ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Saturday, October 3, 2026

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២៦

Chan Born ស្ងាត់រឿង អ្នកកាសែតទៅវិញ តែមនុស្សជាច្រើននៅតែ អេចអូចៗ មិនព្រមទទួលថាខ្លួនខុសសោះ នៅតែបន្ទោសថា សង្គមពុករលួយ សង្គមនេះ បក្សពួក មិនព្រមស្តាប់អ្នកកាសែត។ ក្នុងនាមយើងជាអ្នកធ្វើការខាងសង្គម Social Worker យើងស្តាប់ខាង អាជ្ញាធរ ខាងរដ្ឋាភិបាលផងទៅ ថាម៉េចបានជាគេ កាច ជាមួយអ្នកកាសែត? គឺវាមកពី កាសែតគ្មានវិជ្ជាជីវៈ Profestional Journalist. កាសែតនៅទូតអាមេរិក គាត់មានលុយ គាត់ជួល បណ្ឌិត សេដ្ឋកិច្ច ដើម្បីសរសេរពត៍មានអំពីសេដ្ឋកិច្ច។ ខ្លះគេជួល បរិញ្ញាប័ត្រខាង បរិដ្ឋាន ដើម្បីសរសេរឿងបរិស្ថាន។ ចុះអ្នកកាសែតខ្មែរ រៀនដល់ណា? សញ្ញាប័ត្រអីខ្លះ? សួរនាំទៅ រៀន ITs ទៅយក ពត៍មានខាង ប្រឆាំងអំពើរពុករលួយ...ជួលកាលទៅ ចាប់ឈើ ខិខិ ជួលកាល ទៅស្ទាក់មូតួគេបើកបញ្រ្ចាស់ ជួនកាល ចូលទៅ ចាប់ គេបើកកាស៊ីណូ ជល់មាន់...ជួនកាល យើងទៅ រៀបចំសំណុំកសារ ១ ដុំធំ មានត្រា មានស្នាមមេដៃ គោរពជូន លោកអគ្គនាយកសារពត៍មាន ! តាមពិតគាត់មាន តែ  ០២ នាក់ គត់ គាត់ថាភស្តុតាងមិនរឹងមាំ !! ដល់ស៊ើបទៅ គេថា ថែមលុយ ១៥០០ ដុល្លា បានមានភស្តុតាង គាត់អាចផ្សាយបាន ខិខិ។ ចឹងបានគេថា កុន ចប់ ៗៗៗ

តើទាហានកាតព្វកិច្ចថៃ ហ្វឹកហាត់រៀនមុខវិជ្ជាអ្វីខ្លះ? ទោះបីជាកម្ពុជាប្រកាន់យក ការដោះស្រាយតាមផ្លូវច្បាប់ក្តី តែយើងមិនភ្លេចសូម្បី ១ វិនាទី អំពីកិច្ចការតាមដានសកម្មភាព ការវិវត្តិរបស់ពួកខ្មាំងឈ្លានពានដែរ។

ព្រំដែនកម្ពុជា ថៃ៖ កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ គោលបំណងពួកថៃ ពួកសៀម គឺទាមទារ ចែកព្រំដែនសារជាថ្មី ដោយពួកវាយក ខ្សែចែកទឹក និងខ្សែទឹកហូរជា គោល ចំណែកកម្ពុជាយើង រក្សាគោលការណ៍ខ្សែព្រំដែន មិនកែប្រែ គឺ បារាំងរក្សាឲ្យប៉ុណ្ណានៅប៉ុណ្ណឹងដដែល ពីព្រោះជាគោលការណ៍ UNs. គោលបំណងទី ២ របស់ ថៃ គេបង្ខំឲ្យ តុលាការសមុទ្រ ដោះស្រាយរឿង ព្រំដែនគោក នៅពោធិសាត់ កោះកុងសិន មុនដោះស្រាយបញ្ងាកោះគុត។ បំណងទី ៣ របស់ថៃ គឺបង្ករសង្រ្គាម ពីព្រោះសង្រ្គាមនាំឲ្យ គណកម្មាធិការកិច្ចការព្រំដែន គ្មានសុវត្ថិភាពមិនអាចចុះទៅវាស់វែងព្រំដែនបាន។ 

KPT International
🚨ទឹកជំនន់ធ្ងន់ធ្ងរ វាយប្រហារសឹងពាក់កណ្តាលប្រទេសថៃ, ស្លាប់មនុស្ស ៣៦នាក់ និងប៉ះពាល់ជាង ៣.៥លាននាក់
ទីក្រុងបាងកក និងខេត្តរបស់ថៃរហូតដល់ទៅ ៣១ ពោលគឺសឹងតែពាក់កណ្តាលប្រទេសទៅហើយ ត្រូវវាយប្រហារធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់ ខណៈពលរដ្ឋ ១.២៤លានគ្រួសារ កំពុងរងផលប៉ះពាល់។
យោងតាមទិន្នន័យ ពីនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ដែលដកស្រង់ផ្សាយដោយ Bangkok Post នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦, សរុបជារួម មនុស្ស ៣ ៥៣៥ ២០៦នាក់ មកពី ១ ២៤៥ ៥៨១គ្រួសារ នៅ ៩ ៣៣៩ភូមិ នៃ ១ ២៧៩តំបន់ ក្នុង ១៧៩ស្រុក កំពុងរងទុក្ខដោយគ្រោះទឹកជំនន់ ដែលវាយប្រហារចាប់ពីខេត្តប៉ែកខាងជើង ដល់ខាងត្បូង ខណៈមកទល់ពេលនេះ មិនទាន់ធូរស្រាល។ 
ជាមួយនឹងផលប៉ះពាល់នេះ ទឹកជំនន់ក៏ផ្តាច់ជីវិតពលរដ្ឋថៃ ចំនួន ៣៦នាក់ផងដែរ ក្នុងខេត្តទាំង ៣១ ចំណែកនៅរាជធានី បាងកក មានមនុស្សស្លាប់ ៤នាក់។
របាយការណ៍នេះ កើតឡើង ចំពេលរដ្ឋាភិបាលថៃ ចេញការព្រមានថ្មី ដល់ពលរដ្ឋទូទាំងប្រទេសឱ្យបង្កើនការប្រុងប្រយ័ត្ន ជាពិសេសអ្នករស់នៅតាមខេត្តជាប់ដងទន្លេ ចៅប្រាយ៉ា ព្រោះថា ព្យុះភ្លៀងនឹងវាយប្រហារបន្ថែមទៀត ចាប់ពីថ្ងៃទី១០-១៤ ខែនេះ។
ថៃព្រមានថា កម្រិតទឹកភ្លៀង រហូតដល់ ១០០ មិល្លីម៉ែត្រ អាចធ្លាក់គ្របដណ្តប់លើផ្ទៃប្រទេស ស្របពេលប្រព័ន្ធសម្ពាធទាប កំពុងរំកិលខ្លួន ឆ្ពោះទៅទិសខាងត្បូង ចេញពីខេត្ត Nakhon Sawan។
ទន្ទឹមនោះដែរ ទំនប់ទឹកសំខាន់ៗ ដូចជាទំនប់ ចៅប្រាយ៉ា និងប្រព័ន្ធរំដោះទឹកក្នុងមូលដ្ឋាន នៅតែបន្តប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ពីជំនន់ទឹកភ្លៀង។ ដូច្នេះ អាជ្ញាធរត្រូវបានណែនាំរួចហើយ ឱ្យរៀបចំស្បៀងអាហារ ឱសថ និងមជ្ឈមណ្ឌលជម្លៀសប្រជាពលរដ្ឋ ហើយបើក្នុងករណីចាំបាច់ ត្រូវប្រកាសអាសន្នតែម្តង៕
ប្រភព៖ Bangkok Post

Koh Santepheap Daily កងកម្លាំងប្រដាប់អាវុធ​ថៃអម​ដោយ​ព្រះសង្ឃ​ថៃ បាន​លើក​ដងទង់ជាតិនៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ខេត្ត​ពោធិ៍សាត់ ​ជា​អំពើ​ខុសច្បាប់

Karpit
វិបត្តិ​កាន់តែ​ក្តៅ! បាតុកម្ម​សិស្ស​នៅ​បារាំង​រាលដាល​ដល់​សាកលវិទ្យាល័យ ខណៈ​មនុស្ស​ជិត ២,០០០​នាក់​ត្រូវ​បាន​ឃាត់ខ្លួន
ប៉ារីស៖ រលកបាតុកម្មរបស់ក្រុមសិស្សវិទ្យាល័យនៅទូទាំងប្រទេសបារាំងបានហក់ឡើងដល់កម្រិតធ្ងន់ធ្ងរ ដោយសារការទាមទារឱ្យដោះស្រាយវិបត្តិខ្វះគ្រូបង្រៀន និងជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ការតវ៉ាដែលបានរាលដាលពាសពេញផ្ទៃប្រទេសនេះ ចាប់ផ្តើមពីថ្ងៃទី២៩ កញ្ញា បានបណ្តាលឱ្យសាលារៀនប្រមាណ ៤០០ កន្លែងត្រូវបង្ខំចិត្តបិទទ្វារ ចំពេលមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាជាមួយកម្លាំងប៉ូលិស។
ទន្ទឹមនឹងការដុតបំផ្លាញវត្ថុផ្សេងៗតាមដងផ្លូវ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាប និងធ្វើការឃាត់ខ្លួនមនុស្សសរុបជិត ២,០០០ នាក់។ ចលាចលដ៏កាចសាហាវនេះបានផ្តោតលើការប្រឆាំងនឹងភាពចង្អៀតណែនក្នុងថ្នាក់រៀន និងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធសិក្សា ដែលបច្ចុប្បន្នបានរាលដាលដល់សាកលវិទ្យាល័យយ៉ាងហោចណាស់ ៣០ កន្លែងផ្សេងទៀតផងដែរ។
យោងតាមបណ្តាញព័ត៌មាន Al Jazeera ហិង្សានេះបានបណ្តាលឱ្យមន្ត្រីនគរបាលជាតិ និងកងកម្លាំងសង្គ្រោះ ៣០៥ នាក់ រួមទាំងបុគ្គលិកអប់រំ ៦៥ នាក់ និងសិស្សយ៉ាងហោចណាស់ ១៧០ នាក់បានរងរបួស។ បន្ថែមលើនេះ ផលប៉ះពាល់បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សាលាមធ្យមសិក្សាសរុបចំនួន ១,០២៧ កន្លែង នៅទូទាំងប្រទេសបារាំង។

ស៊ីស៊ីថាមស៍   2 hours ago2h  · រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំង ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ដោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ បានលើកទង់ជាតិថៃ នៅតំបន់ច្រកអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

No comments:

Post a Comment