Men Kimseng លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងកាលពីថ្ងៃចន្ទ ១៣ តុលាថា ជុំទីពីរនៃកិច្ចចរចាផ្សះផ្សាជាមួយកម្ពុជា ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងផ្តោតលើបញ្ហាបច្ចេកទេស និងផ្លូវច្បាប់ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ។ កិច្ចចរចានេះនឹងមិនទាន់ឈានដល់ការសម្រេចចិត្តលើខ្លឹមសារសំខាន់ៗនៅឡើយទេក្នុងដំណាក់កាលនេះ ដោយសារភាគីទាំងពីរចាំបាច់ត្រូវពិនិត្យមើលហេតុផលផ្លូវច្បាប់ និងឯកសារគាំទ្ររបស់គ្នាទៅវិញទៅមក។
ព្រំដែនកម្ពុជា ថៃ៖ រដ្ឋមន្រ្តីការបរទេសថៃ វាយប្រហារការទូត ២ គោលដៅលើកម្ពុជាអំឡុងពេលកិច្ចប្រជុំ ជុំទីពីរ នៃកិច្ចចរចាផ្សះផ្សាជាមួយកម្ពុជា ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលទី (១) គាត់ថា កម្ពុជាអាចស្នើរសុំឯកសារបច្ចេកទេសពីខាងថៃបាន ពីព្រោះថៃមានបច្ចេកទេស ផែនទីបច្ចេកទេសសមុទ្រច្រើន ច្បាស់ វិទ្យាសាស្រ្ត ធ្វើបែបនេះដើម្បី បង្ហាញថា ថៃកម្ពុជាជាបងប្អូនសាច់ឈាម ញាតិមិត្តអាចចរចារគ្នា២ភាគីមិនត្រូវការតុលាការសមុទ្រនេះទេ។ ការវាយប្រហារទី២ គឺ ប្រទេសថៃ គាំទ្រចលនា ២៣តុលា របស់ ពួក អ៊ុំ សំអាន ប្រឆាំងជាមួយ ក្រុម រង្សីនៅបារាំង ធ្វើបែបនេះដើម្បី បង្ករជា ឃាតកម្មដូចករណីគេសម្លាប់ លឹម គឹមយ៉ា ដែលជា សត្រូវជាមួយ រង្សី។ ជារួមមកវិញ ថៃ សៀម នេះ គ្មានពេលណាដែល បន្ថយការឈ្លានពានលើកម្ពុជាយើងឡើយ ។
ថៃ៖ ប្រទេសថៃ ប្រកាសអំពីការបញ្ជាទិញយន្តហោះចម្បាំងពី ទីផ្សារអឺរ៉ុប បន្ថែមទៀត គឺយន្តហោះធុន Gripen. ជាគោលនយោបាយសង្រ្កាមរបស់ថៃ គឺ ថៃ យក វត្តមានបរទេសធំៗ មកដាក់នៅលើទឹកដី ថៃ ដើម្បី ពួកគេច្បាំងគ្នា។ កាលពី ឆ្នាំ ១៩០០ ប្រទេសថៃ មានទំនាក់ទំនងយោធាជាមួយ អង់គ្លេស UK ដើម្បី ប្រឆាំង កងទ័ព បារាំង តែ ទ័ពអង់គ្លេស មិនចូលធ្វើសង្រ្គាម នាំឲ្យ ទ័ពសៀមចាញ់សង្រ្គាម ព្រមចុះហត្ថលេខាប្រគល់ទឹកដី ឡាវ និង ចម្ប៉ាសាក់ទៅឲ្យ ឡាវ និង ប្រគល់ខេត្ត ភាគខាងលិច មកឲ្យ កម្ពុជា។ សព្វថ្ងៃ ថៃ នៅរក្សានយោបាយនេះដដែល គេ ផ្តល់ទឹកដីធ្វើជាមូលដ្ឋានទ័ពអាមេរិក ដើម្បី ច្បាំងជាមួយ កងទ័ពចិន តែអាមេរិក ចិន មិនព្រមច្បាំងគ្នាទេ ដូច្នេះ ថៃចាប់ផ្តើម ពឹងកងទ័ពអឺរ៉ុប អាវុធអឺរ៉ុប ដើម្បី បង្កើតសមរភូមិនៅ ថៃនាពេលខាងមុខ។ ថៃ បំពាក់អាវុធច្រើនទី១ គឺ អាវុធចិន, ទី២ អាវុធអាមេរិក និង ទី៣ អាវុធមកពី អឺរ៉ុប។
ពោធិ៍សាត់ អរគុណសន្តិភាព
BREAKING NEWS៖ អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ព្រមទាំងបានជម្លៀសអ្នកជំងឺ ១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព
(ពោធិ៍សាត់)៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឥទ្ធិពលប្រព័ន្ធសម្ពាធទាបពី ព្យុះទី២៨ (Nolo) និងព្យុះទី២៩ (Koguma) បានបង្កឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ៤ថ្ងៃ រហូតបង្កើតជាជំនន់ទឹកភ្លៀងប៉ះពាល់ដល់ស្រុកក្រគរ និងស្រុកបាកាន។
បើតាម លោក គិត ផល អនុប្រធានក្តាប់រួម មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃស្ថានភាពបឋមឃើញថា៖
*ស្រុកក្រគរ៖ ទឹកជំនន់បានហូរចូលក្រោមផ្ទះប្រជាពលរដ្ឋ ៣៤១ខ្នង (ក្នុង១០ភូមិ នៃ៦ឃុំ) ព្រមទាំងហូរកាត់ផ្លូវ និងប្រឡាយមួយចំនួន ប៉ុន្តែស្ថានភាពទូទៅស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង។
*ស្រុកបាកាន៖ ទឹកបានលិចលង់ស្រែស្រូវ ៩១គ្រួសារ លើផ្ទៃដីជាង៤០៥ហិកតា ក្នុងឃុំស្វាយដូនកែវ (០៧ភូមិ) ទោះជាយ៉ាងណា ដំណាំស្រូវមិនទាន់រងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ។
ដោយឡែក នាវេលាម៉ោង ១០:០០យប់ ថ្ងៃដដែល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ ជម្លៀសអ្នកជំងឺ ១៥២នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដែលកំពុងរងការជន់លិច ទៅកាន់ទីទួលសុវត្ថិភាពបណ្តោះអាសន្ន នៅសាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។
ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ មើលថែទាំកុមារ និងមនុស្សចាស់ ប្រយ័ត្នសត្វអាសិរពិស និងប្រកាន់ខ្ជាប់អនាម័យ «ហូបស្អាត ផឹកស្អាត រស់នៅស្អាត» ដើម្បីបង្ការជំងឺឆ្លង។ ក្នុងករណីមានអាសន្ន សូមរាយការណ៍ជូនអាជ្ញាធរ ឬក្រុមគ្រូពេទ្យជាបន្ទាន់៕
Cambodia Channel
នាថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ស៊ីហាស័ក្ត ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានផ្តល់បទសម្ភាសន៍បំភ្លឺជុំវិញក្តីបារម្ភចំពោះវត្តមានកងទ័ពចិន ដែលជួយបង្កើតព្រលានយន្តហោះ Ban Keun និងមូលដ្ឋានបណ្តុះបណ្តាលកងទ័ពជើងអាកាសឡាវ នៅលើទឹកដីឡាវ ដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីព្រំដែនថៃ។
ខ្លឹមសារសំខាន់ៗនៃបទសម្ភាសន៍រួមមាន៖
ការអះអាងមិនព្រួយបារម្ភ៖ លោក ស៊ីហាស័ក្ត បានបញ្ជាក់ថា ព័ត៌មានស្តីពីការបង្កើតព្រលានយន្តហោះ និងមូលដ្ឋានបណ្តុះបណ្តាលកងទ័ពអាកាសនេះ មិនបានបង្កការព្រួយបារម្ភណាមួយដល់ប្រទេសថៃឡើយ។
ចាត់ទុកជារឿងផ្ទៃក្នុងរបស់ឡាវ៖ រដ្ឋមន្ត្រីការបរទេសថៃរូបនេះបានលើកឡើងថា កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនកងទ័ពអាកាសរវាងចិន និងឡាវ គឺជារឿងផ្ទៃក្នុងអធិបតេយ្យភាពរបស់ប្រទេសឡាវសុទ្ធសាធ ដូច្នេះគ្មានហេតុផលអ្វីដែលភាគីថៃត្រូវខ្វាយខ្វល់ ឬយកចិត្តទុកដាក់នោះទេ។
ការតាមដាន និងការព្រមានជាមុន៖ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ជាចុងក្រោយថា ប្រទេសថៃនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើរាល់សកម្មភាពរបស់កងទ័ពជើងអាកាសឡាវ ហើយប្រសិនបើឡាវធ្វើសកម្មភាពណាដែលអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ថៃ កងទ័ពឡាវត្រូវតែជូនដំណឹងជាមុនមកកាន់ភាគីថៃជាដាច់ខាត។
លុយ - LUY
លះបង់ក្របខ័ណ្ឌទាហាន រក្សាទុកងារឧកញ៉ា❗👉 រំលឹកអំពីការលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ របស់នាយទាហាន ចំនួន៦រូប ដោយរក្សាទុកគោរម្យងារជា ឧកញ៉ា កាលពី៧ឆ្នាំមុន❗❗🇰🇭
អំឡុងខែកញ្ញា ឆ្នាំ២០១៩ ពោលគឺកាលពី៧ឆ្នាំមុន នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៦រូប បានសម្រេចចិត្តលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសូមរក្សាទុកគោរម្យងារជា ឧកញ៉ា ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា សម្រេចតាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ១២០៧អនក្រ.តត ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រួមមាន ៖
១-វរសេនីយ៍ឯក ស្រី ចាន់ថន អត្តលេខ ០១៩៥៩៨ នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០ កងទ័ពជើងគោក (លោក ស្រី ចាន់ថន ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩១០ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣) ។
២-វរសេនីយ៍ឯក សុខ សិលា អត្តលេខ ០១១៤៦២ មេបញ្ជាការរង បញ្ជាការដ្ឋានរដ្ឋបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (លោក សុខ សីលា ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១០៣/៣២២ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៣ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចនាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា) ។
៣-វរសេនីយ៍ឯក នុត រ៉ានី អត្តលេខ ០៣៦៣២២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង (លោក នុត រ៉ានី ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៧៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា) ។
៤-វរសេនីយ៍ឯក លី ហាក់ អត្តលេខ ១៤៤៩២២ មេបញ្ជាការរង និងជាប្រធានមន្ទីរភស្ដុភារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប (ឯកឧត្តម លី ហាក់ ទទួលបានការប្រោសព្រះរាជទានតែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១០/១៣៥ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១០ និងទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៥៣០ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា) ។
៥-វរសេនីយ៍ឯក ជា ទ្រី អត្តលេខ ០៤៦៩០៩ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ (លោក ជា ទ្រី ទទួលបានការប្រោសព្រះរាជទានតែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១០/៣៦៦ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១០ និងទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៨៤៣ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា) ។
៦-វរនាវីឯក ទៀ វិចិត្រ អត្តលេខ ០១៥១២៤ ជំនួយការ ឯកឧត្តមមេបញ្ជាការកងទ័ពជើងទឹក (លោក ទៀ វិចិត្រ ទទួលបានការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៥/៥១៨ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា អ្នកឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២៣/១០០០ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា) ៕\
Troryorng - ត្រយង
ទៅរកត្រី ហ្វូងដំរីព្រៃជាន់រោង និងជាន់មនុស្ស បណ្តាលឱ្យស្លាប់ក្មេងប្រុស១នាក់ ម្តាយរងរបួសធ្ងន់ នៅស្រុកជាំក្សាន្ត
ព្រះវិហារ ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកម្តាយបានរងរបួសធ្ងន់ បន្ទាប់ពីហ្វូងដំរី ចំនួន៦ក្បាល បានវាយកម្ទេចរោងស្នាក់នៅបណ្តោះអាសន្ន និងជាន់ កាលពីវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិឫស្សីស្រោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
តាមអាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ឈ្មោះ មុំ សុខហេង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។ ចំណែកជនរងគ្រោះជាម្តាយឈ្មោះ ធិន ជិត អាយុ៤៩ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ ។
បើតាមលោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងក្រុមគ្រួសារ និងអ្នកភូមិដែលទៅជាមួយគ្នា សរុបចំនួន៥នាក់ បានទៅបោះបង្គោល និងប្រក់កៅស៊ូធ្វើជារោងបណ្តោះអាសន្ន ដើម្បីដាក់ប៉ោងរកត្រី ហើយខណៈដែលជនរងគ្រោះកំពុងសម្រាកនៅក្រោមរោង ស្រាប់តែហ្វូងដំរីព្រៃចំនួន៦ក្បាល ចូលមកវាយកម្ទេចរោង និងជាន់មនុស្ស បណ្តាលឱ្យកុមារម្នាក់ស្លាប់តាមផ្លូវពេលដែលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្តាយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពតាកឹង ន៨ងបញ្ជូនបន្តទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ ៕
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដែលបានអញ្ជើញមកកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៥ នាពេលនេះ ហើយ ឯកឧត្តមមេបញ្ជាការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានកន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ ឯកឧត្តមមេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។
ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦
KPT International
🚨ប្រទេសថៃ កំពុងនៅមិនសុខ និងបារម្ភខ្លាំង ហើយតាមដានមិនដាច់កន្ទុយភ្នែកឡើយ ចំពោះមូលដ្ឋានទ័ពអាកាសរបស់ចិន នៅក្នុងប្រទេសឡាវ។
Khaosod បានដកស្រង់សម្តីមេទ័ពអាកាសថៃ Seksan Khantha ដែលលើកឡើង ក្នុងឱកាសថ្លែងបទបង្ហាញ ស្តីពីអាទិភាពគោលនយោបាយឆ្នាំ ២០២៧-២០២៨ នៅសាលាទ័ពអាកាស Navaminda Kasatriyadhiraj ក្នុងស្រុក Muak Lek នៃខេត្ត Saraburi កាលពីថ្ងៃចន្ទទី១២ ខែតុលា ឆ្នាំ២០២៦ ថា ប្រទេសថៃ ចាំបាច់ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវត្តនៃស្ថានការណ៍ និងវិភាគលើចេតនា នៅពីក្រោយគម្រោងទាំងនោះ។
តាមសម្តីលោក Seksan, ទីតាំង ឬហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានអភិវឌ្ឍ ដោយមានការចូលរួមពីសំណាក់ប្រទេសមហាអំណាច អាចបម្រើឱ្យគោលបំណងសេដ្ឋកិច្ច នយោបាយ និងយោធា ហើយមូលដ្ឋានអាកាសនៅក្នុងតំបន់ Ban Keun ប្រទេសឡាវ គឺជាឧទាហរណ៍ជាក់ស្តែងមួយ នៃការរំកិល និងពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាច នៅក្នុងបណ្តាប្រទេសជិតខាង។
លោកនិយាយថា បញ្ហានេះមិនមែនផ្តោតសំខាន់ ត្រឹមតែលើប្រទេសឡាវនោះឡើយ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពី ការប្រែប្រួលកាន់តែធំ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ ចន្លោះពេលពី ៥ ទៅ ១០ ឆ្នាំចុងក្រោយមកនេះផងដែរ ខណៈបណ្តាប្រទេសមហាអំណាច ព្យាយាមស្វែងរកការការពារផលប្រយោជន៍ និងពង្រីកឥទ្ធិពលរបស់ពួកគេ។ ដូច្នេះ ប្រទេសថៃចាំបាច់ ត្រូវធ្វើសហប្រតិបត្តិការ និងសម្របសម្រួលជាមួយរដ្ឋាភិបាល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសមហាអំណាច ពោលគឺថៃ មិនអាចកាត់ផ្តាច់ ឬនៅឯកោពីបណ្តាអ្នកជិតខាងរបស់ខ្លួនបានឡើយ។
សូមជម្រាបជាថ្មី ប្រទេសចិន បានបើកដំណើរការមជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលកងទ័ពអាកាសដ៏កម្រមួយ ក្នុងប្រទេសឡាវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបញ្ជាក់ថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលចិន-ឡាវ និងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវនេះ កំពុងដំណើរការ នៅតំបន់ Ban Keun ក្នុងគោលបំណងជួយដល់កងទ័ពអាកាសឡាវ ដើម្បីបណ្តុះបណ្តាលអាកាសយានិករបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ស្ថាប័នទាំងពីរនេះនឹងត្រូវថែទាំ និងដំណើរការរួមគ្នា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទបុគ្គលិក ឬឧបករណ៍នឹងត្រូវដាក់ពង្រាយ នៅព្រលានយន្តហោះនោះទេ ហើយក៏មិនបានបញ្ជាក់ពីចំនួនបុគ្គលិក ឬបរិមាណឧបករណ៍ជាក់លាក់ណាមួយដែរ៕
Cambodia Channel
កងទ័ពកម្ពុជា-វៀតណាម-ឡាវ ជាង ២.៥០០ នាក់ រួមគ្នាបើកលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាប្រចាំឆ្នាំ២០២៦ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ! 🇰🇭🇻🇳🇱🇦🪖🚨🤝🌊✨
Norea Talk អ៊ុំ សំអាន ព្រមផ្ដាច់ខ្លួនចេញពីរដ្ឋាភិបាល 23តុលា ដើម្បីចូលស្រុក ចូលរួមដោះស្រាយបញ្ហា
វ៉ាន់ សារាយ Vann Saray
ចូលលក្ខណៈសាំហើយ! ចង់បង្ហាញការពិតរឿងព្រំដែន ឬចង់រួចទោស? ចង់ច្បាស់រឿងជាតិ ឬរឿងផ្ទាល់ខ្លួន?
លើកថាដីបាត់ ពេលឱ្យមកផ្ទៀងផ្ទាត់បង្វែរទៅរឿងលើកលែងទោស។ បើយើងគិតដល់ទឹកដី ដូចមាត់យើងថានោះ នាយករដ្ឋមន្ត្រីធានាប៉ុណ្ណេះល្មមចូលហើយ។
កងទ័ពយកទ្រូងទៅពាំងគ្រាប់ខ្មាំងឈ្លានពានមិនរួញរាផង។ ឯងអួតស្រឡាញ់ជាតិ ទឹកដីដល់បើកឱ្យផ្ទៀងផ្ទាត់ខ្លាចគុក។
ខ្មែរមានពាក្យថា «បើធ្វើជ្រូក កុំរាទឹកក្តៅ» បើយើងអួតស្រឡាញ់ជាតិ និងទឹកដី កុំខ្លាចអីសម្បត្តិត្រឹមគុកសោះ។ បើរាជរដ្ឋាភិបាលចាប់ដាក់គុក ក៏មានរាស្ត្រខ្មែរធ្វើសាក្សីលើសម្តីដែលគាត់ធានាដែរ។
បើកំសាក ក៏សារភាពថាកំសាកទៅ មិនដឹងបូរបាច់រកផ្កាច់ស្អីទេ។
ព្រំដែន កម្ពុជា ថៃ៖ គ្រាដែលកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ មេដឹកនាំខ្មែរ សុំអង្វរខ្មែរ បើមិនបានជួយកម្ពជា សូមនៅឲ្យស្ងៀមតែ កុំប្រឆាំង។ អ្នកចម្រៀងខ្មែរស៊ូរិន្ទជាច្រើនដែល ចូលមកច្រៀងនៅកម្ពុជាមុនសង្រ្គាម ពួកគេជាជនជាតិថៃ គេសំងំស្ងៀមបាន ចុះម៉េច បានជា អ៊ុំ សំអាន ធ្វើមិនបាន?។ ពេលនេះជាពេលដែល កម្ពុជា ត្រូវបង្ហាញ សម្លេងតែ ១ រដ្ឋាភិបាលតែ ១ បែ ជា អ៊ុំ សំអានតាំងខ្លួនជា រដ្ឋាភិបាលក្រៅប្រទេស ២៣ តុលា ចេញមុខ ចរចារព្រំដែនជាមួយ ថៃ..អំពាវនាវឲ្យ កម្ពុជាប្តឹងទៅ តុលាការនេះ តុលាការនោះ ទាមទារបង្កើតកងទ័ពផ្ទាល់ខ្លួន ស្នើរពលរដ្ឋរត់ចូលតំបន់រំដោះ.....។ កាលសម័យ ជនក្បត់ជាតិ ដាប ឈួន ត្រូវគេចង អួសតាមផ្លូវ....រឿងចុះចួលជាមួយ បរទេស ក្បត់ជាតិខ្លួនឯង..។ ថៃមានប្រជាជន ៧២ លាននាក់នៅក្នុងស្រុក មានជាង ១០ លាននៅក្រៅប្រទេស មានផែនការវាយចូលកម្ពុជា ៣ គីឡូមែត្រ/ថ្ងៃ កាលពីឆ្នាំ ២០២៥ តែ ធ្វើមិនកើតដោយសារ ថៃ មានរដ្ឋាភិបាលស្រម៉ោល ជាង ២០ រដ្ឋាភិបាល !!!
DAP News ក្រុមហេកឃ័រ បញ្ជាពីចម្ងាយបង្កើនកម្ដៅនៅក្នុងទូរទឹកកកក្នុងផ្សារទំនើបរាប់រយផ្សារនៅទូទាំងប្រទេសបារាំងឱ្យឡើងដល់៥០អង្សារ ខូចខាតអាហារ និងសាច់ នាំឱ្យខាតបង់ទឹកប្រាក់រាប់លានអឺរ៉ូ
The One News កងទ័ពកម្ពុជា-ឡាវ-វៀតណាម ធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាប្រចាំឆ្នាំ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នាប្រចាំឆ្នាំ២០២៦ រវាងកងទ័ព ៣ប្រទេស រួមមាន កម្ពុជា-ឡាវ-វៀតណាម បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។ លំហាត់ហ្វឹកហ្វឺនរួមគ្នានេះ ធ្វើឡើងក្នុងគោលដៅចម្បងសំខាន់បំផុតរបស់កងទ័ពទាំង៣ គឺការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទាំង៣ប្រទេស ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានកោតសរសើរក្រសួងការពារប្រទេសវៀតណាម ដែលបានប្រើប្រាស់ធនធានមនុស្ស ២,៣៨២នាក់ ក៏ដូចជាសម្ភារសង្គ្រោះដ៏ទំនើប ថ្មី ដើម្បីទប់ទល់ បង្ការ សង្គ្រោះលើគ្រោះមហន្តរាយ ព្យុះ ទឹកជំនន់ បាក់ដី បាក់អាគារ ដោយបានបង្ហាញនូវបទពិសោធន៍ខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាជន។ កងទ័ពកម្ពុជា ៧២នាក់ និងកងទ័ពឡាវ ៧៤នាក់ បានរួមចំណែកក្នុងការរៀបចំលំហាត់ហ្វឹកហ្វឺន ទទួលបាននូវបទពិសោធន៍យ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ៕
PR Cambodian Government
បន្ទាប់ពីអតីតមន្រ្តីថៃប្រាប់Top Newsថា «លោក សម រង្ស៊ី និយាយថា កម្ពុជាជាអ្នកបាញ់មុន...» លោក សម រង្ស៊ី មិនបានបដិសេធត្រង់ៗទេ ផ្ទុយទៅវិញគាត់នៅតែបន្តចោទថា «កម្ពុជាជាអ្នកបង្កហេតុមុន» ដែលនេះបញ្ជាក់ថា គាត់ការពារថៃ និងប្រឆាំងផលប្រយោជន៍ជាតិខ្មែរ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
Chan Born បាញ់មុន បាញ់ក្រោយ៖ ថៃចោទកម្ពុជាបាញ់មុន ព្រោះថៃប្រើផែនទី១/៥០ ០០០ កម្ពុជាចោទថៃបាញ់មុនដូចគ្នា ព្រោះកម្ពុជាប្រើផែនទីអន្តរជាតិ១/២០០០០០
PR Cambodian Government បញ្ហាពាក់ព័ន្ធនឹងលោក សម រង្ស៊ី មិនមែននៅត្រង់ថា Top Newsយករូបភាពចាស់របស់AFPមកផ្សាយនោះទេ ប៉ុន្តែនៅត្រង់ថា លោក Nantiwat Samart អតីតមន្រ្តីថៃ បានប្រាប់ Top News ថា «លោក សម រង្ស៊ី បាននិយាយថា៖ ភាគីកម្ពុជាជាអ្នកបាញ់មុន...»។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
Neth Pheaktra
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
AKP ទីក្រុងឡាអេ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ។
កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry)។
សូមបញ្ជាក់ថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការ អភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រម ព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។
ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើ ការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
សូមរម្លឹកថា កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ បានប្រព្រឹត្តិទៅនៅខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
អត្ថបទដោយ ផែន រតនៈ (រូបថត៖ គល់ រ៉េននី)
TV3 Online News
តើ Al JAZEERA ទាំងផេកធំ និងតូច គ្រប់គ្រងដោយ
ចោរសៀម? ហើយរូបភាពដែលស្គ្រីនសត មកនេះ ជា Aljazeera ប៉ម ឬ ពិត ឬ ការបង្កើតឡើងដោយ AI ?🚨
វាជារឿងចម្លែកបំផុត ដែល Ajazeera តាំងរូបភាព [ COVER] ផេកខ្លួនទាំងធំតូចហើយផុសជាសាធរណ:ទាំងអស់នាប៉ុន្មានថ្ងៃនេះ ពាក់ពន្ធ័មេស្គេម ជនជាតិចិន នៅតំបន់ Long bay ខេត្តកោះកុង។ តើនេះជាចេតនាអ្វី
រឺមានការពាក់ព័ន្ធ នឹងសេនារីយោ ចោ-រ រៀបចំឡើង ដើម្បីបង្ខួចខ្មែរ? ពិតជាចម្លែកខ្លាំងបំផុត📣
ប៉ុន្មានថ្ងៃនេះ ពិសេសថ្ងៃនេះ ព័ត៌មាន Al Jazeera បានបង្ហោះសារ វីដេអូដដែលៗ ឡើងវិញ ឬ [Repost] ដែលវីដេអួត្រូវបានថត កាលពីឆ្នាំ២០១៩ ពាក់ពាក់ព័ន្ធនឹង SCAM នៅឡុងបេ ចំពេល កម្ពុជា-ថៃ កំពុងតតាំងគ្នា
ជាលើកទី២ លើយន្តការ UNCLOS នៅ ICJ ប្រទេស
ហូឡង់ [ពីថ្ងៃថ្ងៃទី១៤-១៨តុលា ឆ្នាំ២០២៥]..
មតិអេមីន ! បងប្អូនហា ! ផ្អាកយកព័ត៌មានរឿងស្គេមនេះ បងផលិត មកបង្ហោះ មកជជ្រុម ចិញ្ច្រាំបន្ថែម ព្រោះសមត្ថកិច្ចខ្មែរ លោកចេះធ្វើការហើយ បើមិនផ្សាយក៏វាមិនចង្រៃដែរ ។ សំខានត្រៀមផ្សាយតែចម្បាំងការទូត នៅ UNCLOS ជាលើកទី២ នៅ ICJ និងតាមដាន តែស្ថានភាព យោធាចោ-រឈ្លានពាន នុងវាយបកកុំដកដៃ ហើយរួមគ្នាជាធ្លុងមួយ សំលេងតែមួយជាមួយរាជរដ្ឋាភិបាល ដើម្បីជាតិសាសនា និងទឹកដីយើង
ពីសត្រូវប្រវត្តិសាស្ត្រ ដែលកំពុងខាំអង្គាមដូចសុនខមិនលែង។ បងប្អូនត្រូវចាំ នេះជាយុទ្ធសាស្ត្របង្វែរដានរបស់សត្រូវ តាមរយះការបំបែកបំបាក់ផ្ទៃក្នុង និងដើម្បីដាក់សម្ពាធលើតុចរចារ នៅ ICJ...
Wednesday, October 14, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


















































































No comments:
Post a Comment