ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, October 13, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៦

 ត្រូវដឹង-Trov deng ⛔️ចាំមិនភ្លេច កាលជុំទី 1 នឹង
ជុំទី 2 សម្បូរទៅដោយ គិញសម្ងាត់របស់សៀម ដែលពួកនោះសុទ្ធតែជាឈាមខ្មែរ! មានអ្នកខ្លះធ្វើឆ្កួត នឹងខ្លះទៀតជាមន្រ្តីនរគបាលគ្រប់សព្វបែបយ៉ាង!ល្បីថា 1 ប៊ុង ថៃឲ្យ 5 ពាន់$

Sambath  ថៃកំពុងមានក្ដីបារម្ភចំនួនពីរ÷ ១- វត្តមានយន្តហោះចម្បាំង៨គ្រឿងរបស់ចិន នៅក្នុងមូលដ្ឋានទ័ពថ្មី(ឡាវ-ចិន) ២- បារម្ភខ្លាចកម្ពុជាទិញ សព្វាវុធបន្ថែមពី អាស៊ែបៃហ្សង់ ទួរគី និងកាហ្សាក់ស្ថាន!
យង់ ពៅ is with Yang Peou and យង់ ពៅ YANG PEOU. 47 minutes ago47m  · ប្រសិនបើលោក សម រង្សី តម្កល់ផលប្រយោជន៍ជាតិខ្មែរជាធំ គួរចេញបកស្រាយបញ្ជាក់ ចៀសវាងថៃចំណេញលើបញ្ហានេះ...!

Post Khmer
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបដិសេធការលើកឡើងរបស់លោក ឆើតឆៃ ឆៃវីវីដ (Cherdchai Chaivaivid) ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយចាត់ទុកថា ការ​លើក​ឡើង​របស់ ​ឆើតឆៃ ជា «ការនិទានរឿងបែបនយោបាយដែលបំភ្លៃកំណត់ត្រាប្រវត្តិសាស្ត្រ»។

Post Khmer
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ចេញមុខបញ្ជាក់ជាសាធារណៈថា តើលោកពិតជាបានអះអាងថា កងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារលើភាគីថៃមុន ដូចការលើកឡើងរបស់អតីតមន្ត្រីជាន់ខ្ពស់ស៊ើបការណ៍សម្ងាត់ថៃដែរឬទេ ខណៈរដ្ឋាភិបាលកម្ពុជាបានបដិសេធការអះអាងនេះ និងបញ្ជាក់ជាថ្មីថា ភាគីថៃជាអ្នកបាញ់មុនក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។

Cambodia Channel
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីបដិសេធទាំងស្រុងនូវសុន្ទរកថារបស់លោក ឆើតឆៃ ឆៃវីវីដ (Cherdchai Chaivaivid) តំណាងអចិន្ត្រៃយ៍ថៃ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត UN លើកទី៨១ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយចាត់ទុកការលើកឡើងរបស់ភាគីថៃថាជា «ការនិទានរឿងបែបនយោបាយដែលបំភ្លៃកំណត់ត្រាប្រវត្តិសាស្ត្រ»។
ក្នុងលិខិតចុះថ្ងៃទី២៩ ខែកញ្ញា ដែលត្រូវបានស្នើឱ្យចែកចាយជាឯកសារផ្លូវការរបស់មហាសន្និបាត UN ក្រោមរបៀបវារៈទី៨ កម្ពុជាបានបញ្ជាក់ជំហរ និងបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់៖
ទម្លាយភស្តុតាងការឈ្លានពាន និងរំលោភបទឈប់បាញ់៖ កម្ពុជាបានភ្ជាប់ផែនទីចំនួន ៤ លម្អិតពីប្រតិបត្តិការយោធាថៃកាលពីថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ដែលបានប្រើប្រាស់រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង F-16, ដ្រូន និងគ្រាប់បែកចង្កោម។ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ភាគីថៃនៅតែបំពានដោយការសាងសង់លេណដ្ឋាន ដាក់លួសបន្លា រៀបកុងតឺន័រ និងរុញព្រំដែនចូលទឹកដីកម្ពុជាជាឯកតោភាគី។
ច្រានចោលការចោទប្រកាន់រឿងមីន និងពលរដ្ឋភៀសខ្លួន៖ លោក កែវ ឈា បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាចំពោះអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ដោយសារកម្ពុជាធ្លាប់រងគ្រោះធ្ងន់ធ្ងរពីសង្គ្រាម។ ទន្ទឹមនឹងនេះ កម្ពុជាបានសោកស្តាយចំពោះការព្យាយាមរបស់ថៃក្នុងការទាញព្រឹត្តិការណ៍រាប់សិបឆ្នាំមុនមកធ្វើជាលេសដើម្បីកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ ស្របពេលដែលជនភៀសខ្លួនខ្មែរប្រមាណ ២ ម៉ឺននាក់ត្រូវតែទទួលបានសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដូចការលើកឡើងរបស់អ្នករាយការណ៍ពិសេស UN លោក Thomas H. Andrews។
ភាពស្របច្បាប់នៃយន្តការ UNCLOS៖ កម្ពុជាបានច្រានចោលការចោទប្រកាន់ថាខ្លួន «ធ្វើឱ្យជម្លោះក្លាយជាបញ្ហាអន្តរជាតិ» ដោយបញ្ជាក់ថា ការប្រើប្រាស់យន្តការសម្រុះសម្រួលក្រោម UNCLOS គឺជាមធ្យោបាយដោះស្រាយជម្លោះដោយសន្តិវិធីដែលច្បាប់អន្តរជាតិទទួលស្គាល់ ដើម្បីកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។
ឆ្លើយតបវោហាសាស្ត្ររបស់នាយករដ្ឋមន្ត្រីថៃ៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក អនុទីន ឆានវីរៈគុល ដែលទាមទារឱ្យមាន «តែលក្ខខណ្ឌរបស់ថៃប៉ុណ្ណោះ» កម្ពុជាបានសង្កត់ធ្ងន់ថា ដើម្បីស្តារទំនុកចិត្តឡើងវិញ ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងសកម្មភាពឯកតោភាគីទាំងអស់ ហើយកម្ពុជានៅតែប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធីស្របតាមធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

នៅក្នុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ភាគីទាំងពីរបានលើកយកនូវហេតុផល ការសំអាង និងទឡ្ហីករណ៍រៀងៗខ្លួន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នៃការផ្ទុះអាវុធ និងការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក៖

១. ការសំអាងរបស់ភាគីថៃ (ថា កម្ពុជាជាฝ่ายបង្ក ឬចាញ់មុន/រំលោភបំពាន)
បញ្ហាការទន្ទ្រាននិងការកសាងកម្លាំង៖ ភាគីយោធា និងរដ្ឋាភិបាលថៃ បានអះអាងថា ការប៉ះទង្គិចគ្នានេះកើតចេញពីសកម្មភាពរបស់ភាគីកម្ពុជា ដែលបានបង្កើនការកសាងកម្លាំងយោធា និងការឈានចូលមកក្នុងតំបន់ដែលថៃចាត់ទុកថាជាអធិបតេយ្យភាពរបស់ខ្លួន។

បញ្ហាចោទប្រកាន់រឿងគ្រាប់មីន៖ ភាគីថៃបានលើកឡើងថា មានការដាក់គ្រាប់មីនថ្មីៗបន្ថែមទៀតនៅតាមតំបន់ព្រំដែន (ជាពិសេសក្នុងខេត្តឧប្បលរាជធានី) ដែលបណ្តាលឱ្យទាហានថៃរងរបួស ដែលពួកគេចាត់ទុកថាជាសកម្មភាពបង្កហេតុមុន និងជាការបំពានលើកិច្ចព្រមព្រៀងសន្តិសុខព្រំដែន។

ការគ្រប់គ្រងទឹកដី៖ ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នាឡើងវិញ (ជាពិសេសក្នុងខែធ្នូ ឆ្នាំ២០២៥) យោធាថៃបានអះអាងថា ខ្លួនគ្រាន់តែបានទាមទារ និងគ្រប់គ្រងមកវិញនូវតំបន់ដែលខ្លួនអះអាងថាជា "ទឹកដីថៃ" ដែលត្រូវបានភាគីកម្ពុជាចូលមកកាន់កាប់ ឬបំពានប៉ុណ្ណោះ។

២. ការសំអាងរបស់ភាគីកម្ពុជា (ថា ថៃជាអ្នកបាញ់មុន និងជាអ្នកឈ្លានពាន)
ការរំលោភបំពង់អធិបតេយ្យភាព និងការបើកការវាយប្រហារមុន៖ ភាគីកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃគឺជាអ្នកបើកការវាយប្រហារ និងបើកការបាញ់ប្រហារមុនមកលើទីតាំងការពារដែនដី និងប្រជាជនស៊ីវិលកម្ពុជា ទាំងការប្រើប្រាស់កងទ័ពជើងគោក និងការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកចូលមកក្នុងទឹកដីកម្ពុជា។

សិទ្ធិការពារខ្លួនស្របច្បាប់៖ កម្ពុជាបានប្រកាសថា រាល់សកម្មភាពតបតរបស់កងយោធពលខេមរភូមិន្ទ គឺជាការអនុវត្ត "សិទ្ធិការពារខ្លួន" ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការឈ្លានពានដោយអយុត្តិធម៌។

ការទម្លាក់បន្ទុកលើកិច្ចព្រមព្រៀង និងការទាមទារអន្តរជាតិ៖ ភាគីកម្ពុជាបានចោទប្រកាន់ថៃថា បានបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្តបន្ទាប់ ដោយការប្រើប្រាស់កម្លាំងយោធាធំដុំ និងបានស្នើសុំកិច្ចអន្តរាគមន៍ ក அក៏ដូចជាដាក់ពាក្យបណ្តឹង ឬស្វែងរកយន្តការពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់អំពើឈ្លានពាននេះ។

ស៊ន សុភក្រ្ត-Sorn Sopheak
ចាប់ខ្លួនចាងហ្វាងកាសែត CBNTV Online និងបក្ខពួក៤នាក់ ក្រោយចូលគាស់ផ្ទះពលរដ្ឋនៅបឹងកក់២ ទួលគោក! ដកហូតកាំភ្លេីងខ្លី ថ្នាំញៀន និងសម្ភារមួយចំនួនទៀត! រូបភាព CoolApp!

Ngel Seyha ចាប់ខ្លួនចាងហ្វាងកាសែត CBNTV Online និងបក្ខពួក៤នាក់ ក្រោយចូលគាស់ផ្ទះពលរដ្ឋនៅសង្កាត់បឹងកក់២ ទួលគោក រាជធានីភ្នំពេញ និងដកហូតបានកាំភ្លេីងខ្លី ថ្នាំញៀន និងសម្ភារមួយចំនួនទៀត។

Prak Chanto ខ្ញុំគោរពស្រលាញ់គាំទ្រអ្នកសារព័ត៌មានដូចគ្នា តែក៏មិនគាំទ្រអ្នកសារព័ត៌មានដែលប្រព្រឹត្តអំពើល្មើសច្បាប់នោះទ្បេីយ..
ឃាត់ខ្លួនអតីតចាងហ្វាងកាសែត CBNTV Online និងបក្ខពួក៤នាក់ ក្រោយចូលគាស់ផ្ទះពលរដ្ឋនៅបឹងកក់២ ទួលគោក! ដកហូតកាំភ្លេីងខ្លី ថ្នាំញៀន និងសម្ភារមួយចំនួនទៀត! 

Wassana Nanuam
Navy supports the Thai national flag - the Royal Navy flag on the container "Tomada" made during the "Kan Chomplang" into the area is still there !! Not released
Point out that the soldiers "snatch Mr. Trat" are still performing their duties vigorously.
After "Admiral" former Deputy Chief of Staff "who had been moved out of the area but now retired to come out for an interview.
It is also stated that "Snatch Prime Minister Trat" took out various symbols that "protected the Almighty" to reduce the provocation to find a peaceful situation, the two soldiers can live together.
Admiral Chanin Sriyapai, a spokesman for the Royal Thai Navy, clarified that "Sgt.
"The Royal Thai Navy continues to perform its duties vigorously with the support of the Royal Thai Navy, the Royal Thai Navy and the local people," said a spokesman for the Royal Thai Navy. Specify
And thank you for providing information to the people continuously, as well as kindness and concern for the soldiers in the front line all the time.

Smeyy
🚨*ព័ត៌មានថ្មីៗ : ភាគីថៃ 🇹🇭 នៅតែព្យាយាមអូសបន្លាយពេលវេលា និងក្រទ្បេចក្រទ្បុច ‼️ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Sihasak Phuangketkeow បានផ្តល់បទសម្ភាស នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះថា៖
«បច្ចុប្បន្នភាពនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សា ឋិតក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) (លើកទី២) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ តុលា ២០២៦ នៅទីក្រុងទ្បាអេ, ប្រទេសហូទ្បង់ 🇳🇱 ទាំងភាគីកម្ពុជា 🇰🇭 និងភាគីថៃ 🇹🇭 អាចបកស្រាយ ក៏ដូចជាបង្ហាញភស្តុតាងខាងបច្ចេកទេសក្នុងទិដ្ឋភាពច្បាប់រៀងៗខ្លួន ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រ»។
*លោកបន្ថែមថា៖ «កិច្ចប្រជុំ (លើកទី២) លើកនេះ វាគ្រាន់តែជាការពិភាក្សាគ្នាលើផ្នែកបច្ចេកទេសព្រំដែនតែប៉ុណ្ណោះ ពោលគឺនៅមិនទាន់មានការពិចារណាលើសេចក្តីសន្និដ្ឋានណាមួយនៅទ្បើយទេ ដោយលទ្ធផលនៃកិច្ចពិភាក្សាលើកនេះ នឹងត្រូវលើកយកទៅពិចារណាគ្នាបន្តបន្ទាប់ទៀត»។
*លោកសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធនឹងការបែកចែកធនធានក្រោមសមុទ្រវិញនោះ ប្រទេសថៃ 🇹🇭 មិនទាន់ចង់ពិភាក្សារឿងនេះជាមួយនឹងភាគីកម្ពុជា 🇰🇭 នៅទ្បើយទេ ជំហានបឋម គឺត្រូវធ្វើយ៉ាងណាកំណត់ព្រំដែនសមុទ្រឱ្យបានច្បាស់លាស់ជាមុនសិន រីឯរឿងបែកចែកធនធានសមុទ្រ ចាំពិភាក្សាគ្នានៅពេលក្រោយទៀត»។

Cambodia Channel
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បណ្តាគណបក្សនយោបាយនៅកម្ពុជា រួមមាន គណបក្សមហានគរ គណបក្សធម្មាធិបតេយ្យ គណបក្សចលនាប្រជាធិបតេយ្យ និងគណបក្សអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដើម្បីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈសារព័ត៌មានថៃ TOP NEWS ដែលបានចោទប្រកាន់ថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន រហូតនាំឱ្យថៃបាញ់តបតវិញ។ បណ្តាគណបក្សនយោបាយបានគូសបញ្ជាក់យ៉ាងច្បាស់ថា នេះជាការលើកឡើងខុសពីការពិតទាំងស្រុង និងមានចេតនាទុច្ចរិតបំភាន់មតិសាធារណៈ។ តាមការពិត គឺភាគីថៃជាអ្នកចាប់ផ្តើមបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាមុន ដោយបានបាញ់សម្លាប់យុទ្ធជនកម្ពុជាឈ្មោះ សួន រោន ហើយបន្ទាប់មកបានបន្តបើកការឈ្លានពានដោយខុសច្បាប់មកលើកម្ពុជា។ ភស្តុតាង និងហេតុការណ៍ជាក់ស្តែងទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បង្ហាញនិងបញ្ជាក់យ៉ាងច្បាស់លាស់រួចរាល់ហើយ។ ជាមួយគ្នានេះ បណ្តាគណបក្សបានទាមទារឱ្យលោក សម រង្ស៊ី បង្ហាញសេចក្តីក្លាហានចេញមុខមកទទួលខុសត្រូវ៖ ប្រសិនបើមិនបាននិយាយទេ ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មានរបស់សារព័ត៌មានថៃ។ ប្រសិនបើបាននិយាយពិតមែន ត្រូវចេញមុខសុំទោសប្រជាជនកម្ពុជាជាសាធារណៈជាបន្ទាន់ ពីព្រោះនេះជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរ។ ប្រសិនបើនៅតែគេចវេះមិនចេញមុខបដិសេធ មានន័យស្មើនឹងការទទួលស្គាល់ថាខ្លួនពិតជាបាននិយាយដូច្នោះមែន។ ទន្ទឹមនឹងនេះ គណបក្សនយោបាយនានាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ឱ្យបន្តជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងទាមទារមកវិញនូវទឹកដីដែលភាគីថៃបានឈ្លានពានដោយខុសច្បាប់។

វ៉ាន់ សារាយ Vann Saray
មានអ្នកតាមសួរផ្ចាញ់ផ្ចាលថា អត់ឃើញផ្សាយស្កេមនៅតារាសាគរ កោះកុង។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំលើករឿងល្បែង រឿងឆបោកនេះ តាំងពីប្រតិបត្តិការមិនទាន់ក្តៅម្ល៉េះ។ ឥឡូវនេះ រាជរដ្ឋាភិបាល បានប្តេជ្ញាបោសសំអាតហើយ។ ដោយឡែកនៅតារាសាគរ បានបោសសំអាតរួចរាល់អស់ហើយ។
រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
(ភ្នំពេញ)៖ សន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ​​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (Online Scams)។ 
យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំងការផ្តន្ទាទោសតាមផ្លូវតុលាការចំពោះមេខ្លោង​​ និងអ្នកពាក់ព័ន្ធ ការបង្កកទ្រព្យសម្បតិ្តរបស់ឧក្រិដ្ឋជន ហើយបាននឹងកំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ។ 
ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។ 
កាលពីកាលពីថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងស៊ើបអង្កេតឱ្យបានម៉ឹងម៉ាត់បំផុត។
ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជា បាននឹងកំពុងស្រាវជ្រាវស៊ើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។ 
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជា តាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម (red list)៕

Norea Talk
លោក ស៊ីហៈស័ក្តិ បានថ្លែងថា កិច្ចប្រជុំ UNCLOSលើកទី២នេះ នឹងផ្តោតលើការពិភាក្សាផ្នែកបច្ចេកទេស និងច្បាប់។ ភាគីនីមួយៗនឹងដាក់បង្ហាញឯកសារ ដើម្បីបកស្រាយ និងបង្ហាញភស្តុតាងអំពីគោលការណ៍ដែលខ្លួនប្រើប្រាស់ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែន ដោយភាគីនីមួយៗនឹងបង្ហាញភស្តុតាងរៀងៗខ្លួន។
លោកបានបញ្ជាក់ថា ការចរចាជុំនេះគ្រាន់តែជាការពិភាក្សាផ្នែកបច្ចេកទេសប៉ុណ្ណោះ ហើយមិនទាន់មានការពិចារណាលើការសម្រេចចុងក្រោយណាមួយនៅឡើយទេ។ លទ្ធផលនៃការពិភាក្សារបស់ភាគីទាំងពីរនឹងត្រូវយកទៅពិចារណាបន្ត។
លោកបានបន្ថែមថា កម្ពុជាអាចស្នើឱ្យថៃពន្យល់អំពីប្រភព និងមូលដ្ឋាននៃខ្សែបន្ទាត់ព្រំដែនរបស់ខ្លួន។ ទោះជាយ៉ាងណា ថៃនៅតែប្រកាន់ជំហរដដែល គឺចង់ឱ្យមានការកំណត់ព្រំដែនជាចម្បង។
នៅពេលត្រូវបានសួរអំពីរយៈពេលដែលត្រូវចំណាយដើម្បីបញ្ចប់ការចរចា លោក ស៊ីហៈស័ក្តិ បានឱ្យដឹងថា ជាទូទៅដំណើរការនេះអាចចំណាយពេលប្រហែលមួយឆ្នាំ ឬអាចពន្យារពេលបន្ថែមទៀត។ ប៉ុន្តែប្រសិនបើការចរចាប្រព្រឹត្តទៅដោយរលូន ក៏អាចបញ្ចប់មុនកាលកំណត់បានដែរ។
លោកបានបញ្ជាក់ថា នៅពេលនេះ ត្រូវពិនិត្យមើលជាមុនសិនថា ភាគីនីមួយៗប្រើប្រាស់ភស្តុតាង និងបទប្បញ្ញត្តិច្បាប់អ្វីខ្លះ។ ចំពោះភាគីថៃ លោកយល់ថា សកម្មភាពដែលថៃបានអនុវត្តកន្លងមក គឺស្របតាមគោលការណ៍ត្រឹមត្រូវ។
ចំពោះសំណួរអំពីភាពច្បាស់លាស់នៃការបែងចែកផលប្រយោជន៍ដែនសមុទ្រ លោក ស៊ីហៈស័ក្តិ បានឆ្លើយថា នៅពេលនេះ មិនទាន់ដល់ពេលវេលាដែលត្រូវពិភាក្សាអំពីបញ្ហានេះនៅឡើយទេ ដោយត្រូវកំណត់ព្រំដែនឱ្យបានច្បាស់លាស់ជាមុនសិន។

No comments:

Post a Comment