ្ដុះបណ្ដាលនេះ ក្រសួងការពារជាតិសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលនេះនាយទាហាន នាយទាហានរងនៃយោធពលខេមរបូមិន្ទ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ មកពីបណ្ដាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាច្រើនរូបផងដែរ។

อัปเดตพื้นที่บางปะกงช่วงท้ายน้ำ
ข้อมูล ณ 8 ตุลาคม 2569 เวลาประมาณ 14:00–14:40 น.
ภาพรวม: ช่วงท้ายน้ำยังต้องเฝ้าระวัง แม้สถานีบางปะกงยังไม่ถึงระดับตลิ่ง แต่น้ำกำลังขึ้น ขณะที่หลายสถานีด้านบนยังล้นตลิ่งและมวลน้ำยังค้างอยู่ในลุ่มน้ำ
* สถานีบางปะกง อ.บางปะกง: ข้อมูลเวลา 14:40 น. ระบุว่าน้ำยังต่ำกว่าตลิ่งประมาณ 0.85 เมตร และยังไม่ล้น ส่วนข้อมูลเวลา 14:00 น. ระบุว่าต่ำกว่าตลิ่ง 1.20 เมตรและกำลังขึ้น ค่าจากคนละรอบเวลาอาจต่างกัน ควรติดตามแนวโน้มจากสถานีเดิมต่อเนื่อง 
* ด้านบนของลุ่มน้ำ: ข้อมูลเวลา 14:40 น. พบหลายสถานีล้นตลิ่ง ทั้งศรีมหาโพธิ บ้านทาม สะพานณรงค์ดำริ และบางน้ำเปรี้ยว โดยบางน้ำเปรี้ยวล้นตลิ่งราว 1.54 เมตร จึงยังมีแรงกดดันจากน้ำที่ไหลลงมาต่อเนื่อง 
* ข้อจำกัดการระบาย: น้ำทะเลหนุนและน้ำจำนวนมากที่มารวมบริเวณบางคล้าทำให้การไหลออกช้าลง ก่อนหน้านี้น้ำเอ่อท่วมถนนในตัวเมืองฉะเชิงเทราในช่วงค่ำ 6 ต.ค. มีรายงานระดับน้ำบนถนนราว 20–35 ซม. 
* มาตรการระบาย: รายงานจังหวัดระบุว่าติดตั้งเครื่องผลักดันน้ำในคลองท่าลาดและคลองท่าทองหลาง รวมทั้งเรือผลักดันน้ำ 20 ลำ บริเวณสะพานเฉลิมพระเกียรติ 72 พรรษาและหน้าเขื่อนบางปะกง เพื่อช่วยระบายน้ำส่วนเกินออกสู่ทะเล 
อ่านสถานการณ์: ตัวเลขที่สถานีบางปะกงยังไม่ล้นตลิ่ง ไม่ได้แปลว่าพื้นที่ลุ่มต่ำริมแม่น้ำหรือชุมชนที่มีน้ำท่วมขังปลอดภัยแล้ว เพราะระดับน้ำในลำน้ำ สภาพท้องถิ่น และทางระบายน้ำของแต่ละจุดไม่เหมือนกัน ช่วงนี้ควรดูทั้งระดับน้ำที่บางปะกง น้ำจากบางคล้า–บางน้ำเปรี้ยว และรอบน้ำทะเลหนุนควบคู่กัน
มีการประเมินว่าจุดสูงสุดของมวลน้ำผ่านตัวเมืองแปดริ้วไปแล้ว แต่ยังต้องเร่งระบายและติดตามน้ำทะเลหนุน โดยเฉพาะช่วง 12–14 ต.ค. ซึ่งอาจระบายออกยากขึ้น ทั้งนี้เป็นการประเมินจากผู้เชี่ยวชาญ ไม่ใช่ประกาศเตือนภัยอย่างเป็นทางการ 
หมายเหตุข้อมูล: หน้า Meanam ที่ส่งมาแสดงข้อมูล ณ 10:20 น. ส่วนสถานีบางปะกงอัปเดตถึงช่วงบ่ายแล้ว จึงใช้ตัวเลขรอบบ่ายประกอบการอัปเดตนี้ และควรตรวจซ้ำก่อนนำไปใช้แจ้งเตือนเฉพาะพื้นที่ครับ.

Update on the downstream Bang Pakong area
Data as of October 8, 2026, approximately 14:00–14:40 hrs.
Overview: Continued vigilance is required for the downstream area. Although the Bang Pakong station has not yet reached bankfull level, water levels are rising. Meanwhile, several upstream stations remain above bankfull level, and a significant volume of water remains within the basin.
*   Bang Pakong Station (Bang Pakong District): Data from 14:40 hrs indicates the water level is approximately 0.85 meters below the bank and has not yet overflowed. Data from 14:00 hrs showed the level at 1.20 meters below the bank with a rising trend. Readings may vary between time intervals; it is advisable to continuously monitor trends from the same station.
*   Upstream Basin: Data from 14:40 hrs shows several stations exceeding bankfull levels, including Si Maha Phot, Ban Tham, Narong Damri Bridge, and Bang Nam Priao. Bang Nam Priao is overflowing by approximately 1.54 meters, resulting in continued pressure from the incoming flow.
*   Drainage Constraints: High tides and the accumulation of large volumes of water near Bang Khla are slowing the outflow. Previously, water overflowed onto roads in Chachoengsao city on the evening of October 6, with reported depths of approximately 20–35 cm.
*   Drainage Measures: Provincial reports indicate the installation of water propulsion units in Tha Lat Canal and Tha Thong Lang Canal, as well as the deployment of 20 water-propelling boats near the Chalerm Phra Kiat 72 Phansa Bridge and in front of the Bang Pakong Dam. To facilitate the drainage of excess water into the sea:
Situation assessment: Water levels at the Bang Pakong station have not yet exceeded the riverbank. However, this does not mean that low-lying riverside areas or communities currently experiencing flooding are safe, as river levels, local conditions, and drainage pathways vary by location. At this time, it is important to monitor water levels at Bang Pakong, inflows from Bang Khla and Bang Nam Priao, and the timing of high tides concurrently.
It is estimated that the peak water mass has already passed through Paet Riu (Chachoengsao) city; however, drainage efforts must continue, and high tides must be monitored—particularly between October 12 and 14, when drainage may become more difficult. Please note that this is an expert assessment, not an official warning announcement.
Data Note: The "Meanam" page provided reflects data as of 10:20 AM, whereas the Bang Pakong station has since been updated with afternoon figures; therefore, the afternoon data was used for this update. Please double-check the information before using it to issue localized alerts.
Cambodia Channel

TFA Khmer
លោក ហ៊ុន ម៉ាណែត ​​ថា ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​តាម​ព្រំដែន​​មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​ខ្មែរ​​នោះ​ទេ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​បាន​​ទទួល​ស្គាល់​​​​ថា ​​​​​​​ថៃ​ធ្វើ​របង​ជញ្ជាំង​បេតុង​​​ ឬ​​ថ្ម​អចិន្ត្រៃយ៍​នៅ​​​តាម​បង្គោល​ព្រំដែន​លេខ​៥២​ដល់​​៥៩ ជាប់​​នឹង​​​​​​ខេត្ត​បាត់ដំបង​​​​​ ហើយ​ថា​ការ​សាងសង់​នេះ​​ មិន​​​ប៉ះពាល់​​​​​ទឹក​ដី​​​​កម្ពុជា​ ​​នោះ​​ទេ​។​ ទន្ទឹម​គ្នា​នោះ​ លោក​​​​បញ្ជាក់​​​​​ថា​​​​មក​ទល់​ពេល​នេះ​ កម្ពុជា​​​មិន​​​បាន​​បាត់បង់​ទឹកដី​​​​នៅ​​តំបន់​​ណា​មួយ​​នោះ​​ទេ គ្រាន់​តែ​​បាត់បង់​ការ​គ្រប់គ្រង​​​​​នៅ​​តំបន់​ខ្លះ​​​​​​​​ប៉ុណ្ណោះ​​។​​ ​​​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ ​​​​​ការ​​ថ្លែង​​របស់​លោក​ ហ៊ុន ម៉ាណែត​​​​​ ថា​​ ​​ជា​សារ​​​​«​បោកប្រាស់​​​»​​​ដើម្បី​​បិទ​បាំង​ការ​ពិត។​​​​

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ «ឱកាសមាស» ៥ ចំណុចដល់លោក អ៊ុំ សំអាន ឱ្យចូលរួមជជែកតទល់ជាសាធារណៈជាមួយក្រុមជំនាញកិច្ចការព្រំដែន ដើម្បីបង្ហាញតម្លាភាព និងការទទួលខុសត្រូវ! 🇰🇭🗺️⚖️
Cambodia Channel
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាចំហមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនប្រកបដោយមូលដ្ឋានច្បាស់លាស់ និងការទទួលខុសត្រូវ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន បានបន្តផ្សព្វផ្សាយព័ត៌មានដោយចោទប្រកាន់ថា ការបោះបង្គោលព្រំដែនបណ្តោះអាសន្នដោយគណៈកម្មាធិការព្រំដែនចម្រុះ កម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ភាគច្រើនបានរំលោភចូលដីខ្មែរ ហើយរាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃដើម្បីដោះដូរសន្តិភាព និងអំណាច។ សម្តេចធិបតីបានចាត់ទុកការចោទប្រកាន់នេះថាជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ ដោយសារវាបានប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងអស់រយៈពេលរាប់សិបឆ្នាំរបស់មន្ត្រីជំនាញព្រំដែនកម្ពុជា។
ដើម្បីធានាតម្លាភាព គណនេយ្យភាព និងការយល់ដឹងពិតប្រាកដរបស់សាធារណជន សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការធានា និងលក្ខខណ្ឌចំនួន ៥ ចំណុច រួមមាន៖
ទី១. ជជែកតទល់ផ្ទៀងផ្ទាត់ភស្តុតាង៖ អញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងារ នាំយកឯកសារ និងភស្តុតាងទាំងអស់មកពិភាក្សាផ្លាស់ប្តូរត្រង់ទៅត្រង់មកជាមួយក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ទី២. បើកចំហឱ្យសាធារណជនចូលរួមស្តាប់៖ នឹងបើកឱកាសឱ្យអ្នកសារព័ត៌មាន តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងប្រជាពលរដ្ឋចូលរួមស្តាប់ ដើម្បីធ្វើជាសាក្សីដឹងឮព័ត៌មានពិតជាក់ស្តែង។
ទី៣. ធានាសុវត្ថិភាពផ្ទាល់ខ្លួនពេញលេញ៖ សម្តេចធានាការពារសុវត្ថិភាព ១០០ ភាគរយ ជូនលោក អ៊ុំ សំអាន និងក្រុមការងារ ក្នុងកំឡុងពេលមានវត្តមាននៅលើទឹកដីកម្ពុជា រហូតដល់ចាកចេញត្រឡប់ទៅវិញដោយរលូន។
ទី៤. ឧបត្ថម្ភសំបុត្រយន្តហោះ៖ ប្រសិនបើខ្វះខាតថវិកាក្នុងការទិញសំបុត្រយន្តហោះ សម្តេចនឹងចេញថ្លៃធ្វើដំណើរតាមជើងហោះហើរជូនទាំងអស់។
ទី៥. រ៉ាប់រងការស្នាក់នៅ និងមធ្យោបាយធ្វើដំណើរ៖ ប្រសិនបើខ្វះខាតកន្លែងស្នាក់នៅ និងមធ្យោបាយធ្វើដំណើរក្នុ​ងស្រុក សម្តេចនឹងរៀបចំជូនដោយឥតគិតថ្លៃ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះមុខជាតិ និងប្រជាពលរដ្ឋ ហើយសង្ឃឹមថាលោក អ៊ុំ សំអាន នឹងមានសេចក្តីក្លាហានទទួលយកការអញ្ជើញនេះ ដើម្បីបង្ហាញពីសមត្ថភាពជាអ្នកជំនាញព្រំដែនពិតប្រាកដ។

ហ៊ុល ម៉ារ៉ា
នៅចាំកាលសម រង្សុី តេជោរុញអោយផ្ទប់ជញ្ជាំងម្តងហេីយរឿងផែនទី តេជោប្រមូលអស់ពីបរទេស រង្សុីរត់ទៅទិញតា
មចិញ្ចេីមថ្នល់ ចាំមេីលអាក្អានមិចទៀត?

ហ៊ុល ម៉ារ៉ា
ជាឱកាសមាសហេីយសំរាប់ខ្មែរ និងខ្មែរធ្វេីការជាមួយគ្នាក្នុងភាពត្រឹមត្រូវ និងការទទួលខុសត្រូវ ចៀសវាងអង្គុយបៀមឈាមព្រោះដាក់អ្នកដ៏ទៃ ខ្លាចតែមាសរបស់ស្ងួនមិនសុទ្ធទេទេីបខ្លាចភ្លេីង។
រុញអោយផ្ទប់ជញ្ជាំងម្តងចឹងមេីលនៅយ៉ាងមិចទៀត ដូចកាលផែនទីចឹង។

ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន 
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥:១០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបុរីដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីរ (២) រូបគឺ (វរសេនីយ៍ត្រី GARRETT CHEW  និង ព្រិន្ទបាលឯក SOH BOON HUI) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។ 
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦
Press Release
Unofficial Translation 
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public as well as members of national and international media outlets as follows:
On October 09, 2026, at 3:10 p.m., at Siem Reap Angkor International Airport, the Cambodian Liaison Group (CLG) warmly welcomed two rotating Singaporean military officers—Major GARRETT CHEW and First Warrant Officer SOH BOON HUI—to join the ASEAN Observer Team (AOT) in the Kingdom of Cambodia. The AOT, led by the Philippines, is tasked with observing, verifying, and reporting on the situation along the Cambodia–Thailand border following the ceasefire's entry into force, and ensuring the effective implementation of all measures set out in the Joint Statement.
Cambodia consistently provides full support to the ASEAN Observer Team (AOT) and places great importance on the indispensable need to strengthen the AOT’s role and mandate to verify and ensure the full and effective implementation of the ceasefire and other measures agreed upon between Cambodia and Thailand, to promote transparency, accountability, and mutual trust. Cambodia also continues to welcome friendly nations wishing to provide further assistance in this effort.
The Royal Government and the Ministry of National Defence of Cambodia reaffirm their firm and sincere commitment, with a strong sense of responsibility, to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia-Thailand General Border Committee (GBC) dated December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand dated October 26, 2025, and other relevant agreements, to achieve swift restoration of normalcy, and secure lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter. 
Saturday, October 10, 2026

TFA Khmer
លោក ហ៊ុន ម៉ាណែតថា ថៃធ្វើរបងជញ្ជាំងបេតុងតាមព្រំដែនមិនប៉ះពាល់ទឹកដីខ្មែរនោះទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានទទួលស្គាល់ថា ថៃធ្វើរបងជញ្ជាំងបេតុង ឬថ្មអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនលេខ៥២ដល់៥៩ ជាប់នឹងខេត្តបាត់ដំបង ហើយថាការសាងសង់នេះ មិនប៉ះពាល់ទឹកដីកម្ពុជា នោះទេ។ ទន្ទឹមគ្នានោះ លោកបញ្ជាក់ថាមកទល់ពេលនេះ កម្ពុជា មិនបានបាត់បង់ទឹកដីនៅតំបន់ណាមួយនោះទេ គ្រាន់តែបាត់បង់ការគ្រប់គ្រងនៅតំបន់ខ្លះប៉ុណ្ណោះ។ មន្ត្រីបក្សប្រឆាំងចាត់ទុក ការថ្លែងរបស់លោក ហ៊ុន ម៉ាណែតថា ជាសារ «បោកប្រាស់» ដើម្បីបិទបាំងការពិត។

វិភាគនយោបាយ ថៃ កម្ពុជា៖ កងទ័ពថៃ កងទ័ពសៀម កំពុងឈ្លានពាន និងគ្រប់គ្រងទឹកដីកម្ពុជាមួយចំនួន ដោយសារធ្វើសង្រ្គាម។ការធ្វើសង្រ្គាមឈ្លានពានបែបនេះ ដាច់ខាតមិនអាចបានជោគជ័យឡើយ អ្នកណាក៍គេវិភាគឃើញបបនេះទាំងខាងកម្ពុជា ទាំងថៃ ដូច្នេះ ពួកថៃ វាគំាទ្រ ដោយបង្កើតជាបន្ទាន់នូវ រដ្ឋាភិបាល ២៣ តុលា ដើម្បីថៃវាធ្វើការងារជាមួយ ក្រុមនេះ គឺមិនធ្វើការងារជាមួយ រដ្ឋាភិបាលស្របច្បាប់កម្ពុជាទេ។ បើ អ៊ុំ សំអាន ចូលមក ធ្វើវេទិការនៅកម្ពុជា សំអាន ត្រូវតែប្រកាសថា ខ្លួនជា នណា? បើសិនជាខ្លួនស្ថិតក្នុង ២៣ តុលា គឺជា រដ្ឋាភិបាលក្បត់ជាតិ បើសិនជា ប្រកាសថា ខ្លនឯករាជ្យ គឺ ក្បត់ជាមួយ សម រង្សី ពីព្រោះ ២ នាក់ជា សត្រូវ ជាមួយគ្នា ។ ប្រទេសថៃគេមានជំហរច្បាស់លាស់ណាស់ គេស្ធប់បផុត សម រង្សី ពីព្រោះជននេះ ទៅដលើទីណា ដកបង្កោលព្រំដែនទីនេះ។ តើ អ៊ុំ សំអាន ជានណា? គួរត្រូវបានផ្សព្វផ្សាយ ដើម្បីំមហាជនដឹង ការពារសន្តិភាព ។ សំអាន សាកសួរប្រជាជនតាមព្រំដែន ឃើញថាបាត់បង់ទឹកដី តែសួរប្រជាជនហ្នឹងដែលស្គាល់ផែនទី បារាំង សៀម? គាត់នឹងឆ្លើយថា កើតមិនទាន់ទេ !!!
VAYO FM Radio
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសារឆ្លើយតបទៅកាន់លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេស ក្រោយពេលអ្នកនយោបាយរូបនេះបានលើកឡើងពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ តាមខ្លឹមសារបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃនេះ សម្ដេចធិបតីចាត់ទុកការលើកឡើងរបស់លោក អ៊ុំ សំអាន អំពីករណីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២និង៥៩ មិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្ដែគឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ដ្រីជំនាញព្រំដែនរបស់កម្ពុជា ថាបានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ។

តាមសម្ដេចធិបតី លោក អ៊ុំ សំអាន បានបន្ដនិយាយដោយគ្មានមូលដ្ឋាន ដោយចោទប្រកាន់ថា ការបោះបង្គោលបណ្ដោះអាសន្នធ្វើឡើងដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មការព្រំដែនចម្រុះ(JBC)កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងថារាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្ដូរយកសន្ដិភាពនិងអំណាច។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា នេះគឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយដែលមិនអាចទទួលយកបាន។

ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញព្រំដែន ក៏ដូចជាផ្តល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោកបានបង្ហាញសមត្ថភាពពិត និងការទទួលខុសត្រូវពាក់ព័ន្ធនឹងការនិយាយអំពីបញ្ហាព្រំដែន សម្ដេចបានអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២និង៥៩មកជជែកគ្នាត្រង់ទៅ ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា។

សម្ដេចបន្ថែមថា ក្នុងដំណាក់កាលដែលការចរចានិងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃមិនទាន់ចប់ មិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួនជាលក្ខណៈទូលំទូលាយតាមបណ្ដាញសង្គមនោះទេ។ ប៉ុន្ដែដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងពេលជជែកវែកញែកគ្នានោះ សម្ដេចនឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ពីអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សីនិងបានដឹងបានលឺអំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ សម្ដេចថានឹងធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោកអំឡុងពេលមានវត្តមាននៅកម្ពុជារហូតដល់លោកនិងក្រុមរបស់លោកចាកចេញផុតពីកម្ពុជាវិញ។ ប្រសិនបើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា សម្ដេចនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យ, បើខ្វះមធ្យោបាយធ្វើដំណើរនិងកន្លែងស្នាក់នៅ សម្ដេចនឹងរៀបចំឱ្យដោយឥតគិតថ្លៃក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។

សម្ដេចនាយករដ្ឋមន្ដ្រីសង្កត់ធ្ងន់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃមិនទាន់បានដោះស្រាយចប់។ រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមការជជែកគ្នាត្រង់ទៅត្រង់មកជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។

សម្ដេចសង្ឃឹមថា លោក អ៊ុំ សំអាន និងក្រុមរបស់លោកមិនខ្លាចនឹងទទួលយកនូវការអញ្ជើញ ដើម្បីមកជជែកគ្នាជាមួយក្រុម​ងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល ដែលលោកចោទថាបានលួចកាត់ដីឱ្យថៃនៅចន្លោះបង្គោលសីមាលេខ៥២និង៥៩ នៅចំពោះមុខអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរនោះទេ។ ការព្រួយបារម្ភអំពីសុវត្ថិភាព ក៏មិនគួរក្លាយជាកម្មវត្ថុដែលរារាំងមិនឱ្យមកចូលរួមតាមការអញ្ជើញនោះដែរ៕

វ៉ាន់ សារាយ Vann Saray
យើងចាំមើលលោក អ៊ុំ សំអាន ហ៊ានតតាំង ឬទទួលយកឱកាសមាសដែលសម្តេចមហាបវរធិបតី ផ្តល់ជូនដែរទេ? 
សម្រាប់ខ្ញុំលោក អ៊ុំ សំអាន នឹងបន្តរកលេសប្រកែកមិនទទួលយកឱកាសនេះឡើយ ព្រោះលោកដឹងច្បាស់ថា អ្វីដែលលោកលើកឡើង មិនមានមូលដ្ឋានច្បាស់លាស់នោះឡើយ។
ដីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរបស់កម្ពុជា និងខេត្តច័ន្ទបុរីរបស់ថៃ (ថៃធ្វើរបងព្រំដែនបានជិតមួយគីឡូ) ជាកន្លែងដែលបានវាស់វែង និងព្រមព្រៀងដោយគណៈកម្មការព្រំដែនប្រទេសទាំងពីរ ផ្អែកលើផែនទីបន្សល់ពីអាណានិគមបារាំងរួចហើយ។ 
ការកាន់កាប់ដីតាមទល់ដែនរបស់ប្រជាពលរដ្ឋ គឺមិនបានដឹងថាដីណារបស់ខ្មែរ ដីណារបស់ថៃ ដោយផ្អែកលើផែនទីនោះឡើយ។ ក្រោយវាស់វែង មានដីចម្ការរបស់ពលរដ្ឋថៃ ខ្លះត្រូវកាត់មកឱ្យខ្មែរ ហើយដីចម្ការខ្មែរខ្លះ ក៏កាត់ទៅឱ្យថៃ។ ដីថៃ ដែលត្រូវកាត់មកខ្មែរ ភាគច្រើនជាចម្ការទុរេន សាវម៉ាវ ស្វាយជាដើម ហើយដីចម្ការពលរដ្ឋខ្មែរ ត្រូវកាត់ឱ្យជាដំឡូងមី។ តាមការផ្ទៀងផ្ទាត់ព័ត៌មាន ដីដែលថៃ ត្រូវកាត់មកខ្មែរ ច្រើនជាងដីខ្មែរ ដែលកាត់ទៅថៃ។
កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង ក៏បានផ្សាយរឿងនេះ ហើយក៏បានចុះទៅសម្ភាសន៍ពលរដ្ឋថៃ នៅទល់ដែនដែរ។ ក្នុងបទសម្ភាសន៍នោះ ពលរដ្ឋថៃ បាននិយាយថា គេព្រមកាត់ដីដែលគេធ្លាប់កាន់កាប់នោះ មកឱ្យកម្ពុជាតាមការវាស់វែងរបស់គណៈកម្មការព្រំដែនប្រទេសទាំងពីរ។ 

វ៉ាន់ សារាយ Vann Saray
លោក អ៊ុំ សំអាន បានឃើញសារសម្តេចនហាបវរធិបតី ហើយក៏បានចែករំលែកថែមទៀត។ សង្ឃឹមលោក អ៊ុំ សំអាន ទទួលយកឱកាសមាសនេះ តតាំងជាមួយរាជរដ្ឋាភិបាល។
រឿងទឹកដី រឿងព្រំដែន មិនគួរជាកម្មវត្ថុនយោបាយ និងបំបែកបំបាក់ជាតិទេ។ ដើម្បីភាពរឹងមាំនៃជាតិ យើងត្រូវតែទទួលស្គាល់មរតកព្រំដែនបន្សល់ដោយបារាំង ហើយរួមគ្នាបង្ហាញការពិត និងប្រឹងរក្សាអ្វីដែលនៅសល់។ មិនគួរយកព្រំដែនបង្កើតជាជម្លោះក្នុងសង្គមខ្មែរ នាំឱ្យខ្មែរកាន់តែខ្សោយនោះទេ។

Um Sam An Page អ៊ុំ សំអាន
Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបងដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែលលោក អៀង សារី បានកាន់កាប់ហើយមានលោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើអោយបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។ បង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ ជាបង្គោលព្រំដែនថ្មីចែសដែលថៃបានលួចរំកិលចូលដីខ្មែរ មិនមែនជាបង្គោលព្រំដែនដែលបានបោះសម័យបារាំងពីឆ្នាំ១៩១៩ដល់ឆ្នាំ១៩២០ នោះទេហើយបង្គោលព្រំដែនទាំងនេះមិនស្ថិតនៅទីតាំងចាស់នោះទេ។ 
ហេតុនេះ លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមកាត់ទឹកដីខ្មែរអោយទៅថៃបណ្តើរៗហើយ ដោយការទទួលស្គាល់ថា ថៃបានធ្វើរបងព្រំដែនបេតុងអចិន្រ្តៃយ៍ដោយឯកតោភាគីគឺត្រឹមត្រូវហើយមិនរំលោភចូលដីខ្មែរ។ ថៃបានធ្វើរបងព្រំដែនបេតុងដោយឯកតោភាគីដោយរំលោភចូលដីខ្មែរពីចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង។
កាលពីម្សិលមិញលោក ហ៊ុន ម៉ាណែត និយាយថា ថៃចូលដីខ្មែរ ខ្មែរចូលដីថៃគឺនិយាយដូចលោកបណ្ឌិត សុខ ទូច និងលោក ហ៊ុន សែន ចោទលោក ហេង សំរិន ថាទៅរស់នៅលើដីវៀតណាម។
គណៈកម្មាធិការព្រំដែនចម្រុះ (JBC) នៃប្រទេសទាំងពីរបានបោះបង្គោលតម្រុយមិនទាន់ចប់ផង ក៏មានសង្រ្គាមហើយ JBC មិនទាន់ឯកភាពគ្នានៅឡើយចំពោះទីតាំងនៃបង្គោលតម្រុយដែលបោះបានប្រហែល៧០%។ ភាគច្រើននៃបង្គោលតម្រុយគឺត្រូវបានបោះដោយរំលោភចូលដីខ្មែរ។ បង្គោលព្រំដែនលេខ៥២ដល់លេខ៥៩គឺជាបង្គោលព្រំដែនថ្មីចែស ដែលត្រូវបានបោះដោយរំលោភចូលដីខ្មែរ។ បង្គោលព្រំដែនលេខ៥៥ ដែលជាបង្គោលថ្មីត្រូវបានបោះដោយរំកិលពីមាត់ស្ទឹងចូលមកដីខ្មែរជិត១គីឡូម៉ែត្រ ដែលបង្គោលព្រំដែនលេខ៥៥ចាស់គឺស្ថិតនៅជាប់មាត់ស្ទឹង។ ក្រសួងការបរទេសកម្ពុជាធ្លាប់ចេញលិខិតតវ៉ានិងជំទាស់នឹងការធ្វើរបងព្រំដែនបេតុងដោយឯកតោភាគី។ ខ្ញុំធ្លាប់និយាយថា មុននិងក្រោយលោកហ៊ុន ម៉ាណែត នឹងទទួលស្គាល់ការធ្វើរបងព្រំដែនបេតុងដោយឯកតោភាគីនេះថាគឺត្រឹមត្រូវ ហើយឥឡូវនេះវាកើតឡើងពិតមែន។ 

PR Cambodian Government
នេះគឺជា «ព័ត៌មានក្លែងក្លាយ និងមានចេតនាញុះញង់» ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការទទួលព័ត៌មានព្រោះវាបំភាន់សាធារណមតិនិងបង្កើតភាពវឹកវរក្នុងសង្គម។   
រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែប្រកាន់ខ្ជាប់នូវជំហរដាច់ខាតក្នុងការ ការពារទឹកដី អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគង់វង្ស និងស្របតាមរដ្ឋធម្មនុញ្ញជាធរមាន ដោយមិនឱ្យបាត់បង់ទឹកដីសូម្បីតែមួយមីលីម៉ែត្រឡើយ។   
គណនីនេះតែងតែបង្កើតព័ត៌មានក្លែងក្លាយ ដោយមានចេតនាទុច្ចរិតក្នុងការផ្សព្វផ្សាយបែបបំពុល និងញុះញង់ ដើម្បីកេងចំណេញផ្នែកនយោបាយ និងបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង សូមកុំជឿ កុំចែករំលែក ឬផ្សព្វផ្សាយបន្ត នូវរាល់ខ្លឹមសារក្លែងក្លាយ និងញុះញង់ទាំងនេះ។ សូមមេត្តាតាមដានព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នរដ្ឋ និងប្រភពព័ត៌មានដែលមានវិជ្ជាជីវៈក្រមសីលធម៌ត្រឹមត្រូវ។

No comments:

Post a Comment