ថៃ សៀម ចិន ម៉ាឡាយូ មិនព្រមដោះស្រាយរឿងទឹកជំនន់ទេ សុខចិត្តចំណាយលុយ ៤ ទៅ ៥ម៉ឺនដុល្លាផលិតដ្រូន ១ គ្រឿង ធុន K-18M Kamikaze Drone ប្រទេស ថៃ ដើម្បីបង្ខែរការយកចិត្តទុកដាក់របស់ ពលរដ្ឋថៃជាង ៨០ លាននាក់។ ការបង្អួតអាវុធ ជារឿងខុសច្បាប់អន្តរជាតិ ពីព្រោះ នៅរុស្សី នៅ អ៊ុយក្រែន គេផលិត រាប់ពាន់គ្រឿង/ខែ ចំណែក ថៃ វិញ ផលិត បាន ១ គ្រឿង រយៈពេល ០២ ឆ្នាំ តែផ្សាយអួតនោះអួត ៕
Pheng Vannak
អតីត ទណ្ឌិត អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារពីបទបំភ្លៃព័ត៌មានអំពីបញ្ហាព្រំដែន ដែលបច្ចុប្បន្នទោះបីជាចេញពីពន្ធនាគារហើយក៏ដោយក៏អុំ សំអាន មិនកែខ្លួនដែរហើយបន្ត បំផ្លើសបំភ្លៃព័ត៌មានអំពីបញ្ហាព្រំដែនដដែល ។ ឥលូវនេះមិនត្រឹមតែបំភ្លៃអំពីបញ្ហាព្រំដែន អុំ សំអាន បានចោទសម្ដេចធិបតី ហ៊ុន ម៉ាណែត ថាចង់ឈ្នះតែខ្មែរ តែមិនហ៊ានជាមួយថៃ ?
ខ្ញុំសូមបញ្ជាក់ថា តាំងពីមុនផ្ទុះសង្គ្រាមរហូតដល់ថ្ងៃផ្ទុះសង្គ្រាម និងក្រោយថ្ងៃផ្ទុះសង្គ្រាម សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំអំពីបញ្ហាព្រំដែនហើយបានតតាំងជាមួយចោរសៀមឈ្លានពានគ្រប់កាលៈទេសៈគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារបូរណភាពទឹកដី ។ ផ្ទុយទៅវិញ អុំ សំអាន និង បក្សពួករដ្ឋាភិបាលខុសច្បាប់ ២៣ដុល្លារ មិនដែលហ៊ានប៉ះពាល់ថៃម្ដងទេ ជាពិសេស ទាំង អុំ សំអាន ទាំង សម រង្សី រួមទាំងបក្សពួក សុទ្ធតែ គាំទ្រទង្វើឈ្លានពានរបស់ចោរសៀមមកលើបូរណភាពទឹកដីកម្ពុជាជានិច្ច ហើយ អុំ សំអាន និងបក្សពួកតែងតែវាយប្រហារមកលើថ្នាក់ដឹកនាំប្រទេសកម្ពុជាដែលកំពុងខិតខំការពារទឹកដីទៅវិញ ។ និយាយរួម គឺ អុំ សំអាន សម រង្សី មួង ណារ៉េត បានសហការជាមួយចោរសៀមឈ្លានពានដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាតែម្ដង ។
តើទង្វើ អុំ សំអាន ចង់ឈ្នះថៃ ឬ ចង់ឈ្នះខ្មែរ បើម្ង៉ៃៗសរសើរតែថៃហើយដៀលប្រមាថតែមេដឹកនាំកម្ពុជា ?
Cambodia Channel
ប្រតិភូច្បាប់កម្ពុជា ចេញដំណើរទៅតតាំងជាមួយភាគីថៃលើបញ្ហាព្រំដែនសមុទ្រ ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ!
Cambodia Channel
គណៈប្រតិភូមន្ត្រីជំនាញច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាកចេញពីរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
កិច្ចប្រជុំដោះស្រាយវិវាទផ្លូវច្បាប់នេះ នឹងរៀបចំឡើងនៅវិមានសន្តិភាព ដែលជាទីស្នាក់ការកណ្តាលនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)។ គណៈកម្មការផ្សះផ្សាមានសមាសភាពសមាជិកចំនួន ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper មកពីប្រទេសអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិកជំនាញច្បាប់អន្តរជាតិមកពីប្រទេសដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់។
កិច្ចប្រជុំលើកទី១ ធ្លាប់បានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នៅប្រទេសសិង្ហបុរី រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងឱ្យភាគីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ស៊ីហាស័ក្ត ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ ការបន្តកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេលើកនេះ គឺជាជំហានគន្លឹះក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីឈានទៅរកការឯកភាពគ្នាស្តីពីការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
LaiLy-ឡៃលី
កិច្ចប្រជុំលើកទី២ រវាងគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ICJ
(ហូឡង់) ទិដ្ឋភាពនៃវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ (PCA) ដែលគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ។
សូមរម្លឹកថា កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តិទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាភ្នាក់ងារតំណាងកម្ពុជា ខណៈភាគីថៃដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ស៊ីហាស័ក្ត ភួងកេតកែវ។
រូបថត៖ គល់ រ៉េននី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
ឃើញពត៍មានខាងសៀម គេនាំប្រតិភូសុទ្ធតែមេទ័ពធំៗ ទៅប្រជុំនៅ UNCLOS ដើម្បីទាមទារ នូវអ្វីដែលពួកគេចង់បាន។ ប្រទេសថៃ បានកំណត់យក ច្បាប់សមុទ្រដើម្បី មក ទាមទារដែនសមុទ្ររបស់កម្ពុជា ដោយសារច្បាប់នេះ បានចែងយ៉៉ាងច្បាស់ៗថា ចម្ងាយ ២០០ ម៉ាយ ឬ ជាង ៣៧០ គម ពី ច្រាំងសមុទ្រ។ រដ្ឋាភិបាលថៃ ក្នុងឆ្នាំ ២០២៥ ឃើញមាន ០៥ រដ្ឋាភិបាល ដែលមាន រដ្ឋាភិបាល ជនជាតិ មន, រដ្ឋាភិបាល ជនជាតិចិន រដ្ឋាភិបាលជនជាតិឡាវ, រដ្ឋាភបាលជនជាតិម៉ាឡាយូ និង រដ្ឋាភិបាលជនជាតិសៀម ដូច្នេះ ពួកគេ ទាមទារខុសៗគ្នា។ នៅឆ្នាំ ១៩០៤ ស្តេច ជូ ឡាឡុងកន គឺជា ជនជាតិម៉ាឡាយូ តែកាន់សាសនាព្រះពុទ្ធ ដូចខ្មែរតែងតែ ហៅថា វត្តចំប៉ាៗ ចាមតែ កាន់ព្រះពុទ្ធ ទ្រង់បានចុះហត្ថលេខាជាមួយ បារាំង ហៅថា សន្ធិសញ្ញាបារាំង សៀម តែ ជនជាតិ សៀម ជនជាតិមន ជនជាតិថៃ មិនយល់ស្របទេ ព្រោះ ជនជាតិខុសគ្នា។ ដើម្បីជា សំអាង ខ្ញុំសូមជូនផែនទី រដ្ឋាភិបាល យេមែន ដែលកំពុង ច្បាំងគ្នាសព្វថ្ងៃ ជាមេរៀន មើលមកពួក ថៃ ពួកសៀមនេះ៕
The One News
ថៃប្រកាសអាសន្នបន្ទាន់! ភ្លៀងធ្លាក់គំហុក ខ្យល់កន្ត្រាក់ និងផ្គររន្ទះ វាយលុកក្រុងបាងកក និងបណ្តាខេត្តជាច្រើន ដែលអាចគ្របដណ្តប់ប្រមាណ ៧០ ភាគរយនៃផ្ទៃដី រហូតដល់ថ្ងៃទី១៣ ខែតុលា
នាយកដ្ឋានឧតុនិយមនៃប្រទេសថៃ បានចេញសេចក្តីប្រកាសអាសន្នលើកទី ៩ ស្តីពីស្ថានភាពអាកាសធាតុកាន់តែអាក្រក់ ដោយព្រមានអំពីភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ខ្យល់កន្ត្រាក់ ព្រឹលធ្លាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ដែលគ្របដណ្តប់លើបណ្តាខេត្តជាច្រើន រួមទាំងរដ្ឋធានីបាងកក និងខេត្តឈុនបុរី (Chonburi) ផងដែរ ។
អគ្គនាយករង និងជាស្តីទីអគ្គនាយកនៃនាយកដ្ឋានឧតុនិយមថៃ បានចូលជាធរមានតាំងពីវេលាម៉ោង ៥:០០ ព្រឹកថ្ងៃទី១១ ខែតុលា។ ផ្អែកតាមសេចក្តីជូនដំណឹងនេះ អាកាសធាតុនឹងបន្តស្ថិតក្នុងភាពមិនអំណោយផល ដោយមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ខ្លាំង ព្រឹលធ្លាក់ និងហានិភ័យនៃរន្ទះបាញ់ ។ សម្រាប់ថ្ងៃទី១១ ខែតុលា តំបន់ដែលរងផលប៉ះពាល់រួមមាន តំបន់ភាគខាងជើងប៉ែកខាងក្រោម តំបន់កណ្តាល រួមទាំងរដ្ឋធានីបាងកក និងតំបន់ជុំវិញ តំបន់ភាគខាងកើត និងតំបន់ភាគខាងត្បូង ខណៈដែលនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា ឥទ្ធិពលភ្លៀងធ្លាក់នឹងបង្រួមវិសាលភាពមកលើតំបន់ភាគខាងត្បូងជាចម្បង។
សម្រាប់តំបន់ភាគខាងកើត ស្ថានភាពភ្លៀងផ្គររន្ទះត្រូវបានព្យាករថានឹងគ្របដណ្តប់ប្រមាណ ៧០ ភាគរយនៃផ្ទៃដី ដោយមានភ្លៀងធ្លាក់ខ្លាំង ។ កាលពីចុងខែកញ្ញាកន្លងទៅ ភ្លៀងធ្លាក់ខ្លាំងនៅ
តំបន់ឆ្នេរនេះបានធ្វើឱ្យទឹកព្រែកបាងឡាមូង (Banglamung) ហៀរជន់លិចផ្ទះប្រជាពលរដ្ឋជាង ២៥០ ខ្នង ខណៈប្រព័ន្ធបង្ហូរទឹករបស់ទីក្រុងអាចទ្រទ្រង់បរិមាណទឹកភ្លៀងបានត្រឹមតែ ៦០ ទៅ ៧០ មីលីម៉ែត្រក្នុងមួយថ្ងៃប៉ុណ្ណោះ មុនពេលទឹកចាប់ផ្តើមដក់លើទ្រូងផ្លូវ។ ទោះបីសេចក្តីព្រមានលេខ ៩ មិនបានបញ្ជាក់ចំៗថាទីក្រុងប៉ាតាយ៉ានឹងត្រូវជន់លិចក៏ដោយ ក៏កត្តាអំណោយផលបង្កជាគ្រោះទឹកជំនន់មានវត្តមានគ្រប់គ្រាន់ហើយ ៕
Fresh News សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយលោក Ilham Aliyev ប្រធានាធិបតី អាស៊ែបៃហ្សង់
(អាស៊ែបៃហ្សង់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយលោក Ilham Aliyev ប្រធានាធិបតី អាស៊ែបៃហ្សង់ នៅព្រឹកថ្ងៃចន្ទ ទី១២ តុលា ២០២៦។
Fresh News សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ចើញដល់អាកាសយានដ្ឋាន Heydar Aliyev International Airport (GYD) ប្រកបដោយសុវត្ថិភាព ដោយមានទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
Saing Bora
Generating photorealistic scale 900px X 1100px ចំណងជើងអក្សរឆ្លាក់ផុស "បក្សប្រឆាំងសុំ ៥ថ្ងៃ ដេញដោលមិនទុកចិត្តរដ្ឋមន្ត្រី ១៨រូប" សូមបញ្ចូលរូបភាព នេះជាភាសាខ្មែរ ដោយបង្ហាញរូបភាពច្បាស់ៗ ពណ៍ធម្មជាតិ នូវ ខ្លឹមសារលើ ប្រធានបទនេះ៖
🚨បក្សប្រឆាំងសុំ ៥ថ្ងៃ ដេញដោលមិនទុកចិត្តរដ្ឋមន្ត្រី ១៨រូប, លោក អនុទីន ឆ្លើយតបថា «គ្មានបញ្ហា ប៉ុន្តែពេលយូរពេក»
💥បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាកូល (Anutin Charnvirakul) បានថ្លែងនៅថ្ងៃច័ន្ទ នេះ ថា ការបើកកិច្ចដេញដោលមិនទុកចិត្តនៅចុងខែនេះ គឺជារឿងដែលអាចទទួលយកបាន ប៉ុន្តែលោកបានចោទសួរអំពីសំណើរបស់បក្សប្រឆាំងដែលស្នើសុំពេលរហូតដល់ ៥ ថ្ងៃ ដោយចាត់ទុកថាវាអាចនឹងយូរហួសហេតុពេក។
💥លោក អនុទីន បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា គណបក្សរួមរដ្ឋាភិបាល គឺគណបក្សភឿថៃ (Pheu Thai) នឹងមិនបោះបង់ចោលគណបក្សភូមិចៃថៃ (Bhumjaithai) នោះឡើយ ទោះបីជាបក្សប្រឆាំងបានដាក់គោលដៅត្រួតពិនិត្យរដ្ឋមន្ត្រីចំនួន ១៨ រូប ដែលភាគច្រើនជាមន្ត្រីមកពីគណបក្សភូមិចៃថៃក៏ដោយ។ លោកបានពន្យល់ថា ការដែលគណបក្សរបស់ខ្លួនកាន់កាប់តំណែងរដ្ឋមន្ត្រីដល់ទៅ ២៧ កន្លែង ក្នុងចំណោម ៣៥ កន្លែងសរុបនៅក្នុងរដ្ឋាភិបាល ធ្វើឱ្យវាជារឿងធម្មតាទេដែលរដ្ឋមន្ត្រីរបស់ខ្លួនត្រូវប្រឈមមុខនឹងការសាកសួរច្រើនជាងគេ។
លោក អនុទីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើបញ្ហាត្រឹមតូចតាចបែបនេះ អាចបំបែកបំបាក់សម្ព័ន្ធភាពរដ្ឋាភិបាលបាន នោះគឺគ្មានរដ្ឋាភិបាលណាអាចស្ថិតស្ថេរបានឡើយ» ដោយលោកបន្ថែមថា គណបក្សភឿថៃនឹងបន្តគាំទ្រកិច្ចដំណើរការរបស់រដ្ឋបាលបន្តទៀត។
ទាក់ទងនឹងកាលវិភាគនៃការដេញដោល លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា វាអាស្រ័យលើការរៀបចំ និងសម្រេចចិត្តរបស់ប្រធានសភាតំណាងរាស្ត្រ ហើយរដ្ឋមន្ត្រីទាំងអស់បានរៀបចំចម្លើយរួចជាស្រេចហើយ។ លោក អនុទីន ក៏បានបន្ថែមទៀតថា លោកនឹងចាត់តាំងរដ្ឋមន្ត្រីឱ្យឆ្លើយតបសំណួរដោយផ្ទាល់តាមក្រសួងជំនាញរៀងៗខ្លួន ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងការងារ លោក ជុលផាន់ អាមនវិវ៉ាត់ (Julapun Amornvivat) ឆ្លើយតបលើបញ្ហាការងារ និងឧបនាយករដ្ឋមន្ត្រី លោក យ៉ុសសាន វង់សួស្តី (Yossanan Wongsawat) ឆ្លើយតបលើបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា។📣📣
BTV News Global
CAMBODIA, AZERBAIJAN SEAL DEALS ON TRADE, TAXATION AND DIPLOMATIC COOPERATION
October 12, 2026 – Cambodia and Azerbaijan have taken steps to deepen bilateral cooperation through agreements on trade and economic cooperation, diplomatic ties and the elimination of double taxation, as Cambodian Prime Minister Hun Manet and Azerbaijani President Ilham Aliyev met in Azerbaijan on Monday.
Hun Manet and the Royal Government delegation arrived in Azerbaijan on the evening of October 11 and were welcomed by Samir Sharifov, Deputy Prime Minister of Azerbaijan. On October 12, Hun Manet attended an official welcoming ceremony hosted by Aliyev before holding bilateral talks and a working discussion with the Azerbaijani president.
Later that afternoon, the two leaders co-chaired a joint press conference, highlighting efforts to strengthen and expand cooperation in trade, mine action and defense. They also presided over a ceremony to exchange documents for three agreements covering trade and economic cooperation, diplomatic cooperation and the elimination of double taxation.
The first was a Memorandum of Understanding on Trade and Economic Cooperation between the Government of the Kingdom of Cambodia and the Government of the Republic of Azerbaijan. The second was a Memorandum of Understanding on Cooperation between Cambodia’s National Institute of Diplomacy and International Relations under the Ministry of Foreign Affairs and International Cooperation and ADA University under Azerbaijan’s Ministry of Foreign Affairs.
The third was an agreement between the Government of the Kingdom of Cambodia and the Government of the Republic of Azerbaijan for the Elimination of Double Taxation with Respect to Taxes on Income and the Prevention of Tax Evasion and Avoidance.
According to Cambodia’s Ministry of Foreign Affairs and International Cooperation, Hun Manet is undertaking official and working visits to Azerbaijan, Türkiye and Kazakhstan from October 12 to 17, 2026. During the trip, he will attend the 7th Summit of the Conference on Interaction and Confidence Building Measures in Asia (CICA) on October 15, where leaders will exchange views on the theme “Stronger CICA: Connectivity, Digitalization and Sustainable Growth in Asia.”
On the sidelines of the summit, Hun Manet is also expected to hold bilateral meetings with heads of delegations from other CICA member states to discuss ways to further strengthen bilateral ties and cooperation. The visits are expected to provide fresh momentum for strengthening and expanding Cambodia’s relations and cooperation with Azerbaijan, Türkiye and Kazakhstan. | By: Neang Sopheap
Fresh News
Cambodian PM to Pay Official and Working Visits to Azerbaijan, Türkiye and Kazakhstan, and Attend the 7th Summit of CICA
Chan Born CAMBODIA, AZERBAIJAN SEAL DEALS ON TRADE, TAXATION AND DIPLOMATIC COOPERATION
October 12, 2026 – Cambodia and Azerbaijan have taken steps to deepen bilateral cooperation through agreements on trade and economic cooperation, diplomatic ties and the elimination of double taxation, as Cambodian Prime Minister Hun Manet and Azerbaijani President Ilham Aliyev met in Azerbaijan on Monday
តួកគីយ៉េ ប៉ាគីស្ថាន និងអេហ្ស៉ីប រួមជាមួយអារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលេីអាកាសយានដ្ឋានទីក្រុងរីយ៉ាដ
12-10-2026 16:38
(អង់ការ៉ា)៖ តួកគីយ៉េ ប៉ាគីស្ថាន អេហ្ស៉ីប និងអារ៉ាប៊ីសាអូឌីត បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅយេម៉ែន ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ ដោយចាត់ទុកថាជា «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដែលមិនអាចរកហេតុផលមកដោះសារ ឬទទួលយកបាន មិនថាជាលេសណាមួយ»។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦។
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បានឱ្យដឹងថា មនុស្សម្នាក់ស្លាប់ និង ១១នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារថ្មីលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីការវាយប្រហារដែលក្រុមហ៊ូទីអះអាងទទួលខុសត្រូវ បណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និងជាង ៣០០នាក់រងរបួស។
ក្រុមមហាអំណាចក្នុងតំបន់ដែលគេហៅថា R4 បានបញ្ជាក់ជាថ្មីនូវសាមគ្គីភាព និងការគាំទ្ររបស់ពួកគេចំពោះប្រទេសអារ៉ាប៊ីសាអូឌីត រួមទាំងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់ «វិធានការ និងសកម្មភាពស្របច្បាប់» ដែលប្រទេសនេះអនុវត្ត ដើម្បីទប់ទល់នឹងការវាយប្រហារ ទប់ស្កាត់ការគំរាមកំហែង និងការពារកុំឱ្យហេតុការណ៍ទាំងនោះកើតឡើងជាថ្មី។
សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ថា «R4 ចាត់ទុកក្រុមប្រដាប់ហ៊ូទី ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារ និងផលវិបាកនានាដែលកើតឡើង ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំងទាមទារឱ្យមានការបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវរាល់ការវាយប្រហារទាំងនេះ»។
គួរបញ្ជាក់ថា តួកគីយ៉េ ដែលជាសមាជិកអង្គការណាតូ (NATO) និងប៉ាគីស្ថានដែលមានអាវុធនុយក្លេអ៊ែរ បានចុះកិច្ចព្រមព្រៀងការពារជាតិរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត កាលពីខែសីហា ដែលកំណត់ថាការវាយប្រហារលើភាគីណាមួយ ត្រូវបានចាត់ទុកថាជាការវាយប្រហារលើភាគីទាំងអស់។ កាលពីសប្តាហ៍មុន ប្រទេសទាំងនេះបានប្រកាសពីការឯកភាពគ្នាអនុវត្តការប្តេជ្ញាចិត្តការពារ និងធានាឱ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័សនូវកងកម្លាំង និងសមត្ថភាពយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ចំពោះមុខការវាយប្រហារពីសំណាក់ក្រុមហ៊ូទី៕
CNC TV
មនុស្ស ១៣ នាក់ស្លាប់ និងជាង ៣០០ នាក់រងរបួស ក្នុងការវាយប្រហារ ២ថ្ងៃជាប់គ្នារបស់ក្រុមហ៊ូធី លើព្រលានយន្តហោះក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
រីយ៉ាដ, អារ៉ាប៊ីសាអ៊ូឌីត៖ ព្រលានយន្តហោះអន្តរជាតិ ឃីង ខាលីដ (King Khalid) ក្នុងទីក្រុងរីយ៉ាដ (Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទទួលរងនូវការវាយប្រហារតាមអាកាសពីរថ្ងៃជាប់គ្នា ក្នុងហេតុការណ៍បាញ់ប្រហារដោយមីស៊ីលពីសំណាក់ក្រុមសកម្មប្រយុទ្ធហ៊ូធី (Houthi) ចេញពីប្រទេសយ៉េមែន ។
ការវាយប្រហារដ៏ប្រល័យនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ កាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ព្រមទាំងធ្វើឱ្យមនុស្ស ៣០៩ នាក់ផ្សេងទៀតរងរបួស និងសម្លាប់ពលរដ្ឋប៉ាគីស្ថានម្នាក់ នៅក្នុងការវាយប្រហារលើកទីពីរកាលពីថ្ងៃអាទិត្យ ទី១១ ខែតុលា។ ហេតុការណ៍នេះ បង្ខំឱ្យអាជ្ញាធរផ្អាកជើងហោះហើរទាំងអស់នៅព្រលានយន្តហោះជាបណ្តោះអាសន្ន ។
អារ៉ាប៊ីសាអ៊ូឌីត បានធ្វើការថ្កោលទោសចំពោះការវាយប្រហារនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈក្រុមហ៊ូធី ចេញមុខទទួលស្គាល់ និងព្រមានវាយប្រហារលើព្រលានយន្តហោះផ្សេងទៀត ដែលជម្លោះនេះបានហក់ឡើងខ្លាំងនៅក្នុងអំឡុងប្រតិបត្តិការយោធា «Operation Dawn of Yemen» ដឹកនាំដោយរដ្ឋាភិបាលយ៉េមែន ក្រោមការគាំទ្រពីអារ៉ាប៊ីសាអ៊ូឌីត ៕
ប្រែសម្រួល៖ ឡេង លាងហេង
សភាពការណ៍ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៖ កងទ័ពរដ្ឋាភិបាល ហ៊ូទី វាយប្រហារ លើ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាការសងសឹកដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រើប្រាស់ទាហានស៊ីឈ្នួល មកពី រដ្ឋាភិបាល អាដែន Aden និង កងទ័ពរដ្ឋាភិបាលខាងត្បូង។ ប្រទេស យេមែនតែ ១ មាន ០៤ រដ្ឋាភិបាលផ្សេងៗគ្នា។ ក្រោយពីទាហានស៊ីឈ្នួលរបស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាក់ទ័ព ចុះចាញ់ ទំលាក់អាវុធមក កងទ័ព រដ្ឋាភិបាល ហូទី នេះ កាន់តែមានកម្លាំង បាញ់សងសឹកទៅលើ ទីក្រុងរបស់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញ។
ភ្នែកខ្ញុំ MyEye
អត្ថបទកាសែតក្នុងស្រុកថៃសរសេរវាយប្រហារ នាយករដ្ឋមន្ត្រីគ្មានសំចៃដៃ! «អនុធិន» បាត់បង់សមត្ថភាពដឹកនាំ មានតែរឿង បង្កបញ្ហាមិនចេះចប់
អត្ថបទកាសែតក្នុងស្រុកថៃឈ្មោះ mgronline សរសេរវាយប្រហារ នាយករដ្ឋមន្ត្រីគ្មានសំចៃដៃ អំពីភាពជាអ្នកដឹកនាំ។ ក្នុងរយៈពេលប៉ុន្មានខែ ភាពទន់ខ្សោយនៃការដឹកនាំរបស់លោក អនុធិន ឆានវីរៈគុល កាន់ តែលេចធ្លោ។ ពីគ្រោះទឹកជំនន់ហាតយ៉ៃ ២០២៥ រហូតដល់ទឹកជំនន់បាងកក បញ្ជាការ និងការជួយសង្គ្រោះត្រូវបានរិះគន់ថា ច្របូកច្របល់ ខ្វះប្រសិទ្ធភាព មិនដឹងអ្នកណា ស្តាប់អ្នកណា និងគ្មានការសម្រប សម្រួលច្បាស់លាស់។ ពេលប្រជាពលរដ្ឋត្រូវការមេដឹកនាំដោះស្រាយវិបត្តិ បែរជាត្រូវប្រឈមនឹងភាពវឹកវរនៃការគ្រប់គ្រង។
មិនត្រឹមតែប៉ុណ្ណោះ វិបត្តិប្រេងឥន្ធនៈ និងករណីផ្លាស់ប្តូរតំណែងនាយស្រុកដែលបង្កភាពចម្រូងចម្រាស ក៏បានបន្ថែមសម្ពាធលើរដ្ឋាភិបាល។ ការសម្រេចចិត្តដែលត្រូវបានរិះគន់ថា ប្រញាប់ប្រញាល់ និងខ្វះការពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បានបង្កជាសំណួរធ្ងន់ធ្ងរអំពីសមត្ថភាព នីតិវិធី និងការទទួលខុសត្រូវរបស់អ្នកដឹកនាំ។ អំណាចអាចមានពេញដៃ ប៉ុន្តែបើខ្វះយុទ្ធសាស្ត្រ និងការសម្រេចចិត្តត្រឹមត្រូវ អំណាចនោះក៏មិនអាចដោះស្រាយបញ្ហាជាតិបានដែរ។
ឃ្លាចុងក្រោយរបស់កាសែតបានសរសេរថា ទីបំផុត អ្វីដែលរងការសាក ល្បង មិនមែនត្រឹមតែសមត្ថភាពគ្រប់គ្រងរបស់លោក អនុធិន ក្នុងឋានៈ ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺទំនុកចិត្តរបស់ប្រជាពលរដ្ឋថៃទាំងមូល។ មេដឹកនាំមិនត្រូវបានវាស់ដោយពាក្យសន្យា ឬការបង្ហាញសាច់ដុំអំណាចទេ តែត្រូវវាស់ដោយសមត្ថភាពដោះស្រាយវិបត្តិ និងលទ្ធផលជាក់ស្តែង។ បើគ្រប់វិបត្តិសុទ្ធតែបង្ហាញភាពបរាជ័យ នោះសំណួរដែលជៀសមិនផុតគឺ៖ តើលោកនៅមានសមត្ថភាពដឹកនាំប្រទេស ឬគ្រាន់តែកាន់តំណែងដោយគ្មានលទ្ធផល?
សភាពការណ៍ប្រទេសថៃ៖ រដ្ឋាភិ តាក់ស៊ីន ផៃ ថុងឋាន បានប្រកាសស្នើរឲ្យមានការសួរដេញដោលក្នុងសភា ០៥ ថ្ងៃ ដើម្បីដកសេចក្តីទុកចិត្តចេញពី រដ្ឋា. អានុទីននៃគណបក្ស ភូមិចៃថៃ។ ប្រទេសថៃ សព្វថ្ងៃនេះ មាន ០៥ រដ្ឋាភិបាល កំពុងប្រកួតគ្នាជាសម្ងាត់ ( ញញឹមខាំសង្រ្គឹតធ្មេញ) ដើម្បីផ្លាស់ប្តូរជនជាតិដឹកនាំប្រទេស។ រដ្ឋាភិបាលទាំង ០៥ របស់់ ថៃ មានថៃខាងត្បូង របស់ប៉ាតានី សុងខ្លា, រដ្ឋាភិបាលខាងជើងរបស់ បក្សអាវក្រហមនៃ តាក់ស៊ីន, រដ្ឋាភិបាលអានុទីន ជាក្រុមជនជាតិ ថៃកាត់ចិន, រដ្ឋាភិបាលថៃសុទ្ធរបស់ អាហ្វេហ្សីបដែលដឹកនាំធ្វើសង្រ្គាមឈ្លានពានកម្ពុជាឆ្នាំ ២០០៨ និង រដ្ឋាភិបាលសៀមនៃ រាជវាំង្គស្តេចសៀម។ ពួកគេបាន ញុះញុងឲ្យមានការបេះបោរនៅ កម្ពុជា តាមរយៈរដ្ឋាភិបាល ២៣ តុលា ដើម្បីឲ្យខ្មែរឈ្លោះគ្នា សម្លាប់គ្នា គ្មានពេលវេលា ឪកាសបានឃើញ អំពី វិបត្តិ រដ្ឋាភិបាល ថៃ ទាំង ០៥ ក្នុងពេលនេះ ។
Smeyy
🚨*ព័ត៌មានថ្មីៗ : យោធាថៃ 🇹🇭 គិតតែពីដើរឈ្លានពានប្រទេសជិតខាងពេក ដូច្នេះហើយបានជាចេះតែខ្លាចនេះ ខ្លាចនោះ និងរសាប់រសល់ក្នុងចិត្ត ខ្លាចស្រមោលខ្លួនឯង ‼️ មេបញ្ជាការកងទ័ពជើងអាកាសថៃ Seksan Kantha បានថ្លែងកាលពីថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦នេះថា៖
«ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងអាកាសថៃ 🇹🇭 លោកនឹងបើកការវិភាគយ៉ាងស៊ីជម្រៅ និងតាមដានយ៉ាងដិតដល់ទៅលើកងទ័ពជើងអាកាសឡាវ 🇱🇦 ជុំវិញព័ត៌មានអំពីមូលដ្ឋានកងទ័ពជើងអាកាសចិន 🇨🇳 នៅក្នុងឃុំ Ban Keun, ប្រទេសឡាវ នាពេលថ្មីៗនេះ»។
*លោកសង្កត់ធ្ងន់ថា៖ «ការមានវត្តមានមូលដ្ឋានយោធាចិន 🇨🇳 នៅក្នុងប្រទេសឡាវ 🇱🇦 នឹងអាចជាឧទាហរណ៍មួយ នៃការប្រកួតប្រជែង និងពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់ ហើយក៏អាចបង្កជាការព្រួយបារម្ភមកដល់ប្រទេសថៃ 🇹🇭 ដែលជាប្រទេសក្បែរខាងរបស់ឡាវផងដែរ»។
Monday, October 12, 2026
ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៦
Subscribe to:
Post Comments (Atom)


































































































No comments:
Post a Comment