ស៊ន សុភក្រ្ត-Sorn Sopheak
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនសារដ៏មុតស្រួចទី២ទៅ អ៊ុំ សំអាន, បេីខ្លាចពីសុវត្ថិភាព សូមលោក អ៊ុំ សំអាន អាចពឹងពាក់ទូតបរទេស ឬអង្គការសង្គមស៊ីវិលណាមួយដែលលោកទុកចិត្ត ជួយឃ្លាំមេីលបាន!
វ៉ាន់ សារាយ Vann Saray
តបលេសលោក អ៊ុំ សំអាន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការធានាបន្ថែមដល់លោក អ៊ុំ សំអាន អាចរកទូតប្រទេសណាក៏បានមកការពារក្នុងដំណើរមកកម្ពុជា, សម្តេចសង្ឃឹមថា លោក អ៊ុំ សំអាន នឹងចូលមកកម្ពុជា (ភ្នំពេញ)៖ បន្ទាប់ពីលោក អ៊ុំ សំអាន រកលេសមិនចូលកម្ពុជាតទល់គ្នារឿងព្រំដែនកម្ពុជា និងថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តច័ន្ទបុរីនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ការធានាបន្ថែមដល់លោក អ៊ុំ សំអាន អាចរកទូតប្រទេសណាមួយក៏បានមកការពាររូបលោក។
នៅថ្ងៃម្សិលមិញថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសម្តេចមហាបវរធិបតី ផ្តល់ឱកាសមាសឱ្យលោក អ៊ុំ សំអាន ចូលមកតទល់គ្នារឿងដីព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩នោះ លោក អ៊ុំ សំអាន បានបង្ហាញការមិនហ៊ានចូលមកកម្ពុជា បារម្ភពីសុវត្ថិភាព។
សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា សម្តេចបានស្តាប់ការឆ្លើយតបរបស់លោក អ៊ុំ សំអាន។ ក្នុងសារប្រមាណ ៨០នាទីរបស់លោក អ៊ុំ សំអាន, សម្តេចមហាបវរអិបតី កត់សម្គាល់ថា ក្រៅពីនិយាយអំពីបញ្ហាដដែលៗដោយគ្មានមូលដ្ឋានច្បាស់លាស់ លោកមិនទាន់បានឆ្លើយតបជាក់លាក់ឡើយចំពោះការអញ្ជើញ។ សម្តេចយល់ថា លោក អ៊ុំ សំអាន ហាក់ដូចជាមិនហ៊ានមកកម្ពុជា ដោយសារខ្លាចស្លាប់ ឬគ្រោះថ្នាក់ ហើយបានលើកឡើងថា បើជួបនៅក្រៅប្រទេស លោកនឹងជួប។
ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាពីរចំណុចសំខាន់ៗ៖
ទី១៖ ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់លោក អ៊ុំ សំអាន និងក្រុមការងារ៖ សម្តេចមហាបវរធិបតី បានធានាសាជាថ្មីនូវសុវត្ថិភាពរបស់លោក និងក្រុមការងារក្នុងអំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់ចាកចេញផុតពីកម្ពុជា។ បើលោកមិនទុកចិត្តរាជរដ្ឋាភិបាល លោក អ៊ុំ សំអាន អាចពឹងពាក់ស្ថានទូតបរទេស ឬអង្គការសង្គមស៊ីវិលណាដែលលោកទុកចិត្ត ឱ្យជួយឃ្លាំមើលសុវត្ថិភាពបាន។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើមានបំណងអាក្រក់ សម្តេចមិនចាំបាច់ផ្តល់ការធានាជាសាធារណៈបែបនេះទេ ព្រោះនឹងត្រូវខាតបង់ទំនុកចិត្តជាមេដឹកនាំ និងរងការចោទប្រកាន់នានា។
ទី២៖ ពាក់ព័ន្ធនឹងទីកន្លែងជជែកគ្នា៖ ការកំណត់យកប្រទេសកម្ពុជាជាកន្លែងជជែកគ្នា គឺមានគោលដៅពីរ។ គោលដៅទី១ គឺដើម្បីផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស រួមមានអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ រួមទាំងអ្នកគាំទ្រលោក បានចូលរួមស្តាប់ និងធ្វើជាសាក្សី។ គោលដៅទី២ គឺដើម្បីកុំឱ្យការជជែកគ្នាត្រឹមតែនៅលើតុ ព្រោះវាមិនអាចបញ្ជាក់អ្វីច្បាស់លាស់ និងដាច់ស្រេចឡើយ។ មានតែការផ្ទៀងផ្ទាត់ជាក់ស្តែងនៅលើដីទេ ទើបអាចផ្តល់ភាពច្បាស់លាស់បាន ដែលនេះអាចធ្វើទៅបានលុះត្រាតែការជជែកគ្នានៅក្នុងប្រទេសកម្ពុជា។
សម្តេចមហាបវរធិបតីនៅតែសង្ឃឹមថា លោក អ៊ុំ សំអាន និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជា តាមការអញ្ជើញ ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលដែលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ នេះក៏ជាការបង្ហាញអំពីកម្រិតនៃការទុកចិត្ត និងការផ្តល់តម្លៃរបស់លោក អ៊ុំ សំអាន ចំពោះប្រជាពលរដ្ឋខ្មែរក្នុងប្រទេស៕
Border Report 11/10/26ក្រុមការងារអាង៉ោលសៀម រួមជាមួយមកងកម្លាំងវាកំពុងចាក់បេតុងផ្លូវឡើងទៅកាន់មូលដ្ឋានប្រតិបត្តិការនៅតំបន់ច្រកតាថាវ ដើម្បីសម្រួលការធ្វើដំណើររបស់កងកម្លាំងការពារព្រំដែនវាស្ថិតនៅស្រុកកាន់ថារ៉ាឡាក់ ខេត្តស៊ីសាកេត។តំបន់ព្រំដែនស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ហ៊ុល ម៉ារ៉ា is with Hul Mara. 4 hours ago4h · មិនមែនអាក្អានវាមិនដឹងរឿងបង្គោល៥២-៥៩នោះទេ តែវាចោទបំពានថាត្រកូលហ៊ុនកាត់ដីអោយថៃប្តូរសន្តិភាពបោកប្រាស់ បំភ្លៃ បំភន័សាធារណៈជន ដូចកាលរឿងផែនទីចឹង ដល់តេជោប្រមូលពីគ្រប់បណ្តាប្រទេសមកទេីបសម រង្សុីរត់ទៅទិញតាមចិញ្ចេីមផ្លូវខ្វះ២ផ្ទាំងបណ្ឌិតសុខ ទូចតាមទាររាល់ថ្ងៃ និងអាក្អានស្ទុះទៅរកតាមបណ្ណាល័យស្រុកបារាំង និងអាមេរិកដែលខ្លួន និងក្រុមខ្លួនចោទគេរាប់សិបឆ្នាំ តែគ្មានអ្វីក្នុងដៃ។ បេីអាក្អានវាហ៊ានមកផ្ទៀងផ្ទាត់មិនខុសពីស្រាតខោខ្លួនឯងនោះទេ ព្រោះវាដឹងច្បាស់ថាបង្គោល៥២-៥៩បានវាស់វែងរួចហេីយ គ្រាន់តែថៃសង់របងក្នុងដីថៃជាឯកតោភាគីបំពេញចិត្តក្រុមជ្រុលនិយមថៃតែប៉ុណ្ណោះ។ សរុប. មិនមកទេ ថោកនៅតែថោក ហ៊ានមកបោកអាមុីអាថោងដែលនៅសល់ខ្លះលែងបាន !!!
Pheng Vannak
អាភ្លើធ្វើចេះ អ៊ុំ សំអាន មិនហ៊ានមកទេ ព្រោះវាល្ងង់ដប់គត់អំពីបញ្ហាព្រំដែន សូម្បីតែម៉ាស៊ីនវាស់វែងអំពី ព្រំដែនវាមិនចេះប្រើផង ។ ជំនាញរបស់ អាភ្លើធ្វើចេះ អ៊ុំ សំអាន គឺដើរទិញផែនទីថតចម្លងនៅតូបមកបោកប្រាស់អ្នកគាំទ្រដើម្បីរៃលុយចិញ្ចឹមខ្លួនតែប៉ុណ្ណោះ ។ បើ អ៊ុំ សំអាន មានចំណេះជំនាញអំពីបញ្ហាព្រំដែនពិតប្រាកដគាត់នឹងមកតាមការអញ្ជើញរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលហើយ ។ ការគេចវេសមិនហ៊ានមកដោយលើកហេតុផលនេះ ហេតុផលនោះគ្រាន់តែជាលេសគេចវេសអំពីអំពើល្ងង់ខ្លៅរបស់ខ្លួនតែប៉ុណ្ណោះ ។
អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ស្នើរឪ្យមានការផ្លាស់ប្តូរ ហ្សាឡែនស្គីចេញ ពីប្រធានាធិបតីអ៊ុយក្រែន។ លោកដូណល់ត្រាំធ្លាប់បានបើកយុទ្ធនាការទំលាក់ ហ្សាណែនស្គីពីអំណាច ដើម្បីបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែន តាំងពីមុនមក តែផែនការនោះបរាជ័យ ដោយសារ ហ្សាឡែនស្គី ធ្វើច្បាប់មួយ ដែលចែងថា ប្រទេសកំពុងមានសង្រ្គាម គឺគ្មានការបោះឆ្នោតឡើយ។ តែ តុលា ២០២៦ នេះ មេដឹកនាំអាមេរិក ខឹងសម្បារជាខ្លាំងជាមួយ ហ្សាណែនស្គីសារជាតិ ដោយសារ ហ្សាណែនស្គី បណ្តែតបណ្តោយឲ្យ កងទ័ពអ៊ុយក្រែនវាយប្រហារទៅលើទីក្រុង មូស្គូ ទៅលើ រោងចក្រចម្រាញ់ប្រេងរបស់រុស្សី ដោយប្រើដ្រូនរាប់ម៉ឺនគ្រឿង ធ្វើឲ្យ រុស្សីមិនអាចនាំប្រេងចេញបាន និង ឈានទៅ វិបត្តិប្រេងឡើងថ្លៃពេញសកលលោក។ អាមេរិក រកស៊ីទិញប្រេងឆៅតម្លៃថោកៗ ចម្រាញ់ជា ប្រេងឆ្អិនដើម្បីនាំចេញទៅអឺរ៉ុប ដូច្នេះ ហ្សាឡែនស្គី គឺជា សំរាមក្នុងកែវភ្នែករបស់ អាមេរិក។
Um Sam An
ឆ្លើយតបសាររបស់លោក ហ៊ុន ម៉ាណែត ខ្ញុំសូមអរគុណចំពោះលោក ហ៊ុន ម៉ាណែត ដែលធានាសុវត្តិភាពដល់ខ្ញុំនិងក្រុមការងារ ប្រសិនបើពួកខ្ញុំទៅប្រទេសកម្ពុជា។ អ្វីដែលខ្ញុំចងបានគឺខ្ញុំចង់ឈ្នះថៃបានទឹកដីត្រលប់មកវិញជាជាងឈ្នះខ្មែរគ្នាឯង។ ខ្ញុំចង់បានការបង្រួបង្រួមជាតិ ឯកភាពជាតិនិងការដោះលែងអ្នកទោសមនសិការជាង១០០នាក់។ ក្នុងនាមខ្មែរដូចគ្នា ខ្ញុំចង់ធ្វើការសហការជាមួយលោក ហ៊ុន ម៉ាណែត ក្នុងការដាក់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីទាមទារទឹកដីខ្មែរ៨១ទីតាំងត្រឡប់មកវិញ។ ពលរដ្ឋខ្មែរចង់ឃើញខ្ញុំនិងលោក ហ៊ុន ម៉ាណែត ចាប់ដៃគ្នាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ ជាជាងការជជែកដេញដោលគ្នាយកចាញ់ឈ្នះរវាងខ្មែរនិងខ្មែរ។
Um Sam An Page អ៊ុំ សំអាន
ឆ្លើយតបសាររបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះលោក ហ៊ុន ម៉ាណែត ដែលធានាសុវត្ថិភាពដល់ខ្ញុំនិងក្រុមការងារ ប្រសិនបើពួកខ្ញុំទៅប្រទេសកម្ពុជា។ អ្វីដែលខ្ញុំចងបានគឺខ្ញុំចង់ឈ្នះថៃបានទឹកដីត្រលប់មកវិញជាជាងឈ្នះខ្មែរគ្នាឯង។ ខ្ញុំចង់បានការបង្រួបង្រួមជាតិ ឯកភាពជាតិនិងការដោះលែងអ្នកទោសមនសិការជាង១០០នាក់។ ក្នុងនាមខ្មែរដូចគ្នា ខ្ញុំចង់ធ្វើការសហការជាមួយលោក ហ៊ុន ម៉ាណែត ក្នុងការដាក់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីទាមទារទឹកដីខ្មែរ៨១ទីតាំងត្រឡប់មកវិញ។ ពលរដ្ឋខ្មែរចង់ឃើញខ្ញុំនិងលោក ហ៊ុន ម៉ាណែត ចាប់ដៃគ្នាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ ជាជាងការជជែកដេញដោលគ្នាយកចាញ់ឈ្នះរវាងខ្មែរនិងខ្មែរ។ ការជជែកដេញដោលគ្នា បើខ្ញុំចាញ់ឬលោក ហ៊ុន ម៉ាណែត ចាញ់ ក៏កម្ពុជាមិនបានទឹកដីខ្មែរ៨១ទីតាំងពីថៃមកវិញនោះទេ។ មានតែការសហការគ្នានិងខ្មែរមានឯកភាពជាតិទេ ទើបកម្ពុជាឈ្នះថៃនិងអាចដណ្តើមទឹកដីខ្មែរត្រឡប់មកវិញ។
Karpit BREAKING NEWS: លោក ហ្សេឡេនស្គី សុំពេលលោក ពូទីន ៦០ថ្ងៃ ដើម្បីបទឈប់បាញ់ទាំងស្រុង និងរៀបចំការបោះឆ្នោត
ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសជាសាធារណៈនូវលក្ខខណ្ឌថ្មីមួយផ្ញើទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ដោយទាមទារឱ្យមានការអនុវត្តបទឈប់បាញ់ទាំងស្រុងរយៈពេល ៦០ថ្ងៃ ដើម្បីឱ្យអ៊ុយក្រែនអាចរៀបចំការបោះឆ្នោតឡើងវិញបាន។ នេះបើតាមការចេញផ្សាយជាបន្ទាន់ដោយសារព័ត៌មាន Kyiv Post ដោយផ្អែកលើកិច្ចសម្ភាសន៍របស់លោក ហ្សេឡេនស្គី ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦ នេះ។
នៅក្នុងកិច្ចសម្ភាសន៍ដ៏គួរឱ្យចាប់អារម្មណ៍នោះ លោក ហ្សេឡេនស្គី បានថ្លែងសារចំៗផ្ដាំទៅកាន់មេដឹកនាំវិមានក្រឹមឡាំងថា៖ «សូមប្រាប់ទៅ ពូទីន ថា ទុកពេលឱ្យយើងចំនួនពីរខែ ពោលគឺ ៦០ថ្ងៃ នៃបទឈប់បាញ់ទាំងស្រុង ហើយយើងនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ»។ ការប្រកាសជំហរចង់រៀបចំការបោះឆ្នោតឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់រងសម្ពាធនយោបាយ និងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឱ្យអ៊ុយក្រែនស្វែងរកប្រធានាធិបតីថ្មីដើម្បីចរចាសន្តិភាព។
ការសម្រេចចិត្តដាក់សំណើបទឈប់បាញ់ ៦០ថ្ងៃ ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថាជាការបត់បែនយុទ្ធសាស្ត្រការទូតដ៏សំខាន់របស់ទីក្រុងគៀវ ក្នុងបំណងកាត់បន្ថយភាពតានតឹងជាមួយរដ្ឋបាលលោក ត្រាំ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិពីឆន្ទៈរបស់អ៊ុយក្រែន ក្នុងការស្វែងរកច្រកចេញតាមបែបប្រជាធិបតេយ្យ ខណៈដែលវិមានក្រឹមឡាំងទើបតែបានចោទប្រកាន់លោក ហ្សេឡេនស្គី ថាស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោខ្លាំង។
ក្រុមប្រឆាំង១ក្រុមនៅកម្ពុជា យកបញ្ហាសន្ធិសញ្ញាសន្តិភាព ២៣ តុលា ១៩៩១ មកធ្វើជារដ្ឋាភិបាល ២៣តុលា និង មកឡូកឡំជាមួយជំលោះព្រំដែន ថៃកម្ពុជា តើអ្វីជាមូលហេតុលាក់ពីក្រោយខ្នងរបស់ពូកគេ?
ការយក ស្ថាប័នរដ្ឋាភិបាល ២៣ តុលា មកផ្សារភ្ជាប់ ឬឡូកឡំជាមួយ បញ្ហាព្រំដែនកម្ពុជា-ថៃ ដោយក្រុមប្រឆាំងមួយចំនួន គឺជាយុទ្ធសាស្ត្រនយោបាយដែលមានចេតនាអាក្រក់ និងមានមូលហេតុលាក់ពួនពីក្រោយខ្នងយ៉ាងសំខាន់ៗដូចខាងក្រោម៖
១. ការបង្កើតរដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលប្រឆាំងខុសច្បាប់
គោលបំណងដណ្តើមអំណាច៖ ការបង្កើតនូវអ្វីដែលហៅថា «រដ្ឋាភិបាល ២៣ តុលា» គឺជាការបង្កើតយន្តការនយោបាយក្រៅច្បាប់ ដើម្បីប្រកួតប្រជែង ឬបដិសេធភាពស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
ការបកស្រាយខុសពីការពិតលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ ពួកគេតែងតែព្យាយាមបកស្រាយបំភ្លៃថា កិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ នៅតែមានតម្លៃខ្ពស់ជាងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន និងអាចយកមកប្រើប្រាស់ដើម្បីរំលាយ ឬបង្កើតរដ្ឋាភិបាលថ្មីបាន ដែលផ្ទុយស្រឡះពីការពិតច្បាប់ជាតិ និងអន្តរជាតិ។
២. ការឆ្លៀតឱកាសញុះញង់រឿងព្រំដែនដើម្បីបម្រើផលប្រយោជន៍នយោបាយ
ការរៀបចំរបៀបវារៈជាតិនិយមជ្រុល៖ បញ្ហាព្រំដែនគឺជាបញ្ហាដ៏រសើប និងទាក់ទងនឹងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ក្រុមប្រឆាំងយកបញ្ហានេះមកឡូកឡំ ដើម្បី «បញ្ឆេះកំហឹងមហាជន» និងទាក់ទាញការគាំទ្រតាមរយៈការញុះញង់អារម្មណ៍ជាតិនិយមជ្រុល ដោយចោទប្រកាន់រដ្ឋាភិបាលថាខ្សោយ ឬលក់ទឹកដី។
បង្កើតភាពចលាចលសង្គម៖ តាមរយៈការផ្សារភ្ជាប់បញ្ហាព្រំដែនជាមួយ «រដ្ឋាភិបាល ២៣ តុលា» ពួកគេសង្ឃឹមថានឹងអាចបង្កើតបានជាចលនាតវ៉ាទ្រង់ទ្រាយធំ ផ្ដុំកម្លាំងប្រឆាំង និងបង្កអស្ថិរភាពនយោបាយនៅខាងក្នុងប្រទេស។
៣. ការស្វែងរកការគាំទ្រ និងការអន្តរាគមន៍ពីបរទេស
អូសទាញតួអង្គអន្តរជាតិ៖ ការលើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ដែលមានប្រទេសហត្ថលេខី និងអង្គការសហប្រជាជាតិ) មកនិយាយជាប្រចាំ គឺដើម្បីបង្ហាញទៅកាន់បរទេសថា កម្ពុជានៅស្ថិតក្រោមអាណាព្យាបាល ឬការត្រួតពិនិត្យអន្តរជាតិ ដែលបើកផ្លូវឱ្យមានការអន្តរាគមន៍ពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សរុបមក មូលហេតុលាក់ពីក្រោយខ្នងនៃការយកបញ្ហាសន្ធិសញ្ញា ២៣ តុលា មកឡូកឡំជាមួយរឿងព្រំដែន គឺ «ការប្រើប្រាស់បញ្ហាជាតិជាស្ពានដើម្បីបម្រើ महत्त्वाकांक्षाនយោបាយផ្ទាល់ខ្លួន» ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់អធិបតេយ្យភាព សន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិឡើយ។
































No comments:
Post a Comment