ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Thursday, October 15, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២៦

 សភាពការណ៍នយោបាយកម្ពុជា៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃ និង កាសែត Al Jazeera របស់ អារ៉ាប់ មូស្លីម បានបើកការសរសេរវាយប្រហារលើ Scamer នៅកម្ពុជាខ្លាំងខុសធម្មតា។ ខាងកម្ពុជាយើងបាន បកស្រាយអំពីឃោគជ័យនៃការបង្រ្កាប Scamer នេះដែរ តែដូចជា " អេះ ខុស កន្លែងរមាស់ " ។ តាមពិតទៅ ជាភូមិសាស្រ្តនយោបាយ ប្រទេស អ៊ីស្លាមទាំងអស មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីក្តី គេពេញចិត្តជាមួយ ប្រទេសថៃខ្លាំងណាស់ ដោយសារ ថៃ ចេញគោលនយោបាយប្រឆាំង ចិន Anti-Chineses. គម្រោងផ្លូវ ១ ខ្សែក្រវ៉ាត់ ១ របស់់ចិន គឺ កសាងផ្លូវរថភ្លើងល្បឿនលឿន ពីចិន មក ឡាវ មក ថៃ ឆ្លងទៅដល់ សាំងហ្គាពួ។ គម្រោងនេះ គឺភ្ជាប់ សាច់ញាតិ ចិន នៅ ថៃ ចិននៅឡាវ ចិននៅសាំងហ្គាពួ ចិននៅម៉ាឡេស៊ី ដែលវាធ្វើឲ្យមាន ការបះបោរនៅ ថៃ ដូច្នេះ ថៃប្រឆាំងចិន។ មួយទៀត កងទ័ព ចិន បាន បើកសាលាទ័ពអាកាស នៅឡាវ ចម្ងាយប្រមាណ ៤០ គម ពីព្រំដែន ថៃ ធ្វើឲ្យ ថៃ និង ក្រុមមូស្លីម ឥស្លាមគាត់ បើកការសរសេររិញគន់ ស្កែម ចិន ជាប់ទាក់ទង កម្ពុជា ។ នាយករដ្ឋមន្រ្តីថៃ នេះធ្លាប់ត្រូវបានចិនព្រមានជាច្រើនដង អំពី ការដែល ថៃហៅថា ចិន ប្រផេះ។

ហេង រក្សា ច្រក អានសេះ 15 minutes ago15m  · សព្វថ្ងៃកំពុងគ្រប់គ្រងច្រកអានសេះ១០០%រួមទាំងតំបន់ក្បែរនោះ ៥_៦កន្លែងទៀត ខ្មែរយើងមិនអាចសូម្បីតែចូលក្បែរព្រោះ ទាហានចោរព្រៃតែងតែបាញ់គំរាម

Saroeurn SOMkh
‼️លោក​ ម៉ក់​ សុភ័ក្ដ្រា​ អគ្គនាយក​រង​ នៃ​ ក្រសួង​រ៉ែ​ និង​ ថាមពល​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​លោកផ្ទុះ​អាវុធ​បណ្ដាល​ឱ្យ​កូនប្រុស​រងរបួស​ ។  
..**ប្រភព​ពី​សមត្ថកិច្ច​បាន​អោយដឹងថា​ លោក​ ម៉ក់​ សុភ័ក្ដ្រា​ បានបើករថយន្តដេញ​រថយន្ដ​ប្រពន្ធ​របស់​លោក​ ដែល​លោកសង្ស័យថា​ ប្រពន្ធ​កំពុង​ដឹក​ប្រុស​សាហាវ​ក្បត់​ចិត្ត​គាត់​ ។  ដោយខឹងខ្លាំងពេកលោកក៏ដកកាំភ្លើងបាញ់គំរាម​ស្ទាក់ឃាត់​រថយន្ដ​ប្រពន្ធ​ក៏ផ្លាតគ្រាប់ត្រូវ​កូនប្រុស​បង្កើត​បណ្ដាលឱ្យងរបួសចំពោះ​ ។  ប៉ុន្តែ​ពេល​សមត្ថកិច្ច​ចុះទៅដល់​ទីកន្លែង​កើតហេតុ​មិនបាន​ឃើញ​ប្រពន្ធ​ និង​ប្រុស​សាហាវ​ទេ​ 


Samdech Hun Sen of Cambodia
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

Saroeurn SOMkh
‼️ការបង្ហោញពីភាគីសៀម….កិច្ចប្រជុំ UNCLOS ជុំទីពីរ៖ ថៃ-កម្ពុជាការពិភាក្សាបច្ចេកទេសផ្តោតសំខាន់!
🚫ប្រទេសថៃទទូចលើកិច្ចព្រមព្រៀងកំណត់ព្រំដែនមុនពេលបែងចែកធនធានសមុទ្រ។
     ខណៈពេលដែលកម្ពុជាចង់បានកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាសម្រាប់ការចែករំលែកធនធានដោយសមធម៌ កំពុងរង់ចាំការចរចាព្រំដែន។
**…កិច្ចប្រជុំគណៈកម្មាធិការផ្សះផ្សាជុំទីពីរក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានធ្វើឡើងនៅតុលាការកណ្តាលអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់។
📝លោកស្រី Katrina Cooper ប្រធាន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
…..ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ និងកម្ពុជា គឺលោក Sihasak Phuangketkeo និងលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូរៀងៗខ្លួន។
__លោក Sihasak បានបញ្ជាក់មុនកិច្ចប្រជុំថា៖
"ប្រទេសថៃចង់បញ្ចប់ការកំណត់ព្រំដែនសមុទ្រមុនពេលបែងចែកធនធានសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាទទូចលើការបែងចែកធនធានសមុទ្រក្នុងអំឡុងពេលដំណើរការកំណត់ ព្រំដែន និងស្នើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាសម្រាប់ការចែករំលែកធនធានដោយសមធម៌។"

ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូក្រុមអ្នកច្បាប់ ចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ នៅវិមានសន្តិភាពរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់។
On the morning of 14 October 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, as Cambodia's Agent, is leading a delegation of legal experts to attend the Second Meeting of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS) between Cambodia and Thailand, at the Peace Palace (ICJ), in The Hague, the Netherlands.

Cambodia Channel 3 minutes ago3m  · អង្គការសហប្រជាជាតិ ចេញផ្សាយជាផ្លូវការនូវលិខិតរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ផ្ញើជូនអគ្គលេខាធិការ អ.ស.ប. ដើម្បីទាត់ចោលការបំភ្លៃការពិត និងលាតត្រដាងការឈ្លានពានរបស់ថៃ! 🇰🇭🇺🇳

PERMANENT MISSION OF THE KINGDOM OF CAMBODIA TO THE UNITED NATIONS IN GENEVA
Statement by
H.E. KE Sovann, Ambassador and Permanent Representative
At the 77th Session of the Executive Committee of the High Commissioner's Programme
General Debate - Right of Reply
Geneva, 14 October 2026
Speaking time: 2 minutes
Thank you, Mr. Chairman,
1. Cambodia categorically rejects the statement made by Thailand as false and unfounded, which misrepresents the situation on the ground and appear intended to mislead Member States.
2. Cambodia neither initiated nor escalated the hostilities. On 28 May 2025, Thai troops opened fire on Cambodian military position, killing one Cambodian soldier. Following that incident, tensions heightened.
3. The current displaced Cambodians were forced to flee their homes in Cambodian territory due to the recent border conflict between the two countries in 2025, particularly due to the heavy attacks by Thai armed forces.
4. UNHCR records confirm that the repatriation of Cambodian refugees from camps in Thailand was completed in March 1999, and all the camps were closed.
5. Both countries have a recognized international boundary under the 1904 Convention and the 1907 Treaty between France and Siam, with (1:200,000) scale map. Both countries must respect the internationally recognized border.
6. Cambodia has never laid new anti-personnel mines. The landmine incidents involving Thai soldiers occurred in documented legacy minefields within Cambodian territory left from the past civil war. Cambodia remains fully committed to its obligations under the Ottawa Convention.
7. The Joint Statement of 27 December 2025 does not legitimize the illegal occupation of Cambodian territory by Thai armed forces, nor does it authorize the destruction of homes, civilian infrastructure and cultural property in our territory
8. Cambodia strongly urges Thailand to immediately cease all unlawful activities in the areas of Cambodian territory under its illegal occupation, particularly any actions aimed at altering the situation on the ground or creating a fait accompli and to allow and facilitate the early, safe and dignified return of displaced Cambodians to their homes.
Thank you !

អត្ថបទបកប្រែក្រៅផ្លូវការពីភាសាអង់គ្លេស
បទអន្តរាគមន៍ដោយ
ឯកឧត្តម កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិ នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន
កិច្ចពិភាក្សាទូទៅ - សិទ្ធិក្នុងការឆ្លើយតប
ទីក្រុងហ្សឺណែវ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
[រយៈពេលថ្លែង៖ ២នាទី]
សូមអរគុណ ឯកឧត្តមប្រធានអង្គប្រជុំ
១. កម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូថៃ ដែលមិនពិត និងធ្វើឡើងដោយគ្មាន មូលដ្ឋាន ក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។
២. កម្ពុជា មិនបានចាប់ផ្តើមជម្លោះ ហើយក៏មិនបានបង្កើនអរិភាពនោះទេ។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃ បានបាញ់ប្រហារលើទីតាំងយោធាកម្ពុជា បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីហេតុការណ៍ នោះមក ភាពតានតឹងមានការកើនឡើង។
៣. ជនភៀសសឹកកម្ពុជា បច្ចុប្បន្ន ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារ ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ នាពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេស គឺដោយសារការវាយប្រហារ យ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។
៤. កំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជន ភៀសខ្លួនកម្ពុជាចុងក្រោយពីជំរុំ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបាន បិទ។
៥. ប្រទេសទាំងពីរ មានព្រំដែនអន្តរជាតិដែលត្រូវបានទទួលស្គាល់ក្រោមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដោយមានផែនទីមាត្រដ្ឋាន ១/២០០.០០០។ ប្រទេសទាំងពីរ ត្រូវតែគោរពព្រំដែនដែលទទួល ស្គាល់ជាអន្តរជាតិ។
៦. កម្ពុជា មិនដែលដាក់មីនប្រឆាំងមនុស្សថ្មីឡើយ។ ឧប្បត្តិហេតុផ្ទុះមិនដែលពាក់ព័ន្ធនឹងទាហានថៃ បានកើតឡើងនៅក្នុង ចម្ការមីនចាស់ ស្ថិតក្នុងដែនដីកម្ពុជា ដែលត្រូវបានកត់ត្រាច្បាស់លាស់ និងជាមីនសេសសល់ពីសង្គ្រាមស៊ីវិលនាពេល អតីតកាល។ កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអូតាវ៉ា។
៧. សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនបានផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ទឹកដីកម្ពុជាដោយខុស ច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃនោះទេ ហើយក៏មិនបានអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌នៅក្នុងដែនដីកម្ពុជាដែរ។
៨. កម្ពុជា សូមអំពាវនាវយ៉ាងមុតមាំឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ នៅក្នុងដែនដី កម្ពុជា ដែលកំពុងស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់ថៃ ជាពិសេស សកម្មភាពទាំងឡាយណា ដែលមានគោល បំណងផ្លាស់ប្តូរស្ថានភាពនៅនឹងកន្លែង ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait accompli) ព្រមទាំងអនុញ្ញាត និងសម្រួលឱ្យប្រជាជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឱ្យបានឆាប់ ប្រកបដោយសុវត្ថិភាព និង ដោយសេចក្តីថ្លៃថ្នូរ។

Um Sam An
ថៃកំពុងគ្រប់គ្រងទឹកដីខ្មែរឡើងដល់៨៥ទីតាំងហើយ។
Updated៖ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦ បើតាមក្រសួងការបរទេសកម្ពុជា ព័ត៌មានពីទាហានខ្មែរនៅជួរមុខនិងព័ត៌មានផ្សេងដែលយើងទទួលបាន យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ការគ្រប់គ្រងបន្ទាប់ពីសង្រ្គាមខ្មែរ-ថៃទាំង២លើកគឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន៨៥ទីតាំង ដែលរួមមាន៖
១.ប្រាសាទតាមាន់តូច
២.ប្រាសាទតាមាន់ធំ 
៣.ប្រាសាទតាក្របី 
៤.ប្រាសាទខ្នារ 
៥.តំបន់មុំបី 
៦.តំបន់ច្រកអានសេះ
៧.ភ្នំ៣៣៣ (ភ្នំ៣៥០)
៨.ភ្នំ៤៦៩(មុំបី)
៩.ភូមិជោគជ័យ 
១០.ភូមព្រៃចាន់ 
១១.តំបន់ជាំតែ 
១២.ភ្នំទ្រព្យ 
១៣.តំបន់ថ្មដា
១៤.តំបន់អូរស្មាច់ 
១៥.ភ្នំប៉ោយ
១៦.ភ្នំ៤០០
១៧.ភ្នំបក្សីចាំក្រុង
១៨.តំបន់ច១ 
១៩.តំបន់ថ្មដូន 
២០.ភ្នំរ៉ើង 
២១.ភ្នំគីង្គក់ 
២២. ភ្នំ៦០២
២៣.ភ្នំ២២៥
២៤.ភ្នំ៥០៥
២៥.ភ្នំ៥០០ 
២៦.ភ្នំ៣២៣ 
២៧.ភ្នំ៦៧៧ 
២៨.ភូមិផ្លូវបំបែក(បឹងត្រកួន) 
២៩.ភូមិបន្ទាយមានរិទ្ធិ(បឹងត្រកួន)
៣០.តំបន់អូរខ្លាឃ្មុំ
៣១.តំបន់ប្រាសាទដូនទុន
៣២.ភូមិសាមគ្គី(បឹងត្រកួន)
៣៣.ភ្នំអូរផ្កាស្នេហ៍ 
៣៤.តំបន់បុស្សស្បូវ 
៣៥.តំបន់ដើមត្រាង 
៣៦.ភ្នំតាថង
៣៧.តំបន់កសេះ 
៣៨.តំបន់តាថាវ
៣៩.តំបន់ជប់អង្គុញ 
៤០.តំបន់អូរទី២(តំបន់អូរស្មាច់) 
៤១.ផ្ទះតាម៉ុក(ជាំតែ) 
៤២.តំបន់អូរភ្លុកដំរី(ផ្ទះបីខ្នង) 
៤៣.កំពូលភ្នំតាសឹម 
៤៤. កំពូលភ្នំចាក់ច្រែង
៤៥.តំបន់ថ្មបីដុំ(កំពូលភ្នំ)
៤៦.តំបន់កអណ្តើក 
៤៧.ដំណាក់ស្តេច(ភ្នំតាទុំ)
៤៨.ភ្នំព្រលានសាទុំ 
៤៩.តំបន់ចូកគ្រួស
៥០.ច្រកលោកយាយលាប
៥១.ភូមិត្រពាំងសំរោង(បឹងត្រកួន) 
៥២. ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ
៥៣.តំបន់កំរៀង(តំបន់ចន្លោះបង្គោលលេខ៥២-៥៤)
៥៤. តំបន់ស្រអែម(តំបន់ក្បែរប្រាសាទព្រះវិហារ)
៥៥.តំបន់ជិតបង្គោលព្រំដែនលេខ២ (អន្លង់វែង)
៥៦. តំបន់ដើមតាត្រាវ 
៥៧. តំបន់ក្បែរច្រកជប់គគីរ
៥៨. តំបន់ជប់ដើមខ្នុរ
៥៩. តំបន់អក្សរU ឬតំបន់ក្រចកសេះ 
៦០. ភ្នំ៤២៤ (តំបន់ជាំស្រងាំ)
៦១. ភ្នំ៥៣ (តំបន់ភ្នំព្រឹក)
៦២. តំបន់បារាំងធ្លាក់
៦៣. ភ្នំបាក់ (ក្បែរប្រាសាទខ្នារ)
៦៤. ភ្នំ៧៤៥ (មុំបី)
៦៥. បង្គោលព្រំដែនលេខ៥៥
៦៦. បឹងរាំង (តំបន់ចន្លោះបង្គោលលេខ៥៥-៥៩)
៦៧. បរយ៉ាខា (តំបន់ចន្លោះបង្គោលលេខ៥៩-៦៦)
៦៨. តំបន់បង្គោលព្រំដែនលេខ២៦ (ឃុំអំពិល)
៦៩. ល្អាង៨៧ 
៧០. ប៉ើយ១២ 
៧១. តំបន់ជប់រុន
៧២. តំបន់បង្គោលព្រំដែនលេខ១៤
៧៣. តំបន់បង្គោលព្រំដែនលេខ២២ (ថ្មដូន)
៧៤. តំបន់អូរឬស្សី (ពោធិ៍សាត់)
៧៥. តំបន់តាទុំ(ចន្លោះបង្គោលលេខ៨និងលេខ៩)
៧៦. តំបន់ចន្លោះបង្គោលលេខ១៩-២០(ជប់ដើមខ្នុរ)
៧៧. ភ្នំ៧៥៤ (អានសេះ)
៧៨. ភ្នំបេង (ភ្នំ៤៥០)
៧៩. ទំនប់តាទុំ (តំបន់តាទុំនៅក្បែរបង្គោលលេខ៩)
៨០. ភ្នំ៨០០
៨១.  ភ្នំពយម្កាក់(ភ្នំ៤២៩)
៨២. ភ្នំបល្ល័ង្កព្រះ (ភ្នំ៤២៤)
៨៣. ភ្នំ៤៥១
៨៤. តំបន់ភូមិគគី
៨៥. តំបន់ភូមិអូរចោទ
ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរ១១ទីតាំងដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០  ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨  ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ និង ភ្នំ៣៩៨ ។
ដូច្នេះទីតាំងដែលច្បាំងគ្នាឬក្រោយផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ការគ្រប់គ្រងចំនួន៨៥ទីតាំងនិងរក្សាបាន១១ទីតាំង។

TFA Khmer
កម្ពុជា​ច្រាន​ចោល​ការអះអាង​របស់​ថៃ​ដែល​ចោទ​ថា ពលរដ្ឋខ្មែរ​រស់នៅ​លើ​ទឹក​ដី​ថៃ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០
តំណាងរដ្ឋាភិបាល​កម្ពុជា ច្រានចោល​ជា​ថ្មី​ចំពោះ​ការ​អះអាង​របស់​ភាគី​ថៃ ដែលថាប្រជាជនកម្ពុជាដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានដោយសារជម្លោះព្រំដែន កាលពីឆ្នាំ២០២៥ បានរស់នៅលើទឹកដីរបស់ថៃ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ គឺជារឿងដែលមិនត្រឹមត្រូវ និងបំភ្លៃការពិតជាប្រវត្តិសាស្ត្រ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង លោក លុយ ដាវីត និង​ជាតំណាង​កម្ពុជា​ចូលរួមក្នុងកិច្ចប្រជុំ លើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី១៣ ខែតុលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកបានធ្វើបទអន្តរាគមន៍ដើម្បីបំភ្លឺ​ខ្លឹមសារ​នៃការលើកឡើង​របស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅ​តំបន់​ព្រំដែន។

CHAN BORN ព្រំដែនកម្ពុជា ថៃ៖ តំណាង​កម្ពុជា​ចូលរួមក្នុងកិច្ចប្រជុំ លើកទី១៣៤ នៃក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី១៣ ខែតុលា បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកបានធ្វើបទអន្តរាគមន៍ដើម្បីបំភ្លឺ​ខ្លឹមសារ​នៃការលើកឡើង​របស់ប្រតិភូថៃ ពាក់ព័ន្ធនឹងប្រជាជនភៀសសឹកកម្ពុជានៅ​តំបន់​ព្រំដែន តាមលំដាប់នៃការចោទរបស់ភាគីថៃ នេះជាការចោទចំណុចទី ៤ និង ការបកស្រាយតបវិញ៖ ៤. កំណត់ត្រារបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ជន ភៀសខ្លួនកម្ពុជាចុងក្រោយពីជំរុំ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ១៩៩៩ ហើយជំរុំទាំងអស់ត្រូវបាន បិទ។

សុខ ធារិទ្ធ - Sok Thearith
ប្រជុំ UNCLOSE ជុំទី២ ថៃមិនបានយល់ព្រមបែងចែកធនធានធម្មជាតិក្នុងបាតសមុទ្រជាមួយកម្ពុជាទេ ដោយរង់ចាំវាស់វែងព្រំដែនសមុទ្រឲ្យបានច្បាស់លាស់ ដោយត្រូវយកផែនទីដែលថៃគូសដោយខ្លួនឯងមកវាស់វែង ដោយមិនទទួលយកផែនទីដែលគូសដោយបារាំង។

C&N 8 minutes ago8m  · 🚨ក្រសួងការពារជាតិថៃ និយាយថាកងកម្លាំង សុរៈណារី ដែលប្រចាំការនៅព្រំដែនថៃ-ខ្មែរ មានផែនការស្នើរសុំ"ផ្លូវយុទ្ធសាស្រ្ត"ចំនួន187ខ្សែរ ពេលនេះក្រសួងផ្ដល់ថវិការអោយ76ខ្សែរហើយ។ ផ្លូវយុទ្ធសាស្រ្តជាផ្លូវសម្រួលដល់ការប្រយុទ្ធ ចល័តទ័ព ចល័តសព្វាវុធ-ល-។

Saing Bora
តំណាងកម្ពុជាឆ្លើយតបទៅភាគីថៃនៅUNថាកងទ័ពថៃជាអ្នកបាញ់មុនបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់បង្កឱ្យភាពតានតឹងកើនឡើង
លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ច្បាស់ៗថា កងទ័ពថៃជាអ្នកបាញ់ប្រហារមុនមកលើទីតាំងយោធាកម្ពុជា នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់បាត់បង់ជីវិត ហើយបន្ទាប់ពីហេតុការណ៍នេះ ភាពតានតឹងក៏បានកើនឡើង។
ការបញ្ជាក់ពីការពិតនេះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បន្ទាប់ពីអគ្គរាជទូតថៃរូបនេះ បានថ្លែងបំភ្លៃនិងបិទបាំងការពិតរឿងជម្លោះព្រំដែន នៅក្នុងសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
នៅក្នុងបទអន្តរាគមន៍នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៦ លោក កែ សុវណ្ណ បានបដិសេធយ៉ាងដាច់អហង្ការដោយបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ភាគីថៃ គ្មានមូលដ្ឋានក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដីនិងហាក់ដូចជាមានបំណងបំភ័ន្តរដ្ឋសមាជិក។ លោកអះអាងថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះមុននោះទេ ហើយក៏មិនបានបង្កើនអរិភាពនោះដែរ។ ផ្ទុយទៅវិញ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើទីតាំងយោធាកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បណ្តាលឱ្យទាហានកម្ពុជាមួយរូបស្លាប់បាត់បង់ជីវិត ដែលនាំឱ្យមានភាពតានតឹងកើនឡើងជាបន្តបន្ទាប់រហូតមក។
តំណាងកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នជនភៀសសឹកកម្ពុជាត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ២០២៥ ជាពិសេសគឺដោយសារការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិវប្បធម៌នៅក្នុងដែនដីកម្ពុជា ដែលផ្ទុយនឹងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមលោក កែ សុវណ្ណ ប្រទេសទាំងពីរមានព្រំដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះ កម្ពុជាអំពាវនាវយ៉ាងមុតមាំឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ នៅក្នុងដែនដីកម្ពុជាដែលកំពុងស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់ថៃ ជាពិសេសសកម្មភាពទាំងឡាយណាដែលមានគោលបំណងផ្លាស់ប្តូរស្ថានភាពនៅនឹងកន្លែង ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង (Fait accompli) ព្រមទាំងអនុញ្ញាត និងសម្រួលឱ្យប្រជាជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឱ្យបានឆាប់ប្រកបដោយសុវត្ថិភាព និង ដោយសេចក្តីថ្លៃថ្នូរ។
ម៉្យាងវិញទៀត តំណាងកម្ពុជាបានបញ្ជាក់ប្រាប់រដ្ឋសមាជិកទាំងអស់ថា កម្ពុជាមិនដែលដាក់មីនប្រឆាំងមនុស្សថ្មីឡើយ។ ឧប្បត្តិហេតុផ្ទុះមីនដែលពាក់ព័ន្ធនឹងទាហានថៃ បានកើតឡើងនៅក្នុងចម្ការមីនចាស់ ស្ថិតក្នុងដែនដីកម្ពុជា ត្រូវបានកត់ត្រាច្បាស់លាស់ និងជាមីនសេសសល់ពីសង្គ្រាមស៊ីវិលនាពេលអតីតកាល។ កម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអូតាវ៉ា៕

ព្រំដែនមុំ៣ មរកត កម្ពុជា ឡាវ ថៃ ជាចំណុចរសើបអាចផ្ទុះសង្រ្គាមជាថ្មី បើសិនជា ថៃ និងកាសែតបរទេសនានានៅតែលើករឿង Scamer ដើម្បីវាយប្រហារលើប្រទេសចិន និងកម្ពុជា។ កងទ័ពថៃ បាញ់កងទ័ពកម្ពុជាយើង នៅលើទឹកដីកម្ពុជា តែថៃថានោះជាទឹកដីថៃ ។ ប្រទេសឡាវ ត្រូវ ថៃកំពុងឈ្លានពានដូចគ្នា តែឡាវ គេមិនហ៊ានជាធ្វើសង្រ្គាមជាមួយ ថៃទេ ដើម្បីសន្តិភាព។ វត្តមានសាលាហ្វឹកហ្វឺនទ័ពអាកាស ចិន ឡាវ ធ្វើឲ្យ ថៃ និងកាសែត Al Jazeera ចុះផ្សាយរឿង ស្កែមនៅកម្ពុជា ស្របពេល ថៃកំពុងខឹងក្តៅក្រហាយជាមួយ ឡាវ។

C&N
🚨15/10/26 ថៃមិនចំនិញបែរជាខាតធ្ងន់ ប្រជាជនថៃបានធ្វើបាតុកម្មរញ៉េរញ៉ៃប្រឆាំងនិងកិច្ចប្រជុំIMF ដែលរដ្ឋាភិបាលថៃចាត់ទុកថាកិច្ចប្រជុំនេះផ្ដល់មុខមាត់ដល់ប្រទេសថៃ អាចទាក់ទាញអ្នកវិនិយោគ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៍។

Chea Lyse
ក្មេងលង់ទឹកនៅខេត្តកំពតជាកំហុសរបស់នេះជាកំហុសបច្ចេកទេសក្នុងការរៀបចំឆ្នេរខ្សាច់សម្រាប់លេងទឹក ។ ចាក់ខ្សាច់ត្រូវមានដាក់ថ្មជារបាំងការពារជើងទេកុំអោយទឹកហូរច្រោះខ្សាច់នៅផ្នែកខាងក្រោមដែលបង្កើតជាល្បាក់ដើរផុងចូលទឹកជ្រៅ។
ចង់ដឹងច្បាស់ត្រូវអោយអ្នកជំនាញឆែកនៅត្រង់កន្លែងក្មេងលង់ទឹកហ្នឹងទៅ និងឆែកទូទៅនៅត្រង់កន្លែងជើងទេផ្នែកខាងក្រោមនៃខ្សាច់ដែលបានចាក់រួចទាំងអស់ តើមានដុំថ្មជារបាំងការពារជួយទប់ខ្សាច់កុំអោយបាក់ស្រុតផុងនៅក្រោមទឹកបង្កើតជម្រាលជ្រៅភ្លាមៗហើយរឺនៅ បើមិនមានទេត្រូវរកវិធីរៀបចំការពារឡើងវិញជាបន្ទាន់ ។
ចំណុចអសកម្មមួយទៀតគឺកន្លែងលេងទឹកមិនមានទូកអន្តរាគមន៏ប្រចាំការដើម្បីចេញសង្គ្រោះអោយទាន់ពេល ។ ឃើញមានប៉ូលីសមកសួរនាំចុះឡើងៗ ទំរាំទូកមកដល់មនុស្សបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុអីល្ងង់ទៅសួរនាំយកពត៌មានដល់ណាទៀត ម៉េចមិនអោយទូកចេញសង្គ្រោះភ្លាមៗ ? មនុស្សលង់ទឹកដង្ហើមមិនលើសមួយនាទីទេនិងឈ្លក់ និង4នាទីទៀតទឹកនិងចូលដល់ពេញពោះស្ទះដង្ហើមស្លាប់បានបើសង្គ្រោះមិនបានក្នុងចន្លោះ5នាទីទេ។
ទោះយ៉ាងណាក៏អរគុណដល់លោកអភិបាលខេត្តដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៏ដែរ បើអភិវឌ្ឍន៏ដោយមិនគិតបានដិតដល់នៃចំណុចគ្រោះថ្នាក់និងស្តាយក្រោយ។
បើឃើញគ្រោះថ្នាក់ហើយមិនមានវិធានការការពារពីឥឡូវនេះទេនិងកើតមានវិបត្តិសោកស្តាយដូចករណីលើកនេះបន្តទៀត។
សូមអាជ្ញាធរមូលដ្ឋាននៅកន្លែងផ្សេងៗក៏ត្រូវគិតគូការពារនៅកន្លែងលេងទឹកផងដែរ ឆ្នាំនេះមានស្លាប់ច្រើននាក់ណាស់ ។

Grader Of Peace
(សង្រ្គាមលើសមរភូមិមិនគួរអោយខ្លាចដូចសង្រ្គាមលើតុទេ) បច្ចុប្បន្នយើងកំពុងធ្វើសង្រ្គាមលើតុ។
-បងប្អូនខ្មែរជាទីគោរពស្រលាញ់ ដើម្បីអោយប្រទេសជាតិយើងខ្លាំង យុវជនជំនាន់ក្រោយត្រូវប្រឹងប្រែងរៀនសូត្រ អោយខ្លាំងនិងពូកែ ពលរដ្ឋត្រូវតែសាម្គីគ្នា ទើបសត្រូវមិនអាចបំបែកបាន។ ហើយត្រូវដឹងពីចេតនារបស់ចោរសៀម បច្ចុប្បន្នពួកវាកំពុងតែនាំប្រទេសយើង លេងល្បែងច្រមុជទឹក អ្នកណាដង្ហើមវែងជាងអ្នកនោះនិងឈ្នះ សម្រាប់ប្រទេសវាមានអា១០គត់នៅពីក្រោយ គឺជាអ្នកលុយរាប់ពាន់លាន$ ហើយក៏ជាបុគ្គលម្នាក់ដែលមានលុយច្រើនជាងគេនៅអាស៊ី ហើយជាពិសេសអា១០គត់គឺជាអ្នកគ្រប់គ្រងរដ្ឋ។
-សម្រាប់យើងជាប្រទេសដែលកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ ដូច្នេះហើយមានតែកម្លាំងប្រជាជន  ១៧លាននាក់សាម្គីគ្នាកុំអោយបែកបាក់ផ្ទៃក្នុងទេទើបអាចយកឈ្នះលើចោរឈ្លានពានបាន។ 
-បច្ចុប្បន្នពួកវាកំពុងតែប្រើយុត្តិសាស្ត្រ បាញ់បំបែកគ្រប់សមរភូមិសេដ្ឋកិច្ចខ្មែរ ប្រៀបបានទៅនិងគំនូសខ្សែលឿង ដែលយោធាពួកវាបាញ់កំទេចប្រាសាទព្រះវិហារ។
-ខ្ញុំសូមបញ្ចប់ត្រឹមនិងចុះ បើការសសេររបស់ខ្ញុំខាងលើ មានការខុសឆ្គង ត្រង់ណាសូមមេត្តាខន្តីអភ័យទោស និងផ្តល់ការណែនាំដល់រូបខ្ញុំបាទផង ។

ហ៊ុល ម៉ារ៉ា ក្រោយផ្ទប់ជញ្ជាំង អាក្អានប្តូរពាក្យពីកាត់ ដីដូរយកសន្តិភាពនៅបង្គោល៥២-៥៩ ឥលូវអាក្អានថាមិនទាន់ច្បាស់លាស់ទៅវិញ.នេះហេីយចារឹតពួកប្រឆាំង !

Post Khmer
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថានធ្វើការបញ្ចប់ករណីដុតបំផ្លាញស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ បន្ទាប់ពីត្រូវបានស្រាវជ្រាវកំណត់អត្តសញ្ញាណ និងកោះហៅអ្នកពាក់ព័ន្ធទៅបំភ្លឺ។

KPT International
🚨​អាមេរិក ព្រមាន​ថា កូរ៉េខាងជើង​ កំពុងដកស្រង់​បទ​ពិសោធន៍​ភស្តុភារយោធា និងពង្រាយ​ទ័ព ក្នុង​សង្គ្រាមអ៊ុយ​ក្រែន​
មេ​បញ្ជា​ការ​កងកម្លាំង​អាមេរិកប្រចាំ​​កូរ៉េខាងត្បូង​​ថ្លែងកាលពី​ថ្ងៃអង្គារ​ ទី​១៣ ខែ​តុលា ថា ប្រទេស​កូរ៉េខាងជើង​ កំពុងទទួល​បាន​បទពិសោធន៍ដ៏មាន​តម្លៃក្នុង​ការបញ្ជូនកង​ទ័ពទៅកាន់តំបន់​ឆ្ងាយ និងការងារ​ភស្តុភារ​យោធា តាមរយៈ​ការចូលរួមក្នុង​សង្គ្រាមរបស់រុស្ស៊ី​ប្រឆាំង​នឹងអ៊ុយក្រែន​។
យោងតាម​ទីភ្នាក់ងារព័ត៌មាន Yonhap ដែលចេញផ្សាយរបស់សារព័ត៌មាន Anadolu លោក Xavier Brunson មេ​បញ្ជា​ការ​កងកម្លាំង​អាមេរិក​ បាន​ថ្លែងក្នុង​កិច្ចពិភាក្សា​មួយ ដែលរៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សម្រាប់ការ​សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ក្នុង​ទីក្រុងវ៉ាស៊ីនតោន​ ថា ការគាំទ្រ​របស់ទីក្រុងព្យុងយ៉ាង ចំពោះទីក្រុង​មូស្គូ បានពង្រឹង​សមត្ថភាពប្រតិបត្តិ​ការរបស់​កូរ៉េខាងជើង។
លោក Brunson លើក​ឡើង​ថា៖ «​ពួកគេបានរៀនសូត្រ​ពីរបៀបធ្វើ​ដំណើរ​ ចេញពីកូរ៉េខាងជើង​ទៅកាន់​ប្រទេសរុស្ស៊ី ដើម្បីដឹកជញ្ជូនកង​ទ័ព អាវុធ និងសម្ភារៈយោធា​ទៅទីនោះ»។
លោក​លើក​ឡើង​​ថា កងកម្លាំង​​កូរ៉េខាងជើង ​​បាន​​ទទួល​បទពិសោធន៍​​ក្នុង​ការ​​បង្កើត​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ការ​ផ្លាស់​ទី​​កងទ័ព ​ឧបករណ៍​​លើ​​ចម្ងាយ​ឆ្ងាយ និង​ការ​​ចល័ត​ធនធាន​​យោធា ដោយ​​ពង្រីក​សមត្ថភាព​​ ​ហួស​​ពី​យុទ្ធសាស្ត្រ​​សមរភូមិ។
លោក Brunson ​ព្រមាន​ថា សមត្ថភាព​​របស់​ទីក្រុង​ព្យុងយ៉ាង​​ក្នុង​ការ​​បញ្ចូល​បទ​ពិសោធន៍​​ក្នុង​សម័យ​សង្គ្រាម​​ទៅ​ក្នុង​ប្រតិបត្តិការ​យោធា​​របស់​​ខ្លួន​​ អាច​ធ្វើ​​ឱ្យ​​ស្មុគស្មាញ​​ដល់​​កិច្ច​ខិតខំ​ប្រឹងប្រែង​​ទប់ស្កាត់​​របស់​ទី​ក្រុង​វ៉ាស៊ីនតោន និង​​ទីក្រុង​​សេ​អ៊ូល៕
ប្រភព៖ Yonhap

ស្ថានការណ៍សឹកនៅ អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថានឹង ប្រើដ្រូនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្សីជាបន្តទៀត បើទោះបីជា អាមេរិក ផ្អាក ឬ បន្ថយ កំលាំង អាំងទែកណែត Internet ពី ផ្កាយរណបចារកម្មឈ្មោះ Starlink ក៍ដោយ។ អ៊ុយក្រែនត្រួវការ អាំងទែកណែតល្បឿន ៨០ម/ វិនាទី ដើម្បី បញ្ជូនរូបភាព វីដេអូ ពីដ្រូន មកកាន់អ្នកបញ្ជានៅអ៊ុយក្រែន ប៉ុន្តែ កងទ័ពអាមេរិក បានបន្ថយកម្លាំងភ្ជាប់ មកត្រឹម ៤៤ មែត្រ/វិនាទីវិញ ធ្វើឲ្យការបញ្ជាដ្រូន មិនអាចបើកប្រតិបត្តិការសឹកចូលទៅវាយប្រហាររុស្សី បានដូចមុនៗឡើយ។ សង្រ្គាមត្រជាក់ថ្មី រវាងអាមេរិក និង បារាំង (អឺរ៉ុប) នាំឲ្យ អ៊ុយក្រែន ទំលាក់ជើងស្តាំ លើទូកអាមេរិក ជើងឆ្វេងលើទូក អឺរ៉ុប ពេលណាទូកទាំង ២ ឃ្លាតគ្នា ធ្វើឲ្យ អ៊ុយក្រែន រយៈគូថ !!

Kampuchea Thmey Daily គណៈកម្មការផ្សះផ្សាក្រោម UNCLOS តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែតុលា។

ไทยโฟกัส
“พัฒนาร่วมกันโดยไม่แบ่งเขตแดนให้ชัดเจน จะมีปัญหาทีหลัง” เสียงจากฝั่งกัมพูชาเอง ที่สวนทางกับ 3 ข้อเสนอที่รัฐบาลยื่นให้ไทยพิจารณา
🇹🇭 ศึกที่กรุงเฮกกำลังเข้มข้น! กัมพูชาเดินเกมเร็ว ยื่น 3 ทางเลือก หวังข้ามไปคุยเรื่องแบ่งผลประโยชน์ แต่จุดยืนไทยชัดเจน “เส้นเขตแดนต้องจบก่อน”
⚔️ ฝั่งเขารีบอยากทำกินในพื้นที่ทับซ้อน แต่ไทยยืนกรานต้องเคลียร์ให้ชัดก่อนว่าตรงไหนบ้านใคร แล้วค่อยคุยเรื่องแบ่งปัน นี่คือเกมวัดใจที่เดิมพันด้วยอธิปไตย
.
🛡️ ผลกระทบต่อไทย — นี่ไม่ใช่แค่เรื่องพลังงาน แต่คือการปกป้องสมบัติชาติให้ลูกหลาน หากยอมอ่อนข้อตอนนี้ อนาคตการต่อรองจะเสียเปรียบทันที การยืนหยัดครั้งนี้คือการรักษาแผ่นดินให้คนรุ่นหลัง
#ไทยโฟกัส #กัมพูชา #พื้นที่ทับซ้อน #อธิปไตย
📷 ภาพ: News1Live, YouTube · THE STANDARD WEALTH See less
“Developing together without clearly dividing the borders. There will be problems later.” The voice from Cambodia itself at the park with 3 proposals submitted by the government for Thailand to consider.
🇹🇭 The battle at the Hague is intensifying! Cambodia is playing fast. Submitting 3 options. Hoping to skip to talk about sharing benefits. But Thai's position is clear. "Border must be finished first."
.
⚔️ The other side is in a hurry to cook in a crowded area, but the Thai insists that they must clear where and whose house first and then talk about sharing. This is a game of heart betting on sovereignty.
.
🛡️ Impact on Thailand — This is not just about energy, it's about protecting the national treasure for our descendants. If weakened now, the future of negotiations will be at a loss. This stand is about saving the land for future generations.

ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation   about an hour ago1h  · កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ថ្ងៃទី១៤ ដល់ ១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ The Second Meeting of the Conciliation Commission under UNCLOS between Cambodia and Thailand 14-18 October 2026, Peace Palace (ICJ), The Hague

ព្រំដែនកម្ពុជា ថៃ៖ គណៈកម្មការផ្សះផ្សាក្រោម UNCLOS តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈទាក់ទងនឹងលទ្ធផល នៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។ នៅថៃ មានជាង ៧០ គណបក្សនយោបាយ និងមាន រដ្ឋាភិបាលប្រមាណ ២០ រដ្ឋាភិបាល។ ថៃ ទាមទារ ១០ ចំណុច សៀម ទាមទារ ១០ ចំណុច, ចិនតាក់ស៊ីន ទាមទារ ​១០ ចំណុច ថៃម៉ាឡាយូភាគខាងត្បូងទាមទារ ១០ ចំណុច តែ តុលាការសមុទ្រគេឲ្យ លើក ០៣ ចំណុច ក្នុង ១ ប្រទេស !!! ដូច្នេះ គណះកម្មាធិការហាមការ ថ្លែងការណ៍ជាសាធារណៈ !!!!

CNC TV
ក្រោយហ្វូងដំរីព្រៃមានជម្លោះជាមួយមនុ​ស្ស​នៅស្រុកជាំក្សាន្ត​ ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន​ បានធ្វេីការតាមដានយ៉ាងយកចិត្តទុកដាក់
ព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ដេីម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស​ និងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលា​ នៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា​ លោកបានពិនិត្យតាមដានសកម្មភាពនេះជាមួយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានព្រះវិហារ និងបានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែតុលា​ ថា សមត្ថកិច្ចដែលរួមមានមន្រ្តីឧទ្យានុរក្ស និងកម្លាំងបញ្ជាការកងឯកភាពនៃរដ្ឋបាលស្រុកជាំក្សាន្ត រួមនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានក្បែរកន្លែងដំរីធ្វើដំណើរ បាននិងកំពុងតាមដាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារសត្វដំរីព្រៃដែលជាប្រភេទសត្វកម្រ​ និងមានវិធានការចំពោះមុខផងដែរ។ 
អ្នកនាំពាក្យក្រសួងបានឱ្យដឹងថា​ ក្រុមការងារបានចុះល្បាត និងតាមដានដានជើង ក៏ដូចជាទិសដៅចល័តរបស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅបណ្តោះអាសន្ននៅក្នុងតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ លើសពីនេះមន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្របង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជា​ ការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។
តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃនៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។ ជាមួយគ្នានេះក្រុមការងារចម្រុះ កំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងដិតដល់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃនៅក្នុងតំបន់។ 
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះវិហារ បានណែនាំឲ្យអជ្ញាធរមូលដ្ឋានដែលនៅជាប់នឹងដែនអភិរក្ស ជាពិសេសតំបន់ដែលមានវត្តមានដំរីឆ្លងកាត់ និងរកសុី ឲ្យផ្សព្វផ្សាយទូលំទូលាយជូនប្រជាពលរដ្ឋដែលចេញចូលប្រមូលអនុផលព្រៃឈើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងណែនាំឲ្យរៀបចំយន្តការសុវត្តិភាពនៅតាមភូមិឋាន ជាពិសេសរៀបចំប្រព័ន្ធជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ចឲ្យបាមទាន់ពេលវេលា។ 
ដោយឡែក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបសសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលបុណ្យផងដែរ។ 
គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ៨:១០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មានករណីដ៏សោកសង្រេងមួយបានកើតឡើង ដោយមានហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឧបទ្ទវហេតុនេះបានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះ កុមារាម្នាក់ អាយុ ១១ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ៕

តើអាជ្ញាធរត្រូវធ្វើអ្វីខ្លះដើម្បីការពារ កុំឲ្យហ្វូងដំរីព្រៃ ចូលមកតំបន់ប្រជាជនរស់នៅ រកស៊ី នៅ ខេត្តព្រះវិហារ ជៀសវាងជំលោះ ដំរីជាន់មនុស្សស្លាប់ទៀត។ តើដំរីខ្លាចអ្វី? ក្លិនអ្វីដែលដំរីខ្លាច?

ដើម្បីទប់ស្កាត់ និងកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរីព្រៃនៅខេត្តព្រះវិហារ ព្រមទាំងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ អាជ្ញាធរ និងភាគីពាក់ព័ន្ធ (រួមទាំងសហគមន៍មូលដ្ឋាន) អាចអនុវត្តនូវវិធានការបច្ចេកទេស និងកិច្ចអន្តរាគមន៍ជាច្រើនដូចខាងក្រោម៖

១. វិធានការ និងសកម្មភាពដែលអាជ្ញាធរត្រូវធ្វើ
វិធានការការពារ និងទប់ស្កាត់ចំពោះមុខ
បង្កើតប្រព័ន្ធព្រមានជាមុន (Early Warning System): ចាត់តាំង ក្រុមល្បាតសហគមន៍ និងមន្ត្រីឧទ្យាននុរักษ៍ ដើម្បីតាមដានចលនាផ្លាស់ទីរបស់ហ្វូងដំរី។ ប្រើប្រាស់បច្ចេកវិទ្យាដូចជា Drones (មានកាមេរ៉ាកំដៅ Infra-red) ឬបំពាក់ GPS Collar លើដំរីមេហ្វូង (បើអាចធ្វើទៅបាន) ដើម្បីជូនដំណឹងដល់អ្នកភូមិជាមុនតាមរយៈ Telegram Group ឬស៊ីរ៉ែនប្រកាសអាសន្ន។

រៀបចំរំដោះផ្លូវដើររបស់ដំរី (Wildlife Corridors): ដំរីតែងតែផ្លាស់ទីតាមផ្លូវទម្លាប់ចាស់ៗ។ អាជ្ញាធរត្រូវកំណត់ និងការពាររបៀងជីវៈចម្រុះ ដោយហាមឃាត់ការទន្ទ្រានកាន់កាប់ដី ឬធ្វើកសិកម្មបិទផ្លូវដើរធម្មជាតិរបស់វា។

បង្កើតរបាំងការពារធម្មជាតិ និងសប្បនិម្មិត:

របាំងឃ្មុំ (Beehive Fences): ឃ្មុំជាសត្វដែលដំរីខ្លាចបំផុត (លម្អិតនៅផ្នែកខាងក្រោម)។

ខ្សែលួសអគ្គិសនីពន្លឺព្រះអាទិត្យ (Solar Electric Fencing): ដំឡើងរបាំងលួសភ្លើងកម្លាំងទាប (តង់ស្យុងខ្ពស់ ប៉ុន្តែកម្លាំងអំពែទាប មិនបង្កគ្រោះថ្នាក់ដល់ជីវិត) នៅជុំវិញព្រំប្រទល់ភូមិ ឬចម្ការ។

កាយក្រឡែត/រថយន្តការពារ (Trenches): ជីកលេណដ្ឋាន/ក្រឡែតជម្រៅដែលដំរីមិនអាចរំលងបាន នៅតាមព្រំប្រទល់តំបន់ការពារ។

វិធានការគ្រប់គ្រង និងស្ដារប្រព័ន្ធអេកូឡូស៊ី
បង្កើតប្រភពទឹក និងចំណីនៅក្នុងព្រៃជ្រៅ: ហេតុផលចម្បងដែលដំរីចូលស្រុក គឺមកពីខ្វះទឹក និងចំណីក្នុងព្រៃ (ពិសេសរដូវប្រាំង)។ ការជីកស្រះ និងដាំរុក្ខជាតិដែលដំរីចូលចិត្តស៊ីនៅក្នុងព្រៃជម្រៅ នឹងកាត់បន្ថយការចេញមកក្រៅរបស់វា។

អប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ:

ណែនាំពលរដ្ឋកុំឲ្យដេកចាំចម្ការនៅតំបន់ប្រឈម ឬសង់រោងដេកលើដើមឈើខ្ពស់ៗ ប្រសិនបើចាំបាច់។

ហាមឃាត់ដាច់ខាតនូវការប្រើប្រាស់អំពើហិង្សា ដូចជា ការបាញ់កាំភ្លើង កាប់ ឬចាក់ដំរី ដែលធ្វើឲ្យវាកាន់តែខឹងសម្បារ និងកាចសាហាវ។

បង្កើតមូលនិធិសងជំងឺចិត្ត/ធានារ៉ាប់រងដំណាំ: បង្កើតយន្តការជួយឧបត្ថម្ភរហ័សដល់ប្រជាពលរដ្ឋដែលខូចខាតដំណាំ ដើម្បីកាត់បន្ថយការសងសឹកទៅលើសត្វដំរី។

២. តើដំរីខ្លាចអ្វី?
ដំរីជាសត្វមានកម្លាំងខ្លាំង ប៉ុន្តែវាមានចំណុចខ្សោយ និងបែបបទជីវវិទ្យាដែលធ្វើឲ្យវាខ្លាច ឬចៀសវាងចំណុចមួយចំនួន៖

សត្វឃ្មុំ (Bees): នេះជាចំណុចខ្សោយធំបំផុតរបស់ដំរី! ទោះបីស្បែកដំរីក្រាស់ ប៉ុន្តែស្បែកជុំវិញប្រអប់ច្រមុះ (ប្រោយ) ភ្នែក និងខាងក្នុងប្រោយមានភាពប្រែប្រួលខ្លាំង។ សំឡេង嗡嗡 (Buzzing) របស់សត្វឃ្មុំ និងការទិចរបស់វា ធ្វើឲ្យដំរីភ័យខ្លាច និងរត់គេញភ្លាមៗ។

ភ្លើង និងពន្លឺចាំងខ្លាំង (Fire & Bright Lights): ដំរីខ្លាចភ្លើង និងពន្លឺភ្លើងពិលកម្លាំងខ្លាំង (Strobe Light) ដែលចាំងចូលភ្នែកវានៅពេលយប់។

សំឡេងប្លែកៗ ឬសំឡេងខ្លាំងៗ (Unfamiliar Loud Noises): សំឡេងកញ្ចែ សំឡេងស៊ីរ៉ែន ឬសំឡេងដែកប៉ះគ្នាខ្លាំងៗ អាចធ្វើឲ្យដំរីភ្ញាក់ផ្អើល និងដកថយ (ប៉ុន្តែបើប្រើញឹកញាប់ពេក វាអាចស៊ាំ)។

ដីល្បាប់ ឬរណ្តៅជ្រៅ: ដំរីបារម្ភពីការផុងជើង ឬជើងជាប់ ដូច្នេះវាចៀសវាងការដើរកាត់ដីជ្រាំខ្លាំង ឬរណ្តៅដីដែលមានជម្រៅជ្រៅ។

៣. តើក្លិនអ្វីដែលដំរីខ្លាច ឬស្អប់?
ដំរីមានវិញ្ញាណច្រមុះ (ការហិតក្លិន) ពូកែជាងសត្វឆ្កែរហូតដល់ទៅ ៥ ដង។ ក្លិនប្រហើរខ្លាំង ឬក្លិនក្រហាយ អាចធ្វើឲ្យរំខានដល់ប្រព័ន្ធវិញ្ញាណរបស់វាយ៉ាងខ្លាំង៖

ក្លិនម្ទេស (Capsaicin / Chili):

ដំរីស្អប់ និងខ្លាចក្លិនម្ទេសបំផុត។ សារធាតុ Capsaicin ក្នុងម្ទេសធ្វើឲ្យប្រោយ និងភ្នែករបស់វាផ្សារខ្លាំង។

វិធីប្រវត្តិសាស្ត្រ/បច្ចេកទេសប្រើប្រាស់: ពលរដ្ឋអាចធ្វើ "ដុំឥដ្ឋម្ទេស" (Chili Bombs/Chili Bricks) ដោយយកម្ទេសក្រៀមបុកលាយជាមួយលាមកសត្វ រួចដុតឲ្យមានផ្សែងហុយតាមខ្យល់ ឬយកខ្លាញ់/ប្រេងលាយម្ទេសលាបលើខ្សែពួរព័ទ្ធជុំវិញចម្ការ។

ក្លិនប្រេងកាត ឬប្រេងម៉ាស៊ូត (Kerosene/Diesel): ក្លិនគីមីប្រហើរខ្លាំងនៃប្រេងឥន្ធនៈ ធ្វើឲ្យដំរីធុំក្លិនមិនស្រួល និងចៀសវាងមិនចូលជិត។

ក្លិនលាមកសត្វស៊ីសាច់ជាអាហារ (Predator Dung): ក្លិនលាមកខ្លា ឬសត្វស៊ីសាច់ធំៗ ធ្វើឲ្យដំរីមានអារម្មណ៍ថាមានគ្រោះថ្នាក់ (ទោះជាដំរីធំខ្លាចខ្លាតិចតួច ប៉ុន្តែវាជាសភាវគតិការពារកូនតូចៗ)។

ក្លិនជ័ររុក្ខជាតិ ឬផ្លែឈើក្លិនឆួលខ្លាំង (ឧទាហរណ៍៖ ក្លិនស្លឹកក្រូចសើច ឬប្រេងប្រហើរ): ក្លិនប្រេងកាត និងក្លិនផ្លែឈើប្រហើរឆួលខ្លាំងមួយចំនួន អាចកាត់បន្ថយការចាប់ក្លិនដំណាំរបស់ដំរី។

💡 សេណារីយ៉ូអនុវត្តជាក់ស្តែងសម្រាប់សហគមន៍
ដំណោះស្រាយចំណាយទាប និងមានប្រសិទ្ធភាព៖

ខ្សែពួរលាបប្រេងម្ទេស (Chili Fences): យកម្ទេសបុកម៉ត់ លាយជាមួយប្រេងម៉ាស៊ូត ឬប្រេងឆា រួចយកទៅលាបលើខ្សែពួរដែលចងព័ទ្ធជុំវិញចម្ការ។

ចាញ់ឃ្មុំ (Beehive Fences): លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមឃ្មុំតាមដងខ្សែរងព័ទ្ធជុំវិញភូមិ/ចម្ការ។ ការធ្វើបែបនេះទទួលបានផលពីរ៖ ការពារដំរីផង និងប្រមូលទឹកឃ្មុំលក់បង្កើនចំណូលផង។


No comments:

Post a Comment